ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់សម្រាប់ថ្ងៃបុណ្យ Easter នៅចុងសប្តាហ៍នេះ

2026/04/10 08:28:24 am        103
រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមលើបទឈប់បាញ់សម្រាប់បុណ្យ Easter គ្រិស្តអូតូដុក (Orthodox Easter)ដោយលោក Vladimir Putin បាននិយាយថា លោកបានបញ្ជាឱ្យកងទ័ពរុស្ស៊ីបញ្ឈប់ការបាញ់ប្រហារពីគ្រប់ទិសទីនៅចុងសប្តាហ៍នេះ។ សេចក្តីប្រកាសពីទីក្រុងមូស្គូបានកើតឡើងបន្ទាប់ពីលោក Volodymyr Zelenskyy បានចេញការអំពាវនាវម្តងហើយម្តងទៀតសម្រាប់បទឈប់បាញ់ ដែលទាំងអស់នេះមិនត្រូវបានអើពើដោយវិមានក្រឹមឡាំងឡើយ។ ឥឡូវនេះ លោក Putin បានប្រកាសបទឈប់បាញ់ចាប់ពីម៉ោង ១៦:០០នាទី ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍ ទី១១ ខែមេសា រហូតដល់ថ្ងៃអាទិត្យបុណ្យ Easter ដោយបន្ថែមថា លោករំពឹងថាអ៊ុយក្រែននឹង ធ្វើតាមគំរូរបស់រុស្ស៊ី។ លោកបានបញ្ជាឱ្យកងកម្លាំងរបស់លោកត្រៀមខ្លួនទប់ស្កាត់សកម្មភាពញុះញង់របស់សត្រូវដែលអាចកើតមាន និងសកម្មភាពឈ្លានពានណាមួយ។ប៉ុន្តែមិនយូរប៉ុន្មាន លោក Zelenskyy បានបង្ហោះលើបណ្ដាញសង្គម X ថាអ៊ុយក្រែន ត្រៀមខ្លួនសម្រាប់ជំហានស្របគ្នា។ លោកបានសរសេរថា ប្រជាជនត្រូវការបុណ្យ Easter ដែលគ្មានការគំរាមកំហែង និងសកម្មភាពពិតប្រាកដឆ្ពោះទៅរកសន្តិភាព និងក៏ដើម្បីកុំឱ្យរុស្ស៊ីមានឱកាសវិលត្រឡប់ទៅរកការវាយប្រហារវិញបន្ទាប់ពីបុណ្យ Easter ដែរ។មនុស្សមួយចំនួនបានស្លាប់ក្នុងការវាយប្រហារទៅវិញទៅមកដោយយានដ្រូន ក្នុងសប្ដាហ៍នេះ ក្នុងនោះ ៧នាក់នៅអ៊ុយក្រែន និង៣នាក់នៅរុស្ស៊ី។កាលពីដើមសប្តាហ៍នេះ លោក Zelenskyy បាននិយាយថា លោកបានស្នើសុំឱ្យសហរដ្ឋអាមេរិកបញ្ជូនសំណើសម្រាប់បទឈប់បាញ់ចុងសប្តាហ៍ទៅកាន់ទីក្រុងមូស្គូ ជាជំហានដំបូង។រហូរមកដល់ពេលនេះ មានជំនួបចរចាជាច្រើនជុំ ដោយសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ប៉ុន្តែដំណើរការបានជាប់គាំង ចាប់តាំងពីលោក Donald Trump បានងាកទៅផ្ដោតលើសង្គ្រាមនៅមជ្ឈិមបូព៌ា៕

អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការពិភាក្សាលីបង់-អ៊ីស្រាអែល ខណៈការវាយប្រហារគំរាមកំហែងដល់បទឈប់បាញ់អ៊ីរ៉ង់

2026/04/10 08:20:21 am        91
មន្ត្រីក្រសួងការបរទេសមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍៩ មេសាសប្ដាហ៍នេះ ថា អ៊ីស្រាអែល និងលីបង់ នឹងធ្វើកិច្ចចរចានៅសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោន ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងពីអន្តរជាតិថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអាចបំផ្លាញបទឈប់បាញ់ដ៏ផុយស្រួយរួចទៅហើយរវាងអាមេរិក និងអ៊ីរ៉ង់។ ការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតរបស់អ៊ីស្រាអែលលើប្រទេសលីបង់ចាប់តាំងពីក្រុមហេសបូឡាបានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅដើមខែមីនា បានសម្លាប់មនុស្សរាប់រយនាក់កាលពីថ្ងៃពុធ ៨មេសា សប្ដាហ៍នេះ ដែលធ្វើឲ្យមានភាពរង្គោះរង្គើនៃបទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប្រមាណ៤៨ម៉ោងបន្ទាប់ពីចូលជាធរមាន។  មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកលោកអាចបញ្ជាក់បានថាក្រសួងការបរទេស នឹងរៀបចំកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីការចរចាបទឈប់បាញ់ដែលកំពុងបន្តជាមួយអ៊ីស្រាអែល និងលីបង់។លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីព្រឹកថ្ងៃព្រហស្បតិ៍៩មេសាសប្ដាហ៍នេះ បានបញ្ជាឱ្យក្រុមរដ្ឋមន្ត្រីរបស់លោកស្វែងរកការចរចាដោយផ្ទាល់ជាមួយលីបង់ ដោយជំរុញឱ្យមានការរំសាយអាវុធរបស់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលលីបង់មួយរូបបានប្រាប់សារព័ត៌មាន AFP បន្ទាប់ពីការប្រកាសរបស់លោក Netanyahu ថា ទីក្រុងបេរូតតម្រូវឱ្យមានបទឈប់បាញ់មុនពេលចាប់ផ្តើមការចរចាណាមួយជាមួយអ៊ីស្រាអែល មួយថ្ងៃ បន្ទាប់ពីការវាយប្រហារដ៏សាហាវនៅទូទាំងប្រទេសលីបង់។មន្ត្រីរដ្ឋាភិបាលលីបង់ដែលបានដឹងពីបញ្ហានេះ និងបានស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លីបង់ចង់បានបទឈប់បាញ់មុនពេលចាប់ផ្តើមការចរចា។ទាំងអ៊ីស្រាអែល និងលីបង់ ពុំទាន់បានបញ្ជាក់ជាសាធារណៈអំពីកិច្ចចរចារបស់សហរដ្ឋអាមេរិកសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ៕

កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ

2026/04/09 09:21:16 pm        68
 កសិកររាប់ម៉ឺននាក់របស់បង់ក្លាដែស កំពុងប្រឈមការលំបាកកើនឡើង ស្របពេលដែលវិបត្តិប្រេងបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ បានបង្អាក់ប្រព័ន្ធស្រោចស្រព អំឡុងដំណាក់កាលដ៏សំខាន់នៃការដំាស្រូវ ។ ចុងខែមីនា គឺជាការចាប់ផ្តើមសាបព្រួសស្រូវនៅទូទាំងប្រទេសបង់ក្លាដែស ដែលជារដូវកសិកម្មដ៏សំខាន់មួយ សម្រាប់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ជាទីដែលស្រូវរួមចំណែកខ្លាំង ក្នុងការប្រើប្រាស់អាហារសំខាន់ៗ ។ ដំណាំស្រូវត្រូវការប្រព័ន្ធស្រោចស្រពខ្លាំង ដើម្បីលូតលាស់ និងទុំ ប៉ុន្តែកសិករនិយាយថា កង្វះខាតប្រេង និងការតម្រង់ជួរយ៉ាងវែង ដើម្បីទិញប្រេងម៉ាស៊ូតសម្រាប់បូមទឹក បានពន្យាពេលការស្រោចស្រព ។ លោក Farmer Mohammad Yusuf មកពីស្រុកភាគកណ្តាល Manikganj និយាយថា ពូជស្រូវរបស់លោក មិនអាចលូតលាស់បានល្អនោះទេ ដោយសារលោកមិនអាចស្រោចស្រពដីទាន់ពេល ធ្វើឲ្យវាលស្រែរបស់លោកស្ងួត ។ វាលស្រែជាច្រើននៅស្រុក Manikganj ត្រូវបានគេមើលឃើញស្ងួត ជាមួយគ្រាប់ពូជនៅក្នុងស្រែ ស្របពេលដែលកម្រិតសំណើមធ្លាក់ចុះ ដោយសារប្រព័ន្ធស្រោចស្រពខុសពីធម្មតា ។ ប្រជាកសិករនិយាយថា បើទោះបីជាប្រេងមានក៏ដោយ ការផ្គត់ផ្គង់ឆាប់អស់ខ្លាំងណាស់ ពេលដែលតម្រូវការហក់ឡើងខ្ពស់នៅតាមតំបន់ធ្វើស្រែ ៕

អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់

2026/04/09 08:48:21 pm        33
រដ្ឋមន្រ្តីអ៊ីរ៉ង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កាលពីថ្ងៃពុធ បានបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh និយាយថា លីបង់ត្រូវបានរាប់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ២សប្តាហ៍ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ គឹជាអ្វីមួយដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជំទាស់ ហើយលោកនិយាយថា សហរដ្ឋអាមេរិកត្រូវតែជ្រើសរើសរវាងសង្រ្គាម និងបទឈប់បាញ់ ។ក្រសួងសុខាភិបាលីបង់និយាយថា មនុស្សយ៉ាងហោច ២០៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារតាមច្រកអាកាស ដែលអ៊ីស្រាអែលនិយាយថា ជាទីបញ្ជាការកងទ័ពក្រុមហេសបូឡា និងទីតាំងយោធារបស់ពួកគេ ។នៅពេលសួរថាតើទីក្រុងតេអេរ៉ង់ ទំនងជាសុំឲ្យក្រុមហេសបូឡាឲ្យបញ្ឈប់ការផ្លោងគ្រាប់រ៉ុក្កែតរបស់ពួគគេលើអ៊ីស្រាអែលនោះ លោក Khatibzadeh អះអាងថា ក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានគោរពតាមបទឈប់បាញ់ ។ ក្រុមហេសបូឡា និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានវាយប្រហារអ៊ីស្រាអែលកាលពីយប់កន្លងទៅ ជាការឆ្លើយតបចំពោះអ្វីដែលពួកគេចាត់ទុកថាជាការបំពានបទឈប់បាញ់ ៕

មនុស្ស ៤នាក់ស្លាប់ ពេលជនអន្តោប្រវេសន៍ព្យាយាមឡើងជិះទូកនៅជិតតំបន់ឆ្នេរភាគខាងជើងបារាំង

2026/04/09 08:43:34 pm        28
ក្រុមអាជ្ញាធរនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស ៤នាក់ បានស្លាប់ ក្រោយជនអន្តោប្រវេសន៍មួយក្រុមព្យាយាមឡើងជិះទូកពោង ដើម្បីធ្វើដំណើរឆ្លងកាត់ផ្លូវសមុទ្រចេញពីបារាំងទៅកាន់អង់គ្លេស ជំរុញឲ្យមានប្រិបត្តិការជួយសង្រ្គោះនៅជិតតំបន់ឆ្នេរទីក្រុង Calais ។លោក Christian Fourcroy គឺជាអភិបាលក្នុងស្រុកមួយរូបនិយាយប្រាប់ទូរទស្សន៍ BFMTV ថា មាននូវជនអន្តោប្រវេសន៍ប្រហែល ៣០នាក់ បានព្យាយាមធ្វើដំណើរតាមទូក ប៉ុន្តែអកុសល ទូកក៏បានលិច ។ ពួកគេបានធ្លាក់ចូលទឹកទាំងអស់គ្នា ហើយមនុស្ស ៤នាក់ បានស្លាប់ ក្នុងនោះមានបុរស ២នាក់ និងស្រ្តី ២នាក់ ។ក្រុមអាជ្ញាធរក្នុងស្រុកនិយាយថា ម៉ាស៊ីនទូកពោងបានលិចទឹក ហើយនិងបន្តដំណើរទៅកាន់អង់គ្លេស មុនពេលវាលិចទាំងស្រុង ។ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ក្រុមអ្នកជួញដូរមនុស្សខុសច្បាប់ បានព្យាយាមគេចវេសពីនគរបាល ដោយប្រើទូកពោង ដើម្បីធ្វើដំណើរតាមបណ្តោយឆ្នេរភាគខាងជើងបារាំង និងបែលហ្ស៊ិក ៕

មន្ត្រីអ៊ីរ៉ង់ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បង្កហានិភ័យដល់កិច្ចព្រមព្រៀងបទឈប់បាញ់

2026/04/09 08:15:31 pm        45
នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានសភាអ៊ីរ៉ង់បាននិយាយថា ប្រទេសលីបង់ គឺជាផ្នែកសំខាន់មួយនៃបទឈប់បាញ់រយៈពេល ២សប្តាហ៍ជាមួយសហរដ្ឋអាមេរិក ដោយព្រមានថា ការរំលោភបំពាន នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ ដោយការលើកឡើងនេះបានកើតមានក្រោយការវាយប្រហារដ៏ធំរបស់អ៊ីស្រាអែលលើលីបង់។តាមរយៈសារលើបណ្ដាញសង្គម X លោក Mohammad Bagher Ghalibaf បានបញ្ជាក់ថា៖ «ប្រទេសលីបង់ និងក្រុមតស៊ូអាក់ស៊ីសទាំងមូល ក្នុងនាមជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បង្កើតបានជាផ្នែកមួយដែលមិនអាចបំបែកចេញពីបទឈប់បាញ់នេះ»។ លោកបានបន្ថែមថា៖ «ការរំលោភបំពានបទឈប់បាញ់នាំឲ្យមានការខាតបង់ជាក់ស្តែង និងការឆ្លើយតបយ៉ាងខ្លាំងក្លា។ សូមពន្លត់ភ្លើងជាបន្ទាន់»។មានការពិភាក្សាថា លោក Ghalibaf ទំនងជាអ្នកចរចា ដែលអាចជួបជាមួយអនុប្រធានាធិបតីអាមេរិក JD Vance នៅចុងសប្តាហ៍នេះ សម្រាប់ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីនៃប្រទេសប៉ាគីស្ថាន។មិនខុសពីមន្ត្រីអ៊ីរ៉ង់ដទៃទៀតដែរ លោកបានទទូចថា បទឈប់បាញ់រយៈពេល ២សប្តាហ៍ បានពង្រីកដល់ប្រទេសលីបង់ ជាអ្វីដែលត្រូវបានបដិសេធដោយទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ អ៊ីស្រាអែលបានប្រកាសថា ខ្លួននឹងបន្តការវាយប្រហាររបស់ខ្លួន ទៅលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងតំបន់ កាលពីថ្ងៃទី២ ខែមីនា។មិនយូរប៉ុន្មានបន្ទាប់ពីនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងនៅលើបណ្ដាញសង្គម X ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយនឹងធ្វើឲ្យការចរចាឥតន័យ៕

ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ

2026/04/09 08:08:59 pm        140
អ្នកនាំពាក្យរបស់តុលាការ នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ការកាត់ក្តី ក្នុងសំណុំរឿងពុករលួយដ៏យូរអង្វែងរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងចាប់ផ្ដើមឡើងវិញ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានដកចេញវិធានការគ្រាអាសន្នដែលត្រូវបានដាក់ ដោយសារសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់។អ៊ីរ៉ង់បានចាប់ផ្តើមកំណត់គោលដៅអ៊ីស្រាអែលដោយមីស៊ីលបាលីស្ទិក និងយានដ្រូន បន្ទាប់ពីអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាប្រតិបត្តិការដែលត្រូវបនាផ្ដល់ហេតុផលថា មានគោលបំណងរារាំងអ៊ីរ៉ង់កុំឲ្យប្រើឥទ្ធិពលលើកងកម្លាំងក្រៅប្រទេស បញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងជំរុញឲ្យផ្តួលរំលំអ្នកគ្រប់គ្រងរបស់ប្រទេសនេះ។ស្ថានភាពគ្រាអាសន្ន ដែលបានបិទសាលារៀន និងកន្លែងធ្វើការ ត្រូវបានដកកាលពីល្ងាចថ្ងៃពុធ ដោយសារតែមិនមានការរាយការណ៍ អំពីមីស៊ីលអ៊ីរ៉ង់បាញ់ចូលមកទៀតឡើយ ចាប់តាំងពីម៉ោង ៣ព្រឹកម៉ុងក្នុងស្រុក (ត្រូវនឹងម៉ោង ១២យប់ ម៉ោងសកល) បន្ទាប់ពីបទឈប់បាញ់ត្រូវបានព្រមព្រៀងគ្នា។សេចក្តីថ្លែងការណ៍មួយពីតុលាការអ៊ីស្រាអែល បានឲ្យដឹងថា៖ «ដោយមានការដកវិធានការស្ថានភាពគ្រាអាសន្ន ហើយប្រព័ន្ធតុលាការវិលត្រឡប់មកធ្វើការវិញ សវនាការនឹងចាប់ផ្ដើមឡើងវិញដូចធម្មតា»។ សេចក្ដីថ្លែងការណ៍ បានបន្ថែមថា ដំណើរទាំងនោះ នឹងធ្វើឡើង រវាងថ្ងៃអាទិត្យ និងថ្ងៃពុធ។លោក Netanyahu ដែលជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ បានបដិសេធការចោទប្រកាន់ពីបទសូកប៉ាន់ ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត ដែលធ្វើឡើងនៅឆ្នាំ២០១៩ បន្ទាប់ពីមានការស៊ើបអង្កេតជាច្រើនឆ្នាំ។ ការកាត់ក្តីលើរូបលោក ដែលបានចាប់ផ្តើមនៅឆ្នាំ២០២០ និងអាចនាំឲ្យមានការជាប់ពន្ធនាគារនោះ ត្រូវបានពន្យារពេលម្តងហើយម្តងទៀតដោយសារភារកិច្ចរបស់លោក ដែលនាំឲ្យដំណើរការមិនឃើញទីបញ្ចប់៕

របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz

2026/04/09 08:08:08 pm        40
សារព័ត៌មាន Der Spiegel នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ឲ្យសម្ព័ន្ធមិត្តអឺរ៉ុបនូវរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ ដើម្បីឲ្យប្រើប្រាស់នាវាចម្បាំង ឬធនធានយោធាផ្សេងទៀត ជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz។ដោយដកស្រង់សម្តីអ្នកការទូតអឺរ៉ុប ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទស្សនាវដ្តីនេះ បានរាយការណ៍ថា ការទាមទារនេះបានកើតឡើងក្នុងអំឡុងពេលមានកិច្ចប្រជុំបិទទ្វារមួយ នៅឯសេតវិមាន រវាងលោក Trump និងអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte។ ក្រោយមក លោក Rutte បានប្រាប់រដ្ឋធានីអឺរ៉ុបថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរក «ការប្តេជ្ញាចិត្តជាក់ស្តែង» ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។អ្នកការទូតបានកំណត់លក្ខណៈសំណើនេះថា ជា «ឱសានវាទ» ដោយនិយាយថា រដ្ឋបាលរបស់លោក Trump បានបញ្ជាក់យ៉ាងច្បាស់ថា «ការសន្យានយោបាយ» មិនច្បាស់លាស់ ពីសម្ព័ន្ធមិត្ត លែងគ្រប់គ្រាន់ទៀតហើយ។ វានៅតែមានភាពមិនច្បាស់លាស់ថា តើសហរដ្ឋអាមេរិកកំពុងជំរុញឲ្យមានបេសកកម្មរបស់អង្គការណាតូជាផ្លូវការ ឬគ្រាន់តែសម្របសម្រួលការដាក់ពង្រាយជាតិ។សម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗ រួមទាំងអាល្លឺម៉ង់ផងដែរ រហូតមកដល់ពេលនេះ មានភាពស្ទាក់ស្ទើរក្នុងការបញ្ជូនកងកម្លាំងជើងទឹក ដើម្បីធានាការធ្វើនាវាចរណ៍ដោយសេរីតាមរយៈច្រកសមុទ្រ Hormuz ដោយលើកឡើងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនបានពិគ្រោះជាមួយពួកគេឡើយ មុនពេលចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់៕

ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់

2026/04/09 08:07:33 pm        29
ការព្រមឲ្យអ៊ីរ៉ង់គិតថ្លៃសេវា សម្រាប់ការឆ្លងកាត់តាមផ្លូវទឹកនៃច្រកសមុទ្រ Hormuz នឹងជាគំរូដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបាន។ នេះបើយោងតាមប្រមុខទីភ្នាក់ងារឃ្លាំមើលការដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក។អ៊ីរ៉ង់បានគិតថ្លៃលើនាវានានា សម្រាប់ការឆ្លងកាត់តាមផ្លូវទឹកដែលគ្រប់គ្រងប្រហែល ១ភាគ៥ នៃលំហូរប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោក ក្នុងអំឡុងពេលមានជម្លោះ។ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ការគ្រប់គ្រងរបស់អ៊ីរ៉ង់ លើច្រកសមុទ្រ Hormuz ដែលរួមបញ្ចូលទាំងការយកថ្លៃសេវាឆ្លងកាត់ផងដែរនោះ គឺជាលក្ខខណ្ឌមួយរបស់ទីក្រុងតេអេរ៉ង់ សម្រាប់បទឈប់បាញ់។នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg អគ្គលេខាធិការនៃអង្គការសមុទ្រអន្តរជាតិ លោក Arsenio Dominguez បាននិយាយថា៖ «នេះគឺជាគំរូដ៏គ្រោះថ្នាក់មួយ»។លោកបានបន្ថែមថា៖ «អ្វីដែលយើងមិនអាចទទួលយកបាន គឺវិធីសាស្រ្តខុសគ្នា ឬស្របគ្នានេះ ដែលប្រទេសមួយផ្សេងទៀត ដាក់យន្តការផ្សេង ដែលមិនស្របតាមការអនុវត្តអន្តរជាតិ ហើយយើងមិនដឹងថា តើវាធានាសុវត្ថិភាពរបស់នាវាដែរ ឬអត់នោះទេ»។កាលពីថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើការអះអាងផ្ទុយគ្នា អំពីកិច្ចព្រមព្រៀងឈប់បាញ់ ក្នុងនោះរួមទាំងការស្នើឲ្យមានប្រព័ន្ធគិតថ្លៃរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ សម្រាប់នាវា នៅច្រកសមុទ្រ Hormuz។ សម្រាប់ពេលនេះ ចរាចរណ៍ផ្លូវទឹកឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែត្រូវបានផ្អាកដោយភាគច្រើន។លោក Dominguez បាននិយាយថា ទីភ្នាក់ងាររបស់លោកកំពុងធ្វើការ ដើម្បីបង្កើតឡើងវិញនូវយន្តការដែលអនុញ្ញាតឲ្យនាវាឆ្លងកាត់ច្រកសមុទ្រនេះ ដូចមុនសង្គ្រាម៕

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ

2026/04/09 08:06:55 pm        51
 ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសឥណ្ឌាលោក Reuven Azar និយាយថា អ៊ីស្រាអែលមិនយល់ឃើញថា ប៉ាគីស្ថានគឺជាតួអង្គដែលអាចទុកចិត្តបាននោះទេ នៅក្នុងកិច្ចចរចាបទឈប់បាញ់កំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ កិច្ចព្រមព្រៀងបទឈប់បាញ់នេះ បានកើតមានឡើងរយៈពេលតិចជាង ២ម៉ោង មុនពេលឱសានវាទរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលពីក្រុមមេដឹកនាំប៉ាគីស្ថាន ដែលត្រូវបានអញ្ជើញគណៈប្រតិភូប្រទេសទាំង ២ មកកាន់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់កិច្ចប្រជុំនៅថ្ងៃសុក្រ ។ លោក Azar បានស្វាគមន៍បទឈប់បាញ់ ដោយរូបលោកនិយាយថា វានឹងជួយធានាសន្តិភាពអចិន្រ្តៃយ៍នៅប្រទេសអ៊ីរ៉ង់ ធ្វើឲ្យប្រទេសមួយនេះ ប្រកាន់ភ្ជាប់ផែនការ ១៥ចំណុច ស្នើសុំដោយលោក Trump ។ លោកបន្តថា លោកគិតថា សហរដ្ឋអាមេរិកបានសម្រេចចិត្តប្រើប្រាស់សេវាកម្មសម្របសម្រួលរបស់ប៉ាគីស្ថាន ក្នុងហេតុផលខុស ។ ទោះបីជាយ៉ាក៏ដោយ អ៊ីស្រាអែលនៅតែបន្តវាយប្រហារយ៉ាងធ្ងន់ធ្ងររបស់ខ្លួនលើលីបង់ កាលពីថ្ងៃពុធ ។ ទាំងសហរដ្ឋអាមេរិក និងទាំងអ៊ីរ៉ង់ បានប្រកាសជ័យជំនះដូចគ្នា ក្រោយសង្រ្គាមរយៈពេល ៥សប្តាហ៍ ប៉ុន្តែជម្លោះស្នូលរបស់ពួកគេនៅតែមិនទាន់បានដោះស្រាយ បង្កឲ្យមានភាពពុំច្បាស់លាស់ថាតើកិច្ចព្រមព្រៀងនេះ អាចនឹងបន្តឬយ៉ាងណា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM