ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

អ្នកដំណើរអ៊ីស្រាអែលបង្ហាញអារម្មណ៍ធូរស្រាល ពេលអាកាសយានដ្ឋានវិលមករកសភាពធម្មតាវិញ

2026/04/09 06:13:58 pm        37
 អ្នកដំណើរអ៊ីស្រាអែលបង្ហាញអារម្មណ៍ធូរស្រាល និងក្តីសង្ឃឹមរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលពួកគេបានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Ben Gurion ជាទីដែលសកម្មភាពវិលត្រឡប់មករសភាពធម្មតាវិញ ក្រោយការរឹតត្បិតអស់រយៈពេល ៤០ថ្ងៃ ដោយសារសង្រ្គាមអ៊ីរ៉ង់ ។ ក្រសួងដឹកជញ្ជូនអ៊ីស្រាអែល និយាយកាលពីថ្ងៃពុធថា អាកាសយានដ្ឋាន Ben Gurion ស្ថិតនៅជិតទីក្រុងតែល អាវីវ នឹងចាប់ផ្តើមប្រតិបត្តិការពេញលេញឡើងវិញនៅយប់ពាក់កណ្តាលអធ្រាត្រនេះ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpពីបទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ។ ពួកគេបន្តថា អាកាសយានដ្ឋានផ្សេងទៀតនៅទូទាំងប្រទេស នឹងវិលត្រឡប់មករកសកម្មភាពធម្មតាវិញបន្តិចម្តងៗផងដែរ ។ សម្រាប់ពលរដ្ឋអ៊ីស្រាអែលដែលជាប់ខ្លួនដោយសារការរឹតត្បិតជើងហោះហើរ អំឡុងសង្រ្គាម ដំណឹងនេះបង្កអារម្មណ៍ធូរស្រាល និងក្តីសង្ឃឹមថា អ្វីៗនឹងវិលត្រឡប់មករកសភាពធម្មតាវិញ ។ មុននេះ លោក Trumpបានសន្យារក្សាការពារធនធានយោធានៅតំបន់មជ្ឈិមបូព៌ារហូតដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ឈានដល់ ហើយលោកបានព្រមានពីការកើនឡើងភាពតានតឹងនៃសង្រ្គាម បើសិនជាពួកគេមិនអនុវត្តតាមបទឈប់បាញ់ ស្របពេលដែលតម្លៃប្រេងហក់ឡើងខ្ពស់ បង្កឡើងដោយសារកង្វះខាតការផ្គត់ផ្គង់ និងការបិទច្រកសមុទ្រ Hormuz ៕

អ៊ីតាលីច្រានចោលការបញ្ជូននាវាទៅល្បាតច្រកសមុទ្រហ័រមូស

2026/04/09 06:11:50 pm        65
លោកឧបនាយករដ្ឋមន្ត្រី Matteo Salvini បាននិយាយកាលពីថ្ងៃពុធថា អ៊ីតាលីនឹងមិនបញ្ជូននាវាណាមួយ ដើម្បីជួយការពារតំបន់ច្រកសមុទ្រហ័រមូសទេ បន្ទាប់ពីមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនត្រូវបានអនុញ្ញាតដោយអង្គការសហប្រជាជាតិ។ លោក Salvini ដែលជារដ្ឋមន្ត្រីទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋាភិបាលអភិរក្សនិយមរបស់លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បានប្រាប់អ្នកយកព័ត៌មានថា៖«ការបញ្ជូននេះ មិនមាននៅក្នុងរបៀបវារៈទេ។ យើងបាននិយាយរួចហើយថា យើងនឹងមិនបញ្ជូននាវាទៅទេ ប្រសិនបើពុំមានគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ»។ការរំខានដល់ច្រកសមុទ្រហ័រមូស បាននាំឲ្យមនុស្សមួយចំនួន រួមទាំងគណបក្សសម្ព័ន្ធស្តាំនិយមជ្រុលរបស់លោក Salvini អំពាវនាវឲ្យអឺរ៉ុបពិចារណាឡើងវិញនូវការទិញថាមពលពីរុស្ស៊ី ដែលត្រូវបានកាត់ផ្តាច់ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។ទោះជាយ៉ាងណាក៏ដោយ លោក Salvini បានដកថយពីជំហរនោះ ដោយនិយាយថា វាមិនអាចទៅរួចទេ ដរាបណាសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ត៕

កងទ័ពអ៊ីស្រាអែលអះអាងថា បានសម្លាប់លេខារបស់មេដឹកនាំហេសបូឡា អំឡុងការវាយប្រហារទីក្រុងបេរូត

2026/04/09 06:04:04 pm        47
នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់ជំនួយការជាន់ខ្ពស់ម្នាក់របស់មេដឹកនាំរបស់ក្រុមហេសបូឡា គឺលោក Naim Qassem អំឡុងការវាយប្រហារមួយ នៅរដ្ឋធានីបេរូត កាលពីយប់ថ្ងៃពុធ។សេចក្តីថ្លែងការណ៍យោធា បានឲ្យដឹងថា កងទ័ពបាន «កម្ចាត់លោក Ali Yusuf Harshi ដែលជាលេខាផ្ទាល់ខ្លួន និងជាក្មួយប្រុសរបស់អគ្គលេខាធិការរបស់ក្រុមហេសបូឡា គឺលោក Naim Qassem«។ យោធាបានពិពណ៌នាពីលោក Harshi ថា ជា «សហការី និងជាទីប្រឹក្សាដ៏ជិតស្និទ្ធ» របស់លោក Qassem ដោយបញ្ជាក់ថា រូបគេបានដើរតួនាទីសំខាន់ ក្នុងការគ្រប់គ្រង និងធានាសុវត្ថិភាពការិយាល័យរបស់លោក»។មិនមានការបញ្ជាក់ណាមួយនៅឡើយទេពីក្រុមហេសបូឡា ទាក់ទងនឹងការអះអាងនេះ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ បានឲ្យដឹងថា កាលពីយប់ថ្ងៃពុធ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ Lailaki-Kafaat នៅភាគខាងត្បូងនៃទីក្រុងបេរូត ដោយមានសំឡេងផ្ទុះជាច្រើនត្រូវបានឮ នៅទូទាំងរដ្ឋធានី។ហើយបើយោងតាមស្ថាប័នការពារស៊ីវិលលីបង់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥៤នាក់ ត្រូវបានសម្លាប់ ហើយ ១.១៦៥នាក់ផ្សេងទៀតរងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់ ក្នុងនោះរួមទាំងទីក្រុងបេរូតផងដែរ៕

នាយករដ្ឋមន្រ្តីអង់គ្លេសធ្វើដំណើរដល់ទីក្រុង Abu Dhabi អំឡុងដំណើរទស្សនៈកិច្ចនៅតំបន់ឈូងសមុទ្រ

2026/04/09 06:00:22 pm        35
 នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានធ្វើដំណើរទៅដល់ទីក្រុង Abu Dhabi របស់ប្រទេសអារ៉ាប់រួម ដែលជាផ្នែកមួយនៃការបំពេញដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ឈូងសមុទ្រ។ ថ្លែងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឈូងសមុទ្រកាលពីថ្ងៃពុធ លោក Starmerនិយាយថា នៅមានការងារច្រើនត្រូវធ្វើ ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz បន្ទាប់ពីមានបទឈប់បាញ់រយៈពេល ២សប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ លោក Starmer នឹងមានជំនួបជាមួយក្រុមមេដឹកនាំក្នុងតំបន់ អំឡុងដំណើរទស្សនកិច្ចរបស់លោកដែលត្រូវបានរៀបចំឡើង តាំងពីមុនបទឈប់បាញ់ត្រូវបានប្រកាសមកម្ល៉េះ ។ លោក Starmer ដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ការមិនព្រមគាំទ្រសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នោះ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពហុជាតិ ស្តីពីវិធីសាស្រ្តដែលប្រទេសសម្ព័ន្ធមិត្តអាចគាំទ្រការបើកឡើងវិញច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រយុទ្ធសាស្រ្តដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកល ៕

អេស្ប៉ាញថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ខណៈចង់បើកស្ថានទូតឡើងវិញនៅទីក្រុងតេអេរ៉ង់

2026/04/09 05:54:14 pm        40
 នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញលោក Jose Manuel Albares បានចោទប្រកាន់អ៊ីស្រាអែលបានបំពានច្បាប់អន្តរជាតិ និងបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងការបើកការវាយប្រហារតាមច្រកអាកាសលើលីបង់កាលពីថ្ងៃពុធ ។ អេស្ប៉ាញ ស្ថិតក្នុងចំណោមប្រទេសរិះគន់ខ្លាំងបំផុតរបស់លោកខាងលិច លើសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ ដោយពួកគេបានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះទាំងឡាយណាជាប់ពាក់ព័ន្ធនឹងជម្លោះដែលទីក្រុងម៉ាឌ្រីដ ចាត់ទុកថាជាការធ្វេសប្រហែស និងខុសច្បាប់ ។ លោក Albares និយាយប្រាប់សមាជិកសភានៅក្នុងសភាជាន់ទាបថា កាលពីថ្ងៃម្សិលមិញ ពួកយើងបានមើលឃើញថា អ៊ីស្រាអែលបានបំពានបែបណាលើបទឈប់បាញ់ និងច្បាប់អន្តរជាតិ ជាមួយនឹងការទម្លាក់គ្រាប់បែករាប់រយគ្រាប់លើលីបង់ ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ លោក Albares បានប្រកាសថា អេស្ប៉ាញគួរតែបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដោយសង្ឃឹមថា នឹងអាចសម្រេចបានសន្តិភាពនៅក្នុងតំបន់ ៕

អ៊ីតាលីនិយាយថា EUគួរគិតគូរពីការផ្អាកច្បាប់ថវិកា បើសិនជាវិបត្តិសង្រ្គាមអ៊ីរ៉ង់នៅបន្តមាន

2026/04/09 05:50:42 pm        36
 នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរសហភាពអឺរ៉ុប(EU) គួរតែគិតគូរពីការផ្អាកបណ្តោះអាសន្នច្បាប់ឱនភាពថវិកា បើសិនជាសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បន្តឆាបឆេះម្តងទៀត ។ លោកស្រី Meloni និយាយផងដែរថា រដ្ឋាភិបាលរបស់លោកស្រី ត្រៀមខ្លួនរួចរាល់ក្នុងការចាត់វិធានការដែលអាចធ្វើទៅបាន ដើម្បីការពារសកម្មភាពហានិភ័យខ្ពស់ដ៏មានសក្តានុពលណាមួយ លើតម្លៃថាមពល រួមទាំងការដាក់ពន្ធប្រាក់ចំណេញលើក្រុមហ៊ុនថាមពល ។ លោកស្រីនិយាយថា ពួកយើងមានជំនឿថា ការពិភាក្សាលើការផ្អាកបណ្តោះអាសន្នដែលអាចធ្វើបាននៃកតិកាសញ្ញាស្ថិរភាព និងកំណើន មិនគួរត្រូវបានហាមឃាត់នោះទេ ។ មិនមែនជាការលើកលែងសម្រាប់រដ្ឋសមាជិកនីមួយៗនោះទេ ប៉ុន្តែវាគឺជាវិធានការទូទៅ ។ សេចក្តីអត្ថាធិប្បាយរបស់លោកស្រី បានកើតមានឡើង ស្របពេលដែលរដ្ឋាភិបាលរបស់លោកស្រី ត្រៀមកាត់បន្ថយការប៉ាន់ប្រមាណកំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់ខ្លួនសម្រាប់ឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ នៅពេលក្រោយក្នុងខែនេះ ធ្វើឲ្យវាកាន់តែពិបាកជាងមុន សម្រាប់អ៊ីតាលី ក្នុងការរក្សាឱនភាពនៅក្រោមការកំណត់ GDP តាមការគ្រោងទុក ចំនួន៣ភាគរយរបស់ EU ក្នុងឆ្នាំនេះ ៕

ប៉ាគីស្ថាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពក្នុងតំបន់

2026/04/09 05:47:23 pm        45
ប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយនិយាយថា ការវាយប្រហារទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីបញ្ឈប់ការកើនឡើងភាពតានតឹងនេះ។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ត្រូវបានធ្វើឡើង ស្របពេលមានការឈប់បាញ់រយៈពេលពីរ  សប្តាហ៍ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីជម្លោះក្នុងតំបន់ជាច្រើនសប្តាហ៍។ ខណៈពេលដែលប៉ាគីស្ថាន និងអ៊ីរ៉ង់ បានលើកឡើងថា បទឈប់បាញ់នេះ គួរតែពង្រីកនៅទូទាំងតំបន់ រួមបញ្ចូល   លីបង់ផងដែរនោះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិយាយថា បទឈប់បាញ់មិនគ្របដណ្តប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីនោះទេ ដោយការវាយប្រហារ នៅតែបន្ត ទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប៉ាគីស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្តប្រឆាំងនឹងប្រទេសលីបង់ ដែលបណ្តាលឲ្យ បាត់បង់ជីវិតមនុស្សស្លូតត្រង់ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ»។ក្រសួងបានបន្តថា សកម្មភាពរបស់អ៊ីស្រាអែល «បំផ្លាញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់» និងជា «ការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន»។ប៉ាគីស្ថានបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការ «បន្ទាន់ និងជាក់ស្តែង» ដើម្បីបញ្ចប់ការវាយប្រហារនេះ៕

អារ៉ាប់រួម និងគូវ៉ែត ប្រឈមនឹងការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន

2026/04/09 05:42:31 pm        40
គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី កាតា និងអារ៉ាប៊ីសាអ៊ូឌីត បានប្រឈមនឹងការបាញ់ស្រោចមីស៊ីល របស់អ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធ រយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចូលជាធរមាន។កាលពីថ្ងៃពុធ គូវ៉ែតបានរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបានបន្តចាប់ពីម៉ោង ៨:០០ ព្រឹកម៉ោងក្នុងស្រុក ដោយមានយានដ្រូនយ៉ាងហោចណាស់ ២៨ គ្រឿង ដែលបានបំផ្លាញរោងចក្រថាមពល និងរោងចក្របន្សាបទឹកប្រៃ រួមទាំងរោងចក្រប្រេងផងដែរ។យោធាគូវ៉ែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ចាប់តាំងពីម៉ោង ៨:០០ ព្រឹក (ម៉ោង ៥:០០ម៉ោងសកល)នាថ្ងៃពុធ ប្រព័ន្ធការពារដែនអាកាសរបស់គូវ៉ែត បានប្រឹងប្រែងទប់ទល់នឹងរលកវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ ដោយបានបំផ្លាញយានដ្រូន ២៨គ្រឿង ដែលកំណត់គោលដៅលើរដ្ឋគូវ៉ែត»។យោធានេះ បានអះអាងថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់ដ្រូនមួយចំនួនធំ» ប៉ុន្តែការវាយប្រហារទាំងនោះ បានបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រប្រេង ថាមពល និងរោងចក្របន្សាបទឹកប្រៃ»។ ចំណែកអេមីរ៉ាតអារ៉ាប់រួម ក៏បានរាយការណ៍ពីការវាយប្រហារ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីបទឈប់បាញ់ ត្រូវបានប្រកាសផងដែរ៕

ចិនជំរុញឲ្យមានវិធានការការពារបុគ្គលិកផ្នែកមនុស្សធម៌ និងអង្គការសហប្រជាជាតិ

2026/04/09 05:38:30 pm        52
ប្រទេសចិន បានអំពាវនាវដល់សហគមន៍អន្តរជាតិចាត់វិធានការរឹងមាំដើម្បីធានាសុវត្ថិភាពរបស់បុគ្គលិកផ្នែកមនុស្សធម៌ និងបុគ្គលិករបស់អង្គការសហប្រជាជាតិ។លោក Sun Lei តំណាងរងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើអត្ថាធិប្បាយបែបនេះ អំឡុងការជជែកដេញដោលបើកចំហ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ៨មេសាសប្ដាហ៍នេះ ដោយផ្ដោតលើសុវត្ថិភាពនិងសន្តិសុខរបស់បុគ្គលិកផ្នែកកិច្ចការមនុស្សធម៌ និងការការពារបុគ្គលិក ព្រមទាំងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។ថ្លែងនៅកិច្ចប្រជុំកាលពីថ្ងៃពុធនោះដែរ អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បានទាមទារឲ្យមានចំណាត់ការនិងការទទួលខុសត្រូវលើការការពារបុគ្គលិកផ្នែកមនុស្សធម៌។យោងតាមលោក Fletcher បុគ្គលិកផ្នែកកិច្ចការមនុស្សធម៌យ៉ាងហោចណាស់៣២៦នាក់ បានស្លាប់ក្នុងពេលបម្រើការងារទូទាំងប្រទេសចំនួន១២ អំឡុងឆ្នាំ២០២៥ ដែលនាំឲ្យចំននអ្នកស្លាប់សរុបរយៈពេលជាង៣ឆ្នាំមកនេះកើនឡើងដល់ជាង១.០១០នាក់  ជាមួយគ្នានោះ មានបុគ្គលិកជាង៥៦០នាក់ស្លាប់ នៅហ្កាហ្សានិងតំបន់ West Bank ១៣០នាក់នៅស៊ូដង់ ៦០នាក់នៅស៊ូដង់ខាងត្បូង ២៥នាក់នៅអ៊ុយក្រែន  និង២៥នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

ប៉ាគីស្ថានប្រកាសថ្ងៃឈប់សម្រាកនៅទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់

2026/04/09 05:35:00 pm        53
អាជ្ញាធរបាននិយាយថា ប៉ាគីស្ថានបានប្រកាសថ្ងៃឈប់សម្រាកក្នុងស្រុករយៈពេលពីរថ្ងៃ នៅក្នុងរដ្ឋធានីដែលត្រូវបានជូនដំណឹងភ្លាមៗ ចាប់ពីថ្ងៃព្រហស្បតិ៍ មុនពេលកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ។ពុំមានហេតុផលណាមួយ ត្រូវបានផ្តល់ឲ្យនៅក្នុងការជូនដំណឹង ដែលចេញដោយរដ្ឋបាលសង្កាត់        អ៊ីស្លាម៉ាបាដ នៅល្ងាចថ្ងៃពុធនោះទេ ប៉ុន្តែអាជ្ញាធរនៅក្នុងរដ្ឋធានីនេះ តែងតែប្រកាសថ្ងៃឈប់សម្រាក ឬការរឹតបន្តឹងសម្រាប់ហេតុផលសន្តិសុខ មុនព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់។ប្រទេសប៉ាគីស្ថាន បាននិងកំពុងរៀបចំសម្រាប់កិច្ចចរចាដ៏សំខាន់ដែលពាក់ព័ន្ធនឹងតំណាងសហរដ្ឋអាមេ  រិក និងអ៊ីរ៉ង់លើសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយសេតវិមានបាននិយាយថា អនុប្រធានាធិបតី JD Vance នឹងដឹកនាំក្រុមមួយទៅកាន់ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ នាចុងសប្តាហ៍នេះ»។ការជូនដំណឹងដែលបានបង្ហោះដោយប្រធានរដ្ឋបាលសង្កាត់អ៊ីស្លាម៉ាបាដកាលពីថ្ងៃពុធ បានបញ្ជាក់ថា ថ្ងៃឈប់សម្រាក នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ អនុវត្តចំពោះតែតំបន់រដ្ឋធានីអ៊ីស្លាម៉ាបាដប៉ុណ្ណោះ។  ការជូនដំណឹងនេះ បានឲ្យដឹងទៀតថា ការិយាល័យដែលផ្តល់សេវាកម្មសំខាន់ៗ នឹងនៅតែបើកដំណើរការ រួមទាំងសណ្តាប់ធ្នាប់ មន្ទីរពេទ្យ និងក្រុមហ៊ុនផ្គត់ផ្គង់ថាមពល និងឧស្ម័ន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM