ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន ពិចារណាផ្តល់ហិរញ្ញប្បទានដើម្បីជួយអ្នកផ្គត់ផ្គង់អាស៊ីទទួលបានប្រេង

2026/04/09 02:44:13 pm        58
យោងតាមប្រព័ន្ធផ្សព្វផ្សាយ NHK បានដឹងថា ទីក្រុងតូក្យូកំពុងស្វែងរកវិធានការផ្តល់ហិរញ្ញប្បទានដើម្បីជួយធានាប្រេងឆៅសម្រាប់ដៃគូអាជីវកម្មសំខាន់ៗនៅអាស៊ីរបស់ក្រុមហ៊ុនជប៉ុន។ក្របខ័ណ្ឌថ្មីនេះ នឹងរួមបញ្ចូលប្រាក់កម្ចី ហើយត្រូវបានគេព្យាករថានឹងលើសពី១សែនកោដ៍យ៉េន ឬជាង៦ពាន់លានដុល្លារ។ស្ថាប័នដែលគាំទ្រដោយរដ្ឋាភិបាល ដូចជាធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបានគេរំពឹងថានឹងចូលរួម។ដូចជាប្រទេសជប៉ុនដែរ ប្រទេសនៅអាស៊ីជាច្រើន ពឹងផ្អែកយ៉ាងខ្លាំងទៅលើការដឹកជញ្ជូនថាមពលពីតំបន់មជ្ឈិមបូព៌ាដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។ប្រទេសជប៉ុនខ្លួនឯង បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មក្រុមហ៊ុនផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងជម្លោះនៅអ៊ីរ៉ង់។ទីក្រុងតូក្យូ អាចធ្វើការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីលើគម្រោងផ្តល់ហិរញ្ញប្បទាន ហើយក៏អាចស្នើឱ្យបង្កើតស្តុកប្រេងឆៅនៅទូទាំងអាស៊ីផងដែរ។

កូរ៉េខាងជើងបើកការសាកល្បងសព្វាវុធរយៈពេល៣ថ្ងៃ

2026/04/09 12:17:10 pm        160
 ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងយោធាជំនាញរបស់ប្រទេសនេះ បានបើកការសាកល្បងគ្រឿងសព្វាវុធរបស់ខ្លួនរយៈពេល៣ថ្ងៃជាប់គ្នាក្នុងសប្តាហ៍នេះ គ្នុងគោលបំណងធ្វើលំហាត់សមគ្រឿងយុទ្ធោបករណ៍ជាច្រើនប្រភេទ និងក្នុងគោលដៅពង្រឹងសមត្ថភាពយោធា ។ KCNA បានឱ្យដឹងថា ការសាកល្បងគ្រឿងសព្វាវុធរយៈពេល៣ថ្ងៃនេះ គឺផ្តោតទៅលើការសាកល្បងគ្រឿងសព្វាវុធជាច្រើនប្រភេទ ដែលក្នុងនោះ មានការបាញ់សាកល្បងមីស៊ីលបាលីស្ទិក ការសាកល្បងគ្រាប់បែកចង្កោម និងការសាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយខ្លី ដែលអាចចល័តបានពីទីតាំងមួយទៅទីតាំងមួយទៀត ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េខាងជើង KCNA បានបញ្ជាក់ថា ការសាកល្បងគ្រឿងយុទ្ធោបករណ៍ជាច្រើនប្រភេទរបស់ប្រទេសនេះ ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃចន្ទ អង្គារ និងថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះ ដែលជាផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រព័ន្ធការពារជាតិរបស់ខ្លួន ។ ប្រភពពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់នៅជុំទីពីរ កាលពីថ្ងៃពុធ ហើយមីស៊ីលទាំងនោះបានហោះហើរក្នុងរយៈចម្ងាយប្រមាណជាង៧០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់តំបន់ដែនទឹកក្នុងសមុទ្រភាគខាងកើត ដែលគេស្គាល់ថា ជាដែនសមុទ្រជប៉ុន រួមទាំងបាញ់គ្រាប់កាំភ្លើងផ្លោងមិនស្គាល់ប្រភេទជាច្រើនគ្រាប់ទៀត ៕

សេតវិមានលើកឡើងថា បន្ទាត់ក្រហមរបស់លោកTrump ប្រឆាំងអ៊ីរ៉ង់ គឺការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអ៊ែរ

2026/04/09 11:52:21 am        113
សេតវិមានបាននិយាយថា សហរដ្ឋអាមេរិក នៅតែបន្តប្រឆាំងនឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ជាការបញ្ជាក់ជាថ្មីទៀតថា ប្រធានាធិបតីអាមេរិក Donald Trump ពុំបានឯកភាពចំពោះបញ្ជីបំណងប្រាថ្នាមួយដែលត្រូវបានដាក់ជូនដោយទីក្រុងតេអេរ៉ង់នោះទេ។ ផែនការនោះនិយាយថា អាមេរិកនឹងទទួលយកសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ព្រមទាំងការលើកលែងទណ្ឌកម្ម និងការបញ្ចប់ការវាយប្រហារជាអចិន្ត្រៃយ៍លើអ៊ីរ៉ង់។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា បន្ទាត់ក្រហមរបស់លោកប្រធានាធិបតី ដែលតម្រូវឲ្យបញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ក្នុងប្រទេសអ៊ីរ៉ង់ ពុំបានកែប្រែទេ។ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងស្រុករបស់អ៊ីរ៉ង់ គឺជាចំណុចខ្ទាស់ដ៏ធំបំផុតមួយក្នុងការចរចានាពេលកន្លងទៅ រវាងទីក្រុង តេអេរ៉ង់ និង វ៉ាស៊ីនតោន។ លោកស្រី Karoline Leavitt បានលើកឡើងកាលពីថ្ងៃពុធ៨មេសាសប្ដាហ៍នេះថា សំណើ១០ចំណុចដាក់ដោយអ៊ីរ៉ង់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមអាមេរិក អ៊ីស្រាអែលលើ អ៊ីរ៉ង់ ខុសប្លែកពីសំណើចេញផ្សាយដោយរដ្ឋាភិបាលនេះក្នុងប្រទេសអ៊ីរ៉ង់។ជាមួយគ្នានេះ លោក Trump បាននិយាយថា នាវា យន្តហោះ និងកងទ័ពអាមេរិកទាំងអស់នឹងបន្តឈរជើងទាំងក្នុង និងជុំវិញប្រទេសអ៊ីរ៉ង់ដដែល រហូតទាល់តែប្រទេសនេះឈានដល់កិច្ចព្រមព្រៀងទាំងស្រុង៕

សមាជិកសភាអ៊ីរ៉ង់ សង្កត់ធ្ងន់លើលក្ខខណ្ឌ១០ចំណុច សម្រាប់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយអាមេរិក

2026/04/09 11:48:26 am        94
អនុប្រធានសភាអ៊ីរ៉ង់ លោក Ali Nikzad បានដាក់ចេញនូវលក្ខខណ្ឌចំនួន១០ចំណុច ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់សម្រាប់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ណាមួយជាមួយសហរដ្ឋអាមេរិក ខណៈលោកបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធ ទី ៨ ខែមេសា ក្នុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយ។លោក Nikzad បាននិយាយថា លក្ខខណ្ឌទាំងនោះ រួមមានកិច្ចព្រមព្រៀងពេញលេញដែលគ្របដណ្តប់លើជម្លោះទាំងអស់ ការដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីតំបន់ ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកសមុទ្រHormuz «សម្រាប់ទាំងពេលបច្ចុប្បន្ននិងអនាគត» ការដកចេញទណ្ឌកម្មជាបឋម និងសំណងសម្រាប់ការខូចខាត។លោកបាននិយាយថា កិច្ចព្រមព្រៀងចុងក្រោយណាមួយក៏តម្រូវឱ្យមានការយល់ព្រមជាផ្លូវការពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រោមមាត្រាទី ១១០ នៃរដ្ឋធម្មនុញ្ញអ៊ីរ៉ង់។លោក Nikzad បានចោទប្រកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ពីភាពមិនស្មោះត្រង់ ដោយនិយាយថា សំណើដើមចំនួន១៥ចំណុចរបស់លោក Trump គ្របដណ្តប់លើបញ្ហានុយក្លេអ៊ែរ មីស៊ីល សម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់ បញ្ហាសិទ្ធិមនុស្ស និង«អាជីវកម្មថ្មី» ហើយលោក Trump បានទាមទារឱ្យអ៊ីរ៉ង់ប្រគល់អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចចំនួន ៤៥០ គីឡូក្រាម។

ក្រុមហ៊ុនជប៉ុនសហការជាមួយអ៊ុយក្រែន ដើម្បីផលិតយានដ្រូនស្ទាក់ចាប់ ខណៈតម្រូវការនៅឈូងសមុទ្រកើនឡើង

2026/04/09 11:45:12 am        123
ក្រុមហ៊ុនផលិតយានដ្រូនជប៉ុនមួយ បានសហការជាមួយដៃគូអ៊ុយក្រែន ដើម្បីផលិតយានដ្រូនស្ទាក់ចាប់តម្លៃ ២.៥០០ដុល្លារជាមធ្យោបាយមួយមានតម្លៃថោក ដើម្បីទប់ទល់ការវាយប្រហាររបស់អ៊ីរ៉ង់។ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានបាញ់បង្ហោះយានដ្រូនផលិតក្នុងទ្រង់ទ្រាយធំមានតម្លៃថោក រួមទាំងយានដ្រូន Shaheds ស្រដៀងគ្នាទៅនឹងយានដ្រូន ដែលរុស្ស៊ីប្រើនៅអ៊ុយក្រែន។ រដ្ឋឈូងសមុទ្រ និងកងកម្លាំងសហរដ្ឋអាមេរិកភាគច្រើន ពឹងផ្អែកទៅលើមីស៊ីលស្ទាក់ចាប់មានតម្លៃថ្លៃដើម្បីបាញ់ទម្លាក់មីស៊ីល ដែលបានបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងការប្រយុទ្ធតាមអាកាស។លោក Tokushige មកពីក្រុមហ៊ុនប្រទេសជប៉ុន បានឲ្យដឹងថា ប្រទេសនៅមជ្ឈិមបូព៌ា ជាពិសេសរដ្ឋឈូងសមុទ្រ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកពីយានដ្រូន Shahed របស់អ៊ីរ៉ង់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផលិតផលនេះ។ តម្លៃយានដ្រូនស្ទាក់ចាប់នីមួយៗពី យានដ្រូន Terra Drone មានតម្លៃ ២.៥២៦ដុល្លារ។ បើប្រៀបធៀប មីស៊ីលស្ទាក់ចាប់ប៉ាទ្រីយ៉ូត( Patriot) ដែលបាញ់ពីលើដី អាចមានតម្លៃប្រហែល៤លានដុល្លារក្នុងមួយគ្រឿង ខណៈយានដ្រូន Shahed ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃត្រឹមតែ២០.០០០ដុល្លារប៉ុណ្ណោះ។ នៅក្នុងសប្តាហ៍ដំបូងនៃជម្លោះនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានបង្ហោះយានដ្រូនជាង ១.០០០ គ្រឿង ហើយវាត្រូវបានគេប៉ាន់ប្រមាណថាមានសមត្ថភាពផលិតប្រហែល ១០.០០០ គ្រឿងក្នុងមួយខែ។

អ៊ីរ៉ង់ វាយប្រហាររដ្ឋឈូងសមុទ្រ បន្ទាប់ពីព្រមព្រៀងលើបទឈប់បាញ់ដ៏ផុយស្រួយ ជាមួយអាមេរិក

2026/04/09 11:42:18 am        99
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានព្រមានថា បទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែ «ផុយស្រួយ» កាលពីថ្ងៃពុធ ទី៨ ខែមេសា ខណៈប្រទេសឈូងសមុទ្រជាច្រើនបានរងការវាយប្រហារថ្មីៗ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីភាគីជម្លោះបានព្រមព្រៀងលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍។ការវាយប្រហារលើប្រទេសគូវ៉ែត និងអារ៉ាប់រួម បានកើតឡើងខណៈនាវាពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីអ៊ីរ៉ង់បានព្រមព្រៀងបើកឡើងវិញជាបណ្តោះអាសន្នផ្លូវទឹកយុទ្ធសាស្ត្រ ក្រោមការគំរាមកំហែងបំផ្លាញអ៊ីរ៉ង់ របស់ប្រធានាធិបតី លោក Donald Trump។ភាគីទាំងពីរ បានអះអាងពីជ័យជម្នះ ប៉ុន្តែអ៊ីរ៉ង់បានព្រមានថា សង្គ្រាមនៅមិនទាន់ចប់ទេ រហូតដល់លក្ខខណ្ឌផ្លូវការត្រូវបានចរចា ដោយការចរចារវាងទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន។ការទាមទាររបស់ទីក្រុងតេអេរ៉ង់ លើការគ្រប់គ្រងនាពេលអនាគតនៃច្រកសមុទ្រ Hormuz ជាច្រកសមុទ្រតូចចង្អៀតមួយដែលប្រេងមួយភាគប្រាំរបស់ពិភពលោកជាធម្មតាឆ្លងកាត់ ការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម និងទណ្ឌកម្មសេដ្ឋកិច្ច គឺស្ថិតនៅក្នុងភាពចម្រូងចម្រាស់ជាមួយទីក្រុងវ៉ាស៊ីនតោន។លោក Vance បានថ្លែងនៅទីក្រុង Budapest ប្រទេសហុងគ្រី ថាការចរចាអាចប្រែក្លាយ «បទឈប់បាញ់ដ៏ផុយស្រួយ» ទៅជាកិច្ចព្រមព្រៀងមួយ ប្រសិនបើអ៊ីរ៉ង់ «មានឆន្ទៈក្នុងការធ្វើការជាមួយយើងដោយស្មោះត្រង់»។

អនុប្រធានាធិបតីអាមេរិកនិយាយថា អ៊ីរ៉ង់នឹងឆោតល្ងង់ ប្រសិនបើបណ្ដោយឱ្យការចរចាដួលរលំដោយសារប្រទេសលីបង់

2026/04/09 11:38:40 am        88
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានព្រមានអ៊ីរ៉ង់ថា ប្រទេសនេះនឹង«ឆោតល្ងង់ ហើយ» ប្រសិនបើធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់របស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ទោះបីជាប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលបទឈប់បាញ់ បាននិយាយយ៉ាងច្បាស់ថា ប្រទេសលីបង់ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់រយៈពេលពីរសប្តាហ៍ក៏ដោយ ក៏លោក Vance បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមិនយល់ស្របថា អ៊ីស្រាអែលនឹងឈប់វាយប្រហារប្រទេសនេះទេនោះទេ។ អនុប្រធានាធិបតីអាមេរិករូបនេះ បាននិយាយនៅពេលលោកចាកចេញពីប្រទេសហុងគ្រីកាលពីថ្ងៃពុធ ៨មេសា សប្ដាហ៍នេះ ថា ប្រសិនបើអ៊ីរ៉ង់ចង់ឱ្យការចរចានេះដួលរលំ ក្នុងជម្លោះដែលពួកគេកំពុងរងការវាយប្រហារលើប្រទេសលីបង់ ដែលមិនមានអ្វីពាក់ព័ន្ធនឹងពួកគេសោះ ទាំងដែលសហរដ្ឋអាមេរិកមិនធ្លាប់និយាយថាជាផ្នែកមួយនៃបទឈប់បាញ់ផងនោះ នោះជាជម្រើសរបស់ពួកគេ ទេ។ពួកលោកគិតថា នោះនឹងជារឿងឆោតល្ងង់ ប៉ុន្តែនោះជាជម្រើសរបស់ពួកគេទេ។កាលពីថ្ងៃពុធដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចែករំលែកសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលប្រកាសពីបទឈប់បាញ់។ លោកបានគូសបញ្ជាក់ពីផ្នែកអំពីប្រទេសលីបង់។លោក Araghchi បានសរសេរថា លក្ខខណ្ឌបទឈប់បាញ់អ៊ីរ៉ង់-អាមេរិក គឺជាច្បាស់លាស់ និងគ្មានការសង្ស័យ ពោលគឺអាមេរិក ត្រូវតែជ្រើសរើស រវាងបទឈប់បាញ់ ឬបន្តសង្គ្រាមតាមរយៈប្រទេសអ៊ីស្រាអែល ។ អាមេរិក មិនអាចចាប់យកម្ដងទាំងពីរបានទេ៕

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា ទំហំនៃការសម្លាប់មនុស្សនៅលីបង់ «គួរឱ្យរន្ធត់»

2026/04/09 11:02:47 am        112
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា ទំហំនៃសការសម្លាប់មនុស្សនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កាលពីថ្ងៃពុធ ទី៨ ខែមេសា «គួរឱ្យរន្ធត់» ដោយជំរុញឱ្យសហគមន៍អន្តរជាតិជួយបញ្ចប់ «សុបិន្តអាក្រក់» ដែលកំពុងកើតឡើង។ យោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្សជាង២៥០នាក់ ត្រូវបានសម្លាប់ និងជាង១.១៦០នាក់ទៀតបានរងរបួសនៅក្នុងប្រទេសលីបង់កាលពីថ្ងៃពុធ បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកក្នុងសង្គ្រាមបច្ចុប្បន្ន។លោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថាចំនួនអ្នកស្លាប់ និងរបួស គួរឱ្យរន្ធត់។ ការសម្លាប់រង្គាលបែបនេះ កើតឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ពីការព្រមព្រៀងលើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលបានបំពានទំនុកចិត្ត។ វាបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើសន្តិភាពដ៏ផុយស្រួយ ដែលជនស៊ីវិលត្រូវការ។ សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា អ្នកស្លាប់ និងរបួសយ៉ាងច្រើនត្រូវបានរាយការណ៍ ហើយមន្ទីរពេទ្យត្រូវបានគ្របដណ្ដប់ដោយអ្នករបួសច្រើន។ក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកន្លែងកើតហេតុនៃការវាយប្រហារក្នុងទីក្រុងបេរូត បានពិពណ៌នាអំពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ ដោយសាកសពជាច្រើនស្ថិតក្នុងចំណោមគំនរបាក់បែក។ លោក Turk និយាយថា ច្បាប់មនុស្សធម៌អន្តរជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល ត្រូវតែបានការពារ។

អនុប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូទៅប៉ាគីស្ថាន ដើម្បីចរចាជាមួយអ៊ីរ៉ង់ នៅថ្ងៃសៅរ៍

2026/04/09 10:36:09 am        118
សេតវិមានបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី៨ ខែមេសា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងបញ្ជូនក្រុមអ្នកចរចាជាមួយអ៊ីរ៉ង់របស់លោក ដែលដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance ទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់កិច្ចចរចា ហើយការចរចាជុំទីមួយនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ខាងមុខនេះ។ដោយមេដឹកនាំនយោបាយចាស់វស្សាជាច្រើនរូបរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម គណៈប្រតិភូអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងដឹកនាំដោយប្រធានសភា និងអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ លោក Mohammad Baqer Qalibaf ជាមួយរដ្ឋមន្ត្រីការបរទេស លោក Abbas Araqchi។ការបញ្ជាក់ពីកិច្ចចរចានេះ បានធ្វើឡើងបន្ទាប់ពីមានភាពធូរស្រាលលើបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែក៏មានការភ្ញាក់ផ្អើលថា ការប្រយុទ្ធគ្នានៅតែផ្ទុះឡើងនៅទូទាំងតំបន់ ខណៈអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួនលើប្រទេសលីបង់ ហើយអ៊ីរ៉ង់ បានវាយប្រហារលើរោងចក្រប្រេងរបស់ប្រទេសជិតខាងនៅឈូងសមុទ្រ។ ទីផ្សារហិរញ្ញវត្ថុពិភពលោក បានកើនឡើងបន្ទាប់ពីលោក Trump បានប្រកាសពីកិច្ចព្រមព្រៀងកាលពីយប់ថ្ងៃអង្គារ រយៈពេលពីរម៉ោងមុនថ្ងៃផុតកំណត់ដែលលោកបានដាក់សម្រាប់អ៊ីរ៉ង់ ដើម្បីឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ បើមិនដូច្នេះត្រូវប្រឈមនឹងការបំផ្លាញ «អរិយធម៌ទាំងមូល» របស់ខ្លួន។ប៉ុន្តែទោះបីជាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានផ្អាកការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ក៏ដោយ អ៊ីស្រាអែល បានបង្កើនសង្គ្រាមស្របគ្នាជាមួយក្រុមហេសបូឡាដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅប្រទេសលីបង់ ដោយបានចាប់ផ្តើមការវាយប្រហារខ្លាំងក្លាបំផុតរបស់ខ្លួន ខណៈផ្សែងយ៉ាងក្រាស់នៅខាងលើទីក្រុងបេរូតត្រូវបានមើលឃើញ ហើយអគារនានាបានបាក់រលំ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា បទឈប់បាញ់មិនរាប់បញ្ចូលក្រុមហេសបូឡាទេ ហើយអ៊ីស្រាអែល នឹង «បន្តវាយប្រហារក្រុមនេះ»។

មេដឹកនាំបក្សប្រឆាំងកោះតៃវ៉ាន់៖ដំណើរទស្សនកិច្ចនៅចិនដីគោកដើម្បីសាបព្រោះ«គ្រាប់ពូជនៃសន្តិភាព»

2026/04/09 10:33:30 am        108
មេដឹកនាំបក្សប្រឆាំងរបស់កោះតៃវ៉ាន់ ដែលជាអ្នកគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃពុធ៨មេសាសប្ដាហ៍នេះ ថា លោកស្រីសង្ឃឹមថានឹងសាបព្រោះ«គ្រាប់ពូជនៃសន្តិភាព» ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ចិនដីគោក ពេលនេះ។លោកស្រី Cheng Li-wun ប្រធានគណបក្ស Kuomintang (KMT) គឺជាមេដឹកនាំដំបូងគេរបស់គណបក្សនេះដែលបានទៅទស្សនកិច្ចប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រីត្រូវគេរំពឹងថានឹងជួបមេដឹកនាំចិនលោក Xi Jinping។ លោកស្រី Cheng បាននិយាយកាលពីថ្ងៃពុធក្នុងការអត្ថាធិប្បាយ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ថា រូបលោកស្រីសង្ឃឹមថាថ្ងៃនេះ ពួកលោកស្រី បានសាបព្រោះគ្រាប់ពូជនៃសន្តិភាព មិនត្រឹមតែសម្រាប់ប្រជាជនចិននៅសងខាងនៃច្រកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់។លោកស្រីបានថ្លែងបែបនេះក្នុងអំឡុងដំណើរទស្សនកិច្ចជានិមិត្តរូបទៅកាន់ទីក្រុង Nanjing ភាគខាងកើតប្រទេសចិន ជាទីដែលលោកស្រីបានទៅទស្សនកិច្ចមហាសារៈមន្ទីរនៃមេដឹកនាំបដិវត្តន៍លោក Sun Yat-sen ដែលគេស្គាល់ថាជាបិតានៃសង្គមចិនសម័យទំនើប និងជាឥស្សរជនប្រវត្តិសាស្ត្រដែលត្រូវបានគេគោរពទាំងនៅទីក្រុងប៉េកាំង និងតៃប៉ិ។ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនងកម្រិតខ្ពស់ជាមួយតំបន់តៃវ៉ាន់ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីលោកស្រី Tsai Ing-wen មកពីគណបក្សប្រជាធិបតេយ្យជឿនលឿនដែលមានទំនោរទៅរកការប្រកាសឯករាជ្យ បានឈ្នះតំណែងជាមេដឹកនាំកោះនេះ និងបានបដិសេធការអះអាងសិទ្ធិររបស់ទីក្រុងប៉េកាំងចំពោះកោះនេះ។លោកស្រីបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកស្រីនឹងក្លាយជាដំណើរប្រវត្តិសាស្ត្រនៃសន្តិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM