សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

អាមេរិក​និយាយថា រុស្ស៊ី​បានស្នើ​សុំ​ជំនួយ​យោធា​ពី​ប្រទេស​ចិន​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/03/14 06:57:15 pm        2589
​សហរដ្ឋអាមេរិក៖ មន្ត្រីជាន់ខ្ពស់​អាមេរិកមួយរូប​បាន​ប្រាប់​សារព័ត៌មាន CNN ថា ប្រទេស​រុស្ស៊ី​បាន​ស្នើ​សុំ​ជំនួយ​យោធា​ពី​ចិន​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន រួមមាន​យាន​ដ្រូ​ន ខណៈ​ខ្លួន​នៅតែ​បន្ត​ឈ្លាន​ពាន​ដោយ​គ្មាន​មូលហេតុ។ ជំនួយ​ដ៏​ធំ​ពី​ប្រទេស​ចិន​នឹង​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​នៅក្នុង​ការឈ្លានពាន​រប​ស់​រុស្ស៊ី ហើយនឹង​ធ្វើ​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាត់បង់​សមត្ថភាព​ក្នុងការ​ឈរជើង​នៅក្នុង​ប្រទេស​នេះ​។នៅពេល​ត្រូវបាន​សួរ​អំពី​របាយការណ៍​នៃ​សំណើ​របស់​ប្រទេស​រុស្ស៊ី​ ចំពោះ​ជំនួយ​យោធា​នេះ​លោក ​Liu Pengyu អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិនក្នុង​សហរដ្ឋអាមេរិក ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា លោក​មិនដែល​បាន​លឺ​ពី​ដំណឹង​នេះ​ទេ​។ លោក Liu បានបង្ហាញ​ក្ដីបារម្ភ​អំពី​ស្ថានភាព​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ហៅ​ការលើកឡើង​នោះ​ថា​ ជា​រឿង​ខកចិត្ត​ខ្លាំង​បំផុត និង​បាន​និយាយ​ថា ​ប្រទេស​ចិន និង​បន្ត​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​អ៊ុយ​ក្រែ​ន​។ ​លោក Liu បាន​និយាយ​ថា​ ចំណុច​ជា​អាទិភាព​ធំ​បំផុត​នៅពេលនេះ គឺ​ត្រូវ​ទប់ស្កាត់​ស្ថានភាព​ដែល​កំពុង​តានតឹង​នេះ​ កុំ​ឲ្យ​រីក​កាន់តែ​ធំ​ថែមទៀតរហូត​គ្រប់គ្រង​លែង​បាន​ ប្រទេស​ចិន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់​ឲ្យ​បាន​ច្រើន​បំផុត និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​។ ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋអាមេរិក​មិនបាន​ឆ្លើយតប​ភ្លាមៗ​ទេ ​ចំពោះ​ការ​ស្នើ​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​សារព័ត៌មាន CNN៕​អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​និយាយ​ថា​ ជន​ស៊ីវិល​ជិត ​៦០០​នាក់​បាន​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម

2022/03/14 06:21:26 pm        942
​អ៊ុយក្រែន៖ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិនិយាយថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ៥៩៦នាក់បាន​ស្លាប់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់តាំងពី​ចាប់ផ្ដើម​ផ្ទុះ​សង្គ្រាម និង​យ៉ាងហោចណាស់​មនុស្ស ១,០៦៧នាក់​រង​របួស​។​ការិយាល័យ​នៃ​ឧត្ដមស្នងការជាន់ខ្ពស់​សិទ្ធិមនុស្ស រ​បស់​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​ ៤៣​នាក់​ជា​កុមារ និង ៥៧​នាក់​ផ្សេងទៀត​រងរបួស​។ ​ការិយាល័យ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​មួយ​នេះបាន​កត់ត្រា​អ្នកស្លាប់​ចំនួន ៥៧៩​នាក់ និង​ ១,០០២​នាក់​រង​របួស​កាលពី​មួយថ្ងៃ​មុន​។ អង្គការ​នេះ​បាន​និយាយថា អ្នករងគ្រោះ​ជា​ជន​ស៊ីវិល​ដែល​បាន​កត់ត្រា​ច្រើន​បំផុត គឺ​បណ្ដាលមកពីគ្រឿងផ្ទុះដែលមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរដូចជា ការបាញ់​ផ្លោង​ពី​គ្រាប់កាំភ្លើង​ធំ និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ជាដើម​។​ក្នុង​សកម្មភាព​វាយប្រហារ​ថ្មីៗ​ចុង​ក្រោយពី​សំណាក់​រុស្ស៊ីលើ​អ៊ុយ​ក្រែ​ន អង្គភាព​ផ្ដល់​សេវា​សង្គ្រោះបន្ទាន់​អ៊ុយ​ក្រែ​នបាន​និយាយថា មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ដោយ​សារ​តែ​ការវាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​ធំ ទៅ​លើ​អគារ​លំនៅឋាន​កម្ពស់ ៩ជាន់ក្នុង​ទីក្រុង Chernihiv៕អត្ថបទ៖ សុខមាន

អ្នក​តវ៉ា​ប្រឆាំង​សង្គ្រាម​ជាង​ ៧០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​

2022/03/14 05:56:38 pm        1943
​រុស្ស៊ី៖ មនុស្ស​ជាង ៧៥០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ជាច្រើន​ទូទាំងប្រទេស​រុស្ស៊ី ដោយសារតែ​ការតវ៉ា​ប្រឆាំងទៅនឹង​ការឈ្លានពាន​របស់​ក្រុង Moscow លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ពេលនេះ​បាន​ឈាន​ចូលដល់​សប្ដាហ៍​ទី​៣ ​ហើយ។​​ក្រុម​ឃ្លាំមើល​ការតវ៉ា​ឯករាជ្យ OVD-Info បាន​និយាយថា នគរបាល​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៧៥៦​នាក់អំឡុង​ការតវ៉ា​នានា​ក្នុង​ទីក្រុងចំនួន ៣៧ របស់​ប្រទេស​រុស្ស៊ី​។​ ​ចាប់តាំងពី​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ឲ្យចូល​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ទាំង​តាម​ដីគោក អាកាស និង​ផ្លូវទឹកកាលពី​ថ្ងៃ ទី​២៤​ខែកុម្ភៈ​មក ក្រុម OVD-Info បាន​រាយការណ៍​ថា ​មាន​មនុស្ស​ជាង ១៤,០០០នាក់ត្រូវបាន​ចាប់ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្រឆាំង​ទៅនឹង​សង្គ្រាម។​រហូតមកដល់​ពេលនេះមនុស្ស​ជាង ១៧០​នាក់នៅតែ​ត្រូវបាន​ឃុំខ្លួន​នៅឡើយ​ទេ​។​ ​វិមាន​ក្រឹម​ឡាំងបានអនុម័ត​ច្បាប់មួយ​ឲ្យ​ចូល​ជា​ធរមានកាលពី​ថ្ងៃទី​៤ ​ខែមីនាពីបទ​ឧក្រិដ្ឋ​ចំពោះ​ការរាយការណ៍ និង​ការតវ៉ា​ផ្សេងៗ​អំពី​សង្គ្រាម​ឯករាជ្យដោយ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​រហូតដល់ ១៥​​ឆ្នាំ​៕អត្ថបទ៖ សុខមាន

ទាហាន​រុស្ស៊ី​បាញ់​ប្រហើរ​ក្បាល​ក្រុមអ្នកតវ៉ា​ក្នុង​ទីក្រុង Kherson របស់​អ៊ុយ​ក្រែ​ន និង​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់​

2022/03/14 05:29:17 pm        4204
​អ៊ុយក្រែន៖ កម្លាំង​ទាហាន​រុស្ស៊ី​បាន​បាញ់​គ្រាប់កាំភ្លើង​ពិតប្រហើរ​ពីលើ​ក្បាល ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​តវ៉ា​នៅ​ទីក្រុង Kherson របស់​ប្រទេស​អ៊ុយ​ក្រែ​នដែល​បាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​នានា​ ប្រឆាំង​ទៅ​នឹង​ការគ្រប់គ្រង​ទីក្រុង​នេះដោយ​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី ខណៈ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ព្រមាន​ថា ​លោក Vladimir Putin មាន​ផែនការ​កែប្រែទីក្រុង Kherson ទៅជា​សាធារណរដ្ឋ​ផ្ដាច់​ខ្លួន​។​ក្រុម​បាតុករ​ដ៏​ក្លា​ហ៊ាន​អ៊ុយ​ក្រែ​ន​បាន​ចេញ​តវ៉ា​ជាថ្មីទៀតតាម​ដងផ្លូវ​នានា​នៅ​ទីក្រុង Kherson កាលពី​ថ្ងៃអាទិត្យ ប្រឆាំង​​ទៅ​នឹង​កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​គ្រប់គ្រង​ទីក្រុង​នេះ ទោះបីជា​មានការ​ប៉ុនប៉ង​ជាថ្មី​ក្នុង​ការ​បង្ក្រាប​ស្មារតី​របស់​ប្រជាពលរដ្ឋ​ ដែល​បច្ចុប្បន្នកំពុង​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​ក៏ដោយ។​ ​វីដេអូ​បាន​បង្ហាញ​ពី​ក្រុម​បាតុករ​កំពុង​ហៅ​ក្រុម​អ្នក​ឈ្លានពាន​រុស្ស៊ី​ថា ​ជា​ពួក​ហ្វា​ស៊ី​ស ខណៈ​ពួកគេ​បាន​ដើរ​ព័ទ្ធជុំវិញ​រថយន្ត​ដែល​មាន​សរសេរ​អក្សរ 'Z' ពណ៌​ស​នៅ​ពី​ចំហៀង​រថយន្ត ជា​សញ្ញា​បញ្ជាក់​ពី​និមិត្ត​នៃ​ការ​ប្រែក្លាយ​យ៉ាង​លឿន​នៃ​ការ​គាំទ្រ​លោក Putin។ ​ទាហាន​រុស្ស៊ី​បាន​បាញ់​ឡើងលើ​អាកាស ដើម្បី​ព្យាយាម​បំបែក​ក្រុម​បា​តុ​ករ​ចេញពី​រថយន្ត​រប​ស់​ពួកគេ​។​ ក្រុម​មេបញ្ជាការ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា នគរបាល​យោធា​រុស្ស៊ីបាន​ចាប់ខ្លួន​ក្រុម​សកម្មជន ៤០០​នាក់បន្ទាប់ពី​ពួកគេចេញ​តវ៉ា​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី​៕​អត្ថបទ៖ សុខមាន

រុស្ស៊ី​ពឹងផ្អែក​លើ​ចិន​ជួយ​សម្រាល​ទណ្ឌកម្ម ខណៈ​អាមេរិក​ព្រមាន​ក្រុង​ប៉េកាំង​

2022/03/14 04:46:24 pm        2987
​រុស្ស៊ី៖ រុស្ស៊ី​និយាយ​ថា ខ្លួន​កំពុង​ពឹង​ផ្អែកលើ​ជំនួយ​របស់​ចិន​ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ​ដែល​ត្រូវ​បាន​ដាក់​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​សហរដ្ឋអាមេរិក​បាន​ព្រមាន​ក្រុង​ប៉េកាំង​កុំ​ឲ្យ​ផ្ដល់​មធ្យោបាយ​គេច​ផុត​ពី​ស្ថានភាព​យ៉ាប់យ៉ឺន​ទាំងឡាយ​។ ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​លោក Anton Siluanov បាន​និយាយ​ថា​ ទណ្ឌ​កម្ម​នេះ​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​អាច​ទទួល​បាន​ប្រាក់​ចំនួន ៣០០​ពាន់​លាន​ដុល្លារ​នៃ​ទឹកប្រាក់​សរុប ៦៤០​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​មាស​សុទ្ធ និង​ទុន​ប្ដូរ​ប្រាក់​បរទេស​បម្រុង ហើយ​បាន​បន្ថែម​ថា មាន​សម្ពាធ​លើ​ក្រុង​ប៉េកាំង​ដើម្បី​ឲ្យ​បិទ​ច្រក​បន្ថែម​ទៀត​។​ លោក​បាន​និយាយកាលពី​ថ្ងៃអាទិត្យ​ថា យើង​មាន​ចំណែក​នៃ​មាស និងទុន​ប្ដូរ​ប្រាក់​បរទេស​បម្រុង​របស់​យើង​ជា​រូបិយប័ណ្ណ​ចិន​គឺ​ប្រាក់​យ័ន ​(yuan)​។ ហើយ​យើង​បាន​មើល​ឃើញ​ថា អ្វី​ដែល​ជា​សម្ពាធ​កំពុង​ត្រូវ​បាន​ដាក់​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​លើ​ចិន គឺ​ដើម្បី​កំណត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​ជាមួយ​ចិន​។ ជា​រួម​ពិតជា​មាន​សម្ពាធ​ក្នុង​ការ​រឹតត្បិត​មធ្យោបាយ​ចូល​ទៅ​យក​ប្រាក់​បម្រុង​ទាំងនោះ​។​​ប៉ុន្តែ​ខ្ញុំ​គិត​ថា មិត្តភាព​របស់​យើង​ជាមួយ​ចិននឹង​នៅតែ​អនុញ្ញាត ​ឲ្យ​យើង​រក្សា​បាន​នូវ​កិច្ច​សហប្រតិបត្តិការ ដែល​យើង​ទទួល​បាន​ដែល​មិន​ត្រឹមតែ​ការ​រក្សា​បាន​ទំនាក់ទំនង​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្កើន​បរិស្ថាន​ល្អ ជាទី​ដែល​បណ្ដា​ទីផ្សារ​របស់​លោក​ខាងលិច​កំពុងតែ​បិទ​ទៀត​ផង​។​ ​សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា ​ប្រទេស​ចិន​នឹង​ប្រឈម​នឹង​ផលវិបាក បើ​ប្រទេស​នេះ​ជួយ​រុស្ស៊ី​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយអណ្តូងទឹកស្អាតចំនួន៥ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ក្នុងខេត្តកំពត

2022/03/13 04:26:23 pm        739
កំពត ៖ នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមានលេខរៀងពី ១០០ ដល់១០៤នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពតប្រើប្រាស់តាមតម្រូវការ នារដូវប្រាំងចូលមកដល់នេះ។ នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ កាត់បន្ថយការលំបាកដោយសារអត់ទឹកប្រើប្រាស់។ នាឱកាសនោះផងដែរលោកជំទាវក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង៥។ នៅក្នុងឱកាសកាសនោះ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ១គ្រួសាររស់នៅផ្ទះចាស់តូច ចង្អៀតនោះ លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតា១ខ្នងជូនគ្រួសាររបស់គាត់ផងដែរ និងករណីមួយទៀត ដោយទឹកចិត្តអាណិតអាសូរចំពោះប្អូនស្រី ឈ្មោះ កៅ ស្រីណែត អាយុ២៨ឆ្នាំ មានជំងឺទឹកនោមប្រៃ ដោយត្រូវដូរឈាមជាប្រជាប្រចាំខែនោះ លោកជំទាវក៏បានផ្តល់ថវិកាចំនួន៣០០០ដុល្លារ សម្រាប់ដោះស្រាយការលំបាក ក្នុងជីវភាពរបស់ប្អូនស្រី ជាពិសេសក្នុងការដូរឈាមជាប្រចាំខែនោះ។ បន្ទាប់មក ចប់ពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន៥ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ជាបន្តទៀត ដែលស្ថិតនៅក្នុង ស្រុកទឹកឈូខេត្តកំពត ហើយពិធីប្រគល់ទៅវត្ថុនេះធ្វើឡើងនៅទីវត្តអារាម វត្តជុំគ្រៀល ក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ វត្តដែលទទួលបាននៅទេយ្យវត្ថុទាំង៦វត្តនោះរួមមាន វត្តជុំគ្រៀល , វត្តត្រើយកោះវត្តពិជ័យឧត្តុង្គ, វត្តពោធិ៍ ,វត្តអង្គ និងវត្តកូនសត្វ។ លោកជំទាវ បានមានប្រសាសន៍ទូលប្រគេនដល់ព្រះសង្ឃថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។ ទេយ្យទានក្នុងមួយវត្តទទួលបាន៖០១-អង្ករ១តោន ០២-ត្រីខ ចំនួន១កេស មាន១០យួរ០៣-មីចំនួន៥កេសធំ(៣០កេសតូច)០៤- ត្រីងៀតចំនួន ១០ គីឡូ០៥- សាច់ក្រកចំនួន១០ គីឡូ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ០៧- ទឹកដោះគោខាប់ ចំនួន២កេស ០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ ០៩- តែ ចំនួន ២គីឡូក្រាម១០- ស្ករសចំនួន១បេ ១១- អំបិលចំនួន១បេ១២- ប៊ីចេងចំនួន១បេ ១៣- ទឹកត្រីចំនួន៥យួ ១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ ១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត១៧- វីតាមីនសេ ចំនួន ១០ ប្រអប់ ១៨- ប្រេងកូឡា ចំនួន ៥ ដុំ ១៩- ប្រេងខ្យល់ ចំនួន៥ដុំ ២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស ២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន ២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប២៣- ស្លាដក់ចំនួន១៨៤កញ្ចប់២៤- ថវិកា ចំនួន២លានរៀល៕

មេដឹកនាំ​សហភាព​អឺរ៉ុប​ពិភាក្សា​ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​

2022/03/12 10:21:26 am        1994
​អឺរ៉ុប៖ មេដឹកនាំ​សហភាព​អឺរ៉ុប​ដែល​បានមក​ជួបប្រជុំ​នៅក្នុង​ប្រទេស​បារាំងកាលពី​ថ្ងៃ​សុក្រ សម្រាប់​កិច្ចពិភាក្សា​ថ្ងៃទី​២ ដែល​ធ្វើឡើង​ក្នុងពេល​មាន​សង្គ្រាម​រយៈពេល​ ២​សប្តាហ៍​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula von der Leyen និយាយថា ច្រក​ឆ្ពោះទៅរក​ដំណើរការចូល​ជា​សមាជិក​សហភាព​អឺរ៉ុបរបស់​អ៊ុយ​ក្រែ​នបច្ចុប្បន្ននេះ​គឺ​បើកចំហ​។​លោកស្រី​និយាយថា​ ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​អឺរ៉ុប​។​ ​ថ្លែង​អំពី​ការពឹងផ្អែក​របស់​អឺរ៉ុប​លើ​ឥន្ធនៈ​រុស្ស៊ី លោកស្រី von der Leyen និយាយថា ​ប្លុក​អឺរ៉ុបក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ នឹង​បញ្ចប់​បន្តិច​ម្តង​ការពឹងផ្អែក​របស់​យើង​លើ​ឧស្ម័ន ប្រេង និង​ធ្យូងថ្ម​របស់​រុស្ស៊ីរហូតដល់​ត្រឹម​ឆ្នាំ២០២៧​។ ​សហភាព​អឺរ៉ុបនាំចូល ៩០% នៃ​ឧស្ម័ន​ធម្មជាតិ​ដែលប្រើ​ដើម្បី​ផលិត​អគ្គិសនី កម្ដៅ​លំនៅឋាន និងឧស្សាហកម្ម​ផ្គត់ផ្គង់ ដោយ​រុស្ស៊ី​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អឺរ៉ុប​ជិត ៤០​% និងមួយ​ភាគ​បួននៃ​ប្រេងឥន្ធនៈ៕​អត្ថបទ៖ ប៊ុនថន

លោក Biden​ និយាយថា ពិភពលោក​ត្រូវតែ​ខិតខំ​ទប់ស្កាត់​សង្គ្រាមលោកលើកទី៣

2022/03/12 10:12:28 am        1675
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​លោក Joe Biden និយាយ​ថា ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក និង​អឺរ៉ុប​កំពុង​បំផ្លាញសេដ្ឋកិច្ច​របស់​រុស្ស៊ី ហើយ​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទានបាន​បន្ទាប​តម្លៃ​រូបិយប័ណ្ណ​របស់​រុស្ស៊ី។​ ​វិធានការ​ក្នុង​សប្តាហ៍​នេះជា​វិធានការ​ថ្មី​បំផុត ​សម្រាប់​ទណ្ឌកម្ម​ដែល​បានធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះខ្សោយ និង​ជាស​ញ្ញា​មួយ​ដែលថា​ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នឹង​បន្ត​ប្រើប្រាស់​ទម្ងន់​ហិរញ្ញវត្ថុ​របស់​ពួកគេ ​ដើម្បី​សងសឹក​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។​​នៅក្នុង​សុន្ទរកថា​នៅ​សេត​វិមាន លោក Biden និយាយថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​ឱ្យប្រាកដថា ​អ៊ុយ​ក្រែន​មាន​អាវុធ​ដើម្បី​ការពារ​កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​ឈ្លានពាន​។ ប៉ុន្តែ​លោក​បាន​គូសបញ្ជាក់ថា ទាហាន​អាមេរិកនឹងមិន​ធ្វើសង្គ្រាម​ប្រឆាំងនឹង​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។​ ​លោក Biden និយាយថា ​ការប្រឈមមុខ​ដាក់គ្នា​ដោយផ្ទាល់​រវាង​ណា​តូ និង​រុស្ស៊ីគឺជាសង្គ្រាមលោក​លើក​ទី​៣ ជា​អ្វីដែល​យើង​ត្រូវខិតខំ​ទប់ស្កាត់​។​ ​លោក​ប្រធានាធិបតី​បាន​ធានាថា សង្គ្រាម​របស់​លោក Putin ​លើ​អ៊ុយ​ក្រែ​ន​នឹងមិន​ទទួលបាន​ជ័យជំនះ​នោះទេ ហើយ​ពិភពលោក​បានរួម​គ្នា​ប្រឆាំងការឈ្លានពាន​របស់រុស្ស៊ី និង​គាំទ្រ​ប្រជាជនអ៊ុយ​ក្រែ​ន​។​ ​នៅពេល​សួរថា ​តើ​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​រុស្ស៊ី​ប្រើប្រាស់​អាវុធ​គីមី​ដូចដែល​សេត​វិមានបានព្រមាន​ថា ​វា​អាច​នឹង​កើតឡើង​នោះ លោក​ប្រធានាធិ​ប​តី​បាន​និយាយថា រុស្ស៊ី​នឹង​បង់ប្រាក់​ធ្ងន់ធ្ងរ ប្រសិនបើ​ខ្លួន​ប្រើប្រាស់​អាវុធ​គីមី៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​សហភាព​អឺរ៉ុប​បើក​កិច្ចពិភាក្សា​ផ្តោត​លើ​បញ្ហា​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/03/11 10:07:39 pm        1452
​អឺរ៉ុប៖ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​គ្នា​ផ្តោត​លើ​វិធី​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ជាមួយ​រុស្ស៊ី ប៉ុន្តែ​វិធាន​ការដែល​ត្រូវ​ពិភាក្សា​ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ឈប់​ការ​បំពេញ​ក្តី​សង្ឃឹម​របស់​ប្រទេស​នេះ​ថា ​ខ្លួន​អាច​ចូលរួម​ជាមួយ​ប្លុក​អឺរ៉ុប​ក្នុង​ពេល​ឆាប់ៗ​នេះ​។​​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​បាន​រួប​រួម​គ្នា​យ៉ាង​ពេញលេញ​ ក្នុង​ការ​គាំទ្រ​ការ​តស៊ូ​របស់អ៊ុយ​ក្រែ​ន ដោយមាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​រុស្ស៊ី។​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ចង់ឱ្យ​ប្រទេស​របស់លោក​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​កិច្ចព្រមព្រៀង​លើ​ចំណុច​នេះ​នឹង​មិន​ត្រូវ​បាន​សម្រេច​ក្នុង​សប្តាហ៍​នេះ​ទេ​។ ​មេដឹកនាំ​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹងថា នឹង​ព្រមព្រៀង​លើ​ការ​គាំទ្រ​បំណង​របស់​អ៊ុយ​ក្រែ​នដើម្បី​ចូលរួម​ជាមួយ​គ្រួសារ​អឺរ៉ុប​។​​បំណង​របស់​អ៊ុយ​ក្រែ​ន​បានទទួល​ការគាំទ្រ​ដ៏​កក់ក្តៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ប៉ុន្តែ​មន្ត្រីសហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ដំណើរការ​នេះ​អាច​ចំណាយពេល​ច្រើន​ឆ្នាំក្នុងការ​ឯកភាពគ្នា ​ក្នុងចំណោម​សមាជិក​បច្ចុប្បន្ន​ដើម្បី​អនុញ្ញាត​ឲ្យ​សមាជិក​ថ្មី​ចូលមក​ក្នុង​ប្លុក​នេះ៕អត្ថបទ៖ ប៊ុនថន

ប្រធាន IAEA ពិភាក្សា​ពី​សុវត្ថិភាព​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន

2022/03/11 09:55:33 pm        1348
​អឺរ៉ុប៖ ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) និយាយ​ថា ​ទាំង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀង​ថា ​គំនិត​ផ្ដួចផ្ដើម​កិច្ចពិភាក្សា​ដើម្បី​ធានា​បាន​ នូវ​សុវត្ថិភាព​រោងចក្រ​នុយក្លេអ៊ែរនៅអ៊ុយ​ក្រែ​ន គឺជា​ការ​បន្ត​ស្វែងរក​ដ៏​មានតម្លៃ និង​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​ធ្វើការ ​ជាមួយទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) ដើម្បី​ធ្វើ​ឲ្យ​ស្រប​ជាមួយ​ក្រប​ខណ្ឌ​ដែល​បាន​ព្រមព្រៀង​។​លោក Rafael Grossi បាន​ជួបពិភាក្សា​នៅ​ក្នុង​ប្រទេស​ទួរគី ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង​អ៊ុយក្រែ​ន ក្នុង​ក្តី​សង្ឃឹម​ចាប់ផ្ដើម​កិច្ចព្រមព្រៀង​ ដើម្បី​ការពារ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​ពេល​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត ​របស់​អឺរ៉ុបក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Zaporizhzhia ខណៈ​អតីត​រោងចក្រ​នុយក្លេអ៊ែរ Chernobyl ត្រូវ​បាន​កាន់កាប់​ដោយ​កងកម្លាំង បន្ទាប់ពី​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​ជាមួយ​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM