ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល

2026/04/10 08:34:28 pm        22
សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅក្នុងប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថា អំពើហិង្សាដែលកំពុងបន្តនេះ បានបណ្តាលឲ្យមានរួចហើយនូវអ្នកស្លាប់ និងរបួសជាជនស៊ីវិលយ៉ាងច្រើន ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងទាមទារឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅក្នុងប្រទេសលីបង់ ដែលបានបង្កឲ្យមានការបាត់បង់អាយុជីវិតជនស៊ីវិលយ៉ាងច្រើន និងនាំឲ្យមានការខូខាតហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ វាគឺច្បាស់ណាស់ថា គ្រប់ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងពេញលេញ»។លោក El Anouni បានបន្ថែមថា EU ស្វាគមន៍ចំពោះការប្រកាសថ្មីៗនេះ ទាក់ទងនឹងការចាប់ផ្តើមកិច្ចចរចាសន្តិភាព រវាងអ៊ីស្រាអែល និងលីបង់ ដោយពណ៌នាអំពីដំណឹងនេះថា ជា «ការវិវត្តដ៏វិជ្ជមាន» ខណៈពេលដែលសង្កត់ធ្ងន់ថា ការទូតនៅតែជា «មាគ៌ាតែមួយគត់ដែលអាចអនុវត្តបាន»។ជាមួយគ្នានេះ លោកបានជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួម «យ៉ាងប្រាកដប្រជា និងដោយស្មោះត្រង់» ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ដោយអំពាវនាវឲ្យគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងពេញលេញ និងការការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលមានរួមទាំង UNIFIL និងបុគ្គលិកមនុស្សធម៌។គួរបញ្ជាក់ថា ការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីក្រុមហេសបូឡាបានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅដើមខែមីនា បានសម្លាប់មនុស្សរាប់រយនាក់ កាលពីថ្ងៃពុធ ទី៨ ខែមេសា៕

វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ

2026/04/10 08:30:01 pm        65
វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដោយប្រេសិតវិនិយោគពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនមែនមានន័យថា លទ្ធភាពដែលអាចកើតមានការចរចា ស្ដីពីកិច្ចព្រមព្រៀងសន្តិភាព នៅអ៊ុយក្រែន បានចាប់ផ្តើមឡើងវិញនោះឡើយ។ដោយដកស្រង់ប្រភពដែលដឹងអំពីដំណើរទស្សនកិច្ចនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Kirill Dmitriev ដែលជាប្រេសិតរបស់លោក Putin បានស្ថិតនៅសហរដ្ឋអាមេរិកហើយ ហើយនិងជួបជាមួយសមាជិកនៃរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។នៅពេលត្រូវបានសួរ អំពីបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា៖ «លោក Kirill Dmitriev មិនកំពុងចរចារកដំណោះស្រាយនៅអ៊ុយក្រែននោះទេ ហើយនេះមិនមែនជាការចាប់ផ្ដើមការចរចាឡើងវិញឡើយ។ លោក Kirill Dmitriev ដឹកនាំក្រុមលើបញ្ហាសេដ្ឋកិច្ច ហើយលោកបន្តធ្វើការនៅក្នុងក្រុមនេះ»។កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានប្រកាសពីបទឈប់បាញ់រយៈពេល ៣២ម៉ោង ក្នុងរយៈពេល ២ថ្ងៃសម្រាប់បុណ្យ Easter នៃសាសនាគ្រិស្តនិកាយអូថូដុក នៅថ្ងៃអាទិត្យនេះ។ សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelenskiy បានបញ្ជាក់ថា ទីក្រុងគីវនឹងគោរពតាមវិធានការនេះ។លោក Peskov ដែលធ្លាប់បាននិយាយថា ការចរចាសន្តិភាពត្រូវបានផ្អាកដោយសារតែព្រឹត្តិការណ៍នៅតំបន់មជ្ឈិមបូព៌ា បានបន្ថែមថា បទឈប់បាញ់នេះមានលក្ខណៈមនុស្សធម៌ ហើយរុស្ស៊ីចង់បានកិច្ចព្រមព្រៀងសន្តិភាពសមស្រប ជាជាងបទឈប់បាញ់ធម្មតា៕

អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់

2026/04/10 08:29:38 pm        45
នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសអ៊ីស្រាអែល បានគំរាមវាយប្រហារដោយផ្ទាល់ លើរថយន្តសង្គ្រោះបន្ទាន់ នៅក្នុងប្រទេសលីបង់ ប្រសិនបើការប្រើប្រាស់ដោយក្រុមហេសបូឡាលីបង់ «សម្រាប់គោលបំណងយោធា» មិនបញ្ឈប់ទេនោះ។តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ដោយបានគំរាមវាយប្រហារ បើមិនបញ្ឈប់ធ្វើដូច្នោះទេ អ្នកនាំពាក្យកងទ័ព លោក Avichay Adraee បានអះអាងថា៖ «ក្រុមហេសបូឡា កំពុងប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់យ៉ាងទូលំទូលាយ សម្រាប់គោលបំណងយោធា។ ដូច្នេះ យើងសូមព្រមានម្តងទៀតថា ការប្រើប្រាស់មន្ទីរពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ផ្នែកយោធា ត្រូវតែបញ្ឈប់ជាបន្ទាន់» ។អ៊ីស្រាអែលបានធ្វើការវាយលុកដែលត្រូវបានពង្រីក នៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីមានការវាយប្រហារឆ្លងកាត់ព្រំដែនដោយក្រុមហេសបូឡា កាលពីថ្ងៃទី២ ខែមីនា ទោះបីជាមានបទឈប់បាញ់ដែលចូលជាធរមាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ។នៅមុននេះ មន្ត្រីម្នាក់ពីក្រសួងការបរទេស បានប្រាប់សារព័ត៌មាន Anadolu ថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាដោយផ្ទាល់ រវាងអ៊ីស្រាអែល និងលីបង់ នាសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃការចរចាបទឈប់បាញ់ដែលកំពុងបន្ត៕

អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន

2026/04/10 08:29:13 pm        28
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance និយាយនៅថ្ងៃសុក្រនេះថា លោកទន្ទឹងរង់ចាំកិច្ចចរចានាពេលខាងមុខនេះជាមួយអ៊ីរ៉ង់ ហើយលោកនិយាយថា លោករំពឹងថា កិច្ចប្រជុំនៅទីក្រុងអ៊ីស្លាម៉ាបាដនឹងវិជ្ជកមាន ។លោកនិយាយបែបនេះ មុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់ប្រទេសប៉ាគីស្ថាន ។លោក Vance និយាយថា អរុណសួស្តីអ្នករាល់គ្នា ។ អរគុណសម្រាប់ការមក ។ ពួកយើងទន្ទឹងរង់ចាំកិច្ចចរចា ។ លោកគិតថា វានឹងវិជ្ជមាន ។លោកបន្តថា ជាការពិតណាស់ថា ដូចអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយអញ្ចឹង បើសិនជាអ៊ីរ៉ង់ចង់ចរចាក្នុងជំនឿល្អ ពួកយើងពិតជាចង់លាតដៃបើកចំហរ ។ បើសិនជាពួកគេចង់លេងជាមួយពួកយើង ដល់ពេលនោះ ពួកគេនឹងយល់ឃើញថា ក្រុមចរចាមិនទាន់ត្រៀមចិត្តនោះទេ ។លោក Vanceនិយាយទៀតថា ដូច្នេះហើយ ពួកយើងនឹងព្យាយាមឲ្យមានកិច្ចចរចាវិជ្ជមាន ។ លោកប្រធានាធិបតីបានផ្តល់ឲ្យពួកយើងនូវគោលការណ៍ណែនាំច្បាស់លាស់ណាស់ ហើយពួកយើងនឹងមើលឃើញ ។ លោកសង្ឃឹមថា អ្នករាល់គ្នាមាននូវការហោះហើរដ៏សុវត្ថិភាព ។ ពួកយើងច្បាស់ជាទទួលយកសំនួរមួយចំនួន ប៉ុន្តែឥឡូវនេះ តោះនាំគ្នាឡើងលើយន្តហោះ និងចាប់ផ្តើមការធ្វើដំណើរ ។គួរឲ្យដឹងថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមផ្អាកការប្រយុទ្ធគ្នា ខណៈពួកគេចរចាបញ្ចប់សង្រ្គាម ។ អ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ប៉ុន្តែពួកគេនិយាយថា ពួកគេមិនបញ្ឈប់យុទ្ធនាការប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់នោះទេ ។អ៊ីស្រាអែលបានវាយប្រហារគោលដៅជាច្រើននៅលីបង់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់ខ្លួននៃសង្រ្គាមលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សជាង ២៥០នាក់ និងមនុស្សជាង ១ពាន់នាក់ផ្សេងទៀត រងរបួស ៕

ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់

2026/04/10 07:40:30 pm        34
ក្រុមមន្រ្តីនគរបាលនិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោច ១០នាក់ បានស្លាប់ ពេលដែលទូកមួយគ្រឿង បានលិច ក្រោយបុកស្ពានបណ្តែតនៅស្រុកភាគខាងជើង Mathura រដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា ។មនុស្សយ៉ាងហោច ២៥នាក់នៅលើទូក ហើយប្រតិបត្តិការសង្រ្គោះដឹកនាំដោយកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ និងក្រុមអ្នកមុជទឹកក្នុងស្រុក ត្រូវបានធ្វើឡើង ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ។អភិបាលរដ្ឋ Uttar Pradesh លោក Yogi Adiytanath បានបង្ហាញមរណទុក្ខចំពោះគ្រួសារដែលបាត់បង់អាយុជីវិតរបស់ពួកគេ ។លោក Shailesh Pandey គឺជាអធិការរងស្រុក Mathura និយាយថា ពួកយើងទទួលបានដំណឹងថា ទូកមួយគ្រឿង ដឹកមនុស្ស ២៥-២៧នាក់ ពេលដែលជួបឧបទ្ទេវហេតុ ។លោកបន្តថា ពួកយើងកំពុងបញ្ជាក់ចំនួនមនុស្សពិតប្រាកដនៅលើទូក ហើយតាមព័ត៌មានបឋមដែលពួកយើងទទួលបាន ឧបទ្ទេវហេតុនេះ បានកើតឡើង ក្រោយទូកបុកជាមួយស្ពានបណ្តែត ។ មកទល់នឹងពេលនេះ ពួកយើងបានស្រង់សាកសពមនុស្សបានយ៉ាងហោច ១០នាក់ ៕

អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ

2026/04/10 07:33:56 pm        29
បន្ទាប់ពីមានសង្គ្រាមត្រឹមតែរយៈពេល ៤០ថ្ងៃ រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទីក្រុងតេអេរ៉ង់បានជួបប្រទះនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ និងការខូចខាតយ៉ាងទូលំទូលាយ ចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងស៊ីវិលរបស់ខ្លួន។ ប្រជាជនអ៊ីរ៉ង់ជាច្រើនបានបាត់បង់ការងារ ខណៈដែលរោងចក្រ រោងចក្រថាមពល អាកាសយានដ្ឋាន និងស្ពាន ត្រូវបានបំផ្លិចបំផ្លាញ។អ៊ីរ៉ង់បានរងការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើន ដែលត្រូវបានប៉ាន់ស្មានថា មានចន្លោះពី ១៤០ពាន់លានដុល្លារ ទៅ ១៤៥ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ ដោយដកស្រង់សេចក្ដីរាយការណ៍របស់សារព័ត៌មាន Jerusalem Post របស់អ៊ីស្រាអែល។ទន្ទឹមនឹងនេះ ប្រធានសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ លោក Pirhossein Kolivand បានប្រាប់ឲ្យដឹងថា អគារមិនមែនយោធាចំនួន ១២៥.៦៣០ខ្នង ត្រូវបានខូចខាត អំឡុងសង្គ្រាម។ នេះរួមបញ្ចូលទាំងប្លុកលំនៅឋានប្រហែល ១០០.០០០ខ្នង ដែលខ្លះត្រូវបានបំផ្លាញទាំងស្រុង និងខ្លះទៀត ត្រូវបានខូចខាតដោយផ្នែក ក៏ដូចជាអគារពាណិជ្ជកម្មប្រហែល ២៣.៥០០ខ្នង។លោកបានប្រាប់ទៀតថា មណ្ឌលសុខភាពចំនួន ៣៣៩កន្លែង ដែលរួមមានមន្ទីរពេទ្យ ឱសថស្ថាន មន្ទីរពិសោធន៍ មជ្ឈមណ្ឌលសុខភាព និងអង្គភាពសង្គ្រោះបន្ទាន់ ក៏ត្រូវបានខូចខាតផងដែរ។ ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់រូបនេះ បានឲ្យដឹងទៀតថា សាកលវិទ្យាល័យចំនួន ៣២កន្លែង ត្រូវបានខូចខាត ខណៈដែលសាលារៀន និងមជ្ឈមណ្ឌលអប់រំប្រហែល ៨៥៧កន្លែង ត្រូវបានរងផលប៉ះពាល់។ ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធ លោក Kolivand បាននិយាយថា ទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប្រហែល ១៥កន្លែង ត្រូវបានវាយប្រហារ រួមជាមួយនឹងកន្លែងផ្ទុកប្រេងឥន្ធនៈចំនួន ៥។ អាកាសយានដ្ឋាន និងយន្តហោះស៊ីវិល ក៏បានរងការខូចខាតផងដែរ។រូបភាពផ្កាយរណប រួមជាមួយនឹងការវាយតម្លៃពីអ្នកជំនាញយោធា និងការពារជាតិអ៊ីរ៉ង់ បានបង្ហាញថា ការវាយប្រហារ បានបំផ្លាញកន្លែងបាញ់បង្ហោះលើដី រឹតត្បិតការចូលទៅកាន់ឃ្លាំងស្តុកមីស៊ីលក្រោមដីជាបណ្តោះអាសន្ន និងបញ្ឈប់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការផលិតមីស៊ីលថ្មីភ្លាមៗ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ កាលពីព្រឹកថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) ដែលជាការផ្លាស់ប្តូរភ្លាមៗ បន្ទាប់ពីបានគំរាមកំហែងថា «អារ្យធម៌ទាំងមូលរបស់ប្រទេសនេះ នឹងរលាយបាត់»៕

សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក

2026/04/10 07:29:03 pm        48
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតៃប៉ិ បានបង្ហាញទស្សនៈខុសប្លែកគ្នារបស់ពួកគេចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Cheng Li-wun គឺជាប្រធានគណបក្ស Kuomintang (KMT)ដែលជាគណបក្សប្រឆាំងធំជាងបំផុតរបស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិន នាថ្ងៃសុក្រនេះ បន្ទាប់ពីលោកស្រីបានជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ។លោកស្រី Cheng កំពុងស្ថិតនៅក្នុងប្រទេសចិន ជាដំណើរដែលលោកស្រីហៅថា ជាបេសកកម្មសន្តិភាព ដើម្បីកាត់បន្ថយភាពតានតឹង នៅពេលដែលទីក្រុងប៉េកាំង បានបង្កើនសម្ពាធយោធាលើកោះដែលពួកគេអះអាងថា ជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ។អំឡុងកិច្ចប្រជុំ នៅមហាសាលប្រជាជនចិន លោក Jinpingនិយាយប្រាប់លោកស្រី Cheng ថា ពិភពលោកសព្វថ្ងៃនេះ មិនមានសន្តិភាពទាំងស្រុងនោះទេ ហើយសន្តិភាព គឺមានតម្លៃណាស់ ។ លោកបន្តថា ជនរួមជាតិនៅអមសងខាងច្រកសមុទ្រតៃវ៉ាន់ សុទ្ធតែជាជនជាតិចិន ពោលគឺជាប្រជាជននៃគ្រួសារតែមួយ ដែលចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ។អ្នកស្រុករស់នៅក្នុងទីក្រុងតៃប៉ិនិយាយថា ការទទួលយកឆន្ទៈរបស់ចិន ក្នុងការអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចរបស់លោកស្រី Cheng បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ចាប់ពីការសង្ស័យថាជាយុទ្ធនាការឥទ្ធិពលការបោះឆ្នោតលំអៀងទៅខាងគណបក្ស KMT រហូតដល់ការសង្ឃឹមថា ចិននឹងបើកឡើងវិញការទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ។សូមបញ្ជាក់ថា ចិនបដិសេធន៍មិនជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te ដោយពួកគេនិយាយថា លោកគឺជាជនផ្តាច់ខ្លួន ។ អាជ្ញាធររបស់លោក Lai បានអំពាវនាវឲ្យលោកស្រី Cheng និយាយប្រាប់ចិនបញ្ឈប់ការគំរាមកំហែងរបស់ពួកគេ ហើយទីក្រុងប៉េកាំងគួរតែចូលរួមជាមួយអាជ្ញាធរឈ្នះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ ៕

លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles

2026/04/10 07:15:50 pm        84
ប្រភពបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យចូលរួមពិធីជប់លៀងដ៏ប្រណីតមួយ នៅឯវិមានដ៏ស្រស់ស្អាត Versailles ពោលគឺមួយថ្ងៃក្រោយកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នាពាក់កណ្តាលខែមិថុនា ទោះបីជាគេនៅតែមិនទាន់ច្បាស់ថា តើលោក Trump នឹងចូលរួមព្រឹត្តិការណ៍ណាមួយដែរ ឬអត់ក៏ដោយ។ប្រទេសបារាំង គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G7 ឆ្នាំនេះ ដោយជំនួបកំពូលមេដឹកនាំ គឺនៅរមណីយដ្ឋានមាត់បឹង Evian-les-Bains នៅជើងភ្នំ Alps របស់បារាំង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៥-១៧ ខែមិថុនា ជាកាលបរិច្ឆេទដែលលោក Macron បានផ្លាស់ប្តូររួចហើយ ដើម្បីសម្រួលដល់ព្រឹត្តិការណ៍ក្បាច់គុនចម្រុះ ដែលលោក Trump នឹងរៀបចំ នៅសេតវិមាន នៅថ្ងៃខួបកំណើតគម្រប់ ៨០ឆ្នាំរបស់លោក នាថ្ងៃទី១៤ ខែមិថុនា។ទំនាក់ទំនងរបស់លោក Trump ជាមួយប្រទេសសមាជិក G7 ជាច្រើន កាន់តែមានភាពតានតឹងឡើងៗ ដោយសារតែសង្គ្រាមរបស់លោក ជាមួយអ៊ីរ៉ង់ ក្នុងចំណោមបញ្ហាផ្សេងទៀត ជាពិសេសនៅក្នុងមតិយោបល់រិះគន់ ដោយបើកចំហ ទាក់ទងនឹងការផ្តល់ការគាំទ្រផ្នែកយោធារបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នាដើមខែមីនា។ លោកក៏បានរិះគន់ម្តងហើយម្តងទៀត ចំពោះអង្គការណាតូ (NATO) ដែលសមាជិក G7 ទាំងអស់ លើកលែងតែជប៉ុន គឺជាផ្នែកនៃសម្ព័ន្ធភាពនេះ ជុំវិញការឆ្លើយតបរបស់ប្រទេសទាំងនោះ ចំពោះជម្លោះនេះ។ប្រភពទាំងនេះ បានឲ្យដឹងបន្ថែមថា គេមិនទាន់ច្បាស់នៅឡើយទេថា តើលោក Trump នឹងមានវត្តមាននៅរមណីយដ្ឋាន Evian-les-Bains ដែរ ឬអត់ ហើយសូម្បីតែនៅវិមាន Versailles ក៏ដូចគ្នា ជាទីដែលពួកគេបាននិយាយថា គ្មានមេដឹកនាំ G7 ផ្សេងទៀត ត្រូវបានអញ្ជើញទៅកាន់ទីនោះឡើយ៕

ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន

2026/04/10 07:15:24 pm        73
អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា យានដ្រូនរុស្ស៊ីជាច្រើនគ្រឿង បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែ នៅតំបន់ Odesa របស់អ៊ុយក្រែននាថ្ងៃសុក្រនេះ បណ្តាលឲ្យកើតមានអគ្គិភ័យ ។លោក Kiper និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា គ្មានគ្រោះថ្នាក់នោះទេ ។សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន បានចុះផ្សាយរូបភាពវីដេអូឃ្លីបឃើញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់អណ្តាតភ្លើង ។ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើងចំពោះទីតាំង និងកាលបរិច្ឆេតថតវីដេអូនេះ ។ខណៈពេលនោះដែរ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសបទឈប់បាញ់រយៈពេល ៣២ម៉ោង ចាប់ពីម៉ោង ១៦:០០នាទី ម៉ោងសកល ថ្ងៃសៅរ៍ រហូតដល់ថ្ងៃបុណ្យ Easterនៅថ្ងៃអាទិត្យ ហើយសមភាគីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ទីក្រុងគីវ នឹងគោរពវិធានការនេះ ៕

គ្រួសារទាមទារយុត្តិធម៌ ខណៈបាតុកម្មកើនឡើងចំពោះការវាយប្រហារគ្រាប់បែកនៅទីក្រុង Manipur ប្រទេសឥណ្ឌា

2026/04/10 07:06:18 pm        66
ជីដូនរបស់ចៅ ២នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងភាគខាងកើត Manipur របស់ប្រទេសឥណ្ឌា បានទាមទារយុត្តិធម៌ ស្របពេលដែលបាតុកម្មប្រឆាំងនឹងការសម្លាប់នេះ បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ។ក្រុមមន្រ្តីនិយាយថា ក្មេង ២នាក់ មកពីសហគមន៍កុលសម្ព័ន្ធហិណ្ឌូ Meitei ត្រូវបានសម្លាប់ ក្រោយគ្រាប់បែកផ្ទុះឡើងនៅក្នុងផ្ទះមួយខ្នង ស្ថិតក្នុងស្រុក Bishnupur កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ ។បាតុករជាស្រ្តីរាប់រយនាក់ និងក្មេងៗ នាំគ្នាដង្ហែរក្បួនទៅកាន់ស្រុក Manipur West ដោយមានកាន់រូបថតរបស់ក្មេងស្លាប់ ពេលដែលពួកគេទាមទារបញ្ចប់ភាពរំជើបរំជួលក្នុងតំបន់ ។គួរឲ្យដឹងថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងដំបូងកាលពីខែឧសភា ឆ្នាំ ២០២៣ រវាងកុលសម្ព័ន្ធហិណ្ឌូ Meitei និងកុលសម្ព័ន្ធគ្រិស្ត Kuki ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ ។មនុស្សប្រហែល ២៦០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៦ម៉ឺននាក់ផ្សេងទៀត បានជម្លៀសខ្លួន ។ក្មេង ២នាក់ដែលត្រូវបានសម្លាប់ក្នុងភាពរំជើបរំជួលចុងក្រោយនេះ រស់នៅក្នុងសហគមន៍ Meitei ដែលសមាជិករបស់ពួកគេ បានចោទប្រកាន់ថា ការវាយប្រហារខាងលើ ធ្វើឡើងដោយក្រុមជីវពល Kuki ប៉ុន្តែក្រុម Kuki បានច្រានចោលការចោទប្រកាន់មួយនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM