ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

លីបង់ ត្រៀមជួបអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំការបន្តបទឈប់បាញ់

2026/04/23 05:42:29 pm        54
អ៊ីស្រាអែល និងលីបង់ ត្រៀមរៀបចំកិច្ចចរចាជុំថ្មីមួយនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ ២៣ មេសានេះ ក្នុងអំឡុងពេលនោះ ទីក្រុងបេរូតមានគម្រោងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ដែលបទឈប់បាញ់កំពុងអនុវត្តនោះ នឹងផុតកំណត់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។  អ៊ីស្រាអែលបាននិយាយមុនពេលកិច្ចចរចាថា ខ្លួនពុំមាន "ការខ្វែងគំនិតធ្ងន់ធ្ងរ" ជាមួយលីបង់ទេ ដោយអំពាវនាវឱ្យ "ធ្វើការរួមគ្នា" ប្រឆាំងនឹងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលអវត្តមាន និងប្រឆាំងនឹងការចរចានេះ ។ប្រទេសទាំងពីរ ដែលបានធ្វើសង្គ្រាមជាផ្លូវការអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានធ្វើកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៤ ខែមេសា ២០២៦នេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងការប៉ុនប៉ងបញ្ចប់សង្គ្រាមជាងប្រាំមួយសប្តាហ៍រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។  សហរដ្ឋអាមេរិកបានប្រកាសបទឈប់បាញ់រយៈពេល ១០ ថ្ងៃភ្លាមៗបន្ទាប់ពីកិច្ចប្រជុំលើកដំបូង ហើយនឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។យោងតាមក្រុមអាជ្ញាធរលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.៤៥៤ នាក់ និងបានធ្វើឱ្យមនុស្សមួយលាននាក់ភៀសខ្លួនចេញពីទីលំនៅចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។ដូចនៅក្នុងជុំមុនៗដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Yechiel Leiter និងឯកអគ្គរដ្ឋទូតលីបង់ លោកស្រី Nada Hamadeh Moawad ឲ្យមកជួបជុំគ្នា នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីបង់ លោក Michel Issa៕

ចក្រភពអង់គ្លេសនឹងបង់ប្រាក់ឲ្យបារាំងរហូតដល់៨៩២លានដុល្លារក្នុងកិច្ចព្រមព្រៀងទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍

2026/04/23 05:40:26 pm        54
ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធ ទី ២៣ ខែមេសា ថា ខ្លួននឹងបង់ប្រាក់ឲ្យប្រទេសបារាំងរហូតដល់ ៦៦០ លានផោន (៨៩២ លានដុល្លារ) ក្រោមកិច្ចព្រមព្រៀងសន្តិសុខនៅព្រំដែនថ្មីរយៈពេលបីឆ្នាំ ក្នុងបំណងទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រែកជីកអង់គ្លេស ដោយផ្នែកមួយនៃការផ្តល់មូលនិធិ អាស្រ័យលើលទ្ធផល។ ក្រោមកិច្ចព្រមព្រៀងនេះ ថវិកាប្រហែល ៥០០ លានផោននឹងត្រូវបានប្រើប្រាស់ដើម្បីជំរុញការអនុវត្តច្បាប់នៅឆ្នេរសមុទ្រនៅភាគខាងជើងប្រទេសបារាំង រួមទាំងការដាក់ពង្រាយកងកម្លាំងអនុវត្តច្បាប់ ចារកម្ម និងយោធាជិត ១.១០០ នាក់។ ថវិកាបន្ថែមចំនួន ១៦០ លានផោននឹងត្រូវបង់លុះត្រាតែយុទ្ធសាស្ត្រថ្មីត្រូវបានវិនិច្ឆ័យថាមានប្រសិទ្ធភាពក្នុងការបញ្ឈប់ជនអន្តោប្រវេសន៍ បើមិនដូច្នេះទេ មូលនិធិនឹងផ្អាកបន្ទាប់ពីមួយឆ្នាំ។ កិច្ចព្រមព្រៀងនេះ ជំនួសឲ្យកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំកាលពីពេលមុន ដែលមានតម្លៃប្រហែល ៤៨០ លានផោន នៅពេលចុះហត្ថលេខានៅឆ្នាំ ២០២៣ ដែលបានផុតកំណត់កាលពីដើមឆ្នាំនេះ។ វិធានការថ្មី រួមមានអង្គភាពនគរបាលប្រឆាំងកុបកម្មចំនួន ៥០ នាក់ ក្រុមនគរបាលស៊ើបការណ៍សម្ងាត់ និងយុត្តិធម៌ដែលបានបន្ថែម និងការល្បាតសមុទ្រ។ ការឃ្លាំមើល នឹងត្រូវបានបង្កើនដោយយានដ្រូន ឧទ្ធម្ភាគចក្រពីរគ្រឿង និងប្រព័ន្ធកាមេរ៉ាដែលបានដំឡើង ខណៈប្រទេសបារាំងក៏នឹងដាក់ពង្រាយនាវាថ្មីមួយគ្រឿង និងមន្ត្រីល្បាតបន្ថែមជាង២០នាក់ ដើម្បីស្ទាក់ចាប់ទូកនៅលើសមុទ្រ។ទិន្នន័យផ្លូវការបង្ហាញថា មនុស្សប្រហែល ៤១.០០០នាក់ បានឆ្លងកាត់ព្រែកជីកទៅកាន់ប្រទេសអង់គ្លេសតាមទូកតូចៗក្នុងឆ្នាំ២០២៥ ដែលជិតឈានដល់កំណត់ត្រាដែលបានកត់ត្រាទុកក្នុងឆ្នាំ២០២២។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ការងាររួមគ្នាជាមួយប្រទេសបារាំង បានបញ្ឈប់ការប៉ុនប៉ងឆ្លងកាត់ជាង៤២.០០០នាក់រួចហើយ ចាប់តាំងពីគណបក្សការងាររបស់នាយករដ្ឋមន្ត្រី លោក Keir Starmer ចូលកាន់តំណែងក្នុងខែកក្កដា ឆ្នាំ២០២៤។

ទួរគីបោះឆ្នោតដាក់បម្រាមមិនឲ្យប្រើបណ្ដាញសង្គម ចំពោះក្មេងមានអាយុក្រោម ១៥ឆ្នាំ

2026/04/23 05:18:01 pm        42
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានឲ្យដឹងថា សភាទួរគី បានបោះឆ្នោតកាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) ដើម្បីទប់ស្កាត់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ កុំឲ្យចូលប្រើប្រាស់វេទិកាបណ្ដាញសង្គម ដោយនេះជាប្រទេសចុងក្រោយបង្អស់ដែលបានព្យាយាមចេញបម្រាមបែបនេះ។ប្រព័ន្ធផ្សព្វផ្សាយ NTV របស់ទួរគី បានរាយការណ៍ថា តាមច្បាប់នេះ អ្នកដែលមានអាយុក្រោម ១៥ឆ្នាំ នឹងត្រូវបានហាមឃាត់មិនឲ្យបង្កើតគណនីបណ្ដាញសង្គម ខណៈដែលវេទិកាឌីជីថលនានា នឹងត្រូវបង្ខំឲ្យដាក់ប្រព័ន្ធផ្ទៀងផ្ទាត់អាយុ។ការបោះឆ្នោតនេះធ្វើតាមវិធានការហាមឃាត់ និងសំណើស្រដៀងគ្នានេះរបស់ប្រទេសមួយចំនួន ដើម្បីកម្រិតផលប៉ះពាល់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត សម្រាប់ក្មេងៗ ក្នុងនោះរួមទាំងចំណាត់ការដ៏លេចធ្លោរបស់ប្រទេសអូស្ត្រាលីក្នុងការរឹតបន្តឹងការប្រើប្រាស់បណ្ដាញសង្គម ដោយអនុញ្ញាតចំពោះអ្នកដែលមានអាយុលើសពី ១៦ឆ្នាំប៉ុណ្ណោះ។ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់នេះ ដែលត្រូវបានលើកឡើងដោយគណបក្សរបស់លោក។ ច្បាប់នេះនឹងចូលជាធរមាន ៦ខែបន្ទាប់ពីត្រូវបានចេញផ្សាយនៅក្នុងទំព័រសារព័ត៌មានផ្លូវការ៕

ប្រជាជននៅតំបន់ជនបទនៃប្រទេសស៊ូដង់និយាយថា សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យកាន់តែពិបាកក្នុងការទិញថ្នាំពេទ្យប្រើប្រាស់

2026/04/23 05:15:12 pm        45
លោក Abbas Awad កំពុងជួបប្រទះបញ្ហាប្រឈមក្នុងការស្វែងរកថ្នាំនៅក្នុងភូមិរបស់ខ្លួន នៅខាងក្រៅរដ្ឋធានីស៊ូដង់។ ប៉ុន្តែចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់មក វាកាន់តែពិបាកថែមុទៀត។ តម្លៃបានកើនឡើងខ្ពស់ ហើយឱសថស្ថានជាច្រើននៅក្នុងតំបន់នោះ អស់ស្តុក។សង្គ្រាមចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា មានផលប៉ះពាល់យ៉ាងធំធេង រួមទាំងលើប្រទេសដែលរងការបំផ្លិចបំផ្លាញដោយជម្លោះផ្ទាល់ខ្លួនផងដែរ។បន្ទាប់ពីសង្គ្រាមរយៈពេលបីឆ្នាំនៅស៊ូដង់ គ្លីនិកសុខភាពសាធារណៈមួយ នៅក្នុងភូមិ Qoz Nafisa ក្នុងរដ្ឋ Khartoum កំពុងតស៊ូដើម្បីគាំទ្រមនុស្សរាប់ពាន់នាក់ ដូចជាលោក Awad មានអាយុ ៦២ ឆ្នាំ ហើយនោះ។លោកបាននិយាយថា លោកបានទិញថ្នាំទុកសម្រាប់ជំងឺដក់ទឹកក្នុងភ្នែក ដោយព្រួយបារម្ភថា លោកនឹងមិនអាចរកបន្ថែមបាន ឬមានលទ្ធភាពទិញវា នៅពេលដែលលោកមានជំងឺនេះ។ លោកបាននិយាយថា លុយកាក់ គឺជាបញ្ហាមួយរួចទៅហើយ ដោយសារតែសង្គ្រាមនៅក្នុងស្រុក៕

អនុរដ្ឋមន្ត្រីការបរទេស៖ រុស្ស៊ីត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G20 កម្រិតខ្ពស់បំផុតនៅអាមេរិក

2026/04/23 05:12:25 pm        43
អនុរដ្ឋមន្ត្រីការបរទេស Alexander Pankin បាននិយាយថា រុស្ស៊ីត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G20 កម្រិតខ្ពស់បំផុត ដែលនឹងរៀបចំធ្វើឡើង នៅក្នុងទីក្រុងម៉ៃអាមីនៃរដ្ឋហ្វ្លរីដា នៅថ្ងៃទី ១៤-១៥   ខែធ្នូ។  លោកបានប្រាប់អ្នកយកព័ត៌មានថា៖«មានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់បំផុតនេះ»។ នៅពេលសួរថាអ្នកណានឹងតំណាងឲ្យរុស្ស៊ី លោក Pankin បាននិយាយថា ភាពច្បាស់លាស់ អាចនឹងដឹង នៅពេលជិតដល់កាលបរិច្ឆេទនៃព្រឹត្តិការណ៍នោះ។លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិក មានបំណងធ្វើឲ្យការជំរុញកំណើនសេដ្ឋកិច្ច ការធ្វើទំនើបកម្មប្រព័ន្ធនិយតកម្មហិរញ្ញវត្ថុ តម្លាភាពបំណុលកាន់តែខ្ពស់ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏សាមញ្ញរបស់ខ្លួន ការអភិវឌ្ឍទ្រព្យសកម្មឌីជីថល ការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំការទូទាត់ និងការលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ជាអាទិភាពនៃប្រធានកិច្ចប្រជុំនេះ៕

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រកែកមិនលាលែងចេញពីតំណែង ក្នុងសម្ពាធនៃរឿងអាស្រូវ

2026/04/23 05:09:23 pm        52
 នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក Keir Starmer បានចេញមុខប្រកែក កាលពីថ្ងៃពុធ ទី២២ ខែមេសានេះ មិនព្រមលាលែងចេញពីតំណែងនោះទេ ទោះបីជានាយករដ្ឋមន្ត្រីរូបនេះទទួលរងសម្ពាធធ្ងន់ធ្ងរក្នុងសំណុំរឿងតែងតាំងអ្នកនយោបាយចូលនិវត្តន៍ លោក Peter Mandelson ជាប្រេសិតប្រចាំទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ ថ្លែងទៅកាន់ក្រុមសមាជិកសភានៃគណបក្សពលកររបស់លោកក្នុងកិច្ចប្រជុំមួយជាទីដែលលោកទទួលបានការទះដៃស្វាគមន៍យ៉ាងកងរំពង លោក Starmer បានគូសបញ្ជាក់ថា បន្ទាប់ពីបានតស៊ូយ៉ាងខ្លាំងដើម្បីបានទទួលឱកាសផ្លាស់ប្ដូរប្រទេស លោកមិនបានត្រៀមខ្លួនដើរចេញពីតំណែង និងការទទួលខុសត្រូវរបស់លោកនោះទេ ។ មេដឹកនាំគណបក្ស Scottish Labour លោក Anas Sarwar បានអំពាវនាវឱ្យលោក Starmer លាលែងចេញពីតំណែងសម្រាប់ការតែងតាំងលោក Peter Mandelson ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកទាំងដែលដឹងរួចទៅហើយថាលោក Mandelson មានទំនាក់ទំនងជិតស្និទ្ធជាមួយពិរុទ្ធជនរំលោភផ្លូវភេទ Jeffrey Epstein។ សូមរំលឹកជូថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ប្រធានខុទ្ទការល័យរបស់លោកនាយករដ្ឋមន្ត្រី Keir Starmer គឺលោក Morgan McSweeney បានលាលែងចេញពីតំណែងរួចទៅហើយ ដែលជាការទទួលខុសត្រូវលើការផ្ដល់យោបល់របស់លោកក្នុងសំណុំរឿងនេះ ៕

នាយករដ្ឋមន្ត្រីកាណាដា៖ អាមេរិកមិនបានកំណត់លក្ខខណ្ឌនៃកិច្ចពិភាក្សាពាណិជ្ជកម្មទេ

2026/04/23 05:07:17 pm        41
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិកបានកំណត់លក្ខខណ្ឌនៃកិច្ចពិភាក្សាពាណិជ្ជកម្មនាពេលខាងមុខនោះទេ បន្ទាប់ពីមានរបាយការណ៍ ដែលថា ទីក្រុងវ៉ាស៊ីនតោនចង់បាន «ការបង់ប្រាក់ថ្លៃចូល» មុនពេលយល់ព្រមបើកការចរចា។សហរដ្ឋអាមេរិក និងកាណាដា គ្រោងនឹងធ្វើកិច្ចពិភាក្សា ស្តីពីការកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ជាកតិកាសញ្ញាដែលប្រធានាធិបតី លោក Donald Trump បានចុះហត្ថលេខា និងសរសើរក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ប៉ុន្តែឥឡូវនេះបានច្រានចោលថា «មិនពាក់ព័ន្ធ»។ដោយដកស្រង់ប្រភពកាណាដាជាច្រើន ទូរទស្សន៍សាធារណៈ CBC របស់កាណាដា បានរាយការណ៍នៅថ្ងៃទី២២ ខែមេសាថា ក្រុមរបស់លោក Trump ចង់បាន «ការបង់ប្រាក់ថ្លៃចូល» ឬការធ្វើសម្បទាន ពីប្រទេសកាណាដា មុនពេលចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការកែសម្រួលកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។នៅពេលត្រូវបានសួរ អំពីរបាយការណ៍ទាំងនោះ នៅទីក្រុងអូតាវ៉ា និងថា តើកាណាដា នឹងផ្តល់សម្បទានដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យចរចាដែរ ឬអត់ លោក Carney បានឆ្លើយថា «ទេ»។ លោកបានបញ្ជាក់ថា៖ «វាមិនមែនជាករណីដែលសហរដ្ឋអាមេរិកកំណត់លក្ខខណ្ឌនោះទេ»។ ហើយលោកបាននិយាយបន្ថែមជាភាសាបារាំងថា៖ «វាមិនមែនជាករណីដែល (ប្រទេសមួយ) ទាមទារ ហើយប្រទេសមួយទៀតអង្វរករនោះទេ។ វាគឺជាការចរចា»។ការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CBC៕

ក្រុមហ៊ុន Xpeng Inc របស់ប្រទេសចិនអាចនឹងចែកចាយរថយន្តហោះនៅឆ្នាំ២០២៧ខាងមុខ

2026/04/23 04:56:23 pm        53
ក្រុមហ៊ុន Xpeng Inc ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះថា ក្រុមហ៊ុននេះអាចនឹងចែកចាយរថយន្តហោះ Flying cars នៅឆ្នាំ២០២៧ខាងមុខ ដែលជាការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ។លោក Brian Gu ប្រធានក្រុមហ៊ុន Xpeng Inc បានឱ្យដឹងថា ក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់ប្រទេសអាល្លឺម៉ង់ក្នុងគម្រោងផលិតរថយន្តហោះ Flying cars នេះឡើង ហើយក្រុមហ៊ុនរំពឹងថា នឹងបោះទុនវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៦០០ពាន់លានដុល្លារអាមេរិកក្នុងគម្រោងនេះ ។ លោក Brian Gu បានបញ្ជាក់ថា ក្រុមហ៊ុន Xpeng Inc បានទទួលការបញ្ជាទិញរថយន្តហោះ Flying cars ប្រមាណជាង៧០០០គ្រឿង ដែលភាគច្រើននៃការបញ្ជាទិញនោះគឺជាអតិថិជននៅក្នុងប្រទេសចិន ជាទីដែលមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនក្នុងការចែកចាយ និងផ្តល់សេវាកម្មផ្សេងទៀតដល់អតិថិជន ។ក្រុមហ៊ុន Xpeng Inc នឹងចាប់ផ្តើមសាកល្បងរថយន្តឈ្នួលគ្មានមនុស្សបើកបរ Robotaxi នៅទីក្រុង ក្វាងចូវ ភាគខាងត្បូងប្រទេសចិននៅឆ្នាំ២០២៦នេះ ហើយនៅឆ្នាំ២០២៧ខាងមុខ ក្រុមហ៊ុននឹងចាប់សាកល្បងជាមួយដៃគូនៅជុំវិញពិភពលោក ៕

ប្រជាជនជាង ១.០០០នាក់ ត្រូវបានជំរុញឲ្យជម្លៀស ខណៈចំហេះព្រៃរាលដាលនៅភាគឦសានជប៉ុន

2026/04/23 04:53:46 pm        39
ចំហេះព្រៃបានឆាបឆេះឡើងកាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នៅទីតាំង ២កន្លែង ក្នុងទីក្រុងតែមួយ ក្នុងខេត្ត Iwate ភាគឦសាននៃប្រទេសជប៉ុន ដែលជំរុញឲ្យអាជ្ញាធរមូលដ្ឋានប្រាប់ប្រជាជនជាង ១.០០០នាក់ជម្លៀសចេញ ខណៈពេលដែលស្នើសុំជំនួយពីកងកម្លាំងស្វ័យការពារ ដើម្បីទប់ទល់នឹងអណ្តាតភ្លើងទាំងនេះ។ចំហេះដំបូងបានកើតមានឡើងនៅក្នុងតំបន់ Kozuchi នៃទីក្រុង Otsuchi នៅម៉ោងប្រហែល ១:៥០រសៀល ម៉ោងក្នុងស្រុក ដោយឆេះរាលដាលដល់អគារជាច្រើនខ្នង និងព្រៃឈើនៅក្បែរនោះ។ហើយបើយោងតាមនគរបាល និងប្រភពផ្សេងទៀត បានឲ្យដឹងថា នៅចម្ងាយប្រហែល ១០គីឡូម៉ែត្រ ចំហេះមួយទៀត បានឆាបឆេះឡើងនាពេលរសៀល នៅតំបន់ភ្នំនៃតំបន់ Kirikiri។ទីក្រុងនេះបានណែនាំមនុស្សសរុបចំនួន ១.០៧៧នាក់ មកពី ៥៦៦គ្រួសារ ដែលរស់នៅក្បែរចំហេះទី២ ឲ្យជម្លៀសចេញ។ យ៉ាងណាក្ដី មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួស ដោយសារចំហេះព្រៃទាំង២ នេះនោះទេ។ ស្ថាប័នអង្កេតអាកាសធាតុ ក្នុងស្រុក បានព្រមានអំពីការមានខ្យល់ស្ងួត និងខ្យល់បក់ខ្លាំង នៅទីក្រុង Otsuchi៕

របាយការណ៍៖ រុស្ស៊ីត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅសហរដ្ឋអាមេរិក

2026/04/23 04:50:16 pm        45
យោងតាមរបាយការណ៍មួយ កាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) បានឲ្យដឹងថា រុស្ស៊ីត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ (G20) នៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ។ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេស លោក Alexander Pankin បានប្រាប់អ្នកសារព័ត៌មានថា៖ «"មានការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់បំផុត»។លោកបានបន្ថែមថា គេនៅតែមិនច្បាស់លាស់ថា អ្នកណានឹងតំណាងឲ្យរុស្ស៊ី នៅក្នុងការកិច្ចប្រជុំនេះ ដោយកត់សម្គាល់ថា ការសម្រេចចិត្តត្រូវបានគេរំពឹងថា នឹងកើតមានកៀកនឹងកាលបរិច្ឆេទនៃព្រឹត្តិការណ៍នេះ។គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះត្រូវបានកំណត់ធ្វើឡើងនៅទីក្រុង Miami រដ្ឋ Florida នៅថ្ងៃទី ១៤-១៥ ខែធ្នូ។ កិច្ចប្រជុំកំពូល G20 គឺជាការជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំមកពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដ៏បន្ទាន់បំផុតរបស់ពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM