ជនជាតិចិនយ៉ាងហោចណាស់ ៧នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ក្នុងគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា
ព្យុះទីហ្វុង Mekkhala គំរាមកំហែងជប៉ុន ក្រោយ​ព្យុះ Higos ចុះខ្សោយ ខណៈ​​ទឹកជំនន់ និងបំណាក់​ដី​នៅតែមាន​
អ្នករិះគន់ពីក្របខ័ណ្ឌអ៊ីស្រាអែល-លីបង់ និយាយថា វានឹងមិនបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលទេ
រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១៦០ នាក់ពីភាគីម្ខាងៗ

ព័ត៌មានអន្តរជាតិ

ប្រធាន IEA លោក Birol និយាយថា ច្រកសមុទ្រ Hormuz ត្រូវតែបើកឡើងវិញដោយគ្មានលក្ខខណ្ឌ

2026/06/18 07:02:18 pm        38
លោក Fatih Birol ប្រធាន​ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ និងបានអំពាវនាវឲ្យ​បើក​ច្រកសមុទ្រ Hormuz ឡើងវិញ ដោយគ្មានលក្ខខណ្ឌ។លោក Birol បាននិយាយថា ប្រទេសជាច្រើនកំពុងពិនិត្យឡើងវិញនូវគោលនយោបាយថាមពលរបស់ពួកគេ ព្រោះវាគឺ​ច្បាស់ណាស់ថា ផ្លូវទឹកនេះអាចត្រូវបានបិទម្តងទៀត ដោយសារតែអ៊ីរ៉ង់បានបិទវា ក្នុងអំឡុងពេលមាន​សង្គ្រាម។លោក Birol បានលើក​ឡើង​នៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងអ៊ីស្តង់ប៊ុលថា IEA នឹងពិភាក្សាអំពីយុទ្ធសាស្ត្រថ្មីៗ ជាមួយប្រទេសជាច្រើន ខណៈដែលវិបត្តិនេះ បានគូសផែនទីថាមពលសកលឡើងវិញ ដោយបន្ថែមថា «ទំនុកចិត្ត» គឺមានសារៈសំខាន់នៅក្នុងទីផ្សារថាមពលសកល ដែលតម្លៃបានធ្លាក់ចុះ ចាប់តាំងពីមាន​កិច្ចព្រមព្រៀងសន្តិភាពនេះ​។កិច្ចព្រមព្រៀងនេះ រួមមានការបើកច្រកសមុទ្រឡើងវិញ ដោយ​ទី​ក្រុងតេអេរ៉ង់ ហើយ​សហរដ្ឋអាមេរិក ដកការបិទខ្ទប់​ផ្លូវទឹករបស់ខ្លួន ចំពោះ​អ៊ីរ៉ង់ ដែលអាចនាំមកនូវការបញ្ចប់នៃការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ។ហើយ​លោក Birol បានបញ្ជាក់​ថា ច្រកសមុទ្រនេះត្រូវតែត្រូវ​បាន​បើកឡើងវិញ «ដោយគ្មានលក្ខខណ្ឌ» ដើម្បីឲ្យ​ភាគីទាំងអស់ «ជឿថា វា​មានសុវត្ថិភាព»។ លោក​បាន​បន្ថែមថា «ឥឡូវនេះយើងនឹងឃើញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង និងដំណើរការចរចា និងអ្វីដែលនឹងកើតឡើងបន្ទាប់»៕

ប្អូន​ស្រី​មេដឹកនាំកូរ៉េខាងជើង ថ្កោលទោសការអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ G7

2026/06/18 05:49:02 pm        60
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) បាន​រាយការណ៍​ថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាង​ជើង​ លោក Kim Jong Un បានថ្កោលទោសការអំពាវនាវរបស់ក្រុម​ប្រទេស​មាន​ឧស្សាហកម្មលូត​លាស់​ទាំង៧ (G7) ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយ​ចាត់​ទុក​ថា ជាការរំលោភលើរដ្ឋធម្មនុញ្ញ និងជាការរំលោភលើអធិបតេយ្យភាព។សេចក្តីថ្លែងការណ៍ដែល​ផ្សាយ​ដោយប្រព័ន្ធផ្សព្វផ្សាយ​ KCNA បាន​ឲ្យ​ដឹង​ថា លោកស្រី​ Kim បានលើកឡើង​ថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជា «របៀបវារៈដែលត្រូវបានបិទ​ទាំង​ស្រុង​មិនអាចកែប្រែ​បាន ហើយការមាន​អាវុធនុយក្លេអ៊ែរ គឺជាផលប្រយោជន៍ស្នូលរបស់កូរ៉េខាងជើង និងជាខ្សែបន្ទាត់ដែលមិនអាចកែប្រែបាន»។លោកស្រី Kim ត្រូវបានដកស្រង់សម្តី ដែលបាន​​និយាយ​ថា៖ «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាខ្សែបន្ទាត់ដែលមិនអាចកែប្រែបាន ពោល​គឺ​ខ្សែ​បន្ទាត់ដែលមិនអាចឆ្លងកាត់បាន»។ លោកស្រី​បាន​បន្ថែមថា អ្នកណាដែលព្យាយាមធ្វើឲ្យ​ប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់រដ្ឋអាវុធនុយក្លេអ៊ែរ នឹងជា​ការ​មាន​នូវ​ «ជម្រើសដ៏អាក្រក់បំផុតដែល​នាំ​ឲ្យ​ខ្លួន​ជួប​នឹង​គ្រោះមហន្តរាយ»។ជាមួយ​គ្នា​នេះ លោកស្រី​ Kim ក៏បាននិយាយផងដែរថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការ​ទទួល​បាន​នូវ​ខែល​ការពារខ្លួន ដើម្បី​ឆ្លើយតបទៅនឹងអ្វីដែលលោកស្រីចាត់ទុក​ថា ជា​ការគំរាមកំហែងនុយក្លេអ៊ែរជាប់លាប់ពីសត្រូវ ហើយបានពិពណ៌នាពួកគេថា ជា «សរសរគោល​» ដើម្បី​ធានាសន្តិភាព។ លោកស្រី​បានសង្កត់ធ្ងន់​ថា អំណះអំណាងដែលអំពាវនាវឲ្យ​មានការរំសាយអាវុធនុយក្លេអ៊ែរ គឺ «ហួសសម័យទាំងស្រុង» ហើយនឹងមិនផ្លាស់ប្តូរនោះ​ទេ បើ​ទោះ​បីជាមាន​ក្រុមណាមួយរិះគន់យ៉ាងខ្លាំង ចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងយ៉ាងណាក៏ដោយ។គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយកាលពីថ្ងៃពុធ បន្ទាប់ពីបញ្ចប់​កិច្ចប្រជុំកំពូល បណ្ដាមេដឹកនាំ G7 បានសម្តែង «ក្ដី​បារម្ភយ៉ាងខ្លាំង» អំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក​របស់កូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ​ទាំងស្រុងរបស់ប្រទេសនេះ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

អ៊ីស្រាអែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកការទូតជាន់ខ្ពស់របស់EU ជុំវិញការលើកឡើងអំពី«ការរើសអើងពូជសាសន៍»

2026/06/18 05:47:01 pm        70
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកកំពុងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប គឺលោកស្រី Kaja Kallas ជុំវិញការលើកឡើងដែលបានរាយការណ៍ថា លោកស្រីបានប្រៀបធៀបអ៊ីស្រាអែលទៅនឹងរបបរើសអើងពូជសាសន៍ដែលធ្លាប់គ្រប់គ្រងអាហ្វ្រិកខាងត្បូង។លោក Gideon Saar បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «នាពេលថ្មីៗនេះ មានការបោះពុម្ពផ្សាយថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសម៉ិកស៊ិក លោកស្រីបានប្រៀបធៀបអ៊ីស្រាអែលទៅនឹងរបបប្រកាន់ពូជសាសន៍ដែលមាននៅអាហ្វ្រិកខាងត្បូង»។លោកបាននិយាយថា «ដូច្នេះ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋអ៊ីស្រាអែល ខ្ញុំគ្មានជម្រើសអ្វីក្រៅពីកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយលោកស្រី Kallas រហូតដល់លោកស្រីដកការបរិហារកេរ្តិ៍ដែលលោកស្រីបានចោទប្រកាន់ទៅលើរដ្ឋជ្វីហ្វតែមួយគត់របស់ពិភពលោក ដែលក៏ជាប្រទេសលទ្ធិប្រជាធិបតេយ្យតែមួយគត់ នៅមជ្ឈិមបូព៌ាផងដែរ»៕

អ៊ីរ៉ង់និយាយថា កម្មវិធីមីស៊ីលនឹងមិនមែនជាផ្នែកមួយនៃការចរចាជាមួយអាមេរិកទេ

2026/06/18 05:41:10 pm        56
អ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កម្មវិធីមីស៊ីលរបស់ខ្លួន នឹងមិនមែនជាផ្នែកមួយនៃការចរចានាពេលអនាគតជាមួយសហរដ្ឋអាមេរិកទេ បន្ទាប់ពីភាគីទាំងពីរ បានយល់ព្រមលើកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់បញ្ចប់សង្គ្រាមរបស់ពួកគេ។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ចប់សង្គ្រាមក្នុងតំបន់ដែលបានផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។កិច្ចព្រមព្រៀងនេះបានដាក់លក្ខខណ្ឌសម្រាប់ការចរចាលម្អិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ទីក្រុងតេអេរ៉ង់។ពុំមានការលើកឡើងនៅក្នុងកិច្ចព្រមព្រៀងអំពីកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដែលជាក្តីបារម្ភយូរអង្វែងសម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីស្រាអែលនោះទេ៕

ប្រមុខណាតូ បញ្ជាក់ថា សម្ព័ន្ធភាពកំពុងចូលដល់ដំណាក់កាលអនុវត្ត មុនកិច្ចប្រជុំកំពូល Ankara

2026/06/18 05:37:18 pm        60
នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមិថុនា ឆ្នាំ២០២៦) នេះ លោក Mark Rutte អគ្គលេខាធិការរបស់​អង្គការណាតូ (NATO) បាននិយាយថា សម្ព័ន្ធភាពកំពុងចូលដល់ដំណាក់កាលអនុវត្ត មុនកិច្ចប្រជុំកំពូលខែក្រោយ ក្នុង​ទីក្រុង Ankara របស់​ប្រទេស​ទួរគី ដោយលើកឡើងពីការបង្កើន​ការចំណាយ លើវិស័យ​ការពារជាតិ ការពង្រីកផលិតកម្មយោធា និងការគាំទ្រជាបន្តបន្ទាប់ ចំពោះ​អ៊ុយក្រែន។អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការ​ណាតូ នៅទីក្រុងប្រ៊ុច​សែលរបស់ប្រទេស​បែល​ហ្ស៊ិក​ លោក Rutte បានបញ្ជាក់​​​ថា៖ «នេះគឺជាកិច្ចប្រជុំធំចុងក្រោយដែលយើងនឹងមាន មុនកិច្ចប្រជុំកំពូល Ankara ហើយកិច្ចប្រជុំកំពូល Ankara នឹងផ្ដោត​ជាសំខាន់​លើ​ការអនុវត្ត»។លោក Rutte បានពិពណ៌នាអំពីការជួបជុំនេះថា ជាកិច្ចប្រជុំរដ្ឋមន្ត្រីសំខាន់ចុងក្រោយ មុនមាន​កិច្ចប្រជុំកំពូល Ankara។ លោកបានបន្ថែមថា «អ្វីដែលយើងកំពុងឃើញ គឺថា អង្គការ​ 3.0 គឺ​ពិតជាកំពុងកើតឡើងមែន» ដោយបាន​ពណ៌នាថា នេះ​គឺជា «អឺរ៉ុបដ៏រឹងមាំមួយ នៅក្នុងអង្គការណាតូ​​ដ៏រឹងមាំមួយ»។លោក Rutte បានលើកឡើង​ថា សម្ព័ន្ធមិត្តកំពុងបង្កើនការចំណាយយ៉ាងខ្លាំងលើយោធា ដោយកត់សម្គាល់ថា អឺរ៉ុប និងកាណាដាត្រូវបានគេរំពឹងថា នឹងចំណាយបន្ថែមជាង ៩០​ពាន់លានដុល្លារ លើវិស័យ​ការពារជាតិ នៅឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលតំណាងឲ្យ​ការកើនឡើងជិត ២០ភាគរយ​៕

ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN សាទរកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអ៊ីរ៉ង់

2026/06/18 05:35:00 pm        57
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នដែលបានចុះហត្ថលេខាដោយទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ ដោយនិយាយថា ឥឡូវនេះ ខ្លួននឹងចូលរួមក្នុងការពិភាក្សាបច្ចេកទេស ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«វាជាការល្អដែលអនុស្សរណៈនេះ ធ្វើនៅទីនោះ។ ឥឡូវនេះ ការងារបច្ចេកទេសចាប់ផ្តើមហើយ»។«ឥឡូវនេះ វាដល់ពេលហើយសម្រាប់យើងក្នុងការអង្គុយជាមួយសហការីអាមេរិក និងអ៊ីរ៉ង់របស់យើង ហើយចាប់ផ្តើមបង្កើតជំហានជាក់ស្តែងដែលនឹងត្រូវអនុវត្ត»។កិច្ចព្រមព្រៀង ១៤ ចំណុចដែលបានចុះហត្ថលេខាកាលពីល្ងាចថ្ងៃពុធ បានបន្តបទឈប់បាញ់ដែលបានប្រកាស នៅក្នុងខែមេសារយៈពេល ៦០ ថ្ងៃទៀត រួមទាំងនៅលីបង់ផងដែរ ដើម្បីអនុញ្ញាតឲ្យភាគីទាំងពីរចរចាបទឈប់បាញ់ចុងក្រោយ៕

អង្គការ NATO និយាយថា ខ្លួនយល់ព្រមធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែរ

2026/06/18 05:24:57 pm        49
ស្ថាប័នជាន់ខ្ពស់របស់សម្ព័ន្ធយោធាសម្រាប់ទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការណាតូនៅថ្ងៃព្រហស្បតិ៍នេះ បានយល់ព្រម ដើម្បីធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន និងពង្រឹងសមត្ថភាពផែនការនុយក្លេអ៊ែររបស់ខ្លួន។ សម្ព័ន្ធមិត្តណាតូទាំងអស់លើកលែងតែប្រទេសបារាំង គឺជាសមាជិកនៃក្រុមរៀបចំផែនការនុយក្លេអ៊ែរ(NPG) ដែលបម្រើជាវេទិកាសម្រាប់ការពិគ្រោះយោបល់ និងការធ្វើការសម្រេចចិត្តលើការទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ។សេចក្តីថ្លែងការណ៍នេះ បាននិយាយថា រដ្ឋមន្ត្រីការពារជាតិដែលចូលរួមក្នុងកិច្ចប្រជុំ «បានរំលឹកថា កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សម្ព័ន្ធមិត្ត នៅតែជាការធានាដ៏សំខាន់បំផុតនៃសន្តិសុខសម្ព័ន្ធមិត្ត និងជាមូលដ្ឋានគ្រឹះនៃសន្ធិសញ្ញាការពារសម្ព័ន្ធមិត្តរបស់អង្គការណាតូ»។ក្រុមនេះបាននិយាយថា៖«រដ្ឋមន្ត្រី NPG បានយល់ព្រមបន្តបង្កើនបេសកកម្មទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែររបស់អង្គការណាតូ ដោយធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែររបស់ណាតូ ពង្រឹងសមត្ថភាពផែនការនុយក្លេអ៊ែររបស់ខ្លួន និងសម្របខ្លួន ដើម្បីសម្រេចបាននូវផលប្រយោជន៍សន្តិសុខរបស់ខ្លួន»៕

ប្រធានអាស៊ានហ្វីលីពីន អញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល

2026/06/18 05:22:28 pm        66
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ នៅទីក្រុងម៉ានីល នាចុងឆ្នាំនេះ។លោក Marcos បានធ្វើការ​អញ្ជើញនេះ​ ក្នុងអំឡុងពេលមាន​ជំនួប​ទ្វេភាគីជាមួយលោក Putin នៅទីក្រុង Kazan ភាគនិរតីនៃប្រទេសរុស្ស៊ី កាល​ពី​យប់ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតីហ្វីលីពីន។ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានបច្ចុប្បន្ននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASeAN) ដែលមាន​សមាជិក​ចំនួន ១១ប្រទេស កំពុងស្ថិតនៅទីក្រុង Kazan ជាកន្លែងដែលលោក Putin នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃ​ប្លុកនេះ នាថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃចំណងមិត្តភាពរបស់ភាគី​ទាំង២។លោក Marcos បានប្រាប់​​លោក Putin ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា «នៅតែជាផ្នែកសំខាន់ ក្នុងការរក្សាប្រព័ន្ធ​សហប្រតិបត្តិការ ​រវាង​ប្រទេស​នានា ក្នុង​តំបន់ ឆ្ពោះទៅរកគោលដៅរួមរបស់យើង ពោលគឺជា​តំបន់ដែលមានស្ថិរភាព សុវត្ថិភាព និងវិបុលភាព»។ជាមួយ​គ្នានេះដែរ មុនកិច្ចប្រជុំកំពូលមេដឹកនាំនេះ​ រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maksim Reshetnikov បានប្រាប់វេទិកាធុរកិច្ចអាស៊ាន-រុស្ស៊ី កាលពីថ្ងៃពុធថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងប្លុក បានកើនឡើង ៥៨ភាគរយ​ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ដោយឈានដល់កម្រិត​ ២១ពាន់លានដុល្លារ។ពាក់​ព័ន្ធ​នឹង​វិស័យទ្វេភាគី លោក Marcos បានស្វែងរក «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏រឹងមាំជាងមុន» ជាមួយរុស្ស៊ី ដោយបញ្ជាក់ពីសក្តានុពលដ៏ធំធេងរបស់ហ្វីលីពីន​ សម្រាប់ការរុករក ជាពិសេសក្នុងវិស័យថាមពល និងសន្តិសុខស្បៀងអាហារ៕

មន្ត្រីនិយាយថា អ៊ីស្រាអែលកំពុងចរចាជាមួយអាមេរិកអំពីការបន្តដាក់ពង្រាយកងទ័ពនៅលីបង់

2026/06/18 05:20:18 pm        58
មន្ត្រីអ៊ីស្រាអែលពីររូបរួមទាំងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ ដែលជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែលកំពុងធ្វើការចរចាជាមួយសហរដ្ឋអាមេរិក ខណៈដែលខ្លួនកំពុងស្វែងរកការបន្តដាក់ពង្រាយកងទ័ពនៅភាគខាងត្បូងប្រទេសលីបង់។មន្ត្រីទាំងនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីកិច្ចចរចាដ៏រសើបនេះ បានធ្វើអត្ថាធិប្បាយបែបនេះ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលអំពាវនាវឲ្យភាគីនានាធានានូវ «បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់»។អ៊ីស្រាអែលបានពង្រីកការឈ្លានពានរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីកងជីវពលហេសបូឡានៅប្រទេសលីបង់បានបើកការបាញ់ប្រហារលើអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា ដើម្បីគាំទ្រសម្ព័ន្ធមិត្តអ៊ីរ៉ង់របស់ខ្លួន។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើយុទ្ធនាការផ្លូវអាកាស និងដីដ៏បំផ្លិចបំផ្លាញមួយ ដែលខ្លួននិយាយថា មានគោលបំណងកម្ចាត់ក្រុមហេសបូឡាទាំងស្រុង។អ៊ីស្រាអែលពិពណ៌នាអំពីទឹកដីដែលខ្លួនបានដណ្តើមយកនៅលីបង់ ហ្កាហ្សា និងស៊ីរី ថា ជា «តំបន់ទ្រនាប់» រវាងខ្លួន និងសត្រូវរបស់ខ្លួន ដែលជាទិដ្ឋភាពដ៏សំខាន់នៃគោលនយោបាយសន្តិសុខថ្មីៗរបស់អ៊ីស្រាអែល។ លោក ណេតាន់យ៉ាហ៊ូ បានបដិសេធការអំពាវនាវឲ្យអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីទាំងនោះ៕

ប្រព័ន្ធផ្សព្វផ្សាយ៖ នាយករដ្ឋមន្ត្រីអ៊ីតាលីស្នើតែងតាំងបេសកជនតែម្នាក់សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី

2026/06/18 05:16:47 pm        57
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានស្នើតែងតាំងអ្នកចរចាតែម្នាក់ ដើម្បីចូលរួមជាមួយរុស្ស៊ីលើបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។យោងតាមសារព័ត៌មាននេះ លោកស្រី Meloni បានលើកឡើងពីគំនិតនេះក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅទីក្រុង Evian-les-Bains ប្រទេសបារាំង។ លោកស្រីបាននិយាយថា លោកស្រី នឹងលើកឡើងពីបញ្ហានេះម្តងទៀតនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបរយៈពេលពីរថ្ងៃ នៅទីក្រុងប្រ៊ុចសែល នាថ្ងៃទី១៨ ខែមិថុនា។លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលីបា នអះអាងថា អ្នកចរចាគួរតែមកពីប្រទេសអឺរ៉ុប «ទំហំមធ្យម» ជាជាងរដ្ឋសមាជិកធំបំផុតមួយរបស់ប្លុកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
06/27/2026 01:06 PM
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
06/27/2026 01:06 PM
ជនជាតិចិនយ៉ាងហោចណាស់ ៧នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ក្នុងគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា
06/27/2026 01:06 PM
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
06/27/2026 01:06 PM
ព្យុះទីហ្វុង Mekkhala គំរាមកំហែងជប៉ុន ក្រោយ​ព្យុះ Higos ចុះខ្សោយ ខណៈ​​ទឹកជំនន់ និងបំណាក់​ដី​នៅតែមាន​
06/27/2026 01:06 PM
អ្នករិះគន់ពីក្របខ័ណ្ឌអ៊ីស្រាអែល-លីបង់ និយាយថា វានឹងមិនបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលទេ
06/27/2026 01:06 PM
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍
06/27/2026 01:06 PM
សម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” ​
06/27/2026 12:06 PM
សម្តេចតេជោដឹកនាំគណៈប្រតិភូកម្ពុជានិវត្តមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន
06/27/2026 12:06 PM
សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់ចំពោះការទាមទារទឹកដីស្របច្បាប់របស់ខ្លួនមកវិញនោះឡើយ
06/27/2026 12:06 PM