ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ADB៖ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយ និងអតិផរណាខ្ពស់

2026/04/10 11:53:10 am        42
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅថ្ងៃសុក្រ ទី១០ ខែមេសានេះ ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថានឹងមានកំណើនយឺតនៅឆ្នាំនេះ ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា ធ្វើឲ្យរំខានដល់ទីផ្សារពាណិជ្ជកម្ម និងថាមពល ដោយវិសាលភាពនៃការថយចុះនេះអាស្រ័យលើរយៈពេលដែលវិបត្តិនៅបន្ត។កំណើនសេដ្ឋកិច្ចក្នុងតំបន់អាចថយចុះមកត្រឹម ៤,៧% ក្នុងឆ្នាំ២០២៦ ពី៥,៤% កាលពីឆ្នាំមុន ខណៈអតិផរណាអាចកើនឡើងដល់៥,៦% ពី៣,០% ក្នុងឆ្នាំ២០២៥ ប្រសិនបើអរិភាពនៅតែបន្តរហូតដល់ត្រីមាសទីបីនៃឆ្នាំនេះ នេះបើយោងតាមការលើកឡើងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅក្នុងទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួន។ ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្តរយៈពេលមួយឆ្នាំទៀត តំបន់នេះអាចបាត់បង់កំណើនប្រហែល ១,៣ ភាគរយក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ នេះបើយោងតាមការលើកឡើងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។តំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ មានប្រទេសសេដ្ឋកិច្ចរីកលូតលាស់ចំនួន៤៣ប្រទេស មានចាប់ពីប្រទេសចិន និងឥណ្ឌា រហូតដល់ប្រទេសហ្សកហ្ស៊ី និងប្រទេសកោះសាម័រ ប៉ុន្តែមិនរាប់បញ្ចូលប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ សិង្ហបុរី និងកូរ៉េខាងត្បូងទេ។ ការប៉ាន់ស្មានទាំងនេះ ផ្ទុយពីការសន្មត់ជាមូលដ្ឋានរបស់របាយការណ៍ ដែលបានបញ្ចប់នៅថ្ងៃទី១០ ខែមីនា ហើយផ្អែកលើជម្លោះរយៈពេលតិចជាងមួយខែ។ ក្រោមសេណារីយ៉ូនេះ កំណើនត្រូវបានគេរំពឹងថានឹងយឺតបន្តិចមកត្រឹម ៥,១% ក្នុងឆ្នាំ ២០២៦ និងឆ្នាំ២០២៧ ដោយអតិផរណាត្រូវបានគេព្យាករថានឹងកើនឡើងដល់៣,៦% នៅឆ្នាំនេះ មុនពេលថយចុះមកត្រឹម ៣,៤% ក្នុងឆ្នាំ២០២៧។

ក្រុមអវកាសយានិក Artemis II របស់ណាសា ត្រៀមបញ្ចប់បេសកកម្មភពព្រះចន្ទក្នុងដំណាក់កាលវិលត្រឡប់មកផែនដីមានការប្រឈមខ្ពស់

2026/04/10 11:49:55 am        42
សមាជិកអវកាសយានិក៤នាក់ដែលកំពុងធ្វើដំណើរត្រឡប់មកផែនដីវិញពីផ្នែកម្ខាងទៀតនៃភពព្រះចន្ទក្នុងបេសកកម្ម Artemis II របស់ង្គការ NASA បាននិយាយអំពីអារម្មណ៍របស់ពួកគេ នៅពេលបានបញ្ចប់ការហោះហើរមិនធ្លាប់មានក្នុងរយៈពេលជាង៥០ឆ្នាំ និងត្រៀមខ្លួនចូលទៅក្នុងបរិយាកាសឡើងវិញក្នុងក្នុងដំណាក់កាលវិលត្រឡប់មកកាន់ភពផែនដីដែលមានការប្រឈមខ្ពស់ អំឡុងពេលសន្និសីទសារព័ត៌មានលើកដំបូងរបស់ពួកគេពីលំហអាកាសកាលពីថ្ងៃពុធទី៨មេសាសប្ដាហ៍នេះ ។ ក្រុមអវកាសយានិក Artemis II ដែលហោះហើរក្នុងយាន Orion របស់ពួកគេចាប់តាំងពីបាញ់បង្ហោះពីរដ្ឋផ្លរីដាកាលពីសប្តាហ៍មុន គ្រោងចុះចតនៅឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ានៅល្ងាចថ្ងៃសុក្រនេះពេលវេលានៅអាមេរិក បន្ទាប់ពីបានទៅដល់ភពព្រះចន្ទកាលពីដើមសប្តាហ៍នេះ។ ពួកគេបានធ្វើដំណើរតាមផ្លូវមួយ នាំពួកគេឆ្លងកាត់ផ្នែកម្ខាងទៀតនៃឋានព្រះចន្ទដែលមានស្រមោល ដើម្បីក្លាយជាមនុស្សដែលហោះហើរបានឆ្ងាយបំផុតក្នុងប្រវត្តិសាស្ត្រ។នៅក្នុងដំណើរត្រឡប់មកកាន់ភពផែនដីវិញ ពួកគេនឹងឈានដល់ល្បឿនរហូតដល់៣៨.៣៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលពួកគេចូលទៅក្នុងបរិយាកាសរបស់ភពផែនដី ជាដំណាក់កាលដែលមានហានិភ័យខ្ពស់នៃបេសកកម្ម ដែលនឹងធ្វើឱ្យស្រទាប់ការពារកម្ដៅរបស់យាន Orion ត្រូវបានសាកល្បង ខណៈត្រូវបានវាយប្រហារដោយការកកិតបរិយាកាសខ្លាំង។អ្នកបើកយានបេសកកម្ម Artemis II លោក Victor Glover បាននិយាយនៅពេលសួរថាលោកមានអារម្មណ៍យ៉ាងណាចំពោះការវិលត្រឡប់មកកាន់ភពផែនដីវិញ ថា រូបលោកពិតជាបានគិតអំពីការចូលតាំងពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣ នៅពេលពួកលោកត្រូវបានចាត់តាំងឱ្យបំពេញបេសកកម្មនេះ។ លោកថាមានរូបភាពនិង រឿងរ៉ាវជាច្រើនទៀត ហើយលោកមិនទាន់ចាប់ផ្តើមដំណើរការអ្វីដែលពួកលោកបានឆ្លងកាត់នោះទេ។លោក Glover និងអវកាសយានិក NASA ដទៃទៀតគឺលោក Reid Wiseman និងលោកស្រី Christina Koch ព្រមទាំងអវកាសយានិកកាណាដាលោក Jeremy Hansen គឺជាក្រុមអវកាសយានិកដំបូងគេក្នុងបេសកកម្មជាបន្តបន្ទាប់ដែលមានតម្លៃរាប់ពាន់លានដុល្លារក្រោមកម្មវិធី Artemis ក្នុងគោលបំណងនាំមនុស្សត្រឡប់ទៅផ្ទៃឋានព្រះចន្ទវិញនៅឆ្នាំ ២០២៨ ឲ្យបានមុនប្រទេសចិន និងបង្កើតវត្តមានរយៈពេលវែងរបស់អាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដោយសាងសង់មូលដ្ឋាននៅលើឋានព្រះចន្ទសម្រាប់បេសកកម្មនាពេលអនាគតទៅកាន់ភពអង្គារ៕

អារ៉ាប៊ីសាអ៊ូឌីត និយាយថា សកម្មភាពប្រតិបត្តិការត្រូវបានផ្អាកនៅទីតាំងថាមពលជាច្រើនកន្លែង

2026/04/10 11:40:39 am        82
សកម្មភាពប្រតិបត្តិការត្រូវបានផ្អាកនៅទីតាំងថាមពលជាច្រើនកន្លែងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារតែការវាយប្រហារកាលពីពេលថ្មីៗនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត ដោយដកស្រង់ប្រភពផ្លូវការពីក្រសួងថាមពល។ការវាយប្រហារ ដែលបានកំណត់លើគោលដៅទីតាំងប្រេង ឧស្ម័ន និងអគ្គិសនី នៅទីក្រុងរីយ៉ាដ ខេត្ត Eastern និងទីក្រុងឧស្សាហកម្មYanbu បានបណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ស្លាប់ ជាបុគ្គលិកសន្តិសុខឧស្សាហកម្មរបស់ក្រុមហ៊ុនថាមពលអារ៉ាប៊ីសាអ៊ូឌីត និងមានអ្នករងរបួសចំនួនប្រាំពីរនាក់។ប្រទេសឈូងសមុទ្រ ដែលរួមមានអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន គូវ៉ែត អូម៉ង់ និងប្រទេសកាតា បានប្រឈមនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតពីប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។សេចក្តីរាយការណ៍បាននិយាយថា ការវាយប្រហារលើទីតាំងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបណ្តាលឱ្យមានការថយចុះសមត្ថភាពនៃការផលិតប្រេងរបស់ព្រះរាជាណាចក្រមួយនេះ ប្រហែល ៦០០.០០០បារ៉ែលក្នុងមួយថ្ងៃ។មន្ត្រី បាននិយាយថា ការបន្តវាយប្រហារនាំឱ្យមានការថយចុះការផ្គត់ផ្គង់ ធ្វើឱ្យការស្តារឡើងវិញយឺត និងរួមចំណែកដល់ការប្រែប្រួលកាន់តែខ្លាំងឡើងនៅលើទីផ្សារប្រេង ព្រោះវាប៉ះពាល់ដល់សន្តិសុខនៃការផ្គត់ផ្គង់សម្រាប់ប្រទេសដែលកំពុងប្រើប្រាស់។

ប្រមុខណាតូនិយាយថា លោកយល់ពីការខកចិត្តរបស់លោកTrump ចំពោះសម្ព័ន្ធមិត្តលើបញ្ហាអ៊ីរ៉ង់

2026/04/10 11:30:56 am        74
លោក Mark Rutte អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ៩មេសា សប្ដាហ៍នេះថា លោកយល់ពី«ការខកចិត្ត» របស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះសម្ព័ន្ធមិត្តដែលមិនបានជួយលោកភ្លាមៗក្នុងសង្គ្រាមរបស់លោកជាមួយអ៊ីរ៉ង់ ប៉ុន្តែក៏បានគាំទ្រការសម្រេចចិត្តរបស់លោក Trump ក្នុងការមិនជូនដំណឹងដល់សម្ព័ន្ធមិត្តជាមុនផងដែរ។ ថ្លែងនៅវិទ្យាស្ថាន Ronald Reagan ក្នុងទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃបន្ទាប់ពីបានជួបទល់មុខគ្នាជាមួយលោក Trump ពិភាក្សាអំពីការរិះគន់របស់ប្រធានាធិបតី លោក Rutte បានសម្តែងការគាំទ្រចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈទទួលស្គាល់ការខកចិត្តរបស់លោក Trump ចំពោះសម្ព័ន្ធភាពមួយនេះ។ក្រោយមកលោកបានពន្យល់បន្ថែមថា មិនមានការពិគ្រោះយោបល់ជាមុនច្រើនទេ។ ដូច្នេះបន្ទាប់មកពួកគេត្រូវប្រញាប់ប្រញាល់យល់ពីអ្វីដែលកំពុងកើតឡើង ហើយបន្ទាប់មកទៀតត្រូវបង្កើនសកម្មភាព។លោកនាយករដ្ឋមន្ត្រីកាណាដា Mark Carney និងមេដឹកនាំណាតូដទៃទៀតបានលើកឡើងថាពួកគេមិនបានចូលរួមក្នុងយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ទេ ព្រោះពួកគេមិនត្រូវបានពិគ្រោះយោបល់ជាមុន។ចាប់តាំងពីពេលនោះមក សម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនបានផ្តល់ការគាំទ្រផ្នែកភស្តុភារសម្រាប់មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ Hormuz។ យោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal លោក Trump ក៏កំពុងសម្លឹងរកការដាក់ទណ្ឌកម្មលើសមាជិក NATO មួយចំនួន ដែលលោកជឿថាពុំមានប្រយោជន៍ក្នុងអំឡុងពេលជម្លោះដោយការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសរបស់ពួកគេ ខណៈលោកព្រមានដើរចេញពីសម្ព័ន្ធភាពមួយនេះ។អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt និយាយថាពិតជាគួរឱ្យសោកស្ដាយដែលសម្ព័ន្ធយោធា NATO បានងាកចេញពីអាមេរិកក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ខណៈប្រជាជនអាមេរិកបានផ្តល់ហិរញ្ញវត្ថុដល់វិស័យការពារជាតិរបស់ពួកគេ៕

មន្ទីរពេទ្យនានាក្នុងទីក្រុងបេរូតកំពុងទប់ទល់កំណើនជនរងគ្រោះក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2026/04/10 11:27:26 am        38
ខណៈគ្រាប់បែកបានធ្លាក់ដូចទឹកភ្លៀងលើរដ្ឋធានីប្រទេសលីបង់ មនុស្សរាប់រយនាក់ បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យអាមេរិកក្នុងទីក្រុងបេរូត(AUB) ដោយមនុស្សជាច្រើនបានយំ និងមនុស្សជាច្រើនទៀតភ័យខ្លាច កុមារស្វែងរកបងប្អូនបង្កើតឬឪពុកម្តាយរបស់ពួកគេ ដោយមិនប្រាកដថាតើពួកគេស្លាប់ ឬនៅរស់។ កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើគោលដៅជាង ១០០ កន្លែងនៅទូទាំងប្រទេសក្នុងរយៈពេល១០នាទីកាលពីថ្ងៃពុធ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលមនុស្សជាច្រើនគិតថានឹងបានរួមបញ្ចូលប្រទេសលីបង់ ក៏ដោយ។លោកវេជ្ជបណ្ឌិត Salah Zeineldine ប្រធានផ្នែកវេជ្ជសាស្ត្ររបស់មន្ទីពេទ្យ AUB បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ថា «ក្នុងរយៈពេលតិចជាងមួយម៉ោង យើងបានទទួលអ្នករងរបួសប្រហែល ៧៦ នាក់។ តែគួរឲ្យសោកស្តាយ មនុស្ស ៦ នាក់បានបាត់បងជីវិត» ខណៈមន្ទីរពេទ្យនេះបានក្លាយជា «ចំណុចកណ្តាល» សម្រាប់ជនរងគ្រោះនៃការវាយប្រហាររបស់អ៊ីស្រាអែល។ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃពុធ ពេលនេះបានកើនឡើងដល់ ៣០៣ នាក់ ដោយមានអ្នករងរបួស ១.១៥០ នាក់ នេះបើយោងតាមតួលេខបឋមដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសលីបង់។លោកវេជ្ជបណ្ឌិត Zeineldine បាននិយាយថា អ្នកជំងឺជាច្រើនដែលរងរបួសធ្ងន់នៅមន្ទីរពេទ្យ AUB គឺជាកុមារ ហើយកុមារធំជាងគេមានអាយុ១២ឆ្នាំ ខណៈអ្នកជំងឺពីរនាក់ដែលត្រូវទៅកាន់បន្ទប់សង្គ្រោះបន្ទាន់(ICU) គឺជាទារក ដែលម្នាក់មានអាយុពីរឬបីខែ និងម្នាក់ទៀតមានអាយុត្រឹមតែពីរឬបីសប្តាហ៍ប៉ុណ្ណោះ។ក្រសួងសុខាភិបាលលីបង់បាននិយាយថា យ៉ាងហោចណាស់មានកុមារ ស្ត្រី និងមនុស្សចាស់១១០នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់កាលពីថ្ងៃពុធ។

កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីភាពតានតឹងមុនការចរចា ខណៈលំហូរប្រេងត្រូវបានរឹតត្បិត

2026/04/10 10:30:47 am        60
បទឈប់បាញ់រយៈពេលពីរសប្តាហ៍ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញពីភាពតានតឹងបន្ថែមទៀតនៅថ្ងៃសុក្រ ទី១០ ខែមេសានេះ មួយថ្ងៃមុនភាគីទាំងពីរចរចានៅប្រទេសប៉ាគីស្ថាន ខណៈទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ថា បានរំលោភលើការសន្យាស្តីពីច្រកសមុទ្រ Hormuz ហើយអ៊ីស្រាអែល បានវាយប្រហារលើប្រទេសលីបង់ ជាការវាយប្រហារដែលអ៊ីរ៉ង់អះអាងថារំលោភលើបទឈប់បាញ់។ ពុំមានសញ្ញាណាមួយដែលបង្ហាញថា អ៊ីរ៉ង់កំពុងដកចេញការបិទច្រកសមុទ្រស្ទើរតែទាំងស្រុងរបស់ខ្លួននោះទេ ដែលបានបណ្តាលឱ្យមានការរំខានដ៏អាក្រក់បំផុតមិនធ្លាប់មានចំពោះការផ្គត់ផ្គង់ថាមពលសកល។ ទីក្រុងតេអេរ៉ង់ បានលើកឡើងពីការវាយប្រហារដែលនៅតែបន្តរបស់អ៊ីស្រាអែលលើប្រទេសលីបង់ ដែលរួមមានការវាយប្រហារដ៏ខ្លាំងក្លាបំផុតនៃសង្គ្រាមកាលពីថ្ងៃពុធសប្តាហ៍នេះ ជាចំណុចជាប់គាំងដ៏សំខាន់មួយ។ ក្នុងរយៈពេល២៤ម៉ោងដំបូងនៃបទឈប់បាញ់ ដែលលោក Trump បានប្រកាសកាលពីថ្ងៃអង្គារ មាននាវាដឹកប្រេងមួយគ្រឿង និងនាវាដឹកទំនិញស្ងួតចំនួនប្រាំគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ ដែលជាធម្មតាដឹកប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំរបស់ពិភពលោក និងនាវាចំនួន១៤០គ្រឿងក្នុងមួយថ្ងៃ នៅមុនសង្គ្រាម។ យោធាអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ខ្លួនបានវាយប្រហារលើជើងទម្របាញ់រ៉ូកែតចំនួន ១០គ្រឿងនៅក្នុងប្រទេសលីបង់ ដែលបាញ់ឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងបាននិយាយថាក្រុមហេសបូឡាប្រដាប់អាវុធដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានបាញ់មីស៊ីលមួយគ្រាប់ចូលទៅអ៊ីស្រាអែល បណ្តាលឱ្យមានសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសរោទិ៍ឡើង។ យោងតាមកាសែត Times of Israel បានឲ្យដឹងថា មីស៊ីលនេះត្រូវបានស្ទាក់ចាប់។ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីស្រាអែលនៅក្នុងទីក្រុង Haifa ភាគខាងជើង។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាននិយាយថា បទឈប់បាញ់ចុងក្រោយនេះមិនរាប់បញ្ចូលប្រទេសលីបង់ ដែលអ៊ីស្រាអែលបានឈ្លានពានកាលពីខែមុន ស្របគ្នានឹងសង្គ្រាមលើប្រទេសអ៊ីរ៉ង់ដើម្បីកម្ចាត់ក្រុមហេសបូឡានោះទេ។

លោកTrump និងនាយករដ្ឋមន្ត្រីអង់គ្លេស ពិភាក្សាអំពីតម្រូវការសម្រាប់ «ផែនការជាក់ស្តែង» ស្តីពីច្រកសមុទ្រ Hormuz

2026/04/10 10:17:03 am        75
យោងតាមការិយាល័យរបស់មេដឹកនាំចក្រភពអង់គ្លេសបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា បានឯកភាពគ្នាលើ «តម្រូវការសម្រាប់ផែនការជាក់ស្តែង» ដើម្បីឱ្យការដឹកជញ្ជូនតាមនាវាបានឆ្លងកាត់ច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត បន្ទាប់ពីមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា មេដឹកនាំទាំងពីរ «បានព្រមព្រៀងគ្នាថា ពេលនេះមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងបើកច្រកសមុទ្រ យើងកំពុងស្ថិតនៅដំណាក់កាលបន្ទាប់នៃការស្វែងរកដំណោះស្រាយ»។ ការិយាល័យ Downing Street បាននិយាយថា «មេដឹកនាំទាំងពីរ បានពិភាក្សាអំពីតម្រូវការសម្រាប់ផែនការជាក់ស្តែង ដើម្បីឱ្យការដឹកជញ្ជូនតាមនាវាធ្វើដំណើរម្តងទៀតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ លោក Starmer បានទៅដល់ប្រទេសកាតា កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ជើងធ្វើដំណើរចុងក្រោយដើម្បីពិភាក្សាអំពីសង្គ្រាម និងបទឈប់បាញ់ជាមួយមេដឹកនាំឈូងសមុទ្រ។ លោកបាននិយាយកាលពីពេលមុនថា ការវាយប្រហារដែលនៅតែបន្តរបស់អ៊ីស្រាអែលលើប្រទេសលីបង់ គឺជារឿង «មិនត្រឹមត្រូវទេ»។ លោក Starmer បានប្រាប់ព័ត៌មាន ITV News របស់ចក្រភពអង់គ្លេស នៅពេលត្រូវបានសួរអំពីការទទូចរបស់អ៊ីស្រាអែលថា ប្រទេសលីបង់ពុំមែនជាផ្នែកមួយនៃបទឈប់បាញ់នោះទេ។ទន្ទឹមនឹងនេះ លោក Starmer ក៏បានរិះគន់វោហារសាស្ត្ររបស់លោក Trump ទៅលើអ៊ីរ៉ង់ ដោយនិយាយថាលោក «មិនគួប្រើ» ការគំរាមកំហែងថា «អរិយធម៌ទាំងមូលនឹងបាត់បង់នៅយប់នេះ» នោះទេ។ លោក Starmer បានថ្លែងសុន្ទរកថាក្នុងពេលនៅប្រទេសបារ៉ែន បន្ទាប់ពីបានជួបជាមួយមេដឹកនាំនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម រួចមក។ ការធ្វើចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែជាប់គាំងទោះបីជាមានការប្រកាសអំពីបទឈប់បាញ់ក៏ដោយ។ លោក Starmer បានប្រាប់អ្នកសារព័ត៌មានថា អារម្មណ៍ក្នុងចំណោមរដ្ឋឈូងសមុទ្រ គឺថាបទឈប់បាញ់មានភាព «ផុយស្រួយ ដែលមានការងារជាច្រើនទៀតត្រូវធ្វើ ទាក់ទងនឹងរឿងនេះ»។

អង់គ្លេសចេញការព្រមានដ៏ខ្លាំងក្លាដល់លោក Putin ជុំវិញការរកឃើញនាវាមុជទឹកចារកម្មរុស្ស៊ីនៅអាត្លង់ទិកខាងជើង

2026/04/10 09:52:05 am        106
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសបានចេញការព្រមានយ៉ាងខ្លាំងក្លាដល់លោក Vladimir Putin បន្ទាប់ពីនាវាមុជទឹកវាយប្រហារ និងចារកម្មរបស់រុស្ស៊ី ត្រូវបានប្រទះឃើញកំពុងប្រតិបត្តិការនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ។ លោក John Healey បានប្រាប់សន្និសីទសារព័ត៌មានមួយនៅវិមាននាយករដ្ឋមន្ត្រី Downing Street កាលពីថ្ងៃព្រហស្បតិ៍៩មេសា សប្ដាហ៍នេះថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈក្រសែភ្នែកជាច្រើនត្រូវបានបង្វែរទៅលើវិបត្តិមជ្ឈិមបូព៌ា ចក្រភពអង់គ្លេសបានឆ្លើយតបទៅនឹងការកើនឡើងនៃសកម្មភាពរបស់រុស្ស៊ី នៅក្បែរខ្សែកាប្លិ៍ និងបំពង់បង្ហូរប្រេងសំខាន់ៗរបស់ចក្រភពអង់គ្លេសនៅមហាសមុទ្រអាត្លង់ទិកភាគខាងជើងរនៃប្រទេសអង់គ្លេស។លោកបានបង្ហាញថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តបានតាមដាននាវាទាំងនោះ ដែលរួមមាននាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Akula របស់រុស្ស៊ី និងនាវាមុជទឹកឯកទេសពីរគ្រឿងមកពីកម្មវិធីស្រាវជ្រាវសមុទ្រជ្រៅរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលគេស្គាល់ថា GUGI រយៈពេលមួយខែមុនពេលនាវាទាំងនោះត្រូវបានដកថយវិញ។ដោយថ្លែងចំៗទៅកាន់លោក Putin លោក Healey បាននិយាយថា ពួកលោកបានមើលឃើញសកម្មភាពរបស់អ្នកលើខ្សែកាប្លិ៍ និងបំពង់បង្ហូរប្រេងរបស់ពួកលោក ហើយអ្នកគួរតែដឹងថា ការប៉ុនប៉ងណាមួយបំផ្លាញរបស់ទាំងនោះនឹងមិនត្រូវបានអត់ឱនទេ ហើយនឹងមានផលវិបាកធ្ងន់ធ្ងរ។ការព្រមានរបស់លោក Healey បានកើតឡើងបន្ទាប់ពីសារព័ត៌មាន The Telegraph បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានបញ្ជូននាវាចម្បាំងមួយគ្រឿងដើម្បីអមដំណើរនាវាដឹកប្រេង ជាប់ទណ្ឌកម្មឆ្លងកាត់ច្រកសមុទ្រអង់គ្លេស បន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ថានាវាដែលត្រូវបានជាប់ក្នុងបញ្ជីទណ្ឌកម្មធ្វើដំណើរក្នុងដែនទឹកអង់គ្លេសនឹងត្រូវរឹបអូស៕

អ្នកស្លាប់ក្នុងការវាយប្រហារពីអ៊ីស្រាអែលលើលីបង់កើនឡើងដល់ជាង៣០០នាក់ខណៈប្រកាសកាន់ទុក្ខទូទាំងប្រទេស

2026/04/10 09:21:34 am        113
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលីថ្ងៃពុធ៨មេសាសប្ដាហ៍នេះ ទូទាំងប្រទេសលីបង់ បានកើនឡើងដល់ ៣០៣នាក់ ដោយមានអ្នករងរបួសចំនួន ១.១៥០នាក់ នេះបើយោងតាមតួលេខបឋមដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍៩មេសាដោយក្រសួងសុខាភិបាលលីបង់។  នាយករដ្ឋមន្ត្រីលីបង់លោក Nawaf Salam បានប្រកាសថា ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់មរណទុក្ខទូទាំងប្រទេសដើម្បីគោរពដល់ជនរងគ្រោះនៃការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួង បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែដំណើរការនៅទីតាំងជាច្រើន ដោយក្រុមអាជ្ញាធរកំពុងប្រឹងប្រែងយកសាកសពចេញពីក្រោមគំនរបាក់បែក និងកំណត់អត្តសញ្ញាណជនរងគ្រោះ រួមទាំងការធ្វើតេស្ត DNA ផងដែរ។ក្រសួងបានបន្ថែមថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីថ្ងៃទី២ ខែមីនា ២០២៦ បានកើនឡើងដល់១.៨៨៨នាក់ និង ៦.០៩២នាក់រងរបួស។ការកើនឡើងចុងក្រោយនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាង ១០០លើកនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទូទាំងប្រទេស និងការបំផ្លិចបំផ្លាញដ៏មហាសាល៕

លោក Trump៖ អ៊ីរ៉ង់កំពុងធ្វើការងារមិនល្អដើម្បីអនុញ្ញាតឱ្យប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/04/10 08:58:48 am        86
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា បានចោទប្រកាន់អ៊ីរ៉ង់ថា បានធ្វើការងារមិនល្អដើម្បីអនុញ្ញាតឱ្យប្រេងបានឆ្លងកាត់ច្រកសមុទ្រ Hormuz និងបានចោទពីការរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្តាហ៍របស់ខ្លួន។ នៅក្នុងការបង្ហោះជាច្រើននៅលើបណ្តាញសង្គមដែលបង្កឱ្យមានការព្រួយបារម្ភថ្មីចំពោះបទឈប់បាញ់ដ៏រង្គោះរង្គើ លោកTrump បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការឲ្យបង់ប្រាក់សម្រាប់នាវាទាំងឡាយដែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ។លោក Trump បាននិយាយនៅលើវេទិកា Truth Social របស់លោកថា «អ៊ីរ៉ង់កំពុងធ្វើការងារមិនល្អ ដែលមិនគោរពដើម្បីអនុញ្ញាតឱ្យប្រេងបានឆ្លងកាត់ច្រកសមុទ្រ Hormuz»។ «នោះពុំមែនជាកិច្ចព្រមព្រៀងដែលយើងមាននោះទេ»។អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បាននិយាយថា ច្រកសមុទ្រមានប្រវែង១៦៧គីឡូម៉ែត្ររវាងឈូងសមុទ្រ និងមហាសមុទ្រឥណ្ឌា នឹងបើកឡើងវិញបន្ទាប់ពីមានបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ។ ប៉ុន្តែមានតែនាវាចំនួន១០គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ចាប់តាំងពីបទឈប់បាញ់សង្គ្រាមនៅមជ្ឈិមបូព៌ាបានចូលជាធរមាន នេះបើយោងតាមទិន្នន័យតាមដានផ្លូវសមុទ្រ។ភាពតានតឹង បានកើនឡើងបន្ថែមទៀតបន្ទាប់ពីអ៊ីរ៉ង់បានស្នើឱ្យនាវាត្រូវបង់ប្រាក់។ លោក Trump បាននិយាយនៅក្នុងសារ Truth Social ថា «មានរបាយការណ៍ថា អ៊ីរ៉ង់កំពុងឲ្យនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបង់ប្រាក់។ ពួកគេមិនគួរធ្វើដូច្នេះទេ ហើយប្រសិនបើពួកគេធ្វើដូច្នេះមែន វាគួរតែត្រូវបញ្ឈប់ឥឡូវនេះ» ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM