ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

សារព័ត៌មានរបស់អ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ ពុំបានស្នើសុំការបន្ថែមពេលបទឈប់បាញ់ទេ

2026/04/22 03:48:55 pm        171
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនថា ទីក្រុងតេអេរ៉ង់ ពុំបានស្នើសុំការបន្ថែមពេលបទឈប់បាញ់ទេ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញផ្សព្វផ្សាយសង្គមក៏ដោយ។សារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម បាននិយាយនៅថ្ងៃពុធនេះថា ការប្រកាសរបស់លោក Trump បង្ហាញថា លោកដឹងថាលោកនឹងមិនសម្រេចបានអ្វីតាមរយៈសង្គ្រាមនេះទេ ដូច្នេះលោកកំពុងពិចារណាពីវិធីល្អបំផុតដើម្បីចាញចេញពីសង្គ្រាម។ទីភ្នាក់ងារសារព័ត៌មានក៏បាននិយាយផងដែរថា ការបន្តបិទផ្លូវរបស់កងទ័ពជើងទឹក មានន័យថា ជាការបន្តអរិភាព។ ទីភ្នាក់ងារបាននិយាយបន្ថែមថា អ៊ីរ៉ង់នឹងមិនបើកច្រកសមុទ្រ Hormuz ទេ ដរាបណា ការបិទផ្លូវនៅតែបន្តមាន ហើយនឹងបំបែកការបិទផ្លូវដោយប្រើប្រាស់កម្លាំង ប្រសិនបើចាំបាច់។

ភ្ញៀវទេសចររាប់រយនាក់ ជាប់គាំងនៅលើភ្នំ Rio de Janeiro អំឡុងពេលប្រតិបត្តិការរបស់នគរបាល

2026/04/22 03:47:02 pm        170
ភ្ញៀវទេសចរជិត២០០នាក់បានជាប់គាំងនៅលើកំពូលភ្នំ Rio de Janeiro ខណៈប្រតិបត្តិការរបស់នគរបាលបានចាប់ផ្តើមប្រឆាំងក្រុមជនអន្ធពាលក្នុងស្រុកមួយក្រុម ប៉ុន្តែគ្មានភ្ញៀវទេសចរណាម្នាក់ត្រូវបានរាយការណ៍ថារងរបួស នោះទេ។ ភ្ញៀវទេសចរ កំពុងរង់ចាំមើលព្រះអាទិត្យរះនៅលើកំពូលភ្នំ Morro Dois Irmaos ដែលជាចំណុចទាក់ទាញទេសចរណ៍មួយរបស់ទីក្រុង Rio នៅពេលនោះឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះពីលើតំបន់ ហើយសំឡេងកាំភ្លើងត្រូវបានគេឮ។អ្នកទេសចរម្នាក់មកពីប្រទេសព័រទុយហ្គាល់ និយាយថា អ្នកសី្រមានអារម្មណ៍សុវត្ថិភាពដោយសារមគ្គុទ្ទេសក៍ទេសចរណ៍។ នាយកប្រតិបត្តិទីភ្នាក់ងារទេសចរណ៍បាននិយាយនៅក្នុងបទសម្ភាសន៍ថា មគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវបានបណ្តុះបណ្តាលឱ្យចេះដោះស្រាយស្ថានភាពទាំងនេះ។ មនុស្សបីនាក់ត្រូវបានចាប់ខ្លួន ហើយនគរបាល លោក Fabricio Oliveira បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ Instagram ថា «វត្ថុតាងដែលរឹបអូសបាន មាន កាំភ្លើងវែង កាំភ្លើងខ្លី គ្រឿងញៀន វិទ្យុទាក់ទង បង់កាំភ្លើងវែង គ្រាប់រំសេវ និងសម្លៀកបំពាក់ក្លែងបន្លំ»។

Lufthansa នឹងលុបការហោះហើររដូវក្តៅ ២០.០០០ជើង ដើម្បីសន្សំសំចៃការចំណាយថ្លៃប្រេងឥន្ធនៈ

2026/04/22 03:45:13 pm        156
ក្រុមហ៊ុនអាកាសចរណ៍ Deutsche Lufthansa AG របស់ប្រទេសអាល្លឺម៉ង់ គ្រោងនឹងលុបការហោះហើរចម្ងាយជិតមិនសូវចំណេញចំនួន ២០.០០០ជើង ពីកាលវិភាគរដូវក្តៅរបស់ខ្លួន នៅតំបន់អឺរ៉ុប ដើម្បីសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈយន្តហោះ ដែលតម្លៃបានហក់ឡើងខ្ពស់ទ្វេដង ចាប់តាំងពីមានការចាប់ផ្តើមសង្គ្រាម នៅអ៊ីរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុបមួយនេះ បានឲ្យដឹងថា ការកាត់បន្ថយនេះ នឹងមានចំនួន ១ភាគរយនៃគីឡូម៉ែត្រកៅអីដែលមាន ជារង្វាស់នៃសមត្ថភាពផ្ទុករបស់ក្រុមហ៊ុនអាកាសចរណ៍ ហើយសន្សំសំចៃប្រេងឥន្ធនៈយន្តហោះបានប្រហែល ៤០លានគីឡូក្រាម។ចំណាត់ការនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រកាសនៅពាក់កណ្តាលខែមេសានេះ អំពីការបិទអង្គភាពតំបន់ Cityline របស់ខ្លួន និងការលែងហោះហើរនូវយន្តហោះចាស់ៗចំនួន ២៧គ្រឿងដែលចំណាយប្រេងឥន្ធនៈច្រើន។Lufthansa បានចាត់វិធានការដ៏ខ្លាំងក្លាបំផុតមួយចំនួន ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍សកល ចាប់តាំងពីជម្លោះមជ្ឈិមបូព៌ាបានចាប់ផ្តើម ខណៈដែលក្រុមហ៊ុននេះក៏ត្រូវដោះស្រាយផងដែរជាមួយនឹងកូដកម្មរបស់អ្នកបើកយន្តហោះ និងបុគ្គលិកនៅលើកាប៊ីនយន្តហោះ។ការលុប ១២០ជើងដំបូង ត្រូវបានអនុវត្តនៅថ្ងៃទី២១ ខែមេសា ដែលមានប្រសិទ្ធភាពរហូតដល់ចុងខែឧសភា។ ការកាត់បន្ថយកាន់តែទូលំទូលាយរហូតដល់ចុងបញ្ចប់នៃរយៈពេលហោះហើររដូវក្តៅ នឹងត្រូវបានបង្ហាញនៅចុងខែមេសា ឬដើមខែឧសភា៕

បារាំង ប្រកាសវិធានការថ្មីៗដើម្បីជួយកម្មករ និងវិស័យជាច្រើនទៀតក្នុងពេលតម្លៃប្រេងឡើងខ្ពស់

2026/04/22 03:38:50 pm        167
នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែមេសា ថា រដ្ឋាភិបាលនឹងពង្រីក ហើយអនុវត្តការផ្តល់ជំនួយដែលបានកំណត់គោលដៅសម្រាប់កសិករ អ្នកនេសាទ និងកម្មករដឹកជញ្ជូន ដើម្បីទូទាត់សងផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រី ស្តីពីថាមពល លោក Lecornu បាននិយាយថា រដ្ឋាភិបាលនឹងដាក់ចេញការគាំទ្រសម្រាប់អ្នកប្រើប្រាស់ប្រេងឥន្ធនៈច្រើនដែលផ្តល់ប្រយោជន៍ដល់កម្មករដែលមានប្រាក់ចំណូលទាបប្រហែល៣លាននាក់។តម្លៃប្រេងឥន្ធនៈ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងពេលជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបង្កផលលំបាកដល់កសិករ អ្នកនេសាទ និងអ្នកបើកបររថយន្តដឹកទំនិញ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងម៉ាស៊ូតសម្រាប់ការផលិត ការដឹកជញ្ជូន និងប្រតិបត្តិការប្រចាំថ្ងៃ។វិធានការទាំងនេះធ្វើឡើងខណៈប្រទេសបារាំងប្រឈមនឹងសម្ពាធថវិកាកាន់តែខ្លាំងឡើង ដោយរដ្ឋាភិបាលកំពុងស្វែងរកការទប់ស្កាត់ការកើនឡើងការខាតបង់ពីសង្គ្រាម ខណៈទប់ស្កាត់ការចំណាយសាធារណៈឱ្យស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។នាវាដឹកប្រេងរាប់រយគ្រឿង និងនាវាផ្សេងទៀត បានជាប់គាំងនៅខាងក្នុងឈូងសមុទ្រ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយកាត់បន្ថយការផ្គត់ផ្គង់ប្រេងសកលចំនួន២០% ជាការរំខានដល់ការផ្គត់ផ្គង់ធំបំផុតរបស់ពិភពលោក។

ប្រធានាធិបតីម៉ិកស៊ិក ហៅការវាយប្រហារនៅតំបន់ទេសចរណ៍បណ្តាលឲ្យមនុស្សស្លាប់និងរបួសថា មិនធ្លាប់មានពីមុនមក

2026/04/22 03:33:51 pm        207
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីកាលពីថ្ងៃអង្គារ ទី២១ ខែមេសាថា ការវាយប្រហារនៅពីរ៉ាមីត Teotihuacan ជិតទីក្រុង Mexico City គឺជាឧប្បត្តិហេតុដាច់ដោយឡែកមួយ ហើយតំបន់ទេសចរណ៍របស់ប្រទេសម៉ិកស៊ិក តែងតែមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបរទេស។ជនប្រដាប់អាវុធម្នាក់ កាន់កាំភ្លើងខ្លី បានបើកការបាញ់ប្រហារទៅលើភ្ញៀវទេសចរនៅពេលព្រឹកព្រលឹមកាលពីថ្ងៃចន្ទ ទី២០ ខែមេសា នៅលើកំពូលពីរ៉ាមីតព្រះច័ន្ទនៅតំបន់បុរាណវិទ្យា មានទីតាំងប្រហែល៥០ គីឡូម៉ែត្រពីរដ្ឋធានី បានបង្កឱ្យមានការភ័យស្លន់ស្លោមុនពេលខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង។អ្នកវាយប្រហារ បានធ្វើសកម្មភាពតែម្នាក់ឯង ហើយការវាយប្រហាររបស់ជននេះបានរៀបចំផែនការទុក នេះបើយោងតាមអាជ្ញាធរម៉ិកស៊ិកមួយថ្ងៃបន្ទាប់ពីសោកនាដកម្មបានឆក់យកជីវិតភ្ញៀវទេសចរជនជាតិកាណាដាម្នាក់ និងធ្វើឱ្យភ្ញៀវទេសចរ១៣នាក់ផ្សេងទៀតរងរបួស។អាជ្ញាធរមកពីរដ្ឋម៉ិកស៊ិក ជាកន្លែងដែលទីតាំង Teotihuacan ស្ថិតនៅ បាននិយាយថា អ្នករងរបួសចំនួន៧នាក់ក្នុងចំណោម១៣នាក់បានរងរបួសដោយកាំភ្លើង ហើយ៦នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។មន្ត្រីបាននិយាយថា អ្នករងរបួសមានមកពីប្រទេសកាណាដា សហរដ្ឋអាមេរិក កូឡុំប៊ី រុស្ស៊ី ប្រេស៊ីល និងប្រទេសហូឡង់។

ប្រធានាធិបតីអាហ្សង់ទីន ដុតបំភ្លឺភ្លើងគប់សម្រាប់ទិវាឯករាជ្យរបស់អ៊ីស្រាអែល

2026/04/22 03:30:51 pm        155
នៅក្នុងវីដេអូអបអរសាទរ ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែមេសា ប្រធានាធិបតីប្រទេសអាហ្សង់ទីន លោក Javier Milei បានដុតបំភ្លឺភ្លើងគប់កិត្តិយសក្នុងអំឡុងពេលប្រារព្ធទិវាឯករាជ្យលើកទី៧៨ របស់អ៊ីស្រាអែលនៅទីក្រុងយេរូសាឡឹម។ អ៊ីស្រាអែល បានប្រកាសឯករាជ្យនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ១៩៤៨ ប៉ុន្មានម៉ោងមុនអាណត្តិរបស់អង្គការសហប្រជាជាតិនៅប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអង់គ្លេស បានផុតកំណត់។ប៉ាឡេស្ទីនប្រារព្ធខួបលើកទី៧៨ នៃការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីដែនដី នៅថ្ងៃទី១៥ ខែឧសភា ដោយរំលឹកដល់ការបាត់បង់ទឹកដីរបស់ពួកគេបន្ទាប់ពីសង្គ្រាមឆ្នាំ១៩៤៨ នៅពេលកំណើតនៃរដ្ឋអ៊ីស្រាអែល ដែលនៅពេលនោះពលរដ្ឋប៉ាឡេស្ទីនជាង ៧០០.០០០នាក់ត្រូវបានបង្ខំឱ្យភៀសខខ្លួនចេញពីលំនៅឋានរបស់ពួកគេ ឬត្រូវភៀសខ្លួនពីភូមិរបស់ខ្លួន។លោក Milei បានធ្វើដំណើរលើកទីបីរបស់លោកទៅកាន់ប្រទេសអ៊ីស្រាអែល ដែលនឹងមានរយៈពេលបីថ្ងៃ និងបញ្ចប់ដោយការចូលរួមនៅក្នុងទិវាឯករាជ្យរដ្ឋរបស់ប្រទេសអ៊ីស្រាអែល។

អឺរ៉ុបត្រៀមខ្លួនឆ្លើយតបវិបត្តិថាមពលដោយសារសង្គ្រាមអ៊ីរ៉ង់ ជាលើកទី២ រយៈពេល ៤ឆ្នាំ

2026/04/22 03:17:08 pm        145
គណៈកម្មការអឺរ៉ុប នឹងដាក់ចេញផែនការ នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ ដើម្បីកាត់បន្ថយពន្ធអគ្គិសនី និងសម្របសម្រួលការបំពេញស្តុកឧស្ម័នរបស់ប្រទេសនានា នៅរដូវក្តៅ ខណៈដែលប្លុកនេះកំពុងប្រឹងប្រែងទប់ស្កាត់ផលប៉ះពាល់ថាមពល ដោយសារសង្គ្រាមអ៊ីរ៉ង់។សេចក្តីព្រាងសំណើដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters បង្ហាញថា សហភាពអឺរ៉ុប (EU) នឹងជៀសវាងអន្តរាគមន៍ទីផ្សារសំខាន់ៗ ដូចជាការកំណត់តម្លៃឧស្ម័ន ឬយកពន្ធលើប្រាក់ចំណេញពីក្រុមហ៊ុនថាមពល ពោលគឺជាវិធានការដែលខ្លួនបានប្រើក្នុងឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ហើយតម្លៃបានហក់ឡើងដល់កម្រិតខ្ពស់បំផុត។ជំនួសវិញ គណៈកម្មការមានគម្រោងទប់ស្កាត់ច្បាប់ពន្ធរបស់ EU ដើម្បីផ្ដល់ភាពអំណោយផលដល់អគ្គិសនី ជាងប្រេង និងឧស្ម័ន ហើយធ្វើឲ្យវាកាន់តែងាយស្រួល សម្រាប់រដ្ឋាភិបាលនានា ក្នុងការកាត់បន្ថយពន្ធអគ្គិសនីរបស់ឧស្សាហកម្មនេះឲ្យដល់កម្រិតសូន្យ។ នេះបើយោងតាមសេចក្តីព្រាងដែលនៅតែអាចមានការកែប្រែ មុនពេលចេញផ្សាយជាសាធារណៈ។ជាមួយគ្នានេះ EU ក៏នឹងចូលរួមសម្របសម្រួលកិច្ចប្រឹងប្រែងរបស់ប្រទេសនានា ក្នុងការបំពេញស្តុកឧស្ម័ននៅក្នុងប៉ុន្មានខែខាងមុខ និងផ្តល់ការណែនាំថា តើរដ្ឋាភិបាល គួរដោះស្រាយលទ្ធភាពដែលអាចមានការខ្វះខាតប្រេងឥន្ធនៈយន្តហោះយ៉ាងដូចម្ដេច។គួរបញ្ជាក់ថា ការពឹងផ្អែកយ៉ាងខ្លាំងរបស់អឺរ៉ុបលើការនាំចូលប្រេង និងឧស្ម័ន បានធ្វើឲ្យអឺរ៉ុបប្រឈមនឹងតម្លៃហក់ឡើងខ្ពស់ ចាប់តាំងពីច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈដ៏សំខាន់មួយ ត្រូវបានបិទ ហើយអ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់មជ្ឈិមបូព៌ា៕

ការចរចា រវាងអាមេរិក និងអ៊ីរ៉ង់ មិនច្បាស់លាស់ ដោយដំណើររបស់លោក Vance ត្រូវបានលុបចោល

2026/04/22 03:14:01 pm        170
ការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ភាពជាប់គាំង កាលថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) ដោយមានសេចក្ដីរាយការណ៍ថា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានពន្យារពេលការដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេសប៉ាគីស្ថាន ហើយមន្ត្រីអ៊ីរ៉ង់បានបដិសេធមិនចូលរួម។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍ថា តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន អ៊ីរ៉ង់បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ខ្លួននឹងមិនចូលរួមនោះទេ សម្រាប់កិច្ចចរចាដែលត្រូវបានគ្រោងទុកនៅថ្ងៃទី២២ ខែមេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ។ សេចក្ដីរាយការណ៍នេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ មិនមានលទ្ធភាព ដែលថា អ៊ីរ៉ង់នឹងចូលរួមក្នុងការចរចានេះឡើយ។ដោយឡែក សារព័ត៌មាន AP បានរាយការណ៍ថា លោក Vance បានលុបចោលការធ្វើដំណើររបស់លោក ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូបដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ លោកអនុប្រធានាធិបតីរូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២១ ខែមេសា ដើម្បីចាប់ផ្ដើមកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ឡើងវិញ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ពេលវេលាផុតកំណត់ នៅល្ងាចថ្ងៃទី២២ ខែមេសា តាមម៉ោងនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយអ៊ីរ៉ង់។ តែកាលពីថ្ងៃអង្គារ លោកបានប្រកាសថា លោកកំពុងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ តាមសំណើរបស់ប៉ាគីស្ថាន។លោក Trump បានទាមទារឲ្យអ៊ីរ៉ង់បញ្ចប់មហិច្ឆតា ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និងប្រគល់សម្ភារៈនុយក្លេអ៊ែររបស់ខ្លួនមកវិញ។ ទីក្រុងតេអេរ៉ង់បានបដិសេធមិនព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយរបស់ខ្លួន ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើបទឈប់បាញ់ ដោយបន្តបិទផ្លូវ នៅច្រកសមុទ្រ Hormuz។ លោក Trump បានគំរាមថា នឹងចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនត្រូវបានឈានដល់ ក្រោយផុតកំណត់បទឈប់បាញ់ ដែលលោកបានប្រកាសកាលពីថ្ងៃទី៧ ខែមេសា៕

អ៊ីរ៉ង់រិះគន់ខ្លាំងៗ ចំពោះការចរចាសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា ជាការ «ខ្ជះខ្ជាយពេលវេលា»

2026/04/22 01:06:21 pm        98
អ៊ីរ៉ង់បានរិះគន់ខ្លាំងៗ ចំពោះការចរចាដែលកំពុងដំណើរការជាមួយសហរដ្ឋអាមេរិក ដោយចាត់ទុកថា នេះគឺជាការ «ខ្ជះខ្ជាយពេលវេលា» ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្លាយរយៈពេលនៃបទឈប់បាញ់បន្ថែមទៀត។យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានឲ្យដឹងថា ទីក្រុងតេអេរ៉រង់ បានរិះគន់ដំណើរការចរចាជាមួយសហរដ្ឋអាមេរិកនេះ ពីព្រោះវា «រារាំងមិនឲ្យឈានដល់កិច្ចព្រមព្រៀងសមស្របណាមួយ»។កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) លោកប្រធានាធិបតី Trump បានប្រកាសពីការបន្ថែមរយៈពេលបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីដំណើររបស់អនុប្រធានាធិបតី លោក JD Vance ទៅប្រទេសប៉ាគីស្ថាន សម្រាប់ការចរចានេះ ត្រូវបានពន្យារពេល។ ហើយមន្ត្រីអ៊ីរ៉ង់ តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន បានប្រាប់ថា ខ្លួននឹងមិនចូលរួមទេ។ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិករូបនេះ បានប្រកាសពីការពង្រីកបទឈប់បាញ់ដែលដើមឡើយមានរយៈពេល ២សប្ដាហ៍ តាមសំណើរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងលោកសេនាប្រមុខ Asim Munir។ការវិវត្តចុងក្រោយនេះ បានបញ្ជាក់ថា នេះគឺឧបសគ្គមួយទៀត សម្រាប់កិច្ចប្រឹងប្រែងរបស់លោក Trump ក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទូទាំងប្រទេសអ៊ីរ៉ង់។ ជម្លោះនេះ ដែលបានអូសបន្លាយដល់សប្តាហ៍ទី៨ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឲ្យមានវិបត្តិថាមពលសកល ដែលធ្វើឲ្យសម្ពាធកាន់តែខ្លាំងឡើងៗ លើភាគីទាំង២ ដើម្បីឲ្យស្វែងរកច្រកចេញ៕

សហរដ្ឋអាមេរិកថា ខ្លួននឹងមិនដកប្រព័ន្ធការពារជាតិចេញពីកូរ៉េខាងត្បូងទេ

2026/04/22 12:46:13 pm        95
មេបញ្ជាការកងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារ ២១មេសា សប្ដាហ៍នេះ ថាសហរដ្ឋអាមេរិកមិនបានដកប្រព័ន្ធការពារមីស៊ីលសំខាន់មួយពីកូរ៉េខាងត្បូងទៅកាន់មជ្ឈិមបូព៌ាសម្រាប់សង្គ្រាមអ៊ីរ៉ង់ទេ។ដោយដកស្រង់សម្តីមន្ត្រីពីររូប កាសែត Washington Post បានរាយការណ៍កាលពីខែមីនាថា មន្ទីរបញ្ចកោណកំពុងដកផ្នែកខ្លះនៃប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ឬហៅថា (THAAD) ទៅកាន់មជ្ឈិមបូព៌ាពីកូរ៉េខាងត្បូង ។ប្រព័ន្ធ THAAD ដែលផលិតនៅសហរដ្ឋអាមេរិកត្រូវបានប្រើសម្រាប់ការស្ទាក់ចាប់មីស៊ីលផ្លោងរយៈកម្ពស់ខ្ពស់ ហើយប្រព័ន្ធនេះត្រូវបានដាក់ពង្រាយនៅកូរ៉េខាងត្បូងដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។មេបញ្ជាការកងកម្លាំងអាមេរិកនៅកូរ៉េខាងត្បូងលោកឧត្តមសេនីយ៍ Xavier Brunson ត្រូវបានសួរនៅក្នុងសវនាការគណៈកម្មាធិការព្រឹទ្ធសភាដោយសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Gary Peters អំពីការព្រួយបារម្ភរបស់កូរ៉េខាងត្បូងថាការដកប្រព័ន្ធ THAAD ធ្វើឱ្យចុះខ្សោយការទប់ស្កាត់ប្រឆាំងនឹងកូរ៉េខាងជើង។លោក Brunson បាននិយាយថា ពួកលោកពុំទាន់បានដកប្រព័ន្ធ THAAD ណាមួយទេ ដូច្នេះ ប្រព័ន្ធខែលការពារមីស៊ីល THAAD នៅតែស្ថិតនៅលើឧបទ្វីបនេះនៅឡើយទេនាពេលបច្ចុប្បន្ននេះ ប៉ុន្តែពួកលោកកំពុងបញ្ជូនគ្រាប់រំសេវទៅគោលដៅ ហើយគ្រាប់រំសេវទាំងនោះកំពុងរង់ចាំប្រព័ន្ធនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM