ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន១.០០០នាក់ទៅឲ្យទីក្រុងគីវ ជាថ្នូរនឹងទាហានរុស្ស៊ី ៣៥នាក់

2026/04/10 03:00:07 pm        78
មន្ត្រីមូស្គូម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ១.០០០នាក់ ទៅឲ្យទីក្រុងគីវ ដោយអ៊ុយក្រែនបានប្រគល់សាកសពទាហានរុស្ស៊ីចំនួន ៣៥នាក់ ជាថ្នូរនឹងការដោះដូរនេះ។ភាគីទាំងពីរតែងតែដោះដូរសាកសពទាហាន ដែលបានស្លាប់ក្នុងសមរភូមិ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់ពួកគេ។លោក Vladimir Medinsky អ្នកចរចាជាន់ខ្ពស់របស់ទីក្រុងមូស្គូ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«សាកសពទាហានអ៊ុយក្រែនដែលបានស្លាប់ចំនួន ១.០០០នាក់ ត្រូវបានប្រគល់ទៅឲ្យអ៊ុយក្រែន។ រុស្ស៊ីត្រូវបានប្រគល់ឲ្យមកវិញនូវសាកសពយុទ្ធជនរបស់ខ្លួន ដែលបានស្លាប់ចំនួន ៣៥នាក់»។លោកបានបង្ហោះរូបថតមួយដែលបង្ហាញពីបុរសស្លៀកឈុតពណ៌ស និងស្រោមដៃពណ៌ខៀវលើកថង់សាកសពពណ៌សពីរថយន្តមានទូរក្លាស្សេ។ទាហានរាប់រយរាប់ពាន់នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមរយៈពេល ៤ឆ្នាំ ដែលបានកើតឡើង នៅពេលដែលទីក្រុងមូស្គូ បានចាប់ផ្តើមការវាយលុកពេញបន្ទុកប្រឆាំងនឹងអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

មន្ត្រីបារាំង៖ ជនអន្តោប្រវេសន៍ ៤នាក់ បានស្លាប់ នៅពេលកំពុងព្យាយាមឆ្លងកាត់ទន្លេ CHANNEL

2026/04/10 02:57:27 pm        70
មន្ត្រីតំបន់លោក Francois-Xavier Lauch បាននិយាយថា បុរសពីរនាក់ និងស្ត្រីពីរនាក់ ត្រូវបានចរន្តទឹកហូរនាំយកទៅឆ្ងាយ ខណៈពេលដែលពួកគេព្យាយាមឡើងជិះទូកជាមួយមនុស្សរាប់សិបនាក់ផ្សេងទៀត នៅជិតភូមិ Equihen-Plage។ លោកបាននិយាយថា មនុស្សម្នាក់ ត្រូវបានព្យាបាល ដោយសាររោគខ្វះកម្តៅ ។ ក្រោយមក អាជ្ញាធរបាននិយាយថា កុមារពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក Lauch បានបញ្ជាក់ថា សញ្ជាតិរបស់អ្នកស្លាប់ទាំង ៤នាក់នោះ មិនទាន់ដឹងនៅឡើយទេ។ប្រទេសបារាំង គឺជាចំណុចចេញដំណើរសំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលសង្ឃឹមថា នឹងទៅដល់ប្រទេសអង់គ្លេស ហើយជាធម្មតាប្រថុយប្រថាននឹងការធ្វើដំណើរតាមទូកដែលមានសុវត្ថិភាព និងផ្ទុកមនុស្សលើសចំណុះ។រថយន្តសង្គ្រោះបន្ទាន់ និងអ្នកជួយសង្គ្រោះមួយចំនួនធំ បានប្រមូលផ្តុំគ្នា នៅលើឆ្នេរនោះ បន្ទាប់ពីមាន មនុស្សស្លាប់ថ្មីៗនេះ៕

អ្នកការទូតបារាំងបាននិយាយថា ក្រុមហេសបូឡា ត្រូវតែជ្រើសរើសរវាងប្រទេសលីបង់ និងអ៊ីរ៉ង់»

2026/04/10 02:32:26 pm        83
បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលមិនធ្លាប់មានពីមុនមកលើទីក្រុងបេរូត និងតំបន់ផ្សេងទៀតនៃប្រទេសលីបង់ ការព្រួយបារម្ភក្នុងចំណោមសហគមន៍អន្តរជាតិ កំពុងកើនឡើងអំពីលទ្ធភាពដំណាក់កាលថ្មីនៃការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា។ប្រទេសលីបង់ ត្រូវបានកំណត់គោលដៅពុំមានការព្រមាន ដោយការវាយប្រហារប្រហែល ១០០ដង ក្នុង  រយៈពេលត្រឹមតែ ១០នាទី ប៉ុណ្ណោះ កាលពីថ្ងៃពុធ ដោយបានបណ្តាលឲ្យមនុស្សរាប់រយនាក់ ស្លាប់ ឬ រងរបួស។លោក Jean-Yves Le Drian ប្រធានប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AlUla ដែលជាបេសកជនផ្ទាល់ខ្លួនរបស់ប្រធានាធិបតីបារាំងសម្រាប់ប្រទេសលីបង់ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងការបរទេស បានប្រាប់សារព័ត៌មាន Arab News en Francais ថា ទំហំនៃការវាយប្រហារនេះ គឺឈានដល់ចំណុចរបត់ដ៏សំខាន់ និងគ្រោះថ្នាក់។លោកបានពិពណ៌នាអំពីការវាយប្រហារទាំងនោះថា «មិនអាចទទួលយកបាន» និងបង្កឲ្យមាន «ការសម្លាប់រង្គាលដ៏គួរឲ្យភ័យខ្លាច» ហើយបានកត់សម្គាល់ថា ពួកវាបានកើតឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីភាគីសំខាន់ៗនៃជម្លោះនៅក្នុងតំបន់ ដែលក្នុងនោះមានសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីបទឈប់បាញ់នៅក្នុងជម្លោះ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ៕

UN៖ បុគ្គលិកជំនួយជាង ១.០០០នាក់ ត្រូវបានសម្លាប់ នៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ឆ្នាំ កន្លងមកនេះ

2026/04/10 02:30:11 pm        86
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកមនុស្សធម៌ជាង ១.០០០នាក់ ត្រូវបានសម្លាប់ នៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ឆ្នាំ កន្លងមកនេះ ជិតបីដងនៃចំនួនអ្នកស្លាប់ ក្នុងរយៈពេល ៣ ឆ្នាំមុន។ លោក Tom Fletcher ប្រធានផ្នែកមនុស្សធម៌របស់ បានអង្គការសហប្រជាជាតិ ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNថា៖«នេះមិនមែនជាការកើនឡើងដោយចៃដន្យទេ វាគឺជាការដួលរលំនៃការការពារ»។លោកបាននិយាយថា ក្នុងចំណោមបុគ្គលិកមនុស្សធម៌ជាង ១.០១០ នាក់ ដែលត្រូវបានសម្លាប់ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ មានមនុស្សជាង ៥៦០នាក់ នៅក្នុងតំបន់ហ្កាហ្សា និងតំបន់វេសបែង ១៣០ នាក់ នៅស៊ូដង់ ៦០នាក់ នៅស៊ូដង់ខាងត្បូង ២៥នាក់ នៅអ៊ុយក្រែន និង ២៥នាក់ នៅកុងហ្គោ។ ចំនួននេះបើប្រៀបធៀបទៅនឹងចំនួនអ្នកស្លាប់ចំនួន ៣៧៧នាក់ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២។ការកើនឡើងនៃការស្លាប់នេះ បានកើតឡើង ក្នុងអំឡុងពេលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣។ ទោះបីជាបទឈប់បាញ់ បានចូលជាធរមាន ចាប់តាំងពីខែតុលា ឆ្នាំ ២០២៥ ក៏ដោយ ក៏ការបាញ់ប្រហារ និងការវាយប្រហារតាមអាកាស នៅតែបន្ត៕

គូវ៉ែតចោទអ៊ីរ៉ង់ថា បានវាយប្រហារដោយដ្រូន ខណៈរោងចក្រថាមពលអារ៉ាប៊ីសាអ៊ូឌីត ត្រូវរងការវាយប្រហារ

2026/04/10 02:23:48 pm        71
គូវ៉ែតបានចោទប្រកាន់អ៊ីរ៉ង់ និងក្រុមហ៊ុនតំណាងរបស់ខ្លួនថា បានបើកការវាយប្រហារដោយយានដ្រូន ដែលកំណត់គោលដៅលើរោងចក្រសំខាន់ៗ ទោះបីជាមានបទឈប់បាញ់រយៈពេលពីរសប្តាហ៍ក៏ដោយ    ខណៈដែលអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា រលកនៃការវាយប្រហារថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បានរំខានដល់ប្រតិបត្តិការ និងកាត់បន្ថយទិន្នផលប្រេង។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KUNA ក្រសួងការបរទេសគូវ៉ែត បាននិយាយថា រោងចក្រសំខាន់ៗមួយចំនួនរបស់ប្រទេសនេះ ត្រូវរងការវាយប្រហារដោយយានដ្រូន កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបន្ថែមសម្ពាធមុនកិច្ចចរចាដែលបានគ្រោងទុករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន។ក្រសួងបានសង្កត់ធ្ងន់ថា ការបន្តការវាយប្រហារដ៏ធ្ងន់ធ្ងរទាំងនេះ ដែលធ្វើឡើងដោយអ៊ីរ៉ង់ និងក្រុមហ៊ុនតំណាងរបស់ខ្លួនលើប្រទេសគូវ៉ែត និងរដ្ឋឈូងសមុទ្រផ្សេងទៀត កំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ និងតំបន់។ចំណែកនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រភពផ្លូវការមួយនៅក្រសួងថាមពល បាននិយាយថា ការវាយប្រហារជាច្រើន បានកំណត់គោលដៅលើរោងចក្រប្រេង ឧស្ម័ន និងគីមីឥន្ធនៈសំខាន់ៗ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី នៅក្នុងទីក្រុងរីយ៉ាដ ខេត្តភាគខាងកើត និងទីក្រុងឧស្សាហកម្ម Yanbu៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានអាមេរិកកុំឲ្យលោក NETANYAHU «សម្លាប់ការទូត»

2026/04/10 02:21:21 pm        81
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានសហរដ្ឋអាមេរិកកុំអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) «សម្លាប់ការទូត» ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយមួយ បានកើតឡើង បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ៤០ថ្ងៃ។នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បាននិយាយថា៖«ការកាត់ក្តីព្រហ្មទណ្ឌរបស់លោក ណេតាន់យ៉ាហ៊ូ នឹងបន្តនៅថ្ងៃអាទិត្យ»។ បទឈប់បាញ់ទូទាំងតំបន់ រួមទាំង នៅក្នុងប្រទេសលីបង់ផងនោះ នឹងធ្វើឲ្យលោកជាប់ពន្ធនាគារកាន់តែលឿន»។លោកបានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិកអនុញ្ញាតឲ្យលោក ណេតាន់យ៉ាហ៊ូ«សម្លាប់ការទូត នោះនឹងជាជម្រើសរបស់ខ្លួន។ យើងគិតថា វានឹងជាទង្វើដ៏ឆោតល្ងង់ ប៉ុន្តែយើងបានត្រៀមខ្លួនសម្រាប់រឿងនេះ»។ទន្ទឹមនឹងនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានសរសេរនៅលើ                       ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ពេលវេលាជិតអស់ហើយ» ដោយសង្កត់ធ្ងន់ថា ប្រទេសលីបង់ និង «អ័ក្សតស៊ូ» គឺជាផ្នែក «មិនអាចបំបែកបាន»នៃបទឈប់បាញ់នេះ។នាថ្ងៃព្រហស្បតិ៍ផងដែរនោះ លោក Araghchi បានពិភាក្សាអំពីបទឈប់បាញ់ជាមួយសមភាគីរុស្ស៊ី បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់របស់លោក នៅក្នុងការសន្ទនាទូរស័ព្ទដាច់ដោយឡែកពីគ្នា។ នេះបើយោងតាម  សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់៕

លោក NETANYAHU និយាយថា គ្មានបទឈប់បាញ់នៅលីបង់ទេ ខណៈអ៊ីស្រាអែលគម្រោងចរចាជាមួយក្រុងបេរូត

2026/04/10 02:18:01 pm        70
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមិនមានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ទេ ដោយបង្ហាញសញ្ញាថា អ៊ីស្រាអែល នឹងបន្តប្រតិបត្តិការយោធា ខណៈពេលដែលកំពុងបន្តផែនការចរចាជាមួយទីក្រុងបេរូត។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយទៅកាន់ប្រជាជននៅភាគខាងជើង     អ៊ីស្រាអែលថា៖«គ្មានបទឈប់បាញ់នៅក្នុងប្រទេសលីបង់ទេ»។ «យើងបន្តវាយប្រហារក្រុមហេសបូឡាដោយកម្លាំង ហើយយើងនឹងមិនឈប់ទេ រហូតដល់យើងស្តារសន្តិសុខឡើងវិញបានទាំងស្រុង»។លោកបាននិយាយថា លោកបានណែនាំគណៈរដ្ឋមន្ត្រីរបស់លោកឲ្យបើកការចរចាដោយផ្ទាល់ជាមួយប្រទេសលីបង់ បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជាសំណើម្តងហើយម្តងទៀតពីរដ្ឋាភិបាលលីបង់។លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា ការចរចានេះ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុងវ៉ាស៊ីនតោន មានគោលបំណងដកហូតអាវុធពីក្រុមហេសបូឡា និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ និងយូរអង្វែង»។ គណៈប្រតិភូនេះ នឹងត្រូវដឹកនាំដោយឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក៕

ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលនៃការតវ៉ារបស់បុគ្គលិករដ្ឋ

2026/04/10 12:01:46 pm        80
ការប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្ម បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា នៅទីក្រុងការ៉ាកាស នៅពេលមានការដង្ហែក្បួនតវ៉ារបស់បុគ្គលិករដ្ឋដែលទាមទារការដំឡើងប្រាក់ខែ បានជួបការបិទផ្លូវនៅតាមផ្លូវទៅកាន់វិមានប្រធានាធិបតី Miraflores។ការចេញតវ៉ា ដែលប្រមូលផ្តុំសមាជិកសហជីព បុគ្គលិក និងនិស្សិត បានតវ៉ាប្រឆាំងនឹងប្រាក់ឈ្នួលមិនបានដំឡើងចាប់តាំងពីឆ្នាំ២០២២មក។ក្រុមអ្នកតវ៉ា បានប៉ះទង្គិចគ្នាជាមួយមន្ត្រីដែលមានរបាំងការពារ ខណៈពួកគេបានចូលទៅជិតវិមានរដ្ឋាភិបាលនៅទីប្រជុំជនទីក្រុងការ៉ាកាស ដែលនាំឱ្យមានការរុញច្រាន និងការគប់វត្ថុផ្សេងៗ។ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់វ៉េណេស៊ុយអេឡាត្រូវបានកំណត់នៅ១៣០បូលីវ៉ា ចាប់តាំងពីខែមីនា ឆ្នាំ២០២២ ទោះបីជាបុគ្គលិកសាធារណៈជាច្រើន រកបានច្រើនតាមរយៈប្រាក់រង្វាន់ និងការទូទាត់ផ្សេងៗទៀតដែលអាចបង្កើនប្រាក់ចំណូលប្រចាំខែរបស់ពួកគេដល់ប្រហែល១៥០ដុល្លារ ក៏ដោយ។កាលពីពេលថ្មីៗនេះ ប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានប្រកាសពី «ការកើនឡើងដោយការទទួលខុសត្រូវ» នៃប្រាក់ចំណូលរបស់បុគ្គលិកចាប់ពីថ្ងៃទី១ ខែឧសភា ដោយមិនបានបញ្ជាក់ចំនួនទឹកប្រាក់នៃការដំឡើងប្រាក់ឈ្នួលនោះទេ។

អ្នកវិភាគនិយាយថា ប៉ាគីស្ថានកំពុងស្ថិតនៅក្រោមសម្ពាធ នៅមុនកិច្ចចរចាសង្គ្រាមនៅអ៊ីរ៉ង់

2026/04/10 11:59:48 am        77
ប្រទេសប៉ាគីស្ថាន កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការផ្អាកនូវអ្វីដែលអ្នកការទូតមួយចំនួនចាត់ទុកថាជាបេសកកម្មមិនអាចសម្រេចបានជោគជ័យ ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ មេបញ្ជាការកងទ័ព លោក Asim Munir និងនាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានចូលរួមក្នុងផ្នែកការទូតរយៈពេលជាច្រើនសប្តាហ៍មកហើយដើម្បីបញ្ឈប់សង្គ្រាម ដែលអាចធ្វើឱ្យអស្ថិរភាពកាន់តែធ្ងន់ធ្ងរនៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសប៉ាគីស្ថានជាមួយអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ដែលប្រទេសនេះបានបាញ់តបតគ្នាកាលពីពេលថ្មីៗនេះ។ អាជ្ញាធរ បានបិទផ្នែកមួយចំនួននៅរដ្ឋធានីអ៊ីស្លាម៉ាបាដ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ខណៈមន្ត្រីអ៊ីរ៉ង់ បានធ្វើដំណើរតាមយន្តហោះទៅដល់ ដោយគណៈប្រតិភូអាមេរិកត្រូវបានដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance នឹងទៅដល់នៅថ្ងៃសុក្រ ទី១០ ខែមេសានេះ។ អ្នកវិភាគនិយាយថា នៅពេលដែលពួកគេបាននាំទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ទៅកាន់តុចរចានៅថ្ងៃសៅរ៍ ទី១១ ខែមេសា មន្ត្រីប៉ាគីស្ថាននឹងព្យាយាមដឹកនាំកិច្ចចរចាឈានទៅរកកិច្ចព្រមព្រៀងដ៏យូរអង្វែងមួយ។ តួនាទីរបស់ប្រទេសប៉ាគីស្ថាន បង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៃជោគវាសនា ហើយភាពជោគជ័យនៅក្នុងការចរចានៅថ្ងៃសៅរ៍ស្អែកនេះនឹងជួយរក្សាភាពលេចធ្លោថ្មីរបស់ប្រទេសប៉ាគីស្ថាន ខណៈការបរាជ័យក៏អាចធ្វើឱ្យខូចដល់ភាពជោគជ័យ។អ្នកវិភាគ និយាយ អ៊ីរ៉ង់ដឹងថា ប្រជាជនប៉ាគីស្ថានគឺជាសម្ព័ន្ធមិត្តរបស់អាមេរិក អារ៉ាប៊ីសាអ៊ូឌីត ទួរគី និងប្រទេសចិន។ ដូច្នេះ ខ្ញុំគិតថា ពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើការជាមួយប្រទេសប៉ាគីស្ថានទេ នោះហើយជាមូលហេតុដែលយើងកំពុងមើលឃើញឥរិយាបថរបស់ពួកគេចំពោះប៉ាគីស្ថាន ដែលពួកគេក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធផងដែរ។ ប៉ាគីស្ថាន មិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានភាគីទាំងពីរធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្លួន» ។

ភាគហ៊ុនសកលរង្គោះរង្គើ និងប្រេងបន្តឡើងថ្លៃ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់សាកល្បងបទឈប់បាញ់អ៊ីរ៉ង់

2026/04/10 11:55:37 am        86
ភាគហ៊ុនអាស៊ីបានកើនឡើងនៅព្រឹកថ្ងៃសុក្រ ១០ មេសាសប្ដាហ៍នេះ ប៉ុន្តែការកើនឡើងត្រូវបានកំណត់ ខណៈបណ្ដាពាណិជ្ជករបានចោទសួរអំពីភាពធន់នៃបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់នៅសប្តាហ៍នេះ ហើយនៅតែប្រុងប្រយ័ត្នចំពោះក្តីសង្ឃឹមដ៏ផុយស្រួយសម្រាប់កិច្ចចរចាសន្តិភាពអ៊ីស្រាអែល-លីបង់។ ក្រុមវិនិយោគិនមានការព្រួយបារម្ភ ខណៈអ៊ីរ៉ង់បានលើកឡើងពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើលីបង់ថាជាចំណុចជាប់គាំងដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយអាមេរិក។ សន្ទស្សន៍ទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុនបានកើនឡើង០,៥% នាំមុខដោយការកើនឡើង១,៩%សម្រាប់ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូង។ សន្ទស្សន៍ភាគហ៊ុន Nikkei 225 របស់ជប៉ុនបានកើនឡើង ១,៥% ខណៈតម្លៃភាគហ៊ុន S&P 500 e-mini បានធ្លាក់ចុះ ។ ប្រេងឆៅ Brent បានកើនឡើង ១%ដល់ ៩៦,៨៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈការជួញដូរបានបន្តនៅអាស៊ី បន្ទាប់ពីក្រុមហេសបូឡា របស់លីបង់បានបាញ់មីស៊ីលមួយគ្រាប់ទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានការប្រកាសសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសក្នុងតំបន់មួយចំនួននៃប្រទេសនេះ រួមទាំងនៅទីក្រុង Tel Aviv ផងដែរ។កាលពីថ្ងៃព្រហស្បតិ៍៩មេសា សន្ទស្សន៍ S&P 500 បានកើនឡើង ០,៦% ដោយសន្ទស្សន៍គោលភាគហ៊ុនសកលរបស់ MSCI ទទួលបានការកើនឡើងតិចតួច បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកកំពុងស្វែងរកការចរចាដោយផ្ទាល់ជាមួយទីក្រុងបេរូត មួយថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏សាហាវបំផុតនៃសង្គ្រាមដែលបានសម្លាប់មនុស្សជាង៣០០ នាក់នៅលីបង់ និងបានដាក់បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ឱ្យស្ថិតក្នុងគ្រោះថ្នាក់ ដែលត្រូវគេមើលឃើញថាជាការសាកល្បងបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់។លោក Rupal Agarwal អ្នកយុទ្ធសាស្ត្របរិមាណអាស៊ីនៅវិទ្យាស្ថានស្រាវជ្រាវ Bernstein ក្នុងប្រទេសសិង្ហបុរី បាននិយាយថា បទឈប់បាញ់រវាងអាមេរិក-អ៊ីរ៉ង់ នាំឱ្យមានការងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងទីផ្សារអាស៊ី ប៉ុន្តែអារម្មណ៍ហានិភ័យត្រូវបានសាកល្បងកាលពីម្សិលមិញ។សន្ទស្សន៍តម្លៃ Core PCE របស់អាមេរិក ក៏កើនឡើង០,៤% សម្រាប់ខែទីពីរជាប់ៗគ្នាដែរដែលឆ្លុះបញ្ចាំងពីការកើនឡើង៣,០% បើធៀបទៅនឹងឆ្នាំមុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM