សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

កំហឹង​ផ្ទុះឡើង​ក្នុង​ពេល​រុស្ស៊ី​វាយប្រហារ​លើ​មន្ទីរពេទ្យ​កុមារ ខណៈ​ជន​ស៊ីវិល​ស្លាប់​កាន់​តែ​ច្រើន​

2022/03/10 05:50:08 pm        661
​អ៊ុយក្រែន៖ ការវាយប្រហារ​តាម​អាកាស​ពី​ប្រទេស​រុស្ស៊ី​លើ​មន្ទីរពេទ្យ​កុមារ​មួយ​នៅក្នុង​ទីក្រុង Mariupol ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​នបាន​បណ្ដាល​ឲ្យ​មនុស្ស ​១៧​នាក់​រង​របួស​កាលពី​ថ្ងៃ​ពុធ ជា​ការ​វាយប្រហារ​ចុងក្រោយ​បំផុត​លើ​ជន​ស៊ីវិល ខណៈ​ដែល​វិមាន​ក្រឹម​ឡាំង​នៅតែ​បន្ត​ការ​វាយ​រុល​ទៅ​មុខ​លើ​អ៊ុយ​ក្រែ​ន​។​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodomyr Zelenskyy បាន​និយាយ​ថា ​ទាហាន​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​លើ​មន្ទីរពេទ្យ​កុមារ​។ លោក​បាន​ហៅ​ការវាយប្រហារ​នេះ​ថាជា​អំពើ​ឃោរឃៅ​ ហើយ​ថា ប្រជាពលរដ្ឋ​ក្មេង​ចាស់​កប់​នៅ​ក្រោម​គំនរ​ថ្ម​បែកបាក់​។ ​លោក​ Volodymyr Zelenskyy បាន​និយាយ​ថា ពួកគេ​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ដូចជា​សត្វ​ធាតុ ព្រោះ​ពួកគេ​បាន​បិទ​ទីក្រុង​របស់​យើង ទីក្រុង​ធំៗ​បំផុត​របស់​យើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​បិទ ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​យើង​ទទួល​បាន​អាហារ និង​ទឹក​កាលពី​ម្សិលមិញ ឧទាហរណ៍​កុមារ​ជាដើម ​ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​បាន​ដឹង ​ឬអត់​ទេ​ថា ​មាន​កុមារ​ជាច្រើន​នៅ​ក្នុង​ទីក្រុង Mariupol បាន​ស្លាប់​។ ​ខ្ញុំ​មិន​ដឹង​ថា ​តើ​លោក Putin នឹង​ប្រាប់​រឿង​នេះ​ដល់​ពិភពលោក​យ៉ាង​ណា​ទេ​។​​លោក​បាន​ព្រមាន​ថា មនុស្ស​រាប់​លាន​នាក់​អាច​នឹង​ស្លាប់​ លុះ​ត្រា​តែ​មាន​អន្តរាគមន៍​ពី​សម្ព័ន្ធ​ណា​តូ​ក្នុង​ការ​បង្កើត​តំបន់​ហាម​ហោះហើរ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​តាម​អាកាស​ដែល​នៅតែ​បន្ត​របស់​រុស្ស៊ី​។ ​ការវាយប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង ​ពី​ក្រុម​គាំទ្រ​ជនភៀសខ្លួន ​និងជំនួយ​មនុស្សធម៌​។ អ្នក​រង​របួស​ទាំងនោះ​នៅ​ក្នុង​ការវាយប្រហារ​លើ​មន្ទីរពេទ្យ​នេះ គឺជា​ជន​ស៊ីវិល​រង​គ្រោះ​ចុងក្រោយ​បំផុត​ក្នុង​សង្គ្រាមដែល​បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់ ឬ​រង​របួស​ជាង ១,០០០​នាក់​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ថ្កោលទោស​ការវាយប្រហារ​ដ៏​ព្រៃផ្សៃ​លើ​មន្ទីរពេទ្យ​កុមារ​នៅ​អ៊ុយ​ក្រែ​ន​

2022/03/10 05:00:00 pm        827
​សហរដ្ឋអាមេរិក​៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​ថ្កោលទោស ​ការ​ទម្លាក់​គ្រាប់បែកលើ​មន្ទីរពេទ្យ​កុមារ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​ក្រុម​មន្ត្រី​បាន​និយាយ​ថា ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​កប់​អ្នកជំងឺ​នៅ​ក្រោម​គំនរ​ថ្ម​បាក់បែក ទោះបី​ជា​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាជន​ចេញពី​ទីក្រុង Mariupol ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ក៏ដោយ​។ ​ការវាយប្រហារ​ដែល​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ស្ត្រី​មួយ​ចំនួន​បាន​រង​របួស​ក្នុង​ពេល​បំពេញការងារ និង​បន្សល់ទុក​កុមារ​នៅ​ក្នុង​គំនរ​បែកបាក់ គឺជា​ឧបទ្ទវហេតុ​ដ៏​អាក្រក់​បំផុត​ចុងក្រោយបង្អស់​ នៃ​ការវាយប្រហារ​រយៈពេល ១៤​ថ្ងៃ​មក​នេះ ដែល​ជា​ការវាយប្រហារ​ដ៏​ធំ​បំផុត​លើ​រដ្ឋ​អឺរ៉ុប​មួយ​នេះ​ចាប់​តាំងពី​ឆ្នាំ១៩៤៥។​ការ​បំផ្លិចបំផ្លាញ​នេះ​បាន​កើត​ឡើង បើ​ទោះ​បី​ជា​មានការ​សន្យា​ពី​រុស្ស៊ី​ក្នុង​ការ​បញ្ឈប់​ការ​បាញ់​ប្រហារ​ក៏ដោយ ដូច្នេះ​យ៉ាងហោចណាស់​ជន​ស៊ីវិល​ដែល​ជាប់​គាំង​មួយ​ចំនួន​អាច​គេច​ចេញពី​ទីក្រុង ជាទី​ដែល​មនុស្ស​រាប់​សែន​នាក់​បាន​ជ្រកកោន​ដោយ​គ្មាន​ទឹក ឬ​ភ្លើង​ប្រើប្រាស់​អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​។​ នៅ​ពេល​ត្រូវ​បាន​សួរ​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​លើ​ការវាយប្រហារ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​មិនបាន​បាញ់​តម្រង់​ទៅលើ​គោលដៅ​ជន​ស៊ីវិល​ទេ៕អត្ថបទ៖ សុខមាន

បេក្ខជន​អភិរក្សនិយម​ដណ្ដើម​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង​

2022/03/10 04:35:53 pm        928
​កូរ៉េខាងត្បូង​៖ ប្រទេស​កូរ៉េខាងត្បូង​បាន​ជ្រើស​រើស​លោក Yoon Suk-yeol មកពី​គណបក្ស​អភិរក្ស​និយម​កម្លាំង​ប្រជាជន (People Power Party)​ ជា​ប្រធានាធិបតី​ទី​២០ ​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​។ លោក Yoon បាន​ប្រកាស​ជ័យជម្នះ​ក្នុង​ការ​ប្រកួតប្រជែង​ដ៏​ប្រកៀក​ប្រកិត​ ជាមួយ​នឹង​បេក្ខជន​ប្រធានាធិបតីលោក Lee Jae-myung មកពី​គណបក្ស​កាន់​អំណាច​ប្រជាធិបតេយ្យ​។​អ្នកនយោបាយ​ថ្មីថ្មោង​មកពី​គណបក្ស​អំណាច​ប្រជាជន​បាន​យកឈ្នះ​លើ​លោក Lee Jae-myung មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច​ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ ៤៨​.៦% ដល់ ៤៧.៨%។​ យោង​តាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​ប្រទេស​នេះ​បាន​ឲ្យ​ដឹង​ថា ប្រហែល ៧៧% នៃ​អ្នកបោះឆ្នោត​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន ៤៤លាន​នាក់​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​បោះឆ្នោត។ ​លោក​ Yoon នឹង​ជំនួស​តំណែង​ប្រធានាធិ​បតី​លោក Moon Jae-in​។​​លោក​ Yoon បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​កាលពី​ខែ​មិថុនា​កន្លងទៅ​ បន្ទាប់ពី​មាន​អាជីព​ជា​រដ្ឋអាជ្ញា​អស់​រយៈពេល ២៧​ឆ្នាំ​។ លោក​ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុងអំឡុងពេល​អាជីព​របស់​លោក ​សម្រាប់​ការ​កាត់ទោស​យ៉ាង​ចាស់ដៃ​លើ​អ្នកលេង​នយោបាយ​នានា​ រួម​ទាំង​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun-hye ផង​ដែរ​៕អត្ថបទ៖ សុខមាន

ឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងថា កត្តាសំខាន់ ៣ ដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យលើសង្គ្រាមកូវីដ

2022/03/09 05:32:56 pm        222
កំពង់ចាម ៖ ថ្លែងក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧ ត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើ ងគោក បានលើកឡើងថា ភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន នេះកើតមានទ្បើងដោយសារប្រតិបត្តិករ ០៣ សំខាន់ គឺទី១.តួអង្គសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ។ សម្តេចបានសម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវល្អិតល្អន់ពីក្រុមការងារបច្ចេកទេសជំនាញដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម។ ទី២.ការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រ ប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ពេលវេ លា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ។ និងទី៣.គឺជំនឿទុកចិត្តរបស់ប្រជាព លរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់អ្នកន យោបាយអគតិមួយចំនួនយ៉ាងណាក៏ដោយ។ឯកឧត្ដមបន្តថា គណបក្សប្រជាជន បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើការបង្កើតសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹ ងការជំរុញកសាង និងអភិវឌ្ឍប្រទេស លើដំណើរផ្លូវប្រកបដោយសន្តិភាព និងស្ថិរភាព ក៏ដូចជាការពង្រឹងកិត្យានុភាពជាតិក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសតូចធំលើឆាកអន្តរជាតិ។ ហេតុនេះ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក ទាំងអស់បន្តកិច្ចការបម្រើជាតិ និងប្រជាជន ដោយនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល និងវឌ្ឍនភាពរុងរឿង៕ ដោយ៖ គង់ ឌិន

ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​នឹង​ប្រឈម​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នៅ​អឺរ៉ុប​ខាងកើត​ក្នុង​សប្ដាហ៍​នេះ

2022/03/09 09:40:16 pm        1093
​អឺរ៉ុប៖ ជនភៀសខ្លួន​ចំនួន​ ២​លាន​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ​ចូល​ទៅ​កាន់​បណ្ដា​ប្រទេសជិតខាង​នឹង​ប្រឈម​ទៅ​នឹង​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង ​នៅ​ទូទាំង​អឺរ៉ុប​ខាងកើត​នៅ​សប្ដាហ៍​នេះ។ អាកាសធាតុ​ចុះ​ត្រជាក់​បាន​គ្របដណ្ដប់​ពាសពេញ​តំបន់​កាលពី​ថ្ងៃ​ចន្ទ ហើយ​សីតុណ្ហភាព​នឹង​បន្ត​ធ្លាក់​ចុះ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ខ្យល់​ត្រជាក់​ខ្លាំង​នៅ​តំបន់​អាកទិក​។សារព័ត៌មាន Fox News បាន​រាយការណ៍​ថា ទីក្រុង Mariupol របស់​ប្រទេស​អ៊ុយ​ក្រែ​ន​គ្មាន​អគ្គិសនី និង​ខ្វះខាត​ទឹក​ប្រើ​ប្រាស់ ស្រប​ពេល​មាន​សីតុណ្ហភាព​អាក្រក់​បែបនេះ។ ជនភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​បាន​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ទីក្រុង Siret ភាគ​ខាងជើង​របស់​ប្រទេស​រ៉ូ​ម៉ា​នី​កាលពី​ថ្ងៃ​អង្គារ​ ក្រោម​អាកាសធាតុ​ត្រជាក់​ធ្លាក់​ព្រិល​យ៉ាង​ខ្លាំង​។​ នៅ​ព្រំដែន​ឆ្លង​ចូល​ទីក្រុង Siret នេះ​ដែរ ស្ត្រី​ដែល​កំពុង​គេច​ចេញពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ជូន​ផ្កា tulips និង​ផ្កា​ផ្សេងទៀត​ដើម្បី​អប​អសារ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​។ ខណៈ​មនុស្ស​មួយ​ចំនួន​បាន​ភៀសខ្លួន​ទៅកាន់​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មនុស្ស​ជាច្រើន​បាន​ជ្រើស​រើស​ផ្លូវ​ចាក​ចេញពី​ប្រទេស​នេះ​។​អ្នកនាំពាក្យ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ​របស់​អង្គការសហប្រជាជាតិ​បាន​សរសេរ​លើ Twitter ថា​ មនុស្ស​ ២​លាន​នាក់​បាន​ចាកចេញ​ ហើយ​ក្នុង​នោះ​មាន​យ៉ាងហោចណាស់ ​១០​ម៉ឺន​នាក់​ដែល​មិន​មែន​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​។ ​ខណៈ​ដែល​ការវាយប្រហារ​ពី​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​២ ទាហាន​រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​រុល​ទៅ​មុខ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងត្បូង ប៉ុន្តែ​ផ្អាក​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​។ ការ​បាញ់​ផ្លោង និង​គ្រាប់​រ៉ូ​កែ​ត​បាន​ស្រោច​លើ​មជ្ឈមណ្ឌល​នានា​ ដែល​មាន​ប្រជាជន​ច្រើន​ផ្សេង​ទៀត​រួមមាន​តំបន់ Bucha ជាយ​រដ្ឋធានី​គី​វ ជាទី​ដែល​អភិបាលក្រុង​បាន​រាយការណ៍​ពី​ការ​បាញ់​ផ្លោង​ដោយ​គ្រាប់កាំភ្លើង​ធំ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy ថ្លែង​ទៅកាន់​សភា​អង់គ្លេស និង​សន្យា​ប្រយុទ្ធ​ដល់​ទី​បញ្ចប់

2022/03/09 07:31:41 pm        2027
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅកាន់​សភា​ចក្រភពអង់គ្លេស​កាលពី​ថ្ងៃ​អង្គារ​ថា ​លោក​កំពុង​និយាយ​ទៅកាន់​សភា​ក្នុងនាម​ជា​ពលរដ្ឋ និង​ក្នុងនាម​ជាប្រធានាធិបតី​។ លោក​បាន​ថ្លែង​ថា លោក​មានបំណង​ពិភាក្សា​អំពី​សង្គ្រាម​ ដែល​ប្រជាជន​អ៊ុយ​ក្រែ​នមិនបាន​ចាប់ផ្តើម និង​មិន​ចង់បាន​សង្គ្រាម។ប៉ុន្តែ​ទោះជា​យ៉ាងណា យើង​ត្រូវ​ធ្វើ​សង្គ្រាម​នេះ​។​ យើង​មិន​ចង់​បាត់បង់​អ្វី​ដែល​យើង​មាន អ្វី​ជា​របស់​យើង​ប្រទេស យើង​អ៊ុយ​ក្រែ​ន ដូចដែល​អ្នក​មិន​ចង់បាត់បង់​ប្រទេស​របស់​អ្នក ​នៅ​ពេល​ដែល​របប​ណា​ស៊ី​ចាប់ផ្ដើម​ប្រយុទ្ធ​នៅ​ប្រទេស​របស់​អ្នក ហើយ​អ្នក​ត្រូវតែ​ប្រយុទ្ធ​ដើម្បី​ចក្រភព​អង់គ្លេស​។ មេដឹកនាំ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ដោយ​សំដៅ ​ទៅលើ​ការ​ប្រយុទ្ធ​របស់​អង់គ្លេស​ប្រឆាំង​ណា​ស៊ី​អាល្លឺម៉ង់ ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ប្រាប់​សភា​ចក្រភព​អង់គ្លេស​ថា ប្រទេស​របស់​លោក​នឹង​ប្រយុទ្ធ​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​ដល់​ទី​បញ្ចប់​នៅ​ក្នុង​ទីក្រុង និង​តំបន់​នានា​របស់​អ៊ុយ​ក្រែ​ន​។ យើង​នឹង​មិន​បោះ​បង់ ហើយ​យើង​នឹង​មិន​ចុះចាញ់​ឡើយ​។ ថ្លែង​តាម​វីដេអូ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅកាន់​សភា​អង់គ្លេស លោក Zelenskyy បាន​ជំរុញ​ឱ្យ​ចក្រភព​អង់គ្លេស​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី និង​ទទួលស្គាល់​ប្រទេស​រុស្ស៊ី​ជា​ប្រទេស​ភេរ​វករ៕អត្ថបទ៖ ប៊ុនថន

អង្គការ​សហប្រជាជាតិ​និយាយ​ថា ប្រជាជន​ជាង​ ២​លាន​នាក់​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន

2022/03/09 07:09:27 pm        595
​អ៊ុយក្រែន៖ អង្គការសហប្រជាជាតិ​និយាយ​ថា ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង ២លាន​នាក់​បាន​ឆ្លង​ព្រំដែន​អន្តរជាតិ ដើម្បី​ភៀសខ្លួន​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​។​​ខណៈ​ការ​ជម្លៀស​ខ្លួន​ឆ្លង​ព្រំដែន​ពី​អ៊ុយ​ក្រែ​ន​បាន​បន្ត​កាលពី​ថ្ងៃ​អង្គារ ស្ថានភាព​មនុស្សធម៌​នៅ​ក្នុងទីក្រុង​នានា​ ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​របស់​ប្រទេស​នេះ​កាន់តែ​អាក្រក់​ទៅ​ៗ រួម​ទាំង​នៅ​ក្នុង​ទីក្រុង Mariupol ជា​កន្លែង​ដែល​សាកសព​មិន​ត្រូវ​បាន​គេ​ប្រមូល​នៅ​តាម​ដង​ផ្លូវ ហើយ​ជន​ស៊ីវិល​បាន​រង់ចាំយ៉ាងអន្ទះសា​សម្រាប់​ពាក្យ​ថា​ ពួកគេ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជម្លៀស​ចេញ​។​​អង្គការសហប្រជាជាតិ​និយាយ​ថា ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ និង​កាកបាទក្រហម​អន្តរជាតិ​កំពុង​សម្របសម្រួល​ជាមួយ​ប្រជាជន​រុស្ស៊ី និង​អ៊ុយ​ក្រែ​នដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ជនភៀសខ្លួន និង​ជំនួយ​មនុស្សធម៌​។ ប្រជាជន​បាន​ត្រៀម​ចាក​ចេញពី​ទីក្រុង Sumy ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន​តាម​រថយន្តក្រុង​ តាម​ច្រក​របៀងមនុស្សធម៌ដែល​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ចន្ទ៕អត្ថបទ៖ ប៊ុនថន

អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ​ចំនួន​ជន​ស៊ីវិល​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន​ឡើង​ដល់​ជាង​ ៤៧០​នាក់

2022/03/09 06:22:43 pm        588
​អ៊ុយក្រែន៖ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​ផ្ទៀងផ្ទាត់​ចំនួន​ជន​ស៊ីវិល​រងគ្រោះ​ចំនួន ១,៣៣៥​នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នរួម​ទាំង ៤៧៤​​នាក់​បាន​ស្លាប់ និង ៨៦១​នាក់​រង​របួស​ចាប់​តាំងពី​ការ​ចាប់ផ្ដើម​វាយប្រហារ​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​។​ការិយាល័យ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ប៉ុន្តែ​ចំនួន​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​មិន​ត្រូវ​ទៅ​នឹង​របាយការណ៍​ផ្សេងៗ​ដែល​បាន​បញ្ជាក់​នោះ​ទេ​។ អង្គការសហប្រជាជាតិ​ជឿ​ថា ចំនួន​ពិតប្រាកដ​ទំនងជា​នឹង​មាន​ខ្ពស់​ជាង​នេះនៅ​ក្នុង​ដែនដី​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ​ជាទី​ដែល​របាយការណ៍​ជាច្រើន​នៅ​តែ​មាន​ការ​បញ្ជាក់​ខុសគ្នា​។​ ឧទាហរ​ណ៍​ដូចជា​នៅ​ទីក្រុង Volnovakha, Mariupol និង​ទីក្រុង Izium ជាទី​ដែល​មានការ​លើក​ឡើង​ថា មាន​ជន​ស៊ីវិល​រាប់​រយ​នាក់​បាន​រងគ្រោះ​ក្នុង​សង្គ្រាម​នេះ​។​​ចំនួន​ជន​ស៊ីវិល​ស្លាប់​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ​មាន​ត្រឹម ៤០៦​នាក់​ប៉ុណ្ណោះ​។​ នៅ​ក្នុង​តំបន់ Donetsk និង Luhansk គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​គាំទ្រ​ក្រុង Moscow អង្គការ​សហប្រជាជាតិ​បាន​កត់​ត្រា​ជនរងគ្រោះ​ចំនួន ៥៤៥​នាក់រួម​ទាំង​អ្នក​ស្លាប់​ចំនួន ៩៦​នាក់ និង ៤៤៩​នាក់​រង​របួស​គិត​ត្រឹម​ថ្ងៃ​អង្គារ៕អត្ថបទ៖ សុខមាន

លោក Biden ហាមប្រាម​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ពី​រុស្ស៊ី​ទៅកាន់​អាមេរិក​ដោយ​ផ្ដោត​លើ​សរសៃ​ឈាម​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​រុស្ស៊ី

2022/03/09 04:59:17 pm        985
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ការ​ហាម​ប្រាម​របស់​សហរដ្ឋអាមេរិក លើ​ការ​នាំចូល​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​ជុំវិញ​ការវាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ផ្ដោត​លើ​ប្រភព​ចំណូល​សំខាន់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ខណៈ​ដែល​កង​កម្លាំង​រុស្ស៊ី​បន្ត​វាយលុក​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​។​​លោក​ប្រធានាធិបតី​បាន​និយាយ​ថា ថ្ងៃនេះ​ខ្ញុំ​កំពុង​ប្រកាស​ថា ​សហរដ្ឋអាមេរិក​កំពុង​ផ្ដោត​លើ​សរសៃ​ឈាម​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​រុស្ស៊ី។ យើង​កំពុង​ហាមប្រាម​ការ​នាំ​ចូល​ប្រេង និង​ថាមពល​ឧស្ម័ន​របស់​រុស្ស៊ី​ទាំងអស់​។ នោះ​មាន​ន័យ​ថា ប្រេង​របស់​រុស្ស៊ី​នឹង​លែង​ត្រូវ​បាន​ទទួលយក​នៅ​ក្នុង​កំពង់ផែ​សហរដ្ឋអាមេរិក​ទៀតហើយ ហើយ​ប្រជាជន​អាមេរិក​នឹង​ដោះស្រាយ​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​មួយទៀត ​ចំពោះ​ម៉ាស៊ីន​សង្គ្រាម​របស់​លោក Putin។​ ​ប្រភព​​នានា​បាន​ប្រាប់​ទូរទស្សន៍ CBS News មុន​ការប្រកាស​នេះ​ថា ការ​ហាម​ប្រាម​នេះ​ក៏​អនុវត្ត​ចំពោះ​ធ្យូងថ្ម​របស់​រុស្ស៊ី​ផង​ដែរ​។ វិធានការ​នេះ​កើតឡើង​ នៅ​ពេល​ដែល​តម្លៃ​ឧស្ម័ន​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​គ្រប់ពេលវេលា បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​បញ្ចេញ​ទុន​បម្រុង​ប្រេង និង​បង្កើន​ការ​ផ្គត់ផ្គង់​ក៏ដោយ​។លោក Biden បាន​និយាយ​ថា​ ការសម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ ដោយមាន​ការពិគ្រោះ​យោបល់​យ៉ាង​ល្អិតល្អន់​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា​ សម្ព័ន្ធ​មិត្ត​មួយ​ចំនួនអាច​មិន​ស្ថិត​ក្នុង​ជំហរ​ចូលរួម​ជាមួយ​យើង​ទេ​។ ​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ខ្លួន​នឹង​ចាប់ផ្ដើម​ផ្អាក​ការ​នាំចូល​ប្រេង និង​ផលិតផល​ប្រេង​ពី​រុស្ស៊ី ដោយមាន​គោលដៅ​លុបបំបាត់​ពី​ទីផ្សារ​អង់គ្លេស​នៅ​ចុងឆ្នាំ២០២២​។ ក្រុម​មន្ត្រី​បារាំង​បាន​និយាយ​ថា សហភាព​អឺរ៉ុបដែល​ពឹងផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុស្ស៊ី​ គឺមិន​រំពឹង​ថា​នឹង​ចូល​រួម​ជាមួយ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ទេ​៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ប្ដេជ្ញា​កាត់ផ្ដាច់​ការ​នាំ​ចូល​ឧស្ម័ន​របស់​រុស្ស៊ី​ឲ្យ​បាន ​២​ភាគ​៣ នៅមុន​ដំណាច់​ឆ្នាំនេះ​

2022/03/09 04:41:28 pm        788
​​អឺរ៉ុប៖ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ផែនការ​ថ្មី​មួយ ​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​លើ​ថាមពល​របស់​ប្រទេស​រុស្ស៊ី ស្រប​ពេល​មានការ​វាយប្រហារ​របស់​ទីក្រុង Moscow លើ​អ៊ុយ​ក្រែ​ន តម្លៃ​ខ្ពស់​កប់​ពពក និង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​បម្រាម​នាំចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​។​​គណៈកម្មការ​អឺរ៉ុបដែល​ជា​ស្ថាប័ន​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប ចង់​បញ្ឈប់​ការទិញ​ឥន្ធនៈ​ហ្វូ​ស៊ី​លពី​រុស្ស៊ី​មុន​ឆ្នាំ២០៣០​​។ ហើយ​ឥឡូវនេះ​ខ្លួន​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ថ្មី ​ក្នុង​ការ​កាត់បន្ថយ​ការទិញ​ឧស្ម័ន​ពី​រុស្ស៊ី​ចំនួន ២ភាគ​៣ នៅ​មុន​ដំណាច់​ឆ្នាំនេះ​។​ គណៈកម្មការ​ខាងលើ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ចំណាត់​ការ​នេះ​នឹង​សម្រេច​បាន​ដោយ​ការ​បង្វែរ​អ្នកផ្គត់ផ្គង់​របស់​ខ្លួន បង្កើន​ការផលិត​អ៊ីដ្រូសែន​កកើត​ឡើង​វិញ និង​ការ​កែ​លម្អ​ប្រសិទ្ធភាព​ថាមពល​នៅ​ក្នុង​ប្រទេស​។​​ប្លុក​ដែល​មាន​សមាជិក ២៧ប្រទេស​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ការពឹងផ្អែក​ខ្លាំង​ពេក​លើ​រុស្ស៊ី​សម្រាប់​ថាមពល ជាពិសេស​បន្ទាប់ពី​ការវាយប្រហារ​ដោយ​គ្មាន​ហេតុផល​របស់​ទីក្រុង Moscow ទៅ​លើ​អ៊ុយ​ក្រែ​ន​។​ យោង​តាម​ទីភ្នាក់​ងារ​ថាមពល​អន្ត​រ​ជាតិ​បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ២០២១ សហភាព​អឺរ៉ុប​បាន​នាំចូល​ឧស្ម័ន​របស់​ខ្លួន​ពី​ប្រទេស​រុស្ស៊ី​ប្រហែល ៤៥%។ នៅ​ក្នុង​ឆ្នាំ២០២០ ការ​នាំចូល​ប្រេង​របស់​រុស្ស៊ី​មាន​ចំនួន​ប្រហែល ២៥% នៃ​ការទិញ​ប្រេង​ឆៅ​របស់​ប្លុក​នេះ​ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM