សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សហរដ្ឋអាមេរិក​ព្រមាន​រុស្ស៊ី​អំពី​ការប្រើប្រាស់​អាវុធ​គីមី

2022/03/11 09:34:42 pm        1813
​សហរដ្ឋអាមេរិក៖ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកស្រី Kamala Harris បាន​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេតឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ ​លើ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយក្រែ​ន ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​គាំទ្រ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី ហើយ​បាន​ព្រមាន​រុស្ស៊ី​លើ​ការប្រើប្រាស់​អាវុធ​គីមី​ក្នុង​ការ​វាយប្រហារ​រប​ស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Ned Price និយាយថា រដ្ឋាភិបាល​រុស្សី​បាន​ប្រើប្រាស់​អាវុធ​គីមី ​ដែល​ត្រូវ​បាន​ហាមឃាត់​លើ​ប្រជាជន​របស់​ខ្លួន​កាលពី​អតីតកាល​។ បញ្ហា​ផ្សេងទៀត​គឺ​ការ​ព្រួយបារម្ភ​ដែល​យើង​ដឹង​អំពី​យុទ្ធសាស្ត្រ​របស់​វិមាន​ក្រឹម​ឡាំង ជាពិសេស​យុទ្ធសាស្ត្រ​បំភាន់​ព័ត៌មាន​។ ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Johnson និយាយ​ថា វិមាន​ក្រឹម​ឡាំង​កំពុង​រៀបចំ​រឿង​ក្លែងក្លាយដែល​ថា ​អាវុធ​គីមី​កំពុង​ត្រូវ​បាន​រក្សាទុក​ដោយ​គូបដិបក្ខ ឬ​ដោយ​អាមេរិកដើម្បី​ជា​លេស​សម្រាប់​ការដាក់​ពង្រាយ​អាវុធ​ដោយ​ខ្លួនឯង​។​​លោក Ned Price បាន​រិះគន់​ទីក្រុង​មូស្គូ​ចំពោះ​ការវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​សម្ភព ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ​។ លោក​និយាយ​ថា យើង​បាន​ឃើញ​របាយការណ៍​គួរ​ឱ្យ​ទុកចិត្តបំផុត​ នៃ​ការវាយប្រហារ​ដោយ​ចេតនា​លើ​ជន​ស៊ីវិល ដែល​នឹង​ស្ថិត​នៅ​ក្រោម​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បានបដិសេធ​ការទទួលខុសត្រូវ​ ចំពោះ​ការវាយប្រហារ​លើ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Mariupol របស់​អ៊ុយ​ក្រែ​ន ហើយ​បាន​អះ​អាង​ថា ការ​បំផ្ទុះ​ដែល​វាយ​ប្រហារ​អគារ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដើម្បី​លាប​ពណ៌​ប្រទេស​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​ការទូត​ជាន់ខ្ពស់​អឺរ៉ុប​និយាយ​ថា ​ប្លុក​នេះ​ត្រូវតែ​បញ្ចៀស​ជម្លោះ​កុំ​ឲ្យ​ធ្លាក់​ចូល​សង្គ្រាម​លោក​លើក​ទី​៣

2022/03/11 07:20:34 pm        1516
អឺរ៉ុប៖ អ្នក​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស​លោក Josep Borrell បាន​ព្រមាន​ថា ​ប្លុក​អឺរ៉ុបត្រូវតែ​ធ្វើ​អ្វី​ដែល​អាច​ជៀស​ផុត​ពី​ការ​រីក​កាន់តែ​ធំ​នៃ​សង្គ្រាម ស្រប​ពេល​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នៅតែ​បន្ត​។ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Franceinfo កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Borrell បាន​អះ​អាង​ថា អឺរ៉ុប​នឹង​បញ្ជូន​អាវុធ និង​យុទ្ធោបករណ៍​ការពារ​ជាតិ​ដោយ​គ្មាន​សង្ស័យ​ទៅកាន់​អ៊ុយ​ក្រែ​ន ដរាបណា​ការ​ប៉ះ​ទង្គិច​យោធា​ជាមួយ​រុស្ស៊ី​បន្ត​។ទោះ​មាន​សំណើ​នេះ​ក៏ដោយ​លោក​បាន​បញ្ជាក់​ច្បាស់​ៗ​ថា សហ​ភាព​អឺរ៉ុប​ត្រូវតែ​ប្រុងប្រយ័ត្ន​ដើម្បី​បញ្ចៀស​សង្គ្រាម​ជាមួយ​រុស្ស៊ី ព្រោះ​នោះ​អាច​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​៣​។ ការ​អត្ថាធិប្បាយ​របស់​អ្នកតំណាង​សហភាព​អឺរ៉ុប មាន​ឡើង​ បន្ទាប់ពី​ប្លុក​នេះ​បាន​ដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​លើ​រុស្ស៊ី និង​បេឡា​រុស​ដោយសារតែ​សកម្មភាព​យោធា​របស់​ក្រុង Moscow នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ដោយ​ការ​កាត់ផ្ដាច់​ធនាគារ​របស់​បេឡា​រុស​ចេញពី​ប្រព័ន្ធ​សេវា​ផ្ទេរ​ប្រាក់ SWIFT ដែល​ជា​ការ​ប៉ះ​ទង្គិច​ដល់​វិស័យ​យោធា​របស់​រុស្ស៊ី និង​ការ​រឹតត្បិត​លើ​ក្រុម​តំណាងរាស្ត្រ និង​មេដឹកនាំ​ធុរកិច្ច​ចំនួន ១៦០​នាក់​របស់​រុស្ស៊ី​។​ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម ​លើ​រុស្ស៊ី​ខាង​ហិរញ្ញវត្ថុ​ចំពោះ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន លោក Borrell បាន​បង្ហាញ​ការប្រុងប្រយ័ត្ន​អំពី​លទ្ធភាព​ នៃ​ការ​ហាម​ប្រាម​លើ​ការ​នាំចូល​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប ដោយ​អះ​អាង​ថា​នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​សម្រាប់​ប្លុក​នេះ ខណៈ​ដែល​សហភាព​អឺរ៉ុប​ពឹងផ្អែក​ការ​នាំ​ចូល​ថាមពល​យ៉ាង​ច្រើន​ពី​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ជំនួប​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិនបាន​ឈាន​ដល់​ភាព​រីក​ចម្រើន​នៃ​បទ​ឈប់​បាញ់

2022/03/11 06:47:02 pm        687
​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov និង​សម​ភាគី​អ៊ុយ​ក្រែ​នលោក Dmytro Kuleba បាន​ព្រមព្រៀងគ្នា​លើ​ការបន្ត​ការចរចា​លើ​ជម្លោះ​នេះ ប៉ុន្តែ​មិនបាន​ឈានដល់ការប្រកាស​បទឈប់​បាញ់​ ក្នុងអំឡុងពេល​ជំនួប​នៅក្នុង​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នោះទេ​។​​ជំនួប​ត្រីភាគី​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Antalya ដោយមាន​វត្តមាន​រប​ស់​រដ្ឋមន្ត្រីការបរទេស​ទួរគីលោក Mevlut Cavusoglu គឺជា​ជំនួប​កម្រិត​ខ្ពស់​លើកដំបូង​រវាង​ទីក្រុង​មូស្គូ និងទីក្រុង​គី​វ ចាប់តាំងពី​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នលោក Dmytro Kuleba និយាយថា លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួប​ជាមួយ​លោក Lavrov ម្តងទៀត​ក្នុង​ទម្រង់​ដូចគ្នាដោយ​ភាគី​ទួរគី​ជា​អ្នក​សម្រុះសម្រួល​។ ​ចំណែក​លោក Lavrov បាន​និយាយថា រុស្ស៊ី​ចង់​បន្ត​ការពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​នក្នុង​ទម្រង់​បច្ចុប្បន្ននៅក្នុងប្រទេស​បេឡា​រុស​។​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក​មួយ លោក ​Cavusoglu រដ្ឋមន្ត្រីការបរទេស​ទួរគីនិយាយថា ប្រទេសទួរគី​បាន​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បី​បន្ត​កិច្ចខិតខំ​សម្រាប់​ផ្នែក​ការទូត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​បាន​ដើរតួនាទីជា​អ្នក​សម្រុះសម្រួលក្នុងអំឡុងពេល​ជំនួប ហើយ​ទាំង​ភាគីអ៊ុយ​ក្រែ​ន ​និង​រុស្ស៊ីមិន​ជំទាស់​នឹង​ការបន្ត​ជំនួប​ក្នុង​គោល​ការណ៍​នោះទេ​។ ​ចាប់តាំងពី​សប្តាហ៍​មុន​មក គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​កិច្ចចរចាសន្តិភាពចំនួន ៣​លើក​រួចមកហើយ​ក្នុងប្រទេស​បេឡា​រុស ទោះបីជា​ការចរចា​បានបញ្ចប់​ដោយ​គ្មាន​លទ្ធផលផ្លែផ្កា ឬ​បំបែក​ភាពទាល់ច្រក​គួរឱ្យកត់សម្គាល់​ណាមួយ​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

ក្រុមហ៊ុន Facebook និង Instagram បាន​អនុញ្ញាត​ឲ្យ​មានការ​អំពាវនាវ​ឲ្យ​ប្រើ​កម្លាំង​ប្រឆាំង​រុស្ស៊ី​

2022/03/11 06:16:45 pm        1040
អាមេរិក៖ ​ក្រុមហ៊ុន​បណ្ដាញ​សង្គម ​Meta របស់ Facebook បាន​បញ្ជាក់​ថា ​សំណេរ​បញ្ជាក់​ពី​ពាក្យសម្ដី​ស្អប់ខ្ពើម​ក្នុងការ​អំពាវនាវ​ឲ្យ​ប្រើ​កម្លាំង​តប​ពេលនេះ ត្រូវ​បាន​អនុញ្ញាត​ហើយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ​និង Instagram ជា​ការ​ដាក់​គោលដៅ​លើ​រុស្ស៊ី និង​ជា​ប្រធានបទ​នៃ​ការសន្ទនា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រុល​ទៅ​មុខ​ខាង​យោធា​របស់​ទីក្រុង Moscow នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​គោលការណ៍​ដែល​ត្រូវ​បាន​កែប្រែ​ស្ដីពី​អំពើ​ហិង្សា និង​ការ​ញុះញង់​នឹង​ត្រូវ​អនុវត្ត​ក្នុង​ប្រទេស​ដូចជាអ៊ុយ​ក្រែ​ន និង​ប៉ូឡូញ ហើយ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​វោហារ​សាស្ត្រហិង្សា​ប្រឆាំង​នឹង​ជនជាតិ​រុស្ស៊ី និង​ទាហាន​រុស្ស៊ី​។ ការផ្លាស់ប្ដូរ​គោលនយោបាយ​នេះ ត្រូវ​បាន​រាយការណ៍​ជា​លើកដំបូងដោយសារ​ព័ត៌មាន Reuters ដោយ​សំអាង​លើ​សារ​អេឡិចត្រូនិក​ផ្ទៃក្នុង​ពី​កម្មវិធី​ឬ Platforms នានា​របស់​ក្រុមហ៊ុន Meta ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook​ និង​ Instagram​។​​ចំណងជើង​ដំបូង​របស់​សារព័ត៌មាន Reuters បាន​សរសេរ​ថា Facebook និង Instagram អនុញ្ញាត​ឱ្យ​មានការ​អំពាវ​នាវ​ឱ្យ​មាន​អំពើ​ហិង្សា​លើ​ជនជាតិ​រុស្ស៊ី​ជា​បណ្តោះ​អាសន្ន ទោះបីជា​ក្រោយមក​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឲ្យ Facebook អនុញ្ញាត​ឱ្យ​បង្ហោះ​ជា​បណ្ដោះអាសន្ន​អំពី​សង្គ្រាម​អ៊ុយ​ក្រែ​ន ​ដែល​អំពាវនាវ​ឱ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ការឈ្លាន​ពាន​រុស្ស៊ី​ ឬ​ការ​ស្លាប់​របស់​លោក ​Putin បន្ទាប់ពី​អ្នកនាំពាក្យ​ក្រុមហ៊ុន Meta លោក Andy Stone ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មានការចាប់អារម្មណ៍​ជាទូទៅ​៕អត្ថបទ៖ សុខមាន

ចិន​ជំរុញ​អឺរ៉ុប​ឲ្យ​ស្វែងរក​គោលការណ៍​រួម​ដើម្បី​ដោះស្រាយ​វិបត្តិ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​

2022/03/11 05:43:24 pm        974
​ចិន៖ រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​សម​ភាគី​អ៊ីតាលី​របស់​លោក​គឺ​លោក Luigi Di Maio កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បញ្ហា​ដែល​មិន​ត្រូវបាន​ដោះស្រាយ​នៃ​ប្រព័ន្ធ​សន្តិសុខ​ប្លុក​អឺរ៉ុប គឺជា​ស្នូល​នៃ​វិបត្តិ​មួយ​ដែល​នៅតែ​បន្ត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អឺរ៉ុបរួមទាំង​រុស្ស៊ី ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​ជម្លោះ​នេះ​។​លោក Wang និង​លោក Di Maio បាន​ពិភាក្សា​ពី​យុទ្ធនាការ​យោធា​របស់​រុស្ស៊ីនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​រិះរកមធ្យោបាយ​បញ្ចប់​អរិភាព​ឲ្យ​បាន​ឆាប់​អំឡុង​ជំនួប​តាម​វីដេអូ។ ក្រុមមន្ត្រី​ចិន​បាន​ជំរុញ​ដល់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុបឲ្យ​ដោះស្រាយ​ក្ដីកង្វល់​របស់​រុស្ស៊ី​។ ប្រមុខ​ការទូត​ចិន​រូបនេះ​លើក​ឡើង​ថា​ ទ្វីប​នេះ​ត្រូវការ​ស្ថាបត្យកម្ម​សន្តិសុខ​ដោយ​ផ្អែកលើ​គោលការណ៍​ នៃ​ភាពមិន​អាច​បំបែក​បាន​របស់ខ្លួន​។ លោក​បាន​និយាយថា មានតែការពិភាក្សា​ស៊ីជម្រៅ និង​ទូលំទូលាយ​ជាមួយ​ភាគី​រុស្ស៊ី ដែល​អនុញ្ញាតឱ្យ​ការរៀបចំ​ឱ្យមាន​តុល្យភាព ប្រសិទ្ធភាព និង​និរន្តរភាព​។​​លោកបាន​រិះគន់​លើ​ការប្រើប្រាស់​ទណ្ឌកម្ម​ថា ​ជា​ឧបករណ៍​នៃ​ការបង្ខិតបង្ខំក្នុង​ទំនាក់ទំនង​អន្តរជាតិ ​ដោយនិយាយ​ថា មធ្យោ​បាយ​នេះ​មិនអាច​ដោះស្រាយ​បានទេ ផ្ទុយទៅវិញបែ​ជា​បង្កើត​ឲ្យ​មាន​បញ្ហា​ថ្មី​មួយ​ថែមទៀត​ទៅវិញ​ទេ។​ ​លោក​បាន​ព្រមាន​ថា វិធានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​ សម្រាប់​ការវាយប្រហារ​របស់ខ្លួន​ប្រឆាំង​លើ​អ៊ុយ​ក្រែ​ន នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ហិរញ្ញវត្ថុ​សកលលោក ថាមពល អាហារ ការ​ដឹក​ជញ្ជូន ខ្សែសង្វាក់​ផ្គត់ផ្គង់ និងទិដ្ឋភាព​ផ្សេងទៀត និង​ធ្វើឱ្យប៉ះពាល់​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ជីវភាព​រស់នៅ​របស់​ប្រជាជនរបស់​ប្រទេស​ទាំងអស់​៕អត្ថបទ៖ សុខមាន

UNHCR​ ព្រួយបារម្ភ​ពីរ​បួស​ផ្លូវចិត្ត ការបំពាន​លើ​ជនភៀសខ្លួន ​និង​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​កុមារ​អ៊ុយ​ក្រែ​ន

2022/03/11 05:12:48 pm        589
​អ៊ុយក្រែន៖ អ្នកនាំពាក្យ​មួយ​រូប​សម្រាប់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNCHR) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ជំងឺ​ផ្លូវចិត្ត ការបំពាន​លើ​ជនភៀសខ្លួន និង​តម្រូវការ​ចាំបាច់​សម្រាប់​កុមារ​ដែល​កំពុង​ភៀសខ្លួន​ចេញពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុង​ក្លាយ​ជា​រឿង​កាន់តែ​បារម្ភ​ខ្លាំង​ឡើង​ៗ​។​​យោង​តាម​ទីភ្នាក់ងារ​នេះ មនុស្ស​ប្រមាណ ២​លាន ​៣​សែន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​រយៈកាល​ជាង​ ២​សប្ដាហ៍​មកនេះ​។ ចំនួន​នោះ​បាន​បន្ត​កើន​ឡើងជា​លំដាប់ ខណៈ​ដែល​ការ​បាញ់​ផ្លោង​ពី​កងទ័ព​រុស្ស៊ី​សម្រុក​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ជន​ស៊ីវិល​ត្រូវ​បាន​ក្លាយ​ជា​គោលដៅ​។​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន AP អ្នកនាំពាក្យ​ទីភ្នាក់ងារ​អង្គការ​នេះលោក Matthew Salzmarsh បាន​និយាយ​ថា ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ពុំមាន​របាយការណ៍​ផ្ទាល់​ទាក់ទង​នឹង​អំពើហិង្សា​ និង​ការជួញដូរ​មនុស្ស​លើ​ជនភៀសខ្លួន​ទេ ប៉ុន្តែ​ករណី​បំពាន​លើ​កុមារ​ដ៏​ច្រើន​ កំពុង​ធ្វើ​ឲ្យ​ក្លាយជា​ជន​ងាយ​រងគ្រោះ​បំផុត​នៅទីនេះ​។ ​លោ​កថា ​ទីភ្នាក់ងារ​នេះ និង​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងទៀត ព្រមទាំង​រដ្ឋាភិបាល​ប៉ូឡូញបានដឹង​ច្បាស់​ពី​ករណីនេះ និង​កំពុង​តាមដាន ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដ​នឹង​មិនមាន​បញ្ហា​បែប​នោះ​កើតឡើង​ឡើយ​៕អត្ថបទ៖ សុខមាន

ម៉ាក​ផលិតផល​ល្បី​ៗ​របស់​លោក​ខាងលិច​បាន​បិទ​ហាង​នៅ​តាម​ផ្សារ​ទំនើប​របស់​រុស្ស៊ី​

2022/03/11 04:45:27 pm        1652
​រុស្ស៊ី៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចាប់តាំងពី​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ពលរដ្ឋ​សាមញ្ញ​រុស្ស៊ីកំពុងមាន​អារម្មណ៍​ថា​ ប៉ះពាល់​ខ្លាំង​ពី​ការ​ឡើងថ្លៃ​ខ្ពស់​ដែល​មិន​អាច​ទិញ​ទំនិញ​ទាំង​នោះ​បាន​។ ​ហាង​លក់រាយ​សម្លៀកបំពាក់​ជាច្រើន​របស់​លោក​ខាងលិចរួម​ទាំង​ផ្សារ​ធំ​ៗ​ និង​ម៉ាក​ល្បី​ប្រណីត​ៗបាន​ផ្អាក​ប្រតិបត្តិការដែល​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​នានា​ស្ងាត់ជ្រងំ​។​ម៉ាក​លក់​សម្លៀកបំពាក់ Uniqlo របស់​ជប៉ុន​ក៏បាន​បិទ​ជា​បណ្ដោះអាសន្ន​ផង​ដែរ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​មានការ​រិះគន់​ពី​សង្គម​ជុំវិញ​ការ​អត្ថាធិប្បាយ​ ដែល​បាន​រាយការណ៍​ដោយ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ថា ​ហាង​ចំនួន ៤៩ របស់​ខ្លួន​នឹង​បន្ត​បើក​។​ ​កាលពីដើម​សប្តាហ៍​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Fast Retailing លោក Tadashi Yanai ត្រូវបាន​ដកស្រង់​សម្តី​ដែល​និយាយ​នៅក្នុង​អាជីវកម្ម​ជប៉ុន​ប្រចាំថ្ងៃ Nikkei ថា ​ហាង​លក់​សម្លៀកបំពាក់​ម៉ាក Uniqlo នឹង​បន្ត​បើក​នៅក្នុង​ប្រទេស​រុស្ស៊ី ដោយសារតែ​ជនជាតិ​រុស្ស៊ី​មាន​សិទ្ធិ​ច្រើន​ក្នុងការ​ស្លៀកពាក់​ប្រចាំថ្ងៃ ​ដូច​អ្នក​ផ្សេងទៀតដែរ​។​​ការអត្ថាធិប្បាយ​នេះ​មាន​ឡើង​ បន្ទាប់ពី​ម៉ាក​ផលិតផល​ក្រុមហ៊ុន​ធំៗ​ផ្សេងទៀតដូចជា Zara, Coca-Cola, Apple និង McDonald's បាន​ចាក​ចេញពី​ប្រទេស​រុស្ស៊ី ដែល​នាំ​ឲ្យ​មានការ​រិះគន់រួមទាំង​ការអំពាវនាវ​ឲ្យ​ធ្វើពហិការ​នៅលើ​បណ្ដាញ​សង្គម​ផងដែរ​។​ ​ធនាគារកណ្តាល​បាន​ឈានទៅរក​ការបង្កើន​លំនឹង​ប្រា​ក់រូ​ប្លិ៍ និង​ប្រព័ន្ធ​ធនាគារ រឹតបន្តឹង​ការដក​ប្រាក់​ជា​រូបិយប័ណ្ណ​បរទេស និង​ទុក​ឲ្យ​ទីផ្សារ​ភាគហ៊ុន​បិទ​ជិត​ពីរ​សប្តាហ៍​។ ​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ពី​វិធានការរឹតត្បិត​ អ្នកវិនិយោគ​បរទេស​មិន​ឲ្យ​ភៀសខ្លួន​ចេញពី​ប្រទេស​នេះដែរ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy អំពាវនាវ​ដល់​ទាហាន​រុស្ស៊ី​ឱ្យ​ចាកចេញ និង​រក្សា​ច្រក​របៀង​

2022/03/10 07:23:33 pm        2367
​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បានចេញ​សេចក្តីអំពាវនាវដល់ទាហាន​រុស្ស៊ីកាល​ពី​ថ្ងៃ​ពុធ ឱ្យ​ចាក​ចេញពី​ប្រទេស​របស់លោក​។ ​លោក​ប្រធានាធិបតី​និយាយ​ថា ការ​តស៊ូ​របស់​យើង​អស់​រយៈពេល​ជិត​ពីរ​សប្តាហ៍បានបង្ហាញ​អ្នក​ថា យើង​នឹងមិន​ចុះចាញ់​នោះទេ ព្រោះនេះ​គឺជា​លំនៅឋាន​របស់​យើង វា​គឺជា​គ្រួសារ​ និង​កូនៗរបស់យើង​។ យើង​នឹង​តស៊ូ​រហូតដល់​យើង​អាច​ដណ្តើមយក​ទឹកដី​របស់​យើង​មកវិញ​។​អ្នក​នៅតែ​អាចជួយ​សង្គ្រោះ​ខ្លួន​អ្នក​បាន ប្រសិនបើ​អ្នក​ត្រឡប់​ទៅ​ប្រទេស​របស់​អ្នក​វិញ​។ ​នៅក្នុង​សុន្ទរកថា​របស់លោក Zelenskyy បាន​និយាយថា ​កិច្ចខិតខំ​ប្រឹងប្រែង​កំពុង​បន្តដើម្បីជម្លៀស​ប្រជាជន​ប្រមាណ ១៨,០០០​នាក់​ពីទីក្រុង​ដែលមាន​ការប្រយុទ្ធ​នៅក្នុង​តំបន់​ទីក្រុង​គី​វ មកកាន់រដ្ឋធានី​ដោយ​ខ្លួនឯង​។​ ​លោក​បាន​និយាយថា វា​គឺជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជម្លៀស​កាន់តែ​ទូលំទូលាយ នៅលើ​ច្រករបៀង​មនុស្សធម៌​ជាច្រើន ហើយ​បាន​ព្រមាន​កងកម្លាំង​រុស្ស៊ីចំពោះ​ការរំលោភ​លើ​កិច្ចសន្យា​បទ​ឈប់បាញ់​។​​លោក​ប្រធានាធិបតីបាន​អំពាវនាវ​ម្តងទៀត​សម្រាប់​ការគាំទ្រ​ដែនអាកាស​ពី​បរទេស ដោយនិយាយថា សូម​បញ្ជូនយន្តហោះ​មក​ឲ្យ​ពួកយើង​។​ ​ប្រទេស​មហាអំណាច​លោកខាងលិចបាន​បញ្ជូន​យុទ្ធោបករណ៍ និង​បង្កើន​កម្លាំង​នៅ​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ប្រុងប្រយ័ត្ន​ក្នុងការ​ផ្តល់ជំនួយ​ដែនអាកាស និង​ការធ្លាក់​ចូល​ទៅក្នុង​សង្គ្រាម​ដោយផ្ទាល់​ជាមួយ​រុស្ស៊ី​។ លោក Zelenskyy បាន​និយាយថា មាន​សញ្ញាដែល​អ្នកនយោបាយ​មួយ​ចំនួនមានបំណង​បំបែក​សង្គម​អ៊ុយ​ក្រែ​ន ហើយ​ពួកគេ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម៕អត្ថបទ៖ ប៊ុនថន

ការខូចខាត​ និង​​​រងរបួស​ពីការវាយប្រហារ​​​​របស់​រុស្ស៊ី​លើ​មន្ទីរពេទ្យ​កុមារ​ក្នុងទីក្រុង Mariupol

2022/03/10 11:57:45 am        781
​អ៊ុយក្រែន៖ មន្ត្រី​​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ីបាន​បំផ្លាញ​ មន្ទីរពេទ្យសម្ភព​មួយកន្លែង​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​ទីក្រុង​កំពង់ផែ Mariupol ដែល​ត្រូវបាន​ឡោមព័ទ្ធ ហើយ​មនុស្ស​យ៉ាងហោចណាស់ ១៧​នាក់​​បាន​រងរបួស ក្នុងពេល​មានការ​ព្រមាន​កាន់តែខ្លាំង​ឡើងពី​ប្រទេស​លោកខាងលិច​ថា ការវាយលុក​របស់​ទីក្រុង​មូ​ស្គូនឹង​ឈានទៅរក​ភាពឃោរឃៅ និង​គ្មានការរើសអើង​។​​នគរបាល និង​ទាហានបាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ ដើម្បី​ជម្លៀស​ជនរងគ្រោះក្នុង​នោះបាន​នាំយក​ស្ត្រីមាន​ផ្ទៃពោះ​ម្នាក់ ​មាន​ឈាម​ហូរ​ក្នុងស្ថានភាព​គ្រោះថ្នាក់​។​ ​ប្រធានាធិបតីលោក Volodymyr Zelenskyy បាន​សរសេរនៅលើ​បណ្តាញ Twitter ថា ​មានប្រជាជនរួមទាំង​កុមារ​នៅក្រោម​គំនរ​បាក់បែក ហើយ​បានចាត់ទុក​ការវាយប្រហារនេះ​ថា​ជា​ភាពសាហាវឃោរឃៅ​។ លោក Zelenskyy បន្ត​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ពង្រឹង​ទណ្ឌកម្ម​លើ​រុស្ស៊ី ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​នេះ​មកកាន់​តុ​ចរចា​។​ ​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយថា ការវាយប្រហាររបស់​រុស្ស៊ី​ក៏បាន​វាយប្រហារ​លើ​មន្ទីរពេទ្យ​កុមារ និង​អគារ​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុង​កំពង់ផែ Mariupol ភាគ​អាគ្នេយ៍​ដែល​ត្រូវបាន​ឡោមព័ទ្ធ៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ក្លាយ​ជា​ប្រទេស​រួបរឹត​ដោយ​ទណ្ឌកម្ម​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក

2022/03/10 11:28:44 am        1636
​រុស្ស៊ី៖ ​រុស្ស៊ីពេលនេះ​ក្លាយជា​ប្រទេស​ដែល​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​លើ​ពិភពលោក បន្ទាប់ពី​បណ្ដាប្រទេស​ផ្សេង​ទៀត​បាន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ ដោយ​គ្មាន​ហេតុផល​លើ​អ៊ុយ​ក្រែ​ន​ដោយ​ការដាក់ទណ្ឌកម្ម​។ យោងតាម Castellum.AI dashboard ដែល​តាមដាន​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ប្រទេស​រុស្ស៊ី​បាន​ប្រឈម​នឹង​ទណ្ឌកម្ម​ថ្មីចំនួន 2,778ករណីត្រឹម​រយៈពេល​មិន​ដល់​ ២​សប្ដាហ៍​ផង។​ប្រទេស​រុស្ស៊ីប្រឈម​ការដាក់ទណ្ឌកម្ម​ចំនួន 2,754ករណីមុន​ថ្ងៃទី​២២ ​ខែកុម្ភៈដែល​ធ្វើឲ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេសជាប់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត​ទី​២​ លើ​ពិភពលោក​បន្ទាប់ពី​អ៊ីរ៉ង់​។ ប៉ុន្តែ​ចាប់តាំងពី​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ឲ្យ​ទាហាន​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើតកាលពី​ថ្ងៃទី​២១ ​ខែកុម្ភៈ ទណ្ឌកម្ម​លើ​រុស្ស៊ី​បាន​ឡើងដល់ ​5,532ករណី​។​ ​យោងតាម​សារព័ត៌មាន Bloomberg បើ​ប្រៀបធៀប​ទៅនឹង​អ៊ីរ៉ង់ អ៊ីរ៉ង់​បាន​ប្រឈម​ទណ្ឌកម្ម​ចំនួន 3,616ករណី​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ និង​ការគាំទ្រ​ភេរវ​និយម​។ប្រទេស​ស៊ី​រី និង​កូរ៉េខាងជើង​ឈរ​នៅ​បន្ទាប់ពី​អ៊ីរ៉ង់ ដោយ​ស៊ី​រី​ត្រូវ​បាន​គ្រប់​ដណ្ដប់​ដោយ​ទណ្ឌកម្ម​ចំនួន 2,608ករណី ​ហើយ​កូរ៉េខាងជើង​រួបរឹត​ដោយ​ទណ្ឌ​កម្ម​ចំនួន 2,077ករណី។ ​ការ​សម្រុក​ដាក់ទណ្ឌកម្ម​នេះ​មកពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិចដែល​បានបង្ហាញ​ពី​ការ​រួប​រួម​គ្នា​ដ៏​រឹងមាំ​ ទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​ ​លោក Putin បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​មុន​ថា ទណ្ឌកម្ម​ទាំងនោះ​ប្រៀបបាន​ទៅនឹង​ការ​ប្រកាស​សង្គ្រាម​អញ្ចឹង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM