ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

លោកTrump៖ មានតែ «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ» របស់អ៊ីរ៉ង់ប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន

2026/03/07 10:07:09 am        167
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ទី៧ ខែមីនា បានទាមទារ «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ» របស់អ៊ីរ៉ង់ ជាលទ្ធផលតែមួយគត់ដែលអាចទទួលយកបាន ដើម្បីបញ្ចប់អរិភាព ខណៈសន្យាថានឹងជួយកសាងសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ ប្រសិនបើទីក្រុងតេអេរ៉ង់គោរពតាម។ ការទាមទាររបស់លោក Trump ទំនងជាការពង្រីកគោលដៅដ៏សំខាន់របស់សហរដ្ឋអាមេរិកសម្រាប់សង្គ្រាម ដែលទីក្រុងវ៉ាស៊ីនតោនកាលពីពេលមុនបាននិយាយថា ផ្តោតសំខាន់លើកម្មវិធីមីស៊ីល និងកងកម្លាំងជើងទឹករបស់អ៊ីរ៉ង់។លោក Trump បានសរសេរនៅលើវេទិកា Truth Social របស់លោកថា «នឹងគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ លើកលែងតែការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។ ការបង្ហោះនេះ បានធ្វើឡើង នៅពេលដែលអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើគោលដៅរបបនេះនៅក្នុងទីក្រុងតេអេរ៉ង់ និងទីតាំងក្រុមហេសបូឡា ក្នុងទីក្រុងបេរូត ប្រទេសលីបង់ និងខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ «ប្រហែលជាកើនឡើងខ្លាំង»។លោក Trump បាននិយាយថា បន្ទាប់ពីការចុះចាញ់ណាមួយធ្វើឡើងដោយសាធារណរដ្ឋអ៊ីស្លាម សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងធ្វើការដើម្បីនាំអ៊ីរ៉ង់ «ត្រឡប់ចេញពីមាត់ជ្រោះនៃការបំផ្លិចបំផ្លាញ ដោយធ្វើឱ្យប្រទេសនេះមានសេដ្ឋកិច្ចកាន់តែធំ ប្រសើរជាងមុន និងរឹងមាំជាងពេលណាៗទាំងអស់»។ នេះនឹងអាស្រ័យលើការតែងតាំងអ្វីដែលលោកហៅថា «មេដឹកនាំដ៏អស្ចារ្យ និងអាចទទួលយកបាន»។

កងទ័ពស៊ូដង់ដណ្តើមបានមកវិញទីក្រុង Bara ស្ថិតក្នុងរដ្ឋNorth Kordofan

2026/03/06 08:43:00 pm        33
កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF)ចំណុះរដ្ឋាភិបាល បានប្រកាសថា ពួកគេដណ្តើមបានមកវិញទីក្រុង Bara ដែលជាទីក្រុងធំបំផុតទី ១ របស់រដ្ឋ North Kordofan ស្ថិតនៅតំបន់ភាគខាងលិចប្រទេសហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ បន្ទាប់ពីប្រតិបត្តិការយោធាដែលពួកគេនិយាយថា បានបណ្តេញកងកម្លាំងគាំទ្ររហ័ស(RSF) ចេញពីទីក្រុង និងបង្កការបាត់បង់អាយុជីវិតមនុស្សជាច្រើន និងគ្រឿងយុទ្ធោបករណ៍ ។ប្រភពមន្រ្តីកងទ័ពជាន់ខ្ពស់ស៊ូដង់ បាននិយាយប្រាប់កាសែត Al Jazeera ថា កងទ័ពអាកាស បានបើកការវាយប្រហារយ៉ាងសន្ធាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍លើទីតាំងឈរជើងរបស់កងកម្លាំង RSF នៅក្នុងទីក្រុង Bara ។ពួកគេកត់សំគាល់ឃើញថា ការវាយប្រហារត្រូវចំរថយន្តយោធា និងការប្រមូលផ្តុំរបស់ទាហាន ដោយបានសម្លាប់កងកម្លាំង RSF ជាច្រើននាក់ និងបំផ្លាញរថពាសដែកធន់ធ្ងន់ជាច្រើនគ្រឿង ។ប្រភពបន្តថា ការវាយប្រហារតាមច្រកអាកាស ត្រូវបានធ្វើឡើងតាមក្រោយដោយការវាយប្រហារតាមជើងគោកដ៏គួរភ្ញាក់ផ្អើលរបស់កងទ័ពស៊ូដង់ ចេញពីទីតាំងឈរជើងរបស់ពួកគេ នៅភាគខាងជើងទីក្រុង el-Obeid ដែលជារដ្ឋធានីរបស់រដ្ឋ North Kordofan ជាពិសេសចេញពីរដ្ឋធានី al-Dankoj មុនពេលទាហានរុលចូលទៅកាន់ទីក្រុង និងដណ្តើមបានការគ្រប់គ្រងច្រកចូលសំខាន់របស់ទីក្រុងមួយនេះ ។ប្រភពនិយាយទៀតថា អំឡុងប្រតិបត្តិការ កងកម្លាំងវាយប្រហារ អាចបំផ្លាញរថពាសដែក ៣២គ្រឿងរបស់កងកម្លាំង RSF និងរឹបអូសបានរថពាសដែកនៅល្អ ១០គ្រឿងទៀត បន្ថែមពីលើការសម្លាប់យុទ្ធជនរាប់សិបនាក់ នៅក្នុងការប៉ះទង្គិចគ្នាដោយផ្ទាល់ និងនៅក្នុងការវាយប្រហារតាមយានដ្រូន ។ក្រោយកងកម្លាំង RSF ត្រូវបានរុញច្រានឲ្យចាកចេញពីរដ្ឋធានី Khartoum កាលពីខែមីនា ឆ្នាំ ២០២៥ ក្រុមទាហានប៉ារ៉ាមួយនេះ ផ្លាស់ប្តូរយុទ្ធនាការរបស់ពួកគេទៅកាន់តំបន់ Kordofan និងទីក្រុង el-Fasher ស្ថិតក្នុងរដ្ឋ North Darfur ដែលជាបន្ទាយចុងក្រោយរបស់កងទ័ពស៊ូដង់ នៅតំបន់ធំល្វឹងល្វើយ Darfur រហូតដល់វាធ្លាក់ក្នុងកណ្តាប់ដៃកងកម្លាំង RSF កាលពីខែតុលា ឆ្នាំ ២០២៥ ៕

អាល្លឺម៉ង់ប្រាប់អ៊ីរ៉ង់ឲ្យឈប់វាយប្រហារប្រទេសទី៣ ខណៈមិនឃើញការគំរាមកំហែង ចំពោះណាតូ

2026/03/06 08:35:36 pm        51
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យអ៊ីរ៉ង់ឈប់វាយប្រហារ «ដោយមិនទទួលខុសត្រូវ» ទៅលើប្រទេសទី៣ ប៉ុន្តែបានបន្ថែមថា លោកមិនបានឃើញការគំរាមកំហែងណាមួយ ដែលមានចំពោះសម្ព័ន្ធមិត្តណាតូ (NATO) នោះទេ។ជាមួយគ្នានេះ លោក Wadephul ក៏បានប្រកាសពីការផ្ដល់ជំនួយមនុស្សធម៌បន្ថែមជិត ១០០លានអឺរ៉ូ (១១៥,៦៤លានដុល្លារ) ហើយបាននិយាយថា ប្រទេសនានាត្រូវតែធានាថា ការបម្លាស់ទីលំនៅរបស់ប្រជាជន នៅតំបន់មជ្ឈិមបូព៌ា មិនប្រែក្លាយទៅជា «រលកថ្មីនៃជនភៀសខ្លួន» នោះទេ។លោកបានបញ្ជាក់ថា៖ «វាមិនសមហេតុផលទាំងស្រុងនោះទេដែលអ៊ីរ៉ង់កំពុងវាយប្រហាររដ្ឋដែលមិនបានចូលរួមនៅក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់»។លើសពីនោះ អំឡុងពេលថ្លែងជាមួយសមភាគីហូឡង់របស់លោក លោក Wadephul ក៏បាននិយាយផងដែរថា អ៊ុយក្រែននៅតែជាអាទិភាពសន្តិសុខកំពូលរបស់អាល្លឺម៉ង់ និងបានអំពាវនាវឲ្យហុងគ្រីបញ្ឈប់ការរារាំងជំនួយដល់ប្រទេសនេះ៕

សង្រ្គាមនៅអ៊ីរ៉ង-ឈូងសមុទ្រ បិទផ្ទប់ច្រករបៀងជំនួយ និងពន្យឺតដល់កិច្ចខិតខំជួយសង្រ្គោះសកល

2026/03/06 08:35:07 pm        109
ក្រុមមន្រ្តីជំនួយ ៩រូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកមនុស្សធម៌សំខាន់ៗ ត្រូវបានរឹតត្បិតដោយសារការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងដោយសារសង្រ្គាមនៅអ៊ីរ៉ង់-ឈូងសមុទ្រ ធ្វើឲ្យពន្យាពេលការដឹកជញ្ជូនសង្រ្គោះអាយុជីវិត ដល់មនុស្សជួបវិបត្តិដ៏អាក្រក់បំផុតរបស់ពិភពលោក ។យុទ្ធនាការរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានចូលដល់ថ្ងៃទី ៧ហើយ នៅថ្ងៃសុក្រនេះ ធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារសកលលោក និងកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់ ស្របពេលមានការបិទច្រកសមុទ្រ Hormuz និងដែនអាកាសក្នុងតំបន់ ។ ការរំខានទាំងនេះ កំពុងពន្យាពេលជំនួយនៅតាមតំបន់មួយចំនួន ហើយជំរុញឲ្យតម្លៃកើនឡើង ស្របពេលមនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោកប្រឈមនឹងភាពអត់ឃ្លានកម្រិតវិបត្តិ ឬធ្ងន់ធ្ងរជាងនេះ ។លោក Jean-Martin Bauer គឺជាប្រធានសន្តិសុខស្បៀងនៅកម្មវិធីស្បៀងអាហារពិភពលោក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ស្ថានភាពបែបនេះ ច្បាស់ជាបង្កើនហានិភ័យនៃភាពអត់ឃ្លានទូទាំងពិភពលោក ហើយអ្វីដែលនឹងកើតឡើង គឺមនុស្សដែលត្រូវការជំនួយខ្លាំងបំផុត នឹងលែងទទួលបានស្បៀងទៀតហើយ ។ក្រុមជំនួយនិយាយថា ការកើនឡើងខ្លាំងតម្លៃប្រតិបត្តិការ នឹងស្រូបយកថវិកាដែលបានជាប់គាំងរួចទៅហើយដោយសារការកាត់បន្ថយជំនួយទ្រង់ទ្រាយធំ ។អង្គការអន្តោប្រវេសន៍អន្តរជាតិ(IOM) និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនដឹកជញ្ជូនសកលធំៗ បានប្រកាសពីការបង់ថ្លៃបន្ថែមបន្ទាន់ចំនួន ៣ពាន់ដុល្លារ ក្នុង ១ទូកុងតឺន័រ ។អង្គការ IOM, UNHCR, IFRC, WFP, WHO និងទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ ដែលប្រើប្រាស់ឃ្លាំងនៅមជ្ឈមណ្ឌលមនុស្សធម៌ទំហំ ១៥ម៉ឺនម៉ែត្រក្រឡារបស់ទីក្រុង Dubai អារ៉ាប់រួម ដើម្បីស្តុកទំនិញសម្រាប់ការបញ្ជូនឆាប់រហ័ស ប្រឈមនឹងការងារលំបាក ក្នុងការនាំគ្រឿងផ្គត់ផ្គង់របស់ពួកគេចូលផ្លូវឆ្លងកាត់ ។ ពួកគេនិយាយថា នៅក្នុងតំបន់ ការពឹងផ្អែកលើការនាំចូលស្បៀងអាហារប្រហែល ៩០ភាគរយ តម្លៃហក់ឡើងខ្ពស់ និងភាពខ្សត់ខ្សោយទំនិញមួយចំនួន ត្រូវបានគេរំពឹងថានឹងកើតមាន ។អ្នកស្រី Cecile Terraz គឺជាប្រធានសេវាកម្មមនុស្សធម៌សកល និងខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ និយាយថា បើសិនជាពួកយើងមិនចែកចាយទំនិញពីទំនិញមនុស្សធម៌ទេនោះ ផលប៉ះពាល់របស់វាមិនអាចសង្រ្គោះអាយុជីវិតមនុស្សបានឡើយ ។ ដូច្នេះហើយ ពួកយើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពមួយនេះ ៕

ប្រជាជនអ៊ីរ៉ង់ជួបជុំដើម្បីអធិដ្ឋានថ្ងៃសុក្រ ជាលើកដំបូងតាំងពីផ្ទុះសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល

2026/03/06 08:34:50 pm        59
ប្រជាជនអ៊ីរ៉ង់យ៉ាងច្រើន បានជួបជុំគ្នានៅកណ្តាលទីក្រុងតេអេរ៉ង់ និងកន្លែងផ្សេងទៀត នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ ដើម្បីធ្វើការអធិដ្ឋានថ្ងៃសុក្រ ដែលជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។រូបភាពវីដេអូអនឡាញដែលត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានបង្ហាញឲ្យឃើញក្រុមមនុស្សមានទាំងបុរស និងស្ត្រីស្លៀកពាក់ពណ៌ខ្មៅ ដោយអ្នកខ្លះកាន់ទង់ជាតិអ៊ីរ៉ង់ បន្តធ្វើដំណើរទៅកាន់ទីធ្លាបើកចំហរមួយ នៅខាងក្រៅវិហារឥស្លាមធំរបស់មេដឹកនាំសាសនា Imam Khomeini ក្នុងរដ្ឋធានី។ការអធិដ្ឋានថ្ងៃសុក្រសប្តាហ៍នេះ ក៏ជាលើកទី១ ផងដែរ ចាប់តាំងពីការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលបានបង្កឲ្យមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។នៅក្នុងផ្ទៃខាងក្រោយនៃវីដេអូមួយ បុរសម្នាក់ដែលនិយាយតាមរយៈឧបករណ៍បំពងសំឡេង បានកាន់ទុក្ខដល់សពមេដឹកនាំកំពូល។ ក្រោយមក ការសូត្រខនានាពីគម្ពីរកូរ៉ាន បានបន្លឺឡើងពីឧបករណ៍បំពងសំឡេង នៅក្នុងការជួបជុំគ្នានោះ ដែលបានកើតឡើង ក្នុងអំឡុងពេលមានការដាក់ពង្រាយកងកម្លាំងសន្តិសុខយ៉ាងតឹងរ៉ឹងនៅតំបន់នោះ។វីដេអូពីទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំង Ilam និង Borujerd នៅភាគខាងលិច និង Zahedan នៅភាគអាគ្នេយ៍ បានបង្ហាញឲ្យឃើញនូវទិដ្ឋភាពស្រដៀងគ្នានេះ ដោយអ្នកគោរពបូជាជាច្រើនកាន់ទង់ជាតិអ៊ីរ៉ង់។សង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ ដែលបានឆ្លើយតបដោយការវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសឈូងសមុទ្រ និងដីគោកអ៊ីស្រាអែល ដោយប្រើប្រាស់យានដ្រូន និងមីស៊ីល៕

ទីក្រុងមូស្គូមើលឃើញកំណើនតម្រូវការខ្ពស់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរុស្ស៊ី ស្របពេលសង្រ្គាមអ៊ីរ៉ង់

2026/03/06 08:34:23 pm        86
វិមានក្រឹមឡាំង និយាយថា សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានជំរុញឲ្យមានកំណើនតម្រូវការខ្ពស់ សម្រាប់ផលិតថាមពលរុស្ស៊ី រយៈពេល ១ថ្ងៃ ក្រោយរតនាគារសហរដ្ឋអាមេរិក ចេញការលើកលែងពេល ៣០ថ្ងៃ ដើម្បីអនុញ្ញាតឲ្យឥណ្ឌាទិញប្រេងរុស្ស៊ីដែលបច្ចុប្បន្នកំពុងជាប់នៅក្នុងសមុទ្រ ។ជម្លោះដែលបានឈានចូលដល់ថ្ងៃទី ៧នាថ្ងៃសុក្រនេះ បណ្តាលឲ្យច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ បិទទាំងអស់ ក្នុងនោះប្រទេសនៅជុំវិញពិភពលោក ជួបការលំបាកចំពោះការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ ។រុស្ស៊ីដែលនៅជាប់ដៃធ្វើសង្រ្គាមផ្ទាល់ខ្លួននៅអ៊ុយក្រែនដែរនោះ អាចនឹងទទួលបានអត្ថប្រយោជន៍ពីសង្រ្គាមថ្មីនៅមជ្ឈិមបូព៌ា ។អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃសុក្រនេះថា រុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់ឧស្ម័ន និងប្រេងដែលអាចទុកចិត្តបានដដែល តាមរយៈបំពង់បង្ហូរឧស្ម័ន និងឧស្ម័នធម្មជាតិរាវ ។លោកបន្តថា ពួកយើងបានមើលឃើញកំណើនខ្លាំងលើតម្រូវការសម្រាប់ធនធានធម្មជាតិរបស់រុស្ស៊ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ីរ៉ង់ ។ រុស្ស៊ីនៅតែអាចធានាដល់និរន្តរភាពការចែកចាយទាំងអស់ដែលកិច្ចសន្យាត្រូវបានបញ្ចប់ ៕

ក្រិកនឹងដាក់ពង្រាយប្រព័ន្ធ Patriot ដើម្បីការពារប៊ុលហ្គារី ខណៈសង្គ្រាមមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ

2026/03/06 08:34:00 pm        42
រដ្ឋមន្ត្រីក្រសួងការពារជាតិក្រិក នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ បាននិយាយថា ប្រព័ន្ធមីស៊ីល Patriot ១គ្រឿង និងយន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង នឹងត្រូវបានដាក់ពង្រាយនៅភាគខាងជើងប្រទេស ដើម្បីជួយការពារប៊ុលហ្គារីពីការវាយប្រហារដោយអ៊ីរ៉ង់ ខណៈភ្លើងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ឆាបឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើងៗ។លោក Nikos Dendias បាននិយាយតាមរយៈកញ្ចក់ទូរទស្សន៍ថា៖ «ប្រព័ន្ធមីស៊ីល Patriot ១គ្រឿង នឹងត្រូវបានផ្ទេរក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ទៅកាន់ភាគខាងជើងនៃប្រទេសក្រិក ដើម្បីធានាជួយលើកកម្ពស់សមត្ថភាព ប្រឆាំងនឹងមីស៊ីលបាលីស្ទិក សម្រាប់ផ្នែកធំមួយនៃទឹកដីប៊ុលហ្គារី”។លោកបាននិយាយថា ប្រទេសក្រិកនឹងផ្តល់ «ជំនួយដែលអាចធ្វើទៅបានទាំងអស់ ដើម្បីជួយប៊ុលហ្គារីការពារមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការគំរាមកំហែងណាមួយឡើយ។លោក Dendias បានបញ្ជាក់ថា លោកបានទាក់ទងក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Atanas Zapryanov បន្ទាប់ពីមានសំណើជាផ្លូវការពីទីក្រុង Sofia សម្រាប់ជំនួយឲ្យជួយបង្កើនសមត្ថភាពការពារ។បន្ថែមពីលើនោះ យន្តហោះចម្បាំង F-16 ២គ្រឿង នឹងត្រូវផ្ទេរទៅកាន់អាកាសយានដ្ឋានមួយ នៅភាគខាងជើងប្រទេសក្រិក ជាមួយនឹងបេសកកម្មជាក់លាក់ ក្នុងការផ្តល់ការលើកកម្ពស់សមត្ថភាពបន្ថែម សម្រាប់ប្រទេសប៊ុលហ្គារី៕

ឧស្សាហកម្មក្បឿង និងសេរ៉ាមិចឥណ្ឌា ប្រឈមនឹងការបិទផលិតកម្ម ខណៈជម្លោះមជ្ឈិមបូព៌ាបង្អាក់ប្រេង

2026/03/06 08:33:36 pm        79
ក្រុមមន្រ្តីឧស្សាហកម្មនិយាយថា ឧស្សាហកម្មក្បឿង និងសេរ៉ាមិចតម្លៃ ៧ពាន់លានដុល្លាររបស់ឥណ្ឌា ប្រឈមនឹងការបិទផលិតកម្ម ស្របពេលជម្លោះកើនឡើងនៅតំបន់មជ្ឈិមបូព៌ា បានបង្អាក់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ គំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋរាប់ម៉ឺននាក់ ។ទីក្រុង Morbi ស្ថិតក្នុងរដ្ឋកំណើត Gujarat របស់លោកនាយករដ្ឋមន្រ្តី Narendra Modi នៅភាគខាងលិចប្រទេសឥណ្ឌា ស្ថិតក្នុងចំណោមមជ្ឈមណ្ឌលផលិតសេរ៉ាមិចធំជាងគេបំផុតរបស់ពិភពលោក ហើយនិងជាឆ្អឹងខ្នងនៃឧស្សាហកម្មក្បឿងរបស់ឥណ្ឌា ។សង្រ្គាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអីរ៉ង់ បានបង្អាក់ដល់ការដឹកជញ្ជូនប្រេងឥន្ធនៈចេញពីតំបន់មជ្ឈិមបូព៌ា ធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មដែលពឹងផ្អែកលើប្រូប៉ែន និងឧស្ម័នធម្មជាតិ ដើម្បីដុតឡរបស់ខ្លួន ។ក្រុមមន្រ្តីនិយាយថា ភាគច្រើននៃក្រុមហ៊ុនផលិតសេរ៉ាមិចប្រហែល ៨០០ក្រុមហ៊ុន ដែលផលិតក្បឿង សម្ភារៈអនាម័យ និងផលិតផលផ្សេងៗទៀត បានរងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ហើយនិងការផ្អាកការនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា ៕

UN៖ ជនស៊ីវិលអាហ្វហ្គានីស្ថាន ៥៦នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះជាមួយប៉ាគីស្ថាន ចាប់តាំងពីសប្តាហ៍មុន

2026/03/06 07:54:01 pm        40
លោក Volker Turk គឺជាប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយនៅថ្ងៃសុក្រនេះថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ៥៦នាក់ ត្រូវបានសម្លាប់ ដែលជិតពាក់កណ្តាលនៃពួកគេគឺជាកុមារ ចាប់តាំងពីអរិភាពជាមួយប្រទេសជិតខាងប៉ាគីស្ថាន កើនឡើងខ្លាំង កាលពីសប្តាហ៍មុន ។លោក Turk និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកសូមលន់តួរដល់ភាគីទាំងអស់ ឲ្យបញ្ចប់ជម្លោះមួយនេះ និងផ្តល់អាទិភាពលើការជួយអ្នកដែលកំពុងជួបការលំបាកខ្លាំង ។ប្រទេសជិតខាងទាំង ២ បានប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈរហូតមក ពេលដែលអាហ្វហ្គានីស្ថាន បើកការវាយប្រហារតាមព្រំដែន ជាការសងសឹកចំពោះការវាយប្រហារតាមច្រកអាកាសរបស់ប៉ាគីស្ថាន ។ទីក្រុងអ៊ីស្លាម៉ាបាដ បានបើកការវាយប្រហារតាមព្រំដែនជាមួយនឹងការទម្លាក់គ្រាប់បែកលើទីតាំងជាច្រើន រួមទាំងអតីតមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក ស្ថិតក្នុងទីក្រុង Bagram រដ្ឋធានីកាប៊ុល និងទីក្រុងភាគខាងត្បូង Kandahar ។លោក Turk និយាយថា ចាប់តាំងពីការកើនឡើងអរិភាព ជនស៊ីវិល ៥៦នាក់ រួមទាំងកុមារ ២៤នាក់ និងស្រ្តី ៦នាក់ ត្រូវបានសម្លាប់ ។ លោកបន្តថា មនុស្ស ១២៩នាក់បន្ថែមទៀត រួមទាំងកុមារ ៤១នាក់ និងស្រ្តី ៣១នាក់ បានរងរបួស ហើយចាប់តាំងពីដើមឆ្នាំនេះរហូតមក ចំនួនគ្រោះថ្នាក់កាន់តែខ្ពស់ ក្នុងនោះជនស៊ីវិល ៦៩នាក់ ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ហើយមនុស្ស ១៤១នាក់ បានរងរបួស ៕

ប្រមុខសិទ្ធិមនុស្ស UN៖ ពិភពលោកត្រូវតែទប់ស្កាត់បន្ទាន់នូវការកើនឡើងភាពតានតឹង នៅមជ្ឈិមបូព៌ា

2026/03/06 07:39:20 pm        73
នៅថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) នេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បាននិយាយថា ពិភពលោក ត្រូវការទប់ស្កាត់ជាបន្ទាន់នូវការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់។អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Volker Turk បានលើកឡើងថា ជំនួសឲ្យការថយចុះនូវភាពតានតឹង ពិភពលោកកំពុងឃើញ «វោហាសាស្ត្រញុះញង់ និងបង្កសង្គ្រាមថែមទៀត ការទម្លាក់គ្រាប់បែកបន្ថែមទៀត ការបំផ្លិចបំផ្លាញបន្ថែមទៀត ការសម្លាប់បន្ថែមទៀត និងការកើនឡើងនូវភាពតានតឹងដែលជំរុញដល់ស្ថានភាពនោះបន្ថែមទៀត»។លោក Turk បានបង្ហាញ «ក្ដីបារម្ភយ៉ាងខ្លាំង» អំពីការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសទាក់ទងនឹងការបង្កអរិភាព។ លោកក៏បានគូសបញ្ជាក់ពីរបាយការណ៍នៃការវាយប្រហារលើសាលារៀនមួយ ដោយសង្កត់ធ្ងន់ថា ទីតាំងស៊ីវិលត្រូវតែការពារ។ លោកបាននិយាយថា «ជាក់ស្តែង នេះគឺជាស្ថាប័នស៊ីវិលដែលមិនគួរត្រូវបានវាយប្រហារឡើយ»។ជាមួយគ្នានេះ លោក Turk បានអំពាវនាវឲ្យមានការទទួលខុសត្រូវ និងការស៊ើបអង្កេត លើការរំលោភបំពានដែលត្រូវបានចោទប្រកាន់។ ប្រមុខសិទ្ធិមនុស្ស UN រូបនេះ បាននិយាយថា «អ្វីដែលយើងបានស្នើសុំ គឺការស៊ើបអង្កេតរហ័ស មានតម្លាភាព និងមិនលម្អៀងដោយជាក់ស្ដែង ដែលយើងដឹងថា ត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក»។នៅពេលត្រូវបានសួរអំពីសាររបស់លោកទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លោកបានឆ្លើយថា៖ «សារទាំងនោះ គឺថា បន្ថយភាពតានតឹង ត្រឡប់ទៅតុចរចាវិញ ហើយស្វែងរកវិធីមិនប្រើវិធីសាស្ត្រសង្គ្រាម និងវិធានការយោធា ជាមធ្យោបាយរបស់អ្នក ដើម្បីសម្រេចបានអ្វីមួយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM