ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង

ព័ត៌មានអន្តរជាតិ

ការវាយប្រហារឆ្លងព្រំដែនរវាងអ៊ុយក្រែន និងរុស្ស៊ី បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់

2026/06/12 07:53:22 pm        12
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ នៅតំបន់ព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈពេលដែលភាគីទាំង ២ បើកការវាយប្រហារលើគ្នាទៅវិញទៅមក ។អភិបាលតំបន់ស្តីទីលោក Egor Kovalchuk និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមនាថ្ងៃសុក្រនេះថា នៅភាគីរុស្ស៊ី ជនស៊ីវិល ២នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២នាក់ផ្សេងទៀត រងរបួស នៅក្នុងតំបន់ Bryansk របស់លោក ក្រោយទីក្រុវគីវ បើកការវាយប្រហារដោយកាំភ្លើងធំលើការតាំងលំនៅ Suzemka ។ ចំណែកឯអភិបាលតំបន់ Tatarstan លោក Rustam Minnikhanov និយាយថា យានដ្រូនបានវាយប្រហារផងដែរអគារផ្ទះល្វែងនៅតំបន់ភាគកណ្តាលរបស់រុស្ស៊ីមួយនេះ ។លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ការងារផលិតកម្ម ពុំបានផ្អាកនោះទេ ប៉ុន្តែលោកពុំបានបញ្ជាក់ថានៅរោងចក្រណាមួយនោះឡើយ ។ដោយឡែក អភិបាលតំបន់ Samara លោក Vyacheslav Fedorishchev និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ទីក្រុង Togliatti ដែលជាទីតាំងស្ថិតនៅរបស់ក្រុមហ៊ុនផលិតរថយន្តធំបំផុត Avtovaz របស់រុស្ស៊ី រងការវាយប្រហារដោយយានដ្រូនផងដែរ ៕

លោក Netanyahu និងលោក Trump យល់ស្របគ្នាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ​

2026/06/12 07:53:01 pm        21
ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក​ Donald Trump បង្ហាញនូវ​សុទិដ្ឋិនិយម អំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu បន្តកិច្ច​ប្រឹង​ប្រែង​របស់លោក ក្នុង​ផ្ដល់​រូប​ភាព​អំពីកិច្ចព្រមព្រៀងដែលអាចកើតមាននេះថា ជាសមិទ្ធផល សម្រាប់អ៊ីស្រាអែល ឬយ៉ាងហោចណាស់កម្រិត​ការខូចខាតខាង​នយោបាយនៃកិច្ចព្រមព្រៀង ដែលមិនដោះស្រាយកង្វល់ភាគច្រើនរបស់អ៊ីស្រាអែល។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក Netanyahu បានផ្ដល់ការ​សន្យាថា៖ «ដរាបណាខ្ញុំជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរជា​ដាច់ខាត​»។ លោកបាន​បន្តថា៖ «មានកិច្ចព្រមព្រៀងពេញលេញ រវាងលោកប្រធានាធិបតី Trump និងរូប​ខ្ញុំ ជុំវិញ​បញ្ហានេះ»។លោក Netanyahu និយាយទៀត​ថា លោកបានដឹកនាំការប្រយុទ្ធអន្តរជាតិ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ។ លោកបាន​បញ្ជាក់​ថា៖ «បើគ្មានការតស៊ូនេះទេ អ៊ីរ៉ង់នឹង​ផលិត​បានគ្រាប់បែកនុយក្លេអ៊ែរជាយូរមកហើយ ដើម្បីបំផ្លាញអ៊ីស្រាអែល»។លោកបាន​សង្កត់ធ្ងន់​​ថា៖ «អ៊ីរ៉ង់កំពុងធ្វើការ ដើម្បីបំផ្លាញរដ្ឋជ្វីហ្វ ហើយខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំ ដើម្បីរារាំង​ពួកគេមិន​សម្រេចកិច្ច​ការ​នេះ​។ ដរាបណាខ្ញុំជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល រៀង​នោះ​នឹងមិនកើតឡើងឡើយ​»៕

ប្រភព៖ អនុស្សរណៈសន្តិភាព រវាងអាមេរិក និងអ៊ីរ៉ង់ អាចត្រូវបានចុះហត្ថលេខានាថ្ងៃទី១៤ ខែមិថុនា នៅស្វីស

2026/06/12 07:52:26 pm        36
ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters ​នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា អនុស្សរណៈ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ឈប់សង្គ្រាមរបស់ភាគី​ទាំង​២ អាចត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែមិថុនា ដោយទីក្រុងហ្សឺណែវរបស់​ប្រទេស​ស្វីស បានក្លាយជាទីកន្លែងដ៏ទំនងបំផុត ក្នុង​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​។ប្រភពនេះបាននិយាយថា ភាសានៅក្នុងអនុស្សរណៈនេះ នៅតែស្ថិត​ក្នុង​ដំណាក់​កាល​បញ្ចប់ចុង​ក្រោយ​ ហើយប្រទេស​អ៊ីរ៉ង់កំពុងប្រកាន់ខ្ជាប់នូវគោល​ជំហររបស់ខ្លួន ដែល​ថា កិច្ចព្រមព្រៀងនេះ ក៏ត្រូវតែបញ្ចប់ការប្រយុទ្ធគ្នានៅលីបង់ផងដែរ ជាកន្លែងដែលអ៊ីស្រាអែលបានប្រយុទ្ធជាមួយ​កងជីវពលហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។គោលបំណង គឺដើម្បីបញ្ចប់ពាក្យពេចន៍ក្នុង​អនុស្សរណៈនេះ នៅថ្ងៃទី១៣ ខែមិថុនា ដូច្នេះ កិច្ចព្រមព្រៀងនេះ អាចត្រូវបានចុះហត្ថលេខាដោយអនុប្រធានាធិបតីអាមេរិក លោក J.D. Vance និងប្រធានសភាអ៊ីរ៉ង់ លោក Mohammed Baqer Qalibaf។ មិនទាន់មានទីកន្លែងណាមួយត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែទីក្រុងហ្សឺណែវ បានក្លាយជាទីកន្លែងដែលទំនងជាគេ​បំផុត។ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពី​ថ្ងៃទី១១ ខែមិថុនាថា លោកកំពុងលុបចោលការវាយប្រហារថ្មីលើអ៊ីរ៉ង់ ពីព្រោះកិច្ចព្រមព្រៀងនេះរួចរាល់ហើយ។ លោកបានប្រាប់អ្នកសារ​ព័ត៌មានថា៖ «យើងទើបតែបានដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់បានយ៉ាងល្អប្រសើរ​»។ប៉ុន្តែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដូចដែលបានពិពណ៌នានៅថ្ងៃទី១២ ខែមិថុនា ដោយមន្ត្រីអ៊ីរ៉ង់ ហាក់ដូចជាផ្តល់ជូនទីក្រុងតេអេរ៉ង់នូវអ្វីដែលខ្លួនបានទាមទារ រហូតមកដល់ពេលនេះ៕

អ្នកអន្តោប្រវេសន៍មានការដឹងគុណជាខ្លាំង ពេលបានជួបសម្តេចប៉ាប Leo នៅកោះ Gran Canaria

2026/06/12 07:51:55 pm        34
ជនអន្តោប្រវេសន៍ដែលនបានចូលរួមពិធីជួបជុំគ្នាជាមួយសម្តេចប៉ាប Leo នៅកោះ Gran Canaria បានរៀបរាប់ថា ដំណើរទស្សនកិច្ចរបស់សម្តេចប៉ា គឺជាពេលវេលាដ៏កម្រមួយនៃការទទួលស្គាល់ និងក្តីសង្ឃឹម ។ពួកគេមួយចំនួននិយាយថា ការជួបជាមួយសម្តេចប៉ាប លើសពីអារម្មណ៍សាសនា និងផ្តល់អារម្មណ៍មនុស្សធម៌ចែករំលែក ខណៈពួកគេមួយចំនួនទៀត បង្ហាញក្តីសង្ឃឹមថា វត្តមានរបស់ព្រះអង្គ អាចជួយបង្វែរចំណាប់អាម្មណ៍មកលើស្ថានភាពដ៏លំបាករបស់ពួកគេ ។សម្តេចប៉ាប បានចោលកម្រងផ្កាចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ ពីលើកំពង់ផែ Arguineguin ជាការរំឭកដល់ជនអន្តោប្រវេសន៍ដែលបានស្លាប់ អំឡុងការប៉ុនប៉ងឆ្លងមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិច ទៅកាន់ប្រជុំកោះ Canaryរបស់អេស្ប៉ាញ ។ប្រជុំកោះ Canary ដែលមានចម្ងាយប្រហែលជាង ១ពាន់គ.មពីប្រទេសអេស្ប៉ាញ បានមើលឃើញការហក់ឡើងខ្ពស់នៃការមកដល់របស់ជនអន្តោប្រវេសន៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ មនុស្សរាប់ពាន់នាក់ បានប្រថុយអាយុជីវិតរបស់ពួកគេ ដើម្បីធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ។យោងតាមតួលេខពីអង្គការក្រៅរដ្ឋាភិបាល Caminando Fronteras បានឲ្យដឹងថា មនុស្សជាង ៣ពាន់នាក់ បានស្លាប់ ក្នុងឆ្នាំ ២០២៥ អំឡុងពេលព្យាយាមធ្វើដំណើរទៅកាន់ប្រជុំកោះ Canary ៕

លោក Trump នឹងបើកឡើងវិញតំបន់នេសាទត្រីនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច

2026/06/12 07:51:27 pm        29
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងស្តាឡើងវិញការចូលដល់ការនេសាទពាណិជ្ជកម្មនៅតំបន់ខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច គឺជាជំហានមួយលោកនិយាយថា នឹងធ្វើឲ្យតម្លៃគ្រឿងសមុទ្រចុះថោក និងជំរុញធុរកិច្ចសម្រាប់ក្រុមអ្នកនេសាទសហរដ្ឋអាមេរិក ។ថ្លែងនៅឯការិយាល័យ Oval ស្ថិតក្នុងសេតវិមានជាមួយសមាជិកគណៈរដ្ឋមន្រ្តី និងក្រុមមន្រ្តីឧស្សាហកម្ម លោក Trumpនិយាយថា វិធានការនេះ នឹងបើកឡើងវិញតំបន់រឹតត្បិតកាលពីមុនចំនួន ៣កន្លែង ។លោកបន្តថា ដូច្នេះហើយលោក ត្រូវចាត់វិធានការ ដើម្បីធ្វើឲ្យតម្លៃគ្រឿងសមុទ្រចុះថោក និងបង្កើតប្រាក់ចំណូលរាប់លានដុល្លារនៅក្នុងធុរកិច្ចថ្មី សម្រាប់ប្រជានេសាទដ៏អស្ចារ្យរបស់ពួកយើង ។លោក Trump និយាយទៀតថា ការសម្រេចចិត្តនេះ នឹងត្រូវចូលទៅក្នុងដែនទឹកវិញដែលកាលពីមុនជាតំបន់ពុំអនុញ្ញាតសម្រាប់ប្រតិបត្តិករសហរដ្ឋអាមេរិក ខណៈគូប្រជែងបរទេស អាចនេសាទបាននៅទីនោះ ៕

លោក Trump និងលោក Netanyahu ពិភាក្សាអនុស្សរណៈយោគយល់ជាមួយអ៊ីរ៉ង់

2026/06/12 07:30:05 pm        52
ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានពិភាក្សាលើអនុស្សរណៈយោគយល់លេចចេញជារូបរាងឡើងជាមួយអ៊ីរ៉ង់ ក្នុងនោះលោក Netanyahu ស្វាគមន៍ការប្តេជ្ញាចិត្តរបស់លោក Trumpថា កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រណាមួយនឹងត្រូវឲ្យអ៊ីរ៉ង់បំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ ។សេចក្តីថ្លែងការណ៍បង្ហោះដោយការិយាល័យលោក Netanyahu នៅលើបណ្តាញព័ត៌មានសង្គម X និយាយថា មេដឹកនាំអ៊ីស្រាអែលរូបនេះ បង្ហាញការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់លោក Trumpថា កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ ត្រូវតែយកចេញសម្ភារចម្រាញ់នុយក្លេអ៊ែរ ការកម្ទេចចោលហេដ្ឋារចនាសម្ព័ន្ធចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម កំណត់ផលិតកម្មមីស៊ីល និងការបញ្ឈប់ការគាំទ្ររបស់អ៊ីរ៉ង់លើអ្វីដែលគេចាត់ទុកថាជាក្រុមភេរវកម្មនៅក្នុងតំបន់ ។យោងតាមសេចក្តីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា លោក Netanyaho និយាយថា ស្របពេលដែលអ៊ីស្រាអែលមិនមែនជាភាគីនៅក្នុងអនុស្សរណៈយោគយល់ លោកស្វាគមន៍គោលជំហររបស់សហរដ្ឋអាមេរិកលើលក្ខខណ្ឌ ត្រូវការសម្រាប់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រជាមួយអ៊ីរ៉ង់ ៕

ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងទៅទស្សនកិច្ចនៅ​ប្រទេសចិន នា​សប្តាហ៍ក្រោយ

2026/06/12 07:08:41 pm        59
ទីក្រុងប៉េកាំងបាន​ឲ្យ​ដឹង​នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ប្រធានាធិបតីរបស់​សហភាព​មីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង (Min Aung Hlaing) នឹងទៅទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយសមភាគីរបស់លោក គឺលោក ស៊ី ជីនពីង (Xi Jinping)។យោងតាមក្រសួងការបរទេសចិន បាន​ឲ្យ​ដឹង​ថា លោក មីន អ៊ុង ឡាំង ដែលរដ្ឋាភិបាលរបស់លោក បានសន្យាថា នឹងបង្កើនពាណិជ្ជកម្មជាមួយចិន នឹងមកទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា។អ្នកនាំពាក្យក្រសួង លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ​ថា៖ «ប្រទេសចិនទន្ទឹងរង់ចាំធ្វើការជាមួយសហភាព​មីយ៉ាន់ម៉ា តាមរយៈដំណើរទស្សនកិច្ចរបស់លោក​ប្រធានាធិបតី មីន អ៊ុង ឡាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ​»។ដំណើរនេះនឹងក្លាយជាទស្សនកិច្ចផ្លូវ​រដ្ឋទី២ របស់មេដឹកនាំមីយ៉ាន់ម៉ា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីស៊ីវិល ក្នុងខែមេសា បន្ទាប់ពីបាន​ធ្វើ​ដំណើរទៅកាន់ប្រទេសឥណ្ឌា។គួរបញ្ជាក់​ថា ប្រទេសអាស៊ីអាគ្នេយ៍នេះត្រូវបានស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ឯកោខាងការទូត ចាប់តាំងពីមាន​រដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi)។ កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយ​ក្រុមប្រឆាំងជាច្រើន ចាប់តាំងពីរដ្ឋប្រហារនោះ​៕

នគរបាលបង្រ្កាបកុបកម្មរារាំងបាតុករមិនឲ្យធ្វើដំណើរទៅកាន់កាន់ពហកីឡដ្ឋាន Mexico City

2026/06/12 07:06:13 pm        37
នគរបាលបង្រ្កាបកុបកម្ម បានរារាំងក្រុមបាតុករមិនឲ្យចូលទៅកាន់តំបន់នៅជិតពហុកីឡដ្ឋាន Mexico City ស្របពេលព្រឹត្តការណ៍ FIFA World Cup 2026 បានបើកពិធីចាប់ផ្តើមការប្រកួត ។រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជាក់ថា ចលនាសង្គមចំនួន ១៩ មានគម្រោងតវ៉ានៅជិតពហុកីឡដ្ឋាននេះ អំឡុងសប្តាហ៍នៃការបើកព្រឹត្តការណ៍ World Cup ។គួរឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងបាតុកម្ម ដែលដឹកនាំដោយក្រុមបំបែកពីសហជីពគ្រូបង្រៀន CNTE បន្ទាប់ពីមានការតវ៉ារយៈពេល ១សប្តាហ៍ដែលប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានហៅថា ជាការបង្កហេតុ ។ លោកស្រី Sheinbaum បានប្រាប់សន្និសីទសារព័ត៌មានថា ដូចអ្វីបង្ហាញឲ្យឃើញ ថាតើស្ថានភាពនៅម៉ិកស៊ិក កំពុងមានសភាពអាក្រក់កម្រិតណាទៅ ។ ការបិទផ្លូវរបស់នគរបាល បានរារាំងក្រុមបាតុករមិនឲ្យចូលទៅដល់ពហុកីឡដ្ឋាន Azteca ដែលនឹបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបើកឆាកព្រឹត្តិការណ៍ World Cup កាលពីថ្ងៃទី១១ ខែមិថុនា ។ សូមបញ្ជាក់ថា ប្រទេសម៉ិកស៊ិក កំពុងធ្វើជាសហម្ចាស់ផ្ទះព្រឹត្តការណ៍បាល់ទាត់ FIFA World Cup 2026 ជាមួយសហរដ្ឋអាមេរិក និងកាណាដា ៕

ប្រភព៖ ឥណ្ឌាកោះអញ្ជើញអ្នកការទូតជាន់ខ្ពស់អាមេរិកលើកទី២ ដើម្បីតវ៉ាការវាយប្រហារលើ​នាវា​ នៅ​សមុទ្រអូម៉ង់

2026/06/12 07:04:01 pm        33
ប្រភពមួយរូប​ពីឥណ្ឌា បាននិយាយថា ប្រទេស​ឥណ្ឌាបានកោះអញ្ជើញ​អនុប្រធានបេសកកម្មអាមេរិក នៅទីក្រុងដេលី (Delhi) នាថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់យោធាអាមេរិក លើនាវា​ពាណិជ្ជកម្ម នៅម្ដុំ​សមុទ្រអូម៉ង់ ដោយ​នេះគឺ​ជាលើកទី២ ហើយ ក្នុងរយៈពេល ៣ថ្ងៃ ដែល​ទីក្រុងញូវដេលី (New Delhi) បានសម្តែងការមិនពេញចិត្តរបស់ខ្លួន។អនុប្រធានបេសកកម្មអាមេរិកប្រចាំប្រទេសនេះ លោក Jason Meeks ត្រូវបានកោះអញ្ជើញ​ដោយ​ឥណ្ឌាជាលើកដំបូងនៅថ្ងៃទី១០ ខែមិថុនា បន្ទាប់ពីមាន​ការវាយប្រហាររបស់កងទ័ពជើងទឹកអាមេរិក ដែលបានសម្លាប់នាវិកឥណ្ឌា ៣នាក់ នៅលើនាវាដឹកប្រេង Settebello ដែលមានទង់ជាតិប្រទេស​ប៉ាឡូ (Palau)។កាលពីថ្ងៃទី១១ ខែមិថុនា នាវាដែលមាននាវិកឥណ្ឌា ១គ្រឿង​ផ្សេង​ទៀត ត្រូវបានវាយប្រហារ តែ​គ្មានរបាយការណ៍អំពីការស្លាប់ ឬរបួសនោះឡើយ​។ដោយសំដៅទៅលើក្រសួងការបរទេស ប្រភពនោះបាននិយាយថា «MEA បានកោះអញ្ជើញ​លោក​ Meeks ឲ្យទៅ​ស្ដាប់​ការតវ៉ា ចំពោះ​ការវាយប្រហារលើនាវា​ពាណិជ្ជកម្ម នៅម្ដុំ​សមុទ្រអូម៉ង់»។ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងញូវដេលី មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ទីក្រុងញូវដេលី និងទីក្រុងវ៉ាស៊ីនតោនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ហើយការកោះអញ្ជើញ​អ្នកការទូតអាមេរិកម្នាក់មកធ្វើការតវ៉ា គឺជា​ករណី​កម្រមានណាស់៕

អគ្គីភ័យទ្រង់ទ្រាយធំឆាបឆេះឃ្លាំងស្តុកទំនិញនៅរដ្ឋ California សហរដ្ឋអាមេរិក

2026/06/12 07:02:11 pm        47
រូបភាពវីដេអូឃ្លីបឃើញសំណុំផ្សែងខ្មៅដ៏ធំមួយហុយចេញពីអគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែងស្ថិតក្នុងទីក្រុង Tracy រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ក្រោយអណ្តាតភ្លើងឆាបឆេះនៅអគារ Medline ។នាយកដ្ឋាននគរបាលក្រុង Tracy និយាយថា ក្រុមសង្រ្គោះបន្ទាន់ បានឆ្លើយតបទៅកាន់ទីតាំងកើតហេតុកាលពីវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុក ដោយពួកគេបិទផ្លូវ ដើម្បីជួយជម្លៀសមនុស្សចេញ និងបើកផ្លូវសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ។យោងតាមការធ្វើបច្ចុប្បន្នភាពរបស់នគរបាល បានឲ្យដឹងថា អគ្គិភ័យនៅតែបន្តឆាបឆេះ នៅវេលាម៉ោង ៤ និង ១០នាទីល្ងាច ម៉ោងក្នុងស្រុក ។ក្រុមមន្រ្តីក្រុង បានធ្វើការព្រមានសាធារណជនក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមពីគុណភាពខ្យល់អន់ ហើយនិងណែនាំអ្នកស្រុកមិនត្រូវធ្វើដំណើរទៅកាន់កន្លែងកើតហេតុនោះទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM