ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ភាពជោគជ័យរបស់ NASA នៅឋានព្រះចន្ទ នាំឲ្យក្រសែភ្នែកសម្លឺងទៅគោលដៅបញ្ជូនមនុស្សរបស់ចិន នៅឆ្នាំ២០៣០

2026/04/09 03:55:50 pm        43
ខណៈពេលដែលបេសកកម្មបំបែកកំណត់ត្រា Artemis របស់អង្គការណាសា (NASA) ជំរុញផ្លូវរបស់សហរដ្ឋអាមេរិកត្រឡប់ទៅឋានព្រះចន្ទវិញ ការប៉ុនប៉ងរបស់ប្រទេសចិន ក្នុងការចុះចតអវកាសយានិក នៅទីនោះ ក្នុងឆ្នាំ២០៣០ កំពុងមានសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងៗ និងនាំឲ្យទីក្រុងប៉េកាំងកាន់តែមានសម្ពាធ ក្នុងការបំពេញ ឬសម្រេចឲ្យលឿនជាងកាលវិភាគរបស់ខ្លួន។អវកាសយានិកអាមេរិកចំនួន ៤នាក់ នៅក្នុងបេសកកម្ម Artemis II ក្នុងសប្តាហ៍នេះ បានហោះកាត់ផ្នែកពីខាងក្រោយ ឬផ្នែកងងឹត (Far Side) របស់ឋានព្រះចន្ទ ដោយធ្វើដំណើរកាន់តែជ្រៅទៅក្នុងលំហអាកាសជាងអ្វីដែលមនុស្សណាម្នាក់ធ្លាប់បានធ្វើមុនពួកគេ និងរៀបចំដំណាក់កាល សម្រាប់បេសកកម្ម Artemis IV ដើម្បីចុះចតនៅលើឋានព្រះចន្ទ នាឆ្នាំ២០២៨។ ការវិលត្រឡប់របស់សហរដ្ឋអាមេរិកដែលបានគ្រោងទុកក្រោយជាងកន្លះសតវត្សន៍ កំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងប្រទេសចិន ដែលកំពុងអភិវឌ្ឍស្ថាបត្យកម្មពេញលេញ សម្រាប់ការចុះចតដោយមនុស្សលើកដំបូងរបស់ខ្លួន នៅលើឋានព្រះចន្ទ ចាប់ពីរ៉ូកែត Long March-10 រហូតដល់យានអវកាស Mengzhou និងយានចុះចតលើឋានព្រះចន្ទ Lanyue។ទីក្រុងប៉េកាំងបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានក្លាយជាប្រទេសដំបូងគេដែលបានទៅយកគំរូដោយមនុស្សយន្ត ទាំងពីផ្នែកភ្លឺ និងភ្នែកងងឺត (Near and Far Sides) របស់ឋានព្រះច័ន្ទ ហើយកម្មវិធីហោះហើរអវកាសមានមនុស្សរបស់ខ្លួន បានក្លាយជាជំនាញក្នុងប្រតិបត្តិការស្ថានីយ៍អវកាស និងដោះស្រាយគ្រាអាសន្ននៅក្នុងគន្លងតារាវិថី។ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង ក៏កំពុងប្រកួតប្រជែងគ្នាផងដែរ ក្នុងកិច្ចប្រឹងប្រែងកសាងស្ថាប័ន ជាការរៀបចំ សម្រាប់អនាគតនៅពេលដែលមនុស្សមានវត្តមានអចិន្ត្រៃយ៍ នៅលើឋានព្រះចន្ទ ដោយកិច្ចព្រមព្រៀងបេសកកម្ម Artemis ដឹកនាំដោយសហរដ្ឋអាមេរិក ស្តីពីការរុករកឋានព្រះចន្ទ បានប្រកួតប្រជែងជាមួយស្ថានីយ៍ស្រាវជ្រាវឋានព្រះចន្ទអន្តរជាតិ (ILRS) ដឹកនាំដោយចិន និងរុស្ស៊ី៕

អ៊ីស្រាអែលសម្លាប់ពលរដ្ឋលីបង់យ៉ាងតិច ២៥៤នាក់ ត្រឹមប៉ុន្មានម៉ោង ខណៈរដ្ឋាភិបាលគ្រប់ទិសទីថ្កោលទោស

2026/04/09 03:50:50 pm        52
ការវាយប្រហាតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥៤នាក់ស្លាប់ និងរបួស ១.១៦៥នាក់ផ្សេងទៀត ជាអ្វីដែលបង្កឲ្យមានការថ្កោលទោសពីគ្រប់ទីកន្លែងជាអន្តរជាតិ ខណៈដែលប្រតិបត្តិការនេះ បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានប្រកាស។យោងតាមស្ថាប័នការពារជនស៊ីវិលរបស់លីបង់ បានឲ្យដឹងថា ការទម្លាក់គ្រាប់បែក បានវាយប្រហារតំបន់ជាច្រើន ក្នុងនោះរួមមានទាំងទីក្រុងបេរូត ជ្រលងភ្នំ Bekaa ភ្នំ Mount Lebanon តំបន់ Sidon និងភូមិជាច្រើន នៅភាគខាងត្បូង ដែលបណ្តាលឲ្យមានការស្លាប់ និងរបួសជនស៊ីវិលយ៉ាងច្រើន នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់។យោធាអ៊ីស្រាអែលបានពិពណ៌នាអំពីប្រតិបត្តិការនេះថា ជាការវាយប្រហាររួមគ្នាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី២ ខែមីនា ដោយអះអាងថា ខ្លួនបានកំណត់គោលដៅលើមជ្ឈមណ្ឌលបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡា ជាង ១០០កន្លែង។ តែទំហំនៃការស្លាប់ និងរបួសជនស៊ីវិល និងការបំផ្លិចបំផ្លាញ បាននាំឲ្យមានការចោទប្រកាន់ថា ការវាយប្រហារនេះ បានវាយប្រហារតំបន់មិនមែនយោធា ដែលធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើង ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ប្រទេស និងស្ថាប័នអន្តរជាតិជាច្រើន បានថ្កោលទោសការកើនឡើងនូវភាពតានតឹងនេះ។ ក្នុងចំណោមប្រទេសទាំងនោះ កាតាបានពិពណ៌នា អំពីការវាយប្រហារទាំងនោះថា ជា «ការវាយប្រហារដ៏ឃោរឃៅ» និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងច្បាប់អន្តរជាតិរបស់លីបង់។ ហើយអេហ្ស៊ីបបានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមដោយចេតនា ដើម្បីរារាំងកិច្ចប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងតំបន់ ហើយជំរុញតំបន់នេះឲ្យធ្លាក់តៅក្នុងភាពវឹកវរ៕

កូរ៉េខាងជើងសម្ញែងមីស៊ីលគ្រាប់បែកចង្កោម និងសមត្ថភាពសង្គ្រាមអេឡិចត្រូនិក

2026/04/09 03:48:22 pm        51
នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានសាកល្បងក្បាលគ្រាប់មានគ្រាប់បែកចង្កោមថ្មី នៅក្នុងមីស៊ីលបាលីស្ទិក និងអាវុធអេឡិចត្រូម៉ាញ៉េទិច នៅសប្តាហ៍នេះ ជាការវិវត្តមួយដែលត្រូវបានគេមើលឃើញថា ជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមសម័យទំនើប។សារព័ត៌មាន KCNA បានឲ្យដឹងថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ និងរដ្ឋបាលមីស៊ីលរបស់ប្រទេស បានសាកល្បងគ្រាប់បែកសរសៃកាបូន (កាបូនហ្វាយប៊័រ) និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្ងាយខ្លីចល័ត។ បើយោងតាមការរាយការណ៍របស់សារព័ត៌មាន KCNA បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Kim Jong Sik ដែលបានត្រួតពិនិត្យការធ្វើតេស្តនេះ បាននិយាយថា ប្រព័ន្ធអាវុធអេឡិចត្រូម៉ាញ៉េទិច និងគ្រាប់បែកសរសៃកាបូននេះ គឺជា «ធនធានពិសេស» សម្រាប់យោធាកូរ៉េខាងជើង។កាលពីថ្ងៃទី៨ ខែមេសា នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលជាច្រើនគ្រាប់ ក្នុងរយៈពេលជាច្រើនថ្ងៃ។ ហើយអ្នកវិភាគក៏យល់ឃើញថា ការធ្វើតេស្តនេះទំនងជាការសម្ញែងកម្លាំង នៅក្នុងប្រព័ន្ធសព្វាវុធធម្មតាទំនើបៗដោយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ទៅកាន់សត្រូវ និងសម្ព័ន្ធមិត្តរបស់ខ្លួន។ដោយមិនបានបញ្ជាក់ពីចំនួនមីស៊ីលបាលីស្ទិកដែលត្រូវបានបាញ់បង្ហោះ ជាការធ្វើដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានសាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្ងាយខ្លីចល័តរបស់ខ្លួន ក៏ដូចជាសមត្ថភាពប្រយុទ្ធនៃក្បាលគ្រាប់មីស៊ីលបាលីស្ទិកយុទ្ធសាស្ត្ររបស់ខ្លួន៕

លោក Min Aung Hlaing តែងតាំងគណៈរដ្ឋមន្ត្រីថ្មីរបស់មីយ៉ាន់ម៉ា ខណៈយោធានៅតែគ្របដណ្ដប់

2026/04/09 03:39:59 pm        74
សភាមីយ៉ាន់ម៉ា បានអនុម័តបញ្ជីឈ្មោះរដ្ឋមន្ត្រីចំនួន ៣០រូប ដើម្បីបម្រើការងារនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រមុខយោធា លោក មីន អ៊ុង ឡាំង (Min Aung Hlaing) នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីមានការតែងតាំងរូបលោកជាប្រធានាធិបតី កាលពីសប្តាហ៍មុន ដោយយោធានៅតែកាន់តួនាទីលេចធ្លោ។ដំណើរការនេះធ្វើឡើង បន្ទាប់ពីមាននូវជ័យជម្នះដ៏ចម្រូងចម្រាសខ្លាំងរបស់គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រដោយយោធា នៅក្នុងការបោះឆ្នោត ពោលគឺជាអ្វីដែលត្រូវបានសន្មតថា នឹងជាការផ្លាស់ប្តូររបស់មីយ៉ាន់ម៉ា ទៅជាការគ្រប់គ្រងស៊ីវិល ប៉ុន្តែត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសលោកខាងលិចជាច្រើនបដិសេធ ដោយចាត់ទុកថា គ្រាន់តែជារៀបចំក្លែងបន្លំប៉ុណ្ណោះ។បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីដែលត្រូវបានអនុម័តនៅថ្ងៃទី៩ ខែមេសានេះ បង្ហាញពីវិធីសាស្រ្តដូចដើមរបស់លោកប្រធានាធិបតី មីន អ៊ុង ឡាំង ដោយភាគច្រើនៃអ្នកដែលត្រូវបានតែងតាំងរបស់លោក មានមន្ត្រីយោធាចូលនិវត្តន៍ និងមន្ត្រីដែលកាន់តំណែងពីរដ្ឋបាលមុន។បណ្ដាអ្នកវិភាគ បានលើកឡើងថា ការតែងតាំងនេះបង្ហាញថា ការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏សំខាន់ ទំនងជាមិនកើតឡើងទេ ដោយឥស្សរជនចាស់ៗជាច្រើន បានផ្លាស់ប្តូរតួនាទី ប៉ុន្តែនៅតែរក្សាឥទ្ធិពលពីមុនរបស់ពួកគេដដែល។គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាត្រូវបានរួបរឹតដោយអំពើហិង្សា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី Aung San Suu Kyi ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព៕

ប្រធានាធិបតីបារាំងជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គោរពបទឈប់បាញ់នៅលីបង់

2026/04/09 03:35:12 pm        51
កាលពីថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោកបានប្រាប់មេដឹកនាំអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកថា លោកសង្ឃឹមថា បទឈប់បាញ់រវាងភាគីទាំង២ នឹងត្រូវបានគោរព នៅក្នុងប្រទេសលីបង់ និងនៅទូទាំង «គ្រប់តំបន់នៃការប្រឈមមុខដាក់គ្នា» ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តមាននៅទីក្រុងបេរូត។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី៧ ខែមេសា បានយល់ព្រមផ្អាកជម្លោះរីករាលដាលរបស់ពួកគេរយៈពេល ២សប្តាហ៍ ប៉ុន្តែអ៊ីស្រាអែលនៅថ្ងៃទី៨ ខែមេសា បានសម្លាប់មនុស្សជាង ២៥០នាក់ អំឡុងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន លើលីបង់ ចាប់តាំងពីការប្រយុទ្ធជាមួយក្រុមហេសបូឡា បានផ្ទុះឡើងនៅក្នុងខែមីនា។អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានប្រាប់ថា លីបង់មិនមែនជាផ្នែកមួយនៃបទឈប់បាញ់ជាមួយអ៊ីរ៉ង់ទេ ទោះបីជាប៉ាគីស្ថាន ដែលជាអន្តរការីដ៏សំខាន់នៅក្នុងកិច្ចចរចាបទឈប់បាញ់ រួមជាមួយអ៊ីរ៉ង់ បានបញ្ជាក់ថា បទឈប់បាញ់នឹងរួមបញ្ចូលទីក្រុងបេរូតក៏ដោយ។ លោក Macron បាននិយាយថា លោកបានជជែកជាមួយប្រធានាធិបតីអ៊ីរ៉ង់ Massoud Pezeshkian និងប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី៨ ខែមេសា ហើយបានប្រាប់ពួកលោកថា ការរួមបញ្ចូលប្រទេសលីបង់ គឺជា «លក្ខខណ្ឌចាំបាច់សម្រាប់បទឈប់បាញ់ ដើម្បីឲ្យមានភាពជឿជាក់ និងយូរអង្វែង»។ជាមួយគ្នានេះ លោកបានបន្ថែមថា កិច្ចព្រមព្រៀងណាមួយ រវាងប្រទេសទាំង២ ត្រូវតែដោះស្រាយកង្វល់ ដែលត្រូវបានលើកឡើង ពាក់ព័ន្ធកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ក៏ដូចជាគោលនយោបាយក្នុងតំបន់ និងវិធានការរបស់ប្រទេសនេះដែលរារាំងការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz៕

លោក Trump បញ្ជាក់ថា យោធានឹងនៅជុំវិញអ៊ីរ៉ង់ ខណៈគំរាមចាត់វិធានការ បើកិច្ចព្រមព្រៀងមិនត្រូវបានគោរព

2026/04/09 03:31:24 pm        32
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា នាវាយោធា និងយន្តហោះរបស់ខ្លួន នឹងនៅតែក្រឡឹងជុំវិញអ៊ីរ៉ង់ ហើយបានគំរាមកំហែងថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើម «ប្រតិបត្តិការ» ម្តងទៀត ប្រសិនបើទីក្រុងតេអេរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយទីក្រុងវ៉ាស៊ីនតោនទេនោះ។លោក Trump បានបញ្ជាក់នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «នាវា យន្តហោះ និងបុគ្គលិកយោធាអាមេរិកទាំងអស់ ជាមួយនឹងគ្រាប់រំសេវ និងសព្វាវុធផ្សេងទៀត នឹងនៅតែស្ថិតនៅនឹងកន្លែងនៅក្នុង និងជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដត្រូវបានគោរពតាមយ៉ាងពេញលេញ»។លោកប្រធានាធិបតីបានបន្ថែមថា៖ «មិនថាដោយហេតុផលណាមួយក៏ដោយ ដែលមិនទំនងសមនឹងកើតឡើងទាល់តែសោះនោះ «ប្រតិបត្តិការថ្មីនឹងចាប់ផ្តើម» ពោលគឺធំជាង ល្អជាង និងខ្លាំងជាងអ្វីដែលនរណាម្នាក់ធ្លាប់បានឃើញពីមុន»។កាលពីព្រឹកថ្ងៃទី៨ ខែមេសា អ៊ីរ៉ង់បានលើកឡើងថា វានឹងជារឿង «មិនសមហេតុផល» ឡើយ ក្នុងការបន្តការចរចា ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារប្រទេសលីបង់ ដោយការវាយប្រហារយ៉ាងខ្លាំងបំផុត បានសម្លាប់មនុស្សរាប់រយនាក់។គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី៧ ខែមេសា បានយល់ព្រមផ្អាកជម្លោះរីករាលដាលរបស់ពួកគេរយៈពេល ២សប្តាហ៍ ប៉ុន្តែអ៊ីស្រាអែលនៅថ្ងៃទី៨ ខែមេសា បានសម្លាប់មនុស្សជាង ២៥០នាក់ នៅលីបង់៕

ក្រុមហេសបូឡា៖ ខ្លួនបានបាញ់រ៉ូកែតលើអ៊ីស្រាអែលក្នុងការឆ្លើយតបទៅនឹង «ការរំលោភលើបទឈប់បាញ់»

2026/04/09 03:19:15 pm        58
ក្រុមហេសបូឡានៅប្រទេសលីបង់ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់រ៉ូកែតទៅលើភាគខាងជើងប្រទេសអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹង «ការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់»។ក្រុមនេះ បាននិយាយថាខ្លួនបានប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ប៉ុន្តែភាគីអ៊ីស្រាអែល មិនបានធ្វើដូច្នេះទេ។ ការឆ្លើយតបនឹងបន្តរហូតដល់ «ការឈ្លានពានប្រឆាំងទៅលើប្រទេស និងប្រជាជនរបស់យើង ត្រូវបានបញ្ឈប់» ។កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធបានចាប់ផ្តើមអ្វីដែលខ្លួនហៅថាជា «ការវាយប្រហារសម្របសម្រួលធំបំផុតនៅទូទាំងប្រទេសលីបង់» ចាប់តាំងពីការចាប់ផ្តើម «ប្រតិបត្តិការតោគ្រហឹម» ជាឈ្មោះរបស់អ៊ីស្រាអែល សម្រាប់សកម្មភាពយោធារបស់ខ្លួនប្រឆាំងប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើមជ្ឈមណ្ឌលទីបញ្ជាការ និងទីតាំងយោធារបស់ក្រុមហេសបូឡាជាង១០០កន្លែង។

សាជីវកម្មប្រេងជាតិរបស់ប្រទេសលីប៊ី ប្រកាសពីការរកឃើញអាងប្រេង និងឧស្ម័នថ្មី

2026/04/09 03:15:52 pm        47
សាជីវកម្មប្រេងជាតិលីប៊ី (NOC) កាលពីថ្ងៃពុធ បានប្រកាសពីការរកឃើញទីតាំងប្រេង និងឧស្ម័នថ្មីមួយកន្លែងនៅអាង Ghadames ភាគនិរតីប្រទេស។នៅក្នុងសេចក្តីថ្លែងការណ៍ សាជីវកម្មប្រេងជាតិប្រទេសលីប៊ី (NOC) បាននិយាយថា ប្រតិបត្តិការខួងយកប្រេងបានឈានដល់ជម្រៅចុងក្រោយ ៨.៤៤០ហ្វីត ជាមួយនឹងអត្រាផលិតកម្មដែលត្រូវបានប៉ាន់ស្មានមានប្រហែល១៣លានហ្វីតគូបនៃឧស្ម័នក្នុងមួយថ្ងៃ។អាងប្រេង Ghadames មានទីតាំងស្ថិតនៅក្នុងតំបន់ព្រំដែនដែលបែងចែកដោយប្រទេសលីប៊ី អាល់ហ្សេរី និងប្រទេសទុយនីស៊ី មានចម្ងាយប្រហែល៦០០ ទៅ៦២០ គីឡូម៉ែត្រភាគនិរតីទីក្រុង Tripoli។វាត្រូវបានចាត់ទុកថាជា អាងអ៊ីដ្រូកាបូនដ៏សំខាន់បំផុតមួយនៅអាហ្វ្រិកខាងជើង ដោយសារតែប្រេងនិងឧស្ម័នបម្រុងដ៏ច្រើនរបស់វា។ការនាំចេញប្រេង និងឧស្ម័ន គឺជាប្រភពចំណូលសំខាន់របស់ប្រទេសលីប៊ី ប៉ុន្តែការផលិតត្រូវបានរំខានម្តងហើយម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែជម្លោះ និងអស្ថិរភាពនយោបាយ។

មេដឹកនាំអ៊ុយក្រែន គាំទ្របទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ និងសុំអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយរុស្ស៊ី

2026/04/09 03:12:00 pm        37
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយនិយាយថាប្រទេសរបស់លោកនឹងត្រៀមខ្លួនធ្វើដូចគ្នានេះដែរប្រសិនបើរុស្ស៊ី បញ្ឈប់ការវាយប្រហារ។នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា «បទឈប់បាញ់គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលឈានទៅដល់ការបញ្ចប់សង្គ្រាម» ហើយអ៊ុយក្រែនគាំទ្រការសម្រេចចិត្តនេះ។ លោក Zelenskyy និយាយថា ស្ថានភាពនៅក្នុងតំបន់មានផលប៉ះពាល់ជាសកល ដោយព្រមានថា «ការគំរាមកំហែងណាមួយចំពោះសន្តិសុខ និងស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ បង្កើនបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច និងការចំណាយសម្រាប់ជីវភាពរស់នៅក្នុងប្រទេសនីមួយៗ»។អ៊ុយក្រែន បានបញ្ជូនអ្នកជំនាញយោធាទៅកាន់ប្រទេសឈូងសមុទ្រ ដើម្បីជួយដោយយានដ្រូនស្ទាក់ចាប់ និងជួយនៅតំបន់ផ្សេងៗទៀត។ លោក Zelenskyy បាននិយាយថា ក្រុមអ្នកជំនាញនឹងបន្តធ្វើការនៅក្នុងតំបន់នោះ។ទន្ទឹមនឹងនេះលោកប្រធានាធិបតី បាននិយាយថា អ៊ុយក្រែនតែងតែអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយរុស្ស៊ី ហើយត្រៀមខ្លួនឆ្លើយតប ប្រសិនបើប្រទេសនេះបញ្ឈប់ការវាយប្រហាររបស់ខ្លួន។

អ៊ីស្រាអែល៖ ក្រុមសកម្មប្រយុទ្ធហេសបូឡារាប់រយនាក់ ត្រូវបានដាក់គោលដៅក្នុងការវាយប្រហារ

2026/04/09 02:49:32 pm        35
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយការិយាល័យរបស់លោកកាលពីថ្ងៃពុធ ទី៨ ខែមេសា ថា យោធាអ៊ីស្រាអែល បានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហេសបូឡារាប់រយនាក់ នៅក្នុងការវាយប្រហារ។លោកបានពិពណ៌នាថា វាជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតចំពោះក្រុមគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែលក្នុងខែកញ្ញា ឆ្នាំ២០២៤ ដែលបណ្តាឲ្យឧបករណ៍បញ្ជូនសាររបស់ក្រុមហេសបូឡារាប់ពាន់គ្រឿងផ្ទុះ។លោក Katz ក៏បាននិយាយផងដែរថា អ៊ីស្រាអែលបានទទូចឱ្យបំបែកសង្គ្រាមជាមួយអ៊ីរ៉ង់ចេញពីការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ ដើម្បី «ផ្លាស់ប្តូរការពិតនៅក្នុងប្រទេសលីបង់» និងដើម្បីលុបបំបាត់ការគំរាមកំហែងដល់ភាគខាងជើងប្រទេសអ៊ីស្រាអែល ជាការនិយាយយោងជាក់ស្តែងទៅលើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលអ្នកសម្របសម្រួលប៉ាគីស្ថានបាននិយាយថា រួមបញ្ចូលប្រទេសលីបង់ ប៉ុន្តែអ៊ីស្រាអែលបាននិយាយថា មិនរួមបញ្ចូលនោះទេ។លោក Katz និយាយថា «វេន» របស់អគ្គលេខាធិការក្រុមហេសបូឡា លោក Naim Qassem នឹងដល់ពេលហើយ។ អ៊ីស្រាអែល បានសម្លាប់អ្នកកាន់តំណែងមុនរបស់លោក Qassem គឺលោក Hassan Nasrallah ក្នុងការធ្វើឃាតកំណត់គោលដៅកាលពីខែកញ្ញា ឆ្នាំ២០២៤។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM