ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ប្រមុខសម្ព័ន្ធអារ៉ាប់ គាំទ្រលីបង់ និងថ្កោលទោសការវាយប្រហារគ្មានមេត្តារបស់អ៊ីស្រាអែល

2026/04/10 07:02:50 pm        88
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះប្រទេសលីបង់ និងថ្កោលទោស ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការឈ្លានពានដ៏ឃោរឃៅរបស់អ៊ីស្រាអែលក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។សេចក្តីថ្លែងការណ៍នេះ បានបង្ហាញថា លោក Aboul Gheit បានសម្តែង «សាមគ្គីភាពពេញលេញជាមួយលីបង់ នៅចំពោះមុខការឈ្លានពានឥតក្ដីមេត្តា និងព្រៃផ្សៃរបស់អ៊ីស្រាអែល ដែលប្រទេសនេះកំពុងតស៊ូជាមួយ» ដោយបានគូសបញ្ជាក់ពីការគាំទ្ររបស់សម្ព័ន្ធអារ៉ាប់ ចំពោះរដ្ឋាភិបាលលីបង់ និងការសម្រេចចិត្តរបស់ខ្លួន។លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលរបស់លីបង់ នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានប្រកាសថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបានបង្ហាញពីតម្រូវការ សម្រាប់ការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយ។ក្នុងអំឡុងពេលនៃការជជែកតាមទូរស័ព្ទនោះ លោក Aboul Gheit បានវាយតម្លៃឡើងវិញនូវបញ្ហាប្រឈមដែលលីបង់កំពុងជួបប្រទះ ជាពិសេសការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តមាន និងបានសម្តែងការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការពង្រឹងអំណាចរដ្ឋ។ នេះរួមបញ្ចូលទាំងវិធានការ ដើម្បីធានាថា អាវុធនៅតែស្ថិតនៅក្នុងដៃរបស់កងកម្លាំងរដ្ឋស្របច្បាប់ទាំងស្រុង៕

មនុស្សរាប់ម៉ឺននាក់ជួបជុំគ្នានៅទីក្រុងតេអេរ៉ង់ ពេលអ៊ីរ៉ង់ប្រារព្ធខួប ៤០ថ្ងៃនៃការសម្លាប់មេដឹកនាំកំពូល Ali Khamenei

2026/04/10 07:00:26 pm        73
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រជាពលរដ្ឋអ៊ីរ៉ង់រាប់ម៉ឺននាក់ បានជួបជុំគ្នាតាមដងផ្លូវនៅក្នុងទីក្រុងតេអេរ៉ង់ ដើម្បីកាន់ទុក្ខថ្ងៃទី ៤០ ចាប់តាំងពីការស្លាប់របស់មេដឹកនាំកំពូលលោក Ali Khamenei ដោយពួកគេនាំគ្នាកាន់ទង់ជាតិ និងរូបថតរបស់លោក Khamenei និងកូនប្រុស Mojtaba Khamenei ដែលជាមេដឹកនាំកំពូលថ្មីរបស់ពួកគេ ។លោក Ali Khamenei ដែលបានធ្វើឲ្យប្រទេសមួយនេះ ក្លាយជាកម្លាំងប្រឆាំងសហរដ្ឋអាមេរិកដ៏ខ្លាំងក្លា និងបន្តឥទ្ធិពលយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ស្របពេលកម្ទេចភាពរំជើបរំជួលក្នុងស្រុកនោះ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានយល់ព្រមផ្អាកការប្រយុទ្ធគ្នា ខណៈពួកគេចរចាបញ្ចប់សង្រ្គាម ។ អ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ ប៉ុន្តែពួកគេនិយាយថា ពួកគេមិនបញ្ឈប់យុទ្ធនាការប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់នោះទេ ។អ៊ីស្រាអែលបានវាយប្រហារគោលដៅជាច្រើននៅលីបង់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់ខ្លួននៃសង្រ្គាមលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សជាង ២៥០នាក់ និងមនុស្សជាង ១ពាន់នាក់ផ្សេងទៀត រងរបួស ៕

រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំង៖ តម្លៃប្រេងត្រូវតែធ្លាក់ថ្លៃលឿន ពេលអត្រាប្រេងធ្លាក់ចុះ

2026/04/10 06:58:39 pm        44
រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំងលោក Roland Lescure និយាយថា តម្លៃប្រេងនៅក្នុងប្រទេសរបស់លោកគួរធ្លាក់ថ្លៃលឿន ពេលដែលអត្រាប្រេងដែលបានហក់ឡើងខ្ពស់ អំឡុងការបិទច្រកសមុទ្រ Hormuz នោះ វិលត្រឡប់មករកសភាពធម្មតាវិញ ។ក្រោយជំនួបជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រេងនៅទីក្រុងប៉ារីស លោក Lescure និយាយថា ពួកយើងមានអាជីពទទួលខុសត្រូវ ដែលចង់ប្តេជ្ញាចិត្តធ្វើរឿងនេះ ។លោកថា តម្លៃប្រេងបានហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស ពេលដែលវាឡើង ដូចដែលពួកយើងបានមើលឃើញ ហើយវាត្រូវការធ្លាក់ចុះលឿនដូចគ្នាបើសិនជា ឬពេលដែលវាធ្លាក់ចុះ ។ លោកសូមនិយាយម្តងទៀតថា ស្ថានភាពមិនទាន់ច្បាស់លាស់នោះទេ ហើយនិងឆាប់ប្រែប្រួលខ្លាំង ។ខណៈពេលនោះដែរ រដ្ឋមន្រ្តីពាណិជ្ជកម្មបារាំងលោក Serge Papin និយាយថា អ្នកប្រើប្រាស់បារាំងគួរតែចាប់ផ្តើមមើលអង្កេតមើល រាល់ពេលចាក់ប្រេងចាប់ពីថ្ងៃសុក្រនេះតទៅ ។សូមបញ្ជាក់ថា នាវាដឹកប្រេង និងនាវាដឹកទំនិញផ្សេងទៀត រាប់រយគ្រឿង បានជាប់នៅក្នុងតំបន់ឈូងសមុទ្រ ចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ធ្វើឲ្យមានការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងសកលចំនួន ២០ភាគរយ ដែលជាការបង្អាក់ធំបំផុតពុំធ្លាប់មានរបស់ពិភពលោក ៕

នាវាដឹកឧស្ម័នឥណ្ឌាធ្វើដំណើរមកដល់កំពង់ទីក្រុងម៉ុមបៃ ក្រោយធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/04/10 06:58:13 pm        55
នាវាដឹកឧស្ម័នធម្មជាតិរាវ(LPG)ដោតទង់ជាតិឥណ្ឌា Green Asha បានធ្វើដំណើរមកដល់កំពង់ផែ Jawaharlal Nehru របស់ទីក្រុងម៉ុមបៃ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ។ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ បន្តជាប់គាំង ក្នុងនោះការធ្វើដំណើររបស់នាវាតិចតួចប៉ុណ្ណោះ ត្រូវបានគេមើលឃើញចាប់តាំងពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ហើយនាវា ២-៣គ្រឿងប៉ុណ្ណោះ បានធ្វើនាវាចរណ៍រាល់ថ្ងៃ ។យោងតាមការវិភាគពីទិន្នន័យតាមដានផ្លូវដឹកជញ្ជូន បានឲ្យដឹងថា នាវាដឹកប្រេង ១គ្រឿង និងនាវាដឹកទំនិញ ៥គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បើទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់បទឈប់បាញ់រយៈពេល ២សប្តាហ៍ក៏ដោយ ។ការប៉ាន់ស្មានទីផ្សារបានឲ្យដឹងថា នេះបើធៀងនឹងកាលពីមុនសង្រ្គាមផ្ទុះឡើងវិញ នាវាជាមធ្យម ១៤០គ្រឿង ក្នុង ១ថ្ងៃ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ៕

WHO ៖ មន្ទីរពេទ្យលីបង់អាចនឹងអស់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត

2026/04/10 06:33:13 pm        69
អង្គការសុខភាពពិភពលោក(WHO) និយាយថា មន្ទីរពេទ្យមួយចំនួនរបស់លីបង់ អាចនឹងអស់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តសង្រ្គោះអាយុជីវិតមនុស្ស ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ស្របពេលដែលការផ្គត់ផ្គង់ជិតអស់រលីង បន្ទាប់ពីគ្រោះថ្នាក់ទ្រង់ទ្រាយធំ បណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែលរយៈពេល ១ថ្ងៃកន្លងមកនេះ ។WHO បញ្ជាក់ថា ឧបករណ៍សង្រ្គោះអាយុជីវិតអ្នករងរបួស រួមមានបង់រុំ ថ្នាំអង់ទីប៊ីយោទិក និងថ្នាំស្ពឹក ដើម្បីព្យាបាលអ្នករងរបួសដោយសារសង្រ្គាម ។លោកវេជ្ជបណ្ឌិត Abdinasir Abubakar ដែលជាអ្នកតំណាងអង្គការ WHOនៅលីបង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តមួយចំនួនខ្វះខាត ហើយពួកយើងអាចនឹងអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។អ៊ីស្រាអែលបានវាយប្រហារគោលដៅជាច្រើននៅលីបង់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់ខ្លួននៃសង្រ្គាមលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សជាង ២៥០នាក់ និងមនុស្សជាង ១ពាន់នាក់ផ្សេងទៀត រងរបួស ៕

នាយករដ្ឋមន្ត្រីអង់គ្លេស៖ ជម្រើសយោធា សម្រាប់ច្រកសមុទ្រ Hormuz ត្រូវបានពិភាក្សាជាមួយលោក Trump

2026/04/10 06:29:23 pm        59
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះថា លោកបានពិភាក្សា អំពីសមត្ថភាពយោធា និងភស្តុភារកម្មនៃការធ្វើនាវាចរណ៍ដោយសេរី ឆ្លងកាត់ច្រកសមុទ្រ Hormuz នៅពេលដែលលោកបានជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីមួយថ្ងៃមុននោះ។អំឡុងទស្សនកិច្ចរបស់លោក នៅឈូងសមុទ្រ លោក Starmer បាននិយាយថា៖ «យើងបានប្រមូលផ្តុំនៃបណ្ដាប្រទេសសម្ព័ន្ធមិត្ត ធ្វើការលើផែនការនយោបាយ និងការទូត ប៉ុន្តែក៏កំពុងពិនិត្យមើលសមត្ថភាពយោធា និងភស្តុភារកម្មនៃការធ្វើនាវាចរណ៍ដោយសេរី ឆ្លងកាត់ច្រកសមុទ្រនេះផងដែរ»។លោកបានឲ្យដឹងទៀតថា៖ «នោះគឺជាចំណុចផ្ដោតនៃការពិភាក្សា កាលពីយប់មិញ ពោលគឺជាការឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំបានពិភាក្សា ប៉ុន្តែក៏ផ្តោតលើផែនការជាក់ស្តែង ទាក់ទងនឹងការធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រផងដែរ»។យ៉ាងណាក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ហើយនៅពេលត្រូវបានសួរថា តើលោកបានលើកឡើងពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការណាតូ (NATO) ជាមួយលោក Trump ដែរ ឬទេ លោក Starmer មិនបានឆ្លើយតបចំៗឡើយ ប៉ុន្តែបានបញ្ជាក់ថា សម្ព័ន្ធភាពនេះគឺស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប៕

ក្រុមឧទ្ទាមហ៊ូធី ព្រមានពីការវាយប្រហារកើនឡើងលើអ៊ីស្រាអែល បើសិនជាជម្លោះអ៊ីរ៉ង់ ចាប់ផ្តើមឡើងវិញ

2026/04/10 06:27:12 pm        64
ក្រុមឧទ្ទាមហ៊ូធីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ និយាយថា ការចូលរួមរបស់ពួកគេនៅក្នុងប្រតិបត្តិការយោធារួមគ្នាជាមួយក្រុមសម្ព័ន្ធមិត្តប្រឆាំងអ៊ីស្រាអែល គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរយៈពេលវែង ដែលអាចរួមបញ្ចូលការវាយប្រហារដ៏គួរភ្ញាក់ផ្អើល និងជម្រើសយោធាខ្លាំងក្លាជាងនេះទៀត ។នៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ លោក Abdul-Malik al-Houthi គឺជាមេដឹកនាំក្រុមមួយនេះ និយាយថា ការវាយប្រហារមីស៊ីល និងយានដ្រូនរបស់ពួកគេលើអ៊ីស្រាអែល បានធ្វើឡើងនៅក្នុងគន្លងកាន់តែខ្ពស់ នំាឲ្យមានប្រតិបត្តិការគួរឲ្យភ្ញាក់ផ្អើល ហើយនិងការកើនឡើងបន្ថែមទៀតជម្រើសប៉ះពាល់ខ្លាំង បើសិនការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមឡើងវិញ ។លោកនិយាយផងដែរថា ការធ្វើអន្តរាគមន៍យោធារបស់ពួកគេជាការគាំទ្រអ៊ីរ៉ង់ ដោយវាយប្រហារមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល បានជួយរារាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលពីការប្រើប្រាស់សមុទ្រក្រហម ក្នុងការបើកការវាយប្រហារលើអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត ។លោក al-Houthi បញ្ជាក់ថា លទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់បំផុត គឺអាចរារាំងសត្រូវអ៊ីស្រាអែល និងអាមេរិកពីការប្រើប្រាស់សមុទ្រក្រហម ជាសកម្មភាពអរិ លើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ និងប្រទេសសម្ព័ន្ធមិត្ត ។ នេះគឺជាសមិទ្ធិផលសំខាន់ ពេលដែលសត្រូវ ត្រូវបានរារាំងទាំងស្រុងពីការប្រើប្រាស់សមុទ្រក្រហម ៕

ក្រុមឧទ្ទាម M23 និយាយថា កិច្ចចរចាថ្មីជាមួយរដ្ឋាភិបាលកុងហ្គោ នឹងត្រូវរៀបចំឡើង នៅប្រទេសស្វ៊ីស

2026/04/10 06:19:40 pm        56
ក្រុមឧទ្ទាមចM23 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«កិច្ចសន្ទនាជុំថ្មី» ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នឹងត្រូវធ្វើឡើង នៅប្រទេសស្វ៊ីស ក្នុងពេលឆាប់ៗនេះ ។លោក Lawrence Kanyuka អ្នកនាំពាក្យរបស់ក្រុមឧទ្ទាម បាននិយាយថា គណៈប្រតិភូ M23 «កំពុងធ្វើដំណើរទៅកាន់ប្រទេសស្វ៊ីស ដើម្បីចូលរួមក្នុងកិច្ចសន្ទនាជុំថ្មី ក្នុងស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនទាន់បានធ្វើអត្ថាធិប្បាយអំពីការប្រកាសនេះនៅឡើយទេ។យោងតាមប្រភពការទូតដែលត្រូវបានទាក់ទងដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ កិច្ចប្រជុំជាបន្តបន្ទាប់ត្រូវបានគ្រោងធ្វើ នៅប្រទេសស្វ៊ីស នៅសប្តាហ៍ក្រោយ រវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាមនេះ។ កិច្ចចរចានាពេលខាងមុខ ត្រូវបានគេមើលឃើញថា ជាការបន្តនៃដំណើរការ    ទីក្រុងដូហា ដោយរក្សាក្របខណ្ឌចរចាដដែល៕

ប្រធានហិរញ្ញវត្ថុនិយាយថា អ៊ីស្រាអែលនឹងពង្រីកព្រំដែនរបស់ខ្លួននៅតំបន់ហ្កាហ្សា លីបង់ និងស៊ីរី

2026/04/10 06:17:34 pm        72
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich ដែលជាមេដឹកនាំនៃគណបក្សស្តាំនិយមជ្រុលបាននិយាយថា រដ្ឋជ្វីហ្វនឹងពង្រីកព្រំដែនរបស់ខ្លួន ដោយបញ្ចូលតំបន់ហ្កាហ្សា ភាគខាងត្បូងលីបង់ និងតំបន់ជាប់ព្រំដែន នៅក្នុងប្រទេសស៊ីរី។លោករដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល ដែលក៏ទទួលខុសត្រូវចំពោះការគ្រប់គ្រងទឹកដីដែលត្រូវកាន់កាប់នៅតំបន់វេសបែង West Bank ក្នុងរដ្ឋាភិបាលនេះ បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងពិធីសម្ពោធកន្លែង តាំងទីលំនៅ Maoz Tzur នៅលើទឹកដីប៉ាឡេស្ទីន។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មានYnet។លោក Smotrich បាននិយាយថា៖«នឹងមានផ្នែកនយោបាយមួយនៅតំបន់ហ្កាហ្សា ដែលនឹងពង្រីកព្រំដែនរបស់យើង នឹងមានផ្នែកនយោបាយដ៏ច្បាស់លាស់មួយនៅលីបង់ ដែលនឹងពង្រីកព្រំដែនរបស់យើងទៅកាន់ទន្លេ Litani នៅលើព្រំដែនដែលអាចការពារបាន ហើយនឹងមានផ្នែកនយោបាយដ៏ច្បាស់លាស់មួយ នៅក្នុងប្រទេសស៊ីរី ដោយគ្រប់គ្រងតំបន់យុទ្ធសាស្ត្រ Hermon Crown និងតំបន់ទ្រនាប់។មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលរូបនេះ បានអះអាងថា ជំហានបែបនេះ នឹងសមស្របនៅក្នុងបរិបទនៃមជ្ឈិមបូព៌ា។ លោកបានសង្កត់ធ្ងន់ថា៖«នោះជាអ្វីដែលពួកគេគោរពនៅក្នុងសង្កាត់របស់យើង ហើយនោះ គឺជាអ្វីដែលត្រូវការ ដើម្បីធានាសន្តិសុខរបស់យើង»៕

WFP ព្រមានថា លីបង់កំពុងប្រឈនឹងវិបត្តិសន្តិសុខស្បៀងអាហារ ដោយសារសង្គ្រាមអ៊ីរ៉ង់

2026/04/10 06:15:18 pm        67
កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា លីបង់កំពុងប្រឈមនឹងវិបត្តិសន្តិសុខស្បៀងអាហារ ខណៈដែលសង្គ្រាមអ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ទំនិញនៅក្នុងប្រទេសនេះ។បទឈប់បាញ់រយៈពេល ២សប្តាហ៍ដ៏ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញពីការមានភាពតានតឹងបន្ថែមទៀត នៅថ្ងៃទី១០ ខែមេសានេះ ពោលគឺមួយថ្ងៃមុនពេលដែលភាគីទាំង២ ត្រូវបានគេរំពឹងថា នឹងចរចានៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើការសន្យា ជុំវិញការបើកច្រកសមុទ្រ Hormuz ហើយអ៊ីស្រាអែល បានវាយប្រហារប្រទេសលីបង់ ដោយការវាយប្រហារដែលអ៊ីរ៉ង់បានអះអាងថា ជាការរំលោភលើបទឈប់បាញ់។លោកស្រី Allison Oman នាយិកា WFP ប្រចាំប្រទេសលីបង់ បាននិយាយតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងបេរូតថា៖ «អ្វីដែលយើងកំពុងឃើញមិនមែនគ្រាន់តែជាវិបត្តិជនភៀសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាវិបត្តិសន្តិសុខស្បៀងអាហារយ៉ាងឆាប់រហ័ស»។លោកស្រីបានព្រមានថា ស្បៀងអាហារកាន់តែមិនអាចទិញបាន ដោយសារតែតម្លៃស្បៀងអាហារឡើងខ្ពស់ និងតម្រូវការកើនឡើងក្នុងចំណោមគ្រួសារជនភៀសខ្លួន។លោកស្រី Oman បានសង្កត់ធ្ងន់ថា ប្រទេសលីបង់ប្រឈមមុខនឹងវិបត្តិ ២កម្រិតផ្សេងគ្នា ដែលទីផ្សារមួយចំនួន បានដួលរលំទាំងស្រុង ជាពិសេសនៅភាគខាងត្បូង ជាកន្លែងដែលទីផ្សារជាង ៨០ភាគរយ លែងដំណើរការទៀតហើយ ខណៈពេលដែលទីផ្សារនៅទីក្រុងបេរូត កំពុងស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងឡើងៗ។ លោកស្រីបានបន្ថែមថា ពាណិជ្ជករជាច្រើនកំពុងរាយការណ៍ថា នៅសល់ស្តុកស្បៀងអាហារសំខាន់ៗ មិនដល់មួយសប្តាហ៍ទៀតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM