ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា អនុម័តច្បាប់រុករករ៉ែ ដើម្បីជំរុញការវិនិយោគបរទេស

2026/04/10 05:22:28 pm        51
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សភាគ្រប់គ្រងដោយគណបក្សកាន់អំណាចវេណេស៊ុយអេឡា បានអនុម័តច្បាប់រុករករ៉ែ ដែលត្រូវបានគេរំពឹងថា នឹងបើកវិស័យមួយនេះ ដល់ការវិនិយោគឯកជន និងបរទេស បន្ទាប់ពីការរឹតបន្តឹងបន្ធូរបន្ថយដោយសហរដ្ឋអាមេរិក នឹងជំរុញដើមទុនខាងក្រៅ នៅក្នុងសេដ្ឋកិច្ចដុនដាបរបស់ពួកគេ ។រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគាំទ្រចំណាត់ការជាច្រើនរបស់ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez ដើម្បីទាក់ទាញក្រុមវិនិយោគ និងធ្វើឲ្យស្ថិរភាពដល់ប្រទេសមួយនេះ ចាប់តាំងពីការវាយឆ្មក់កាលពីខែមករា បានចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ក្នុងនោះ លោក Trumpបានកោតសរសើរលោកស្រី Rodriguez ម្តងហើយម្តងទៀត សម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ។ច្បាប់នេះលុបចោលបទប្បញ្ញត្តិស្តីពីការរុករករ៉ែឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៥ ហើយនិងអនុញ្ញាតឲ្យក្រុមហ៊ុនក្នុងស្រុក បរទេស រដ្ឋ និងក្រុមហ៊ុនឯកជន ដើម្បីរុករករ៉ែមាស និងរ៉ែយុទ្ធសាស្រ្ត ។សម្បទាននឹងមានរយៈពេលអតិបរមា ៣០ឆ្នាំ ប៉ុន្តែអាចបន្តរហូតដល់រយៈពេល ១០ឆ្នាំ ចំនួន២លើក ។ យោងតាមច្បាប់ដែលត្រូវបានអនុម័ត បានឲ្យដឹងថា តំបន់រ៉ែនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយជម្លោះអាចនឹងត្រូវដោះស្រាយតាមរយៈអាជ្ញាកណ្តាល ។ សភាបានអនុម័តច្បាប់នេះ ដោយឯកច្ឆន្ធ ៕

ប៉ាគីស្ថានរឹតបន្តឹងសន្តិសុខនៅទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចប្រជុំតាមការរំពឹងទុករវាងអាមេរិក និងអ៊ីរ៉ង់

2026/04/10 05:19:12 pm        45
ប៉ាគីស្ថាន បានរឹតបន្តឹងសន្តិសុខនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ស្របពេលដែលពួកគេត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងរដ្ឋធានីមួយនេះ នាថ្ងៃសៅរ៍ស្អែក ។វត្តមានកងកម្លាំងសន្តិសុខកើនឡើងត្រូវបានគេមើលឃើញនៅក្នុងតំបន់ក្រហមរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាទីមានអគាររដ្ឋាភិបាលសំខាន់ៗជាច្រើនរបស់ប៉ាគីស្ថាន ។ប្រជាពលរដ្ឋមួយចំនួន បានស្វាគមន៍ជំនួបមួយនេះ និងកោតសរសើរចំពោះលោកនាយករដ្ឋមន្រ្តី Shehbaz Sharif និងលោកសេនាប្រមុខ Asim Munir សម្រាប់តួនាទីប្រទេសរបស់ពួកគេ ក្នុងការទទួលបានបទឈប់បាញ់បណ្តោះអាសន្នរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កាលពីដើមសប្តាហ៍នេះ ។ជំនួបនៅថ្ងៃសៅរ៍ស្អែកនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើការបន្តបទឈប់បាញ់យូរជាងបទឈប់បាញ់បច្ចុប្បន្នរយៈពេល ២សប្តាហ៍ និងបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ។គួរឲ្យដឹងថា អាជ្ញាធរប៉ាគីស្ថាន បានបិទផ្នែកមួយចំនួននៅរដ្ឋធានីអ៊ីស្លាម៉ាបាដ តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្របពេលដែលមន្ត្រីអ៊ីរ៉ង់ បានធ្វើដំណើរតាមយន្តហោះទៅដល់ ដោយគណៈប្រតិភូអាមេរិកត្រូវបានដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance មកដល់នៅថ្ងៃសុក្រ ។ អ្នកវិភាគមួយរូបនិយាយថា នៅពេលដែលពួកគេបាននាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ទៅកាន់តុចរចានៅថ្ងៃសៅរ៍ស្អែក មន្ត្រីប៉ាគីស្ថាននឹងព្យាយាមដឹកនាំកិច្ចចរចាឈានទៅរកកិច្ចព្រមព្រៀងដ៏យូរអង្វែងមួយ ។ សូមបញ្ជាក់ថា តួនាទីរបស់ប្រទេសប៉ាគីស្ថាន បង្ហាញពីការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៃជោគវាសនាសង្រ្គាម ហើយភាពជោគជ័យនៅក្នុងការចរចានៅថ្ងៃសៅរ៍ស្អែកនេះនឹងជួយរក្សាភាពលេចធ្លោថ្មីរបស់ពួកគេផងដែរ ៕

អ្នកជំនាញ៖ ជប៉ុនត្រូវការទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ប្រេងផ្សេងៗ រួមទាំងប្រទេសរុស្ស៊ីផងដែរ

2026/04/10 05:16:24 pm        73
លោក Tsuneo Watanabe សមាជិកជាន់ខ្ពស់នៅមូលនិធិសន្តិភាព Sasakawa បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា ប្រទេសជប៉ុនត្រូវការស្តារ និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ប្រេងផ្សេងទៀត រួមទាំងប្រទេសរុស្ស៊ី និងរដ្ឋអាមេរិកឡាទីន ស្របពេលស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងជុំវិញប្រទេសអ៊ីរ៉ង់ ដែលអាចបង្កឲ្យមានកង្វះខាតការផ្គត់ផ្គង់ប្រេងឆៅពីឈូងសមុទ្រពែក្ស។ លោកបាននិយាយអំពីសកម្មភាពដែលប្រទេសជប៉ុន ត្រូវធ្វើក្នុងកាលៈទេសៈបច្ចុប្បន្នថា៖«ប្រទេសនេះ ត្រូវសហការជាមួយប្រទេសដទៃទៀត ដើម្បីលើកទឹកចិត្តសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យបន្តការចរចាបទឈប់បាញ់ឲ្យមានផលិតភាពតាមដែលអាចធ្វើទៅបាន»។លោក Watanabe បាននិយាយថា ប្រទេសជប៉ុន ត្រូវរក្សាទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ប្រេងសំខាន់ៗនៅខាងក្រៅឈូងសមុទ្រពែក្ស។លោកបានបន្ថែមថា៖«ម្យ៉ាងវិញទៀត ប្រទេសជប៉ុនត្រូវរក្សា ជួសជុល និងអភិវឌ្ឍន៍ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសនាំចេញប្រេងផ្សេងទៀត ក្រៅពីរដ្ឋឈូងសមុទ្រ រួមទាំងប្រទេសរុស្ស៊ី ឬប្រទេសអាមេរិក  ឡាទីន»។យោងតាមអ្នកជំនាញរូបនេះ ការបើកច្រកសមុទ្រហ័រមូស ប្រហែលជាមិនកើតឡើង ក្នុងពេលឆាប់ៗនេះទេ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ហើយនេះគឺជាមូលហេតុដែលយើងត្រូវត្រៀមខ្លួនជាស្រេចថា កង្វះខាតការផ្គត់ផ្គង់ពីបណ្តាប្រទេសនៅឈូងសមុទ្រពែក្ស នឹងនៅតែបន្តសម្រាប់រយៈពេលលើសពីមួយឆ្នាំ៕

លោក ហ្សេឡិនស្គី និយាយថា អ៊ុយក្រែនប្រឈមនឹងសម្ពាធការទូត និងយោធាជាច្រើនខែ

2026/04/10 05:10:36 pm        39
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី បាននិយាយថា រយៈពេលច្រើនខែនៃនិទាឃរដូវ និងរដូវក្តៅ នឹងពិបាកសម្រាប់អ៊ុយក្រែន ដោយសារខ្លួននឹងរងសម្ពាធនៅសមរភូមិ និងផ្នែកការទូតផងដែរ ដើម្បីបញ្ចប់  សង្គ្រាមនេះ។លោក ហ្សេឡិនស្គី បាននិយាយថា ដៃគូរបស់អ៊ុយក្រែន បានស្នើសុំឲ្យទីក្រុងគីវកាត់បន្ថយការវាយប្រហាររបស់ខ្លួនលើវិស័យប្រេងរបស់រុស្ស៊ី ខណៈដែលតម្លៃពិភពលោកបានកើនឡើង ដោយសារតែសង្គ្រាមអ៊ីរ៉ង់ និងភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ លោកមិនបានបញ្ចេញឈ្មោះដៃគូទាំងនោះទេ។ប៉ុន្តែលោកបាននិយាយថា ប្រសិនបើរុស្ស៊ីចង់បន្ថយភាពតានតឹង ប្រទេសនេះគួរតែបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើរោងចក្រថាមពលអ៊ុយក្រែន ហើយយល់ព្រមបន្តកិច្ចចរចាសន្តិភាពត្រីភាគី ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន។ទោះជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា សហរដ្ឋអាមេរិកបច្ចុប្បន្ន មានភាពស្ទាក់ស្ទើរក្នុងការលះបង់ពេលវេលាបន្ថែមទៀតចំពោះដំណើរការសន្តិភាពនៅអ៊ុយក្រែន៕

មនុស្សយ៉ាងតិច ៦នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយអាវុធ នៅកូឡុំប៊ី

2026/04/10 04:43:30 pm        49
អាជ្ញាធរបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ យ៉ាងហោចណាស់មានមនុស្ស ៦នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត រងរបួសធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារមួយ នៅតំបន់ជនបទមួយភាគនិរតីនៃប្រទេស  កូឡុំប៊ី ជាកន្លែងដែលក្រុមប្រដាប់អាវុធពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន។  ប្រទេសកូឡុំប៊ី កំពុងប្រឈមនឹងរលកអំពើហិង្សាដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ ជាមួយនឹងការវាយប្រហារជាប្រចាំដោយក្រុមឧទ្ទាម និងក្រុមបះបោរផ្សេងទៀត ជាពិសេស នៅក្នុងតំបន់  ដាច់ស្រយាល។មន្ត្រីរដ្ឋបាលក្រុង លោក Felipe Acosta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយថា ក្រុមបុរសប្រដាប់ដោយ «អាវុធខ្លី និងអាវុធវែង» បានបើកការបាញ់ប្រហារនៅផ្ទះខ្នងមួយ នៅក្បែរទីក្រុង Popayan ក្នុងតំបន់Cauca។លោក Acosta បានបន្ថែមថា អ្នកវាយប្រហារទាំងនោះ «បានសម្លាប់មនុស្សម្នាក់ ដែលត្រូវបានគេរកឃើញនៅខាងក្រៅ និង ៥ផ្សេងទៀត ដែលត្រូវបានរកឃើញនៅខាងក្នុងផ្ទះនោះ»៕

នាយករដ្ឋមន្ត្រីអង់គ្លេស៖ ជម្លោះ នៅអ៊ីរ៉ង់ បង្ហាញថា អង់គ្លេសត្រូវតែជ្រើសរើសផ្លូវថ្មីមួយ

2026/04/10 04:36:58 pm        75
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា សង្គ្រាមអ៊ីរ៉ង់ត្រូវតែក្លាយជាចំណុចរបត់មួយ សម្រាប់អង់គ្លេស បន្ទាប់ពីមានវិបត្តិ ២ទសវត្សរ៍ ហើយលោកបានសន្យាថា នឹងពង្រឹងសេដ្ឋកិច្ច និងយោធារបស់ប្រទេសនេះ ដើម្បីទប់ទល់នឹងពិភពលោកដែល «ងាយនឹងប្រែប្រួល និងគ្រោះថ្នាក់»។នៅថ្ងៃទី៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ នៅក្នុងជម្លោះអ៊ីរ៉ង់រយៈពេល ៦សប្តាហ៍ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា ទីក្រុងតេអេរ៉ង់ នឹងលុប ការបិទខ្ទប់ច្រកសមុទ្រ Hormuz ស្ទើរតែទាំងស្រុងនោះទេ ដែលបានបង្កឲ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ។លោក Starmer បានលើកឡើងថា វិបត្តិនេះ ដែលបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសអង់គ្លេស ហក់ឡើងរួចហើយនោះ ហើយត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានអតិផរណា និងការរំខានសេដ្ឋកិច្ចបន្ថែមទៀត ត្រូវតែក្លាយជា «ចំណុចរបត់» សម្រាប់ប្រទេសនេះ។ដោយលើកឡើងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ និងវិធានការរឹតត្បិតដែលបានកើតឡើងបន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ជំងឺរាតត្បាតកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន តាមរយៈសំណេរ នៅក្នុងទំព័រសារព័ត៌មាន The Guardian លោកបានរៀបរាប់ថា៖ «ចក្រភពអង់គ្លេសត្រូវបានវាយប្រហារដោយវិបត្តិអស់រយៈពេលជិត ២ទសវត្សរ៍មកហើយ។លោកបានបន្ថែមថា៖ «សង្គ្រាមនៅអ៊ីរ៉ង់ឥឡូវនេះត្រូវតែក្លាយជាចំណុចរបត់របស់ប្រទេសនេះ ពីព្រោះរបៀបដែលយើងចេញពីវិបត្តិនេះ នឹងកំណត់យើងទាំងអស់គ្នា សម្រាប់មួយជំនាន់។ ហើយជំនួសឲ្យការសង្ឃឹមថា នឹងធ្លាក់ចូលទៅពិភពលោកឆ្នាំ២០០៨ វិញ យើងនឹងបង្កើតផ្លូវថ្មីមួយ សម្រាប់ចក្រភពអង់គ្លេស ពោលគឺជាផ្លូវមួយដែលពង្រឹងថាមពល ការពារជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់យើង នៅក្នុងយុគសម័យថ្មីមួយ»៕

ប្រធានាធិបតីមីយ៉ាន់ម៉ា៖ ប្រទេសត្រូវប្រឈមបញ្ហាជាច្រើន ខណៈចង់ធ្វើឲ្យទំនាក់ទំនងអាស៊ានប្រក្រតីឡើងវិញ

2026/04/10 04:33:24 pm        44
នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង (Min Aung Hlaing) បាននិយាយថា រដ្ឋាភិបាលថ្មីរបស់លោក មានបញ្ហាប្រឈមជាច្រើនដែលត្រូវជម្នះឲ្យបាន ហើយនឹងស្វែងរកការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និងធ្វើឲ្យទំនាក់ទំនងជាមួយប្លុកអាស៊ីអាគ្នេយ៍ ឬអាស៊ាន មានប្រក្រតីភាពវិញ។នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់សភា អតីតមេដឹកនាំយោធារូបនេះ បានបញ្ជាក់ថា សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ គឺជាអាទិភាពរបស់លោក ហើយរដ្ឋាភិបាលរបស់លោក នឹងជំរុញការវិនិយោគបរទេស អភិវឌ្ឍកសិកម្ម និងបង្កើតផែនការយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយប្រសិទ្ធភាព។លោក មីន អ៊ុង ឡាំង ត្រូវបានសភាជ្រើសរើសជាប្រធានាធិបតីកាលពី ១សប្តាហ៍មុន ដោយធ្វើឲ្យការគ្រប់គ្រងអំណាចនយោបាយរបស់លោក នៅសហភាពមីយ៉ាន់ម៉ាដែលហែកហួរដោយសង្គ្រាមក្លាយជាផ្លូវការ រយៈពេល ៥ឆ្នាំ បន្ទាប់ពីលោកបានដឹកនាំរដ្ឋប្រហារ ដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងភាពវឹកវរ។ដំណើរការដែលត្រូវបានរៀបចំយ៉ាងប្រយ័ត្នប្រយែងរបស់លោក ពីតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់ ទៅជាប្រធានាធិបតីស៊ីវិល កើតមានឡើងបន្ទាប់ពីមានការបោះឆ្នោតថ្មីៗនេះដែលគណបក្សគាំទ្រដោយកងទ័ពមានជ័យជម្នះ ក្នុងសំឡេងដ៏លើសលប់ ប៉ុន្តែជាអ្វីដែលត្រូវបានអ្នករិះគន់ និងរដ្ឋាភិបាលលោកខាងលិចរិះគន់ ដោយចាត់ទុកថា ជាការក្លែងបន្លំ ដែលត្រូវបានរៀបចំឡើង ដើម្បីបន្តការគ្រប់គ្រងយោធា នៅពីក្រោយប្រជាធិបតេយ្យ។យ៉ាងណាក្ដី នៅក្នុងសុន្ទរកថាមួយនៅរដ្ឋធានីណៃពិដោ ដែលមានរយៈពេលមិនដល់ ២០នាទី និងមានការចូលរួមពីភ្ញៀវបរទេសជាង ៥០រូប លោក មីន អ៊ុង លាំង បាននិយាយថា៖ «ឥឡូវនេះ សហភាពមីយ៉ាន់ម៉ា កំពុងដើរលើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែរដ្ឋាភិបាលថ្មី មានបញ្ហាប្រឈមជាច្រើនដែលត្រូវជម្នះឲ្យបាន»៕

លោក ស៊ី ប្រាប់មេដឹកនាំប្រឆាំងតៃវ៉ាន់ថា ប្រជាជននៅអមច្រកសមុទ្រតៃវ៉ាន់ គឺជាជនជាតិចិនតែមួយ

2026/04/10 04:27:06 pm        50
នៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះ នៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់មេដឹកនាំប្រឆាំងកោះតៃវ៉ាន់ លោកស្រី Cheng Li-wun ថា ប្រជាជននៅអមសងខាងច្រកសមុទ្រតៃវ៉ាន់ គឺជាជនជាតិចិនតែមួយ ហើយអនាគតនៃទំនាក់ទំនង ស្ថិតនៅក្នុងដៃរបស់ប្រជាជនចិន។លោកស្រី Cheng ដែលជាប្រធានគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) កំពុងស្ថិតនៅក្នុងប្រទេសចិន ជាដំណើរដែលលោកស្រីហៅថា ជាបេសកកម្មសន្តិភាព ដើម្បីកាត់បន្ថយភាពតានតឹង នៅពេលដែលទីក្រុងប៉េកាំង បានបង្កើនសម្ពាធយោធាលើកោះដែលខ្លួនអះអាងថា ជាទឹកដីរបស់ខ្លួន។អំឡុងកិច្ចប្រជុំ នៅមហាសាលប្រជាជនចិន លោក ស៊ី បានប្រាប់លោកស្រី Cheng ថា ពិភពលោកសព្វថ្ងៃនេះ មិនមានសន្តិភាពទាំងស្រុងនោះទេ ហើយសន្តិភាព គឺមានតម្លៃណាស់។ នៅក្នុងការអត្ថាធិប្បាយដែលត្រូវបានផ្សាយដោយស្ថានីយ៍ទូរទស្សន៍តៃវ៉ាន់ លោកបានមានប្រសាសន៍ថា៖ «ជនរួមជាតិនៅអមសងខាងច្រកសមុទ្រតៃវ៉ាន់ សុទ្ធតែជាជនជាតិចិន ពោលគឺជាប្រជាជននៃគ្រួសារតែមួយ ដែលចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ»។ជាមួយគ្នានេះ លោក ស៊ី ក៏បានសង្កត់ធ្ងន់ផងដែរថា ដោយផ្អែកលើមូលដ្ឋាននយោបាយរួមនៃការប្រឆាំងនឹងការចង់បានឯករាជ្យរបស់កោះតៃវ៉ាន់ ប្រទេសចិនមានឆន្ទៈពង្រឹងការផ្លាស់ប្តូរ និងការសន្ទនារួមគ្នាជាមួយគណបក្សនយោបាយផ្សេងៗ ក្នុងនោះរួមទាំងគណបក្ស KMT ផងដែរ «ដើម្បីគ្រប់គ្រងអនាគតនៃទំនាក់ទំនងឆ្លងច្រកសមុទ្រយ៉ាងរឹងមាំ នៅក្នុងដៃរបស់ប្រជាជនចិនខ្លួនឯង»។សម្រាប់លោកស្រី Cheng មេដឹកនាំប្រឆាំងរូបនេះបានជម្រាបលោក ស៊ី ថា លោកស្រីសង្ឃឹមថា តាមរយៈកិច្ចប្រឹងប្រែងរបស់ភាគីទាំង២ ច្រកសមុទ្រតៃវ៉ាន់នឹងលែងជាចំណុចកណ្តាលនៃជម្លោះដែលអាចកើតមានទៀតហើយ ហើយប្រាកដជាមិនក្លាយជា «ក្តារអុកសម្រាប់កម្លាំងខាងក្រៅធ្វើអន្តរាគមន៍» នោះទេ៕

អ៊ីស្រាអែល៖ ការចំណាយលើសង្គ្រាម ៤០ថ្ងៃ នៅអ៊ីរ៉ង់ និងលីបង់ មានប្រមាណ ១៧,៥ពាន់លានដុល្លារ

2026/04/10 04:20:34 pm        49
កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) ប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 12 បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល ប៉ាន់ប្រមាណថា ការចំណាយលើសង្គ្រាមរយៈពេល ៤០ថ្ងៃ ទាំងនៅប្រទេសអ៊ីរ៉ង់ និងលីបង់ មានចំនួនប្រហែល ១៧,៥ពាន់លានដុល្លារ។សេចក្ដីរាយការណ៍នេះបានបង្ហាញថា ការចំណាយយោធាដោយផ្ទាល់ សម្រាប់ជម្លោះដែលកំពុងបន្តជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡា ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៤០ពាន់លានសេកែល (១២,៩ពាន់លានដុល្លារ)។ ទូរទស្សន៍នេះបានបន្ថែមថា ការចំណាយលើជនស៊ីវិល ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៤,២-៤,៥ពាន់លានដុល្លារ ដែលធ្វើឲ្យចំនួនសរុប កើនឡើងដល់ប្រហែល ១៧,៥ ពាន់លានដុល្លារយ៉ាងណាក្ដី តួលេខទាំងនេះ គឺជាតួលេខបឋម ហើយរំពឹងថា នឹងត្រូវបានធ្វើបច្ចុប្បន្នភាព ហើយមិនរាប់បញ្ចូលការចំណាយលើការកសាងឡើងវិញនាពេលអនាគត ឬការខាតបង់ ចំពោះផលិតផលក្នុងស្រុកសរុប (GDP) ដែលបណ្តាលមកពីការបិទសេដ្ឋកិច្ចដោយផ្នែក អំឡុងសង្គ្រាម។បើយយោងតាម ទូរទស្សន៍ Channel 12 ដដែល បានឲ្យដឹងទៀតថា ក្រសួងហិរញ្ញវត្ថុក៏បានបែងចែកថវិកាប្រហែល ២,៣ពាន់លានដុល្លារ ជាទុនបម្រុង សម្រាប់ការចំណាយទាក់ទងនឹងការការពារជាតិ ដែលនឹងបង្កើនការចំណាយយោធាសរុបដល់ប្រហែល ១២,៩ពាន់លានដុល្លារ។ ការចំណាយយោធា រួមមានអាវុធ ម៉ោងហោះហើរ ថ្ងៃបម្រើការងាររបស់ទាហានបម្រុង និងការខូចខាតនានា៕

រដ្ឋមន្ត្រីអឺរ៉ុបនៅមេឌីទែរ៉ាណេ អំពាវនាវឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់

2026/04/10 04:18:13 pm        37
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបមកពីប្រទេសតំបន់សមុទ្រមេឌីទែរ៉ាណេ បានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងប្រទេសលីបង់ ក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុង Split ប្រទេសក្រូអាត កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា។ ក្រុម MED9 ដែលមានរដ្ឋមន្ត្រីការបរទេសមកពីរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន៩នៅតំបន់សមុទ្រមេឌីទែរ៉ាណេ បានថ្កោលទោសអំពើហិង្សាដែលកំពុងបន្តនៅមជ្ឈិមបូព៌ា រួមទាំងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើប្រទេសលីបង់។ លោកស្រី Dubravka Suica ស្នងការអឺរ៉ុបសម្រាប់តំបន់សមុទ្រមេឌីទែរ៉ាណេ បានតស៊ូមតិសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដាច់ដោយឡែករវាងប្រទេសលីបង់ និងអ៊ីស្រាអែល។ លោកស្រី Suica បាននិយាយថា «បច្ចុប្បន្ន យើងបានទទួលដំណឹងថា បទឈប់បាញ់នៅលីបង់ មិនមែនជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ទេ។ ដូច្នេះអ្វីដែលយើងកំពុងតស៊ូមតិ គឺកិច្ចព្រមព្រៀងដាច់ដោយឡែករវាងលីបង់ និងអ៊ីស្រាអែល»។ លោក Antonio Tajani រដ្ឋមន្ត្រីការបរទេសអ៊ីតាលី បាននិយាយថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានជូនដំណឹងដល់លោកអំពីផែនការសម្រាប់ការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងលីបង់ ដែលទំនងជានឹងកើតឡើងនៅសហរដ្ឋអាមេរិក។ លោក Tajani បាននិយាយថា «យើងប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់ ប៉ុន្តែពេលនេះមានដំណឹងល្អ» ដោយពិពណ៌នាអំពីការចរចាដោយផ្ទាល់តាមការគ្រោងទុកថា ជា «ជំហានសំខាន់មួយ» ឆ្ពោះទៅរកការសម្រេចបានបទឈប់បាញ់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងស្វែងរកការចរចាដោយផ្ទាល់ជាមួយទីក្រុងបេរូត មួយថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏បង្ហូរឈាមបំផុតនៃសង្គ្រាមដែលបានសម្លាប់មនុស្សជាង៣០០នាក់នៅក្នុងប្រទេសលីបង់ និងបានធ្វើឱ្យបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់របស់លោក Donald Trump ស្ថិតក្នុងគ្រោះថ្នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM