សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សហភាព​អឺរ៉ុប​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​

2022/03/22 04:53:40 pm        1818
​អឺរ៉ុប៖ ក្រុម​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ពុំបាន​ឯកភាព​គ្នា​ទេ​កាលពី​ថ្ងៃ​ចន្ទ​លើ​បញ្ហា​ថា ​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​ឬ​អត់ និង​ថា​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​ដ៏​សំខាន់​របស់​រុស្ស៊ី​បែប​ណា ជុំវិញ​ការ​វាយ​លុក​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា ការពឹងផ្អែក​ខ្លាំង​ពេក​របស់​ប្លុក​នេះ​លើ​ប្រេង​របស់​រុស្ស៊ី វា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​បម្រាម​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​។​សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​បាន​ដាក់​វិធានការ​យ៉ាង​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី រួម​ទាំង​ការ​បង្ក​ក​ទ្រព្យសម្បត្តិ​របស់​ធនាគារ​កណ្ដាល​រុស្ស៊ី​ទៀត​ផង។ ការ​ហ៊ុមព័ទ្ធ និង​ការ​ទម្លាក់​គ្រាប់​បែក​លើ​កំពង់ផែ Mariupol ដែល​ប្រធាន​គោលនយោបាយ​បរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ហៅថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​ធំ​កំពុង​បង្កើន​សម្ពាធ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​នេះ​។ ប៉ុន្តែ​ការ​ដាក់​គោលដៅ​លើ​ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី ខណៈ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ធ្វើ​រួច​ទៅ​ហើយ គឺជា​ជម្រើស​មួយ​ពោ​រពេញ​ដោយ​ការ​ខ្វែង​គំនិត សម្រាប់​ប្លុក​មាន​សមាជិក ​២៧​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ឧស្ម័ន ៤០​%​ ពី​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

លោក Biden និង​សម្ព័ន្ធមិត្ត​ពិភាក្សា​ពី​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​សប្ដាហ៍​ដ៏​សំខាន់​សម្រាប់​ការ​រួប​រួម​គ្នា​ជាមួយ​លោក​ខាង​លិច

2022/03/22 10:24:13 am        1503
សហរដ្ឋអាមេរិក៖ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​ពី​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ជា​ការ​ចាប់ផ្ដើម​សប្ដាហ៍​ដ៏​សំខាន់​ក្នុង​ភាព​ជាប់​គាំង​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិចជាមួយ​ទីក្រុង Moscow ដែល​នឹង​មើល​ឃើញ​លោក Biden ទៅកាន់​ប្រទេស​ប៉ូឡូញ បន្ទាប់ពី​ចូលរួម​ជំនួប​កំពូល​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប​។​សេត​វិមាន​និយាយ​ថា លោក Biden បាន​រៀប​ចំ​ជំនួប​តាម​ទូរស័ព្ទដែល​មាន​រយៈពេល​ជិត​មួយ​ម៉ោង ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron, អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz, នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Mario Draghi និង​នាយករដ្ឋមន្ត្រី​អង់គ្លេសលោក Boris Johnson ដើម្បី​ពិភាក្សា​ពី​ការ​ឆ្លើយ​តប​ទាំងឡាយ​ដែល​បាន​សម្របសម្រួល​។ ​សេត​វិមាន​បាន​និយាយ​ថា មេដឹកនាំ​ទាំងនោះ​បាន​ពិភាក្សា​ពី​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​របស់​ខ្លួន​ អំពី​មធ្យោ​បាយ​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន រួម​ទាំង​ការវាយប្រហារ​របស់​ខ្លួន​លើ​ជន​ស៊ីវិល​។ សេត​វិមាន​បន្ត​ថា មេដឹកនាំ​ទាំងអស់​បាន​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​ដែល​នៅតែ​បន្ត​របស់​ខ្លួន​ដល់​អ៊ុយ​ក្រែ​ន រួម​ទាំង​ការ​ផ្ដល់​ជំនួយ​សន្តិសុខ​ទៅកាន់​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដ៏​អង់អាច ​ដែល​កំពុង​ការពារ​ប្រទេស​ពួកគេ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី និង​ជំនួយ​មនុស្សធម៌ទៅកាន់​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​ដែល​បាន​រត់​ភៀសខ្លួន​។​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​លោក Biden នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក​សម្រាប់​ដំណើរ​ដ៏​សំខាន់​បំផុត​របស់​លោក​ ទៅកាន់​បរទេសក្នុង​ពេល​កាន់​ដំណែង​ជា​ប្រធានាធិបតី​របស់​លោក​។ លោក​នឹង​ចូលរួម​ជំនួប​កំពូល ២​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ Brussels​ បន្ទាប់មក​នឹង​ជួប​ប្រធានាធិបតី​ប៉ូឡូញ​លោក​ Andrzej Duda ក្នុង​ប្រទេស​ប៉ូឡូញ ស្ថិតនៅ​ខ្សែត្រៀម​ជួរមុខ​នៃ​ការ​ប្រឈម​របស់​លោក​ខាង​លិច​ជាមួយ​រុស្ស៊ី​នៅ​ថ្ងៃ​សៅរ៍​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីការបរទេស​ទួរគី​និយាយ​ថា អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កាន់តែ​ខិត​ជិត​ដល់​កិច្ចព្រមព្រៀង​

2022/03/21 03:24:43 pm        1537
​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​ទួរគី​និយាយ​ថា អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កាន់តែ​ខិត​ជិត​ដល់​កិច្ចព្រមព្រៀង​លើ​បញ្ហា​ជា​មូលដ្ឋាន ហើយ​ការចរចា​កំពុង​បន្ត​។​ ថ្លែង​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង Antalya លោក Mevlut Cavusoglu និយាយ​ថា ប្រទេស​ទួរគី​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​អ្នកចរចា​នៃ​ភាគី​ទាំងសងខាង ​ហើយ​កំពុង​ដើរតួ​ជា​អ្នក​សម្រុះ​សម្រួល​។ ​រដ្ឋមន្ត្រី​ទួរគី​និយាយ​ថា ជា​ថ្នូរ​ទៅ​នឹង​អព្យាក្រឹតភាព​របស់​ខ្លួន ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​ទាមទារ​ឱ្យ​ទួរគី អាល្លឺម៉ង់ និង​សមាជិក​អចិន្ត្រៃយ៍​ទាំង​ ៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើរតួ​ជាអ្នក​ធានា​។ លោក Cavusoglu បាន​ធ្វើ​ទស្សនកិច្ច​ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នដើម្បី​ជួប​សមភាគី​របស់​លោក​។ ប្រទេស​ទួរគី​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ទាំងពីរ​ ដែល​មាន​ទំនាក់ទំនង​ផ្នែក​ថាមពល ពាណិជ្ជកម្ម និង​ការពារ​ជាតិ​ជាមួយ​ទីក្រុង​មូ​ស្គូ ទោះបីជា​ប្រទេស​នេះគាំទ្រ​ភាគី​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ី​រី និង​លី​ប៊ី​ក៏ដោយ​។​​ទីក្រុង​អង់កា​រ៉ាមិនបាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ឬ​បិទ​ដែនអាកាស​របស់ខ្លួន​នោះទេ ប៉ុន្តែ​បាន​បិទ​ច្រកសមុទ្រ​ទួរគី​ដែល​ភ្ជាប់​សមុទ្រ​ខ្មៅ​ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការចូល​របស់នាវាចម្បាំង​រុស្ស៊ី ​លើកលែងតែ​នាវាដែល​ត្រឡប់​ទៅកាន់​កំពង់ផែ​វិញ​។ ប្រទេស​ទួរគី​បាន​រិះគន់​ចំពោះ​ការកាន់កាប់​របស់​រុស្ស៊ី​នៅ​តំបន់​គ្រី​មៀ​ ដែល​បានលើកឡើង​ពី​សារៈសំខាន់​នៃ​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

ប្លុក​អគារ​ប្រជាជន​រស់​នៅ​ក្នុង​ក្រុង​គី​វ​ត្រូវ​បាន​វាយប្រហារ ខណៈ​ទីក្រុង Mariupol បន្ត​រង​ការ​បាញ់​ផ្លោង​

2022/03/21 09:41:15 pm        930
​អ៊ុយក្រែន៖ អគារ​លំនៅឋាន​បាន​រង​ការខូចខាត​យ៉ាង​ដំណំ បន្ទាប់ពី​គ្រាប់​ផ្លោង​ដែល​ជឿ​ថាត្រូវ​បាន​បាញ់​ដោយ​ទាហាន​រុស្ស៊ី​ វាយប្រហារ​មក​លើ​ប្លុក​អគារ​ប្រជាជន​រស់នៅ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​គ្មាន​សេចក្តីរាយការណ៍​ពី​ការ​ស្លាប់​ ឬ​រង​របួស​ឡើយ​។​ភ្លាមៗ​នោះ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ​តើ​មី​ស៊ី​ល​ប្រភេទ​ណា​ដែល​បាន​បាញ់​មក​លើ​អគារ​នោះ​ទេ​។ នៅ​ក្នុង​ទីក្រុង​ធំ​ៗរបស់​អ៊ុយ​ក្រែ​ន បុរស ស្ត្រី និង​កុមារ​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​។ មនុស្ស​រាប់លាននាក់​បាន​ផ្លាស់​ទីលំនៅ​ទៅ​ទីជម្រក​ក្រោម​ដី ឬ​ភៀសខ្លួន​ចេញពីប្រទេស​។ ​ការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង និង​ការបាញ់​ផ្លោង​បាន​បន្ត​នៅក្នុង​ទីក្រុង Mariupol របស់ប្រទេសអ៊ុយ​ក្រែ​ន ខណៈដែល​ប្រជាជន​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ឆ្លងកាត់​អគារ និង​ទីជម្រក​ដែល​ត្រូវបានបំផ្លាញ​ក្នុងការ​ព្យាយាម​ដើម្បី​រស់រានមានជីវិតនៅក្នុង​ទីក្រុង​។​​នៅក្នុង​វីដេអូ ប្រជាជន​ជាច្រើន​ត្រូវបាន​គេ​ឃើញ​ដើរ​ក្នុង​កម្ទេចកំទី​ ដែល​បណ្តាលមកពី​ការប្រយុទ្ធ​គ្នាដោយមាន​អាហារ និងសម្ភារៈ​ផ្គត់ផ្គង់​ផ្សេងៗ​។ ​យោងតាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ការឡោមព័ទ្ធ​ទីក្រុង​បាន​បណ្តាលឱ្យមាន​ការខ្វះ​ខាត ស្បៀងអាហារ ទឹក និង​ការផ្គត់ផ្គង់​ថាមពល​។ កងកម្លាំង​រុស្ស៊ីបាន​បន្ត​ជំរុញ​ដណ្តើមយក​ទីក្រុង Mariupol ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​អនុញ្ញាតឱ្យ​កងកម្លាំង​រុស្ស៊ី​ពី​ភាគខាងត្បូង និង​កងទ័ព​រុស្ស៊ី​នៅតំបន់​ភាគ​ខាងកើតប្រទេស​អ៊ុយ​ក្រែ​ន​ត​ភ្ជាប់​គ្នា​។​ ​មន្ត្រី​ទីក្រុង​បាន​និយាយថា រហូតមកដល់​ពេលនេះ​មនុស្ស​យ៉ាងហោចណាស់ ២,៣០០នាក់បាន​ស្លាប់នៅក្នុង​ទីក្រុង Mariupol ដោយ​ខ្លះ​ត្រូវបាន​កប់​នៅក្នុង​ផ្នូរ​ធំ​៕អត្ថបទ៖ ប៊ុនថន

ចិន​បាន​ព្រមាន​ពី​ផលវិបាក​មិន​អាច​ប៉ាន់ស្មាន​បាន ប្រសិនបើ​មហាអំណាច​នុយក្លេអ៊ែរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទាល់ច្រក​

2022/03/21 07:34:14 pm        931
​ចិន៖ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Le Yucheng បាន​និយាយ​ថា​ ពិភពលោក​មិន​គួរ​ប្រើប្រាស់​អាវុធ​ឡើយ ហើយ​នយោបាយ​ប្លុក​យោធា​ត្រូវតែ​ត្រូវ​បាន​បដិសេធ។ ការ​អត្ថាធិប្បាយ​នេះ​កើត​មាន​ឡើង មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ព្រមាន​សម​ភាគី​ចិន​លោក ​Xi Jinping ថា​នឹង​មាន​ផលវិបាក ប្រសិនបើ​ចិន​ជួយ​គាំទ្រ​សកម្មភាព​យោធា​ដល់​រដ្ឋ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​ថ្លែង​នៅ​ឯ​វេទិកា​អន្តរជាតិ​លើក​ទី​៤​ ស្ដីពី​សន្តិសុខ និង​យុទ្ធសាស្ត្រ​ក្នុង​ទីក្រុង​ប៉េកាំង មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​គាំទ្រ​ការវិនិច្ឆ័យ​របស់​ក្រុង Moscow ដែល​ស្ដីបន្ទោស​អង្គការ​ណា​តូ​ថា ​ជា​បាន​បង្ក​អស្ថិរភាពនៅ​អឺរ៉ុប​ខាងកើត និង​បរាជ័យ​ដោះស្រាយ​ក្ដី​កង្វល់​ផ្នែក​សន្តិសុខ​ជាតិ​របស់​រុស្ស៊ី ជា​ការ​បើកផ្លូវ​ឲ្យ​មាន​ជម្លោះ​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ដូច​បច្ចុប្បន្ន​នេះ​។ លោក​ថា ការ​ប្ដេជ្ញា​ចិត្ត​ដ៏​សាមញ្ញ​ក្នុង​ការ​បញ្ចប់​ការ​ការពង្រីក​ខ្លួន​ ខាង​កង​កម្លាំងយោធា​អាច​បញ្ចប់​វិបត្តិ​ និង​បញ្ឈប់ការ​រង​ទុក​នេះ​បាន​យ៉ាង​ងាយ។​លោក​ថា ផ្ទុយទៅវិញ​មាន​អ្នក​បក់​អណ្ដាតភ្លើង​ពី​ចម្ងាយ​ដោយ​សុវត្ថិភាព ដោយ​អង្គុយ​មើល​ឈ្មួញ​លក់​អាវុធ​របស់​ខ្លួន ធនាគារ និង​មហាសេដ្ឋី​ប្រេង​កើប​លុយ​ពី​សង្គ្រាម ហើយ​​ទុក​ឲ្យ​មនុស្ស ​១​ប្រទេស​តូច​រង​របួស​ដោយសារ​សង្គ្រាម ​ដែល​ត្រូវការ​ការ​ព្យាបាល​រយៈពេល​ជាច្រើន​ឆ្នាំ​៕អត្ថបទ៖ សុខមាន

មនុស្ស​ម្នាក់​ស្លាប់ និង ២៧​នាក់​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ Arkansas សហរដ្ឋអាមេរិក

2022/03/21 03:25:23 pm        1477
​សហរដ្ឋអាមេរិក៖ នគរបាល​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស​ម្នាក់​ស្លាប់ និង ​២៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសរួមមាន​ទាំង​កុមារ​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ខាងក្រៅ​ពិព័រណ៍​រថយន្ត​នៅ​រដ្ឋ Arkansas ភាគ​អាគ្នេយ៍​។ ​នគរបាល​រដ្ឋ Arkansas និយាយ​ក្នុង​ការ​ចេញផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ហើយ​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​ផ្សេងទៀតដែល​បាន​បាញ់​ប្រហារ​ មក​លើ​ហ្វូង​មនុស្ស​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។ អ្នកនាំពាក្យ​កងកម្លាំង​នគរបាល​រដ្ឋ Arkansas លោក Bill Sadler និយាយ​ថា កងកម្លាំង​នគរបាល​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅកាន់​តំបន់ Dumas បន្ទាប់ពី​មានការ​រាយការណ៍​ការ​បាញ់​កាំភ្លើង​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជា​កន្លែង​តាំង​ពិព័រណ៍​រថយន្ត​កំពុង​ធ្វើឡើង​។ ពិព័រណ៍​រថយន្ត​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​សហគមន៍ ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​អាហារូបករណ៍ និង​ការ​ផ្គត់ផ្គង់​នៅ​សាលារៀន៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​នឹង​ពិចារណា​យ៉ាង​ល្អិតល្អន់​ចំពោះ​បម្រាម​នាំចូល​ប្រេង​របស់​រុស្ស៊ី ខណៈ​លោក Biden​ ត្រៀម​ចូលរួម​ពិភាក្សា​

2022/03/21 11:46:23 am        1173
​អឺរ៉ុប៖ បណ្ដា​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​នឹង​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ថា ​តើ​ត្រូវ​ដាក់ ឬ​មិន​ត្រូវដាក់​បម្រាម​នាំចូល​ប្រេង​លើ​​ប្រទេស​រុស្ស៊ី​ ជុំវិញ​ការវាយលុក​របស់​ប្រទេស​នេះ​លើ​អ៊ុយ​ក្រែ​ន ខណៈ​ពួកគេ​ត្រៀម​ជួប​លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden សម្រាប់​ជំនួប​កំពូល​ជា​បន្តបន្ទាប់​ដែល​បាន​បង្កើត​ឡើង​ ដើម្បី​បន្ថែម​បន្ទុក​ឆ្លើយតប​របស់​លោក​ខាងលិច​ទៅលើ​ទីក្រុង Moscow​។​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក​រួមជាមួយ​សម្ព័ន្ធ​ចិត្ត​លោកខាងលិចបានដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ ​រួមទាំង​ការ​បង្កក​ប្រាក់​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​កណ្ដាល​របស់​រុស្ស៊ី។​ អ្នកការទូត​ជាន់ខ្ពស់​មួយ​រូប​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ​យើង​បាន​រួម​គ្នា​លើ​ទណ្ឌកម្ម​សកល​លើក​ទី​៥ និង​ឈ្មោះ​ថ្មីៗ​មួយ​ចំនួន​ដែល​កំពុង​ស្នើ​ឡើង​។ ​បណ្ដា​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​នឹង​ចាប់ផ្ដើម​ការសន្ទនា ​ក្នុងចំណោម​រដ្ឋមន្ត្រីការបរទេសបរទេស​នៅ​ថ្ងៃ​ចន្ទ​នេះ មុន​លោក Biden មកដល់​ក្នុង​ទីក្រុង Brussels នៅ​​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​កិច្ចប្រជុំ​កំពូល​ជាមួយ​សម្ព័ន្ធមិត្ត​ទាំង ​៣០​ប្រទេស​របស់​អង្គការ​ណា​តូ រួមទាំង​កិច្ចប្រជុំ​សហភាព​អឺរ៉ុប និង​ក្របខណ្ឌ​ប្រទេស G7 ជាមួយ​ប្រទេស​ជប៉ុន​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​ទាមទារ​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ទម្លាក់អាវុធ​ចុះ​នៅ​ក្នុង​ទីក្រុង​ហ៊ុមព័ទ្ធ Mariupol

2022/03/21 05:56:52 pm        4103
​រុស្ស៊ី៖ រុស្ស៊ី​បាន​អំពាវនាវ​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ឲ្យ​ចុះចាញ់​នៅ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ភាគ​ខាងកើត ជាទី​ដែល​ទីក្រុង Moscow និយាយ​ថា កំពុង​ជួបប្រទះ​គ្រោះ​មហន្តរាយ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុត​។​​លោក​ឧត្ដម​សេនីយ៍ Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការគ្រប់គ្រង​វិស័យ​ការពារ​ជាតិ​រុស្ស៊ី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ឧបត្ថម្ភ​ដោយ​ក្រសួងការពារជាតិបាន​និយាយ​ថា ទម្លាក់អាវុធ​របស់​អ្នក​ចុះទៅ​។ លោក ​Mizintsev បាន​និយាយ​ថា គ្រោះ​មហន្តរាយ​ជំនួយ​មនុស្ស​ធម៌​មាន​សភាព​កាន់តែ​ធ្ងន់​ទៅ​ៗ​ហើយ​។ លោក​ថា គ្រប់​អ្នក​ទាំងឡាយ​ដែល​ទម្លាក់អាវុធ​ចុះ ត្រូវ​បាន​ធានា​ឲ្យ​មាន​ច្រក​សុវត្ថិភាព​ចាក​ចេញពី​ទីក្រុង Mariupol​។​ទីក្រុង Mariupol បាន​រងគ្រោះ​ពី​ការវាយប្រហារ​តាម​អាកាស​ធ្ងន់ធ្ងរ​បំផុត ចាប់​តាំង​ពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​២៤​ ខែ​កុម្ភៈ​។​ ភាគច្រើន​នៃ​ពលរដ្ឋ​ចំនួន ៤០០,០០០នាក់​របស់​ទីក្រុង​នេះ នៅតែ​ជាប់​ក្នុង​ទីក្រុង​ដោយមាន​អាហារ និង​ទឹក​ទទួលទាន​តិចតួច និង​គ្មាន​អគ្គិសនី​ប្រើប្រាស់​៕អត្ថបទ៖ សុខមាន

លោក Zelensky​៖ លោក​បាន​ត្រៀម​រួចរាល់​សម្រាប់​ការចរចា​ជាមួយ​លោក Putin ដោយ​ព្រមាន​ពី​សង្គ្រាម​លោក​លើក​ទី​៣ បើ​បរាជ័យ

2022/03/21 09:51:27 am        4479
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប៉ុន្តែ​បាន​ព្រមាន​ថា បើ​សិន​ការចរចា​បរាជ័យ នោះ​មានន័យថា​នេះ​គឺជា​សង្គ្រាម​លោក​លើក​ទី​៣​។​លោក​បាន​ប្រា​ប់​លោក Fareed Zakaria អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ថា លោក​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការចរចា​ជាមួយ​លោក Putin។ ​លោក​បាន​ត្រៀមខ្លួន​ចាំ ​២​ឆ្នាំ​មក​ហើយ។ លោក​គិត​ថា យើង​មិន​អាច​បញ្ចប់​សង្គ្រាម​នេះ​បានទេ បើ​គ្មាន​ការចរចា​នោះ​។​ ​លោក​បាន​បន្ថែម​ថា លោក​គិត​ហើយ​ថា យើង​ត្រូវតែ​ប្រើ​គ្រប់​ទម្រង់ គ្រប់​ឱកាស​ដើម្បី​ទទួល​បាន​ទំនួល​ខុសត្រូវ​នៃ​ការចរចា ក៏ដូចជា​លទ្ធភាព​នៃ​ការ​និយាយ​​ទៅកាន់​លោក Putin​។ ប៉ុន្តែប្រសិនបើ​ការ​ប៉ុនប៉ង​ទាំងនេះ​បរាជ័យ នោះ​មានន័យថា​នេះ​គឺជា​សង្គ្រាម​លោក​លើកទី​៣​។​លោក Zelensky បាន​ជំរុញ​ឲ្យ​មាន​ការចរចា​បន្ថែម​ទៀត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​៤​។ ក្នុង​សារ​ជា​វីដេអូ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការចរចា​ដោយ​កុំ​បង្អង់​យូរ ដោយ​ព្រមាន​ថា បើ​ពុំ​នោះ​ទេ​ការខាតបង់​របស់​រុស្ស៊ី​នឹង​កាន់តែ​ធំ​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​និយាយ​ថា មនុស្ស ​១០​លា​ននាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​សង្គ្រាម

2022/03/21 04:33:47 pm        493
​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ របស់​អង្គការសហប្រជាជាតិ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ ១០​លាន​នាក់ ជាង ​១​ភាគ​៤ នៃ​ចំនួន​ប្រជាជន​សរុប​ពេលនេះ​បាន​រត់​ភៀសខ្លួន​ ចេញពី​លំនៅឋាន​របស់​ពួកគេក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​ការ​ចូល​លុកលុយ​របស់​រុស្ស៊ី។​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ UNHCR បាន​និយាយ​ថា មនុស្ស​ជិត ៣​.៤លាន​នាក់​នៃ​ប្រជាជន​សរុប​ដែល​បាន​រត់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​បណ្ដា​ប្រទេសជិតខាង​ ភាគ​ច្រើន​ចូល​ទៅ​ព្រំដែន​ប្រទេស​ប៉ូឡូញ។ ​ប្រធាន​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួនរ​បស់​អង្គការសហប្រជាជាតិលោក Filippo Grandi បាន​និយាយ​ដោយ​សំដៅ​ដល់​ប្រទេស​រុស្ស៊ី​ថា ក្នុងចំណោម​ទំនួល​ខុស​ត្រូវ​ទាំងឡាយ​របស់​អ្នក​ ដែល​បង្ក​សង្គ្រាមនៅ​គ្រប់​ទីកន្លែងក្នុង​ពិភពលោក​កំពុង​ធ្វើបាប​ជន​ស៊ីវិល ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ​។​លោ​កថា​ សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ធ្ងន់ធ្ងរ​ណាស់​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​ ១០​លាន​នាក់​រត់​ភៀសខ្លួន​ទាំង​នៅ​ក្នុង​ប្រទេស ​ឬ​ទាំង​ក្លាយ​ជា​ជនភៀសខ្លួន​នៅ​បរទេស​។​ ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR ខាងលើ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ចំនួន ៣,៣៨៩,០៤៤​នាក់បាន​រត់​ភៀសខ្លួន​ឆ្លង​ព្រំដែន​ចេញពី​ប្រទេស​របស់​ខ្លួន ​ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
08/10/2026 09:08 PM
តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
08/10/2026 08:08 PM
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
08/10/2026 08:08 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ កិច្ចប្រជុំ ៧ម៉ោង រវាងមេដឹកនាំកំពូល និងប្រធានាធិបតី ពិភាក្សាពី​​បញ្ហាប្រឈមនានា
08/10/2026 08:08 PM
រញ្ជួយដី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ធ្វើ​ឱ្យ​រដ្ឋធានីរបស់​កូឡុំប៊ីមាន​រំញ័រ
08/10/2026 08:08 PM
ខ្លែងចម្រុះពណ៌បានហោះពេញមេឃ អំឡុងពិធីបុណ្យខ្លែងអន្តរជាតិនៅទីក្រុង Colombo ប្រទេសស្រីលង្កា
08/10/2026 08:08 PM
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
08/10/2026 08:08 PM
ការព្រមាន​ អំពីកម្ដៅ ត្រូវបានដំឡើងទូទាំងអង់គ្លេស ខណៈសីតុណ្ហភាពនឹងឡើងដល់ ៣៦អង្សាសេ
08/10/2026 08:08 PM
ប៉ូឡូញ និងប្រទេសបាល់ទិកការពារហេដ្ឋារចនាសម្ព័ន្ធ ដោយបារម្ភពី​វាយប្រហារក្លែង​បន្លំរបស់​​រុស្ស៊ី
08/10/2026 08:08 PM
ក្រុមប្រឹក្សាសន្តិភាព រៀបចំមូលដ្ឋានសម្រាប់កងកម្លាំង ISF នៅហ្កាហ្សា បើទោះបីជាមានការបដិសេធន៍ពីអ៊ីស្រាអែលក៏ដោយ
08/10/2026 08:08 PM