រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ្នកតាំងលំនៅឋាន បិទផ្លូវទៅកាន់សាលារៀនដោយលួសបន្លាក្នុងតំបន់ West Bank

2026/04/17 12:03:16 pm        76
នេះគឺជាផ្លូវដែលកុមារប៉ាឡេស្ទីនជាច្រើននៅក្នុងតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល ជាធម្មតាធ្វើដំណើរទៅសាលារៀន។ ប៉ុន្តែកាលពីថ្ងៃច័ន្ទ ពួកគេមិនបានទៅដល់ថ្នាក់រៀនទេ ដោយសារតែរបងលួសបន្លាទើបត្រូវបានដំឡើងថ្មីនេះ ដែលអ្នកភូមិនិយាយថា ត្រូវបានដាក់ដោយស្រាអែល។សិស្សសាលា ត្រូវបានគេមើលឃើញកំពុងអានសៀវភៅ និងលេងនៅក្បែររបងនោះ ខណៈទាហានអ៊ីស្រាអែលនៅលើកំពូលភ្នំកំពុងសម្លឹងមើល។ ក្រុមប្រឹក្សា Yesha ដែលជាស្ថាប័នមួយតំណាងឱ្យអ្នកតាំងលំនៅតំបន់ West Bank បានប្រាប់សារព័ត៌មានរ៉យទ័រថា «របាំងមួយត្រូវបានដំឡើងដើម្បីការពារប្រជាជននៅទីតាំងលំនៅឋាន Carmel ដោយសម្របសម្រួលជាមួយអាជ្ញាធរសន្តិសុខអ៊ីស្រាអែល» បន្ទាប់ពីការប៉ុនប៉ងឈ្លានពានម្តងហើយម្តងទៀតចូលទៅក្នុងតំបន់ Carmel។ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែលមួយក្រុមបាននិយាយថា របងលួសបន្លានេះគឺជាផ្នែកមួយនៃយុទ្ធនាការសម្របសម្រួលដោយអ្នកតាំងលំនៅឋាន និងយោធា ដើម្បីបំភិតបំភ័យពលរដ្ឋប៉ាឡេស្ទីន និងបានបណ្តេញពួកគេចេញពីដែនដីរស់នៅ។បន្ថែមលើការដំឡើងរបងនេះ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា ទាហានអ៊ីស្រាអែលក៏បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក បណ្តាលឱ្យកុមារជាច្រើននាក់មានបញ្ហាផ្លូវដង្ហើម។ នៅក្នុងសេចក្តីថ្លែងការណ៍ យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានប្រើ «មធ្យោបាយបំបែកកុបកម្ម» ប្រឆាំងនឹងមនុស្សពេញវ័យ ដែលខ្លួននិយាយថា បានព្យាយាមទៅដល់បរិវេណសន្តិសុខនៃការតាំងលំនៅឋាន។ យោធា បានទទួលស្គាល់ថា កុមារមានវត្តមាន ប៉ុន្តែ ពួកគេមិនត្រូវបានកំណត់គោលដៅទេ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន ជឿជាក់ជាងមុនចំពោះការគាំទ្រពីអាមេរិក ក្រោយទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន

2026/04/17 11:59:27 am        94
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Yulia Svyrydenko បានចាកចេញពីសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ១៦មេសាសប្ដាហ៍នេះ ជាមួយអ្វីដែលលោកស្រីហៅថា ការចរចាវិជ្ជមានជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Scott Bessent ដោយលោកស្រីយល់ថា លោកគាំទ្រប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមរបស់លោកស្រី។លោកស្រី Svyrydenko បានប្រាប់សារព័ត៌មាន Reuters ថា លោកស្រីបានប្រើប្រាស់កិច្ចប្រជុំជាមួយលោក Bessent ដើម្បីបញ្ជាក់ពីជំហររបស់អ៊ុយក្រែនថា ទណ្ឌកម្មដែលដាក់ប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំកាលពីបួនឆ្នាំមុន មិនគួរចុះខ្សោយ លើកលែង ឬពន្យារពេលឡើយ។ទីក្រុងវ៉ាស៊ីនតោនបានលើកលែងទណ្ឌកម្មមួយចំនួនលើប្រេងរបស់រុស្ស៊ីជាបណ្តោះអាសន្ន ដើម្បីជួយទប់ទល់កង្វះខាតការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែឥឡូវនេះទណ្ឌកម្មទាំងនោះបានចូលជាធរមានវិញ។លោកស្រី Svyrydenko បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយផ្ដាច់មុខរបស់លោកស្រីក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំនិទាឃរដូវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក។គួររម្លឹកថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបប្រជុំគ្នាកាលពីខែមុននៅរដ្ឋផ្លរីដា ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដំបូងបានរលាយបាត់។ អ៊ុយក្រែនបានទទូចថា ខ្លួនត្រូវការការធានាសន្តិសុខជាមុនសិន មុនពេលយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពណាមួយ៕

ចិនបង្កើនផ្នែកការទូតលើបញ្ហាអ៊ីរ៉ង់ ខណៈកំពុងស្វែងរកកិច្ចប្រជុំកំពូលដោយរលូនជាមួយលោក Trump

2026/04/17 11:40:59 am        134
ប្រទេសចិនកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ដោយដើរផ្លូវការទូត ខណៈខ្លួនកំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅខែក្រោយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ស្របពេលព្យាយាមកុំឱ្យទីក្រុងតេអេរ៉ង់ឯកោ។ ក្រុមអ្នកវិភាគនិយាយថា កិច្ចប្រជុំពាក់កណ្តាលខែឧសភារបស់ប្រធានាធិបតីចិន Xi Jinping ជាមួយលោក Trump កំពុងកំណត់វិធីសាស្រ្តរបស់ទីក្រុងប៉េកាំងចំពោះជម្លោះនៅមជ្ឈិមបូព៌ា ខណៈប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក ដែលពឹងផ្អែកលើមជ្ឈិមបូព៌ាសម្រាប់ប្រេងឥន្ធនៈពាក់កណ្តាលរបស់ខ្លួន កំពុងស្វែងរកការការពារការផ្គត់ផ្គង់ថាមពលរបស់ខ្លួន។ វិធីសាស្រ្តដែលរៀបចំឡើងដោយប្រទេសចិនសម្រាប់សង្គ្រាមនេះ ធ្វើឲ្យចិនមានឥទ្ធិពលគ្រប់គ្រាន់លើការចរចាតាមច្រកក្រោយក្រៅផ្លូវការរបស់ខ្លួន ដែលលោក Trump បានលើកសរសើរទីក្រុងប៉េកាំងក្នុងការជួយនាំអ៊ីរ៉ង់ទៅកាន់កិច្ចចរចាសន្តិភាពកាលពីចុងសប្តាហ៍មុននៅក្នុងប្រទេសប៉ាគីស្ថាន។លោក Eric Olander និពន្ធនាយកនៃគម្រោងChina-Global South Project ជាអង្គការឯករាជ្យមួយដែលវិភាគការចូលរួមរបស់ប្រទេសចិននៅក្នុងពិភពលោកកំពុងអភិវឌ្ឍន៍ បាននិយាយថា អ្នកបានឮប្រធានាធិបតី Trump លើកឡើងម្តងហើយម្តងទៀតអំពីរបៀបដែលចិនបាននិយាយជាមួយអ៊ីរ៉ង់។ នោះធ្វើឱ្យពួកគេស្ថិតនៅក្នុងបន្ទប់ជាមួយក្រុមអ្នកចរចា ទោះបីវាមិនមែនជាកៅអីនៅតុចរចាក៏ដោយ។ក្រសួងការបរទេសចិនពុំបានឆ្លើយតបនឹងសំណួរអំពីការទូតរបស់ខ្លួនមុនកិច្ចប្រជុំកំពូលនោះទេ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកក្នុងរយៈពេលប្រាំបីឆ្នាំ។ លោក Trump និយាយថា ដំណើររបស់លោកទៅកាន់ប្រទេសចិននឹងធ្វើឡើងនៅថ្ងៃទី១៤ និង១៥ ខែឧសភា។ ក្រុមអ្នកវិភាគបាននិយាយថា ដោយសារការបិទផ្លូវកងទ័ពជើងទឹកអាមេរិកលើកំពង់ផែអ៊ីរ៉ង់ជាការគំរាមកំហែងដោយផ្ទាល់ និងកំពុងកើនឡើង ប្រទេសចិនបានចូលរួមក្នុងសកម្មភាពការទូតជាច្រើន ហើយបានចៀសវាងការរិះគន់យ៉ាងខ្លាំងចំពោះការប្រព្រឹត្តសង្គ្រាមរបស់លោក Trump ដើម្បីឱ្យកិច្ចប្រជុំកំពូល ដែលត្រូវបានពន្យារពេលម្តងដោយសារជម្លោះ អាចដំណើរការទៅដោយរលូន ៕

ប្រធានាធិបតីគុយបា ប្រឆាំងនឹងសម្ពាធរបស់អាមេរិក និងការគំរាមបិទផ្លូវថាមពល

2026/04/17 10:51:54 am        136
ប្រធានាធិបតីប្រទេសគុយបា លោក Miguel Diaz-Canel បាននិយាយថា ប្រទេសរបស់លោក មិនស្វែងរកជម្លោះជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធប្រសិនបើចាំបាច់ ខណៈប្រទេសគុយបា ប្រារព្ធខួបនៃចរិតលក្ខណៈបដិវត្តន៍សង្គមនិយមរបស់ខ្លួន ក្នុងពេលមានការគំរាមវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក។ លោក Diaz-Canel បានប្រើសំឡេងប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងសុន្ទរកថានៅចំពោះមុខហ្វូងមនុស្ស ដែលកំពុងប្រារព្ធខួបលើកទី៦៥នៃការប្រកាសរបស់លោក Fidel Castro អំពីលក្ខណៈសង្គមនិយមនៃបដិវត្តន៍គុយបា ។លោក Diaz-Canel បាននិយាយថា «ពេលវេលានេះ គឺជាបញ្ហាប្រឈមយ៉ាងខ្លាំង ហើយអំពាវនាវដល់យើងម្តងទៀត ដូចនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៦១ ឱ្យត្រៀមខ្លួនប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរ រួមទាំងការឈ្លានពានផ្នែកយោធា»។ «យើងមិនចង់បានវាទេ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងក្នុងការរៀបចំដើម្បីបញ្ចៀសវា ហើយប្រសិនបើវាក្លាយជារឿងជៀសមិនរួច នោះយើងត្រូវកម្ចាត់វា»។លោក ប្រធានាធិបតី Donald Trump បានគំរាមថា សហរដ្ឋអាមេរិក អាចផ្តួលរំលំរដ្ឋាភិបាលគុយបា ដែលជាប្រភពកំហឹងជាយូរមកហើយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ហើយបានបង្កើនការរឹតត្បិតថាមពលដែលមានន័យថារឹតត្បិតសេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ។ លោក Trump បាននិយាយកាលពីដើមសប្តាហ៍នេះថា «យើងអាច នឹងបញ្ឈប់នៅប្រទេសគុយបា បន្ទាប់ពីយើងបញ្ចប់នៅអ៊ីរ៉ង់» ដោយបញ្ជាក់ថាការផ្តោតសំខាន់របស់លោក អាចងាកទៅរកប្រទេសគុយបា បន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ បញ្ចប់។ការបិទផ្លូវថាមពលរបស់សហរដ្ឋអាមេរិក និងការបញ្ចប់ការដឹកជញ្ជូនប្រេងពីប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីខែមករា បណ្តាលឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅប្រទេសកោះមួយនេះ។

អូស្ត្រាលី ច្រានចោលការរឹតត្បិតប្រេងឥន្ធនៈបន្ទាប់ពីអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ខ្លួន

2026/04/17 10:49:50 am        120
លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែមេសានេះ ថា អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងធំបំផុតមួយក្នុងចំណោមរោងចក្រចម្រាញ់ប្រេងចំនួនពីរកន្លែងរបស់ប្រទេស នឹងមិនបង្កឱ្យមានការរឹតត្បិតប្រេងឥន្ធនៈណាមួយឡើយ ខណៈរដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបានការផ្គត់ផ្គង់ប្រេង ដោយសារតែសង្គ្រាមលើប្រទេសអ៊ីរ៉ង់។ អគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេង Viva Energy ក្នុងទីក្រុងកំពង់ផែ Geelong មានចម្ងាយបើកបរ១ម៉ោងពីទីក្រុង Melbourne បានកើតឡើងក្នុងពេលវេលាដ៏អាក្រក់មួយសម្រាប់ប្រទេសអូស្ត្រាលីដែលនាំចូល៨០ភាគរយនៃតម្រូវការប្រេងឥន្ធនៈរបស់ខ្លួន ហើយបាននិងកំពុងប្រជែងដើម្បីបិទការផ្គត់ផ្គង់បន្ថែមពីសម្ព័ន្ធមិត្តក្នុងតំបន់។ លោក Albanese បាននិយាយថា រោងចក្រចម្រាញ់ប្រេងដែលមានកម្លាំងផលិត១២០.០០០បារ៉ែលក្នុងមួយថ្ងៃ កំពុងធ្វើប្រតិបត្តិការក្នុងអត្រាទាប ដោយផលិតប្រហែល៦០ភាគរយនៃទិន្នផលប្រេងសាំង និង៨០ភាគរយនៃប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈសម្រាប់ផ្នែកអាកាសចរណ៍ បន្ទាប់ពីអគ្គិភ័យបានវាយប្រហារអង្គភាពកែច្នៃប្រេងឥន្ធនៈចំនួនពីរកន្លែងរបស់ខ្លួន។ រោងចក្រចម្រាញ់ប្រេង ផ្គត់ផ្គង់ប្រេងឥន្ធនៈជាងពាក់កណ្តាលដែលត្រូវបានប្រើប្រាស់នៅក្នុងរដ្ឋ Victoria ជារដ្ឋមានប្រជាជនច្រើនបំផុតទីពីររបស់ប្រទេសអូស្ត្រាលី និងប្រហែលមួយភាគដប់នៃតម្រូវការរបស់ប្រទេស។ លោក Albanese បានប្រាប់អ្នកសារព័ត៌មាននៅពេលសួរថា តើអគ្គិភ័យនេះ នឹងបង្ខំឱ្យមានការផ្លាស់ប្តូរផែនការសន្តិសុខប្រេងក្នុងដំណាក់កាលរបស់រដ្ឋាភិបាល ដែលរួមមានវិធានការកំណត់ការប្រើប្រាស់ប្រេងឥន្ធនៈ ប្រសិនបើការខ្វះកាន់តែខ្លាំង ដែរឬទេ។ លោកបាននិយាយថា «រដ្ឋាភិបាល បានដាក់ចេញនូវដំណាក់កាល ដើម្បីរៀបចំផែនការ និងត្រៀមសម្រាប់កាលៈទេសៈដែលរងផលប៉ះពាល់ជាចម្បងដោយព្រឹត្តិការណ៍សកល ពុំមែនដោយព្រឹត្តិការណ៍នៅទីនេះទេ»។

ពលរដ្ឋជ្វីហ្វអ៊ីរ៉ង់ ច្រានចោលទំនាក់ទំនងរវាងសាសនាស៊ូដាយនិយម និងសង្គ្រាមក្នុងអំឡុងប្រមូលផ្តុំគ្នានៅតេអេរ៉ង់

2026/04/17 10:47:55 am        122
សមាជិកសហគមន៍ជ្វីហ្វអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅវិហារ Yusef Abad ទីក្រុងតេអេរ៉ង់ភាគកណ្តាលកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ដោយបានធ្វើពិធីបួងសួង ខណៈសង្គ្រាមពាក់ព័ន្ធនឹងអ៊ីរ៉ង់ នៅតែបន្ត។ នៅខាងក្នុងវិហារ អ្នកកាន់សាសនា បានឈរច្រៀងចម្រៀងជាតិអ៊ីរ៉ង់ មុនពេលស្តាប់មេដឹកនាំសហគមន៍ និងវាគ្មិននៅក្រោមរូបភាពរបស់ឥស្សរជនបដិវត្តន៍ និងសាសនារបស់ប្រទេស។សមាជិកសហគមន៍ម្នាក់បាននិយាយថា ជម្លោះនេះ មិនគួរត្រូវបានបង្កើតឡើងជាសង្គ្រាមប្រឆាំងនឹងជ្វីហ្វនោះទេ។ «នេះពុំមែនជាជម្លោះរវាងអ៊ីរ៉ង់ និងពលរដ្ឋជ្វីហ្វទេ។ នេះជាជម្លោះរវាងអ៊ីរ៉ង់ សាសនាស៊ូដាយនិយម និងចក្រពត្តិនិយមអាមេរិក។ នេះពុំមែនជាសង្គ្រាមរវាងប្រជាជាតិទេ»។ សមាជិកសហគមន៍ បាននិយាយបន្ថែមថា ប្រជាជនជ្វីហ្វអ៊ីរ៉ង់ បានរស់នៅជាយូរមកហើយឆ្លងកាត់ជម្លោះរួមជាមួយជនជាតិអ៊ីរ៉ង់ដទៃទៀត។លោកបាននិយាយថា «យើងជាប្រជាជនជ្វីហ្វអ៊ីរ៉ង់។ យើងជាផ្នែកមួយនៃសហគមន៍នេះ»។ «យើងបានរស់នៅទីនេះក្នុងសង្គ្រាម៨ឆ្នាំជាមួយអ៊ីរ៉ាក់ និងសង្គ្រាមនេះ។ យើងបាននៅទីនេះជាមួយបងប្អូនដទៃទៀតរបស់យើង»។ យោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឆ្នាំ ២០២៣ បានឲ្យដឹងថា ប្រជាជនជ្វីហ្វអ៊ីរ៉ង់ ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៩.០០០នាក់។ សមាជិកសហគមន៍ម្នាក់ផ្សេងទៀត បាននិយាយថា អ្នកស្រីសង្ឃឹមថាការប្រយុទ្ធនឹងបញ្ចប់ ហើយបានច្រានចោលការខ្វែងគំនិតគ្នាដែលផ្អែកលើសាសនា។

លោក Trump៖ សង្គ្រាមជាមួយអ៊ីរ៉ង់ គួរតែបញ្ចប់ឆាប់ៗនេះហើយជំនួបទល់មុខគ្នាលើកទី២អាចកើតឡើងនៅចុងសប្ដាហ៍ក្រោយ

2026/04/17 09:51:29 am        177
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍១៦មេសាសប្ដាហ៍នេះ បាននិយាយថា សង្គ្រាមនៅអ៊ីរ៉ង់កំពុងដំណើរការយ៉ាងរលូន។លោក Trump បានថ្លែងក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Las Vegas ថា សង្គ្រាមគួរតែបញ្ចប់ឆាប់ៗនេះ ដោយបន្ទរការព្យាករណ៍ដ៏រីករាយស្រដៀងគ្នានេះអំពីការបញ្ចប់សង្គ្រាមដែលលោកបានធ្វើចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងទៅនេះ។ លោកប្រធានាធិបតីបាននិយាយថា វាល្អឥតខ្ចោះ។ វាល្អខ្លាំងណាស់។ វាជាអំណាចដែលពួកលោកមាន។ ពួកលោកមានយោធាដ៏មានឥទ្ធិពលបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ការបង្ហាញខ្លួនរបស់ប្រធានាធិបតីគឺដើម្បីជំរុញការមិនយកពន្ធលើគោលការប្រាក់លើកទឹកចិត្ត របស់លោក ដែលបានលុបចោលពន្ធលើប្រាក់ចំណូលសហព័ន្ធស្ដីពីប្រាក់ឈ្នួលផ្អែកលើប្រាក់លើកទឹកចិត្តសម្រាប់កម្មករជាច្រើន។ កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថាការចរចាទល់មុខគ្នាលើកទីពីររវាងមន្ត្រីអាមេរិក និងមន្ត្រីអ៊ីរ៉ង់ អាចធ្វើឡើងប្រហែលជានៅចុងសប្តាហ៍ក្រោយ។ លោកថា ពួកលោកកំពុងធ្វើកិច្ចការយ៉ាងល្អដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ហើយនោះនឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អ។វានឹងជាកិច្ចព្រមព្រៀងដោយគ្មានអាវុធនុយក្លេអ៊ែរ។លោកថា ពួកលោកនឹងមានកិច្ចព្រមព្រៀងច្រើនណាស់ជាមួយអ៊ីរ៉ង់៕

អ្នកជួយសង្គ្រោះបាននិយាយថា មនុស្ស ៨ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅឥណ្ឌូនេស៊ី

2026/04/17 09:11:10 am        82
ក្រុមអ្នកជួយសង្គ្រោះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៦ មេសាសប្ដាហ៍នេះ ថា មនុស្ស ៨ នាក់នៅលើឧទ្ធម្ភាគចក្រដែលបាត់ខ្លួនត្រូវបានបញ្ជាក់ថាស្លាប់។ បំណែកពីឧទ្ធម្ភាគចក្រត្រូវបានរកឃើញនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)របស់ប្រទេសឥណ្ឌូនេស៊ីនៅមុនថ្ងៃនោះ។មន្ត្រីជួយសង្គ្រោះលោកអនុសេនីយ៍ឯក Nurrachman Gindha Dradhizya បាននិយាយថា ផ្នែកខ្លះនៃជនរងគ្រោះត្រូវបានរកឃើញនៅកន្លែងធ្លាក់។ លោកបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា សាកសពចំនួនបួននាក់ ត្រូវបានយកចេញដោយជោគជ័យ និងដាក់ក្នុងថង់សាកសព ខណៈសាកសពបីនាក់ផ្សេងទៀតនៅតែស្ថិតនៅក្នុងគំនរបាក់បែកឧទ្ធម្ភាគចក្រ នៅឡើយ។យោងតាមបញ្ជីជើងហោះហើរ ឧទ្ធម្ភាគចក្របានដឹកមនុស្សចំនួនប្រាំបីនាក់។ សាកសពជនរងគ្រោះចុងក្រោយនៅតែកំពុងតាមស្វែងរករហូតមកដល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ការជម្លៀសចេញមិនអាចបន្តបានទេដោយសារតែស្ថានភាពងងឹត។ក្រុមការងារបានសម្រេចចិត្តផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ហើយនឹងបន្តនៅព្រឹកថ្ងៃសុក្រនេះទៀត។លោក Dradhizya បានបន្ថែមថា ពួកលោកនឹងបន្តនៅព្រឹកថ្ងៃសុក្រនេះ រួមទាំងកិច្ចខិតខំប្រឹងប្រែងស្វែងរកតាមគំនរបំណែកឧទ្ធម្ភាគចក្រដើម្បីទាញយកសាកសពជាប់នៅខាងក្នុង៕

យោធាអាមេរិក៖ ត្រៀមវាយប្រហាររោងចក្រនិងឧស្សាហកម្មថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើត្រូវបានបញ្ជា

2026/04/17 09:06:28 am        149
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ថា ការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិកលើអ៊ីរ៉ង់ គ្រាន់តែជាគំរូនៃឥរិយាបថ «គួរសម» ក្នុងអំឡុងពេលបទឈប់បាញ់ដែលកំពុងបន្ត ហើយកងកម្លាំងសហរដ្ឋអាមេរិក បានត្រៀមរួចជាស្រេចដើម្បីវាយប្រហាររោងចក្រនិងឧស្សាហកម្មថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើត្រូវបានបញ្ជា។ ដោយឈរក្បែរមន្ត្រីជាន់ខ្ពស់ពីររូបរបស់យោធាអាមេរិក លោក Hegseth និយាយថា អ៊ីរ៉ង់ចាំបាច់ត្រូវជ្រើសរើសដោយភាពឈ្លាសវៃ ខណៈខ្លួនកំពុងត្រៀមសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញសុទិដ្ឋិនិយម អំពីការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ខណៈក៏បានព្រមានអំពីការកើនឡើងសម្ពាធសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះនៅតែរឹងរូស។ នោះ រួមបញ្ចូលទាំងការបិទផ្លូវអ៊ីរ៉ង់ដែលបានចូលជាធរមានកាលពីថ្ងៃចន្ទ ដោយយោធាអាមេរិកបានបង្ខំឱ្យនាវាចំនួន១៤គ្រឿងត្រឡប់ក្រោយ។ នាវាចម្បាំង និងយន្តហោះរាប់សិបគ្រឿងរបស់សហរដ្ឋអាមេរិក រួមទាំងបុគ្គលិកយោធាប្រហែល ១០.០០០នាក់ កំពុងអនុវត្តការបិទផ្លូវនេះ។លោក Trump សង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងនេះនឹងបង្ខំឱ្យអ៊ីរ៉ង់ទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកសម្រាប់ការបញ្ចប់សង្គ្រាម ដែលត្រូវបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែកុម្ភៈ រួមទាំងការបើកច្រកសមុទ្រ Hormuz ជាផ្លូវទឹកសំខាន់ក្នុងការនាំចេញប្រេង និងឧស្ម័នសកលប្រហែលមួយភាគប្រាំ ដែលជាធម្មតា ឆ្លងកាត់។ លោក Trump បាននិយាយថា នោះក៏ជាលក្ខខណ្ឌនៃបទឈប់បាញ់ដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍ក្រោយផងដែរ។ សង្គ្រាមនេះ បានបណ្តាលឱ្យមានការរំខានធំបំផុតក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកល។

ពលរដ្ឋលីបង់ដែលជម្លៀសខ្លួនមានការប្រុងប្រយ័ត្ន ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់ផ្តើម

2026/04/17 09:04:21 am        111
រយៈពេលពីរបីម៉ោង មុនពេលការចាប់ផ្តើមបទឈប់បាញ់នៅពាក់កណ្តាលអធ្រាត្រ រយៈពេល១០ថ្ងៃរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ត្រូវបានកំណត់ឱ្យចូលជាធរមាន រថយន្តរបស់លោក Abu Haidar ជាជនភៀសខ្លួនបានផ្ទុកឥវ៉ាន់ពេញ ហើយលោកមានផែនការធ្វើដំណើរទៅកាន់ភូមិ Kherbet Selem វិញមានចម្ងាយប្រហែល២៥ គីឡូម៉ែត្រ ពីព្រំដែន។លោកបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ថា «នៅម៉ោង១១ យប់ ខ្ញុំត្រឡប់ទៅលំនៅឋានវិញ ពុំមែននៅម៉ោង១២ទេ» ហើយលោកបានរកវិធីវៀងផ្លូវដែលថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើស្ពានកំពុងដំណើរការចុងក្រោយមួយកន្លែងនៅភាគខាងត្បូង កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ប្រជាជនជម្លៀសខ្លួននៅក្នុងទីក្រុងបេរូត បានប្រាប់ Al Jazeera ថាពួកគេមិនទុកចិត្តលើអ៊ីស្រាអែលក្នុងការគោរពបទឈប់បាញ់រយៈពេលដល់១០ថ្ងៃនោះទេ ហើយនឹងរង់ចាំមុនពេលត្រឡប់ទៅលំនៅឋានវិញ ប្រសិនបើពួកគេនៅមានលំនៅឋានដើម្បីត្រឡប់ទៅ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងបទឈប់បាញ់រយៈពេល១០ថ្ងៃ។ លោកTrump បានសរសេរនៅលើបណ្តាញសង្គមបន្ទាប់ពីនិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រអែលលោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun  ថា បទឈប់បាញ់ បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM