ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ

ព័ត៌មានអន្តរជាតិ

អេស្តូនីនឹងមិនឃាត់នាវារុស្ស៊ីនៅក្នុងសមុទ្របាល់ទិក ដោយសារតែហានិភ័យនៃការកើនឡើងភាពតានតឹង

2026/04/11 05:52:15 pm        128
មេបញ្ជាការកងទ័ពជើងទឹកអេស្តូនី លោក Ivo Vark បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អេស្តូនីនឹងមិនឃាត់នាវារុស្ស៊ី នៅក្នុងសមុទ្របាល់ទិក ដោយសារតែការភ័យខ្លាចនៃការឆ្លើយតបដោយយោធាពីទីក្រុងមូស្គូទេ។ នៅពេលសួរអំពីចេតនារឹបអូសនាវាដឹកប្រេង និងនាវាផ្សេងទៀតដែលគេជឿថា ជាកម្មសិទ្ធិរបស់កងនាវាស្រមោល»របស់រុស្ស៊ី លោក Vark បានបញ្ជាក់ប្រាប់ទីភ្នាក់ងារនេះថា៖«ហានិភ័យនៃការកើនឡើងនៃភាពតានតឹងខាងយោធា គឺខ្ពស់ណាស់។ លោកបានបន្ថែមថា អេស្តូនីនឹងពិចារណាអន្តរាគមន៍ តែក្នុងករណីមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ឬការកំពប់ប្រេងប៉ុណ្ណោះ។នាពេលមុននេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការអនុវត្តទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនដឹកជញ្ជូនរុស្ស៊ី និងការកំណត់គោលដៅលើនាវាដឹកជញ្ជូនអ៊ីដ្រូកាបូនរបស់រុស្ស៊ី ក៏ដូចជា «កងនាវាស្រមោល» របស់ទីក្រុងមូស្គូ គឺជាការរំលោភលើច្បាប់អន្តរជាតិ៕

ប្រជាជនលីបង់នៅទីក្រុងបេរូត បង្ហាញពីភាពមិនប្រាកដប្រជា មុនពេលមានការចរចាជាមួយអ៊ីស្រាអែល

2026/04/11 05:50:21 pm        117
ជនជាតិលីបង់នៅទីក្រុងបេរូត បានសម្តែងភាពមិនប្រាកដប្រជា នៅថ្ងៃសៅរ៍ (ទី១១ ខែមេសា)នេះ មុនពេលមានការចរចារវាងរដ្ឋាភិបាលរបស់ពួកគេ និងអ៊ីស្រាអែល។នៅក្នុងតំបន់ដែលរងការវាយប្រហារថ្មីៗនេះ ប្រជាពលរដ្ឋត្រូវបានគេឃើញដើរកាត់គំនរបាក់បែក និងកម្ទេចកម្ទី ត្រួតពិនិត្យសម្ភារៈដែលរាយប៉ាយក្នុងចំណោមអគារដែលរងការខូចខាត។នៅកន្លែងផ្សេងទៀតតាមបណ្តោយមាត់សមុទ្រ ប្រជាជនបាននេសាទត្រី អង្គុយលេងនៅក្បែរឆ្នេរសមុទ្រ និងលេងកីឡាវាយកូនបាល់ ខណៈពេលដែលពួកគេព្យាយាមបន្តរបរចិញ្ចឹមជីវិតរបស់ពួកគេ ទោះបីជាមានភាពតានតឹងក៏ដោយ។លោក Ali Helbawi ពលរដ្ឋលីបង់ បាននិយាយថា៖«ពួកគេកំពុងយកប្រទេសលីបង់ ជាលេស»។ លោកបានបន្ថែមថា៖«ប្រសិនបើពួកគេមិនស្មោះត្រង់...នោះយើងនឹងធ្វើសង្គ្រាមមួយផ្សេងទៀត»។លោកបានបន្ថែមថា បេសកជនអ៊ីស្រាអែល និងលីបង់ ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ (ទី១៣ ខែមេសា) ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងស្វែងរកការបញ្ឈប់ការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍របស់អ៊ីស្រាអែលជាមួយក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានគំរាមកំហែងបំផ្លាញបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕

កូរ៉េខាងជើងដាក់តាំងបង្ហាញស្ករគ្រាប់រាងដូចមីស៊ីល និងរថក្រោះ នៅក្នុងពិធីតាំងពិព័រណ៍

2026/04/11 05:48:28 pm        109
រូបភាពវីដេអូប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញ នៅថ្ងៃសៅរ៍ (ទី១១ ខែមេសា)នេះថា កូរ៉េខាងជើងដាក់តាំងបង្ហាញស្ករគ្រាប់រាងដូចមីស៊ីល រថក្រោះ និងនាវាពិឃាត នៅក្នុងការតាំងពិព័រណ៍មួយ នៅទីក្រុង   ព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បាននិយាយថា ការតាំងពិព័រណ៍រូបចម្លាក់    ស្ករគ្រាប់ និងនំប៊ីសស្គីត លើកទី៦ បានធ្វើឡើង នៅភោជនីយដ្ឋាន Chongryu ចាប់ពីថ្ងៃពុធ (ទី ០៨ ខែមេសា) ដល់ថ្ងៃសុក្រ (ទី១០ ខែមេសា)។នៅក្នុងវីដេអូដែលផ្តល់ដោយ KCNA ដែលសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាន អ្នកទស្សនាកំពុងមើលស្ករគ្រាប់ និងនំប្រភេទផ្សេងៗ រួមទាំងស្ករគ្រាប់ដែលមានរាងដូចមីស៊ីល និងរថក្រោះ ខណៈពេលដែលមន្ត្រី ចូលរួមបើកពិធីតាំងពិព័រណ៍នេះ។KCNA បាននិយាយថា រូបចម្លាក់ស្ករគ្រាប់ និងនំប៊ីសស្គីតជាង ៩០០ ដែលផលិតដោយអង្គភាពផ្គត់ផ្គង់ម្ហូបអាហារសាធារណៈ និងអង្គភាពសេវាកម្មខាងក្រៅ និងរោងចក្រផលិតម្ហូបអាហារ ត្រូវបានដាក់តាំងបង្ហាញ៕

ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍លិចនៅភាគខាងជើងឥណ្ឌា

2026/04/11 05:45:36 pm        150
ក្រុមអ្នកជួយសង្គ្រោះ បានស្វែងរកមនុស្សបាត់ខ្លួន នៅថ្ងៃសៅរ៍ (ទី១១ ខែមេសា) នេះ បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿង បានលិច នៅក្នុងទន្លេ Yamuna ក្នុងស្រុក Mathura នៃរដ្ឋUttar Prades ភាគខាងជើងប្រទេសឥណ្ឌា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ ស្លាប់។យោងតាមមន្ត្រី យ៉ាងហោចណាស់មានមនុស្ស ៣២នាក់ នៅលើទូកនោះ នៅពេលដែលវា បានលិចកាលពី ថ្ងៃសុក្រ ហើយប្រតិបត្តិការជួយសង្គ្រោះដែលមានការចូលរួមពីកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ និងអ្នកមុជទឹកក្នុងស្រុក ត្រូវបានចាប់ផ្តើម ដើម្បីស្វែងរកអ្នកបាត់ខ្លួន។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់ថា ទូកដែលដឹកអ្នកទេសចរភាគច្រើនមកពីភាគខាងជើងរដ្ឋ Punjab បានលិចចូលទៅក្នុងទឹកជ្រៅ ហើយបានបុកនឹងក្បូនមួយគ្រឿង៕

លីប៊ីចុះហត្ថលេខាលើថវិការដ្ឋបង្រួបបង្រួមលើកដំបូង ក្នុងរយៈពេលជាង ១ ទសវត្សរ៍

2026/04/11 05:43:19 pm        100
ធនាគារកណ្តាលរបស់ខ្លួន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះថា សភាតំណាងរាស្ត្រ និងក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់របស់ប្រទេសលីប៊ី បានអនុម័តថវិការដ្ឋបង្រួបបង្រួមលើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេលជាង ១៣ឆ្នាំ។ធនាគារនេះ បាននិយាយថា ការអនុម័តថវិកាដោយសភានីតិប្បញ្ញត្តិគូប្រជែងទាំងពីរ អាចជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ការបែងចែកហិរញ្ញវត្ថុអស់រយៈពេលជាច្រើនឆ្នាំមកនេះ។លីប៊ី ដែលជាប្រទេសផលិតប្រេងដ៏សំខាន់មួយ ត្រូវបានបែងចែករវាងរដ្ឋបាលនៅភាគខាងលិច និងខាងកើត ដែលមិនមានថវិកាបង្រួបបង្រួមអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ៕

រដ្ឋមន្ត្រីនិយាយថា ប្រធានាធិបតីឥណ្ឌូនេស៊ី នឹងទៅទស្សនកិច្ចនៅរុស្ស៊ី និងជួបជាមួយលោក PUTIN

2026/04/11 04:43:38 pm        79
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នឹងចាកចេញទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។លោករដ្ឋមន្ត្រី Sugiono បាននិយាយថា ដំណើរទស្សនកិច្ចនេះ នឹងពិភាក្សាអំពីសក្តានុពលសម្រាប់ឥណ្ឌូនេស៊ី ក្នុងការទិញប្រេងរបស់រុស្ស៊ី ជាប្រភពជំនួសមួយ ស្របពេលមានវិបត្តិផ្គត់ផ្គង់សកល ដោយសារតែ  សង្គ្រាមអ៊ីរ៉ង់។នៅពេលសួរអំពីដំណើរទស្សនកិច្ចដែលអាចធ្វើទៅបាននេះ វិមានក្រឹមឡាំងបាននិយាយថា ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ កំពុងត្រូវបានរៀបចំ៕

សេវាការពារជនស៊ីវិលនៅហ្កាហ្សា និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧នាក់

2026/04/11 03:43:44 pm        111
សេវាជួយសង្គ្រោះការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃសៅរ៍នេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន បានសម្លាប់មនុស្ស ៧នាក់ នៅយប់ថ្ងៃសុក្រ ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ ចាប់តាំងពីខែតុលា ឆ្នាំមុនក៏ដោយ។លោក Mahmoud Bassal អ្នកនាំពាក្យរបស់ក្រុមនេះ ដែលដំណើរការក្រោមអំណាចរបស់ចលនាឥស្លាមហាម៉ាស បាននិយាយថា យានដ្រូនអ៊ីស្រាអែលមួយគ្រឿង បានបាញ់មីស៊ីលពីរគ្រាប់ នៅជិតប៉ុស្តិ៍នគរបាលមួយ នៅក្នុងជំរំជនភៀសខ្លួន Al-Bureij។លោកបាននិយាយថា បន្ថែមពីលើអ្នកស្លាប់ទាំង៧នាក់ មានមនុស្សជាច្រើនទៀត បានរងរបួស ក្នុងនោះ ៤ នាក់ រងរបួសធ្ងន់ធ្ងរ។មន្ទីរពេទ្យ Al-Aqsa នៅកណ្តាលតំបន់ហ្កាហ្សា បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ៦នាក់ និងអ្នករបួសចំនួន ៧នាក់ «ក្នុងនោះ ៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែផលប៉ះពាល់ដោយផ្ទាល់ទៅលើមុខ ដងខ្លួន និងផ្នែកផ្សេងទៀតនៃរាងកាយ»៕

UN៖ ការឆ្លើយតបមនុស្សធម៌នៅទូទាំងមជ្ឈិមបូព៌ាកាន់តែយ៉ាប់យ៉ឺន ដោយសារសេវាកម្ម រងសម្ពាធកាន់តែខ្លាំងឡើង ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សាក៏ដោយ

2026/04/11 03:27:29 pm        53
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា សេវាកម្មសំខាន់ៗសម្រាប់ប្រជាជនដែលខ្វះខាតនៅទូទាំងមជ្ឈិមបូព៌ា កំពុងរងសម្ពាធកាន់តែខ្លាំងឡើង។ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសលីបង់ ត្រូវបានដំណើរការហួសពីសមត្ថភាពរបស់ខ្លួន។ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសលីបង់ បានព្រមានថា មន្ទីរពេទ្យមួយចំនួន អាចនឹងអស់    សម្ភារៈសម្រាប់សង្គ្រោះជីវិតមនុស្ស ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដោយសារតែការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួស។OCHA បាននិយាយថា ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា ការវាយប្រហារកាលពីថ្ងៃពុធ នៅទូទាំងប្រទេស បានសម្លាប់មនុស្សជាង ៣០០ នាក់ និង ជាង ១.១០០នាក់ ផ្សេងទៀតរងរបួស ដែលធ្វើឲ្យ ចំនួនមនុស្សសរុបដែលត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃទី ០២ ខែមីនាដល់ជិត ១.៩០០នាក់ ដោយមានអ្នករងរបួសជាង ៦.000 នាក់ផ្សេងទៀត។អង្គការសុខភាពពិភពលោកបាននិយាយថា៖«សម្ភារៈសម្រាប់ប្រហែលបីសប្តាហ៍ ត្រូវបានអស់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ នោះគឺថ្ងៃពុធ» ដោយសំដៅទៅលើការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលលើប្រទេសលីបង់។ «ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការ ក៏កំពុងគំរាមកំហែងដល់ភាពអាចរកបាននៃថ្នាំសម្រាប់ជំងឺរ៉ាំរ៉ៃ ដូចជាអាំងស៊ុយលីនផងដែរ»៕

កងកម្លាំងអ៊ីរ៉ាក់និយាយថា សមាជិកប្រហែល ៨០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល

2026/04/11 02:48:34 pm        57
កងកម្លាំងចល័តប្រជាប្រិយរបស់អ៊ីរ៉ាក់ (PMF) បាននិយាយកាលពីថ្ងៃសុក្រថា សមាជិកប្រហែល ៨០ នាក់ ត្រូវបានសម្លាប់ និង ២៧០នាក់ ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ាក់ចន្លោះថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៨ ខែមេសា។កងកម្លាំងចល័តប្រជាប្រិយរបស់អ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មុនៗថា ទីបញ្ជាការ និងទីតាំងឈរជើងរបស់ខ្លួនទូទាំងប្រទេសនេះ ត្រូវបានរងការទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីចុងខែកុម្ភៈមក។ក្នុងអំឡុងពេលនេះ ក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ ដែលជាអង្គភាពឆត្រសម្រាប់កងជីវពលគាំទ្រអ៊ីរ៉ង់របស់អ៊ីរ៉ាក់ បាននិយាយថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការរាប់រយដែលកំណត់គោលដៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់នេះ។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន បានឆ្លើយតបដោយការវាយប្រហារលើផលប្រយោជន៍របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា៕

អ្នកនាំពាក្យ៖ ប្រមុខUN ស្វាគមន៍ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយប៉ាគីស្ថាន

2026/04/11 02:45:19 pm        57
អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ស្វាគមន៍ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយប៉ាគីស្ថាន ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុងអ៊ីស្លាម៉ាបាដនៅសៅរ៍នេះ។អ្នកនាំពាក្យ Stephane Dujarric បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖«លោកអំពាវនាវឲ្យ ភាគីនានា ចាប់យកឱកាសការទូតនេះ ដើម្បីចូលរួមក្នុងសុច្ឆន្ទៈឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏យូរអង្វែង និងទូលំទូលាយ ដោយមានទស្សនៈកាត់បន្ថយភាពតានតឹង និងការទប់ស្កាត់ការវិលត្រឡប់ទៅរកអរិភាព»។លោក Dujarric បាននិយាយថា៖«អគ្គលេខាធិការបញ្ជាក់ជាថ្មីថា គ្មានជម្រើសណាមួយដែលអាចទទួលយកបាន ក្រៅពីការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ»។លោក Dujarric បានបន្ថែមថា លោក Jean Arnault បេសកជនផ្ទាល់ខ្លួនរបស់ប្រមុខUN ទទួលបន្ទុកបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា និងផលវិបាករបស់វា នៅតែបន្តស្ថិតនៅក្នុងតំបន់នេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM