នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ យោធានឹងនៅភាគខាងត្បូងលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ
ទាហាន និងជនស៊ីវិលរបស់ប្រទេសគុយបា ចូលរួមក្នុងសមយុទ្ធយោធា
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខ្វែងគំនិតគ្នាលើបណ្តាញទំនាក់ទំនងនៅច្រកសមុទ្រ Hormuz
អ៊ីស្រាអែល និងលីបង់ ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាព បន្ទាប់ពីការចរចាសម្របសម្រួលដោយអាមេរិក

ព័ត៌មានអន្តរជាតិ

លោក Trump៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ បាន​បញ្ចៀសមហន្តរាយសេដ្ឋកិច្ច តែ​សង្គ្រាមនៅ​តែ​អាចផ្ទុះ​​វិញ

2026/06/18 04:24:22 pm        35
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) បានការពារកិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់លោកជាមួយអ៊ីរ៉ង់ ដោយនិយាយថា វាបានជួយ​បញ្ចៀសគ្រោះមហន្តរាយសេដ្ឋកិច្ចសកល​ ខណៈពេលដែលព្រមានថា លោកអាចនឹងបើកការវាយប្រហារថ្មី ប្រសិនបើទីក្រុងតេអេរ៉ង់មិន​គោរពតាម​ការប្តេជ្ញាចិត្តរបស់ខ្លួននោះទេ​​។ជាមួយ​គ្នា​នេះ​ អំឡុង​ពេល​ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលនៃ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូត​លាស់​ទាំង​៧ (G7) នៅប្រទេសបារាំង លោក Trump ក៏បាននិយាយផងដែរថា ចរាចរណ៍ផ្លូវសមុទ្រ នៅច្រកសមុទ្រ Hormuz បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពី ៣ថ្ងៃមុន ហើយបានសម្តែងក្តីសង្ឃឹមថា វាអាចជាការចាប់ផ្តើមនៃការមាន​សន្តិភាពកាន់តែទូលំទូលាយ នៅទូទាំងតំបន់​មជ្ឈិមបូព៌ា។អម​ដោយការ​បន្ថែមថា ជនជាតិអ៊ីរ៉ង់ គឺជា «មនុស្សឆ្លាត» នោះ​ លោក Trump បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងនឹងទម្លាក់គ្រាប់បែកលើពួកគេ (អ៊ីរ៉ង់) ប្រសិនបើពួកគេរំលោភលើកិច្ចព្រមព្រៀង​។ ខ្ញុំមិនចង់ឲ្យ​ពួកគេធ្វើដូច្នោះទេ។ ខ្ញុំចង់ឲ្យ​ពួកគេគោរពតាម​កិច្ចព្រមព្រៀង»។ នៅ​មុននេះ លោកបានបញ្ជាក់​ថា៖ «ប្រសិនបើខ្ញុំមិនពេញ​ចិត្តវា (កិច្ចព្រមព្រៀង) ប្រសិនបើពួកគេ (អ៊ីរ៉ង់) មិនមានអាកប្បកិរិយាល្អទេ យើងនឹងវិល​ទៅទម្លាក់គ្រាប់លើ​ពួកគេវិញ»។លោក Trump បានសង្កត់ធ្ងន់ថា៖ «ដូច្នេះរឿងមួយដែលខ្ញុំមិនចង់ឃើញនោះ គឺថា ខ្ញុំមិនចង់ឃើញមហន្តរាយសេដ្ឋកិច្ចទេ។ ព្រោះថា ប្រសិនបើអ្នកបន្តរឿង​នេះ រឿង​នោះ​អាចកើតឡើង»។គួរ​បញ្ជាក់ថា សង្គ្រាមដែលបានចាប់ផ្តើមដោយ​ការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ កាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ និង​ដែល​បានវិវត្តទៅជាជម្លោះ ក្នុងតំបន់កាន់តែទូលំទូលាយ បានជំរុញឲ្យ​តម្លៃថាមពលឡើងខ្ពស់​ សម្ពាធអតិផរណាថ្មី​ និងបង្កឲ្យ​មានក្ដី​បារម្ភ អំពីវិបត្តិផ្គត់ផ្គង់ស្បៀងអាហារដ៏ធំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។តម្លៃប្រេងបានធ្លាក់ចុះម្តងទៀត កាល​ពី​ថ្ងៃទី១៧ ខែមិថុនា ដោយសារតែការរំពឹងទុកពី​ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយប្រេងឆៅ Brent មាន​តម្លៃ​ទាបជាង ៨០​ដុល្លារ ជា​កម្រិតទាបបំផុត ចាប់តាំងពីការ​ផ្ទុះ​ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕

លោក TRUMP៖ អ៊ីរ៉ង់បានរងការខូចខាតក្នុងជម្លោះចន្លោះពី ១,៥ ទៅ ២ សែនកោដិដុល្លារ

2026/06/18 04:14:21 pm        56
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុងEvian-les-Bains ប្រទេសបារាំងថា ការខូចខាតរបស់អ៊ីរ៉ង់នៅក្នុងជម្លោះនេះ ត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី ១,៥ ទៅ ២ សែនកោដិដុល្លារ។ លោកបានចង្អុលបង្ហាញថា៖«ជាការពិត ពួកគេត្រូវការការវិនិយោគ ពីព្រោះយើងបានធ្វើឲ្យមានការខូចខាតគិតជាទឹកប្រាក់ចន្លោះពី ១,៥ សែនកោដិ ទៅ ២ សែនកោដិដុល្លារ ដូច្នេះនរណាម្នាក់ នឹងត្រូវជួយពួកគេ។ ពុំមានការធានាអំពីការជួយពួកគេទេ ហើយវាអាចជាប្រទេសជិតខាងរបស់ពួកគេ នឹងជួយពួកគេបន្តិចបន្តួច។ ខ្ញុំមិនដឹងទេ ប៉ុន្តែវាជាចំនួនប្រាក់ដ៏ច្រើន។ ស្ទើរតែគ្មាននរណាម្នាក់ មានប្រាក់ច្រើនបែបនេះទេ។ នេះគឺជាប្រភេទនៃការខូចខាតដែលបានកើតឡើង ប៉ុន្តែយើងមិនដោះស្រាយប្រាក់ចំនួនមួយឡើយ ដោយសារមានរឿងមិនពិតមួយ»។ យោងតាមលោក ត្រាំ ការបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកធ្វើឲ្យប្រទេសនេះអាចស្តារការដឹកជញ្ជូននៅក្នុងតំបន់ឡើងវិញ។ «ប្រសិនបើខ្ញុំធ្វើផ្ទុយពីនេះ ប្រសិនបើខ្ញុំចេញទៅហើយបន្តទម្លាក់គ្រាប់បែកលើពួកគេ រយៈពេល ៤ថ្ងៃទៀត ខ្ញុំនឹងទទួលបានការរិះគន់យ៉ាងខ្លាំងអំពីរឿងនោះ។ មេដឹកនាំអាមេរិករូបនេះ បានកត់សម្គាល់ថា ប្រសិនបើយើងបន្តទម្លាក់គ្រាប់បែក នាវាទាំងអស់នឹងមិនទៅទីនោះទេ ហើយអ្នកកំពុងនិយាយអំពីប្រាក់ចំណូលចំនួន ៥០០, ៦០០, ៧០០ លានដុល្លារ ក្នុងមួយថ្ងៃ។ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើន»៕

យោធាអ៊ីស្រាអែលនិយាយថា ទាហានម្នាក់ បានស្លាប់ និង ៧នាក់ រងរបួស ក្នុងការប្រយុទ្ធគ្នានៅលីបង់

2026/06/18 04:12:10 pm        31
យោធាអ៊ីស្រាអែលបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានម្នាក់របស់ខ្លួន ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធ ជាឧប្បត្តិហេតុមួយដែលបានបណ្តាលឲ្យទាហាន ៧នាក់ រងរបួសផងដែរ។យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោកពលបាលឯក Alexander Filin អាយុ ២៩ ឆ្នាំ «បានស្លាប់ក្នុងសមរភូមិ» ដោយបន្ថែមថា មន្រ្តីម្នាក់ មន្រ្តីបម្រុងម្នាក់ និងទាហានបម្រុងម្នាក់ បានរងរបួសមធ្យម។យោធាបានបន្ថែមថា មន្រ្តីប្រយុទ្ធម្នាក់ ទាហានបម្រុងពីរនាក់ និងទាហានបម្រុងស្រីម្នាក់ បានរងរបួស ស្រាល។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃពុធ ដែលមានន័យថា បញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដោយការប្រយុទ្ធគ្នាបានបញ្ឈប់នៅគ្រប់ទិសទី រួមទាំងនៅលីបង់ផង ដែរ។ប្រទេសលីបង់ត្រូវបានទាញចូលទៅក្នុងជម្លោះនេះ នៅពេលដែលក្រុមហេសបូឡាគាំទ្រដោយទីក្រុងតេអេរ៉ង់បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា ដើម្បីគាំទ្រអ៊ីរ៉ង់៕

លោក TRUMP និយាយថា សហរដ្ឋអាមេរិកនៅតែស៊ើបអង្កេតលើការវាយប្រហារសាលារៀននៅអ៊ីរ៉ង់

2026/06/18 04:09:33 pm        55
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការស៊ើបអង្កេតលើការវាយប្រហារដ៏សាហាវមួយលើសាលារៀនអ៊ីរ៉ង់ នៅពេលចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ នៅមិនទាន់ចប់ ទេ ប៉ុន្តែនៅពេលដែលវាចប់ វានឹងច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវ។លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅទីក្រុង Evian-les-Bains របស់ប្រទេសបារាំងថា៖«ទេ ប្រសិនបើការវាយប្រហារនោះ គឺជាកំហុស ហើយដូចដែលអ្នកដឹងហើយថា វាកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំណែកអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនោះ គឺពឹងផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត»។ លោក ត្រាំ បានបន្ថែមថា៖«កំហុសបានកើតឡើង សង្គ្រាមគឺអាក្រក់ណាស់ ប៉ុន្តែខ្ញុំដឹងថា វាកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយខ្ញុំអាចមានរបាយការណ៍សម្រាប់អ្នកនៅថ្ងៃស្អែក»។ «ខ្ញុំនឹងសួរសំណួរនោះទៅលោក Pete Hegseth ពីព្រោះពួកគេបានឲ្យស៊ើបអង្កេតលើការវាយប្រហារនោះ»។នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីរ៉ង់បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារសាលាបឋមសិក្សាសម្រាប់ក្មេងស្រីនៅក្នុងទីក្រុង Minab ដោយបានសម្លាប់មនុស្ស ១៧៥នាក់ ក្នុងនោះមានសិស្សស្រី ១៦៨នាក់ និង ៩៥នាក់ផ្សេងទៀតរងរបួស។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន បន្ទោសការវាយប្រហារនេះទៅលើកងទ័ពអ៊ីរ៉ង់ ដោយមិនបានផ្តល់ភស្តុតាង។ ក្រោយមក វាបានបង្ហាញថា បំណែកគ្រាប់រ៉ូកែតដែលត្រូវបានរកឃើញនៅកន្លែងធ្លាក់ ត្រូវបានសម្គាល់ថា ជាគ្រាប់រំសេវរបស់សហរដ្ឋ អាមេរិក៕

លោក TRUMP បដិសេធមិនពន្យល់លម្អិតអំពីការពង្រីកការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

2026/06/18 04:07:17 pm        43
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិននិយាយថាតើទីក្រុងវ៉ាស៊ីនតោនអាចពង្រីកការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនបានដែរឬទេ។បន្ទាប់ពីមកដល់អាកាសយានដ្ឋាន Orly ទីក្រុងប៉ារីស បន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅទីក្រុង Evian-les-Bains លោក ត្រាំ ត្រូវបានសួរសំណួរអំពីការពង្រីកការផ្គត់ផ្គង់អាវុធដែលអាចធ្វើទៅបាន។ «ពួកគេចេញថ្លៃសម្រាប់ការផ្គត់ផ្គង់នេះ។ ខ្ញុំបញ្ជូនអាវុធទៅអឺរ៉ុប។ អឺរ៉ុបចេញថ្លៃសម្រាប់អាវុធទាំងនោះ។ អង្គការណាតូចេញថ្លៃសម្រាប់ពួកវា។ មិនដូចអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលលោកបានផ្តល់គ្រឿងយុទ្ធោបករណ៍ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារនោះទេ» មេដឹកនាំអាមេរិករូបនេះ បាននិយាយ ដោយបដិសេធមិនពន្យល់បន្ថែម។ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានកត់សម្គាល់ថា ទីក្រុងគីវកំពុងធ្វើបានល្អនៅលើសមរភូមិ។ លោកបានចង្អុលបង្ហាញថា៖«ជាការពិត ពួកគេកំពុងធ្វើបានល្អណាស់។ អ្នកដឹងហើយថា រុស្ស៊ីគឺជាប្រទេសធំមួយ មានយោធាច្រើនជាង ប៉ុន្តែទីក្រុងគីវកំពុងធ្វើបានល្អ។ ពួកគេកំពុងរក្សាជំហររបស់ខ្លួនក្នុងស្ថានភាពនេះ។ សូមកុំភ្លេចថា ពួកគេមានគ្រឿងយុទ្ធោបករណ៍ដ៏អស្ចារ្យរួមជាមួយឧបករណ៍របស់យើង ប៉ុន្តែពួកគេកំពុងធ្វើបានល្អណាស់៕

វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តប្រតិបត្តិការពិសេសឆ្លើយតបទៅនឹងការវាយប្រហារលើរថយន្តក្រុងដឹកកុមារ

2026/06/18 04:05:10 pm        46
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន RT ថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តក្រុងដែលដឹកកុមារ នៅក្នុងតំបន់ Bryansk ដោយបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បាននិយាយថា៖«ការឆ្លើយតបរបស់យើង គឺការបន្តប្រតិបត្តិការយោធាពិសេស ដើម្បីការពារប្រទេស និងប្រជាជនរបស់យើងពីសកម្មភាពភេរវកម្មបែបនេះ»។ នៅថ្ងៃទី១៧ ខែមិថុនា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រើយន្តហោះមានស្លាបថេរ ដើម្បីវាយប្រហាររថយន្តក្រុងដែលដឹកក្រុមបាល់ទាត់កុមារបេឡារុស នៅក្នុងតំបន់ Bryansk របស់រុស្ស៊ី។ ស្ត្រីម្នាក់ដែលអមដំណើរអត្តពលិកវ័យក្មេង ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ។ យោងតាមក្រសួងសុខាភិបាលបេឡារុស មនុស្ស ៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានកុមា ៦ នាក់។ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌមួយលើការចោទប្រកាន់ពីបទភេរវកម្ម៕

លោក TRUMP៖ អាមេរិកចង់ធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងចិនដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ

2026/06/18 02:59:49 pm        18
លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងចិន អំពីការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ។ លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងគេ បន្ទាប់មក គឺ រុស្ស៊ី ដែលឈរនៅលំដាប់ទី ២ ខណៈដែលប្រទេសចិនកំពុងកសាងឃ្លាំងអាវុធរបស់ខ្លួនយ៉ាងសកម្ម ហើយអាចប្រៀបធៀបចំនួនពួកវាបាន ក្នុងរយៈពេល ៥ឆ្នាំ ទៀត។លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅប្រទេសបារាំងថា៖«យើងគួរតែធ្វើកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ។ វានឹងអស្ចារ្យណាស់។ យើងមិនត្រូវការទាំងអស់នោះទេ។ យើងមិនចាំបាច់អាចបំផ្ទុះពិភពលោកទាំងមូល ៣០០ ដង នោះទេ។ វាពិតជាគួរឲ្យខ្លាចណាស់។ ប្រសិនបើយើងអាចធ្វើកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរបាន ខ្ញុំពិតជារីករាយណាស់»។ លោកបានបន្តថា៖«ម្នាក់ក្នុងចំណោមពីរនាក់នោះ មានឆន្ទៈក្នុងការធ្វើកិច្ចព្រមព្រៀងនោះ។ ខ្ញុំនឹងប្រាប់អ្នកថា ម្នាក់ទៀតមិនសូវមានឆន្ទៈក្នុងការធ្វើវាទេ ហើយអ្នកត្រូវការពួកគេទាំងអស់គ្នាធ្វើវា»៕

UN៖ មនុស្សរាប់លាននាក់នៅក្នុងប្រទេសអារ៉ាប់ និងមូស្លីម ប្រឈមនឹងវិបត្តិអត់ឃ្លាន

2026/06/18 02:54:36 pm        10
របាយការណ៍ថ្មីមួយរបស់ស្ថាប័នពីររបស់អង្គការសហប្រជាជាតិបានព្រមានថា អសន្តិសុខស្បៀងដ៏ស្រួចស្រាវត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ឡើងៗសម្រាប់មនុស្សរាប់លាននាក់ នៅទូទាំងប្រទេសអារ៉ាប់ និងមូស្លីមជាច្រើន។ របាយការណ៍ចំណុចក្តៅនៃភាពអត់ឃ្លានដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានគូសបញ្ជាក់ពីប៉ាឡេស្ទីន យេម៉ែន និងស៊ូដង់ថា ជាប្រទេសក្នុងចំណោមប្រទេសដែលមានហានិភ័យខ្ពស់បំផុត ដែលកម្រិតខ្ពស់នៃភាពអត់ឃ្លាន និងការស្លាប់ទំនងជាកើតឡើង។របាយការណ៍នេះ បានរកឃើញថា ជម្លោះ វិបត្តិសេដ្ឋកិច្ច អាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ គឺជា កត្តាជំរុញដ៏សំខាន់នៃអសន្តិសុខស្បៀង នៅទូទាំងពិភពលោក។ថ្លែងតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃពុធទៅកាន់សារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក មន្ត្រីពីររូបមកពីស្ថាប័នUN បានគូសបញ្ជាក់ពីការរកឃើញដ៏គួរឲ្យព្រួយបារម្ភបំផុតរបស់របាយការណ៍នេះ៕

ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់កើនឡើងជាង ៣.៨៨០នាក់

2026/06/18 02:52:20 pm        38
ក្រសួងសុខាភិបាលលីបង់បានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែល នៅតែបន្តធ្វើការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលមនុស្ស ៥៨នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃពុធ។ក្រសួងសុខាភិបាលលីបង់ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ចំនួនអ្នកស្លាប់សរុប បានកើនឡើងដល់ ៣.៨៨៤នាក់ ចាប់តាំងពីភាពតានតឹងផ្នែកយោធា បានកើនឡើង នៅថ្ងៃទី ០២ ខែមីនា ហើយមនុស្ស ១១.៨៥៦ នាក់ ផ្សេងទៀត បានរងរបួស»។យោងតាមក្រសួង យន្តហោះ និងកងកម្លាំងកាំភ្លើងធំរបស់អ៊ីស្រាអែល បានផ្តោតការវាយប្រហាររបស់ពួកគេទៅលើទីក្រុង Nabatieh និងតំបន់ជាយក្រុងនេះ ក៏ដូចជាតំបន់ Iqlim al-Tuffah ជាកន្លែងដែលអង្គភាពជាច្រើនរបស់ក្រុមហេសបូឡា ធ្វើប្រតិបត្តិការ។ ក្រុមអ្នកជួយសង្គ្រោះបន្តសម្អាតគំនរបាក់បែកនៅក្នុងតំបន់មួយចំនួន ដូច្នេះចំនួនអ្នកស្លាប់ និងរបួស អាចកើនឡើងថែមទៀត៕

UKMTO៖ នាវាត្រូវរងការវាយប្រហារនៅឆ្នេរសមុទ្រយេម៉ែន

2026/06/18 02:50:20 pm        43
មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្រចក្រភពអង់គ្លេស (UKMTO) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជើងទឹកអង់គ្លេស បាននិយាយថា មនុស្សមិនស្គាល់អត្តសញ្ញាណជិះទូក បានបាញ់ប្រហារទៅលើនាវាមួយគ្រឿងនៅឆ្នេរសមុទ្រយេម៉ែន។ អង្គការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«UKMTO បានទទួលរបាយការណ៍អំពីឧប្បត្តិហេតុមួយ នៅចម្ងាយ ១០៥ ម៉ាយសមុទ្រ ភាគឦសាននៃទីក្រុង Aden របស់ប្រទេសយេម៉ែន»។ «នាវាមួយគ្រឿង ត្រូវបានចូលទៅជិតក្នុងចម្ងាយ ៤ម៉ែត្រ ហើយត្រូវបានបាញ់ប្រហារដោយក្រុមមនុស្សប្រដាប់ អាវុធមិនស្គាល់អត្តសញ្ញាណដែលជិះទូកពីរគ្រឿង។ សេចក្តីថ្លែងការណ៍នេះ បាននិយាយថា៖«នាវាបានដាក់ពង្រាយក្រុមសន្តិសុខ ហើយបានបាញ់តបវិញ។ ទូកដែលសង្ស័យ បានដកថយ ហើយស្ថិតនៅចម្ងាយលើសពី ៤ម៉ាយសមុទ្រ ពីនាវានោះ»។សេចក្តីថ្លែងការណ៍បានបន្ថែមថា អាជ្ញាធរកំពុងស៊ើបអង្កេតបញ្ហានេះ។ នាវានៅក្នុងតំបន់នេះ ត្រូវបានណែនាំឲ្យធ្វើដំណើរដោយប្រុងប្រយ័ត្ន។នៅថ្ងៃទី១៥ ខែមិថុនា UKMTO បានចេញរបាយការណ៍អំពីឧប្បត្តិហេតុស្រដៀងគ្នាពីរនៅឆ្នេរសមុទ្រយេម៉ែន។ នៅក្នុងឧប្បត្តិហេតុមួយ មនុស្សមួយក្រុមបានព្យាយាមឡើងលើនាវាដឹកកុងតឺន័រមួយគ្រឿង និង នៅក្នុងឧប្បត្តិហេតុមួយទៀត បានបាញ់គ្រាប់ផ្លោងទៅលើនាវាដឹកប្រេងមួយគ្រឿង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ យោធានឹងនៅភាគខាងត្បូងលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ
06/27/2026 11:06 AM
ទាហាន និងជនស៊ីវិលរបស់ប្រទេសគុយបា ចូលរួមក្នុងសមយុទ្ធយោធា
06/27/2026 11:06 AM
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខ្វែងគំនិតគ្នាលើបណ្តាញទំនាក់ទំនងនៅច្រកសមុទ្រ Hormuz
06/27/2026 11:06 AM
អ៊ីស្រាអែល និងលីបង់ ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសន្តិភាព បន្ទាប់ពីការចរចាសម្របសម្រួលដោយអាមេរិក
06/27/2026 10:06 AM
អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
06/27/2026 10:06 AM
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
06/27/2026 09:06 AM
ប្រទេសវ៉េណេស៊ុយអេឡា ជួបប្រទះរញ្ជួយដីថ្មីមួយកម្រិត ៤.៩ រ៉ិចទ័រ ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីធំៗ២លើក
06/27/2026 09:06 AM
ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន
06/27/2026 08:06 AM
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM