ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

អ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរុស្ស៊ីចំនួន ៣៣.០០០គ្រឿង ក្នុងខែមីនា

2026/04/29 04:34:12 pm        61
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា ទីក្រុងគីវ បានប្រើប្រាស់ប្រព័ន្ធស្ទាក់ចាប់ ដើម្បីបាញ់ទម្លាក់យានដ្រូនរុស្ស៊ីជាង ៣៣.០០០គ្រឿងនៃប្រភេទផ្សេងៗគ្នា ក្នុងខែមីនា ដែលជាតួលេខប្រចាំខែខ្ពស់បំផុត ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជាង ៤ឆ្នាំ កន្លងមកនេះ។  ទន្ទឹមនឹងនេះ យានដ្រូនវាយប្រហារចម្ងាយឆ្ងាយដែលផលិតក្នុងស្រុករបស់អ៊ុយក្រែន បានវាយប្រហារ  រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងរបស់រុស្ស៊ី នៅសមុទ្រខ្មៅជាលើកទី ៣ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ដែលជំរុញឲ្យមានការជម្លៀសប្រជាជនក្នុងតំបន់ និងការព្រមានរបស់រុស្ស៊ីអំពី «ផលវិបាកផ្នែក   បរិស្ថាន» ដែលអាចកើតមាន។អ៊ុយក្រែនបានបង្កើតបច្ចេកវិទ្យាយានដ្រូនដ៏ទំនើប និងបានធ្វើតេស្តនៅក្នុងសមរភូមិ ដែលបានបង្ហាញថាមានសារៈសំខាន់ក្នុងការវាយបកលើកងទ័ពដ៏ច្រើនរបស់រុស្ស៊ី និងបានទាក់ទាញចំណាប់អារម្មណ៍ពីយោធានៅជុំវិញពិភពលោក។យោងតាមមន្ត្រីអ៊ុយក្រែន យានដ្រូនស្ទាក់ចាប់ជាផ្នែកមួយនៃប្រព័ន្ធការពារដែនអាកាសដ៏ទូលំទូលាយ ឥឡូវនេះ កំពុងត្រូវបានស្វែងរកដោយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ អំឡុងពេលសង្គ្រាមអ៊ីរ៉ង់៕

មន្ទីរពេទ្យចល័តហ្ស៊កដានីព្យាបាលប្រជាជនប៉ាឡេស្ទីនជិត ៤០ម៉ឺននាក់ ក្នុងរយៈពេលជាង ២ឆ្នាំ

2026/04/29 04:30:50 pm        63
មន្ទីរពេទ្យចល័តហ្ស៊កដានីមួយ បានព្យាបាលអ្នកជំងឺប៉ាឡេស្ទីនចំនួន ៣៩៨.៦៧៣ នាក់ និងបានធ្វើការវះកាត់ចំនួន ២.៤៩៤ដង ក្នុងរយៈពេលជាងពីរឆ្នាំ នៅតំបន់វេសបែង ( West Bank) ភាគខាងជើងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។កាលពីថ្ងៃអង្គារ មន្ទីរពេទ្យចល័តនេះ បានរៀបចំយុទ្ធនាការបរិច្ចាគឈាម ដើម្បីគាំទ្រមន្ទីរពេទ្យរដ្ឋាភិបាល Rafidia ដោយមានគោលបំណងបំពេញតម្រូវការរបស់អ្នកជំងឺ និងអ្នករងរបួស នៅក្នុងការវាយឆ្មក់ដោយកងកម្លាំងអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Petra។កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានបញ្ជូនក្រុមគ្រូពេទ្យចំនួន ១០ក្រុម ឲ្យទៅធ្វើប្រតិបត្តិការ នៅក្នុងមន្ទីរពេទ្យ ដែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅចុងឆ្នាំ ២០២៣។មន្ទីរពេទ្យនេះ រួមមានអង្គភាពវិទ្យុសកម្មវិទ្យា និងសម្លាប់មេរោគ ឱសថស្ថាន និងគ្លីនិកសម្រាប់កុមារ រោគស្ត្រី ជំនាញវេជ្ជសាស្ត្រ ការវះកាត់ ឆ្អឹង សើស្បែក និងធ្មេញ និងមានបន្ទប់វះកាត់ចំនួនពីរ និងអង្គភាព        សង្គ្រោះបន្ទាន់៕

តម្លៃប្រេងធ្លាក់ចុះ ខណៈទីផ្សារពិចារណាការចាកចេញរបស់អារ៉ាប់រួមពី OPEC ដោយបារម្ភពីការផ្គត់ផ្គង់

2026/04/29 04:18:23 pm        67
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធ ទី២៩ ខែមេសានេះ ពីការកើនឡើងជាច្រើនថ្ងៃ ខណៈអ្នកវិនិយោ ពិចារណាហេតុផលនៃការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសអារ៉ាប់រួមក្នុងការចាកចេញពីអង្គការ OPEC ទោះបីជាមានការរំខានដល់ការផ្គត់ផ្គង់ពីសង្គ្រាមនៅអ៊ីរ៉ង់ដែលនៅគាំងក៏ដោយ។លោក Anh Pham អ្នកវិភាគជាន់ខ្ពស់ម្នាក់បាននិយាយថា ការធ្លាក់ចុះតម្លៃប្រេងបន្តិចនៅថ្ងៃពុធនេះ អាចជាប់ទាក់ទងនឹងការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រទេសអារ៉ាប់រួមក្នុងការចាកចេញពីក្រុមប្រទេសផលិតប្រេង OPEC ដោយចង្អុលបង្ហាញពីទស្សនវិស័យផ្គត់ផ្គង់ដ៏រឹងមាំនៅពេលដែលប្រទេសនេះរួចផុតពីកូតាទិន្នផលរបស់ក្រុម។លោកបាននិយាយបន្ថែមថា «ទោះជាយ៉ាងណា ផលប៉ះពាល់នេះមិនមែនភ្លាមៗនោះទេ ព្រោះបារ៉ែលប្រេងបន្ថែម មិនអាចដឹកជញ្ជូនបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ដោយសារតែការបិទច្រកផ្លូវ Hormuz ដែលនៅតែបន្ត»។ កាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំជំនួយការឱ្យត្រៀមសម្រាប់ការបិទផ្លូវអ៊ីរ៉ង់បន្ថែមទៀត។របាយការណ៍នេះបាននិយាយថា លោក ត្រាំ កំពុងជ្រើសរើសការបន្តរឹតត្បិតសេដ្ឋកិច្ច និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយរារាំងការដឹកជញ្ជូនទៅ និងមកពីកំពង់ផែរបស់ប្រទេសនេះ។ទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ក៏ដោយ ជម្លោះនេះនៅតែជាប់គាំង ខណៈភាគីទាំងពីរកំពុងស្វែងរកការបញ្ចប់ជាផ្លូវការចំពោះការប្រយុទ្ធគ្នា។

មន្ត្រីUN ព្រមានថា ការកាត់បន្ថយជំនួយ និងជម្លោះ កំពុងធ្វើឲ្យស៊ូដង់ខាងត្បូងប្រឈមនឹងទុរ្ភិក្សកាន់តែធ្ងន់ធ្ងរ

2026/04/29 04:08:20 pm        85
ក្រុមមេដឹកនាំជំនួយមនុស្សធម៌ព្រមានថា ប្រទេសស៊ូដង់ខាងត្បូង កំពុងប្រឈមនឹងវិបត្តិអត់ឃ្លានកាន់តែអាក្រក់ឡើងៗ ហើយប្រសិនបើគ្មានសកម្មភាពសកលជាបន្ទាន់ទេ ទុរ្ភិក្សអាចកើតឡើងនៅក្នុងតំបន់ងាយរងគ្រោះបំផុតមួយចំនួនរបស់ប្រទេសនេះ។នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការ UNICEF និងអង្គការស្បៀងអាហារ និងកសិកម្ម(FAO) បានពិពណ៌នាអំពីស្ថានភាពមួយកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស និងមិនអាចគ្រប់គ្រងបាន ដែលបណ្តាល   មកពីជម្លោះ ការដួលរលំសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើងៗ។ ការវិភាគចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នាចុងក្រោយបង្អស់ បានព្យាករថា មនុស្សជិត ៨ លាននាក់ នៅក្នុងប្រទេសនេះ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជន នឹងជួបប្រទះវិបត្តិនៃភាពអត់ឃ្លាន ឬកាន់តែអាក្រក់ទៅៗ ចាប់ពីពេលនេះដល់ខែកក្កដា។ នេះគឺជាសមាមាត្រខ្ពស់បំផុតមួយនៃអសន្តិសុខស្បៀងអាហារស្រួចស្រាវនៅគ្រប់ទីកន្លែងក្នុងពិភពលោក។លោក Ross Smith នាយកផ្នែកសង្គ្រោះបន្ទាន់ និងការត្រៀមលក្ខណៈរបស់អង្គការ WFP បាននិយាយថា ស្ថានភាពនេះ គឺកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស នៅពេលដែលប្រតិបត្តិការមនុស្សធម៌ កំពុងប្រឈមនឹងការរឹតបន្តឹងកាន់តែខ្លាំងឡើង ដោយសារអសន្តិសុខ និងកង្វះជំនួយ៕

អ៊ីរ៉ង់ ព្រមានសហរដ្ឋអាមេរិកឱ្យបោះបង់ចោល «ការទាមទារដែលខុសច្បាប់»

2026/04/29 04:04:54 pm        150
ទីភ្នាក់ងារសារព័ត៌មាន Tasnim កាលពីថ្ងៃអង្គារបានរាយការណ៍ថា សហរដ្ឋអាមេរិក «លែងស្ថិតក្នុងជំហរដើម្បីកំណត់គោលនយោបាយរបស់ខ្លួនទៅរកប្រទេសឯករាជ្យទៀតហើយ» ហើយត្រូវតែ «បោះបង់ចោលការទាមទារដោយខុសច្បាប់ និងមិនសមហេតុផលរបស់ខ្លួន» ។ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ បានធ្វើអត្ថាធិប្បាយបែបនេះនៅពេលលោកទៅដល់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិមកពីរដ្ឋជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ លោកបានសង្កត់ធ្ងន់ថា ខណៈអ៊ីរ៉ង់បន្តពង្រឹងវិស័យការពារជាតិរបស់ខ្លួន និងបំពេញតាមតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធ អ៊ីរ៉ង់ក៏បានត្រៀមរួចជាស្រេចដើម្បីចែករំលែកសមត្ថភាពយោធាការពារជាតិរបស់ខ្លួនជាមួយប្រទេសឯករាជ្យផងដែរ។លើសពីនេះ អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ៍ Mohammad Akraminia បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់នៅតែស្ថិតក្នុងស្ថានភាពសង្គ្រាម ហើយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពគ្រប់ជ្រុងជ្រោយនូវបញ្ជីគោលដៅ និងយុទ្ធោបករណ៍របស់ខ្លួន។សំណើថ្មីៗរបស់អ៊ីរ៉ង់ទៅកាន់សហរដ្ឋអាមេរិក មានការបើកច្រកសមុទ្រហ័រមូសឡើងវិញ និងបញ្ចប់សង្គ្រាមរយៈពេលពីរខែ ខណៈពន្យារពេលការចរចានុយក្លេអ៊ែរទៅដំណាក់កាលក្រោយ ដែលបានបរាជ័យក្នុងការទម្លាយភាពជាប់គាំងផ្នែកការទូតទ្វេភាគី ក្នុងពេលមានការអំពាវនាវជាសកលកាន់តែខ្លាំងសម្រាប់ការបន្ធូរបន្ថយភាពតានតឹង។

ក្រុមមេដឹកនាំ GCC បដិសេធវិធានការរបស់អ៊ីរ៉ង់ ក្នុងការបិទច្រកសមុទ្រហ័រមូស

2026/04/29 04:02:54 pm        107
លោក Jasem Mohamed Albudaiwi អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋ GCC បានបដិសេធវិធានការខុសច្បាប់របស់អ៊ីរ៉ង់ ក្នុងការបិទច្រក សមុទ្រហ័រមូស និងរារាំងការធ្វើនាវាចរណ៍តាមផ្លូវទឹកនេះ។សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ១៩ របស់ក្រុមមេដឹកនាំ GCC ដែលបានធ្វើឡើងនៅទីក្រុងកំពង់ផែ Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ។លោក Albudaiwi បាននិយាយថា មេដឹកនាំទាំងនោះ ក៏បានបដិសេធចំណាត់ការណាមួយ ដែលនឹងប៉ះពាល់អវិជ្ជមានដល់ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រនេះ រួមទាំងការកំណត់ថ្លៃសេវាលើនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ។លោកបានបន្ថែមថា មេដឹកនាំទាំងអស់ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការស្តារសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រហ័រមូស និងធ្វើឲ្យលក្ខខណ្ឌនៅទីនោះត្រឡប់ទៅរកសភាពដើមវិញមុនថ្ងៃទី ២៨ ខែកុម្ភៈ។លោក Albudaiwi បាននិយាយថា ក្រុមមេដឹកនាំ GCC បានជំរុញលេខាធិការដ្ឋាន GCC ឲ្យពន្លឿនការបញ្ចប់តម្រូវការសម្រាប់គម្រោង GCC រួមគ្នាទាំងអស់ ក្នុងនោះមានសេវាកម្មដឹកជញ្ជូន និងភស្តុភារ និងដើម្បីពន្លឿនការអនុវត្តគម្រោងផ្លូវដែក GCC៕

មនុស្សយ៉ាងតិច ៧នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់

2026/04/29 03:58:42 pm        67
យោងតាមក្រសួងសុខាភិបាលលីបង់ យ៉ាងហោចណាស់មានមនុស្ស ៧នាក់ បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ក្នុងនោះមានអ្នកជួយសង្គ្រោះចំនួន ៣នាក់ របស់នាយកដ្ឋានការពារជនស៊ីវិលលីបង់។មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួង បាននិយាយថា ចំនួនអ្នកស្លាប់បឋមពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើភូមិ Majdal Zoun រួមមានអ្នកស្លាប់ចំនួន ៥នាក់ ក្នុងនោះមានគ្រូពេទ្យសង្គ្រោះបឋមចំនួន ៣នាក់ នៃនាយកដ្ឋានការពារជនស៊ីវិល ដែលជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីត្រូវបានគេកំណត់គោលដៅ ខណៈដែលកំពុងបំពេញបេសកកម្មជួយសង្គ្រោះ។សេចក្តីថ្លែងការណ៍ បានបន្ថែមថា ទាហានកងទ័ពលីបង់ពីរនាក់ ក៏បានរងរបួស នៅក្នុងការវាយប្រហារនោះផងដែរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត មជ្ឈមណ្ឌលនេះបានបញ្ជាក់ថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ និង ១៣នាក់ ផ្សេងទៀត រងរបួស ដែលជាចំនួនអ្នកស្លាប់បឋម បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើភូមិ Jibchit ភាគខាងត្បូង កាលពីយប់ថ្ងៃអង្គារ។ប្រធានាធិបតីលីបង់ លោក Joseph Aoun បានថ្កោលទោសចំពោះការសម្លាប់បុគ្គលិកការពារជនស៊ីវិលចំនួន ៣នាក់ នៅ Majdal Zoun ដោយនិយាយថា ការកំណត់គោលដៅលើអ្នកជួយសង្គ្រោះ គឺជាការរំលោភលើច្បាប់អន្តរជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី៕

ស៊ុយអែត ចេញការព្រមានជាមុនអំពីកង្វះប្រេងយន្តហោះក្នុងអំឡុងវិបត្តិនៅមជ្ឈិមបូព៌ា

2026/04/29 03:49:19 pm        64
របាយការណ៍ពីរដ្ឋធានីស្តុកហូមរបស់ប្រទេសស៊ុយអែតបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសស៊ុយអែតកាលពីថ្ងៃអង្គារ បានចេញការព្រមានជាមុនអំពីហានិភ័យនៃការខ្វះប្រេងឥន្ធនៈផ្នែកអាកាសចរណ៍ក្នុងអំឡុងពេលវិបត្តិដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា។នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងថាមពល លោក Ebba Busch បាននិយាយថា ការព្រមាននេះ ដោយផ្អែកលើការវាយតម្លៃដោយទីភ្នាក់ងារថាមពលរបស់ប្រទេសស៊ុយអែត គឺជាដំណាក់កាលដំបូងនៃក្របខ័ណ្ឌឆ្លើយតប៣កម្រិតសម្រាប់ការរំខានដោយប្រេងឥន្ធនៈដែលអាចកើតមាន។ នាយករដ្ឋមន្ត្រី លោក Ulf Kristersson បាននិយាយថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសស៊ុយអែត នៅតែមានស្ថេរភាព ទោះបីជាមានផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា និងការរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយ ប៉ុន្តែបានព្រមានថា ស្ថានភាពសកលលោក មានស្ថានភាព «ធ្ងន់ធ្ងរខ្លាំង»។អគ្គនាយកទីភ្នាក់ងារថាមពលស៊ុយអែត បាននិយាយថា ការផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូត មិនស្ថិតនៅក្រោមការគំរាមកំហែងទេ ដោយហានិភ័យនៃការកំណត់កម្រិតនៅតែទាប។ ទោះជាយ៉ាងណា ប្រេងឥន្ធនៈសម្រាប់ផ្នែកអាកាសចរណ៍ប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំង។

លោកTrump អះអាងថាអ៊ីរ៉ង់ចង់ឱ្យច្រកសមុទ្រ Hormuz បើកឡើងវិញ ខណៈប្រមុខថាមពលអាមេរិក ថាគ្រាប់មីនទាំងអស់មិនចាំបាច់បោសសម្អាតទេ

2026/04/29 03:46:53 pm        60
ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃអង្គារបានអះអាងនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា អ៊ីរ៉ង់ចង់ឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz។ នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម លោក Trump ក៏បានអះអាងផងដែរថា អ៊ីរ៉ង់បាននិយាយថាខ្លួនស្ថិតក្នុង «ស្ថានភាពដួលរលំ»។ ទោះជាយ៉ាងណា វានៅមិនច្បាស់ថាតើ លោក Trump ទទួលបានសារនេះពីអ៊ីរ៉ង់ដោយរបៀបណា។ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃអង្គារថាមិនចាំបាច់ដោះគ្រាប់មីនទាំងអស់នោះទេ តាមដែលចោទប្រកាន់ថាត្រូវបានដាក់នៅច្រកសមុទ្រ Hormuz សម្រាប់នាវាឆ្លងកាត់។ លោក Wright បានប្រាប់សារព័ត៌មាន Bloomberg ថា «អ្នកគ្រាន់តែត្រូវការផ្លូវសម្រាប់នាវាត្រូវចូលនិងចេញ ហើយខ្ញុំគិតថា វាអាចកើតឡើងយ៉ាងឆាប់រហ័ស»។លោក Trump ត្រូវបានគេរាយការណ៍ថា មិនពេញចិត្តចំពោះសំណើសន្តិភាពចុងក្រោយរបស់អ៊ីរ៉ង់ទេ ដែលស្វែងរកការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់ការបិទផ្លូវកងទ័ពជើងទឹកអាមេរិកនៅកំពង់ផែរបស់អ៊ីរ៉ង់ ខណៈទុកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនសម្រាប់ការចរចានៅពេលក្រោយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់សម្តីមន្ត្រីមួយចំនួននៅសេតវិមាន។លោក Trump បានទទូចកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ីរ៉ង់នឹងត្រូវធ្វើឡើងដោយផ្អែកលើលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក និងពេលវេលាកំណត់របស់លោក ដោយអះអាងថាគ្មាន «ក្របខ័ណ្ឌពេលវេលា» សម្រាប់បញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ទេ និង «គ្មានសម្ពាធពេលវេលា» លើបទឈប់បាញ់ដែលបានបន្ថែមពេល ឬការចរចាដែលជាប់គាំងនោះទេ។

នាវាជាច្រើនគ្រឿងបន្ថែមទៀត ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយសារតែសង្គ្រាមលើអ៊ីរ៉ង់

2026/04/29 03:39:41 pm        102
ប្រធានហិរញ្ញវត្ថុនៃអាជ្ញាធរព្រែកជីកប៉ាណាម៉ា បាននិយាយថា នាវាជាច្រើនគ្រឿងបន្ថែមទៀតប្រហែល ៣០០គ្រឿងបានឆ្លងកាត់ផ្លូវទឹកដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ចាប់តាំងពីខែតុលា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។លោក Victor Vial បាននិយាយនៅក្នុងកិច្ចប្រជុំមួយ ថា «ការរំពឹងទុក គឺថាការឆ្លងកាត់នេះនឹងបន្តរហូតដល់ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាត្រូវបានដោះស្រាយ»។ការកើនឡើងចរាចរណ៍ កើតឡើងក្នុងពេលមានការបិទច្រកសមុទ្រ Hormuz ដោយនាវាពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ាដែលដឹកជញ្ជូនទំនិញ ត្រូវបានផ្លាស់ប្តូរផ្លូវទឹក ឬដើម្បីបញ្ចៀសផ្លូវទឹកនៅឆ្នេរសមុទ្រអ៊ីរ៉ង់។តម្លៃជាមធ្យមដើម្បីឆ្លងកាត់ព្រែកជីកមានចន្លោះពី ៣០ម៉ឺនដុល្លារ ទៅ ៤០ម៉ឺនដុល្លារ អាស្រ័យលើនាវា ហើយសារព័ត៌មានAP បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា នាវាមួយចំនួនកំពុងចំណាយប្រាក់រហូតដល់ ៤២៥.០០០ដុល្លារជាថ្លៃបន្ថែមដើម្បីធានាដល់ការឆ្លងកាត់នៅនាទីចុងក្រោយតាមរយៈផ្លូវទឹកនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM