ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

មនុស្សជាង៥០នាក់ស្លាប់ និងជាង១០០នាក់រងរបួស ក្នុងការវាយប្រហារដោយយានដ្រូននៅស៊ូដង់

2026/04/10 04:13:07 pm        31
មនុស្សយ៉ាងហោចណាស់៥៦នាក់បានស្លាប់ និង១០៧នាក់បានរងរបួសក្នុងការវាយប្រហារដោយយានដ្រូនលើទីក្រុង Kutum ក្នុងរដ្ឋ North Darfur ប្រទេសស៊ូដង់ នេះបើយោងតាមកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) និងប្រភពព័ត៌មានពីអង្គភាពវេជ្ជសាស្រ្ត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។កងកម្លាំងគាំទ្ររហ័ស(RSF) បាននិយាយថា កងទ័ពស៊ូដង់ បានធ្វើការវាយប្រហារកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ ដោយកំណត់គោលដៅលើការជួបប្រជុំសង្គមមួយ។ កងកម្លាំងនេះនិយាយថា ជនស៊ីវិល ៥៦នាក់ត្រូវបានសម្លាប់ រួមមានកុមារ១៧នាក់ និង១០៧ នាក់ផ្សេងទៀតបានរងរបួស។ប្រភពព័ត៌មានពីផ្នែកវេជ្ជសាស្រ្តនៅមន្ទីរពេទ្យជនបទនៃទីក្រុង Kutum បាននិយាយថា មានសាកសពមនុស្សជាង៤០នាក់ និងអ្នករងរបួសរាប់សិបនាក់ត្រូវបានកត់ត្រា ដោយអ្នកជំងឺបន្ថែមទៀតនៅតែទៅដល់។ សាក្សីម្នាក់បាននិយាយថា ការវាយប្រហារនេះ បានធ្លាក់ទៅលើពិធីអាពាហ៍ពិពាហ៍មួយកន្លែងនៅក្នុងសង្កាត់ Al-Salama ដែលនៅជិតខាង ជាកន្លែងដែលមនុស្សជាច្រើនបានទៅប្រមូលផ្តុំគ្នា បណ្តាលឲ្យមានចំនួនអ្នកស្លាប់ និងរងរបួសយ៉ាងច្រើន។ ទីក្រុង Kutum មានចម្ងាយប្រហែល១២០គីឡូម៉ែត្រភាគពាយ័ព្យទីក្រុង El Fasher បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស(RSF) ចាប់តាំងពីខែដំបូងនៃជម្លោះ។ ការប្រើប្រាស់យានដ្រូនបានកើនឡើងនៅទូទាំងប្រទេសស៊ូដង់។

លោក Rutte៖ ណាតូមានឆន្ទៈដើរតួនាទីក្នុងបេសកកម្មដែលអាចកើតមាន នៅច្រកសមុទ្រ Hormuz

2026/04/10 04:07:54 pm        44
ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) បានលើកឡើងថា សម្ព័ន្ធមិត្តយោធាមួយនេះ នឹងមានឆន្ទៈក្នុងការដើរតួនាទី ក្នុងបេសកកម្មដែលអាចកើតមាន នៅច្រកសមុទ្រ Hormuz ប្រសិនបើខ្លួនអាចធ្វើដូច្នេះបាន។ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Rutte បាននិយាយថា៖ «ប្រសិនបើអង្គការណាតូអាចជួយបាន ច្បាស់ណាស់ គ្មានហេតុផលណាដែលមិនជួយនោះឡើយ»។អ្នកការទូតអឺរ៉ុប ២រូប បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា លោក Rutte បានជម្រាបជូនដល់រដ្ឋាភិបាលនានាថា ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់បានការប្តេជ្ញាចិត្តជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សម្រាប់ជំនួយធានាសុវត្ថិភាព នៅច្រកសមុទ្រ Hormuz។លោក Rutte បានជួបជាមួយលោក Trump នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ចំពេលមានភាពតានតឹងក្នុងសម្ព័ន្ធមិត្ត ជុំវិញសង្គ្រាមអ៊ីរ៉ង់។ អ្នកការទូតម្នាក់បានបញ្ជាក់ថា៖ «យើងកត់សម្គាល់នូវការខកចិត្ត នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែពួកគេមិនបានពិគ្រោះជាមួយសម្ព័ន្ធមិត្តទាំងមុន ឬក្រោយពេលចាប់ផ្តើមសង្គ្រាមនេះទេ»។ប្រធានាធិបតីអាមេរិកបានហៅអង្គការណាតូម្តងហើយម្តងទៀតថា ជា «ខ្លាក្រដាស» ហើយបានគំរាមដកខ្លួនចេញពីសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកដែលមានសមាជិក ៣២ប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអះអាងថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន បានពឹងផ្អែកលើការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក ខណៈពេលដែលផ្តល់ការគាំទ្រមិនគ្រប់គ្រាន់ សម្រាប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់៕

អ៊ីស្រាអែល អនុម័តការតាំងលំនៅឋានថ្មីរាប់សិបកន្លែងក្នុងតំបន់ West Bank

2026/04/10 03:55:37 pm        130
យោងតាមអង្គការឃ្លាំមើលអ៊ីស្រាអែលមួយក្រុមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសាថា អ៊ីស្រាអែល បានអនុម័តការបង្កើតទីតាំងលំនៅឋានថ្មីរាប់សិបកន្លែងនៅតំបន់ West Bank ក្នុងពេលមានការកើនឡើងការវាយប្រហាររបស់អ្នកតាំងលំនៅឋានទៅលើប្រជាជនប៉ាឡេស្ទីននៅទូទាំងដែនដីដែលត្រូវបានកាន់កាប់។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu មិនទាន់បានប្រកាសជាផ្លូវការអំពីការបង្កើតទីតាំងលំនៅឋានថ្មីចំនួន៣៤កន្លែងនៅឡើយទេ ដែលភាគច្រើនជាប៉ុស្តិ៍ជួរមុខនៅក្នុងតំបន់ដាច់ស្រយាលនៃដែនដីភ្នំ នេះបើយោងតាមក្រុមឃ្លាំមើល Peace Now បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។សេចក្តីសម្រេច ដែលធ្វើឡើងដោយគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែមេសា ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និយាយថា អ្នកត្រួតពិនិត្យយោធាអ៊ីស្រាអែល បានអនុម័តសម្រាប់ការចេញផ្សាយនេះ។ ការិយាល័យអាជ្ញាធរប៉ាឡេស្ទីន បានថ្កោលទោសផែនការនេះថាជា «ការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។យោងតាមតុលាការកំពូលរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន បានឲ្យដឹងថា ការតាំងលំនៅឋានរបស់អ៊ីស្រាអែលនៅលើដែនដីតំបន់ West Bank គឺខុសច្បាប់ នៅក្រោមច្បាប់អន្តរជាតិ ហើយត្រូវតែដកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកតាំងលំនៅឋានប្រមាណ៥សែននាក់បានទៅរស់នៅក្នុងតំបន់ West Bank ដែលជាទីជម្រករបស់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៣ លាននាក់។

ប្រធានអង្គការ WHO ជំរុញឱ្យអ៊ីស្រាអែល កែប្រែបទបញ្ជាជម្លៀសប្រជាជនចេញនៅទីក្រុងបេរូត

2026/04/10 03:52:25 pm        136
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យអ៊ីស្រាអែលលុបចោលបទបញ្ជាជម្លៀសដែលគ្របដណ្តប់លើស្រុកមួយក្នុងទីក្រុងបេរូត ដោយព្រមានថា វាធ្វើឱ្យអ្នកជំងឺរាប់រយនាក់ស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ។នៅក្នុងការបង្ហោះសារមួយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X លោកTedros បាននិយាយថា បទបញ្ជាជម្លៀសដែលចេញដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល ផ្តោតសំខាន់លើតំបន់ Jnah នៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ជាកន្លែងដែលមន្ទីរពេទ្យបង្អែកសំខាន់ៗចំនួនពីរ មានមន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri និងមន្ទីរពេទ្យ Al Zahraa ស្ថិតនៅទីនោះ។លោកបាននិយាយថា «គ្មានមណ្ឌលសុខភាពជំនួស» ដែលអាចផ្ទុកអ្នកជំងឺបានប្រហែល៤៥០នាក់ ពីមន្ទីរពេទ្យទាំងពីរ រួមទាំង៤០នាក់នៅក្នុងផ្នែកសង្គ្រោះបន្ទាន់(ICU) ដែលធ្វើឱ្យការជម្លៀស «មិនអាចអនុវត្តបាន»។លោកបាននិយាយបន្ថែមថា មន្ទីរពេទ្យទាំងពីរកំពុងដំណើរការដោយសមត្ថភាពពេញលេញ រួមទាំងការព្យាបាលអ្នកដែលរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៨ ខែមេសា។

មេដឹកនាំកំពូលអ៊ីរ៉ង់ប្រកាស «ជ័យជម្នះច្បាស់លាស់» ក្នុងដំណាក់កាលថ្មីក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz

2026/04/10 03:48:07 pm        94
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនអ៊ីរ៉ង់ទទួលបាន «ជ័យជម្នះដ៏ច្បាស់លាស់» ក្នុងសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយអ៊ីរ៉ង់នឹងផ្លាស់ប្តូរការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz ទៅក្នុងដំណាក់កាលថ្មីមួយ។លោក Khamenei បាននិយាយដូច្នេះនៅក្នុងសារមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់អតីតមេដឹកនាំកំពូល Ali Khamenei រយៈពេល៤០ថ្ងៃ ដែលត្រូវបានសម្លាប់នៅក្នុងការ វាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាលពីដើមជម្លោះ។ លោកបាននិយាយថា «យើងមិនបានស្វែងរកសង្គ្រាមទេ ប៉ុន្តែយើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់យើងទេ និងដើម្បីសម្រេចគោលដៅនេះ យើងចាត់ទុករណសិរ្សតស៊ូទាំងមូលជាការឯកភាពតែមួយ»។មេដឹកនាំកំពូល បានជំរុញឱ្យប្រទេសជិតខាងភាគខាងត្បូងរបស់អ៊ីរ៉ង់ «ឈរនៅកន្លែងត្រឹមត្រូវ» ដោយនិយាយថា «យើងនៅតែរង់ចាំការឆ្លើយតបសមស្របពីអ្នក ដើម្បីបង្ហាញអ្នកពីភាតរភាព និងសុច្ឆន្ទៈរបស់យើង»។ លោកបាននិយាយថា ប្រជាជនអ៊ីរ៉ង់នឹងទាមទារសំណងសម្រាប់ការខូចខាតទាំងអស់នៅក្នុងប្រទេសដែលបណ្តាលមកពីការវាយប្រហាររបស់ «អ្នកឈ្លានពាន»។ ទន្ទឹមនឹងនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងស្ថានភាពក្នុងតំបន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយនិយាយថា មានតែនៅពេលដែលសហរដ្ឋអាមេរិក លែងរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ទេ ទើបអ៊ីរ៉ង់នឹងពិចារណាការចរចា។ លោកនិយាយថា បើមិនដូច្នេះទេ ជម្លោះនឹងបន្តឡើងវិញ ហើយប្រជាជនអ៊ីរ៉ង់ និងយោធាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនេះ។

អ៊ីស្រាអែលចង់ចរចាជាមួយលីបង់ ក្រោយការទម្លាក់គ្រាប់បែកបង្កហានិភ័យដល់បទឈប់បាញ់ជាមួយអ៊ីរ៉ង់

2026/04/10 03:27:19 pm        79
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) ថា លោកកំពុងស្វែងរកការចរចាដោយផ្ទាល់ជាមួយទីក្រុងបេរូត ដោយសម្ដីនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏អាក្រក់បំផុតនៃសង្គ្រាមនេះ បានសម្លាប់មនុស្សជាង ៣០០នាក់ នៅក្នុងប្រទេសលីបង់ និងបានធ្វើឲ្យបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្ថិតក្នុងហានិភ័យ។លោក Trump បានប្រកាសពីបទឈប់បាញ់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់រយៈពេល ៦សប្តាហ៍ កាលពីយប់ថ្ងៃទី៧ ខែមេសា ពោលគឺត្រឹមតែប៉ុន្មានម៉ោងមុនកាលកំណត់ បន្ទាប់ពីនោះលោកបានគំរាមបំផ្លាញអារ្យធម៌ទាំងមូលរបស់អ៊ីរ៉ង់។ នៅប្រទេសប៉ាគីស្ថាន អាជ្ញាធរកំពុងរៀបចំសម្រាប់ជុំទី២ នៃកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបិទផ្នែកខ្លះនៃរដ្ឋធានីអ៊ីស្លាម៉ាបាដ។ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថា អ៊ីរ៉ង់កំពុងដកការបិទដែលស្ទើរតែមានទាំងស្រុងលើច្រកសមុទ្រ Hormuz នោះទេ ហើយការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់ ត្រូវបានលើកឡើងថា ជាចំណុចជាប់គាំងដ៏សំខាន់។យ៉ាងណាក្ដី លោក Netanyahu ដែលរដ្ឋាភិបាលរបស់លោក បានបដិសេធមិនទទួលយកការស្នើឲ្យមានការចរចាដោយផ្ទាល់ជាមួយលីបង់ កាលពីខែមីនា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានផ្តល់ការណែនាំឲ្យចាប់ផ្តើមការចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលនឹងរួមបញ្ចូលការរំសាយអាវុធរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ផងដែរ។ លោកបាននិយាយថា៖ «ការចរចានឹងផ្តោតលើការរំសាយអាវុធរបស់ក្រុមហេសបូឡា និងការបង្កើតទំនាក់ទំនងសន្តិភាព រវាងអ៊ីស្រាអែល និងលីបង់»៕

មេដឹកនាំកំពូលថ្មី បញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមឡើយ នៅក្នុងសារជាលាយលក្ខណ៍អក្សរ

2026/04/10 03:20:55 pm        85
ទូរទស្សន៍រដ្ឋ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានបញ្ជាក់នៅក្នុងសារជាលាយលក្ខណ៍អក្សរចុងក្រោយរបស់លោកថា សាធារណរដ្ឋឥស្លាមមិនចង់មានសង្គ្រាម ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ ប៉ុន្តែនឹងការពារសិទ្ធិរបស់ខ្លួនជាប្រជាជាតិមួយ។នៅក្នុងសារដែលត្រូវបានអានតាមទូរទស្សន៍រដ្ឋ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃសង្គ្រាម លោកបានលើកឡើងថា៖ «យើងមិនបានស្វែងរកសង្គ្រាមទេ ហើយយើងក៏មិនចង់បានវាដែរ»។ដោយសំដៅទៅលើប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ គឺក្រុមហេសបូឡា លោកបានបន្ថែមថា៖ «ប៉ុន្តែយើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់របស់យើង ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយក្នុងន័យនេះ យើងចាត់ទុករណសិរ្សតស៊ូទាំងមូលជាក្រុមរួបរួមតែមួយជាមួយយើង»។គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមនៅសប្តាហ៍នេះ ចំពោះបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍ជាមួយសហរដ្ឋអាមេរិក ដែលអាចនាំឲ្យមានការចរចាសន្តិភាព បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមកំហែងបង្កការបំផ្លិចបំផ្លាញ។ដោយទំនងជារងរបួសនៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់លោក លោក Mojtaba Khamenei នៅតែមិនត្រូវបានគេឃើញជាសាធារណៈនោះឡើយ ចាប់តាំងពីរូបលោកត្រូវបានតែងតាំងជាអ្នកដឹកនាំ។ លោកបានចេញសេចក្តីប្រកាសជាលាយលក្ខណ៍អក្សរ ដែលភាគច្រើន ត្រូវបានអានដោយពិធីករតាមទូរទស្សន៍រដ្ឋ៕

អ្នកជំនាញ៖ អ៊ុយក្រែនអាចប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារជម្លោះនៅមជ្ឈិមបូព៌ា

2026/04/10 03:18:06 pm        70
អ្នកជំនាញអ៊ុយក្រែន និងជាសហស្ថាបនិកក្រុមហ៊ុនធនាគារវិនិយោគ FinPoint លោក Sergey Budkin បានលើកឡើងថា កងទ័ពអាកាសអ៊ុយក្រែន អាចប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះសម្រាប់យន្តហោះចម្បាំង F-16 និង Mirage ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖«វិបត្តិដ៏ធំបំផុតដែលជាលទ្ធផលនៃសង្គ្រាមឈូងសមុទ្រ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារប្រេងឥន្ធនៈយន្តហោះ»។យោងតាមអ្នកជំនាញរូបនេះ ការខាតបង់ប្រេង ២០% ពីតំបន់នេះ មានផលប៉ះពាល់មិនសមាមាត្រទៅលើទីផ្សារប្រេងឥន្ធនៈយន្តហោះ។លោក Budkin បានពន្យល់ថា៖«ហេតុអ្វីបានជាប្រេងឥន្ធនៈយន្តហោះសំខាន់សម្រាប់អ៊ុយក្រែន? ដោយសារតែយន្តហោះ F-16 និង Mirages (យន្តហោះចម្បាំង Mirage របស់បារាំង) ត្រូវបានបំពេញបន្ថែមដោយប្រេងឥន្ធនៈ ដែលមានតម្លៃថ្លៃជាងពីរដងមុនសង្គ្រាម ដែលបង្កើនតម្រូវការក្នុងការផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា។ ការកំណត់កម្រិតប្រេងឥន្ធនៈនៅអឺរ៉ុប (ទំនងជាខ្លាំង) អាចកំណត់ការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះដល់កងទ័ពអាកាសអ៊ុយក្រែន»។ នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ យោងតាមលោក ភាគីទាំងពីរ បានដោះស្រាយបញ្ហាចម្រូងចម្រាសស្ទើរតែទាំងអស់ ហើយទីក្រុងវ៉ាស៊ីនតោន ចាត់ទុកសំណើ ១០ចំណុច របស់ទីក្រុងតេអេរ៉ង់ជាមូលដ្ឋានសម្រាប់ការចរចាបន្ថែមទៀត៕

ប្រភព៖ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាមិនលើសពី ១៥គ្រឿង ក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រហ័រមូស

2026/04/10 03:15:13 pm        107
ប្រភពព័ត៌មានសំខាន់របស់អ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន TASS មុនពេលកិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដថា ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាមិនលើសពី ១៥គ្រឿង ក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ប្រភពនោះ បានបញ្ជាក់ថា៖«ក្រោមបទឈប់បាញ់បច្ចុប្បន្ន នាវាតិចជាង ១៥គ្រឿង ក្នុងមួយថ្ងៃ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ការសម្រេចនេះ គឺអាស្រ័យលើការយល់ព្រមរបស់អ៊ីរ៉ង់ និងការអនុវត្តកិច្ចព្រមព្រៀងជាក់លាក់មួយយ៉ាងហ្មត់ចត់។ ក្របខណ្ឌបទប្បញ្ញត្តិថ្មីនេះ ដែលដំណើរការក្រោមការត្រួតពិនិត្យរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង (IRGC) ត្រូវបានទំនាក់ទំនងជាផ្លូវការទៅកាន់ភាគីក្នុងតំបន់ ហើយនឹងមិនមានការវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមវិញទេ»។ យោងតាមប្រភព លើសពីនេះ ការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ គឺជាការធានាប្រតិបត្តិដ៏សំខាន់ ដែលត្រូវតែសម្រេចបានក្នុងរយៈពេលពីរសប្តាហ៍នេះ»។អ៊ីរ៉ង់ក៏ទទូចផងដែរថា ការបញ្ចប់សង្គ្រាម ត្រូវតែត្រូវបានធ្វើឲ្យជាផ្លូវការ នៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រភពបានសង្កត់ធ្ងន់ថា៖«ប្រសិនបើការបញ្ចប់សង្គ្រាម មិនត្រូវបានបញ្ចូលទៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខUN ដោយផ្អែកលើលក្ខខណ្ឌដែលបានកំណត់របស់យើងទេ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក និងរបបជ្វីហ្វ ដូចដែលយើងបានធ្វើក្នុងរយៈពេល ៤០ថ្ងៃ កន្លងមកនេះ និងបង្កើនកាន់តែខ្លាំងឡើង»៕

ការវិភាគ៖ លីបង់ គឺជាជនរងគ្រោះនៃការស្ទាក់ស្ទើររបស់ខ្លួន និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល

2026/04/10 03:12:40 pm        69
ប្រទេសលីបង់ បានស្នើសុំការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ជាការសម្រេចមួយដែលនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា លោកបានទទួលយក ដោយការចរចា ត្រូវបានកំណត់ឲ្យផ្តោតលើការដកហូតអាវុធពីក្រុមហេសបូឡា និងការបង្កើតទំនាក់ទំនងជាផ្លូវការ។ប៉ុន្តែដោយសារតែតំបន់នានានៃទីក្រុងបេរូត និងកន្លែងផ្សេងទៀត កំពុងត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរបស់អ៊ីស្រាអែល រយៈពេលពីរថ្ងៃ មានសំណួរដែលមិនអាចជៀសផុត៖ តើកិច្ចខិតខំប្រឹងប្រែងនេះ គឺមិនមានបរិមាណគ្រប់គ្រាន់ ឬកើតឡើងហួសហេតុពេក បន្ទាប់ពីបញ្ហាមួយ បានកើតឡើង? ហើយតើអាចជៀសវាងរឿងនេះបានដែរទេ?ការប្រកាសនេះ កើតឡើង នៅពេលដែលប្រទេសលីបង់ ត្រូវបានដកចេញយ៉ាងច្បាស់ពីបទឈប់បាញ់ដែលសហរដ្ឋអាមេរិកអះអាងថា បានព្រមព្រៀងជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់នៅសប្តាហ៍នេះ បន្ទាប់ពីជម្លោះ      រយៈពេល ៦សប្តាហ៍ ជាភាពខុសគ្នាដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់។លោក ត្រាំ បាននិយាយមួយថ្ងៃបន្ទាប់ពីប្រកាសបទឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងតេអេរ៉ង់ មុនពេលការចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាម៉ាបាដ នាថ្ងៃសុក្រនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM