នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron

ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអែល បើកការស៊ើបអង្កេតពិសេសលើការស្លាប់បុគ្គលិកជំនួយនៅដែនដីហ្កាហ្សា

2025/04/04 11:50:48 am        136
អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ថា យោធាកំពុងធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុមួយនៅតំបន់ហ្កាហ្សា ដែលបុគ្គលិកសង្គ្រោះបន្ទាន់ និងជំនួយជាច្រើននាក់ត្រូវបានសម្លាប់ ដោយបដិសេធការលើកឡើងនានាជុំវិញឧបទ្ទវហេតុនេះ ដែលនិយាយថាជា "ការប្រហារជីវិត"។អ្នកនាំពាក្យ Nadav Shoshani បាននិយាយថា បញ្ជាការភាគខាងត្បូងរបស់យោធាអ៊ីស្រាអែល បានផ្ទេរការស៊ើបអង្កេតនេះទៅកាន់យន្តការបុគ្គលិកទូទៅ នៅខាងក្រៅបណ្ដាញបញ្ជាការ ដើម្បីរកមូលហេតុនៃអ្វីដែលបានកើតឡើង និង "រកមុខអ្នកទទួលខុសត្រូវ"។គួរបញ្ជាក់ថា កាលពីខែមុន សាកសពបុគ្គលិកជំនួយ ១៥នាក់ មកពីអឌ្ឍចន្ទក្រហម ទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ ត្រូវបានគេរកឃើញកប់នៅក្នុងផ្នូរមួយ នៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប ជិតនឹងរថយន្តដែលខូចខាតរបស់ពួកគេ។អ៊ីស្រាអែល មិនបានបកស្រាយដោយផ្ទាល់លើការចោទប្រកាន់ថាកងកម្លាំងរបស់ខ្លួនមានចេតនាសម្លាប់បុគ្គលិកសុខាភិបាលទេ ប៉ុន្តែយោធាបានពណ៌នាពីឧប្បត្តិហេតុមួយនៅថ្ងៃទី២៣ ខែមីនា ថា កងទ័ពរបស់ខ្លួនបានបើកការបាញ់ប្រហារលើរថយន្តដែលមានស្លាកសញ្ញាអឌ្ឍចន្ទក្រហមនៅជិតក្រុងភាគខាងត្បូង Rafah ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធចំនួន ៩នាក់។អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ដែលនិយាយថា បុគ្គលិករបស់ខ្លួន ៨នាក់ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុនោះ បានអះអាងថា អ៊ីស្រាអែលកំណត់គោលដៅលើក្រុមជំនួយនេះ ហើយបានអំពាវនាវឱ្យរកមុខអ្នកទទួលខុសត្រូវ៕

បុគ្គលិកនៅប្រទេសឈីលី ធ្វើកូដកម្មទាមទារធ្វើការ៤០ម៉ោង១សប្តាហ៍ និងដំឡើងប្រាក់ខែកាន់តែប្រសើរ

2025/04/04 11:47:19 am        139
សហជីពបុគ្គលិក បានចាប់ផ្តើមធ្វើកូដកម្មនៅទូទាំងប្រទេសឈីលី ដើម្បីបង្កើនការដាក់សម្ពាធទាមទារប្រាក់ឈ្នួលកាន់តែប្រសើរឡើង និងធ្វើការ៤០ម៉ោង១សប្តាហ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា។បាតុកររាប់រយនាក់ បានដើរដង្ហែនៅតាមដងផ្លូវក្នុងទីក្រុង Santiago ដោយនិយាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក កាព្រីយ៉ែល បូរីក(Gabriel Boric) ពុំទាន់បានធ្វើអ្វីគ្រប់គ្រាន់សម្រាប់សិទ្ធិបុគ្គលិកនៅឡើយទេ។ បុគ្គលិកសុខាភិបាល និងអប់រំ ក៏បានចូលរួមក្នុងកូដកម្មនេះផងដែរ។កូដកម្មនៅទូទាំងប្រទេស ត្រូវបានអំពាវនាវដោយសហជីពកម្មករកណ្តាល។ ការដើរចល័តបន្ថែមទៀតត្រូវបានគំរាមកំហែង ខណៈគ្មានវឌ្ឍនភាពលើការទាមទាររបស់បុគ្គលិកឡើយ។

ក្រុមអ្នកតវ៉ាអ៊ីស្រាអែល ប៉ះទង្គិចជាមួយនគរបាលនៅខាងក្រៅទីស្នាក់ការគណបក្សរបស់លោក Netanyahu

2025/04/04 11:34:09 am        92
ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បានប៉ះទង្គិចជាមួយនគរបាលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ មេសា អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅខាងក្រៅទីស្នាក់ការគណបក្ស Likud របស់នាយករដ្ឋមន្ត្រី លោកBenjamin Netanyahu ក្នុងទីក្រុង Tel Aviv។ បាតុកម្មនេះ បានចូលរួមដោយក្រុមផ្សេងៗរួមមានសាច់ញាតិរបស់ចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួន។អ្នកតវ៉ាមួយចំនួនបានដើរដង្ហែពីស្ថានទូតរបស់ប្រទេសហុងគ្រីនៅទីក្រុង Tel Aviv ដោយរិះគន់ខ្លាំងៗចំពោះដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក Netanyahu ទៅកាន់ប្រទេសអឺរ៉ុបមួយនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ជាដំណើរទស្សនកិច្ចដ៏កម្រនៅបរទេស ក្នុងការផ្គើនទៅនឹងដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។ការប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងក្នុងពេលមានការកើនឡើងបាតុកម្មនៅទូទាំងប្រទេស និងការកើនឡើងភាពទោមនស្សជាមួយគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu បន្ទាប់ពីការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា បានបន្ត ។អ៊ីស្រាអែល បានបន្តសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី១៨ ខែមីនា បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលពីរខែ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឃើញការវិលត្រឡប់របស់ចំណាប់ថ្នូរអ៊ីស្រាអែលចំនួន៣៣នាក់នៅរស់ និងបានស្លាប់ ពីការឃុំឃាំងរបស់ក្រុមហាម៉ាស។ ចំណាប់ថ្នូរ៥៩នាក់នៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ដែល២៤នាក់ក្នុងចំណោមនេះ ត្រូវបានគេជឿថានៅមានជីវិតរស់នៅ។

ប្រធានាធិបតីម៉ិកស៊ិក សន្យាចេញក្រឹត្យនានា ដើម្បីជំរុញឧស្សាហកម្មរថយន្ត ដែក និងអាលុយមីញ៉ូម

2025/04/04 11:29:46 am        99
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ថា រដ្ឋាភិបាលរបស់លោកស្រីនឹងចេញក្រឹត្យថ្មីនៅខែក្រោយ ដែលត្រូវបានរៀបចំដើម្បីពង្រឹងវិស័យផលិតកម្មក្នុងស្រុកសំខាន់ៗ ក្នុងពេលមានភាពតានតឹងពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាមេរិក។ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយជាមួយសហគ្រិន និងអភិបាលក្រុង លោកស្រី Sheinbaum បានបង្ហាញវិធានការដែលបានគ្រោងទុកសម្រាប់ខែឧសភា នឹងផ្តោតជាសំខាន់ទៅលើឧស្សាហកម្មរថយន្ត ដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេស ដែលជាវិស័យងាយរងគ្រោះដោយការរំខានពាណិជ្ជកម្មអន្តរជាតិ។សេចក្តីប្រកាសនេះ ធ្វើឡើងជាផ្នែកមួយនៃការបង្ហាញដ៏ទូលំទូលាយនៃសកម្មភាពសេដ្ឋកិច្ចក្រោមគំនិតផ្តួចផ្តើម «Plan Mexico» ក្នុងបំណងជំរុញភាពធន់នឹងសេដ្ឋកិច្ច និងការប្រកួតប្រជែង របស់ប្រទេស។លោកស្រី Sheinbaum កាលពីព្រឹកថ្ងៃព្រហស្បតិ៍បានរៀបចំពិធីអនុគ្រោះពន្ធដែលប្រទេសម៉ិកស៊ិកទទួលបានក្រោមកិច្ចព្រមព្រៀង អាមេរិក-ម៉ិកស៊ិក-កាណាដា បន្ទាប់ពីប្រទេសរបស់លោកស្រី ត្រូវបានដកចេញពីការដំឡើងពន្ធថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។ម៉ិកស៊ិក ដែលបញ្ជូនការនាំចេញ៨០%ចូលទៅកាន់សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះការគំរាមកំហែងដំឡើងពន្ធរបស់លោក Trump ។

ក្រុមអ្នកជួយសង្គ្រោះនៅហ្កាហ្សា៖ កុមារស្ថិតក្នុងចំណោមមនុស្ស៣១នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

2025/04/04 11:09:32 am        67
ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា និយាយថា មនុស្សយ៉ាងហោចណាស់៣១នាក់ រួមទាំងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ទី៣ មេសា លើសាលារៀនមួយកន្លែងដែលបម្រើជាទីជម្រកសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនដោយសារសង្រ្គាម។អ្នកនាំពាក្យទីភ្នាក់ងារ លោក Mahmud Bassal បានប្រាប់សារព័ត៌មាន AFP ថា ស្ត្រី និងកុមារ ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈមនុស្ស៦នាក់នៅបាត់ខ្លួនក្នុងការវាយប្រហារលើសាលារៀន Dar al-Arqam ភាគឦសានទីក្រុងហ្កាហ្សា។លោក Bassal បាននិយាយកាលពីពេលមុនថា មនុស្សជាង១០០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ។ លោកនិយាយថា «មនុស្សម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួន ជាស្ត្រីមានផ្ទៃពោះ ដែលត្រូវបានគេរំពឹងថាមានកូនភ្លោះ»។ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយលុក «មជ្ឈមណ្ឌលទីបញ្ជាការនិងគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ទីក្រុងហ្កាហ្សា។ «មជ្ឈមណ្ឌលទីបញ្ជាការនិងគ្រប់គ្រងនេះ ត្រូវបានប្រើប្រាស់ដោយក្រុមភេរវករ ដើម្បីរៀបចំផែនការ និងធ្វើប្រតិបត្តិការវាយប្រហារលើជនស៊ីវិលអ៊ីស្រាអែល និងកងទ័ពកងកម្លាំងការពារអ៊ីស្រាអែល(IDF)។

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ប្តេជ្ញាធានាស្ថិរភាព បន្ទាប់ពីលោក Yoon ត្រូវានដកចេញពីតំណែង

2025/04/04 11:04:06 am        90
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោក Han Duck-soo បានប្តេជ្ញានៅថ្ងៃសុក្រនេះ ថានឹងធានាស្ថិរភាពនៅក្នុងសន្តិសុខជាតិ និងការទូត បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានបណ្តេញអតីតប្រធានាធិបតីលោក Yoon Suk Yeol ចេញពីតំណែងនៅថ្ងៃសុក្រនេះ។លោក Han បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្នុងនាមជាប្រធានាធិបតីស្តីទី លោកនឹងធានាថា មិនមានចន្លោះប្រហោងក្នុងសន្តិសុខជាតិ ឬកិច្ចការបរទេសឡើយ ហើយប្រទេសនេះ នឹងរក្សាជំហរសន្តិសុខយ៉ាងម៉ឺងម៉ាត់ និងមិនផ្លាស់ប្តូរ។លោកបានបញ្ជាក់ថា រូបលោកក៏នឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់លោកផងដែរ ដើម្បីធានាថាមិនមានការរំខានក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាជម្លោះពាណិជ្ជកម្ម និងរក្សាសណ្តាប់ធ្នាប់សាធារណៈយ៉ាងម៉ឺងម៉ាត់ ដើម្បីឱ្យប្រជាពលរដ្ឋរបស់កូរ៉េខាងត្បូងមានអារម្មណ៍សុវត្ថិភាព និងសុខសាន្ត។រដ្ឋាភិបាល នឹងមានរយៈពេល៦០ថ្ងៃ ដើម្បីអំពាវនាវឲ្យមានការបោះឆ្នោតថ្មី ហើយប្រធានាធិបតីស្ដីទីលោក Han Duck-soo នឹងនៅតែកាន់តំណែងរហូតមានមេដឹកនាំថ្មី៕

បារាំង អំពាវនាវឱ្យអឺរ៉ុប ផ្អាកការវិនិយោគនៅសហរដ្ឋអាមេរិក បន្ទាប់ពីការដំឡើងពន្ធ

2025/04/04 11:01:03 am        85
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) បានអំពាវនាវឱ្យក្រុមហ៊ុននានារបស់អ៊ឺរ៉ុប ផ្អាកការវិនិយោគដែលបានគ្រោងទុករបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីពន្ធសកលដ៏ធំលើការនាំចូលទាំងអស់របស់អាមេរិក។លោក Macron បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកតំណាងឧស្សាហកម្មបារាំងថា "ការវិនិយោគដែលនឹងមកដល់ ឬការវិនិយោគដែលបានប្រកាសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គួរតែត្រូវបានផ្អាករហូតដល់អ្វីៗគ្រប់យ៉ាងត្រូវបានបញ្ជាក់ជាមួយសហរដ្ឋអាមេរិក"។ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីស្ថាប័នជាច្រើន រួមទាំងក្រុមហ៊ុនដឹកជញ្ជូនរបស់បារាំង CMA CGM បានប្រកាសផែនការវិនិយោគ ២០ពាន់លានដុល្លារ នៅអាមេរិក ដើម្បីសាងសង់ការដឹកជញ្ជូន និងស្ថានីយដឹកជញ្ជូន ដោយនេះជាផែនការមួយដែលត្រូវសាទរដោយលោក Trump នៅពេលនោះ ហើយលោកក៏បានលើកពីរឿងនេះម្តងទៀតនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធ នៅពេលមេដឹកនាំអាមេរិករូបនេះបើកបង្ហាញពន្ធបដិការលើពិភពលោក។លោក Macron និយាយថា មិនទាន់មានការឆ្លើយតបចំពោះពន្ធរបស់លោក Trump នៅឡើយទេ ប៉ុន្តែបានព្រមានថា ការវាយបកទៅវិញ នឹង "មានឥទ្ធិពលខ្លាំង" ជាងការសងសឹកមុនៗរបស់ខ្លួនចំពោះពន្ធដែកថែប និងអាលុយមីញ៉ូមរបស់ទីក្រុងវ៉ាស៊ីនតោន។ មេដឹកនាំបារាំងរូបនេះក៏បានស្នើឱ្យប្រើប្រាស់យន្តការប្រឆាំងការបង្ខិតបង្ខំ ដែលជាឧបករណ៍របស់ EU ដើម្បីការពារពាណិជ្ជកម្មរបស់ប្លុក និងការសងសឹកដែលផ្តោតលើសេវាកម្មឌីជីថល និងយន្តការហិរញ្ញវត្ថុនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក៕

ប្រេសិតរបស់លោក Putin មើលឃើញ "ថាមពលវិជ្ជមាន" នៅក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ី

2025/04/04 10:57:48 am        70
លោក Kirill Dmitriev បេសកជនវិនិយោគរបស់លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៣ មេសា) ថា លោកបានមើលឃើញ "ថាមពលវិជ្ជមាន" នៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទោះបីជាត្រូវការកិច្ចប្រជុំបន្ថែមទៀតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាក៏ដោយ។ក្នុងកិច្ចសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump លោក Dmitriev ក៏បាននិយាយផងដែរថា លោកបានមើលឃើញការរំពឹងទុកសម្រាប់ការចាប់ផ្តើមនៃដំណោះស្រាយចំពោះសង្គ្រាម ដែលអូសបន្លាយជាង ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។លោក Dmitriev បន្តថា កិច្ចពិភាក្សារបស់លោកនៅទីក្រុងវ៉ាស៊ីនតោន បានគ្របដណ្ដប់លើបញ្ហាជាច្រើនដូចជាផលិតកម្មលោហធាតុដ៏កម្រ កិច្ចសហប្រតិបត្តិការនៅតំបន់អាក់ទិក និងសូម្បីតែរឿងហោះហើររបស់អវកាសយានិកទៅកាន់ភពអង្គារ ហើយការងារកំពុងដំណើរការលើការស្ដារជើងហោះហើរផ្លូវអាកាសត្រង់រវាងប្រទេសទាំងពីរ។ដំណើរទស្សនកិច្ចរបស់លោក Dmitriev ទៅកាន់ទីក្រុងវ៉ាស៊ីនតោននេះ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅក្នុងអារ៉ាប៊ីសាអ៊ូឌីត និងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការវាយប្រហារគោលដៅថាមពល និងអនុញ្ញាតឱ្យការធ្វើនាវាចរដោយគ្មានបញ្ហានៅក្នុងសមុទ្រខ្មៅ៕

សេដ្ឋកិច្ចអាមេរិក កំពុងធ្លាក់ចុះឆ្ពោះទៅរកភាពចលាចលដោយសារតែការដំឡើងពន្ធ

2025/04/04 10:54:10 am        76
វិស័យសេវាកម្មរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ៩ខែនៅក្នុងខែមីនា ជុំវិញការរំពឹងទុកថា កំណើនសេដ្ឋកិច្ចទំនងជាជាប់គាំងនៅក្នុងត្រីមាសទី១ ស្របពេលមានភាពមិនច្បាស់លាស់ដែលបណ្តាលមកពីការដំឡើងពន្ធនាំចូល។ចក្ខុវិស័យសេដ្ឋកិច្ចត្រូវបានកាត់បន្ថយបន្ថែមទៀត ដោយកំពុងធ្លាក់ចុះឆ្ពោះទៅរកភាពចលាចល ខណៈលោកប្រធានាធិបតី Donald Trump បានបើកបង្ហាញកាលពីថ្ងៃពុធសប្ដាហ៍នេះ នូវពន្ធបដិការកម្រិតអប្បបរមា ១០% លើទំនិញភាគច្រើនដែលនាំចូលមកសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការគំរាមកំហែងនៃការសងសឹក និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោកមានការភ្ញាក់ផ្អើល។ស្ថាប័នវាយតម្លៃហិរញ្ញវត្ថុ Fitch Ratings បានប៉ាន់ប្រមាណថា អត្រាពន្ធរបស់ប្រទេសឥឡូវនេះគឺខ្ពស់បំផុតក្នុងពេលជាងមួយសតវត្សរ៍។ សេដ្ឋវិទូបានព្រមានពីអតិផរណាខ្ពស់ និងលទ្ធភាពនៃការបាត់បង់ការងារ នៅពេលក្រុមគ្រួសារកាត់បន្ថយការចំណាយ ហើយអាជីវកម្មដកការវិនិយោគ ដែលអាចជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្តិ។ ទំនុកចិត្តអាជីវកម្ម និងអ្នកប្រើប្រាស់បានធ្លាក់ចុះរួចទៅហើយ មុនពេលពន្ធគយរបស់លោក Trump។វិទ្យាស្ថានគ្រប់គ្រងការផ្គត់ផ្គង់ (ISM) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ PMI បានធ្លាក់ចុះដល់ ៥០,៨ពិន្ទុ កាលពីខែមុន ដែលជាតួលេខទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ មក។ សេដ្ឋវិទូ ដែលស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ បានព្យាករថា វិស័យសេវាកម្ម PMI នឹងធ្លាក់ដល់ ៥៣ពិន្ទុ។ អាជីវកម្មសំណង់មួយចំនួននិយាយថា ពួកគេបានមើលឃើញផលប៉ះពាល់រួចទៅហើយនៃពន្ធនាំចូលលើអាលុយមីញ៉ូម ដែលលោក Trump បានដាក់កាលពីខែមីនា ដោយបន្ថែមថា "ការចំណាយទាំងនេះនឹងត្រូវបញ្ជូនទៅឱ្យអតិថិជន"៕

លោក Trump គិតថា អ៊ីរ៉ង់ចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកជុំវិញអាវុធនុយក្លេអ៊ែរ

2025/04/04 10:29:27 am        111
លោក Donald Trump បានលើកឡើងថា អ៊ីរ៉ង់ អាចយល់ព្រមក្នុងការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក បើទោះបីជាភាពតានតឹងកាន់តែខ្លាំង និងការគំរាមកំហែងគ្នារវាងប្រទេសទាំងពីរក៏ដោយ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិករូបនេះ មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃទំនាក់ទំនងការទូតទល់មុខជាមួយទីក្រុងតេអេរ៉ង់។ លោកថារូបលោកគិតថា ជាការល្អជាងប្រសិនបើយើងមានការពិភាក្សាផ្ទាល់ ហើយបញ្ហានឹងឆាប់ដោះស្រាយបានលឿនជាង ។អ្នកនឹងយល់ពីភាគីម្ខាងទៀតបានល្អជាងបើអ្នកឆ្លងកាត់អន្តរការី។ ពួកគេចង់ប្រើអន្តរការី តែសម្រាប់លោក លោកគិតថាការប្រើអន្តរការីលែងចាំបាច់ទៀតហើយ។ កាលពីខែមុន លោក Trump បានផ្ញើលិខិតមួយច្បាប់ទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ដែលអំពាវនាវឲ្យមានការចរចាដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក ក៏តែងតែគំរាមអ៊ីរ៉ង់ដោយការវាយប្រហារផ្នែកយោធាផងដែរ។ទីក្រុងតេអេរ៉ង់ បានច្រានចោលការរំពឹងទុកនៃកិច្ចពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែបាននិយាយថា ខ្លួនបើកចំហចំពោះការទូតដោយប្រយោល។ គេមិនច្បាស់ទេថាតើអ៊ីរ៉ង់ពិតជាបានផ្លាស់ប្តូរជំហររបស់ខ្លួនឬយ៉ាងណា ឬថាតើលោក Trump កំពុងប៉ាន់ស្មានអំពីជំហររបស់ទីក្រុងតេអេរ៉ង់ ឬយ៉ាងណានោះ។រដ្ឋបាលអាមេរិកបាននិងកំពុងដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងបង្អាក់ការនាំចេញប្រេងរបស់ប្រទេសនេះទាំងស្រុង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM