ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់អនុញ្ញាតឲ្យសម្ព័ន្ធមិត្តយោធាគាំទ្រអ៊ីរ៉ង់ឆ្លើយតបចំពោះការវាយប្រហារជាការការពារខ្លួន

2026/03/25 05:55:19 pm        37
ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ បានអនុញ្ញាតឲ្យក្រុមឆ័ត្រអ៊ីរ៉ាក់ដែលជាក្រុមជីវពលស៊ីអ៊ីតគាំទ្រអ៊ីរ៉ង់ អនុវត្តសិទិ្ធការពារខ្លួន ហើយឆ្លើយតបនឹងការវាយប្រហារណាមួយដែលមានគោលដៅលើទីតាំងឈរជើងរបស់ពួកគេ ។លោក Sabah al-Numan គឺជាអ្នកនាំពាក្យយោធាអ៊ីរ៉ាក់ និយាយនៅក្នុងសេកច្តីថ្លែងការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ាក់ នឹងកោះហៅឲ្យចូលខ្លួនបេសកជនសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីតវ៉ានឹងការវាយប្រហារលើទីតាំងរបស់កងកម្លាំងចល័ត PMF នៅតាមបណ្តាខេត្តជាច្រើន ហើយនិងទីស្នាក់ការកណ្តាលកងយុទ្ធជនឃឺដប៉េស្មឺហ្គា នៅទីក្រុង Erbil ។ការអនុញ្ញាតបែបនេះ នឹងបង្កើនហានិភ័យកាលដែលកងកម្លាំង PMF នឹងសងសឹក បង្កឲ្យមានវដ្តវាយប្រហារ និងការវាយតបតជាមួយសហរដ្ឋអាមេរិក ស្របពេលដែលជម្លោះក្នុងតំបន់រីកកាន់តែធំ ។ការវាយប្រហារនេះ បង្កការលំបាកផ្នែកនយោបាយសម្រាប់នាយរដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed Shia al Sudani ដែលព្យាយាមរក្សាការគាំទ្រទាំងទីក្រុងវ៉ាស៊ីនតោន និងកងកម្លាំងស៊ីអ៊ីតដែលស្ថិតក្រោមចំណុះអ៊ីរ៉ង់ ។សូមបញ្ជាក់ថា ការវាយប្រហារតាមច្រកអាកាសកាលពីថ្ងៃអង្គារម្សិលមិញ ត្រូវចំទីស្នាក់ការកណ្តាលរបស់កងកម្លាំង PMF និងផ្ទះមួយខ្នងរបស់មេដឹកនាំពួកគេ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៥នាក់ ៕

ឯកអគ្គរដ្ឋទូតប្រចាំប្រទេសរុស្ស៊ី៖ មេដឹកនាំរុស្ស៊ី និងអ៊ីស្រាអែលរក្សាទំនាក់ទំនងល្អណាស់

2026/03/25 05:30:31 pm        85
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងមូស្គូ លោក Oded Joseph បានប្រាប់សារព័ត៌មាន Izvestia ថា អ៊ីស្រាអែលគឺជាប្រទេសមិត្តភាពសម្រាប់រុស្ស៊ី ហើយមេដឹកនាំរក្សាទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់។  លោកបាននិយាយថា៖«អរគុណព្រះជាម្ចាស់ អ៊ីស្រាអែល និងរុស្ស៊ី រក្សាទំនាក់ទំនងមិត្តភាពយ៉ាងល្អ។ អ៊ីស្រាអែល គឺជាប្រទេសជាមិត្តសម្រាប់រុស្ស៊ី ហើយរុស្ស៊ី គឺជាប្រទេសជាមិត្តសម្រាប់អ៊ីស្រាអែល»។ មន្ត្រីរូបនេះ បានបន្ថែមថា៖«មេដឹកនាំទាំងពីររបស់យើង រក្សាទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់ ពួកគេមានការសន្ទនាដ៏ម៉ឺងម៉ាត់ និងជិតស្និទ្ធខ្លាំងណាស់។ ប្រទេសទាំងពីរឲ្យតម្លៃចំពោះភាពស្និទ្ធស្នាល និងមិត្តភាពរវាងមេដឹកនាំរបស់យើង និងរវាងប្រជាជនរបស់យើង»។

ក្រសួងការបរទេស៖ អ៊ីរ៉ង់កំពុងចរចាជាមួយប្រទេសជាមិត្ត និងប្រទេសជិតខាងអំពីការសម្របសម្រួល ក្នុងជម្លោះជាមួយ អាមេរិក

2026/03/25 05:27:39 pm        71
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានប្រាប់ទូរទស្សន៍ India Today ក្នុងបទសម្ភាសន៍មួយថា អ៊ីរ៉ង់កំពុងចរចាជាមួយប្រទេសជាមិត្ត និងប្រទេសជិតខាងទាក់ទងនឹងការសម្របសម្រួល ក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក។  លោកបាននិយាយថា  មានប្រទេសជាច្រើននៅក្នុងតំបន់ និងក្រៅប្រទេសដែលបានទាក់ទងទៅអ៊ីរ៉ង់ដើម្បីសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ អ្នកការទូតអ៊ីរ៉ង់រូបនេះ បានបន្ថែមថា៖«ការចរចាប្រភេទនេះ កំពុងដំណើរការរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួន និងប្រទេសជាមិត្តផ្សេងទៀត។ យើងយល់ថា ប្រទេសនានាក្នុងតំបន់ ប្រទេសជិតខាង មានការព្រួយបារម្ភអំពីផលវិបាក ហើយមនុស្សគ្រប់គ្នាកំពុងព្យាយាមជួយស្ថានការណ៍នេះ ឲ្យមានភាពស្ងប់ស្ងាត់»។នៅពេលសួរអំពីតួនាទីរបស់ប៉ាគីស្ថានក្នុងដំណើរការចរចា លោក Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់មានទំនាក់ទំនងល្អជាមួយទាំងអ៊ីស្លាម៉ាបាដ និងជាមួយប្រទេសជិតខាងផ្សេងទៀត។ អ្នកការទូតរូបនេះបានបញ្ជាក់ថា៖«ដូច្នេះ រដ្ឋមន្ត្រីការបរទេសរបស់យើង បានទាក់ទងជាមួយសមភាគីប៉ាគីស្ថានរបស់លោក ។ លោកក៏បានទាក់ទងជាមួយប្រទេសជិតខាងមួយចំនួនទៀត គឺរដ្ឋមន្ត្រីការបរទេសផងដែរ»៕

Volkswagen នឹងកែប្រែរោងចក្រអាល្លឺម៉ង់ទៅជាទីតាំងផលិតមីស៊ីល Iron Dome សម្រាប់អ៊ីស្រាអែល

2026/03/25 05:25:43 pm        58
យោងតាមរបាយការណ៍របស់សារព័ត៌មាន Financial Times បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen កំពុងមានគម្រោងកែប្រែរោងចក្រក្នុងស្រុកមួយរបស់ខ្លួន ពីការផលិតរថយន្តទៅជាទីតាំងផលិតមីស៊ីល សម្រាប់ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។ ចំណាត់ការនេះ នឹងប្រើប្រាស់រោងចក្រ Osnabrück របស់ក្រុមហ៊ុន សម្រាប់គោលបំណងថ្មី ក្នុងពេលមានជម្លោះក្នុងតំបន់កាន់តែរាលដាល។ក្រោមកិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើងជាមួយក្រុម Rafael Advanced Defence Systems របស់អ៊ីស្រាអែល ក្រុមហ៊ុន Volkswagen នឹងកែប្រែរោងចក្រ Osnabrück របស់ខ្លួន ដែលបច្ចុប្បន្ន កំពុងប្រឈមនឹងហានិភ័យបិទទ្វារ ទៅជាកន្លែងផលិតមីស៊ីល។ ផែនការនេះមានគោលបំណងរក្សាទុកកម្មករទាំងអស់ ២.៣០០នាក់ នៅរោងចក្រនេះ ខណៈពេលដែលកំពុងរៀបចំក្រុមហ៊ុនឲ្យឈានចូលទៅក្នុងទីផ្សារថ្មី ដែលលក់ប្រព័ន្ធការពារជាតិឲ្យរដ្ឋាភិបាលអឺរ៉ុប។ ដំណើរការផលិត អាចចាប់ផ្តើមក្នុងរយៈពេលពី ១២ ទៅ ១៨ខែ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានឈានដល់ និងបំពេញតាមលក្ខខណ្ឌគ្រប់យ៉ាង។រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថា កំពុងផ្តល់ការគាំទ្រយ៉ាងសកម្ម សម្រាប់កិច្ចព្រមព្រៀងនេះ ជាអ្វីដែលស្របនឹងគោលនយោបាយយូរអង្វែងរបស់ទីក្រុងប៊ែរឡាំង ក្នុងការគាំទ្រឥតឈប់ឈរ ចំពោះអ៊ីស្រាអែល។ អ្នករិះគន់កត់សម្គាល់ថា ភាពជាដៃគូនៅតែបន្ត ទោះបីជាប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងជម្លោះដែលកំពុងបន្ត ជាមួយអ៊ីរ៉ង់ នាំឲ្យមានការត្រួតពិនិត្យពីអន្តរជាតិក៏ដោយ៕

មនុស្សយ៉ាងតិច ១២នាក់ បានស្លាប់ នៅក្នុងការវាយប្រហារលើទីក្រុងរបស់អ៊ីរ៉ង់

2026/03/25 05:18:59 pm        49
យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និង ២៨ នាក់រងរបួស នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារលើទីក្រុង Varamin របស់អ៊ីរ៉ង់ ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងតេអេរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Fars។មានការបោសសម្អាតម្ទេចកម្ទី បន្ទាប់ពីការវាយប្រហារ មានរយៈពេល ៣៦ម៉ោង។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូ     ឌីត។ លោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបាន      សម្លាប់៕

ស្របពេលសង្រ្គាមអ៊ីរ៉ង់ធ្វើឲ្យសេដ្ឋកិច្ចសកលរង្គោះរង្គើ លោកខាងត្បូងរងផលប៉ះពាល់ខ្លាំងជាងគេបំផុត

2026/03/25 05:15:29 pm        67
ស្របពេលដែលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានធ្វើឲ្យសេដ្ឋកិច្ចសកលរង្គោះរង្គើនោះ បណ្តាប្រទេសក្រីក្របំផុតនៅលោកខាងត្បូង កំពុងរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។នៅអាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ប្រទេសកំពុងអភិវឌ្ឍបានមើលឃើញការហក់ឡើងខ្ពស់តម្លៃថាមពល បង្កឡើងដោយសារការបិទច្រកសមុទ្រ Hormuz និងការវាយប្រហារលើទីតាំងប្រេង និងឧស្ម័ននៅទូទាំងតំបន់ឈូងសមុទ្រ ។ចាប់ពីប៉ាគីស្ថាន ដល់បង់ក្លាដែស និងស្រីលង្កា រហូតដល់ហ៊្សកដានី អេហ្ស៊ីប និងអេត្យូពី ក្រុមអ្នកបង្កើតគោលនយោបាយ ប្រឈមនឹងការលំបាកទ្វេដង ពេលដែលពួកគេពឹងផ្អែកលើថាមពលនាំចូល និងហិរញ្ញវត្ថុមានដែនកំណត់ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃថាមពលបែបនេះ ។នៅប្រទេសប៉ាគីស្ថាន ដែលនាំចូលថាមពលប្រហែល ៨០ភាគរយពីតំបន់ឈូងសមុទ្រ ហើយនិងជួបវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក្រុមអាជ្ញាធរ បានដាក់ចេញវិធានការ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ។ជាការប្រឈមនឹងការធ្លាក់ចុះទុនបម្រុងប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះ ក្រុមមន្រ្តីបានបិទសាលារៀន ណែនាំឲ្យធ្វើការ ៤ថ្ងៃ ក្នុង ១សប្តាហ៍ សម្រាប់ការិយាល័យរដ្ឋាភិបាល បញ្ជាឲ្យកាត់បន្ថយបុគ្គលិកវិស័យសាធារណៈចំនួនពាក់កណ្តាលឲ្យធ្វើការពីផ្ទះ ហើយនិងកាត់បន្ថយប្រាក់ឧបត្ថម្ភប្រេងឥន្ធនៈដល់ធុរកិច្ចរដ្ឋ ៕

ប្រធានាធិបតីអ៊ីរ៉ាក់ថ្កោលទោសការវាយប្រហារលើកងកម្លាំងសន្តិសុខ និងកងកម្លាំងឃើដ

2026/03/25 05:13:09 pm        51
ការិយាល័យប្រធានាធិបតីអ៊ីរ៉ាក់កាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាបន្តបន្ទាប់ ដែលបានកំណត់គោលទៅលើកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ នៅក្នុងខេត្តជាច្រើន ដោយពណ៌នាអំពីការវាយប្រហារទាំងនោះថា ជា «ការរំលោភបំពានយ៉ាងជាក់ស្តែង» លើអធិបតេយ្យភាពជាតិ។សេចក្តីថ្លែងការណ៍របស់ការិយាល័យនេះ បានកាន់ទុក្ខចំពោះមរណភាពរបស់មេបញ្ជាការប្រតិបត្តិការនៃកងកម្លាំងចល័តប្រជាប្រិយរបស់អ៊ីរ៉ាក់ (PMF)និងសមាជិក PMF មួយចំនួនទៀត បន្ទាប់ពីការវាយប្រហារលើទីបញ្ជាការរបស់ PMF នៅភាគខាងលិចខេត្ត Anbar ។សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«ការវាយប្រហារទាំងនេះ គឺជាការរំលោភបំពានជាក់ស្តែងលើអធិបតេយ្យភាព និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសនេះ»។ការិយាល័យប្រធានាធិបតីនេះ បានជំរុញឲ្យគណបក្សនយោបាយទាំងអស់អនុម័តជំហរ និងវិធានការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ប្រទេសអ៊ីរ៉ាក់ពីការត្រូវបានអូសចូលទៅក្នុងសង្គ្រាម និងជម្លោះក្នុងតំបន់នេះ៕

កំហឹងសាធារណជនកើនឡើង ស្របពេលក្តីបារម្ភពីកង្វះខាតការផ្គត់ផ្គង់ប្រេងនៅឥណ្ឌា

2026/03/25 05:02:48 pm        65
កំហឹងរបស់សាធារណជនកើនឡើងនៅថ្ងៃពុធនេះ ចំពោះក្តីបារម្ភពីកង្វះខាតប្រេង ស្របពេលការអះអាងរបស់រដ្ឋាភិបាលកុំឲ្យសម្រុកទិញស្តុក ។ឥណ្ឌា រងផលប៉ះពាល់ខ្លាំងដោយសារការអាក់ខានការដឹកជញ្ជូនថាមពលឆ្លងកាត់តាមច្រកសមុទ្រ Hormuz បណ្តាលមកពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបច្ចុប្បន្នបានឈានចូលដល់សប្តាហ៍ទី ៤ទៅហើយ ។នៅតាមរដ្ឋខ្លះរបស់ឥណ្ឌា រួមទាំងរដ្ឋ Maharashtra, Madhya Pradesh និងរដ្ឋ Telangana ការតម្រង់ជួរបន្តកន្ទុយគ្នាផុតស្ថានីយប្រេង ក្នុងនោះមនុស្សជាច្រើន បានរង់ចាំអស់រយៈពេលជាច្រើនម៉ោង ទម្រាំអាចចាក់ប្រេងបាន ។ប្រទេសមួយនេះ នាំចូលប្រេងឆៅប្រហែល ៩០ភាគរយ និងជិតពាក់កណ្តាលឧស្ម័នធម្មជាតិរាវ ដោយឆ្លងកាត់តាមច្រកសមុទ្រ Hormuz ។ឥណ្ឌា ដែលមានស្តុកប្រេងឆៅតិចជាងប្រទេសនាំចូលប្រេងអាស៊ីធំៗផ្សេងទៀតនោះ ប្រញាប់ប្រញាល់កក់ប្រេងរុស្ស៊ីផងដែរ ក្រោយសហរដ្ឋអាមេរិកដកចេញទណ្ឌកម្មបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ ៕

កាណាដាថ្កោលទោសអ៊ីស្រាអែល ជុំវិញផែនការកាន់កាប់ភាគខាងត្បូងលីបង់ និងជំរុញឲ្យសម្រាលភាពតានតឹង

2026/03/25 04:58:52 pm        40
កាលពីថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) ប្រទេសកាណាដាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់ដែនដី នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយអំពាវនាវឲ្យមានការគោរពអធិបតេយ្យភាពរបស់ប្រទេសនេះ និងបញ្ចប់អរិភាពដែលកំពុងកើនឡើង។ក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើវេទិកាបណ្ដាញសង្គម X ក្រសួងការបរទេសកាណាដាបានលើកឡើងថា៖ «អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសលីបង់ មិនត្រូវរំលោភបំពានជាដាច់ខាត។ ការវាយប្រហាររបស់ក្រុមហេសបូឡា លើអ៊ីស្រាអែល ត្រូវតែបញ្ឈប់ ហើយពួកគេត្រូវតែរំសាយអាវុធ»។សេចក្តីថ្លែងការណ៍នេះក៏បានអះអាងជាថ្មីនូវសាមគ្គីភាពរបស់កាណាដាជាមួយរដ្ឋាភិបាលលីបង់ និងប្រជាជនរបស់ប្រទេសនេះ ដោយបានបន្ថែមថា៖ «យើងជំរុញឲ្យគ្រប់ភាគីទាំងអស់ការពារជនស៊ីវិល ចៀសវាងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិកសុខាភិបាល និងអ្នករក្សាសន្តិភាព ហើយនិងចាត់វិធានការស្របតាមច្បាប់អន្តរជាតិ»។ការវិវត្តនេះកើតឡើង ក្នុងពេលមានរបាយការណ៍ ដែលថា អ៊ីស្រាអែលមានគម្រោងកាន់កាប់ខ្សែព្រំដែនទី១ នៃបណ្ដាភូមិ នៅភាគខាងត្បូងនសប្រទេសលីបង់ ជាវិធានការសន្តិសុខ ប្រឆាំងនឹងការបាញ់រ៉ូកែត។ក្រុមហេសបូឡាបានបាញ់រ៉ូកែតយ៉ាងច្រើនជាបន្តបន្ទាប់ទៅអ៊ីស្រាអែល ចាប់តាំងពីដើមខែមីនាមក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួននិយាយថា ជាការវាយប្រហារជាបន្តរបស់អ៊ីស្រាអែលលើលីបង់ ទោះបីជាមានបទឈប់បាញ់ដែលចូលជាធរមាន រវាងអ៊ីស្រាអែល និងលីបង់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដូចជាការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងការវាយប្រហារតាមអាកាសរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

មេដឹកនាំបេឡារុសធ្វើដំណើរទៅដល់កូរ៉េខាងជើង សម្រាប់ជំនួបជាមួយលោក Kim Jong Un

2026/03/25 04:32:51 pm        84
មេដឹកនាំបេឡារុសលោក Alexander Lukashenko បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងនាថ្ងៃពុធនេះ តាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។យោងតាមការអះអាងរបស់រដ្ឋបាលមេដឹកនាំបេឡារុស បានឲ្យដឹងថា លោក Lukashenko នឹងស្នាក់នៅក្នុងប្រទេសកូរ៉េខាងចើងរយៈពេល ២ថ្ងៃ ។ អំឡុងដំណើរទស្សនកិច្ចនេះ លោកនឹងមានជំនួបជាមួយសមភាគីកូរ៉េខាងជើងលោក Kim Jong Un ហើយគេរំពឹងថា បេឡារុស និងកូរ៉េខាងជើង មានបំណងចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព ។ខណៈពេលនោះដែរ សេវាកម្មព័ត៌មានមេដឹកនាំបេឡារុស និយាយថា ដំណើរទស្សនកិច្ចនេះ មានបំណងពង្រឹងលក្ខខណ្ឌស្របច្បាប់ និងសន្ធិសញ្ញានៃទំនាក់ទំនង ហើយនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីសកម្មជាងមុនរបស់ប្រទេសទាំង ២ ។ដំណើរទស្សនកិច្ចរបស់លោក Lukashenko បានកើតមានឡើង ក្រោយមេដឹកនាំទាំង ២ បានជួបគ្នាមួយភ្លែតនៅក្រៅពិធីដង្ហែរព្យុហយាត្រាយោធាចិនកាលពីខែកញ្ញា ឆ្នាំ ២០២៥ ជាពេលដែលមេដឹកនាំកូរ៉េខាងជើង អញ្ជើញសមភាគីបេឡារុស ឲ្យមកបំពេញដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM