សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

លោក Zelensky និយាយ​ថា ​ជំហរ​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ក្នុង​ការចរចា​ស្ដាប់​ទៅ​កាន់តែ​ប្រាកដនិយម

2022/03/16 05:46:15 pm        1751
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះថា ការចរចា​ស្វែងរកសន្តិភាព​ស្ដាប់​ទៅ​ទំនង​ជា​មាន​ភាព​ប្រាកដនិយម​ជាង​មុន ប៉ុន្តែ​នៅ​ត្រូវការ​ពេល​វេលា​ថែមទៀត ខណៈ​ដែល​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​ ៥​នាក់​នៅ​ក្នុង​រដ្ឋធានី​គី​វ (Kyiv) និង​ចំនួន​ជនភៀសខ្លួន​រត់គេច​ចេញ​ពី​ការវាយប្រហារ​របស់​ទីក្រុង Moscow បាន​ហក់​ឡើង​ដល់ ​៣​លាន​នាក់​។​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​លើកឡើង​ពី​ក្តី​សង្ឃឹមថា សង្គ្រាម​អាច​បញ្ចប់​ឆាប់​ជាង​ការ​រំពឹង​ទុក​ប្រហែលជា​ត្រឹម​ខែ​ឧសភា ដោយ​និយាយ​ថា ទីក្រុង Moscow អាច​នឹង​ឈាន​ដល់​លក្ខខណ្ឌ​នានា​ ជាមួយ​នឹង​ការ​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​លើក​បន្តុប​រដ្ឋា​ភិ​បាល​ថ្មី​ដោយ​ការប្រើ​កម្លាំង និង​ការបាត់បង់កម្លាំង​កងទ័ព​ថ្មី​។ ​លោក Zelenskiy បាន​និយាយ​ក្នុង​វី​ដេអូមុន​ការចាប់ផ្ដើម​ការចរចា​ជុំ​បន្ទាប់​ថា ​ជំនួប​នានា​នឹង​បន្ត​ហើយ​ក្រុមមន្ត្រី​របស់លោក​បាន​ប្រាប់​លោក​ថា គោលជំហរ​នានាក្នុងអំឡុង​ការចរចា​ស្ដាប់ទៅ​ហាក់ដូចជា​ប្រាកដនិយម​ខ្លាំង​ជាង​មុន​។ ​ប៉ុន្តែ​នៅតែ​ត្រូវការ​ពេលវេលា​សម្រាប់​ការសម្រេច​ចិត្ត​នានា ​ផ្ដោតលើ​ផលប្រយោជន៍​របស់​អ៊ុយ​ក្រែ​ន​។​ទោះយ៉ាងណាអ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយថា វា​ហាក់ដូចជា​ឆាប់រហ័ស​ពេក​ក្នុងការ​ព្យាករណ៍​ពី​ភាព​រីកចម្រើនក្នុង​ការចរចា​ទាំងនោះ។ ការងារ​នេះ​លំបាក​ណាស់ ហើយ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ​វិញ​ច្បាស់​ណាស់​ថា ការចរចា​ដែល​កំពុង​បន្ត​ទៅមុខ​គឺអាច​មាន​ចំណុច​វិជ្ជមាន​ច្រើន​៕​អត្ថបទ៖ សុខមាន

លោក Biden អនុម័ត​ថវិកា​ចំនួន​ ១៣.៦​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​

2022/03/16 05:00:37 pm        877
​សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​អង្គា​រលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្ដីពី​ការ​កញ្ចប់ថវិកា​ជំនួយ​សង្គ្រោះ​សម្រាប់​ឆ្នាំ២០២២​ ​ដែល​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក ​ហើយ​ថែមទាំង​ផ្តល់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ​ខណៈ​មាន​វិបត្តិ​ផង​ដែរ​។​​ច្បាប់​នេះនឹង​ផ្ដល់​មូលនិធិ​ដល់​រដ្ឋាភិបាល​សហព័ន្ធ​ចាប់ពី​ថ្ងៃទី​៣០ ​ខែ​តុលា​ ឆ្នាំ២០២២​ ហើយមូលនិធិ​នេះ​នឹង​ផ្ដល់កញ្ចប់​ថវិកា​ចំនួន ១៣​.៦​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រើប្រាស់​ជា​ជំនួយ​មនុស្សធម៌ សេដ្ឋកិច្ច និង​ជា​ជំនួយ​ការ​ពារ​ជាតិ​ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Biden បាន​និយាយ​ថា ​ច្បាប់​នេះ​បញ្ជូន​សារ​មួយ​ថា គណបក្ស​សាធារ​ណៈ​​រដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យអាច​មក​ជាមួយគ្នា​ ដើម្បី​ទទួលយក​សមិទ្ធផល​ដែល​បាន​បញ្ចប់ និង​បំពេញ​ទំនួល​ខុសត្រូវ​របស់​ពួកគេក្នុង​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រឹងមាំ និង​បម្រើ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​អាមេរិក​។ ​ក្នុង​ការអត្ថាធិប្បាយ​របស់​លោក​មុន​ការ​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​ចំណាយ ​លោក Biden បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិកបាន​ផ្ដល់​ជូន​រួច​មក​ហើយ​នូវ​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិកជា​ជំនួយ​ខាង​យោធា និង​សន្តិសុខ​ដោយ​ផ្ទាល់​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​នឹង​ចំណាយ​ប្រា​ក់រូ​ប្លិ៍​ចំនួន​មួយ​កោដិ​ដើម្បី​ជ្រែង​ទប់​សេដ្ឋកិច្ច​ក្រោម​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​

2022/03/16 04:35:06 pm        1301
​រុស្ស៊ី៖ នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Mikhail Mishustin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា គម្រោង​ទប់​ជ្រែង​សេដ្ឋកិច្ច​របស់​រុស្ស៊ី​ត្រូវ​បាន​ប៉ាន់ប្រមាណ​ប្រហែល ​១​កោដិ​រូប្លិ៍​ជា​រូបិយប័ណ្ណ​រុស្ស៊ី ឬ​ស្មើ ៩.១​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក​បាន​ថ្លែង​បែបនេះ​នៅ​ជំនួប​ជាមួយ​គណៈកម្មការ​រដ្ឋាភិបាល​ស្ដីពី​បញ្ហា​សេដ្ឋកិច្ច​។លោក Mishustin បាន​និយាយ​ថា ទំហំ​ទឹកប្រាក់​សរុប​នៃ​មូលនិធិ​នេះមាន​ប្រមាណ ១​កោដិ​រូ​ប្លិ៍​។​ ការ​បិទ​ខ្ទប់​ដ៏​ធំ​មួយត្រូវ​បាន​ប៉ះពាល់​ដល់​ការ​នាំចូល ដូច្នេះ​ក្រុមហ៊ុន​ទាំងឡាយ និង​ប្រជាជន​អាច​រក្សា​បាន​នូវ​លទ្ធភាព​អតិបរមា​ដែល​អាច​ទទួល​បាន​ធនធាន និង​ទំនិញ​ចាំបាច់​នៅ​ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន​។ ​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​មាន​វិធានការ​រួមគ្នា​ជាមួយ​បណ្ដា​ដៃគូ​របស់​ប្រទេស​រុស្ស៊ី ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​អាស៊ី ដែល​រួម​ទាំង​ការ​បង្កើន​ការកំណត់​ជា​អតិបរមា​សម្រាប់​​ការ​នាំ​ចូល​ដោយ​សេរី​។ រុស្ស៊ី​បាន​រង​ទណ្ឌកម្ម​ស្ទើរ​គ្រប់​ផ្នែក​ទាំងអស់​យ៉ាង​ធ្ងន់ធ្ងរ ទាក់ទង​ការ​ចូល​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិកសភា​របប​ដឹកនាំ​របស់​រុស្ស៊ី​រាប់​រយ​នាក់ និង​មេដឹកនាំ​ធុរកិច្ច​ធំ​ៗ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ដែល​ត្រូវ​គេ​គិត​ថា​មាន​ទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​វិមាន​ក្រឹម​ឡាំង​៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ពិភាក្សា​អំពី​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/03/15 07:42:13 pm        1089
​អឺរ៉ុប៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តំបន់​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ពិភាក្សា​អំពី​ផល​ប៉ះពាល់​លើ​ហិរញ្ញវត្ថុ​នៃ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​ ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​លោក Paolo Gentiloni បាន​និយាយ​ថា​ យើង​ដឹង​ថា ​ផល​ប៉ះពាល់​នេះ​នឹង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​​លោក​និយាយ​ថា វា​នឹង​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ ដោយ​សារ​តែ​ផលវិបាក​នៃ​អតិផរណា​លើ​វត្ថុធាតុដើម​មួយ​ចំនួន និង​ដោយសារតែ​តម្លៃ​សារពើពន្ធ​ ដែល​រដ្ឋ​ជា​សមាជិក​នឹង​ដោះស្រាយ​សម្រាប់​តម្លៃ​ថាមពល និង​សម្រាប់​វិបត្តិ​ជនភៀសខ្លួន​។ លោក Valdis Dombrovskis អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប​បាន​និយាយ​ថា បញ្ជី​ឈ្មោះ​បុគ្គល​រុស្ស៊ី​ដែល​ប្រឈមមុខ​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ផ្ទាល់ខ្លួន ​កំពុង​ត្រូវ​បាន​បន្ថែម​ជា​បន្តបន្ទាប់៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​នៅតែ​បន្ត​សម្រុក​វាយ​ប្រហារ​តាម​អាកាស​លើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​ដែល​ជា​សុបិន​អាក្រក់​សម្រាប់​ជន​ស៊ីវិល​

2022/03/15 07:11:05 pm        1178
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​នៅតែ​បន្ត​សម្រុក​វាយប្រហារ​តាម​អាកាស​ឥត​ឈប់​ឈរ ​ទៅលើ​ទីក្រុង​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន​ជិត​ ៣​លាន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស ដែល​កាក​បាទ​ក្រហម​ហៅ​ស្ថាន​ភាព​សម្រាប់​អ្នក​ដែល​រងគ្រោះ​ពី​ការវាយប្រហារ​ទាំងនោះ​ថា មិន​ខុស​អំពី​សុបិន​អាក្រក់​នោះ​ទេ​។​ខណៈ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​គ្រាប់​ផ្លោង​របស់​រុស្ស៊ី​នៅតែ​បន្ត​ស្រោច​ លើ​តំបន់​អគារ​លំនៅឋាន​ទូទាំង​ប្រទេស ក្រុម​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​ន​និយាយ​ថា ​នៅ​ពេល​នេះ​មាន​កុមារ​ចំនួន ៩០​នាក់​បាន​ស្លាប់​ក្នុង​ជម្លោះ​នេះ​។ ​អង្គការសហប្រជាជាតិ​និយាយ​ថា ខ្លួន​បាន​បញ្ជាក់​ថា​មាន​ជន​ស៊ីវិល​ចំនួន ៦៣៦​នាក់​បាន​ស្លាប់ ប៉ុន្តែ​ចំនួន​ពិតប្រាកដ​នឹង​មាន​ខ្ពស់​ជាង​នេះ​។ ​ក្រុម​អាជ្ញាធរ​និយាយ​ថា ការវាយប្រហារ​តាម​អាកាស​ជាច្រើន​បាន​ធ្លាក់​ចំ​អគារ​លំនៅឋាន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋធានី​ Kyiv របស់​អ៊ុយ​ក្រែ​ន និង​ទីក្រុង​ធំ​បំផុត​ទី​២ Kharkiv កាលពី​ថ្ងៃ​ចន្ទដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៣​នាក់ និង​រាប់​សិប​នាក់​ផ្សេងទៀត​រង​របួស​។​​នៅ​ក្នុង​ទីក្រុង Kharkiv មនុស្ស​ ២​នាក់​បាន​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​នៅ​តាម​ផ្លូវ និង​ក្មេង​ប្រុស​អាយុ​ ១៥​ឆ្នាំ​ម្នាក់ទៀត​បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់ បន្ទាប់ពី​គ្រាប់​ផ្លោង​ធ្លាក់​ចំ​សាលា​មត្តេយ្យ​ជិត​ទីក្រុង Chuguiv នៅ​ចម្ងាយ​ប្រហែល ៤០គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Kharkiv៕អត្ថបទ៖ សុខមាន

លោក Biden កំពុង​ពិចារណា​ធ្វើដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​

2022/03/15 06:16:39 pm        1408
​សហរដ្ឋអាមេរិក៖ យោង​តាម​មន្ត្រី​រដ្ឋបាល​ចំនួន​ ២​រូប​ សេត​វិមាន​កំពុង​ពិចារណា​ឲ្យ​មានដំណើរ​របស់​លោក​ប្រធានាធិបតី Joe Biden ទៅកាន់​អឺរ៉ុប​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ជា​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា ដំណើរ​នេះ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ ហើយក៏​អាច​នឹង​មិន​ធ្វើ​ឡើង​បាន អាស្រ័យ​ទៅ​លើ​ស្ថានភាព​ការ​វាយ​លុក​របស់​រុស្ស៊ី ប្រសិនបើ​ដំណើរ​នោះ​ប្រព្រឹត្ត​ទៅ​បានអាច​នឹង​មាន​ចំណុច​សំចត​សម្រាប់​លោក Biden នៅ​ក្នុង​ទីក្រុង Brussels ​ជា​មូលដ្ឋាន​សម្ព័ន្ធ​យោធា​ណា​តូ និង​សហ​ភព​អឺរ៉ុប​។ សេត​វិមាន​បាន​ផ្ដោត​លើ​ការ​រួបរួម​សម្ព័ន្ធមិត្ត​ដើម្បី​គាំទ្រ​រដ្ឋធានី Kyiv និង​ធ្វើ​ឲ្យ​ទីក្រុង Moscow ឯកា ខណៈ​មានការ​លុក​លុក​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin លើអ៊ុយ​ក្រែ​ន​។​​ចាប់​តាំង​ពី​រុស្ស៊ី​ចាប់ផ្ដើម​វាយប្រហារ​ដោយ​គ្មាន​ហេតុផល​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ លោក Biden បាន​ដើរ​តួនាទី​ដឹកនាំ​ការ​បង្រួប​បង្រួម​សមាជិក​ណា​តូ និង​ប្រទេស G-7 ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដោយ​ការ​ដាក់​ទណ្ឌកម្ម​ចម្រុះ​ផ្នែក​សេដ្ឋកិច្ច និង​ការ​រារាំង​ខាង​យោធា​៕អត្ថបទ៖ សុខមាន

អាមេរិក​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចង​សម្ព័ន្ធមិត្ត​រវាង​ចិន​ និង​រុស្ស៊ី​ក្នុង​ការ​ចរចា​ដ៏​តានតឹង​

2022/03/15 05:45:59 pm        1595
​សហរដ្ឋអាមេរិក៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​កាលពី​ថ្ងៃ​ចន្ទ ​អំពី​កិច្ច​សហប្រតិបត្តិការ​របស់​ចិន​ជាមួយ​នឹង​ការ​លុកលុយ​របស់​រុស្ស៊ី​ លើ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល ៧​ម៉ោង​ជាមួយ​អ្នកការទូត​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​គឺ​លោក Yang Jiechi។​​លោក Sullivan បាន​ជួប​ជាមួយ​លោក Yang សមាជិក​ការិយាល័យ​នយោបាយ​នៅ​ទីក្រុង​រ៉ូម​របស់​ប្រទេស​អ៊ីតាលី បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ថា រុស្ស៊ី​បាន​ស្នើ​សុំ​យុទ្ធោបករណ៍​ពី​ប្រទេស​ចិន និង​ជំនួយ​សេដ្ឋកិច្ច​បន្ថែម​ដើម្បី​ទប់​ទល់នឹង​ទណ្ឌកម្ម​។​ ក្នុង​ជំនួប​ទល់មុខ​គ្នា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ព្រមាន​មន្ត្រី​ជាន់​ខ្ពស់​របស់​ចិន​រូប​នេះ ​អំពី​ការ​គាំទ្រ​របស់​ចិន​ចំពោះ​រុស្ស៊ី​ក្នុង​ការ​ឈ្លាន ពាន​អ៊ុយ​ក្រែ​ន ទោះបីជា​វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​របាយការណ៍​ថា ​ខ្លួន​មិនបាន​ស្នើសុំ​យុទ្ធោបករណ៍​ពី​ចិន​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​នេះ​ក៏ដោយ​។​ ​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ចិន​បាន​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​៕អត្ថបទ៖ សុខមាន

ជនភៀសខ្លួន​ចាកចេញ​ពី​អ៊ុយ​ក្រែ​ន​កើន​ឡើង​ដល់​ជាង ​២​លាន ​៨​សែន​នាក់ ខណៈ​រុស្ស៊ី​បន្ត​វាយ​ប្រហារ​

2022/03/15 05:00:28 pm        384
​អ៊ុយ​ក្រែ​ន៖ ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀសខ្លួន​ដោយសារ​អសន្តិសុខ​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងលិច បានចូលរួម​ជាមួយ​មនុស្ស​រាប់​រយ​នាក់​កំពុង​ឆ្លង​ចូល​តំបន់​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អ៊ុយ​ក្រែ​ន​ ជិត​ព្រំដែន​ប្រទេស​ប៉ូឡូញ​ដែល​ជា​សមាជិក​របស់​អង្គការ​ណា​តូ​។​អ៊ុយ​ក្រែ​ន​និយាយ​ថា កងទ័ព​ចំនួន​ ៣៥នាក់​បាន​ស្លាប់​នៅ​មូលដ្ឋានទ័ព​កាលពី​ថ្ងៃអាទិត្យ​។​ ចំណែក​ក្រុង Moscow បាន​និយាយ​ថា ទាហាន​ស៊ីឈ្នួល​បរទេស​ចំនួន ១៨០​នាក់​បាន​ស្លាប់ ​និង​គ្រឿង​សព្វាវុធ​បរទេស​យ៉ាង​ច្រើន​ត្រូវ​បាន​កម្ទេច​។​ ព័ត៌មាន​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា ជនភៀសខ្លួន​ដែល​កំពុង​រត់គេច​ចេញ​ពី​ប្រទេស​អ៊ុយ​ក្រែន ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​បាន​ហក់​ឡើង​ដល់​ជាង ២​លាន​ ៨​សែន​នាក់ ជា​អ្វី​ដែល​បាន​ក្លាយ​ជា​គ្រោះ​មហន្តរាយ​ជនភៀសខ្លួន​ កំពុង​កើន​ឡើង​លឿន​បំផុត​របស់​អឺរ៉ុបចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ មក​។​ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប​បាន​និយាយ​ថា អ្នក​រត់​គេច​ពី​សង្គ្រាម​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​អាច​កើន​ឡើង​ដល់ ៥​លាន​នាក់ ខណៈ​ដែល​ក្រុម​មន្ត្រី​ផ្សេងទៀត​បាន​ដាក់​ចំនួន​ខ្ពស់​ជាង​នេះ​។​ ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​ជុំវិញ​ទីក្រុង​សំខាន់ៗ​ជាច្រើន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​រដ្ឋធានី​គី​វ​ផង​ដែរ។​ កាលពី​ថ្ងៃ​ចន្ទ​អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​មានបំណង​ជម្លៀស​ជន​ស៊ីវិល​តាម​ច្រក​របៀង​មនុស្ស​ចំនួន ១០​៕អត្ថបទ៖ សុខមាន

អ្នក​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​ម្នាក់​ក្នុង​បន្ទប់​ផ្សាយ​បាន​រំខាន​ដល់​ការផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​

2022/03/15 09:29:10 am        1673
​រុស្ស៊ី៖ អ្នក​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​ម្នាក់​បាន​រំខាន​ដល់​ការផ្សាយ​ផ្ទាល់​កម្មវិធី​ព័ត៌មាន​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Channel One កាលពី​ថ្ងៃ​ចន្ទ ដោយ​កាន់​បដា​នៅ​ពីក្រោយ​អ្នក​អត្ថាធិប្បាយ​ក្នុង​បន្ទប់​ផ្សាយ និង​ស្រែក​ពាក្យស្លោកប្រឆាំង​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​បដា​នោះ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស និង​រុស្ស៊ី​មានន័យថា គ្មាន​សង្គ្រាម បញ្ឈប់​សង្គ្រាម កុំ​ជឿ​ការឃោសនា ពួកគេ​កំពុង​កុហក​អ្នក​នៅ​ទី​នេះ និង​ឃ្លា​មួយទៀត​ដែល​ទំនងជា​សរសេរ​ថា ជនជាតិ​រុស្ស៊ី​ប្រឆាំង​នឹង​សង្គ្រាមត្រូវ​បាន​បាំង​ដោយ​ផ្នែក​។ សកម្ម​ភាព​ខុស​ប្រក្រតី​កម្រ​កើតមាន​នេះបាន​កើត​ឡើង​នៅ​ថ្ងៃ​ទី១៩​ នៃ​សង្គ្រាម​ដែល​បាន​ចាប់ផ្ដើម​នៅ​ពេល​ដែល​រុស្ស៊ី​បាន​ចូល​លុក​លុយ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ជា​អ្វី​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ហៅថា​ ជា​ប្រតិបត្តិការ​យោធា​ពិសេស​។​ដោយ​កំពុង​កាន់​បដា​សរសេរ​ថា បញ្ឈប់​សង្គ្រាម និង​ចូរ​និយាយ​ថា​ទេ​ចំពោះ​សង្គ្រាម គេ​បាន​លឺសំឡេង​ស្រែក​របស់​អ្នក​តវ៉ា​ជា​ស្ត្រី​ម្នាក់ ខណៈ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​បន្ត​និយាយ​នៅមុខ​កាមេរ៉ា​។​ ស្ត្រី​រូប​នោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះថា Marina Ovsyannikova ជា​បុគ្គលិក​កាត់ត​ព័ត៌មាន​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​នេះ​៕អត្ថបទ៖ សុខមាន

មូលដ្ឋាន Yavoriv ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​រុស្ស៊ី​

2022/03/14 07:39:24 pm        5443
​អ៊ុយក្រែន៖ ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​រុស្ស៊ី​បាន​វាយលុក​ លើ​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា​មួយ​នៅ​ជិត​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន ​ជាមួយ​សមាជិក​ណា​តូ​ប្រទេស​ប៉ូឡូញបណ្តាល​ឲ្យ​មនុស្ស ​៣៥​នាក់​ស្លាប់ និង ​១៣៤នាក់​រងរបួសក្នុងការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​។​​ការវាយប្រហារ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​មានការ​គម្រាមកំហែងរ​បស់​រុស្សី​លើ​គោលដៅ ដឹកជញ្ជូនអាវុធ​បរទេសជួយ​​ដល់​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​នការពារ​ប្រទេស​របស់​ពួកគេ​ ប្រឆាំងការឈ្លានពានរបស់​រុស្ស៊ី​។ យោងតាម​អភិបាលក្រុង Lviv ភាគ​ខាងលិច​របស់​ប្រទេស​អ៊ុយ​ក្រែ​នបានឱ្យដឹងថា មី​ស៊ី​ល​រុស្ស៊ី​ជាង ៣០គ្រាប់​បានកំណត់​គោលដៅ​លើ​ទីតាំងហ្វឹកហាត់មាន​ចម្ងាយ​តិចជាង ២៥គីឡូម៉ែត្រពី​ចំណុច​ព្រំដែន​ជិត​បំផុត​ជាមួយ​ប្រទេស​ប៉ូឡូញ​។​ ​ប្រទេស​ប៉ូឡូញ​គឺជា​ទីតាំង​សំខាន់​សម្រាប់​បញ្ជូន​ជំនួយ​យោធា​ របស់​ប្រទេស​លោក​ខាងលិចទៅ​កាន់ប្រទេស​អ៊ុយ​ក្រែ​ន​។ ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​អ៊ុយ​ក្រែ​ន ទីក្រុង Lviv ភាគច្រើន​បាន​រួច​ផុតពីទំហំ​នៃ​ការបំផ្លាញ ហើយ​ក្លាយជា​គោលដៅ​សម្រាប់ប្រជាជនដែល​រត់គេច​ពី​ទីក្រុង​ដែល​ត្រូវបានបាញ់​ផ្លោង និង​សម្រាប់​ជនភៀសខ្លួន​ជិត ២.៦លាន​នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​។​​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៅ​ទីក្រុង Yavoriv ត្រូវបាន​គេ​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិត្រូវបាន​គេ​ប្រើប្រាស់​ជា​យូរ​មកហើយ ដើម្បី​បណ្តុះបណ្តាល​បុគ្គលិក​យោធា​អ៊ុយ​ក្រែ​ន ជា​ញឹកញាប់​ជាមួយ​គ្រូបង្ហាត់​មកពីសហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ណា​តូ​ផ្សេងទៀត​។​ ​មជ្ឈមណ្ឌល​នេះ​ក៏​ត្រូវបាន​បានរៀបចំ​ធ្វើ​សមយុទ្ធ​អន្តរជាតិ​របស់​អង្គការ​ណា​តូ​ផងដែរ​។​ ​ទីតាំង​នេះ ជា​អ្វីដែល​មានការ​តវ៉ា​រប​ស់​រុស្ស៊ី​ជា​យូរ​មកហើយ​ថា សម្ព័ន្ធមិត្ត​ណា​តូ​នៃប្រទេស​សមាជិកចំនួន ៣០ កំពុងធ្វើដំណើរ​ទៅជិត​ព្រំដែន​របស់​រុស្ស៊ី​។ រុស្ស៊ី​បានទាមទារ​ឲ្យ​អ៊ុយ​ក្រែ​ន​បោះបង់ចោលមហិច្ឆតា​ចូល​ជា​សមាជិក​ណា​តូ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM