រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក
UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល

ព័ត៌មានអន្តរជាតិ

រុស្ស៊ីច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកកុំឲ្យ​បើក​ «ការវាយប្រហារជាប្រព័ន្ធ» លើទីក្រុងគីវ

2026/05/29 05:08:28 pm        37
សហរដ្ឋអាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) បានរិះគន់យ៉ាងខ្លាំងលើ​រុស្ស៊ី ហើយបានអំពាវនាវឲ្យ​បញ្ចៀស «ការវាយប្រហារជាប្រព័ន្ធ» ដែលបានសន្យា ប្រឆាំង​នឹង​ទីក្រុងគីវ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលការអំពាវនាវនេះ ហើយបានបញ្ជាក់សារជាថ្មីនូវការព្រមានដល់អ្នកការទូតបរទេសឲ្យ​ចាកចេញពីរដ្ឋធានីរបស់​ប្រទេស​អ៊ុយក្រែន។សេចក្តីថ្លែងការណ៍នេះ បានកើតឡើងក្នុងអំឡុងសម័យ​ប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលត្រូវបានស្នើ​ដោយអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីដោយប្រើប្រាស់​យាន​ដ្រូន​ និងមីស៊ីលរាប់រយគ្រឿង និង​គា្រប់ កាលពី​ថ្ងៃទី២៤ ខែឧសភា លើ​ទីក្រុងគីវ និងតំបន់ក្បែរៗនោះ។ការបាញ់ស្រោច​នេះ រួមមានការវាយប្រហារដោយមីស៊ីលបាលីស្ទិក​រយៈចម្ងាយមធ្យម Oreshnik ដែលមានសមត្ថភាពបំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដោយ​យ៉ាងហោចណាស់ជាលើកទី៣ ហើយ ដែលទីក្រុងមូស្គូបានបាញ់អាវុធប្រភេទ​នេះចូលទៅក្នុងទឹក​ដី​អ៊ុយក្រែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក។ដោយថ្កោលទោសការបាញ់ស្រោច​ កាល​ថ្ងៃទី២៤ ខែឧសភា លោកស្រី Tammy Bruce ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានហៅការប្រើប្រាស់មីស៊ីល​ Oreshnik របស់រុស្ស៊ីថា ជា «ការបង្កើន​ភាព​តាន​តឹង​​ដែលមិនអាចពន្យល់បាន គ្រោះថ្នាក់ និងគ្មាន​មេត្តា​» ក្នុង​សង្គ្រាមដែលបានផ្ទុះឡើងជាមួយនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២។តែ​យ៉ាង​ណាក្ដី ​ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzia បានបញ្ជាក់នូវ​ការអះអាងរបស់ទីក្រុងមូស្គូថា ការវាយប្រហារកាលពីថ្ងៃទី២៤ ខែឧសភា បានកំណត់គោលដៅលើមូលដ្ឋានយោធា និងចារកម្មសំខាន់ៗរបស់អ៊ុយក្រែន ហើយបានលើក​ឡើង​ម្ដង​ទៀតពី​​ការប្ដេជ្ញាបស់រុស្ស៊ី ក្នុងការបើកការវាយប្រហារថ្មី លើ «មជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត និងប៉ុស្តិ៍បញ្ជាការ» របស់ទីក្រុង​គីវ៕

មេបញ្ជាការ​ប្រចាំតំបន់អាស៊ី​របស់​មន្ទីរបញ្ចកោណ ​ស្វែងរក​មូលនិធិ ​ដើម្បី​ទប់ស្កាត់​ចិន​កុំ​ឲ្យក្រសោប​​តៃវ៉ាន់

2026/05/29 05:06:02 pm        33
ប្រមុខ​​បញ្ជាការ​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក ​បាន​ឲ្យ​ដឹង​​នៅក្នុងរបាយការណ៍មួយទៅកាន់សភាថា យោធាអាមេរិកកំពុងស្វែងរកដោយស្ងាត់ៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ ឬប្រយុទ្ធទល់​នឹង​​ចិន ជុំវិញ​បញ្ហា​កោះតៃវ៉ាន់ ក្នុង​នោះ​រួមទាំងការ​មាន​គ្រាប់បែកកម្ទេច​នាវាចម្បាំងថ្មី និងការ​ដាក់​មីនសមុទ្រទំនើបៗផង​ដែរ​។ឯកសារដែល​មាន​ចំនួន ១២១ទំព័រនេះ ប្រើភាសាកាន់តែ​តាន​តឹង​ ដើម្បីពិពណ៌នា អំពីចេតនាយោធារបស់ទីក្រុងប៉េកាំង ជាងរដ្ឋបាលលោកប្រធានាំធិបតី​ Donald Trump ដែលមានភាពផ្សះផ្សាជាមួយប្រទេសចិន ជាពិសេសមុនជំនួប​កំពូល​របស់លោក​ Trump ជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង​។នៅក្នុងរបាយការណ៍ទៅកាន់សមាជិក​សភា​អាមេរិកដែលសារព័ត៌មាន​ Bloomberg News ទទួលបាន​ លោក​ឧត្តមនាវីឯក Samuel Paparo បានលើក​ឡើងថា៖ «កងទ័ពរំដោះប្រជាជន (PLA) របស់​ប្រទេស​ចិន កំពុងមាន​នូវ​ការពង្រីកជា​ប្រវត្តិសាស្ត្រ នៅទូទាំងគ្រប់វិស័យទាំងអស់ ហើយកំពុងហ្វឹកហាត់ សម្រាប់បេសកកម្មចម្បងចំនួន ២។ ​ទី១ បង្ខំឲ្យ​កោះ​តៃវ៉ាន់ព្រមបង្រួប​បង្រួម​ និងទី២ ទប់ទល់នឹងសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយ​ការត្រៀមខ្លួនខាងយោធា ត្រូវបានកំណត់គោលដៅនៅឆ្នាំ២០២៧»។របាយការណ៍នេះរៀបរាប់យ៉ាង​លម្អិត អំពីរបៀបដែលអ្នករៀបចំផែនការយោធា នឹងបែង​ចែក​មូលនិធិ នៅតំបន់​អាស៊ី ពីសំណើថវិកាការពារជាតិចំនួន ១,៥សែនកោដិដុល្លាររបស់រដ្ឋបាលលោក Trump។ ហើយ​លោក​ឧត្តមនាវីឯក Paparo បានជំរុញឲ្យ​សមាជិកសភាអនុម័តការបង្កើន​ការចំណាយដ៏​ច្រើននេះ​ ដោយ​បង្កើន​ ៤៤ភាគរយខ្ពស់​ជាង​ឆ្នាំមុន ដើម្បី «ការពារមាតុភូមិ និងយក​ជ័យជម្នះ​លើ​យុទ្ធសាស្ត្រមិន​ស៊ី​ចង្វាក់គ្នា​​របស់​គូប្រជែង​»៕

យោធាអាមេរិកច្រានចោលអំណះអំណាងរបស់អ៊ីរ៉ង់ថា យន្តហោះរបស់ខ្លួនត្រូវគេបាញ់ទម្លាក់នៅជិតទីក្រុង Bushehr

2026/05/29 05:03:57 pm        41
យោធាសហរដ្ឋអាមេរិកនិយាយថា ពុំមានយន្តហោះសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុង Bushehr របស់ប្រទេសអ៊ីរ៉ង់នោះឡើយ បើទោះបីជាមានការអះអាងរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ក៏ដោយ ។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Farsរបស់អ៊ីរ៉ង់ រាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបាញ់មីស៊ីលចេញពីតំបន់ភាគខាងត្បូងប្រទេស ឆ្ពោះទៅរកគោលដៅបណ្តាលឲ្យយន្តហោះអាមេរិក ១គ្រឿង ធ្លាក់នៅទីក្រុង Bushehr។ ដោយឡែក ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ដែរថា យន្តហោះអាមេរិក ១គ្រឿង ត្រូវបានបាញ់ទម្លាក់នៅទីក្រុង Bushehr ដោយសំអាងដល់សម្តីរបស់លោកអភិបាលក្រុង Masoud Tangestani។ ទោះបីជាយ៉ាងណាក៏ដោយ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយនៅលើក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា គ្មានយន្តហោះសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់ ដូចការអះអាងរបស់អ៊ីរ៉ង់នោះឡើយ ៕

អ៊ីស្រាអែលផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ប្រមុខ UN ដោយសារការ​បញ្ចូល​ក្នុង​​បញ្ជីខ្មៅអំពើហិង្សាផ្លូវភេទ

2026/05/29 04:43:34 pm        39
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានប្រកាសកាល​ពី​ថ្ងៃព្រហស្បតី (ទី២៨ ខែឧសភា ឆ្នាំ២០២៦) ថា ​អ៊ីស្រាអែលកំពុងផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយប្រមុខ​អង្គការសហប្រជាជាតិ (UN) គឺ​លោក Antonio Guterres ដោយនិយាយថា វាគឺ​ជា «រឿង​ហួសហេតុ​» ដែលប្រទេស​នេះ​ត្រូវបានដាក់បញ្ចូល​ទៅ​ក្នុងបញ្ជីខ្មៅ ពាក់​ព័ន្ធ​នឹង​អំពើហិង្សាផ្លូវភេទ នៅក្នុងតំបន់ជម្លោះ។នៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្ដាញ​សង្គម X ឯកអគ្គរដ្ឋទូត លោក​ Danny Danon បានលើកឡើង​ថា៖ «យើងសូម​បញ្ចប់​ទំនាក់ទំនង​ជាមួយអគ្គលេខាធិការរូបនេះ»។ ដោយសំដៅទៅលើរបាយការណ៍ដែល​នឹង​ចេញ​ផ្សាយ​ពីការិយាល័យរបស់លោក Guterres លោកបានបន្ត​ថា៖ «ការសម្រេចដាក់អ៊ីស្រាអែលចូលក្នុងបញ្ជីខ្មៅ និងចោទប្រកាន់យើងថា ប្រើប្រាស់អំពើហិង្សាផ្លូវភេទជាអាវុធសង្គ្រាម គឺជាការសម្រេចចិត្តដ៏​ហួសហេតុ​ដែល​មិន​អាច​ទទួលយក​បាន​»។លោក​បាន​បន្ថែម​ថា៖ «អគ្គលេខាធិការរូប​នេះ​ និងក្រុមរបស់គាត់ បន្តផ្សព្វផ្សាយការនិយាយ​កុហក ពាក់​ព័ន្ធ​នឹង​អ៊ីស្រាអែល។ ការដាក់យើង និងក្រុម​ភេរវករហាម៉ាស នៅក្នុងបញ្ជីដូចគ្នា គឺមិនអាចទទួលយកបានឡើយ​»។ចំណែក​ក្រសួងការបរទេសអ៊ីស្រាអែលបានហៅការដាក់ប្រទេសនេះ នៅក្នុងបញ្ជីអំពើហិង្សាផ្លូវភេទរបស់ UN ថា «ជារឿង​គួរអាម៉ាស់ និងមិនសមហេតុផល» សោះ​។ បេសកកម្មអ៊ីស្រាអែល ប្រចាំ UN បានបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងមិនមានទំនាក់ទំនងជាមួយការិយាល័យរបស់​អគ្គលេខាធិការ​ទៀត​ទេ​ ដរាបណាលោក Guterres នៅតែកាន់តំណែងនេះ។គួរបញ្ជាក់​ថា របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការ UN ស្តីពីអំពើហិង្សាផ្លូវភេទ ទាក់ទងនឹងជម្លោះ ត្រូវបានបង្ហាញជាធម្មតា ទៅកាន់រដ្ឋពាក់ព័ន្ធ មុនពេលចេញ​ផ្សាយ​សាធារណៈ។ នៅក្នុងខែសីហា ឆ្នាំ២០២៥ របាយការណ៍នេះ បានព្រមានថា អ៊ីស្រាអែលអាចត្រូវបានបន្ថែមទៅក្នុងបញ្ជីភាគី ដែលសង្ស័យថា បាន ឬទទួលខុសត្រូវ ចំពោះអំពើហិង្សាផ្លូវភេទ ក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ៕

អ៊ីស្រាអែល និងរុស្ស៊ីត្រូវបានបន្ថែមទៅក្នុងបញ្ជីខ្មៅរបស់ UN ពាក់ព័ន្ធ​អំពើហិង្សាផ្លូវភេទ ក្នុងជម្លោះ

2026/05/29 04:37:19 pm        36
យោងតាមរបាយការណ៍ដែលបានពិនិត្យដោយសារព័ត៌មាន AFP កាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) បាន​ឲ្យ​ដឹង​ថា កងកម្លាំងសន្តិសុខអ៊ីស្រាអែល និងរុស្ស៊ី ត្រូវបានបន្ថែមទៅក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីអំពើហិង្សាផ្លូវភេទ ក្នុងជម្លោះ។ដោយ​ត្រូវបានចេញ​ជារៀងរាល់ឆ្នាំដោយ UN បញ្ជី​នេះ​រួមមានក្រុមរដ្ឋ និងមិនមែនរដ្ឋរាប់សិបដែលសង្ស័យថា បានពាក់​ព័ន្ធ​ «ជាប្រព័ន្ធ" ក្នុងអំពើហិង្សាផ្លូវភេទ នៅក្នុងប្រទេសនានា​ ដូចជាស៊ូដង់ ហៃទី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មីយ៉ាន់ម៉ា ស៊ីរី និងម៉ាលីជាដើម​។ កាលពីខែសីហា ឆ្នាំមុន អគ្គលេខាធិការ UN លោក Antonio Guterres បានព្រមានអ៊ីស្រាអែល និងរុស្ស៊ីអំពីលទ្ធភាព​ដែល​អាច​មាន​ការដាក់បញ្ចូលទៅ​ក្នុងបញ្ជីនេះ។ ទោះបីជាមានការព្រមានក៏ដោយ ក៏របាយការណ៍នេះ លើក​ឡើង​ថា «ឧប្បត្តិហេតុ និងគំរូនៃអំពើហិង្សាផ្លូវភេទនៅតែត្រូវ​បាន​បន្តកត់ត្រា ដោយ UN ក្នុងសង្គ្រាមនៅអ៊ុយក្រែន និងនៅទឹកដីប៉ាឡេស្ទីនដែលត្រូវបាន​កាន់កាប់។យោងតាមរបាយការណ៍ដែលសារព័ត៌មាន​ AFP បាន​ឃើញ​ មុនពេលចរាចរ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ បាន​បង្ហាញ​ថា អ្នកស៊ើបអង្កេត UN បានប្រឈមមុខនឹង `ការបដិសេធមិនឲ្យ​ចូលប្រើប្រាស់ជាបន្តបន្ទាប់» ពីអាជ្ញាធរ នៅក្នុងប្រទេសទាំងពីរ។របាយការណ៍នេះ បាន​បញ្ជាក់​ថា ទាក់ទងនឹងអ៊ីស្រាអែល «នៅឆ្នាំ២០២៥ គំរូនៃអំពើហិង្សាផ្លូវភេទលើ​ជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន នៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីនដែលត្រូវបាន​កាន់កាប់ នៅតែត្រូវបាន​បន្តកត់ត្រា»។ សម្រាប់​រុស្ស៊ីវិញ​ របាយការណ៍នេះបានបង្ហាញពីអំពើហិង្សាផ្លូវភេទ នៅក្នុងទឹកដីរបស់​អ៊ុយក្រែនដែលត្រូវ​បាន​កាន់កាប់ និងនៅក្នុងប្រទេសរុស្ស៊ីផ្ទាល់​ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ និងសេវាពន្ធនាគារ ជាពិសេស លើ​អ្នកទោសសង្គ្រាម (ឈ្លើយសឹក) ដែលបានផ្តល់សក្ខីកម្ម បន្ទាប់ពីពួកគេ​ត្រូវបាន​ដោះលែង​។គួរ​បញ្ជាក់ថា រុស្ស៊ី ចាប់តាំងពីឆ្នាំ២០២៣ និងអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០២៤ ក៏បានមាន​ឈ្មោះ​ផង​ដែរ​នៅក្នុង «បញ្ជីពេញ​ដោយ​ភាព​អាម៉ាស់» ប្រចាំឆ្នាំមួយផ្សេងទៀតរបស់ UN ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាក់ទងនឹងអំពើហិង្សា លើ​កុមារ នៅក្នុងជម្លោះ៕

ប្រធានមន្ទីរបច្ចកោណ ធ្វើដំណើរទៅដល់សិង្ហបុរី សម្រាប់វេទិកាសន្តិសុខអាស៊ី

2026/05/29 04:34:04 pm        40
រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានធ្វើដំណើរទៅដល់សិង្ហបុរីនៅថ្ងៃសុក្រនេះ មុនវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងសប្តាហ៍នេះ ។ រដ្ឋមន្រ្តីការពារជាតិចិនលោក Dong Jun ពុំចូលរួមព្រឹត្តការណ៍ក្នុងសប្តាហ៍នេះឡើយ ក្រោយទីក្រុងប៉េកាំងនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងបញ្ជូនគណៈប្រតិភូរបស់ក្រុមអ្នកជំនាញ និងក្រុមអ្នកស្រាវជ្រាវមកពីកងទ័ពរំដោះប្រជាជនឲ្យចូលរួមវេទិកាសន្តិសុខមួយនេះ ។ លោក Jiang Bin គឺជាអ្នកនាំពាក្យក្រសួងការជាតិចិន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចិននឹង តំណាងដោយក្រុមមន្រ្តីមកពីវិទ្យាស្ថាន និងកងទ័ពជើងទឹកគ្រប់គ្រងដោយកងទ័ពរំដោះប្រជាជន ។ កាលពីឆ្នាំមុន ទីក្រុងប៉េកាំង បានបញ្ជូនគណៈប្រតិភូកម្រិតទាបស្រដៀងគ្នានេះផងដែរ ដើម្បីចូលរួមព្រឹត្តការណ៍មួយនេះ ។ វាគឺជាឆ្នាំទី ២ហើយ ដែលរដ្ឋមន្រ្តីការពារចិនលោក Dong Jun ពុំចូលរួមវេទិកាខាងលើ គឺជាព្រឹត្តការណ៍មួយដែលនឹងផ្តល់នូវឱកាសដ៏កម្រមួយ សម្រាប់ការប្រាស្រ័យទាក់ទងគ្នា រវាងប្រធានការពារជាតិចិន និងសហរដ្ឋអាមេរិក ។នៅក្នុងពិធីជួបជុំគ្នាកាលពីឆ្នាំមុននៅសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានចាត់ទុកចិនថា ជាការគំរាមកំហែងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនិងជំរុញឲ្យសម្ព័ន្ធមិត្តអាស៊ី បង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីទប់ទល់ជាមួយទីក្រុងប៉េកាំង ។ក្រុមមន្រ្តីនៅទីក្រុងប៉េកាំង និយាយថា សេចក្តីអត្ថាធិប្បាយបែបនេះ បង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន ហើយនិងបានរិះគន់ទីក្រុងវ៉ាស៊ីនតោនថា បានបង្កភាពតានតឹងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕

លោកស្រី Kallas៖ EU នឹងបន្តទាមទារឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ជាបុរេលក្ខខណ្ឌសម្រាប់ការចរចា

2026/05/29 04:31:07 pm        47
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប(EU)ថា សហភាពអឺរ៉ុបនឹងបន្តទាមទារឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ជាបុរេលក្ខខណ្ឌសម្រាប់ការចរចាជាមួយរុស្ស៊ី។ លោកស្រី Kallas បានកត់សម្គាល់ថា សហភាពអឺរ៉ុបជឿជាក់ថា «បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ គឺជាតម្រូវការជាមុនសម្រាប់ការចរចាសន្តិភាពគ្រប់ប្រភេទ» ។ យោងតាមលោកស្រី រុស្ស៊ីក៏ត្រូវតែបញ្ឈប់ «ប្រតិបត្តិការបំផ្លិចបំផ្លាញ ការវាយប្រហារតាមអ៊ីនធឺណិត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត» និង «ការរំលោភបំពានដែនអាកាសនៅទូទាំងអឺរ៉ុប»។ប្រធានសេវាការទូតអឺរ៉ុបជឿជាក់ថា៖«ការកំណត់យោធារបស់អ៊ុយក្រែន ខណៈពេលដែលរុស្ស៊ីកំពុងបំពាក់អាវុធឡើងវិញ» នឹង «គំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុប» ហើយដូច្នេះ «ប្រសិនបើមានចន្លោះប្រហោងសម្រាប់កងទ័ពអ៊ុយក្រែន ក៏ត្រូវតែមានការកំណត់សម្រាប់កងទ័ពរុស្ស៊ីផងដែរ»។តាមទស្សនៈរបស់លោកស្រី «កិច្ចព្រមព្រៀងសន្តិភាពណាមួយ» ត្រូវតែរួមបញ្ចូលការទទួលស្គាល់សិទ្ធិរបស់អ៊ុយក្រែន»ក្នុងការជ្រើសរើសសម្ព័ន្ធភាពផ្ទាល់ខ្លួន»៕

មន្ត្រីសន្តិសុខជាន់ខ្ពស់៖ ជម្លោះនៅមជ្ឈិមបូព៌ាបង្ហាញថា លោកខាងលិច គឺមិនគួរឲ្យទុកចិត្តបានទេ

2026/05/29 04:28:22 pm        36
លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ា បានបង្ហាញថា លោកខាងលិច គឺមិនអាចពឹងផ្អែក ជាអ្នកធានាសន្តិសុខបានទេ។ លោក Shoigu បានថ្លែងនៅក្នុងកិច្ចប្រជុំលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ី និងអាស៊ី កណ្តាល ដែលធ្វើឡើងជាផ្នែកមួយនៃវេទិកាសន្តិសុខអន្តរជាតិថា៖«ព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា បានបង្ហាញម្តងទៀតថា ការពឹងផ្អែកលើលោកខាងលិចជាអ្នកធានាសន្តិសុខ មិនមែនជាយុទ្ធសាស្ត្រដ៏ឈ្លាសវៃបំផុតនោះទេ»។លោកបានបន្ថែមថា៖«មានហានិភ័យដែលបង្ហាញឲ្យឃើញហើយថា លោកខាងលិច នឹងមិនត្រឹមតែបរាជ័យក្នុងការបំពេញកាតព្វកិច្ចសន្តិសុខរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យដៃគូនិងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឈមនឹងគ្រោះថ្នាក់ ដើម្បីសម្រេចគោលដៅរបស់ខ្លួនផងដែរ»៕

ការប៉ះទង្គិចគ្នារវាងអាមេរិកនិងអ៊ីរ៉ង់ មិនធ្វើឲ្យបរាជ័យដល់កិច្ចព្រមព្រៀងដែលជិតសម្រេចបាននោះទេ

2026/05/29 04:25:49 pm        33
ការបើកច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់មួយនៅក្នុងអនុស្សរណៈនៃការយោគយល់ សេចក្តីព្រាងផ្សេងៗត្រូវបានផ្សព្វផ្សាយនៅជុំវិញទីក្រុងវ៉ាស៊ីនតោនឌីស៊ី។វាត្រូវបានលើកឡើងថា ដរាបណាអ៊ីរ៉ង់និយាយថា ច្រកសមុទ្រ Hormuz បើកសម្រាប់អាជីវកម្មដូចធម្មតា សហរដ្ឋអាមេរិកនឹងដកចេញប្រតិបត្តិការដាក់សម្ពាធសេដ្ឋកិច្ច ដែលនេះគឺជាការបិទផ្លូវទឹកនៅកំពង់ផែអ៊ីរ៉ង់ ហើយនឹងមានការលើកលែងមួយចំនួនដើម្បីអនុញ្ញាតឱ្យអ៊ីរ៉ង់ ចាប់ផ្តើមនាំចេញប្រេង។ទន្ទឹមនឹងនេះ នឹងមានរយៈពេល៦០ថ្ងៃដែលប្រទេសទាំងពីរអាចចរចាអំពីបញ្ហាធំៗ ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា នឹងគ្មានអាវុធនុយក្លេអ៊ែរទេ ពុំមែនតែនៅពេលនេះទេ និងជាអ្វីដែលពួកគេធ្វើជាមួយសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួច។ពិតណាស់ គំនិតថាតើអ៊ីរ៉ង់ នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការទ្រព្យសកម្មរបស់ខ្លួនដែរឬយ៉ាងណាជាទ្រព្យដែលត្រូវបានបង្កកនៅក្នុងសហរដ្ឋអាមេរិក នោះនៅតែមានកិច្ចពិភាក្សាជាច្រើនទៀតដែលត្រូវបន្ត ហើយជាការពិត កិច្ចព្រមព្រៀងចុងក្រោយណាមួយនឹងអាស្រ័យលើ លោក ដូណាល់ ត្រាំ។

ប្រទេសស៊ុយអែត នឹងបញ្ជូនយន្តហោះចម្បាំង Gripen ទៅឲ្យអ៊ុយក្រែន

2026/05/29 04:23:19 pm        55
ប្រទេសស៊ុយអែត បាននិយាយថា ខ្លួននឹងចាប់ផ្តើមបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែននៅមុនឆ្នាំ ២០៣០។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញក្តីសង្ឃឹមថា យន្តហោះទាំងនេះនឹងពង្រឹងការការពារដែនអាកាសរបស់ប្រទេសលោក។ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson និងលោក Zelenskyy បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីកិច្ចពិភាក្សានៅប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍។ លោក Kristersson បាននិយាយថា ការបញ្ជូនយន្តហោះ Gripen ថ្មីចំនួន ២០ គ្រឿង ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅមុនឆ្នាំ ២០៣០។ មេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងកាលពីក្នុងខែតុលា ឆ្នាំ ២០២៥ សម្រាប់អ៊ុយក្រែន ដើម្បីទិញយន្តហោះចម្បាំង Gripen រហូតដល់ ១៥០ គ្រឿង។លោកនាយករដ្ឋមន្ត្រី ក៏បាននិយាយផងដែរថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយយន្តហោះ Gripen ម៉ូឌែលបច្ចុប្បន្នរបស់ខ្លួនរហូតដល់ ១៦ គ្រឿងពីយោធាស៊ុយអែត ដោយចាប់ផ្តើមនៅដើមឆ្នាំក្រោយ។លោក Kristersson បានចាត់ទុកការសម្រេចចិត្តនេះថាជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសស៊ុយអែត និងបាននិយាយថា វាក៏ពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែនជាសំខាន់ផងដែរ។អ៊ុយក្រែន ប្រឈមទៅនឹងបញ្ហានៃការបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីដោយយានដ្រូន និងមីស៊ីលបាលីស្ទីក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក
05/29/2026 08:05 PM
UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
05/29/2026 08:05 PM
មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
05/29/2026 08:05 PM
ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល
05/29/2026 08:05 PM
ឥណ្ឌារំពឹងថា ភ្លៀងធ្លាក់អំឡុងរដូវវស្សាឆ្នាំ ២០២៦ ទាបជាងកម្រិតមធ្យមរាល់ដង
05/29/2026 08:05 PM
ប្រធានាធិបតី៖ រ៉ូម៉ានីបិទស្ថានកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង Constanta
05/29/2026 07:05 PM
ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
05/29/2026 07:05 PM
លោក Zelenskyy៖ រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី លើអ៊ុយក្រែន
05/29/2026 07:05 PM
ប្រទេស​ជប៉ុនចូលរួមបេសកកម្មគាំទ្រអ៊ុយក្រែនរបស់​អង្គការ​ណាតូ ជាលើកដំបូង
05/29/2026 07:05 PM
លោក Rutte ៖ អង្គការណាតូ ត្រៀមខ្លួនការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្ត
05/29/2026 07:05 PM