ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ការដើរចេញរបស់អារ៉ាប់រួមបង្ហាញពីការបែកបាក់កាន់តែខ្លាំងជាមួយអារ៉ាប៊ីសាអ៊ូឌីត ខណៈអំណាចនៅឈូងសមុទ្រកំពុងផ្លាស់ប្តូរ

2026/04/30 10:42:00 am        151
ការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការដើរចេញពីសមាជិកភាព OPEC និង OPEC+ បាននាំមកនូវភាពតានតឹងជាច្រើនបន្ថែមទៀតជាមួយអារ៉ាប៊ីសាអ៊ូឌីត ដែលបង្ហាញពីការបែកបាក់ជាយុទ្ធសាស្ត្រជាមួយនឹងការគ្រប់គ្រងប្រេងដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ក្នុងការធ្វើឱ្យមានតុល្យភាពឡើងវិញនៃអំណាចដែលបណ្ដាលមកពីសង្គ្រាមអ៊ីរ៉ង់។ក្រុមអ្នកវិភាគនយោបាយ និងអ្នកជំនាញក្នុងតំបន់បាននិយាយថា ការចាកចេញពីក្រុមប្រទេសផលិតប្រេង ដែលបានប្រកាសកាលពីថ្ងៃអង្គារ២៨មេសាសប្ដាហ៍នេះ លើសពីការខ្វែងគំនិតគ្នាលើកូតាទិន្នផលប្រេងរបស់អង្គការ OPEC ដែលប្រភពពីតំបន់ឈូងសមុទ្រនិយាយថា ទីក្រុង Abu Dhabi មើលឃើញថាមានទំនោរប្រឆាំងនឹងអេមីរ៉ាតអារ៉ាប់រួម (UAE)។ពួកគេនិយាយថា វាក៏ជាផ្នែកមួយនៃការបែកបាក់កាន់តែជ្រៅផងដែរក្នុងទំនាក់ទំនង ដែលទីក្រុង Abu Dhabi កំពុងផ្តល់អាទិភាពដល់ស្វ័យភាពជាជាងការគោរពចំពោះទីក្រុង Riyadh និងការប្រើប្រាស់ប្រេងជាឧបករណ៍ដើម្បីបង្ហាញពីស្វ័យភាពរបស់ខ្លួន និងបង្ហាញថាខ្លួននឹងមិនត្រូវបានបង្ខំឡើយ។ពួកគេនិយាយថា ការបែកបាក់នេះ លើសពីគោលនយោបាយទៅជាប្រយោជន៍ស្នូលផ្ទាល់ខ្លួន និងយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រធានាធិបតីអារ៉ាប់រួម លោក Mohammed bin Zayed និងព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman។លោក Fawaz Gerges អ្នកវិភាគមកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍្រ បាននិយាយថា មានអ្វីមួយកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ជាការបែកបាក់កាន់តែធ្ងន់ធ្ងរជាងអ្វីដែលពួកលោកគិត។ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យអស្ថិរភាពក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ដោយទីក្រុងតេអេរ៉ង់បានបាញ់ប្រហារទៅលើប្រទេសឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិក និងបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់សម្រាប់ដឹកជញ្ជូនការផ្គត់ផ្គង់ថាមពលសកល៕

អ៊ុយក្រែន ស្នើសុំឱ្យអ៊ីស្រាអែល រឹបអូសនាវាដឹកគ្រាប់ធញ្ញជាតិ ដែលរុស្ស៊ីបានលួច

2026/04/30 09:18:03 am        103
រដ្ឋអាជ្ញាជាន់ខ្ពស់របស់ប្រទេសបាននិយាយថា អ៊ុយក្រែន បានស្នើសុំឱ្យអ៊ីស្រាអែល រឹបអូសនាវាមួយគ្រឿងដែលដឹកគ្រាប់ធញ្ញជាតិដែលខ្លួននិយាយថាត្រូវបានលួចពីតំបន់ដែលចូលកាន់កាប់ដោយរុស្ស៊ី ក្នុងពេលមានជម្លោះផ្នែកការទូតរវាងប្រទេសទាំងពីរលើការដឹកជញ្ជូន។អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Ruslan Kravchenko បាននិយាយនៅលើបណ្តាញ Telegram កាលពីថ្ងៃពុធថា នាវា Panormitis កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Haifa របស់អ៊ីស្រាអែលដោយមានគ្រាប់ធញ្ញជាតិ «ដែលមួយចំនួនត្រូវបានដឹកជញ្ជូន» ពីតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែន។ អ៊ុយក្រែន និងអ៊ីស្រាអែល បានចោទគ្នាទៅវិញទៅមក ដោយអ៊ុយក្រែននិយាយថា ខ្លួនបានជំរុញដដែលៗដល់អ៊ីស្រាអែលតាមរយៈបណ្តាញការទូតឱ្យចាត់វិធានការទាក់ទងនឹងនាវានេះ ហើយអ៊ីស្រាអែល បានចោទប្រកាន់ទីក្រុងគីវផ្នែក «ការទូតលើបណ្តាញ Twitter»។លោក Kravchenko បាននិយាយថា «ភាគីអ៊ុយក្រែន កំពុងស្នើសុំឱ្យដៃគូអ៊ីស្រាអែល រឹបអូសនាវានិងទំនិញ ឆែកឆេរ រឹបអូសឯកសាររបស់នាវា និងសួរចម្លើយសមាជិកនាវិក»។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar កាលពីពេលមុនបាននិយាយថា អ៊ុយក្រែន មិនបានផ្តល់ភស្តុតាងណាមួយសម្រាប់ការអះអាងរបស់ខ្លួនទេ ដោយបានសរសេរនៅលើបណ្តាញ X កាលពីថ្ងៃពុធថា ទីក្រុងគីវបានដាក់សំណើរបស់ខ្លួនដើម្បីឲ្យរឹបអូសនាវានេះ កាលពីយប់ថ្ងៃអង្គារ។

អ៊ុយក្រែនថាខ្លួនវាយប្រហារដោយជោគជ័យចូលជ្រៅក្នុងដីរុស្ស៊ី ខណៈរុស្ស៊ីហៅថាជាការដាក់គោលដៅស៊ីវិលកាន់តែខ្លាំង

2026/04/30 09:14:31 am        96
ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ២៩មេសាសប្ដាហ៍នេះ ថាអ៊ុយក្រែននឹងបន្តបង្កើនការវាយប្រហាររបស់ខ្លួនក្នុងប្រទេសរុស្ស៊ី ដោយបានបង្ហោះវីដេអូនៃអ្វីដែលលោកបាននិយាយថាជាការវាយប្រហារលើគោលដៅមួយនៅចម្ងាយជាង១.៥០០ គីឡូម៉ែត្រ ។អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនចូលក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានគោលបំណងបំផ្លាញរោងចក្រចម្រាញ់ប្រេង ឃ្លាំង និងកំពង់ផែ និងធ្វើឱ្យប៉ះពាល់ដល់ប្រភពកញ្ចប់លុយដ៏ធំបំផុតរបស់ទីក្រុងមូស្គូសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈតម្លៃប្រេងសកលបានហក់ឡើងខ្ពស់ដោយសារតែសង្គ្រាមអ៊ីរ៉ង់។លោក Zelenskyy បាននិយាយថា សេវាសន្តិសុខរបស់អ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារដ៏ជោគជ័យមួយចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី ដោយហៅថាដំណាក់កាលថ្មីមួយក្នុងការប្រើប្រាស់អាវុធអ៊ុយក្រែន ដើម្បីកំណត់សក្តានុពលនៃសង្គ្រាមរបស់រុស្ស៊ី ។ សេវាសន្តិសុខរបស់អ៊ុយក្រែន SBU បាននិយាយនៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X នៅពេលក្រោយមកថា យានដ្រូនរបស់ខ្លួនបានវាយប្រហារស្ថានីយបូមប្រេងរបស់រុស្ស៊ីមួយនៅជិតទីក្រុង Perm ពេញមួយយប់ ចម្ងាយប្រហែល ១.៥០០ គីឡូម៉ែត្រពីអ៊ុយក្រែន។កាលពីថ្ងៃអង្គារ២៨មេសា សប្ដាហ៍នេះដែរ ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនបានបណ្តាលឱ្យមានអគ្គិភ័យដ៏ធំមួយនៅរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយកន្លែងនៅក្នុងកំពង់ផែ Tuapse នៃសមុទ្រខ្មៅ ដែលជាការវាយប្រហារលើកទីបីលើរោងចក្រចម្រាញ់ប្រេងក្នុងរយៈពេលតិចជាងពីរសប្តាហ៍។ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅការវាយប្រហារនេះថាជាភស្តុតាងនៃការវាយប្រហាររបស់អ៊ុយក្រែនកាន់តែខ្លាំងលើគោលដៅស៊ីវិល។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ចាប់តាំងពីឆ្នាំ២០២២ មកនៅពេលដែលរុស្ស៊ីបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំទៅលើប្រទេសជិតខាងរបស់ខ្លួនមួយនេះ អ៊ុយក្រែនបានបង្កើននៃការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីចំនួន១៧០%៕

មន្ទីរបញ្ចកោណ៖ សង្គ្រាមរបស់អាមេរិកនៅអ៊ីរ៉ង់ ចំណាយអស់២៥ពាន់លានដុល្លាររហូតមកដល់ពេលនេះ

2026/04/30 09:12:19 am        100
មន្ត្រីជាន់ខ្ពស់ម្នាក់នៅមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធ ទី ២៩ ខែមេសា ថា សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ បានចំណាយប្រាក់អស់ ២៥ ពាន់លានដុល្លារអាមេរិក រហូតមកដល់ពេលនេះ ដោយផ្តល់នូវការប៉ាន់ស្មានជាផ្លូវការលើកដំបូងអំពីការចំណាយផ្នែកយោធាសម្រាប់ជម្លោះនេះ។ ដោយសល់រយៈពេលត្រឹមតែប្រាំមួយខែនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគណបក្សសាធារណរដ្ឋរបស់លោក Trump អាចនឹងប្រឈមការតតាំងដ៏លំបាកដើម្បីរក្សាសំឡេងភាគច្រើននៅក្នុងសភា គណបក្សប្រជាធិបតេយ្យកំពុងទទួលបានប្រជាប្រិយភាពខ្ពស់នៅក្នុងការបោះឆ្នោតស្ទង់មតិសាធារណៈ ខណៈពួកគេព្យាយាមភ្ជាប់សង្គ្រាមនៅអ៊ីរ៉ង់ដែលពុំមានការគាំទ្រច្រើនទៅនឹងលទ្ធភាពដែលអាចធ្វើទៅបាន។លោក Jules Hurst ជាអ្នកកំពុងបំពេញកាតព្វកិច្ចជាអ្នកកាន់បញ្ជី បាននិយាយទៅកាន់សមាជិកសភានៅក្នុងគណៈកម្មាធិការសេវាប្រដាប់អាវុធសភាថា ភាគច្រើននៃប្រាក់ចំណាយនោះគឺសម្រាប់តែគ្រាប់រំសេវ។ លោក Hurst មិនបានរៀបរាប់លម្អិតអំពីអ្វីខ្លះដែលការប៉ាន់ស្មានពីការចំណាយនោះត្រូវបានរួមបញ្ចូល និងថាតើវាបានចំណាយតាមគ្រោងទុកលើការកសាងឡើងវិញ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅមជ្ឈិមបូព៌ាដែលត្រូវបានបំផ្លាញនៅក្នុងជម្លោះ ដែរឬយ៉ាងណា។សហរដ្ឋអាមេរិក បានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយភាគីទាំងពីរកំពុងរក្សាបទឈប់បាញ់ដ៏ផុយស្រួយ។ មន្ទីរបញ្ចកោណ បានបញ្ជូនកងកម្លាំងបន្ថែមរាប់ម៉ឺននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា រួមទាំងការរក្សាទុកនាវាផ្ទុកយន្តហោះចំនួនបីគ្រឿងនៅក្នុងតំបន់នោះ។

លោកTrump ព្រមានថា ការបិទផ្លូវអ៊ីរ៉ង់អាចអូសបន្លាយពេលច្រើនខែ ដែលនាំឱ្យតម្លៃប្រេងហក់ឡើង

2026/04/30 09:09:37 am        105
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា ការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់អាចអូសបន្លាយពេលច្រើនខែ ដែលនាំឱ្យតម្លៃប្រេងហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងបួនឆ្នាំកន្លងទៅនេះ។ ដោយសារតែផ្នែកការទូតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជាប់គាំងបន្ទាប់ពីការចាប់ផ្តើមបរាជ័យ លោក Trump បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលបានព្រមានលោកអំពី «ផលវិបាកដ៏មហន្តរាយ» ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តសង្គ្រាមរបស់ខ្លួនលើអ៊ីរ៉ង់។ដោយបានជួបជាមួយនាយកប្រតិបត្តិប្រេង លោក Trump បានអះអាងថា ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ដែលទីក្រុងតេអេរ៉ង់បានទាមទារថាត្រូវតែបញ្ចប់នៅមុនពេលមានកិច្ចព្រមព្រៀងណាមួយ មានប្រសិទ្ធភាពជាងការទម្លាក់គ្រាប់បែក។មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោក Trump នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោក «ដើម្បីបន្ធូរបន្ថយទីផ្សារប្រេងសកល និងជំហានដែលយើងអាចអនុវត្តដើម្បីបន្តការបិទផ្លូវបច្ចុប្បន្នរយៈពេលជាច្រើនខែប្រសិនបើចាំបាច់ និងកាត់បន្ថយផលប៉ះពាល់លើអ្នកប្រើប្រាស់អាមេរិក» ។តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៧,៦ ភាគរយ ដល់ ១១៩,៦៩ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ជាតម្លៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃដំបូងនៃសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំ ២០២២។

វិមានក្រឹមឡាំង៖ លោក Putin និងលោក Trump ពិភាក្សាគ្នាតាមទូរស័ព្ទអំពីអ៊ីរ៉ង់ និងអ៊ុយក្រែន

2026/04/30 08:17:59 am        104
ជំនួយការវិមានក្រឹមឡាំង លោកយូរី យូសាកូវ (Yuri Ushakov )បាននិយាយកាលពីថ្ងៃពុធ ២៩ មេសា សប្ដាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយតាមទូរស័ព្ទជាមួយសមភាគី អាមេរិក លោក Donald Trump ដោយបន្ថែមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីសង្គ្រាមមជ្ឈិមបូព៌ា និងអ៊ុយក្រែន។  លោក យូសាកូវ បានប្រាប់ក្រុមអ្នកសារព័ត៌មាន រួមទាំងមកពីសារព័ត៌មាន AFP ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទថា ការហៅទូរស័ព្ទនេះមានរយៈពេលជាង៩០នាទី ហើយមានលក្ខណៈស្មោះត្រង់ និងដូចកិច្ចការធុរកិច្ច។  លោក យូសាកូវ បាននិយាយថា ប្រធានាធិបតីទាំងពីរ បានយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ និងនៅឈូងសមុទ្រពែក្ស។ លោកយូសាកូវ បាននិយាយថា លោក Vladimir Putin ចាត់ទុកការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការបន្ថែមពេលវេលាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ថា ជាការត្រឹមត្រូវ ព្រោះនេះគួរតែផ្តល់ឱកាសដល់ការចរចា និងជារួម ជួយធ្វើឲ្យស្ថានភាពមានស្ថិរភាព។  ប៉ុន្តែលោក Putin ក៏បានបានគូសបញ្ជាក់ពីផលវិបាកជៀសមិនរួច និងបង្កគ្រោះថ្នាក់ខ្លាំង មិនត្រឹមតែសម្រាប់អ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ងាកទៅរកសកម្មភាពយោធាម្តងទៀត។លោកបានបន្ថែមថា រុស្ស៊ី ប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត លើសង្គ្រាមមជ្ឈិមបូព៌ា ហើយបាននិយាយថា ការហៅទូរស័ព្ទនេះត្រូវបានធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់ទីក្រុងមូស្គូ។ នៅទីក្រុងវ៉ាស៊ីនតោនវិញ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមានការសន្ទនាដ៏ល្អមួយ ជាមួយលោក Putin ទោះបីជាលោកបាននិយាយថា ជំនួបតាមទូរសព័្ទនោះ បានផ្តោតលើសង្គ្រាមអ៊ុយក្រែនច្រើនជាងសង្គ្រាមអ៊ីរ៉ង់ក៏ដោយ៕

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ

2026/04/29 09:11:09 pm        26
លោក Tom Fletcher គឺជាមន្រ្តីមនុស្សធម៌ជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ(UN) បានធ្វើដំណើរទៅកាន់ប្រទេសសូម៉ាលី ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងតម្រូវការមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំង បង្កឡើងដោយសារកង្វះស្បៀងអាហារមានស្រាប់ ជម្លោះ ហើយនិងចន្លោះប្រហោងហិរញ្ញវត្ថុ ។ លោក Fletcher ដែលជាអនុរដ្ឋលេខាធិការទទួលបន្ទុកជាអ្នកសម្របសម្រួលការងារសង្រ្គោះបន្ទាន់ និងកិច្ចការមនុស្សធម៌ UN នឹងមានជំនួបជាមួយក្រុមអាជ្ញាធរសូម៉ាលី ទីភ្នាក់ងារជំនួយ និងតំបន់សហគមន៍រងផលប៉ះពាល់ ដើម្បីវាយតម្លៃស្ថានភាព និងជំរុញឲ្យមានការគាំទ្រអន្តរជាតិច្រើនជាងនេះ ។ ក្រុមទីភ្នាក់ងារជំនួយបានព្រមានថា សម្ពាធលើការផ្គត់ផ្គង់ស្បៀងអាហារ កំពុងកើនឡើងនៅតាមតំបន់ជាច្រើនក្នុងប្រទេសសូម៉ាលី ក្នុងនោះគ្រួសារងាយរងគ្រោះ កំពុងពិបាកស៊ូទ្រាំ ក្រោយជម្លោះអស់រយៈពេលជាច្រើនឆ្នាំ វិបត្តិអាកាសធាតុ និងការលំបាកផ្នែកសេដ្ឋកិច្ច ។ អង្គការមនុស្សធម៌ បាននិយាយដែរថា កង្វះខាតមូលនិធិ បានបង្ខំឲ្យពួកគេកាត់បន្ថយជំនួយនៅពេលដែលតម្រូវការកើនឡើងខ្ពស់ ។ លោក Fletcher និយាយថា លោកមានការខឹងសម្បារជាខ្លាំង នៅពេលដែលធនធានបែរជាផ្ទេរទៅកន្លែងផ្សេង ។ លោកថា ធនធានគួរតែបញ្ជូនទៅកាន់តំបន់មានជម្លោះ ជាជាងយកទៅធ្វើសង្រ្គាមអស់ប្រាក់រាប់ពាន់លានដុល្លារ ដែលជាប្រាក់អាចជួយសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់នៅទូទាំងសកលលោក ។ ដំណើរទស្សនកិច្ចរបស់លោក Fletcher បានកើតមានឡើង ស្របពេលមានក្តីបារម្ភពីការរួមតូចថវិកាជំនួយសកល ខណៈប្រទេសផ្តល់ជំនួយ ប្រឈមនឹងការប្រកួតប្រជែងសម្ពាធសេដ្ឋកិច្ច និងសម្ពាធភូមិសាស្រ្តនយោបាយ ។ UN ជំរុញឲ្យរដ្ឋាភិបាល និងប្រទេសដៃគូ បង្កើនការបរិច្ចាគ ហើយនិងបានធ្វើការព្រមានថា ការខកខាន អាចនឹងធ្វើឲ្យអស្ថិរភាពនៅតាមតំបន់សហគមន៍ទូទាំងប្រទេសសូម៉ាលី ៕

រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក

2026/04/29 08:39:17 pm        39
រូបិយប័ណ្ណជាតិរបស់ប្រទេសអ៊ីរ៉ង់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ ដោយ ១,៨លានរីយ៉ាល់ ដូរបាន ១ដុល្លារ ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តមាន។ប្រាក់រីយ៉ាល់នៅតែមានស្ថិរភាព នៅប៉ុន្មានសប្តាហ៍ដំបូងនៃសង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ មួយផ្នែកដោយសារមានការជួញដូរ ឬការនាំចូលតិចតួច។ រូបិយប័ណ្ណនេះបានចាប់ផ្តើមធ្លាក់ចុះ កាលពី ២ថ្ងៃមុន ។ អ្នកជំនាញព្រមានថា ការធ្លាក់ចុះរបស់វា ទំនងជានឹងជំរុញឲ្យមានអតិផរណាបន្ថែមទៀត នៅក្នុងប្រទេសមួយដែលទំនិញនាំចូលជាច្រើន រាប់ចាប់ពីអាហារ និងឱសថ រហូតដល់គ្រឿងអេឡិចត្រូនិច និងវត្ថុធាតុដើម ត្រូវបានរងផលប៉ះពាល់ដោយអត្រាប្រាក់ដុល្លារ។ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលមានបទឈប់បាញ់ បានបង្កើនសម្ពាធលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ដែលជួបការលំបាករួចហើយ ដោយកាត់បន្ថយប្រភពចំណូលសំខាន់របស់រដ្ឋាភិបាល និងរូបិយប័ណ្ណធំៗ ដោយការបញ្ឈប់ ឬស្ទាក់ការដឹកជញ្ជូនប្រេង។ការធ្លាក់ចុះចុងក្រោយនៃតម្លៃរូបិយប័ណ្ណអ៊ីរ៉ង់ បានកើតឡើងជាច្រើនខែបន្ទាប់ពីការប៉ះពាល់ភ្លាមៗដល់រូបិយប័ណ្ណ បានជួយជំរុញឲ្យមានការតវ៉ាទូទាំងប្រទេស កាលពីខែមករា។ នាពេលនោះ ប្រាក់រីយ៉ាល់បានធ្លាក់ចុះពីប្រហែល ១,៤លាន មកត្រឹម ១,៦លានរីយ៉ាល់ ក្នុង ១ដុល្លារ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ ដែលធ្វើឲ្យសាធារណជនផ្ទុះកំហឹងកាន់តែខ្លាំងឡើង ចំពោះការកើនឡើងតម្លៃទំនិញ និងការក្ដីបារម្ភ អំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេស។គួរបញ្ជាក់ថា សេដ្ឋកិច្ចអ៊ីរ៉ង់ បានប្រឈមនឹងរយៈពេលរាប់ទសវត្សរ៍ជាមួយនឹងទណ្ឌកម្ម អតិផរណារ៉ាំរ៉ៃ និងគម្លាតកាន់តែធំ រវាងអត្រាប្តូរប្រាក់ផ្លូវការ និងទីផ្សារបើកចំហ៕

ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស

2026/04/29 08:34:15 pm        36
វីដេអូសាក្សីនៅភាគខាងជើងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ឃើញគ្រូពេទ្យកំពុងព្យាបាលអ្នករងរបួសនាថ្ងៃពុធនេះ ក្រោយមនុស្ស ២នាក់ ត្រូវបានគេចាក់នៅតំបន់ជនជាតិជ្វីហ្វ ។ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ហេតុការណ៍ចាក់ដោយកាំបិតនេះ ធ្វើឡើងដោយបុរសម្នាក់ដែលរត់តាមផ្លូវ ដើម្បីព្យាយាមចាក់ជនជាតិជ្វីហ្វ គឺជាជម្លោះចុងក្រោយប្រឆាំងពួកយូដាដែលលោកនាយករដ្ឋមន្រ្តី Keir Starmer ថាជាហេតុការណ៍គួរឲ្យរន្ធត់ជាទីបំផុត ។ក្រុមសន្តិសុខជនជាតិជ្វីហ្វ Shomrim និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា បុរសម្នាក់ ត្រូវបានគេមើលឃើញរត់ដោយកាន់កាំបិតនៅដៃ ក្នុងតំបន់ជនជាតិជ្វីហ្វ Golders Green ហើយនិងព្យាយាមចាក់ជនជាតិជ្វីហ្វ មុនពេលក្រុមមន្រ្តីរបស់ពួកគេឃាត់ខ្លួនគាត់ ។ គាត់ត្រូវបានចាប់ខ្លួនដោយក្រុមនគរបាល ។ហេតុការណ៍ចាក់ដោយកាំបិតនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហារដុតកម្ទេចមានគោលដៅលើជនជាតិជ្វីហ្វនៅទីក្រុងឡុងដ្រ៍ ក្នុងរយៈពេលប៉ុនា្មនសប្តាហ៍កន្លងមកនេះ ។ កាលពីខែតុលា មនុស្ស ២នាក់ និងជនវាយប្រហារម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយលើសាលាប្រជុំសាសនាយូដានៅទីក្រុង Manchester ស្ថិតនៅភាគខាងជើងអង់គ្លេស ៕

ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ

2026/04/29 08:24:57 pm        54
ប្រទេសចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង និងតម្រូវឲ្យអ្នកប្រើប្រាស់ដាក់ពាក្យសុំការអនុញ្ញាត សម្រាប់ការបង្ហោះទាំងអស់ នៅក្នុងរដ្ឋធានីនេះ ក្រោមច្បាប់ដ៏តឹងរ៉ឹង ដែលត្រូវចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។មន្ត្រីបានលើកឡើងពីហេតុផលសន្តិសុខសាធារណៈ សម្រាប់ច្បាប់ថ្មី ដែលក៏ហាមឃាត់ផងដែរដល់ការនាំយកយានដ្រូន (UAV) ឬសមាសធាតុសំខាន់ៗរបស់វាចូលទៅក្នុងទីក្រុងប៉េកាំង។ជាមួយគ្នានេះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (អាជីវកម្មអនឡាញ) នឹងត្រូវបានហាមឃាត់មិនឲ្យដឹកជញ្ជូនយានដ្រូនទៅកាន់ទីក្រុងប៉េកាំង ទោះបីជាម្ចាស់យានដ្រូនដែលបានបញ្ចប់សព្វគ្រប់នូវការចុះឈ្មោះឈ្មោះពិតនៃឧបករណ៍របស់ពួកគេ នៅមុនថ្ងៃទី១ ខែឧសភា នឹងត្រូវបានអនុញ្ញាតឲ្យយកវាចូល និងចេញពីរដ្ឋធានីក៏ដោយ។អ្នកប្រើប្រាស់យានដ្រូន នៅក្នុងទីក្រុងដែលមានប្រជាជនចំនួន ២២លាននាក់នេះ នឹងមានរយៈពេល ៣ខែ បន្ទាប់ពីច្បាប់ថ្មីចូលជាធរមាន ដើម្បីចុះឈ្មោះឧបករណ៍របស់ពួកគេជាមួយស្ថានីយនគរបាលក្នុងតំបន់។បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា) បានឲ្យដឹងថា អ្នកលក់ជាច្រើននៅទូទាំងទីក្រុង បានដកយានដ្រូនចេញពីការតាំងបង្ហាញរួចហើយ មុនពេលច្បាប់ចូលជាធរមាន។ដែនអាកាសរបស់ទីក្រុងនឹងត្រូវបិទ ចំពោះការបង្ហោះយានដ្រូនទាំងអស់ដោយគ្មានការអនុញ្ញាតជាមុនពីអាជ្ញាធរ ដោយមានការពិន័យរហូតដល់ ១០.០០០យន់ (ប្រហែលជាង ១.៤០០ដុល្លារ) សម្រាប់ការបង្ហោះខុសច្បាប់ និងអាចមានការរឹបអូសយានដ្រូនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM