សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទាហាន​អាមេរិក​ជាច្រើន​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​នៅ​អាកាស​យានដ្ឋាន​កា​ប៊ុល ខណៈ​ការ​ជម្លៀស​នៅតែ​បន្ត

2021/08/27 09:19:53 pm        583
អាហ្វហ្គានីស្ថាន៖ ​មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់​ និង​ជាង ១៤០​នាក់​បាន​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន ៤ ដែល​បាន​អង្រួន​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ការ​ផ្ទុះ​ជាច្រើន​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​កា​ប៊ុល ដែល​មាន​មនុស្ស​ច្រើន​កកកុញ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។​ទាហាន​អាមេរិក​ចំនួន ១៣​នាក់​ក្នុង​នោះ​មាន​ទាហាន​ម៉ា​រី​ន ១២​នាក់ ​និង​គ្រូពេទ្យ​កងទ័ពជើងទឹក​ម្នាក់ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់ និង​ទាហាន ១៨​នាក់​ផ្សេងទៀត​បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​នៅ​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​កា​ប៊ុល ខណៈ​ដែល​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ព្យាយាម​រត់គេច​ចេញពី​របប​គ្រប់គ្រង​របស់​ពួក​តា​លី​បង់​។ ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​និយាយ​ថា ​ខ្មាន់​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​របស់​ខ្លួន​បាន​ដាក់​គោលដៅ​លើ​ “ក្រុម​អ្នកបកប្រែ និង​សហការ​ជាមួយ​កងទ័ព​អាមេរិក​”។ មន្ត្រី​អាមេរិក​ក៏បាន​ស្តី​បន្ទោស​ក្រុម​នេះ​ផង​ដែរ​។ ប្រហែល​មួយ​ម៉ោង​មុន​ពេល​ការ​ផ្ទុះ​ចំនួន​ ២ ​នៅ​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​គេ​បាន​មើល​ឃើញ​ហ្វូងមនុស្ស​កំពុង​រត់គេច​ពី​ការ​បាញ់​កាំភ្លើង​ដោយ​កងកម្លាំង​តា​លី​បង់ ​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ប៊ុល​។ ភាព​ច្របូក​ច្របល់​បាន​បង្ហាញ​ពី​មនុស្ស​កំពុង​រត់​នៅ​តាម​ដង​ផ្លូវ ខណៈ​ដែល​គេ​បាន​លឺ​ស្នូរ​កាំភ្លើង​រួម​ជាមួយ​សំឡេង​ស្រែក​ខ្លាំង​ៗ​។​ ក្រុម​តា​លី​បង់​បាន​បាញ់​កាំភ្លើង​ជា​ទៀងទាត់ ​ដើម្បី​ព្យាយាម​គ្រប់គ្រង​ហ្វូង​មនុស្ស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​កំពុង​សម្រុក​ទៅកាន់​ព្រលានយន្តហោះ​ដែល​ធ្វើ​ឲ្យ​បុរស ស្ត្រី និង​កុមារ​រត់គេច​យ៉ាង​ភ័យខ្លាច​។​​ការ​ផ្ទុះ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង ​បន្ទាប់ពី​មន្ត្រី​លោក​ខាង​លិច​បាន​ព្រមាន​អំពី​ការវាយប្រហារ​ដ៏​ធំ​មួយ ​ដោយ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ចាកចេញ​ពី​តំបន់​ព្រលានយន្តហោះ​។ ប៉ុន្តែ​ការ​ជូន​ដំណឹង​នេះ​ភាគច្រើន​មិន​ត្រូវ​បាន​អើពើ​ ពី​សំណាក់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់សង្ឃឹម​ក្នុង​ការ​រត់គេច​ចេញពី​ប្រទេស​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ជម្លៀស​ដែល​ដឹកនាំ​ដោយ​អាមេរិក​ មុន​ពេល​សហរដ្ឋ​អាមេរិក​បញ្ចប់​វត្តមាន​ជា​ផ្លូវការ​រយៈពេល ២០​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​។ ​ក្រោយ​ការ​ប្រហារ លោក​ប្រធានាធិបតី Joe Biden បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​ទៅកាន់​អ្នក​ដែល​បាន​វាយប្រហារ​ នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កា​ប៊ុល ​ដែល​បាន​បណ្តាល​ឱ្យ​សមាជិក​កងទ័ព​អាមេរិក​ចំនួន ១៣នាក់​ស្លាប់ ខណៈ​ដែល​សន្យា​ថា​ការ​ជម្លៀស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​បន្ត​។ ​លោក Biden បាន​និយាយ​ទៅកាន់​អ្នក​វាយប្រហារ​ថា ត្រូវ​ចាំ​ទុក។ យើង​នឹងមិន​អត់ឱន​ឲ្យ​ឡើយ​។ យើង​នឹង​មិន​ភ្លេច​ទេ យើង​នឹង​តាម​ប្រមាញ់​អ្នក ហើយ​អ្នក​ត្រូវតែ​សង​ការខាតបង់​នេះ៕អត្ថបទ៖ សុខមាន

លោក Biden ប្ដេជ្ញា​តាម​ប្រមាញ់​ខ្មាន់​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ទាហាន​អាមេរិក​ ១៣​នាក់​នៅ​រដ្ឋធានី​កា​ប៊ុល​

2021/08/27 07:17:22 pm        735
​អាមេរិក៖ ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់ ​ទៅកាន់​អ្នក​ដែល​បាន​វាយប្រហារ​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កា​ប៊ុល ​ដែល​បាន​បណ្តាល​ឱ្យ​សមាជិក​កងទ័ព​អាមេរិក​ចំនួន ១៣​នាក់​ស្លាប់ ខណៈ​ដែល​សន្យា​ថា​ការ​ជម្លៀស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​បន្ត​។​​លោក Biden បាន​និយាយ​ទៅកាន់​អ្នក​វាយប្រហារ​ថា ត្រូវ​ចាំ​ទុក។ យើង​នឹង​មិន​អត់ឱន​ឲ្យ​ឡើយ​។ យើង​នឹង​មិន​ភ្លេច​ទេ យើង​នឹង​តាម​ប្រមាញ់​អ្នក ហើយ​អ្នក​ត្រូវតែ​សង​ការខាតបង់​នេះ។​ ​លោក Biden បានស្ងៀមស្ងាត់​មួយសន្ទុះ​ដើម្បី​គោរព​ដល់​កងទ័ព​អាមេរិក​ ដែល​បាន​បាត់បង់​ជីវិត​ដោយ​ហៅ​ពួកគេ​ថា​ជា​វីរបុរស និង​ជា​ការ​ពលី​ដ៏​ធំធេង​សម្រាប់​ប្រទេសជាតិ​។ លោក​បាន​និយាយ​ពី​សេត​វិមាន​ថា ជីវិត​ដែល​យើង​បាត់បង់​នៅ​ថ្ងៃ​នេះ​គឺជា​ជីវិត​ដែល​ត្រូវ​បាន​ពលី​ក្នុង​ការ​បម្រើ​ឲ្យ​សេរីភាព សន្តិសុខ និង​ការ​លះបង់​ដើម្បី​សហរដ្ឋអាមេរិក។ ​លោក Biden បាន​និយាយ​ថា​ ស្ថានភាព​នៅ​ទីក្រុង​កា​ប៊ុល​នៅ​តែ​មាន​ការ​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ ហើយ​សហរដ្ឋ​អាមេរិក​នឹង​កំណត់​គោលដៅ​លើ​ទ្រព្យសម្បត្តិ មេដឹកនាំ និង​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS-K ជា​សម្ព័ន្ធមិត្ត​របស់​ពួក​រដ្ឋ​អ៊ីស្លាម​ ដែល​បាន​រាយការណ៍​ថាពួក​ខ្លួន​ជា​អ្នក​វាយប្រហារ​ភេរវកម្ម​នេះ​។​​ប្រធានាធិបតី Joe Biden បាន​ប្តេជ្ញា​កាល​ថ្ងៃ​ព្រហស្បតិ៍​ថា​ នឹង​បញ្ចប់​ការ​ជម្លៀស​ពលរដ្ឋ​អាមេ​រិក​ និង​អ្នក​ផ្សេងទៀត​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន បើ​ទោះ​បី​ជា​មានការ​វាយ​ប្រហា​រ​ដោយ​គ្រាប់បែក​អត្តឃាត ​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល​ក៏ដោយ​។ លោក​ក៏បាន​សន្យា​សងសឹក​ចំពោះ​ការ​ស្លាប់​នេះ​ ដោយ​ប្រកាស​ដល់​ពួក​ជ្រុលនិយម​ដែល​បាន​វាយប្រហារ​ថា "យើង​នឹង​តាម​​ចាប់ខ្លួន​អ្នក ហើយ​នឹង​ឲ្យ​អ្នក​សង​វិញ​យ៉ាង​ស័ក្ដិសម"​៕អត្ថបទ​៖ សុខ​មាន

មនុស្សជាង ​១០០​នាក់​ស្លាប់​រួម​ទាំង​ទាហាន​អាមេរិក​ ១៣​នាក់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ពីរ​ដ្ឋ​អ៊ីស្លាម​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល

2021/08/27 12:32:51 pm        609
​អាហ្វហ្គានីស្ថាន៖ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​វាយប្រហារ​លើ​ច្រកទ្វារ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល ​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦ ខែ​សីហា​ដោយ​បាន​សម្លាប់​ជន​ស៊ីវិល​ជាច្រើន​នាក់​ និង​ទាហាន​អាមេរិក​យ៉ាងហោចណាស់ ១៣​នាក់ ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​អាកាសយានដ្ឋាន ​ដែល​មាន​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​អស់សង្ឃឹម​រាប់​ម៉ឺន​នាក់​ចង់​រត់​គេច​ខ្លួន​។​មន្ត្រី​សុខាភិបាល​ទីក្រុង​កា​ប៊ុល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​និយាយ​ថា ​ជន​ស៊ីវិល ៩០​នាក់​ត្រូវ​បាន​សម្លាប់​។ វីដេអូ​ដែល​ថត​ដោយ​ក្រុម​អ្នកសារព័ត៌មាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​បង្ហាញ​ពី​សាក​សព​រាប់​សិប​នាក់​រាយប៉ាយ​ជុំវិញ​ប្រឡាយ​មួយ​ នៅ​គែម​អាកាសយានដ្ឋាន​។ សាក្សី​បាន​និយាយ​ថា ​យ៉ាង​ហោច​ណាស់​មានការ​ផ្ទុះ ២លើក​នៅ​តំបន់​នោះ​។​ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​និយាយ​ថា​ ខ្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​របស់​ខ្លួន​បាន​ដាក់​គោលដៅ​លើ ​“ក្រុម​អ្នកបកប្រែ និង​សហការ​ជាមួយ​កងទ័ព​អាមេរិក​”។ មន្ត្រី​អាមេរិក​ក៏បាន​ស្ដីបន្ទោស​ក្រុម​នេះ​ផង​ដែរ​។​​យោង​តាម​ក្រុម​ន្ត្រី​អាមេរិក​បាន​ឱ្យ​ដឹង​ថា ​ចំនួន​អ្នក​ស្លាប់ ​និង​របួស​របស់​សហរដ្ឋ​អាមេរិក​ដែល​កើន​ឡើង​ដល់ ១៣​នាក់​ពី​ចំនួន​ ១២​នាក់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​គេ​ជឿ​ថា​ជា​ចំនួន​ទាហាន​អាមេរិក​ស្លាប់​ច្រើន​បំផុត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ក្នុង​ឧបទ្ទវហេតុ​តែមួយ​ចាប់​តាំង​ពី​បុគ្គលិក ៣០​នាក់​បាន​ស្លាប់ ​នៅ​ពេល​ឧទ្ធម្ភាគចក្រ​ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​ខែ​សីហា ​ឆ្នាំ​២០១១៕អត្ថបទ​៖ សុខ​មាន

អង្គការសហប្រជាជាតិ​ព្រមាន​ថា​ វិបត្តិ​ស្បៀងអាហារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជិត​កើតឡើង​ហើយ

2021/08/26 09:03:50 pm        601
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ស្រប​ពេល​ប្រជាជន​ដែល​ផ្លាស់​ទីលំនៅ​រាប់រយ​នាក់ ​បាន​បោះជំរំ​នៅ​ក្នុង​តង់​បណ្តោះ​អាសន្ន​នៅ​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានី​កា​ប៊ុល ​ទីភ្នាក់ងារ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​កំពុង​ព្យាយាម​ផ្តល់​អាហារ​ដល់​ពួកគេ ​ខណៈ​ដែល​កំពុង​ត្រៀមខ្លួន​សម្រាប់​ការដក​សហគមន៍​អន្តរជាតិ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​​ថ្លែង​ពី​ការិយាល័យ​របស់​លោក​ក្នុង​រដ្ឋធានី​កា​ប៊ុល នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Andrew Patterson បាន​ពន្យល់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ការ​ប្រយុទ្ធ​គ្នា​ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ៥៥០.០០០​នាក់​បាន​រត់​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​។​ ហើយ​នៅ​ត្រឹម​សប្តាហ៍​ចុងក្រោយ​នេះ អង្គការ​ស្បៀងអាហារ​ពិភពលោកបាន​ផ្តល់​អាហារ​ដល់​មនុស្ស​ចំនួន ៨៨០គ្រួសារ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ក្នុង​រដ្ឋធានី​កា​ប៊ុល​។ លោក​បាន​ព្រមាន​ថា ​ប្រសិនបើ​មូលនិធិ​ជំនួយ​មនុស្សធម៌​ត្រូវ​បាន​កាត់​ផ្តាច់ ​វា​នឹង​ក្លាយ​ជា​មហន្តរាយ​។​​រាល់​ការ​បញ្ជូន​ស្បៀងអាហារ​រ​បស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​ ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​គោក ​ដូច្នេះ​លោក Patterson មិន​រំពឹង​ថា ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ទេ ប៉ុន្តែ​លោក​កំពុង​រង់ចាំ​មើល​ថា ​តើ​ក្រុម​តា​លី​បង់​នឹង​ធ្វើ​សកម្មភាព​យ៉ាង​ដូច​ម្តេច ​បន្ទាប់ពី​ការ​ដក​កងកម្លាំង​អន្តរជាតិ​ចេញ​នោះ​។​ អង្គការ​ស្បៀងអាហារ​ពិភព​លោក​បាន​និយាយ​ថា ​ប្រជាជន​ប្រមាណ ១៤​លាន​នាក់​កំពុង​ប្រឈម​នឹង​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​ជាង ៣៩​លាន​នាក់​៕អត្ថបទ៖ សុខមាន

សហរដ្ឋ​អាមេរិក និង​ចិន​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពី​បទ​គំរាម​ប្រទេស​ដទៃ​

2021/08/26 06:40:22 pm        530
​អាមេរិក៖ អនុ​ប្រធានាធិបតី​អាមេរិក​ លោកស្រី Kamala Harris កាលពី​ថ្ងៃ​ពុធ ​ទី​២៥ ខែ​សីហា​បាន​ចោទប្រកាន់​ចិន​ជាថ្មី​ម្ដង​ទៀត ​ពី​បទ​គំរាមកំហែង​ប្រទេសជិតខាង​អាស៊ីអាគ្នេយ៍​របស់​ខ្លួន​ជា​លើក​ទី២ ក្នុង​រយៈ​ពេល​ ២​ថ្ងៃ​ដែល​លោកស្រី​បាន​វាយប្រហារ​ទីក្រុង​ប៉េកាំង​ អំឡុង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​តំបន់ ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​ព្យាយាម​កៀរគរ​ដៃគូ​ក្នុង​តំបន់ ​ដើម្បី​ប្រឆាំង​នឹង​កំណើន​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា​របស់​ចិន។​​ក្រសួងការបរទេស​ចិន​បាន​វាយ​តបត​វិញ​កាលពី​ថ្ងៃ​ពុធ ហើយ​ចោទ​អាមេរិក​ថា ​បាន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​តំបន់ និង​រំខាន​ដល់​សន្តិភាព​។ កាលពី​ព្រឹក​ថ្ងៃ​ពុធ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ចោទប្រកាន់​លោកស្រី Harris ថា ​កំពុង​ព្យាយាម​ជំរុញ​ឱ្យ​មាន​ការ​បែក​បាក់​គ្នា​រវាង​ប្រទេស​ចិន និង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន អម​ដោយ​ការ​អត្ថាធិប្បាយ​នៅ​ប្រទេស​សិង្ហ​បុរី​ថា ​ទីក្រុង​ប៉េកាំង​បាន​ប្រើការ​បង្ខិតបង្ខំ និង​ការ​បំភិតបំភ័យ​ដើម្បី​គាំទ្រ​ការ​អះអាង​សិទ្ធិ​ដោយ​ខុសច្បាប់​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​​ថ្លែង​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ពុធ ​លោកស្រី Harris បាន​និយាយ​ថា​ វា​ជា​រឿង​ចាំបាច់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ​ជុំវិញ​ការ​អះអាង​សិទ្ធិ​ដែនសមុទ្រ​របស់​ខ្លួន និង​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ប្រទេស​វៀតណាម នៅ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ រួម​ទាំង​ការ​ពង្រឹង​សន្តិសុខ​ដែនសមុទ្រ ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នូវ​ការ​អះអាង​សិទ្ធិ​របស់​ទីក្រុង​ប៉េកាំង ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ ​ប្រទេស​ចិន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​កោះ​តៃវ៉ាន់បាន​អះអាង​សិទ្ធិ​លើ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​បាន​ឆ្លងកាត់​ដោយ​នាវា​ដឹកជញ្ជូន​សំខាន់ៗ និង​តំបន់​សំបូរ​ដោយ​ឧស្ម័ន និង​កន្លែង​នេសាទ​ដ៏​សម្បូរ​បែប​៕ អត្ថបទ៖ សុខមាន

ចិន​វាយបក​អនុ​ប្រធានាធិបតី​អាមេរិក​ថា ប្រទេស​នេះ​អាត្មានិយម​ចំពោះ​បញ្ហា​អាហ្វហ្គានីស្ថាន​

2021/08/25 07:33:41 pm        472
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​ ទី​២៤ ខែ​សីហា​បាន​លើក​យក​បញ្ហា​ការ​ដក​ទ័ព​ដ៏​វឹកវរ ​របស់​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ឧទាហរណ៍​មួយ​ នៃ​គោលនយោបាយ​ការបរទេស​អាត្មានិយម​របស់​ក្រុង​វ៉ាស៊ីនតោន​ ដោយ​វាយបក​វិញ​ចំពោះ​ការចោទប្រកាន់​របស់​អនុ​ប្រធានាធិបតី លោកស្រី Kamala Harris ពី​ការ​គំរាមកំហែង​នៅ​ក្នុង​ដែនទឹក​តំបន់​អាស៊ី​។​​ក្នុងអំឡុងពេល​ធ្វើ​ដំណើ​រ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ លោកស្រី Harris បាន​ផ្តោត​លើ​ទីក្រុង​ប៉េកាំងចំពោះ​ការ​អះអាង ​“សិទ្ធិ​ភាគច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​”​ ថា​ជា​ដែនទឹក​របស់​ខ្លួន ខណៈ​ដែល​លោក​ស្រី​បាន​ព្យាយាម​ធានា​ដល់​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​អាស៊ី និង​ក្នុងចំណោម​ផ្លូវច្បាប់​អន្តរជាតិ​។​ អនុ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ស្រី​ថា យើង​ដឹង​ថា ​''ទីក្រុង​ប៉េកាំង​នៅតែ​បន្ត​បង្ខិតបង្ខំ​បំភិតបំភ័យ​ និង​អះអាង​សិទ្ធិ​ភាគច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង​"។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​លោក Wang Wenbin បាន​និយាយ​តប​វិញ​ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ បាន​លាក់ខ្លួន​នៅ​ពីក្រោយ​វោហារសាស្ត្រ​ នៃ​សណ្ដាប់ធ្នាប់​សកល​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ដើម្បី​ការពារ ​“ការ​សម្លុត​គំរាមកំហែង​ឥរិយាបថ​ធ្វើ​អនុត្តរភាព​” របស់​ខ្លួន​។ លោក Wang បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង​ថា​ “ព្រឹត្តិការណ៍​បច្ចុប្បន្ន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា​ ច្បាប់​ និង​សណ្ដាប់ធ្នាប់​ដែល​អាមេរិក​និយាយ​គឺជា​អ្វី​”។​ ​ទីក្រុង​ប៉េកាំង​នៅតែ​បើក​ដំណើរការ​ស្ថានទូត​របស់​ខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុល និង​ព្យាយាម​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ក្រុម​តា​លី​បង់​៕ អត្ថបទ៖ សុខមាន

មេដឹកនាំ G7 ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ជំរុញ​ឲ្យ​បង្កើត​រដ្ឋាភិបាល​តំណាង​

2021/08/25 05:15:05 pm        421
​អង់គ្លេស៖ បណ្ដា​មេដឹកនាំ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពួកគេ​បាន​ជំ​រុញ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​ធ្វើការ​ដោយ​ស្មោះ​ត្រង់ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​តំណាង​។​​មេដឹកនាំ G7 បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ បន្ទាប់ពី​ពួកគេ​បាន​រៀបចំ​កិច្ចប្រជុំ​តាម​អ៊ីន​ធឺ​ណិត​ស្ដីពី​វិបត្តិ​នយោបាយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ នៅ​ចន្លោះ​យប់​ថ្ងៃ​អង្គារ​ដល់​ព្រឹក​ថ្ងៃ​ពុធ​ម៉ោង​នៅ​ប្រទេស​ជប៉ុន​។ បណ្ដា​មេដឹកនាំ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ស្ថានការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ និង​ការ​អត់ធ្មត់​ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ និង​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​វិបត្តិ​មនុស្សធម៌​។ ​មេដឹកនាំ​ទាំង​៧ អំពាវនាវ​ឱ្យ​ប្រកាន់ខ្ជាប់​កាតព្វកិច្ច​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ រួម​ទាំង​សិទ្ធិ​ស្ត្រី ក្មេង​ស្រី​ និង​ក្រុម​អនីតិជន ហើយ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ត្រូវ​បាន​ប្រកាន់ខ្ជាប់ ​គ្រប់​កាលៈទេសៈ​ទាំងអស់។ក្រុម​មេដឹកនាំ​បាន​និយាយ​ថា​ “អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ត្រូវ​ក្លាយ​ជា​កន្លែង​មាន​សុវត្ថិភាព ​សម្រាប់​ភេរវកម្ម​ម្តង​ទៀត​ឡើយ​” ហើយ​បាន​សង្កត់​ធ្ងន់​ថា ​ប្រទេស G7 នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ដោយ​ការ​តាំង​ចិត្ត​ និង​សាមគ្គីភាព​។ ប្រទេស G7 ទាមទារ​ឱ្យ​ក្រុម​តា​លី​បង់​ធានា​ការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព​របស់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ​បន្ទាប់ពី​ផុត​កាលកំណត់​ដក​កម្លាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ខាងមុខនេះ​។ ពួកគេ​និយាយ​ថា​ សហគមន៍​អន្តរជាតិ​នឹង ​“វិនិច្ឆ័យ​ភាគី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​សកម្មភាព​របស់​ពួកគេ​ មិនមែន​តាមរយៈ​ពាក្យ​សម្តី​នោះ​ទេ​” ហើយ​បាន​បញ្ជាក់​ជាថ្មី​ថា ​ក្រុម​តា​លី​បង់​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ ​លើ​ការ​ការពារ​អំពើ​ភេរវកម្ម​ និង​សិទ្ធិមនុស្ស​ជាពិសេស​ចំពោះ​ស្ត្រី ក្មេង​ស្រី​ និង​អនីតិជន​៕អត្ថបទ៖ សុខមាន

ចិន​ប្រហែល​ជា​អាច​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta នៅ​លើ​ពិភពលោក​ជា​លើកដំបូង​

2021/08/24 03:04:24 pm        805
​ចិន៖ យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​ចិន (NHC) ប្រទេស​នេះ​បាន​រាយការណ៍​ថា ​ពុំ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ក្នុងស្រុក​ទេ​កាលពី​ថ្ងៃ​ចន្ទ​ជា​លើកដំបូង​ចាប់​តាំង​ពី​ខែ​កក្កដា ខណៈ​ក្រុម​អាជ្ញាធរ​ពង្រឹង​ច្បាប់​មិន​អត់ឱន​ឲ្យ​អ្នក​បំពាន​វិធានការ​ទប់ស្កាត់​វីរុស COVID-19 របស់​ប្រទេស​នេះ​។​​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​មាន​សមត្ថភាព​ឆ្លង​ខ្លាំង​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ នៅ​ពេល​ដែល​មាន​ការឆ្លង​វីរុស COVID-19 ជា​ចង្កោម​ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​បុគ្គលិក​អនាម័យ​អាកាសយានដ្ឋាន​ នៅ​ទីក្រុង​ Nanjing ភាគ​ខាងកើត​។ ចាប់​តាំង​ពី​ពេល​នោះ​មក​វីរុស​នេះបាន​ឆ្លង​រាលដាល ​ឈាន​ដល់​ការ​ផ្ទុះ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​ប្រទេស​ចិន​បាន​ឃើញ​ចាប់​តាំង​ពី​ឆ្នាំ​២០២០ មក ដោយ​បាន​រាលដាល​ដល់​ជាង​ពាក់​កណ្ដាល​នៃ​ខេត្ត​ចំនួន ៣១ របស់​ប្រទេស និង​បាន​ឆ្លង​ដល់​មនុស្ស​ជាង ១២០០​នាក់​។​កំណើន​ករណី​ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​គោលនយោបាយ​គ្មាន​ការ​អត់​ឱន​ ចំពោះ​អ្នក​បំពាន​វិធានការ​ទប់ស្កាត់​វីរុស​របស់​ចិន​។ ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​ឆ្លើយតប​ដោយ​ដាក់​អ្នកស្រុក​រាប់​សិប​លាន​នាក់ ​ឱ្យ​ស្ថិត​នៅ​ក្រោម​វិធាន​ការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង ដោយ​ដាក់​ចេញ​នូវ​ការ​ធ្វើ​តេស្ត​រកវី​រុស និង​យុទ្ធនា​ការ​តាម​ដាន​ដ៏​ធំ​ និង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​។​ វិធានការ​តឹងរ៉ឹង​នានា​ហាក់​ដូច​ជា​កំពុង​មាន​ប្រសិទ្ធភាព​៕អត្ថបទ៖ សុខមាន

ប្រភព​មួយ​ចំនួន​៖​ មេដឹកនាំ ​G7​ គ្រោង​នឹង​ធានា​ឲ្យ​មាន​ឯកភាព​ក្នុង​ការ​ទទួលស្គាល់​ក្រុម​តា​លី​បង់ ​និង​ការ​ដាក់​ទណ្ឌកម្ម​រួមគ្នា

2021/08/24 08:52:25 pm        311
អង់គ្លេស៖ ​មេដឹកនាំ​នៃ​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ ឬ G7 ត្រូវ​គេ​រំពឹង​ថា​នឹង​ធានា​ឲ្យ​មាន​ឯកភាព​ថា ​តើ​ត្រូវ​ទទួលស្គាល់ ឬ​ដាក់ទណ្ឌកម្ម​ជា​ផ្លូវការ​លើ​ក្រុម​តា​លី​បង់ នៅ​ពេល​ដែល​ពួកគេ​ជួប​គ្នា​តាម​វីដេអូដើម្បី​ពិភាក្សា​ពី​បញ្ហា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​អង្គារ​នេះ នេះ​បើ​យោង​តាម​ប្រភព​ការទូត​ចំនួន​ពីរ​។សម្ព័ន្ធមិត្ត​អាមេរិក​នៅតែ​ចង់​ឲ្យ​មានការ​ពន្យារពេល​ ពី​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ដក​កងកម្លាំង​ បន្ទាប់ពី​រដ្ឋធានី​កា​ប៊ុល​ធ្លាក់ចូល​កណ្ដាប់ដៃ​ពួក​តា​លី​បង់​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ហើយ​ក្រុម​អ្នកការទូត​បរទេស​នៅ​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​កិច្ច​សហប្រតិបត្តិការ​នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៃ​ការ​អំពាវនាវ​នេះ​។​ អ្នកការទូត​អឺរ៉ុប​ម្នាក់​បាន​និយាយ​ថា ​“មេដឹកនាំ G7 នឹង​យល់ព្រម​សម្របសម្រួល​ថា​ តើនៅ​ពេល​ណា​ត្រូវ​ទទួលស្គាល់​ពួក​តា​លី​បង់​”។ "​ហើយ​ពួកគេ​នឹង​ប្ដេជ្ញា​បន្ត​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ដែរ​ ឬ​យ៉ាងណា។ ការ​កាន់​កាប់​យ៉ាង​ឆាប់រហ័ស​របស់​តា​លី​បង់​នៅ​ក្នុង​ប្រទេស​នៅ​ខែ​នេះ បន្ទាប់ពី​កងទ័ព​អាមេរិក​បាន​ចាប់ផ្ដើម​ដក​ចេញ ហើយ​ប្រធានាធិបតី Ashraf Ghani បាន​រត់​គេច​ខ្លួន​ដោយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បរទេស ប្រញាប់ប្រញាល់​ជម្លៀស និង​បង្ក​ការ​ភិតភ័យ​យ៉ាង​ខ្លាំង​ពី​ការ​ចាកចេញ​ពី​ប្រទេស​នេះ​។​​ប្រេសិត​ពិសេស​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា មេដឹកនាំ​អាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ កាណាដា និង​ជប៉ុនអាច​ប្រើ​លទ្ធភាព​នៃ​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​នៃ​ការ​ឯកភាព​គ្នា ឬ​ដាក់ទណ្ឌកម្ម​ជាថ្មី ដើម្បី​គាប​ក្រុម​តា​លី​បង់​ឱ្យ​គោរព​តាម​ការសន្យា គោរព​សិទ្ធិ​ស្ត្រី និង​ទំនាក់ទំនង​អន្តរជាតិ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson នឹង​សង្កត់ធ្ងន់​លើ​វិធីសាស្ត្រ​នៃ​ការ​ឯកភាព​គ្នា​មួយ ​ក្នុងអំឡុងពេល​កិច្ចពិភាក្សា G7 ដែល​នឹង​រួម​ទាំង​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jen Stoltenberg និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Antonio Guterres ផងដែរ​៕ អត្ថបទ៖ សុខមាន

WHO៖ បញ្ហា​នៅ​ព្រលានយន្តហោះ​កា​ប៊ុល​ធ្វើ​ឲ្យ​ស្ទះ​ការ​ផ្គត់ផ្គង់​បរិក្ខារ​វេជ្ជសាស្ត្រ​នៅ​ឣា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/24 07:01:15 pm        774
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ជាង ៥០០តោន​រួម​ទាំង​ឧបករណ៍​វះកាត់ និង​ឧបករណ៍​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​សប្ដាហ៍​នេះ ត្រូវ​បាន​ជាប់​គាំង​ដោយសារតែ​ការ​រឹតត្បិត​នៅ​ព្រលានយន្តហោះ​រដ្ឋធានី​កា​ប៊ុល​។​​ទីភ្នាក់ងារ​ជំនួយ​និយាយ​ថា ​វា​សំខាន់​ណាស់​ដែល​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ និង​ស្បៀងអាហារ​ត្រូវ​ទៅដល់​មនុស្ស​ប្រមាណ ៣០០.០០០​នាក់​ដែល​ផ្លាស់​ទីលំនៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល ២ខែ​ចុងក្រោយ​នេះ​ ស្រប​ពេល​ដែល​ការ​វាយ​សម្រុក​ទៅមុខ​ពី​សំណាក់​ក្រុម​ឧទ្ទាម​តា​លី​បង់​អ៊ីស្លាម ​ឈាន​ដល់​ការ​ដណ្ដើម​កាន់កាប់​រដ្ឋ​ធានី​កា​ប៊ុល​កាលពី​ថ្ងៃទី១៥ ខែ​សីហា​។ ប្រជាជន​ជិត ១៨​លាន​ ៥​សែន​នាក់ ជា​ចំនួន​ប្រជាជន​ពាក់កណ្ដាល​ក្នុង​ប្រទេស​នេះ​ពឹង​ផ្អែកលើ​ជំនួយ​ ហើយ​តម្រូវការ​មនុស្សធម៌​ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដោយសារ​គ្រោះ​រាំងស្ងួត​។អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក​គឺ​លោកស្រី Inas Hamam បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​អ៊ីមែល​មួយ​ទៅកាន់​សារព័ត៌មាន Reuters ថា ខណៈ​ដែល​ពិភពលោក​កំពុង​សម្លឹង​មើល​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជម្លៀស ​និង​យន្តហោះ​កំពុង​ចាកចេញ​យ៉ាង​ច្របូកច្របល់ យើង​ត្រូវការ​ការ​ផ្គត់ផ្គង់​ដើម្បី​ជួយ​ដល់​អ្នក​ដែល​នៅ​សេសសល់៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM