ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ថា ខ្លួនកំពុងរង់ចាំជំហរ «តែមួយ» របស់អ៊ីរ៉ង់ ក្នុងពេលមានរបាយការណ៍ពីការបែកបាក់

2026/04/23 04:47:11 pm        85
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់ឃើញការឆ្លើយតប «រួមគ្នាតែមួយ» ពីថ្នាក់ដឹកនាំអ៊ីរ៉ង់ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់អរិភាព។លោកស្រី Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោក Trump មិនទាន់បានកំណត់ថ្ងៃផុតកំណត់នៅឡើយទេ សម្រាប់ការបញ្ចប់ការពន្យារបទឈប់បាញ់ដែលលោកបានប្រកាសកាលពីថ្ងៃអង្គារ ហើយបានបញ្ជាក់ថា ការចរចានេះផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ សារព័ត៌មាន Axios បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលមានការបែកបាក់គ្នា នូវរយៈពេលពី ៣ ទៅ ៥ថ្ងៃ ដើម្បីឲ្យ «រួបរួមគ្នា» និងឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើង ហើយវិលត្រឡប់ទៅរកការចរចាវិញ ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយហានិភ័យនៃការដួលរលំបទឈប់បាញ់បច្ចុប្បន្ន។មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន Axios ថា ពេលវេលានេះ មានន័យថា អ៊ីរ៉ង់ទទួលបានឱកាសត្រលប់មកវិញជាមួយនឹងការឆ្លើយតបរួបរួមតែមួយ។ មន្ត្រីរូបនោះបាននិយាយថា «យើងបានឃើញថា មានការបែកបាក់ទាំងស្រុង នៅក្នុងប្រទេសអ៊ីរ៉ង់ រវាងអ្នកចរចា និងយោធា ដោយគ្មានភាគីណា អាចទាក់ទងជាមួយមេដឹកនាំកំពូល (លោក Mojtaba Khamenei) ដែលខ្លួនលោកផ្ទាល់មិនបានឆ្លើយតបអ្វីទាំងអស់»។តែយ៉ាងណាក្ដី លោកស្រី Leavitt បានបដិសេធរបាយការណ៍ទាំងនោះ ដោយនិយាយថា «លោកប្រធានាធិបតីមិនបានកំណត់ថ្ងៃផុតកំណត់ច្បាស់លាស់នោះទេ ពោលគឺមិនដូចរបាយការណ៍មួយចំនួនដែលយើងបានឃើញឡើយ»៕

កូរ៉េខាងត្បូង និងវៀតណាម យល់ព្រមជំរុញសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាកម្រិតខ្ពស់

2026/04/23 04:34:04 pm        44
មេដឹកនាំវៀតណាម និងកូរ៉េខាងត្បូង បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាកម្រិតខ្ពស់ នៅឯកិច្ចប្រជុំ ក្នុងទីក្រុងហាណូយ កាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) ខណៈដែលប្រទេសទាំង២ កំពុងស្វែងរកការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងអំឡុងពេលមានភាពច្របូកច្របល់ពាណិជ្ជកម្មសកល។អំលុងកិច្ចប្រជុំលើកទី២ របស់ពួកលោក ចាប់តាំងពីខែសីហាឆ្នាំមុប មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចូលរួមចុះហត្ថលេខា នៅទីក្រុងហាណូយ លើឯកសារចំនួន ១២ច្បាប់ ដែលមិនជាប់ចំណងផ្លូវច្បាប់ រួមទាំងកិច្ចសហប្រតិបត្តិការលើថាមពល បច្ចេកវិទ្យា និងសន្តិសុខ។ ហើយជាមួយគ្នានេះ ដៃគូទាំង២ បានយល់ព្រមសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍ និងការផ្តល់ហិរញ្ញប្បទានដល់រោងចក្រថាមពលនុយក្លេអ៊ែរ។លោក Lam បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំនោះថា ភាគីទាំង២ បានព្រមព្រៀងគ្នា «គាំទ្រអាជីវកម្មវៀតណាម ក្នុងការចូលរួមជាមួយខ្សែច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់ និងការចែកចាយរបស់កូរ៉េខាងត្បូង ដោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង»។ចំណែកលោក Lee ដែលបានធ្វើដំណើរជាមួយគណៈប្រតិភូធុរកិច្ចដ៏ធំមួយទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីបានទៅទស្សនកិច្ចឥណ្ឌា បានបញ្ជាក់ថា៖ «យើងបានព្រមព្រៀងគ្នាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងសន្តិសុខថាមពល និងធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់មានស្ថិរភាព»៕

ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិកប្រាប់អ៊ីស្រាអែលថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ នឹងផុតកំណត់នៅថ្ងៃអាទិត្យ

2026/04/23 04:31:45 pm        49
សហរដ្ឋអាមេរិក បានប្រាប់អ៊ីស្រាអែលថា បទឈប់បាញ់ដែលត្រូវបានពន្យារថ្មីៗនេះជាមួយអ៊ីរ៉ង់ នឹងផុតកំណត់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។កាលពីថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) ប្រព័ន្ធផ្សព្វផ្សាយសាធារណៈអ៊ីស្រាអែល KAN បានរាយការណ៍ថា មន្ត្រីអាមេរិកបានបញ្ជាក់ទៅកាន់ទីក្រុង Tel Aviv ថា រយៈពេលកំណត់ដាក់ដោយប្រធានាធិបតី លោក Donald Trump សម្រាប់ទីក្រុងតេអេរ៉ង់នោះ នឹងបញ្ចប់ក្នុងរង្វង់ប៉ុន្មានថ្ងៃខាងមុខ។ដោយដកស្រង់ប្រភពការទូតដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រព័ន្ធផ្សព្វផ្សាយនេះបានឲ្យដឹងថា លោក Trump កំពុងស្វែងរកការឈានដល់ការយោគយល់ជាមួយអ៊ីរ៉ង់ ជាជាងពាក់ព័ន្ធក្នុងការចរចាដែលត្រូវបញ្ចប់ដោយបើកចំហ។ប្រភពអ៊ីស្រាអែលក៏បានបង្ហើបឲ្យដឹងផងដែរថា ការទម្លាយភាពទាល់ច្រក នៅថ្ងៃអាទិត្យ ហាក់ដូចជាមិនអាចកើតមានឡើយ។ ជាមួយគ្នានេះ ពួកគេក៏បានពិពណ៌នាផងដែរ អំពីអ្វីដែលពួកគេហៅថា «ភាពច្របូកច្របល់» នៅក្នុងឥរិយាបថរបស់សហរដ្ឋអាមេរិក ដោយបានលើកឡើងថា ថ្មីៗនេះ ពួកគេបានដឹងពីចំណាត់ការរបស់លោក Trump តែតាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងការបង្ហោះរបស់លោក នៅលើបណ្ដាញសង្គមប៉ុណ្ណោះ។បើយោងតាមសារព័ត៌មានដដែល បានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃពុធ មន្ត្រីសេតវិមានម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា បទឈប់បាញ់អាចមានរយៈពេលពី ៣ ទៅ ៥ថ្ងៃ ខណៈដែលប្រភពអ៊ីស្រាអែលបាននិយាយថា ស្ថានភាពនៅតែមិនច្បាស់លាស់ ហើយភាគច្រើនអាស្រ័យលើការសម្រេចចិត្តរបស់លោក Trump។ លោក Trump បានប្រកាសកាលថ្ងៃអង្គារ ពីការពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ បន្ទាប់ពីមានសំណើពីប្រទេសប៉ាគីស្ថាន៕

ប្រភពព័ត៌មាននិយាយថា រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក Phelan ត្រូវបានបណ្តេញចេញ

2026/04/23 04:18:54 pm        57
 មន្ត្រីអាមេរិកម្នាក់ដែលដឹងពីបញ្ហា បាននិយាយកាលពីថ្ងៃពុធ ទី២២ ខែមេសា ថា រដ្ឋមន្ត្រីកងទ័ពជើងទឹក លោក John Phelan ត្រូវបានគេបណ្តេញចេញ នៅក្នុងការផ្លាស់ប្តូរមួយក្នុងពេលមានសង្គ្រាម ដែលបានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានបណ្តេញឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់កងទ័ពជើងគោក។មន្ទីរបញ្ចកោណ បានប្រកាសពីការចាកចេញរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍ ដោយនិយាយថាលោកនឹងចាកចេញពីរដ្ឋបាលក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែពុំបានផ្តល់ហេតុផល ឬនិយាយថាវាជាការសម្រេចចិត្តរបស់លោកក្នុងការចាកចេញ ឬយ៉ាងណានោះទេ។ ប្រភពព័ត៌មាន ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក Phelan ត្រូវបានបណ្តេញចេញមួយផ្នែក ដោយសារតែលោកមានចំណាត់ការយឺតពេកក្នុងការអនុវត្តកំណែទម្រង់ដើម្បីបង្កើនល្បឿនការផលិតនាវា និងដោយសារតែលោកមានជម្លោះជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់មន្ទីរបញ្ចកោណ។ប្រភពមួយបានលើកឡើងពីទំនាក់ទំនងមិនល្អជាមួយលោក Hegseth អនុរដ្ឋមន្ត្រីរបស់លោក Hegseth លោក Steve Feinberg ព្រមទាំងផ្នែកស៊ីវិលទី២របស់កងទ័ពជើងទឹក លោក Hung Cao ដែលមន្ទីរបញ្ចកោណបាននិយាយថា ពេលនេះនឹងចូលកាន់តំណែងរដ្ឋមន្ត្រីកងទ័ពជើងទឹកស្តីទី។ ជាមហាសេដ្ឋីដែលត្រូវបានគេមើលឃើញថាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ លោក Phelan គឺជារដ្ឋមន្ត្រីក្រសួងសេវាដំបូងគេដែលត្រូវបានរដ្ឋបាលជ្រើសរើស ហើយត្រូវបានបណ្តេញចេញចាប់តាំងពីលោក Trump បានឡើងកាន់តំណែងកាលពីឆ្នាំមុន។

ទីក្រុងគីវ៖ ជំហរជួរមុខ គឺរឹងមាំបំផុតរយៈពេល ១ឆ្នាំ ខណៈលោក Zelenskyy អំពាវនាវឲ្យមានកិច្ចចរចាថ្មី

2026/04/23 04:16:41 pm        82
ប្រទេសអ៊ុយក្រែន ឲ្យដឹងថា ការឈរជើងនៅជួរមុខរបស់ខ្លួន ឥឡូវនេះ គឺរឹងមាំបំផុត ក្នុងរយៈពេល ១ឆ្នាំ ជាការវិវត្តដែលខ្លួនសន្មតថា មានការរួមចំណែកពីឧត្តមភាព ក្នុងសង្គ្រាមយានដ្រូន និងប្រព័ន្ធការពារដែនអាកាស។ការវិភាគទិន្នន័យថ្មីពីវិទ្យាស្ថានសិក្សាសង្គ្រាម បានបង្ហាញថា រុស្ស៊ីស្ទើរតែមិនដណ្ដើមបានដែនដីនោះឡើយ នៅទូទាំងជួរមុខ ក្នុងខែមីនា ដោយនេះគឺជាលើកដំបូងដែលទីក្រុងមូស្គូមានប្រៀបតិចតួចបែបនេះ ក្នុងរយៈពេល ២ឆ្នាំកន្លះ។រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា «យើងបានកាត់បន្ថយកងកម្លាំងរបស់រុស្ស៊ី តាមរយៈការប្រើប្រាស់យានដ្រូន។ សម្រាប់យើង ស្ថានភាពនៅលើសមរភូមិ គឺពាក់ព័ន្ធនឹងនឹងពង្រឹងជំហរចរចារបស់យើង។ យើងអាចបាញ់ទម្លាក់គោលដៅរហូតដល់ ៩០ភាគរយដែលវាយប្រហារទីក្រុងរបស់យើង។ ការឈរ (របស់អ៊ុយក្រែន) នៅសមរភូមិ គឺពិតជាខ្លាំងក្លាបំផុត ឬរឹងមាំបំផុត នៅរយៈពេល ១ឆ្នាំកន្លងមក»។ការអះអាងនេះកើតឡើងនៅពេលដែលលោក Volodymyr Zelensky បានអំពាវនាវជាថ្មីឲ្យមានកិច្ចពិភាក្សាសន្តិភាពត្រីភាគីជាមួយរុស្ស៊ី ទោះបីជាអ្នកចរចាអាមេរិក កំពុងជាប់រវល់ជាមួយនឹងសង្គ្រាមនៅអ៊ីរ៉ង់ក៏ដោយ។ យ៉ាងណាក្ដី វិមានក្រឹមឡាំងបានបដិសេធការអំពាវនាវឲ្យមានកិច្ចពិភាក្សាថ្មីរវាងមេដឹកនាំទាំង២ ដោយបញ្ជាក់ថា លោក Vladimir Putin នឹងអង្គុយទល់មុខលោក Zelensky នៅពេលដែលត្រូវបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដែលបានព្រមព្រៀងគ្នាប៉ុណ្ណោះ៕

គូវ៉ែត នឹងបន្ធូរបន្ថយការរឹតត្បិតលើដែនសមុទ្រ និងអនុញ្ញាតឱ្យមានសកម្មភាពទូកនៅពេលថ្ងៃ ក្នុងអំឡុងបទឈប់បាញ់

2026/04/23 04:14:23 pm        56
ប្រទេសគូវ៉ែត បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងបន្ធូរបន្ថយការរឹតត្បិតលើដែនសមុទ្រ ដោយអនុញ្ញាតឱ្យទូកនេសាទ និងទូកកម្សាន្តដំណើរការក្នុងអំឡុងពេលថ្ងៃ ចាប់ពីថ្ងៃសុក្រ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រ ខណៈកំពុងរក្សាសន្តិសុខ។សេចក្តីសម្រេចនេះ អនុញ្ញាតឱ្យទូកធ្វើដំណើរចាប់ពីម៉ោង៦:០០នាទីព្រឹកដល់ម៉ោង ៦:០០នាទីល្ងាច ចាប់ពីថ្ងៃទី២៤ ខែមេសា បន្ទាប់ពីការវាយតម្លៃស្ថានភាពបច្ចុប្បន្ន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ។ អគ្គនាយកកងឆ្មាំល្បាតឆ្នេរ លោក Sheikh Mubarak Ali Al-Yousef បានជំរុញឱ្យអ្នកធ្វើដំណើរតាមសមុទ្រប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវផ្លូវនាវាចរណ៍ដែលបានកំណត់ និងជៀសវាងការចូលទៅជិតទីតាំងផលិតប្រេង និងកន្លែងសំខាន់ៗផ្សេងទៀត។ប្រទេសគូវ៉ែត បានរឹតត្បិតវិធានការសន្តិសុខ និងដែនសមុទ្រក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ជំរុញឱ្យមានសកម្មភាពសងសឹកពីប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ដែលកំណត់គោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅទូទាំងតំបន់ឈូងសមុទ្រ រួមទាំងនៅប្រទេសគូវ៉ែត។

ជនអន្តោប្រវេសន៍អាមេរិកខាងត្បូងដែលត្រូវបាននិរទេសទៅកុងហ្គោនិយាយថាប្រឈមនឹងសម្ពាធវិលត្រឡប់ទៅប្រទេសវិញ

2026/04/23 04:12:20 pm        52
ជនអន្តោប្រវេសន៍អាមេរិកខាងត្បូង និងអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន១៥នាក់ដែលទើបតែត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ថ្មីៗនេះនិយាយថា ពួកគេកំពុងប្រឈមនឹងសម្ពាធក្នុងការវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ទោះបីជាមានការព្រួយបារម្ភអំពីសុវត្ថិភាពក៏ដោយ។ស្ត្រីមកពីប្រទេសកូឡុំប៊ី ប៉េរូ និងអេក្វាឌ័រ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ចាប់តាំងពីត្រូវបាននិរទេសទៅកាន់ប្រទេសអាហ្វ្រិកកណ្តាលកាលពីសប្តាហ៍មុន ពួកគេមិនត្រូវបានផ្តល់ជម្រើសគួរឱ្យទុកចិត្តក្រៅពីការវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញនោះទេ។ស្ត្រីជនជាតិកូឡុំប៊ី អាយុ ២៩ ឆ្នាំម្នាក់ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារតែការភ័យខ្លាចនៃការសងសឹកបានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងគិតថា ត្រូវបានគេដាក់សម្ពាធឱ្យយល់ព្រមវិលត្រឡប់ទៅប្រទេសរបស់យើងវិញ ដោយមិនគិតពីហានិភ័យ»។ក្រុមនេះ បានទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីសប្តាហ៍មុន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងប្រទេសទីបីដ៏ចម្រូងចម្រាសជាមួយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ចាប់តាំងពីការវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីសម្រាប់អាណត្តិទីពីរ លោក Trump បានអនុវត្តវិធានការតឹងរ៉ឹងដើម្បីរឹតត្បិតការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក និងបណ្តេញជនអន្តោប្រវេសន៍ដែលមានស្រាប់នៅក្នុងប្រទេស ខណៈមួយចំនួនមានឋានៈស្របច្បាប់។

អ៊ីរ៉ង់ សង្កត់ធ្ងន់លើការសន្ទនា និងបានរិះគន់ «ស្តង់ដារពីរ» របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការចរចា

2026/04/23 03:33:39 pm        106
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់តែងតែស្វាគមន៍ការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងកិច្ចព្រមព្រៀង ហើយនឹងបន្តធ្វើដូច្នេះ។ នៅក្នុងការបង្ហោះនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X លោកប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា ការរំលោភលើការប្តេជ្ញាចិត្ត ការបិទផ្លូវ និងការគំរាមកំហែង បង្កើតជាឧបសគ្គចម្បងចំពោះការចរចាពិតប្រាកដ ហើយ «ពិភពលោកមើលឃើញវោហាសាស្ត្រមិនស្មោះត្រង់គ្មានទីបញ្ចប់ និងភាពផ្ទុយគ្នារវាងការទាមទារ និងសកម្មភាព» ដោយនិយាយសំដៅទៅលើសហរដ្ឋអាមេរិក។កាលពីថ្ងៃពុធដែរនោះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា បទឈប់បាញ់គ្រប់ជ្រុងជ្រោយនឹងមានន័យ លុះត្រាតែវាពុំមានការបិទផ្លូវសមុទ្រ ឬអ្វីដែលលោកបានពិពណ៌នាថាជា «ការយកសេដ្ឋកិច្ចពិភពលោកធ្វើជាចំណាប់ខ្មាំង» និងប្រសិនបើអ៊ីស្រាអែលបញ្ឈប់សកម្មភាពយោធារបស់ខ្លួននៅគ្រប់ទីកន្លែង។លោកបាននិយាយបន្ថែមថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងមិនអាចទៅរួចទេ ប្រសិនបើមានការរំលោភបំពានធ្ងន់ធ្ងរលើបទឈប់បាញ់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថា ស្ថានភាពបច្ចុប្បន្ននៅក្នុងច្រកសមុទ្រ Hormuz គឺជាលទ្ធផលផ្ទាល់នៃការវាយប្រហារដោយយោធាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ។

អ៊ីរ៉ង់រឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz បន្ទាប់ពីសហរដ្ឋអាមេរិកបោះបង់ការវាយប្រហារថ្មី

2026/04/23 03:30:43 pm        104
អ៊ីរ៉ង់បានរឹបអូសនាវា ២គ្រឿង នៅក្នុងច្រកសមុទ្រ Hormuz ខណៈដែលប្រទេសនេះបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងបញ្ឈប់ការវាយប្រហារគ្មានពេលកំណត់ ដោយមិនមានសញ្ញានៃការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ។ស្ថានភាពនៃបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលត្រូវផុតកំណត់នៅដើមសប្តាហ៍នេះ នៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់។ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីបានគំរាមកំហែងធ្វើប្រតិបត្តិការយោធាឡើងវិញ លោក Trump បានសម្រេចប្រកាសឯកតោភាគីកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងបន្តបទឈប់បាញ់ រហូតដល់ខ្លួនបានពិភាក្សាអំពីសំណើរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ២ខែ។ប៉ុន្តែមន្ត្រីអ៊ីរ៉ង់មិនបានប្រាប់ថា ពួកគេបានយល់ព្រមលើការពន្យារបទឈប់បាញ់ណាមួយឡើយ ហើយបានរិះគន់ការសម្រេចចិត្តរបស់លោក Trump ក្នុងការបន្តបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រដោយកងទ័ពជើងទឹកអាមេរិក ដែលខ្លួនបានចាត់ទុកថា ជាវិធានការសង្គ្រាម។ ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាឈានមុខគេ លោក Mohammad Baqer Qalibaf បាននិយាយថា បទឈប់បាញ់ពេញលេញ គឺសមហេតុផលទៅបាន លុះត្រាតែការបិទផ្លូវនេះត្រូវបានដកចេញ។លោក Qalibaf បានលើកឡើងតាមរយៈបណ្ដាញសង្គមថា ការបើកឡើងវិញ ចំពោះច្រកសមុទ្រ Hormuz ដ៏តូចចង្អៀត ដែលដឹកជញ្ជូន ១ភាគ៥ នៃពាណិជ្ជកម្មប្រេងរបស់ពិភពលោក មុនផ្ទុះសង្គ្រាម គឺមិនអាចទៅរួចឡើយ ប្រសិនបើមាន «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់» បែបនេះ៕

អ៊ីរ៉ង់ប្រាប់បេសកជនកូរ៉េខាងត្បូងថា «អ្នកឈ្លានពាន» ទទួលខុសត្រូវចំពោះផលវិបាកនៃសង្គ្រាម

2026/04/23 03:25:56 pm        129
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់បេសកជនពិសេសប្រទេសកូរ៉េខាងត្បូងថា ការទទួលខុសត្រូវចំពោះផលវិបាកនៃសង្គ្រាមស្ថិតនៅលើ «អ្នកឈ្លានពាន» ដោយនិយាយសំដៅទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមការបង្ហោះលើបណ្តាញ Telegram ដោយក្រសួងការបរទេសអ៊ីរ៉ង់ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី២២ ខែមេសា។ក្រសួងបាននិយាយនៅក្នុងសាររបស់ខ្លួនថា បេសកជនលោក Chang Byung-ha បានជួបជាមួយលោក Araqchi នៅទីក្រុងតេអេរ៉ង់។ ក្នុងអំឡុងពេលជំនួប លោក Araqchi «បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ប្រទេសនានាក្នុងការប្រកាន់ជំហរច្បាស់លាស់និងម៉ឺងម៉ាត់ ក្នុងការថ្កោលទោសការឈ្លានពាននេះ និងឧក្រិដ្ឋកម្មដ៏ឃោរឃៅប្រឆាំងប្រជាជនអ៊ីរ៉ង់»។ការបង្ហោះនេះ បាននិយាយថា លោក Araqchi បាននិយាយសំដៅទៅលើការឈ្លានពានដោយយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ថាជាមូលហេតុ និងជាប្រភពនៃភាពអសន្តិសុខដែលមានស្រាប់ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងនៅច្រកសមុទ្រ Hormuz។អ៊ីរ៉ង់ បានរឹបអូសនាវាពីរគ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ ដោយរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើផ្លូវទឹកយុទ្ធសាស្ត្រ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងផ្អាកការរវាយប្រហារគ្មានកំណត់ ហើយគ្មានសញ្ញានៃការចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ នោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM