ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ប្រទេសអឺរ៉ុបចំនួន ១៣ និងកាណាដាថ្កោលទោសអំពើភេរវកម្មរបស់អ្នកតាំងទីលំនៅ» នៅតំបន់វេសបែង

2026/05/11 04:14:03 pm        59
អ្នកការទូតមកពីប្រទេសចំនួន ១៣ នៅអឺរ៉ុប និងកាណាដា កាលពីថ្ងៃសៅរ៍ បានថ្កោលទោសចំពោះ«អំពើភេរវកម្ម» កាន់តែខ្លាំងឡើងដោយអ្នកតាំងលំនៅឋានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែង( West Bank) បន្ទាប់ពីការកើនឡើងនៃការវាយប្រហារដ៏សាហាវ។ចាប់តាំងពីដើមខែមីនាមក ប្រជាជនប៉ាឡេស្ទីនចំនួន ៦នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការវាយប្រហាររបស់អ្នកតាំងលំនៅ នៅក្នុងតំបន់វេសបែង។ នេះបើយោងទិន្នន័យសរុបពីក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា។សេចក្តីថ្លែងការណ៍រួមមួយពីបេសកកម្មការទូតរបស់ប្រទេសនានា ក្នុងនោះមានបារាំង អេស្ប៉ាញ និងអង់គ្លេស បានបញ្ជាក់ថា៖«យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការកើនឡើងនៃភេរវកម្ម និងអំពើហិង្សារបស់អ្នកតាំងទីលំនៅគាំទ្រដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ដែលបានបង្កឡើងលើសហគមន៍ប៉ាឡេស្ទីន»។«យើងមានការកត់ស្លុតយ៉ាងខ្លាំងចំពោះការសម្លាប់ប្រជាជនប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ អំពើហិង្សាដោយអ្នកតាំងលំនៅឋានមានគោលបំណងដណ្តើមយកដីធ្លី និងបង្កើតបរិយាកាសបង្ខិតបង្ខំ ដែលបង្ខំប្រជាជនប៉ាឡេស្ទីនឲ្យចាកចេញពីផ្ទះរបស់ពួកគេ ត្រូវតែបញ្ចប់»៕

EU ជំរុញការស្តារទំនាក់ទំនងជាមួយស៊ីរីឡើងវិញ ខណៈរំពឹងថា ជនអន្តោប្រវេសន៍នឹងត្រឡប់ទៅប្រទេសនេះវិញ

2026/05/11 04:10:52 pm        54
សហភាពអឺរ៉ុបនៅថ្ងៃចន្ទនេះ បាបជំរុញឲ្យស្តារឡើងវិញនូវទំនាក់ទំនងជាមួយស៊ីរី ខណៈដែលខ្លួនកំពុងគាំទ្រប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ ដោយរំពឹងទុកថា ជនអន្តោប្រវេសន៍ស៊ីរីនៅអឺរ៉ុប ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ នៅថ្ងៃណាមួយ។រដ្ឋមន្ត្រីការបរទេសនៃប្លុកនេះ នឹងជួបមួយប្រមុខការទូតស៊ីរី លោក Asaad Al-Shaibani នៅក្នុងទីក្រុងប្រ៊ុចសែល ដើម្បីចាប់ផ្តើម «ការសន្ទនានយោបាយ» កម្រិតខ្ពស់ រយៈពេល ១៨ ខែបន្ទាប់ពីការបណ្តេញបុរសខ្លាំង លោក បាសា អាល់អាសាដ ចេញពីអំណាច។មន្ត្រីសហភាពអឺរ៉ុបម្នាក់ បាននិយាយថា គោលបំណង គឺដើម្បីគាំទ្រការកសាងឡើងវិញនូវប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍ ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនទៅក្រៅប្រទេសនិងជាកន្លែងដែល«ការពិតជាក់ស្តែងនៅតែគួរឲ្យព្រួយបារម្ភ»។មន្ត្រីរូបនេះ បានបញ្ជាក់ថា ជនជាតិស៊ីរីប្រហែល ១៣ លាននាក់ គឺជិតពាក់កណ្តាលនៃចំនួននេះ ពឹងផ្អែកលើជំនួយស្បៀងអាហារ។ តម្រូវការ គឺធំធេងណាស់ ហើយសហភាពអឺរ៉ុប បានសន្យារួចហើយថា នឹងផ្តល់ជំនួយចំនួន ៦២០ លានអឺរ៉ូ ( ៧៣០ លានដុល្លារ) សម្រាប់រយៈពេល ២០២៦-២០២៧៕

អ្នកនយោបាយហ្វាំងឡង់៖ សហភាពអឺរ៉ុបត្រូវការការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីយ៉ាងខ្លាំង

2026/05/11 04:08:27 pm        54
លោក Armando Mema សមាជិកនៃគណបក្សអភិរក្សជាតិសម្ព័ន្ធភាពសេរីភាពហ្វាំងឡង់ បាននិយាយថា សហភាពអឺរ៉ុប (EU) ត្រូវបន្តទិញធនធានថាមពលពីប្រទេសរុស្ស៊ី ដើម្បីជៀសវាងវិបត្តិថាមពល។ លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការដាក់ទណ្ឌកម្មឬអត់ សហភាពអឺរ៉ុប ត្រូវការថាមពលពីប្រទេសរុស្ស៊ីយ៉ាងខ្លាំង។ វាពិតជាការប្រសើរណាស់សម្រាប់សហភាពអឺរ៉ុប ក្នុងការឈប់ធ្វើសកម្មភាព ជាអ្នកមានសីលធម៌ខ្ពស់ជាងអ្នកដទៃ ហើយទិញថាមពលបន្ថែមទៀតពីប្រទេសរុស្ស៊ី ស្របពេលដែលវិបត្តិថាមពលដែលកំពុងបន្តនេះ»។នៅថ្ងៃទី ២៨ ខែមេសា រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Margus Tsahkna បាននិយាយថា កញ្ចប់ទណ្ឌកម្មលើកទី ២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលកំពុងត្រូវបានរៀបចំ នឹងមានគោលបំណងបង្កើនសម្ពាធលើវិស័យថាមពល៕

អ្នកនយោបាយហ្វាំងឡង់៖ សហភាពអឺរ៉ុបត្រូវការការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីយ៉ាងខ្លាំង

2026/05/11 04:04:58 pm        69
លោក Armando Mema សមាជិកនៃគណបក្សអភិរក្សជាតិសម្ព័ន្ធភាពសេរីភាពហ្វាំងឡង់ បាននិយាយថា សហភាពអឺរ៉ុប (EU) ត្រូវបន្តទិញធនធានថាមពលពីប្រទេសរុស្ស៊ី ដើម្បីជៀសវាងវិបត្តិថាមពល។ លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការដាក់ទណ្ឌកម្មឬអត់ សហភាពអឺរ៉ុប ត្រូវការថាមពលពីប្រទេសរុស្ស៊ីយ៉ាងខ្លាំង។ វាពិតជាការប្រសើរណាស់សម្រាប់សហភាពអឺរ៉ុប ក្នុងការឈប់ធ្វើសកម្មភាព ជាអ្នកមានសីលធម៌ខ្ពស់ជាងអ្នកដទៃ ហើយទិញថាមពលបន្ថែមទៀតពីប្រទេសរុស្ស៊ី ស្របពេលដែលវិបត្តិថាមពលដែលកំពុងបន្តនេះ»។នៅថ្ងៃទី ២៨ ខែមេសា រដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Margus Tsahkna បាននិយាយថា កញ្ចប់ទណ្ឌកម្មលើកទី ២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលកំពុងត្រូវបានរៀបចំ នឹងមានគោលបំណងបង្កើនសម្ពាធលើវិស័យថាមពល៕

នាយករដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងមិនឈប់ប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡា ដើម្បីកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ទេ

2026/05/11 03:49:34 pm        105
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ថា អ៊ីស្រាអែលនឹងមិនយល់ព្រមបញ្ឈប់អរិភាពប្រឆាំងនឹងកងជីវពលស៊ីអ៊ីតហេសបូឡា នៅប្រទេសលីបង់ ដើម្បីបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ទេ។ នៅពេលសួរថាតើអ៊ីស្រាអែលនឹងយល់ព្រមបញ្ឈប់អរិភាពប្រឆាំងនឹងក្រុមហេសបូឡា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ដែរឬទេ លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយថា «ទេ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានគេចមិនឆ្លើយសំណួរថាតើអ៊ីស្រាអែលនឹងយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡាដែរឬទេ ប្រសិនបើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទាមទារឲ្យបញ្ឈប់នោះ។ក្នុងពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបង្ហាញពីជំនឿរបស់លោកថា ប្រសិនបើអ៊ីរ៉ង់ចុះខ្សោយគួរឲ្យកត់សម្គាល់ ឬឆ្លងកាត់ការផ្លាស់ប្តូរអំណាចជាមូលដ្ឋាន នេះនឹងមានន័យថា ជាការដួលរលំនៃក្រុមហេសបូឡា ក្រុមហាម៉ាស និងក្រុមឧទ្ទាមហ៊ួទីពីចលនា Ansar Allah នៅប្រទេសយេម៉ែន៕

កាសែត WSJ៖ អ៊ីរ៉ង់បដិសេធមិនព្រមរុះរើរោងចក្រនុយក្លេអ៊ែររបស់ខ្លួនតាមការទាមទាររបស់អាមេរិកទេ

2026/05/11 03:43:37 pm        196
សារព័ត៌មាន The Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់ប្រភពថា ជាការឆ្លើយតបទៅនឹងសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក អ៊ីរ៉ង់បានបដិសេធមិនរុះរើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ដែលទីក្រុងវ៉ាស៊ីនតោនទទូចចង់បាននោះទេ។ យោងតាមប្រភពព័ត៌មាន ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីយល់ព្រមផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ប៉ុន្តែមិនមែនរយៈពេល ២០ឆ្នាំ ដូចដែលសហរដ្ឋអាមេរិកទាមទារនោះទេ។លើសពីនេះ ទីក្រុងតេអេរ៉ង់កំពុងស្នើសុំដើម្បីកែច្នៃឡើងវិញនូវស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួមមួយចំនួនរបស់ខ្លួន ដើម្បីកាត់បន្ថយកម្រិតកំហាប់របស់ពួកគេ និងប្រគល់ចំណែកដែលនៅសល់ទៅឲ្យភាគីទី៣ ក្រោមការធានាថា ប្រសិនបើការចរចាបរាជ័យ ឬសហរដ្ឋអាមេរិកបោះបង់ចោលកិច្ចព្រមព្រៀងនៅដំណាក់កាលក្រោយ ឥន្ធនៈនុយក្លេអ៊ែរ នឹងត្រូវប្រគល់ទៅឲ្យសាធារណរដ្ឋឥស្លាមវិញ។ នេះបើយោងតាមការបោះពុម្ពផ្សាយរបស់ WSJ។បណ្តាញទូរទស្សន៍កាតា Al Jazeera បានរាយការណ៍កាលពីថ្ងៃអាទិត្យមុនថា ភាគីប៉ាគីស្ថាន បានបញ្ជូនការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិកសម្រាប់ដំណោះស្រាយមួយទៅកាន់តំណាងសហរដ្ឋអាមេរិក៕

លោក MACRON៖ បារាំងមិនដែលពិចារណាអំពីការបញ្ជូននាវាចម្បាំងចូលទៅក្នុងច្រកសមុទ្រហ័រមូសទេ

2026/05/11 03:37:47 pm        65
លោកប្រធានាធិបតី អេម៉ានុយ អែលម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃអាទិត្យ បាននិយាយថា បារាំង «មិនដែលគិត» ពីការបញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រហ័រមូសទេ ប៉ុន្តែបេសកកម្មសន្តិសុខដែលនឹងត្រូវសម្របសម្រួលជាមួយប្រទេសអ៊ីរ៉ង់។នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា លោក ម៉ាក្រុង បាននិយាយថា លោកកំពុងប្រកាន់ខ្ជាប់នូវជំហររបស់លោកប្រឆាំងនឹងការបិទផ្លូវពីភាគីណាមួយ និង «បដិសេធការបង់ប្រាក់ណាមួយ» ដើម្បីធានាថា នាវាអាចឆ្លងកាត់តាមផ្លូវទឹកយុទ្ធសាស្ត្រនេះ។អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានព្រមានអំពី «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ» ចំពោះការដាក់ពង្រា ណាមួយរបស់បារាំង ឬអង់គ្លេស នៅក្នុងច្រកសមុទ្រនេះ បន្ទាប់ពីភាគីទាំងពីរ បានប្រកាសថា ពួកគេ នឹងបញ្ជូននាវាយោធាទៅកាន់តំបន់នោះ។លោក ម៉ាក្រុង បានបញ្ជាក់ថា៖«ពុំដែលពិចារណាអំពីការដាក់យោធាទៅកាន់ទីនោះទេ ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយ»។លោកបានបន្ថែមថា៖«យើងបានបង្កើតបេសកកម្មពិសេសមួយ ដែលដឹកនាំរួមគ្នាជាមួយចក្រភពអង់គ្លេស ដែលបានប្រមូលផ្តុំប្រទេស និងអង្គការអន្តរជាតិចំនួន ៥០ ដើម្បីធ្វើឲ្យចរាចរណ៍ផ្លូវសមុទ្រដំណើរការឡើងវិញបានឆាប់រហ័សតាមលក្ខខណ្ឌអនុញ្ញាត ដោយសម្របសម្រួលជាមួយអ៊ីរ៉ង់ និងតាមរយៈការដោះស្រាយស្ថានការណ៍នេះ ជាមួយប្រទេសទាំងអស់នៅក្នុងតំបន់ និងសហរដ្ឋអាមេរិក»៕

តួលេខផ្លូវការ៖ ចំនួនជនអន្តោប្រវេសន៍ធ្វើដំណើរតាមទូកតូចៗទៅកាន់អង់គ្លេសលើសពី ២០ម៉ឺននាក់

2026/05/11 03:21:55 pm        114
ស្ថិតិរដ្ឋាភិបាលចុងក្រោយបំផុត បានបង្ហាញថា ជនអន្តោប្រវេសន៍ជាង ២០០.000នាក់ បានទៅដល់ច្រាំងចក្រភពអង់គ្លេសដោយជិះទូកតូចៗ ចាប់តាំងពីការកត់ត្រា បានចាប់ផ្តើម នៅឆ្នាំ ២០១៨។ចំនួននេះ បានកើតឡើង នៅពេលដែលគណបក្សកំណែទម្រង់អង់គ្លេស ( Reform UK) ដែលប្រឆាំងនឹងជនអន្តោប្រវេសន៍ កាលពីថ្ងៃព្រហស្បតិ៍ ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតក្នុងស្រុកដែលគ្របដណ្ដប់ដោយបញ្ហាជាតិរួមទាំងអន្តោប្រវេសន៍ផងដែរ។តួលេខរបស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយនាថ្ងៃសៅរ៍ បានបង្ហាញថា មនុស្ស ៧០នាក់ បានមកដល់ដោយជិះទូកតែមួយ កាលពីថ្ងៃសុក្រ។ឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំង គឺជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលសង្ឃឹមថា នឹងទៅដល់ចក្រភពអង់គ្លេស ដែលជាធម្មតាប្រថុយនឹងការធ្វើដំណើរតាមទូកដែលគ្មានសុវត្ថិភាពនិងផ្ទុកលើសចំណុះ។ជនអន្តោប្រវេសន៍ដែលបានទៅដល់អង់គ្លេសកាលពីថ្ងៃសុក្រ ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២០០.០១៣នាក់។តួលេខនេះ ត្រូវបានគណនាដោយប្រើប្រាស់ស្ថិតិផ្លូវការរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០១៨ ដល់ ២០២៥ និងតួលេខបណ្តោះអាសន្នដែលបានកត់ត្រា រហូតមកដល់ពេលនេះ នៅឆ្នាំនេះ៕

នាយករដ្ឋមន្ត្រី៖ លីបង់បើកចំហចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល ប្រសិនបើលក្ខខណ្ឌ ត្រូវបានបំពេញ

2026/05/11 03:15:52 pm        63
នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃអាទិត្យថា លីបង់បើកចំហចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល នៅពេលដែលការទាមទាររបស់ខ្លួន ត្រូវបានបំពេញ ដោយសង្កត់ធ្ងន់ថា ទីក្រុងបេរូតបច្ចុប្បន្នផ្តោតលើ «ការបញ្ឈប់អរិភាព និងបញ្ចប់សង្គ្រាម»។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al-Arabiya លោក Salam បាននិយាយថា ការចរចាដែលកំពុងដំណើរការជាមួយអ៊ីស្រាអែល រួមមានការទាមទាររបស់លីបង់ឲ្យមាន«របៀបវារៈច្បាស់លាស់សម្រាប់ការដកទ័ពរបស់អ៊ីស្រាអែលចេញពីប្រទេសនេះ»។ លោកបានបន្ថែមថា លីបង់ «មិនបានជ្រើសរើសសង្គ្រាមទេ ប៉ុន្តែត្រូវបានអូសចូលទៅក្នុងការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក»។លោកបានលើកឡើងថា៖«ប្រជាជនលីបង់ភាគច្រើនគាំទ្រការចរចា ដើម្បីបញ្ឈប់សង្គ្រាម»។លោក Salam បានបន្ថែមថា ទីក្រុង Bint Jbeil ភាគខាងត្បូងលីបង់ មានស្ថានភាពដូចគ្នានឹងតំបន់ហ្កាហ្សា» ដោយសារតែការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដោយកត់សម្គាល់ថា ភូមិលីបង់ចំនួន ៨៦ ស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល ស្របពេលភាពតានតឹង នៅតែបន្តកើនឡើង នៅភាគខាងត្បូងប្រទេសនេះ។ ការអត្ថាធិប្បាយរបស់លោក ត្រូវបានធ្វើឡើង ទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមាន កាលពីខែមុន បន្ទាប់ពីការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនជាច្រើនសប្តាហ៍ ដែលជាប់ទាក់ទងនឹងភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់ក៏ដោយ៕

ARAMCO៖ ការផ្គត់ផ្គង់ប្រេងសកលថយចុះប្រហែល១ពាន់លានបារ៉ែលក្នុងរយៈពេលពីរខែកន្លងទៅនេះ

2026/05/11 03:08:02 pm        113
ការផ្គត់ផ្គង់ប្រេងសកលបានថយចុះប្រហែល១ពាន់លានបារ៉ែលក្នុងរយៈពេលពីរខែកន្លងទៅនេះ ខណៈច្រកសមុទ្រ Hormuz ត្រូវបានបិទក្នុងអំឡុងសង្គ្រាមនៅអ៊ីរ៉ង់ ហើយទីផ្សារថាមពលសកលនឹងត្រូវការពេលវេលាដើម្បីធ្វើឲ្យមានស្ថេរភាព ទោះបីជាលំហូរថាមពលវិលត្រឡប់ទៅធម្មតាវិញក៏ដោយ នេះបើយោងតាមលោក Amin H. Nasser ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Aramco បាននិយាយកាលពីថ្ងៃអាទិត្យ។ក្រុមហ៊ុន Saudi Aramco បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រាក់ចំណូលសរុបដែលបានកែតម្រូវរបស់ខ្លួន បានកើនឡើងដល់ ៣៣,៦ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ បើប្រៀបធៀបទៅនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនមាន២៦,៦ពាន់លានដុល្លារ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនបាននិយាយថា ខ្លួនបានកត់ត្រាការចំណាយទុនចំនួន១២,១ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយ ដើម្បីគាំទ្រដល់គោលដៅកំណើនរបស់ខ្លួន។បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំនេះ ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងមួយភាគប្រាំរបស់ពិភពលោក ត្រូវបានបិទ ដែលនាំឱ្យមានការកើនឡើងតម្លៃប្រេង។ កាលពីដើមខែកុម្ភៈ ឆ្នាំនេះ តម្លៃប្រេងឆៅមានប្រហែល ៦០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ហើយវាបានកើនឡើងដល់ជាង ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅក្នុងខែមីនា។ក្រុមហ៊ុន Aramco ក៏បាននិយាយផងដែរថា បំពង់បង្ហូរប្រេង East-West នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានបង្កើនដើម្បីធ្វើប្រតិបត្តិការក្នុងសមត្ថភាពអតិបរមា ៧ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទីមួយ ដោយគាំទ្រដល់ការនាំចេញតាមរយៈឆ្នេរភាគខាងលិចរបស់ប្រទេស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM