ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាហ្សង់ទីន តវ៉ាទាមទារឲ្យការពារផ្ទាំងទឹកកក ខណៈសភាពិចារណាច្បាប់ថ្មី

2026/04/09 07:01:33 pm        67
 ក្រុមបាតុករនាំគ្នាដង្ហែរក្បួនទៅកាន់សភាអាហ្សង់ទីន ស្របពេលដែលក្រុមតំណាងរាស្រ្តជជែកដេញដោល ថាតើត្រូវផ្លាស់ប្តូរឬយ៉ាងណាសច្បាប់ការពារផ្ទាំងទឹកកកប្រទេសមួយនេះ ។ក្រុមបាតុករជំទាស់វិធានការលើកកម្ពស់ដោយប្រធានាធិបតីសេរីនិយមលោក Javier Mileiដែលបន្ធូរបន្ថយការការពាផ្ទាំងទឹកកកបច្ចុប្បន្ន ដើម្បីអនុញ្ញាតឲ្យមានការវិនិយោគដោយក្រុមហ៊ុនរ៉ែ ។ព្រឹទ្ធសភាអាហ្សង់ទីន បានអនុម័តសេចក្តីស្នើច្បាប់កាលពីខែកុម្ភៈ ឆ្នាំ ២០២៦កន្លងទៅ ហើយបច្ចុប្បន្ន វាធ្លាក់ដល់រដ្ឋសភា ។ ក្រុមបាតុករនាំគ្នាកាន់ស្លាកសញ្ញាជំរុញឲ្យសភាពិចារណាលើផលប៉ះពាល់បរិស្ថានលើការសម្រេចចិត្តរបស់ពួកគេ ។ ពួកគេនិយាយជំទាស់ថា ការធ្វើវិសោធនកម្មច្បាប់ឆ្នាំ ២០១០ នឹងបន្ធូរបន្ថយការការពារធនធានទឹក ។បាតុករមួយរូបនិយាយថា លោកចង់និយាយប្រាប់ក្រុមតំណាងរាស្រ្តថា ពួកគេត្រូវបានជ្រើសរើស តំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ មិនមែនប្រយោជន៍របស់ក្រុមហ៊ុនរ៉ែធំៗនោះទេ ហើយពួកគេគួរតែក្រោកឈរឡើង ដើម្បីឱកាសនេះ ពីព្រោះថា សព្វថ្ងៃពួកគេអាចនឹងទទួលបានកិច្ចព្រមព្រៀងដែលពួកគេចង់បាន ប៉ុន្តែជាកិច្ចព្រមព្រៀងដែលធ្វើឲ្យប៉ះពាល់ដល់ពួកយើងទាំងអស់គ្នា ។ក្រុមហ៊ុនរ៉ែ អះអាងថា ច្បាប់មានស្រាប់ តម្រូវឲ្យមានការបញ្ជាក់ឲ្យបានច្បាស់លាស់ ដើម្បីអាចឲ្យមានការវិនិយោគរយៈពេលយូរអង្វែង ៕

មេដឹកនាំប្រឆាំងកោះតៃវ៉ាន់និយាយនៅចិនថា សត្វស្លាប មិនមែនមីស៊ីលនោះទេ គួរហោះហើរលើមេឃ

2026/04/09 06:59:38 pm        51
 លោក Cheng Li-wun ដែលជាមេដឹកនាំប្រឆាំងកោះតៃវ៉ាន់និយាយនៅទីក្រុងសៀងហៃនាថ្ងៃព្រហស្បតិ៍នេះថា សត្វស្លាប មិនមែនជាមីស៊ីលនោះទេគួរហោះហើរលើមេឃ ដោយលោកស្រីលើកឡើងពីកំណាព្យ Norse and Anglo-Saxon ដែលនិយាយពីតម្រូវការលើកកម្ពស់សន្តិភាព ។ លោកស្រី Cheng ដែលជាប្រធានគណបក្សប្រឆាំងធំបំផុត Kuomintang របស់កោះតៃវ៉ាន់ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅចិន ជាទីដែលលោកស្រីចាត់ទុកថាជាបេសកកម្មសន្តិភាព ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅពេលដែលទីក្រុងប៉េកាំងបង្កើនសម្ពាធយោធាលើកោះដែលពួកគេចាត់ទុកថាជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ។ ចិនបដិសេធន៍មិនជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te ដោយពួកគេនិយាយថា លោកគឺជាជនផ្តាច់ខ្លួន ។ អាជ្ញាធររបស់លោក Lai បានអំពាវនាវឲ្យលោកស្រី Cheng និយាយប្រាប់ចិនបញ្ឈប់ការគំរាមកំហែងរបស់ពួកគេ ហើយទីក្រុងប៉េកាំងគួរតែចូលរួមជាមួយអាជ្ញាធរឈ្នះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ ។ លោកស្រី Cheng នឹងបន្តដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់លទ្ធភាពនៃជំនួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ។ សូមបញ្ជាក់ថា ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនងកម្រិតខ្ពស់ជាមួយកោះតៃវ៉ាន់កាលពីឆ្នាំ ២០១៦ បន្ទាប់ពីលោកស្រី Tsai Ing-wen មកពីគណបក្សប្រជាធិបតេយ្យជឿនលឿនដែលមានទំនោរទៅរកការប្រកាសឯករាជ្យ បានឈ្នះតំណែងជាមេដឹកនាំកោះមួយនេះ និងបានបដិសេធការអះអាងសិទ្ធិររបស់ទីក្រុងប៉េកាំងចំពោះកោះនេះ ៕

អ៊ីរ៉ង់និយាយថា សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺ«ចាំបាច់» សម្រាប់កិច្ចចរចាជាមួយអាមេរិក

2026/04/09 06:57:08 pm        39
ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការការពារសិទ្ធិរបស់ទីក្រុងតេអេរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺ «ចាំបាច់» សម្រាប់កិច្ចចរចាបទឈប់បាញ់ណាមួយជាមួយសហរដ្ឋអាមេរិក។លោក Mohammad Eslami ដែលដឹកនាំអង្គការថាមពលបរមាណូអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះទៅកាន់អ្នកសារព័ត៌មាន រួមទាំងអ្នកសារព័ត៌មានម្នាក់មកពីកាសែត A Pនៅទីក្រុងតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធអតីតមេដឹកនាំកំពូលលោក Ayatollah Ali Khamenei។លោក Eslami បាននិយាយថា៖«នេះគឺជាផ្នែកមួយនៃកិច្ចការចាំបាច់ (ដែលគ្មាននរណាម្នាក់និយាយអំពីវាទេ)» ដោយសំដៅទៅលើការបដិសេធរបស់សហរដ្ឋអាមេរិក ក្នុងការទទួលស្គាល់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមជាផ្នែកមួយនៃផែនការ ១០ចំណុចរបស់អ៊ីរ៉ង់សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គ្រោងនឹងជួបគ្នា នៅទីក្រុងអ៊ីស្លាម៉ាបាដ រដ្ឋធានីនៃប្រទេសប៉ាគីស្ថាន សម្រាប់កិច្ចចរចា នៅចុងសប្តាហ៍នេះ៕

អ៊ីរ៉ាក់បើកដែនអាកាសឡើងវិញ បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

2026/04/09 06:54:44 pm        51
អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ាក់កាលពីថ្ងៃពុធ បានប្រកាសអំពីការបើកដែនអាកាសរបស់ប្រទេសនេះ ឡើងវិញ និងអាកាសយានដ្ឋានទាំងអស់សម្រាប់ចរាចរណ៍ផ្លូវអាកាស បន្ទាប់ពីមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរបានប្រកាសពីការបើកដែនអាកាសរបស់អ៊ីរ៉ាក់ឡើងវិញ មានប្រសិទ្ធភាព នៅថ្ងៃពុធ បន្ទាប់ពីការស្ថិរភាពនៃស្ថានភាព និងការវិលត្រឡប់មករកភាពធម្មតាវិញ»។សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា យោងតាមវិធានការនេះ ជើងហោះហើរស៊ីវិលទាំងអស់ត្រូវបានអនុញ្ញាតឲ្យបន្តឡើងវិញ រួមទាំងការហោះហើរពីលើអាកាស ការហោះឡើង និងការចុះចត នៅអាកាសយានដ្ឋានអ៊ីរ៉ាក់ ស្របតាមបទប្បញ្ញត្តិ និងការណែនាំដែលបានអនុម័ត។  ការបើកដែនអាកាសឡើងវិញនេះ បានកើតឡើង បន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលសម្រេចបានដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ បទឈប់បាញ់នេះ ត្រូវបានសម្រេចតិចជាងពីរម៉ោងមុនថ្ងៃផុតកំណត់ដែលកំណត់ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ហើយប្រទេសទាំងពីរ ត្រូវបានគ្រោងនឹងធ្វើការចរចា នៅក្នុងប្រទេសប៉ាគីស្ថាន៕

ការវាយប្រហារដោយដ្រូននៅតំបន់ DARFUR ប្រទេសស៊ូដង់ បានសម្លាប់មនុស្ស ១២នាក់ រួមទាំងកុមារផងដែរ

2026/04/09 06:52:06 pm        54
ប្រភពព័ត៌មានពីគ្រូពេទ្យ និងសកម្មជនក្នុងស្រុក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយយានដ្រូនលើទីក្រុង Kutum ដែលគ្រប់គ្រងដោយកងកម្លាំងប៉ារ៉ាយោធា ក្នុងរដ្ឋ Darfur ខាងជើង ប្រទេសស៊ូដង់ បានសម្លាប់ជនស៊ីវិល ១២នាក់ ក្នុងនោះមានកុមារ ៦នាក់។  ប្រភពព័ត៌មានពីគ្រូពេទ្យ បានប្រាប់សារព័ត៌មាន AFP ថា អ្នកដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុងនោះ រួមមានអ្នកស្លាប់ ១២នាក់ ក្នុងនោះមានកុមារ ៦នាក់ រួមទាំងសិស្សវិទ្យាល័យ ៣នាក់ ផង   ដែរ។ មនុស្ស ១៦នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមានស្ត្រី និងកុមារ ហើយកំពុងទទួលការព្យាបាល។គណៈកម្មាធិការតស៊ូ El-Fasher ដែលជាក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បាននិយាយថា ការវាយប្រហារកាលពីថ្ងៃពុធ បានត្រូវចំសង្កាត់ Al-Salama ជិតសាលារៀន Um Girls ដោយស្តីបន្ទោសកងទ័ពស៊ូដង់ ដែលបានធ្វើសង្គ្រាមជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣៕

កង្វះខាតការផ្គត់ផ្គង់ប្រេងដោយសារសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យទីក្រុង Zhangmutou របស់ចិនជាប់គាំង

2026/04/09 06:48:47 pm        51
 ទីក្រុង Zhangmutou ស្ថិតនៅតំបន់ភាគខាងកើតខេត្ត Guangzhou គឺជាទីក្រុងមជ្ឈមណ្ឌលប្លាស្ទិកធំបំផុតមួយរបស់ចិន ដែលបានជាប់គាំងដោយសារសង្រ្គាមអ៊ីរ៉ង់ ។ តម្លៃបា្លស្ទិកបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ធ្វើឲ្យអាក់ខានដល់ភស្តុភារ និងបង្កឲ្យមានការសម្រុកទិញនៅទូទាំងខ្សែចង្វាក់ផ្គត់ផ្គង់ ។ លោក Peng Xin គឺជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផលិតគ្រាប់បា្លសិ្ទក និយាយថា តម្លៃបានហក់ឡើងខ្ពស់ប្រហែល ៦០ភាគរយ ចាប់តាំងពីខែមីនារហូតមក ។ លោកនិយាយផងដែរថា ស្តុកសុវត្ថិភាពរោងចក្ររបស់លោក បានអស់ដោយសារវត្ថុធាតុដើមថ្មីទិញក្នុងតម្លៃទីផ្សារខ្ពស់ ។ ចំណែកឯលោក Zheng Bin គឺជាអ្នកគ្រប់គ្រងទីផ្សារតាមអនឡាញសម្រាប់វត្ថុធាតុដើមប្លាស្ទិកនិយាយថា ក្រុមហ៊ុនជាច្រើនបានស្តុកទំនិញទុក ជាការត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលយូររបស់អ៊ីរ៉ង់ ។ លោកបន្តថា ពេលដែលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាទំនងជាមិនធូរស្រាលនោះទេក្នុងរយៈពេល ១ខែ ឬ ២ខែក្រោយនោះ ការព្រួយបារម្ភបានជំរុញឲ្យមនុស្សសម្រុកទិញទំនិញស្តុកទុកខ្លាំងបែបនេះ ៕

ព្រះវិហារ Al-Aqsaនៅទីក្រុងហ្សេរុយសាឡឹម បើកឡើងវិញ ក្រោយបិទរយៈពេល ៤០ថ្ងៃ ដោយសារសង្រ្គាម

2026/04/09 06:46:46 pm        44
 ព្រះវិហារ Al-Aqsa ស្ថិតក្នុងទីក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីស្រាអែល បានបើកឡើងវិញ ក្រោយបិទអស់រយៈពេល ៤០ថ្ងៃ ដោយសារសង្រ្គាម ។ ក្រុមធ្វើសក្ការៈបូជាមូស្លីមរាប់រយនាក់ដែលជួបជុំគ្នានៅពេលព្រឹក ដើម្បីធ្វើអធិដ្ឋាន បានបង្ហាញការដឹងគុណរបស់ពួកគេ ពេលដែលអាចចូលក្នុងព្រះវិហារវិញបាន បន្ទាប់ពីបិទអស់រយៈពេលជាយូរ ។ លោក Ibrahim Abu Rmaileh គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងហ្សេរុយសាឡឹម និយាយថា លោកសូមអរគុណព្រះ សម្រាប់ការបើកព្រះវិហារដល់ពួកយើង ហើយលោកសូមក្រាបថ្វាយបង្គំព្រះដោយអំណរគុណចំពោះការបើកវាឡើងវិញ ហើយសង្ឃឹមថា ព្រះវិហារមួយនេះនឹងបន្តបើករហូត និងមិនបិទវិញនោះទេ ។ នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមធ្វើសក្ការបូជាជនជាតិជ្វីហ្វ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះវិហារផងដែរ ហើយត្រូវបានគេមើលឃើញដើរនៅក្នុងបរិវេណព្រះវិហារ គឺជាទង្វើមួយត្រូវបានក្រុមគោរពបូជាមូស្លីមនៅទីនោះមើលឃើញថាជាការញុះញង់ ស។ សូមបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ជាឲ្យបិទព្រះវិហារ Al-Aqsa កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហារលើអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃវិធានការសន្តិសុខរបស់ពួកគេ បង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីក្រុមធ្វើសក្ការៈបូជាមូស្លីម ៕

ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅលីបង់ កើនឡើងជាង ២០០នាក់

2026/04/09 06:39:52 pm        44
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Rakan Nassereddine បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងបេរូត និងតំបន់ផ្សេងទៀត នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ បានកើនឡើងដល់ជាង ២០០នាក់ហើយ ខណៈជាង ១.០០០នាក់រងរបួស។មុនពេលចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Nassereddine បាននិយាយថា៖ «ចំនួនអ្នកស្លាប់មានយ៉ាងតិចចំនួន ២០៣នាក់ ហើយជាង ១.០០០នាក់រងរបួស អំឡុងការឈ្លានពានប្រឆាំងនឹងប្រទេសលីបង់ កាលពីថ្ងៃពុធ»។ ក្រសួងបានរាយការណ៍នៅមុននេះថា មានមនុស្សស្លាប់ ១៨២នាក់ និង ៨៩០នាក់រងរបួស ដោយសារការវាយប្រហារកាលពីថ្ងៃពុធ។ដោយឡែក កងទ័ពលីបង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា កងទ័ពចំនួន ៤នាក់ត្រូវបានសម្លាប់ កាលពីម្សិលមិញ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ដែលផ្តោតលើតំបន់ផ្សេងៗគ្នា។យោធាអ៊ីស្រាអែលបានពិពណ៌នាអំពីប្រតិបត្តិការកាលពីថ្ងៃពុធថា ជាការវាយប្រហាររួមគ្នាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចុងក្រោយ កាលពីថ្ងៃទី២ ខែមីនា ដោយអះអាងថា ខ្លួនបានកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡា ជាង ១០០កន្លែង៕

ចិនបានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិតក្រុមថ្មី ចូលទៅក្នុងគន្លងតារាវិថីរយៈកម្ពស់ទាប

2026/04/09 06:17:57 pm        49
ប្រទេសចិន បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបអ៊ីនធឺណិតក្រុមថ្មីទៅក្នុងគន្លងតារាវិថីរយៈកម្ពស់ទាប នាព្រឹកថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ ជាជំហានមួយទៀតនៅក្នុងកម្មវិធីអវកាសដែលកំពុងត្រូវបានពង្រីករបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។យោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងថា ផ្កាយរណបទាំងនោះត្រូវបានបញ្ជូនទៅកាន់លំហអាកាសនៅព្រឹកព្រលឹម ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan Satellite Launch Center នៅភាគខាងជើងខេត្ត Shanxi។មន្ត្រីបានបញ្ជាក់ថា ក្រុមផ្កាយរណបនេះ ដែលត្រូវបានកំណត់ថា ជាផ្កាយរណបអ៊ីនធឺណិតរយៈកម្ពស់ទាបក្រុមទី២១ បានចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ តាមការគ្រោងទុក។គួរបញ្ជាក់ថា បេសកកម្មនេះក៏បានកំណត់ជាព្រឹត្តិការណ៍សំខាន់មួយផងដែរ សម្រាប់កិច្ចប្រឹងប្រែងអវកាសរបស់ប្រទេសចិន ដោយក្លាយជាការហោះហើរលើកទី៦៣៧ របស់រ៉ូកែតស៊េរី Long March ដែលបន្តដើរតួនាទីយ៉ាងសំខាន់ នៅក្នុងមហិច្ឆតាដែលកំពុងកើនឡើងរបស់ប្រទេសនេះ ទាំងក្នុងផ្នែកបច្ចេកវិទ្យាអវកាស និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងសកល៕

ឥណ្ឌាបង្កើនការឧបត្ថម្ភជីកសិកម្ម ស្របពេលសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ធ្វើឲ្យតម្លៃទំនិញសកលកើនឡើង

2026/04/09 06:16:07 pm        51
 កាលពីថ្ងៃពុធម្សិលមិញ ឥណ្ឌាបានបង្កើនការឧបត្ថម្ភជីកសិកម្មសម្រាប់ដំណាំដាំដុះរដូវប្រាំងចំនួន ១១,៦ភាគរយ ពីរយៈពេល ១ឆ្នាំមុន ដើម្បីការពារកសិករពីតម្លៃកើនឡើងរបស់ជីកសិកម្ម បន្ទាប់ពីសង្រ្គាមសហដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានឥណ្ឌាលោក Ashwini Vaishnaw និយាយថា គណៈរដ្ឋមន្រ្តីបានអនុម័តគម្រោងគាំទ្រជីផ្អែកលើសារធាតុចិញ្ចឹមតម្លៃ ៤,៥ពាន់លានដុល្លារ សម្រាប់រដូវដាំដុះខែប្រាំង ។ លោក Vaishnaw និយាយថា រដ្ឋាភិបាលមានបំណងធានាថា កសិករនឹងបន្តទទួលបានជីផូស្វាតឌីអាម៉ូញ៉ូម ១បាវ ៥០គ.កនៅក្នុងតម្លៃបច្ចុប្បន្នត្រឹម ១៤,៦ដុល្លារ បើទោះបីជាមានការប្រកួតប្រជែនតម្លៃទីផ្សារសកលក៏ដោយ ។ នៅក្នុងប្រទេសឥណ្ឌា ជាទីដែលការធ្វើកសិកម្មគឺជាកត្តាចម្បងនោះ បាននាំចូលជីកសិកម្មដូចជា ជីអ៊ុយរ៉េ ផូស្វាតឌីអាម៉ូញ៉ូម និងជីមូរីតប៉ូតាស្យូម ក៏ដូចជាឧស្ម័នធម្មជាតិរាវដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ការផលិតជីអ៊ុយរ៉េ ។  ឥណ្ឌាបានធ្វើការដេញថ្លៃកាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងការនាំចូលជីអ៊ុយរ៉េទម្ងន់ ២,៥លានតោន ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ដែលមានការកើនឡើងដោយសារជម្លោះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM