ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអង់គ្លេស៖ ការបើកឡើងវិញច្រកសមុទ្រ Hormuz នឹងមិនបញ្ចប់ភាពចលាចលកលនោះទេ

2026/04/10 06:13:00 pm        57
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោកស្រី Yvette Cooper និយាយថា ការបើកឡើងវិញច្រកសមុទ្រ Hormuz នឹងមិនគ្រប់គ្រាន់នោះឡើយ ដើម្បីបញ្ចប់អស្ថិរភាពសេដ្ឋកិច្ចសកល ហើយលោកស្រីយល់ឃើញថា ភាពចលាចល គឺជារឿងធម្មតាថ្មី ។បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃអង្គារ ពីបទឈប់បាញ់នៃជម្លោះអ៊ីរ៉ង់រយៈពេល ៦សប្តាហ៍ក៏ដោយ ក៏គ្មានសញ្ញាណាមួយ ថាទីក្រុងតេអេរ៉ង់នឹងដកចេញការបិទច្រកសមុទ្រ Hormuz ស្ទើទាំងស្រុងរបស់ខ្លួននោះដែរ ដែលបណ្តាលអាក់ខានដល់ការផ្គត់ផ្គង់ថាមពលជាប្រវត្តិសាស្រ្ត ។លោកស្រី Cooper និយាយថា អស្ថិរភាព និងភាពប្រែប្រួលកាន់តែរ៉ាំរ៉ៃកើនឡើង ។ ភាពចលាចល គឺជារឿងធម្មតាថ្មី ។ ការពិតថ្មីដែលពួកយើងប្រឈមគឺ មិនចាប់ផ្តើមជាមួយសង្រ្គាមនៅអ៊ីរ៉ង់ ឬនឹងបញ្ចប់ទៅវិញជាមួយការបើកច្រកសមុទ្រឡើងវិញនោះទេ ។លោកស្រីនិយាយដែរថា រដ្ឋាភិបាលការងារដែលបានកាន់អំណាចកាលពីឆ្នាំ ២០២៤ កំពុងបន្តយុទ្ធសាស្រ្តផ្សេង ដើម្បីការពារប្រទេស ដោយលោកស្រីលើកឡើងថា ការបដិសេធន៍របស់លោកនាយករដ្ឋមន្រ្តី Keir Starmer មិនឲ្យអង់គ្លេសពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានលើអ៊ីរ៉ង់ គឺជាឧទាហរណ៍មួយ ៕

ប៉ាគីស្ថានស្ថិតក្រោមក្រសែភ្នែក ខណៈអាមេរិក និងអ៊ីរ៉ង់ត្រៀមចរចាដោយផ្ទាល់ ដើម្បីបញ្ចប់ជម្លោះ

2026/04/10 06:10:44 pm        58
គ្រប់ក្រសែភ្នែកទូទាំងពិភពលោក កំពុងសម្លឹងទៅប្រទេសប៉ាគីស្ថាន ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រៀមធ្វើកិច្ចចរចាដោយផ្ទាល់ដ៏កម្រ នៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយចាប់ផ្តើមនៅថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) ស្របពេលមានបទឈប់បាញ់ដ៏ផុយស្រួយ រវាងភាគីទាំង២។រដ្ឋធានីរបស់ប្រទេសនេះ ត្រូវស្ថិតនៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ខណៈដែលគណៈប្រតិភូនៃប្រទេសទាំង២ ត្រូវបានគ្រោងទៅដល់នៅថ្ងៃសុក្រនេះ ដោយរបៀបវារៈផ្លូវការនៃកិច្ចចរចា ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បាននិយាយកាលពីថ្ងៃសុក្រថា គណៈប្រតិភូទាំងអស់ រួមទាំងអ្នកសារព័ត៌មានមកពីប្រទេសដែលចូលរួមផងដែរ នឹងត្រូវបានចេញទិដ្ឋាការនៅពេលមកដល់ប្រទេសប៉ាគីស្ថាន។លោក Ishtiaq Ahmad សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Quaid-i-Azam ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ បានប្រាប់សារព័ត៌មាន Anadolu ថា៖ «ពិភពលោកទាំងមូល កំពុងតាមដានដោយអន្ទះសារ ចំពោះលទ្ធផលនៃការចរចាទាំងនេះ ដោយសារអនាគតនៃតំបន់អាស្រ័យលើដំណើរការនេះ»។កិច្ចចរចានេះបានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថាន បានជួយឲ្យសម្រេចបានបទឈប់បាញ់រយៈពេល ១៤ថ្ងៃ កាលពីព្រឹកថ្ងៃពុធ ដោយបានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ៣៩ថ្ងៃដែលចាប់ផ្ដើមឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលប្រទេសទាំង២ បានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សជាង ៣.០០០នាក់ រួមទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ផងដែរ។លោក Ahmad បានបញ្ជាក់បន្ថែមថា ការរំពឹងទុកនៃកិច្ចចរចា នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មើលទៅ «មានសង្ឃឹមច្រើន» ឥឡូវនេះ ដោយសារអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយលីបង់ ពោលគឺមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុត នៅទូទាំងប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ៕

ចិននិយាយថា កូរ៉េខាងជើងសម្រេចបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ បើទោះបីរងសម្ពាធអាមេរិកក៏ដោយ

2026/04/10 06:07:02 pm        32
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT រាយការណ៍នៅថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ហើយលោកមាននូវជំនួបជាមួយសមភាគីកូរ៉េខាងជើងលោកស្រី Choe Son Hui ។KRT រាយការណ៍ថា លោក Wangនិយាយថា កូរ៉េខាងជើង សម្រេចបានសមិទ្ធិផលដ៏គួរឲ្យចាប់អារម្មណ៍ បើទោះបីជាមានការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ក្នុងការគាបសង្កត់ និងធ្វើឲ្យទីក្រុងព្យុងយ៉ាងឯកាក៏ដោយ ។លោក Wang និងលោកស្រី Choe បានកោតសរសើរមេដឹកនាំរបស់ពួកគេ សម្រាប់ការបើករជ្ជកាលថ្មីនៅក្នុងទំនាក់ទំនងមិត្តភាពប្រទេសរបស់ពួកគេ នៅជំនួបជាប្រវត្តិសាស្រ្តកាលពីខែកញ្ញា ឆ្នាំមុនហើយនិងសន្យាបង្កើនទំនាក់ទំនងឲ្យល្អប្រសើរជាងនេះបន្ថែមទៀតសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋរបស់ពួកគេ ។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាសាធារណៈលើកចុងក្រោយរបស់លោក Wang ទៅកាន់កូរ៉េខាងជើង ក្នុងនាមជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើឡើងនៅចុងឆ្នាំ ២០១៩ បន្ទាប់ពីការជួបគ្នាទៅវិញទៅមករបស់មេដឹកនាំកំពូលប្រទេសទាំង ២នៅដើមឆ្នាំនោះ ។ ទីក្រុងប៉េកាំងបានព្យាយាមអូសទាញទីក្រុងព្យុងយ៉ាងមកវិញ ក្រោយការរីករដាលឆ្លងសកលជំងឺ COVID-19 បានបង្កកការផ្លាស់ប្តូរទំនាក់ទំនង ហើយនិងស្របពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ងាកទៅពង្រឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ ជាមួយនឹងការបញ្ជូនទាហាន និងអាវុធ ដើម្បីការគាំទ្រសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។ សេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមឡើងវិញកាលពីខែមីនា ក្រោយត្រូវបានផ្អាកអស់រយៈពេល ៦ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមការរីករាលដាលឆ្លងសកលជំងឺ COVID-19 កាលពីឆ្នាំ ២០២០ ៕

ក្រុមជនអន្ធពាលប្រដាប់អាវុធសម្លាប់ និងចាប់ជំរិតមនុស្ស ក្នុងអំពើហិង្សាថ្មីៗ នៅនីហ្សេរីយ៉ា

2026/04/10 06:04:42 pm        55
ប្រភពព័ត៌មានក្នុងស្រុក បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមជនអន្ធពាលប្រដាប់អាវុធនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្ស ១២នាក់ និង ចាប់ជំរិតជាច្រើននាក់ទៀត  ដែលជាអំពើហិង្សាចុងក្រោយបំផុតដែលបានសម្លាប់មនុស្សរាប់សិបនាក់ កាលពីសប្តាហ៍នេះ។ការវាយឆ្មក់ដោយក្រុមឧក្រិដ្ឋជនដែលគេស្គាល់ថា ជា «ចោរប្លន់» នៅក្នុងរដ្ឋ Sokoto កាលពីថ្ងៃព្រហស្បតិ៍បានកើតឡើង បន្ទាប់ពីការវាយប្រហារជាច្រើនថ្ងៃនៅភាគខាងជើងដែលភាគច្រើនកាន់សាសនា          មូស្លីមរបស់ប្រទេសនេះ។ចាប់តាំងពីថ្ងៃអាទិត្យមក មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធ និងក្រុមឧក្រិដ្ឋជន ដែលបានបង្កើនការវាយប្រហាររបស់ពួកគេ ចាប់តាំងពីឆ្នាំមុនប្រឆាំងនឹងមូលដ្ឋានយោធា និងភូមិ    នានា។លោក Ahmad Yahaya មេដឹកនាំសហគមន៍ក្នុងតំបន់ម្នាក់ នៅក្នុងភូមិ Dan adua បានប្រាប់សារព័ត៌មាន AFP ថា៖«យ៉ាងហោចណាស់មនុស្ស ១២ នាក់ ត្រូវបានសម្លាប់ និង ៤៣នាក់ ផ្សេងទៀត ត្រូវបានចាប់ជំរិត នៅភូមិនានាក្នុងតំបន់រដ្ឋបាលមូលដ្ឋាន Isa និង Sabon Birni»៕

ក្រុមហ៊ុននាំចេញផ្កាកេនយ៉ា បោះបង់ចោលធុរកិច្ចរបស់ខ្លួន ខណៈថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់

2026/04/10 06:02:21 pm        50
ថ្លៃដឹកជញ្ជូនតាមអាកាសហក់ឡើងខ្ពស់ និងការបង្អាក់ជើងហោះហើរ កំពុងវាយប្រហារឧស្សាហកម្មដាំផ្ការបស់កេនយ៉ា បង្ខំឲ្យអ្នកដាំមួយចំនួន បោះបង់ចោលផលិតផលក្នុងបរិមាណដ៏ច្រើន ។ក្រុមហ៊ុន Xflora Group ដែលនាំចេញផ្កាចន្លោះពី ១២០-១៣០លានទងក្នុង ១ឆ្នាំ និយាយថា ២០-២៥ភាគរយនៃផលិតកម្មរបស់ខ្លួន ត្រូវបានបោះបង់ចោល ស្របពេលដែលចន្លោះទំនិញមានដែនកំណត់ ហើយនិងថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ធ្វើឲ្យការដឹកជញ្ជូនទៅកាន់អឺរ៉ុបមិនអាចទៅរួចតែម្តង ។លោក Inder Nainគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុន Xflora Group និយាយថា មូលហេតុដែលពួកយើងបោះបង់ធុរកិច្ចនេះចោល គឺដោយសារថ្លៃដឹកជញ្ជូនខ្ពស់ខ្លាំងពេក ហើយលោកមិនអាចនាំចេញផ្កាទៅកាន់អឺរ៉ុបបាននោះទេ ។អ្នកដាំផ្កាមួយចំនួននិយាយថា ការពឹងផ្អែកខ្លាំងលើមជ្ឈមណ្ឌលអាកាសចរណ៍មជ្ឈិមបូព៌ា បានធ្វើឲ្យវិស័យមួយនេះលែងដំណើរការទៅមុខ បើទោះបីជាបច្ចុប្បន្នក្រុមហ៊ុនមួយចំនួន កំពុងស្វែងរកទីផ្សារជម្រើសផ្សេងក៏ដោយ រួមទាំងការនាំចេញដោយផ្ទាល់ទៅកាន់អាស៊ីផងដែរ ដើម្បីកាត់បន្ថយហានិភ័យនាពេលអនាគត ៕

មេដឹកនាំអ៊ុយក្រែន អំពាវនាវឱ្យដាក់ទណ្ឌកម្មឡើងវិញលើរុស្ស៊ី ដែលត្រូវបានដកចេញ

2026/04/10 06:00:12 pm        44
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងរុស្ស៊ី ខណៈកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យថយចុះតម្លៃប្រេងដែលបានហក់ឡើង។ លោក Zelenskyy បានថ្លែងដូច្នេះនៅក្នុងសុន្ទរកថាតាមវីដេអូមួយ បន្ទាប់ពីការប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍។លោកបាននិយាយថា ទីផ្សារនានាបានឆ្លើយតបជាវិជ្ជមានចំពោះការប្រកាសនេះ ដែលបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រេង។ លោក Zelenskyy បានលើកឡើងថា សហរដ្ឋអាមេរិក បានដកទណ្ឌកម្មដោយផ្នែកលើប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី ក្នុងការឆ្លើយតបទៅនឹងតម្លៃកើនឡើងដែលបណ្តាលមកពីជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់។លោកបាននិយាយថា «គ្មានហេតុផលណាមួយដើម្បីបន្ធូរបន្ថយសម្ពាធទណ្ឌកម្មលើរុស្ស៊ីនោះទេ»។ លោក Zelenskyy ក៏បានបញ្ជាក់ផងដែរថា ការបិទច្រកសមុទ្រ Hormuz គួរតែកាត់បន្ថយប្រាក់ចំណូលប្រេងរបស់រុស្ស៊ី ហើយ «នេះជាមូលហេតុដែលរុស្ស៊ីបានវិនិយោគយ៉ាងច្រើនក្នុងការគាំទ្ររបបអ៊ីរ៉ង់ និងបានស្វែងរកការពន្យារពេលសង្គ្រាម»។

ពលរដ្ឋអ៊ុយក្រែនមានមន្ទិលសង្ស័យ ខណៈលោក Putinប្រកាសបទឈប់បាញ់នៅថ្ងៃបុណ្យ Easter

2026/04/10 05:58:12 pm        50
នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋអ៊ុយក្រែន បានបង្ហាញមន្ទិលសង្ស័យរបស់ពួកគេចំពោះការប្រកាសបទឈប់បាញ់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីប្រារព្ធថ្ងៃបុណ្យ Easter ដោយពួកគេនិយាយថា បទឈប់បាញ់កាលពីមុន ត្រូវបានបំពានម្តងហើយម្តងទៀតដោយទីក្រុងមូស្គូ ។នាង Varvara គឺជានិស្សិតវ័យ ១៧ឆ្នាំមួយរូបនិយាយថា នាងមិនជឿវាទាល់តែសោះ ។ នាងចង់មានន័យថា រយៈពេលប៉ុន្មានហើយដែលសង្រ្គាមពេញបន្ទុកមួយនេះ បានបន្តរហូតមកដល់បច្ចុប្បន្ន ហើយរាល់ឆ្នាំ វាគឺជាបទឈប់បាញ់តែមួយ សូម្បីនៅថ្ងៃចូលឆ្នាំសកល ពេលដែលពួកគេសន្យាបទឈប់បាញ់ មាននូវការប្រកាសអាសន្នពីការវាយឆ្មក់តាមអាកាសពេញមួយយប់ ។ នាងបន្តថា នាងចង់ជឿដែរ ប៉ុន្តែនាងមិនគិតថា វានឹងកើតឡើងនោះទេ ។កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានប្រកាសបទឈប់បាញ់រយៈពេល ៣២ម៉ោង ចាប់ពីម៉ោង ១៦:០០នាទី ម៉ោងសកល ថ្ងៃសៅរ៍ រហូតដល់ថ្ងៃបុណ្យ Easterនៅថ្ងៃអាទិត្យ ហើយសមភាគីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ទីក្រុងគីវ នឹងគោរពវិធានការនេះ ។ លោក Putin បានបញ្ជាឲ្យកងកម្លាំងរបស់លោកត្រៀមខ្លួនទប់ស្កាត់សកម្មភាពញុះញង់របស់សត្រូវដែលអាចកើតមាន និងសកម្មភាពឈ្លានពានណាមួយ ។ការប្រកាសរបស់លោក Putin ស្រដៀងគ្នានឹងបទឈប់បាញ់រយៈពេល ៣០ម៉ោងដែលលោកបានបញ្ជាកាលពីឆ្នាំមុន ។ ភាគីទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមក សម្រាប់ការបំពានបទឈប់បាញ់ ៕

ប្រភព៖ ក្រុមហ៊ុនផលិតប្រេងនៅមជ្ឈិមបូព៌ា ត្រៀមសម្រាប់ការនាំចេញឡើងវិញ តាមច្រកសមុទ្រ Hormuz

2026/04/10 05:45:12 pm        65
ក្រុមហ៊ុនផលិតប្រេង នៅតំបន់មជ្ឈិមបូព៌ា បានស្នើឲ្យក្រុមហ៊ុនចម្រាញ់ប្រេងតំបន់អាស៊ី ដាក់កម្មវិធីដឹកជញ្ជូនប្រេងឆៅ សម្រាប់ខែមេសា និងឧសភា ដើម្បីត្រៀមខ្លួន សម្រាប់ការចាប់ផ្ដើមឡើងវិញនូវការធ្វើដំណើរ តាមរយៈច្រកសមុទ្រ Hormuz។ នេះបើយោងតាមប្រភពចំនួន ៣ ដែលដឹងអំពីបញ្ហានេះ។កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានប្រកាសកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានធ្វើឲ្យមានក្តីសង្ឃឹមកាន់តែខ្ពស់ សម្រាប់ការបើកច្រកសមុទ្រនេះឡើងវិញ ដែលប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ទូទាំងពិភពលោក បានធ្វើដំណើរឆ្លងកាត់ នៅមុនសង្គ្រាម។ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយបង្ហាញនៅឡើយទេ ដែលថា ទីក្រុងតេអេរ៉ង់បានលុបការបិទខ្ទប់ដែលស្ទើរតែទាំងស្រុង ចំពោះផ្លូវទឹកដ៏សំខាន់នេះ។ប្រភពចំនួន ២ ក្នុងចំណោមប្រភពទាំងនោះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុននាំចេញប្រេងធំជាងគេរបស់ពិភពលោក Saudi Aramco នៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានស្នើសុំឲ្យអតិថិជនរបស់ខ្លួន ដាក់សំណើបញ្ជី សម្រាប់ការដឹកជញ្ជូនពីកំពង់ផែ Yanbu និង Ras Tanura នៅក្នុងខែឧសភា។ ហើយប្រភពមួយ ក្នុងចំណោមពួកគេ បាននិយាយថា នេះនឹងអាស្រ័យលើការចាប់ផ្ដើមនាំចេញឡើងវិញពីកំពង់ផែ Ras Tanura ភាគខាងកើត ដែលតម្រូវឲ្យនាវាឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ប្រភពទាំងនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រាប់កិច្ចការនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ។ ក្រុមហ៊ុន Aramco បានផ្ដល់ដំណឹងដល់អតិថិជនកាលពីខែមីនាថា ពួកគេអាចយកប្រេងឆៅនៅក្នុងខែមេសាបានតែពីកំពង់ផែ Yanbu ភាគខាងលិច ក្នុងសមុទ្រក្រហមប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតនេះកំពុងបញ្ជូនប្រេងឆៅទៅកាន់កំពង់ផែ Yanbu តាមរយៈបំពង់បង្ហូរប្រេងភាគខាងកើត-ភាគខាងលិច៕

លោក NETANYAHU និយាយថា លោកមានបំណងចង់សម្រេចបានសន្តិភាពជាមួយប្រទេសអារ៉ាប់ «តាមរយៈកម្លាំង»

2026/04/10 05:43:07 pm        44
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា លោកកំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអារ៉ាប់ «តាមរយៈកម្លាំង» ខណៈដែលលោកបានធ្វើអត្ថាធិប្បាយអំពីកិច្ចចរចានាពេលខាងមុខជាមួយប្រទេសលីបង់។លោកបានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូមួយទៅកាន់ប្រជាជននៅភាគខាងជើងអ៊ីស្រាអែល ដែលត្រូវបានចេញផ្សាយដោយការិយាល័យរបស់លោកថា៖«ខ្ញុំបាននាំយកកិច្ចព្រមព្រៀងសន្តិភាពចំនួន ៤រួចហើយជាមួយប្រទេសអារ៉ាប់ ហើយខ្ញុំមានបំណងនាំយកបន្ថែមទៀត គឺសន្តិភាពពិតប្រាកដ សន្តិភាពតាមរយៈកម្លាំង»។នៅក្នុងសន្ទរកថានោះ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលរូបនេះ បានសរសើរប្រជាជនចំពោះប្រកាន់ជំហរយ៉ាងរឹងមាំប្រឆាំងនឹងការបាញ់ប្រហារឥតឈប់ឈរពីប្រទេសលីបង់។ លើសពីនេះ លោកបានចែករំលែកចេតនាក្នុងការបន្តវាយប្រហារអង្គភាពស៊ីអ៊ីតហេសបូឡា។ លោកបានថ្លែងថា៖«ខ្ញុំចង់ជម្រាបជូនអ្នកថា៖ មិនមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ទេ។ យើងកំពុងបន្តវាយប្រហារក្រុមហេបូឡា ដោយកម្លាំងពេញលេញ ហើយយើងនឹងមិនឈប់រហូតដល់យើងស្តារសន្តិសុខឡើងវិញទាំងស្រុង»។លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា លោកបានណែនាំរដ្ឋាភិបាលរបស់លោកឲ្យរៀបចំសម្រាប់ការចរចាដោយផ្ទាល់ជាមួយប្រទេសលីបង់ «បន្ទាប់ពីមានសំណើម្តងហើយម្តងទៀតពីរដ្ឋាភិបាលលីបង់»។ លោកបានបញ្ជាក់ថា កិច្ចចរចានេះ នឹងបន្តគោលដៅពីរ៖ «ទី១ ការរំសាយអាវុធរបស់ក្រុមហេសបូឡា។ ទី២ កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ និងប្រកបដោយចីរភាពរវាងអ៊ីស្រាអែល និងលីបង់»៕

នាយករដ្ឋមន្ត្រីស្លូវេនី៖ លីបង់មិនគួរត្រូវបានអនុញ្ញាតឲ្យក្លាយជាតំបន់ហ្កាហ្សាមួយទៀត ដោយសារតែអ៊ីស្រាអែលនោះទេ

2026/04/10 05:36:32 pm        35
នាយករដ្ឋមន្ត្រីស្លូវេនី លោក Robert Golob បាននិយាយថា ប្រទេសលីបង់មិនគួរត្រូវបានអនុញ្ញាតឲ្យ ក្លាយទៅជាតំបន់ហ្កាហ្សាមួយទៀត ដោយសារតែអ៊ីស្រាអែល ដែលយោធារបស់ខ្លួនកំពុងវាយប្រហារលើសង្កាត់ដែលមានប្រជាជនរស់នៅច្រើននៃទីក្រុងបេរូតរបស់ប្រទេសជិតខាងមួយនេះទេ។  «ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ អ៊ីស្រាអែលកំពុងវាយប្រហារប្រទេសលីបង់តាមរបៀបឃោរឃៅបំផុត។ យើងកំពុងឃើញការវាយប្រហារដោយមិនរើសអើងលើសង្កាត់ដែលមានប្រជាជនរស់   នៅច្រើន ដែលនាំឲ្យមានការស្លាប់និងរបួសយ៉ាងច្រើនរបស់ជនស៊ីវិល រួមទាំងកុមារផងដែរ»។ «អ៊ីស្រាអែល កំពុងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ប្រទេសនេះរារាំងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងធ្វើឲ្យទុក្ខវេទនារបស់ប្រជាជនលីបង់ កាន់តែអាក្រក់ឡើងៗ។ ខ្ញុំចូលរួមជាមួយការអំពាវនាវរបស់នាយករដ្ឋមន្ត្រី   អេស្ប៉ាញ លោក Pedro Sanchez ឲ្យផ្អាកកិច្ចព្រមព្រៀងសមាគមរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល។ យើងមិនត្រូវអនុញ្ញាតឲ្យប្រទេសលីបង់ក្លាយជាតំបន់ហ្កាហ្សាថ្មីមួយទៀតទេ។នៅថ្ងៃទី 0៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសបទឈប់បាញ់ទៅវិញទៅមករយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ យោងតាមលោក ភាគីទាំងពីរ បានដោះស្រាយបញ្ហាចម្រូងចម្រាសស្ទើរតែទាំងអស់ ហើយទីក្រុងវ៉ាស៊ីនតោនចាត់ទុកសំណើ ១០ចំណុចរបស់ទីក្រុងតេអេរ៉ង់ជាមូលដ្ឋានសម្រាប់ការចរចាបន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM