រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក
UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល

ព័ត៌មានអន្តរជាតិ

វេជ្ជបណ្ឌិតនៅបូលីវី ទាមទារឱ្យមានការផ្អាកការបិទផ្លូវដើម្បីជួយអ្នកជំងឺ ខណៈរដ្ឋមន្ត្រីច្រានចោលការបង្ខំឱ្យបង្ក្រាបការតវ៉ា

2026/05/29 02:21:16 pm        43
បុគ្គលិកពេទ្យ និងរថយន្តគិលានសង្គ្រោះ បានចូលរួមក្នុងការតវ៉ាមួយនៅទូទាំងទីក្រុង La Paz ភាគកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ដោយអំពាវនាវឱ្យមានច្រករបៀងមនុស្សធម៌ ខណៈប្រទេសនេះកំពុងឈានដល់ការបិទផ្លូវរយៈពេលជិតមួយខែ ដែលបានបង្កឱ្យមានការខ្វះការផ្គត់ផ្គង់។ ភាពតានតឹង បានឡើងខ្ពស់នៅក្នុងប្រទេសបូលីវី រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈការតវ៉ាបានចាប់ផ្តើមដោយកូដកម្មកាលពីដើមខែឧសភា បានរីកធំទៅជាចលនានៅទូទាំងប្រទេស ដែលចូលរួមដោយសហជីពការងារ កម្មកររ៉ែ បុគ្គលិកដឹកជញ្ជូន និងក្រុមមកពីជនបទ។ ក្រុមអ្នកតវ៉ាកំពុងជំរុញរដ្ឋាភិបាលនិយមកណ្តាលរបស់ប្រធានាធិបតី លោក Rodrigo Paz ឱ្យដកចេញវិធានការរឹតត្បិតថវិកា និងដោះស្រាយការកើនឡើងការចំណាយលើជីវភាពរស់នៅ ដោយមនុស្សមួយចំនួនអំពាវនាវឱ្យលោកលាលែងពីតំណែង។ ការដើរក្បួនបាតុកម្ម បានបន្តជាមួយនឹងពាក្យស្លោក និងស្លាកដែលសរសេរថា «គ្មានអុកស៊ីសែន» និងពាក្យថា «អ្នកជំងឺ តស៊ូដើម្បីរស់»។ បុគ្គលិកពេទ្យ កំពុងទាមទារឱ្យបង្កើតច្រករបៀងមនុស្សធម៌រយៈពេលប្រាំថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនអុកស៊ីសែនវេជ្ជសាស្ត្រ ថ្នាំពេទ្យ អាហារ និងប្រេងឥន្ធនៈជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ព្រមទាំងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ដំណោះស្រាយបន្ទាន់តាមរយៈការសន្ទនា ដើម្បីការពារវិបត្តិសុខភាពកុំឱ្យកាន់តែអាក្រក់។ រដ្ឋមន្ត្រីជាន់ខ្ពស់ប្រទេសបូលីវីម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា បានច្រានចោលលទ្ធភាពណាមួយដែលប្រធានាធិបតី លោក Rodrigo Paz នឹងលាលែងពីតំណែង ហើយបានប្រាប់សារព័ត៌មានរ៉យទ័រថា ការអំពាវនាវឱ្យប្រធានាធិបតីចុះចេញពីតំណែងក្នុងចំណោមការតវ៉ាទ្រង់ទ្រាយធំ គឺ «ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ» និងបានច្រានចោលការបង្ខំឱ្យបង្ក្រាបការតវ៉ា។

ប្រភព៖ មានអ្នកស្លាប់ ៧២.៨១៩នាក់ និង របួស ១៧២.៨៩៤នាក់ នៅហ្កាហ្សា ចាបតាំងពីខែតុលា ឆ្នាំ ២០២៣

2026/05/29 02:16:02 pm        115
ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រនៅក្នុងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់នេះ បានកើនឡើងដល់ ៧២.៨១៩ នាក់ ខណៈដែល ១៧២,៨៩៤ នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុក នៅថ្ងៃទី 0៧ ខែតុលា ឆ្នាំ ២០២៣។ ប្រភពព័ត៌មានបានរាយការណ៍ថា មន្ទីរពេទ្យនៅតំបន់ហ្កាហ្សា បានទទួលសាកសពចំនួន ៦នាក់ និងរបួសចំនួន ៣៩ នាក់ ក្នុងរយៈពេល ៤៨ ម៉ោងកន្លងមក។ពួកគេបានចង្អុលបង្ហាញថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់នៅថ្ងៃទី ១១ ខែតុលា បានកើនឡើងដល់ ៩២២ នាក់ ហើយចំនួនសរុបនៃអ្នករងរបួស បានកើនឡើងដល់ ២.៧៨៦ នាក់ ខណៈដែលសាកសពចំនួន ៧៨១ នាក់ ត្រូវបានរកឃើញ។ ប្រភពព័ត៌មានដដែល បាននិយាយថា ជនរងគ្រោះជាច្រើននាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ពីព្រោះរថយន្តសង្គ្រោះបន្ទាន់ និងក្រុមជួយសង្គ្រោះ មិនទាន់អាចទៅដល់ពួកគេបាននៅឡើយទេ៕

ប្រទេសប៉េរូប្រកាសអាសន្ននៅក្នុងខេត្តជាប់ព្រំដែនមួយផ្សេងទៀត ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្ម

2026/05/29 12:57:22 pm        95
ការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉េរូបានប្រកាសអាសន្ននៅក្នុងខេត្ត Tumbes ភាគខាងជើងនៃប្រទេសនេះ ដែលមានជាប់ព្រំដែនជាមួយប្រទេសអេក្វាឌ័រ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការពារសណ្តាប់ធ្នាប់សាធារណៈ។ វិធានការនេះ ដែលត្រូវបានអនុម័តជាផ្លូវការតាមរយៈក្រឹត្យដែលបានបោះពុម្ពផ្សាយ នៅក្នុងសារព័ត៌មាន ផ្លូវការ El Peruano បានចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ ហើយនឹងនៅតែមានសុពលភាពរយៈពេល ៦០ ថ្ងៃ។ ខេត្ត Tumbes បានក្លាយជាខេត្តទី២ នៅក្នុងប្រទេសនេះ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមស្ថានភាពអាសន្ន បន្ទាប់ពីរដ្ឋាភិបាលបានពង្រីកវិធានការស្រដៀងគ្នានេះ នៅក្នុងទីក្រុង Zarumilla ដើម្បីរក្សាប្រតិបត្តិការសន្តិសុខ។ ក្រោមក្រឹត្យនេះ នគរបាលជាតិ នឹងនៅតែទទួលបន្ទុកសណ្តាប់ធ្នាប់ផ្ទៃក្នុង ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធ។ ប្រតិបត្តិការនឹងផ្តោតលើតំបន់ដែលមានអត្រាឧក្រិដ្ឋកម្ម និងអំពើហិង្សាខ្ពស់ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ ស្ថិតិ និងផែនទីឧក្រិដ្ឋកម្ម៕

EUដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពដែលមានទំនាក់ទំនងជាមួយអ្នកតាំងលំនៅឋានជ្រុលនិយម អ៊ីស្រាអែល

2026/05/29 12:50:31 pm        116
ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបបានអនុម័តវិធានការរឹតត្បិតលើអង្គភាព និងបុគ្គលដែលមានទំនាក់ទំនងជាមួយអ្នកតាំងលំនៅជ្រុលនិយមអ៊ីស្រាអែល ជុំវិញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែង (West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សានេះ បាននិយាយថា ទណ្ឌកម្មទាំងនេះកំណត់គោលដៅលើអង្គភាពចំនួន ៤ និងបុគ្គលបីនាក់ រួមទាំងអ្នកតាំងលំនៅជ្រុលនិយមអ៊ីស្រាអែល និងអង្គការដែលគាំទ្រពួកគេ។ក្នុងចំណោមអ្នកដែលមានក្នុងបញ្ជីគឺ លោកស្រី Daniella Weiss ប្រធានចលនាតាំងលំនៅឋាន Nachala ដែលក្រុមប្រឹក្សាសហភាពអឺរ៉ុបបាននិយាយថា បានលើកទឹកចិត្ត និងសម្របសម្រួលដល់សកម្មភាពបង្ខិតបង្ខំដែលជំរុញប្រជាជនប៉ាឡេស្ទីនផ្លាស់ទីលំនៅដោយបង្ខំ។ក្រុមប្រឹក្សានេះបាននិយាយថា អង្គការ និងបុគ្គលដែលបានមានក្នុងបញ្ជីឈ្មោះ បានរួមចំណែកដល់អំពើហិង្សានៅក្នុងតំបន់វេសបែង តាមរយៈសកម្មភាពនានា រួមទាំងការបង្កើត ឬគាំទ្រកន្លែងតាំងលំនៅឋាន ការជំរុញឲ្យមានការបំផ្លាញទ្រព្យសម្បត្តិប៉ាឡេស្ទីន ដែលបានននាំឲ្យការផ្លាស់ទីលំនៅដោយបង្ខំនូវសហគមន៍ប៉ាឡេស្ទីន និងការដកហូតទ្រព្យសម្បត្តិរបស់ប្រជាជនប៉ាឡេស្ទីន៕

គុយបា មើលឃើញហានិភ័យកាន់តែខ្ពស់នៃការឈ្លានពានខាងយោធារបស់អាមេរិក ខណៈការចរចាជាប់គាំង

2026/05/29 12:48:54 pm        54
លោកស្រី Josefina Vidal អនុរដ្ឋមន្ត្រីការបរទេសគុយបា បានមើលឃើញហានិភ័យនៃការឈ្លានពានខាងយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកោះនេះកំពុងតែកើនឡើង ខណៈការចរចារវាងប្រទេសទាំងពីរជាប់គាំង។ ថ្លែងនៅក្នុងសវនាការសភានៅវិមានជាតិ ក្នុងការថ្កោលទោសទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការនាំចូលប្រេងរបស់ប្រទេសគុយបា លោកស្រី Vidal បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថាបានបង្កើតលេសពណ៌នាអំពីប្រទេសគុយបា ថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ជាការបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពាន។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump សហរដ្ឋអាមេរិកបានដាក់ការបិទផ្លូវលើប្រទេសគុយបាដោយជោគជ័យ ដោយគំរាមដាក់ទណ្ឌកម្មលើប្រទេសនានាដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសគុយបា បង្កឱ្យមានការដាច់ចរន្តអគ្គិសនីនិងធ្វើឱ្យកើតមានវិបត្តិអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកមានទំនុកចិត្តថា ការសន្ទនារវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមកាលពីខែមីនា នឹងមានលទ្ធផលល្អ។ អាជ្ញាធរគុយបា បាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនោះទេ ហើយបានរិះគន់សហរដ្ឋអាមេរិកចំពោះកង្វះសុច្ឆន្ទៈ។

អ្នកការទូតគុយបានិយាយថា សហរដ្ឋអាមេរិកខ្វះមូលដ្ឋាន ដើម្បីវាយប្រហារទីក្រុងឡាហាវ៉ាន

2026/05/29 12:44:57 pm        48
អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកគ្មានមូលដ្ឋាន ដើម្បីវាយប្រហារប្រទេសគុយបាទេ ដោយព្រមានថា វិធានការបែបនេះ នឹងបណ្តាលឲ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញ។លោក Fernandez de Cossio បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍នៃទស្សនាវដ្តី Politico របស់សហរដ្ឋអាមេរិកថា៖«តើមិនមានមូលដ្ឋានដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់ ការធ្វើឲ្យរងរបួសធ្ងន់ធ្ងរ និងការបង្កការបំផ្លិចបំផ្លាញ និងទុក្ខវេទនាដែរឬទេ?»។មន្ត្រីរូបនេះបានចោទប្រកាន់ទស្សនាវដ្តីនេះថា បានលើកទឹកចិត្តទីក្រុងវ៉ាស៊ីនតោនឲ្យចូលទៅក្នុងសង្គ្រាម ហើយបានរិះគន់វាចំពោះការអះអាងថា យោធាសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារប្រទេសគុយបា ហើយរង់ចាំតែ «ការយល់ព្រមចុងក្រោយពីលោក ដូណាល់ ត្រាំ» ប៉ុណ្ណោះ។យោងតាមរបាយការណ៍របស់ Politico ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មន្ទីរបញ្ចកោណបានចំណាយពេលជាច្រើនខែក្នុងការរៀបចំកងទ័ព និងអាវុធដែលត្រូវការសម្រាប់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមការវាយប្រហារយោធាលើប្រទេសគុយបា»៕

ការកសាងឃ្លាំងស្តុកអាវុធឡើងវិញរបស់អាមេរិក អាចចំណាយពេលច្រើនឆ្នាំ ក្រោយសង្គ្រាមនៅអ៊ីរ៉ង់

2026/05/29 12:42:31 pm        33
យោងតាមរបាយការណ៍ថ្មីរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានឲ្យដឹងថា សហរដ្ឋអាមេរិក មានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់សេណារីយ៉ូដែលអាចកើតមាននៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែការកសាងឃ្លាំងស្តុកអាវុធឡើងវិញដែលបានប្រើអស់ នឹងចំណាយពេលច្រើនឆ្នាំ។ វិទ្យាស្ថានស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការស្ដារឡើងវិញឃ្លាំងស្តុកអាវុធសំខាន់ៗនៅមុនសង្គ្រាមដែលកងកម្លាំងអាមេរិកប្រើប្រាស់យ៉ាងច្រើនក្នុងអំឡុងពេលជិត ៤០ ថ្ងៃនៃការប្រយុទ្ធរួមគ្នាជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ នឹងចំណាយពេលយ៉ាងហោចណាស់ពីរឆ្នាំ ហើយក្នុងករណីមួយចំនួននឹងចំណាយពេលច្រើនជាងបីឆ្នាំ។ ខណៈមន្ត្រីអាមេរិក បង្ហាញជាសាធារណៈនូវទំនុកចិត្តលើឃ្លាំងស្តុកអាវុធ អ្នកវិភាគបាននិយាយថា ការផ្គត់ផ្គង់គ្រាប់រំសេវដែលកំពុងថយចុះ អាចកំពុងកំណត់ការគណនារបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញថាតើត្រូវបន្តសង្គ្រាមលើអ៊ីរ៉ង់ ឬយ៉ាងណា។ របាយការណ៍របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បាននិយាយថា យុទ្ធនាការប្រឆាំងអ៊ីរ៉ង់និងក្រុមតំណាងរបស់ប្រទេសនេះ និងសម្រាប់ប្រព័ន្ធស្ទាក់ចាប់ប៉ាទ្រីយ៉ូត(Patriot) ដែលបានផ្តល់ជំនួយដល់អ៊ុយក្រែន បានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ រួមជាមួយនឹងការបំពេញស្តុកអាវុធផ្ទាល់ខ្លួន សហរដ្ឋអាមេរិកក៏ត្រូវបំពេញតាមការបញ្ជាទិញពីសម្ព័ន្ធមិត្ត និងដៃគូផងដែរ។ ការរកឃើញមួយដោយក្រុមវិទ្យាស្ថានស្រាវជ្រាវកាលពីខែមុនបាននិយាយថា គ្រាប់រំសេវសំខាន់ៗចំនួនបួនប្រភេទដែលត្រូវបានកាត់បន្ថយដល់ជាងពាក់កណ្តាលនៃកម្រិតសារពើភ័ណ្ឌនៅមុនសង្គ្រាម រួមមាន មីស៊ីលវាយប្រហារលើដី(TLAM) ប្រព័ន្ធស្ទាក់ចាប់មីស៊ីលសម្រាប់ការពារតំបន់រយៈកម្ពស់ខ្ពស់ (THAAD) មីស៊ីលប៉ាទ្រីយ៉ូត( Patriot) និងមីស៊ីលបាញ់ពីនាវាទៅអាកាស SM-3 និង SM-6 ។

មន្ត្រី៖ អ៊ីរ៉ង់ស្វែងរកការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កក«ដោយគ្មានលក្ខខណ្ឌ និងពេញលេញ»

2026/05/29 12:40:39 pm        44
មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានអំពាវនាវឲ្យមានការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់ អ៊ីរ៉ង់ «ដោយគ្មានលក្ខខណ្ឌ និងពេញលេញ»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim។លោក Ali Bagheri Kani អនុប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ បានថ្លែងថា៖«យើងស្វែងរកការដោះលែងទ្រព្យសកម្មអ៊ីរ៉ង់ទាំងអស់ដែលត្រូវបានបង្កកដោយសហរដ្ឋអាមេរិក ហើយនេះ គឺជាសិទ្ធិស្របច្បាប់របស់ប្រទេសអ៊ីរ៉ង់»។លោកបានសង្កត់ធ្ងន់ថា ទ្រព្យសកម្មរបស់អ៊ីរ៉ង់ ត្រូវតែប្រគល់ឲ្យប្រទេសនេះវិញ «ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ»។គណៈប្រតិភូអ៊ីរ៉ង់កម្រិតខ្ពស់មួយ បានទៅដល់ទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយមន្ត្រីកាតាលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានជាមួយសហរដ្ឋអាមេរិក និងការដោះលែងមូលនិធិដែលត្រូវបានបង្កកដោយសហរដ្ឋអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយ។ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានទាមទារឲ្យមានការដោះលែងទ្រព្យសកម្មរបស់ខ្លួនដែលមានតម្លៃ ២៤ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលចរចាជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់សង្គ្រាមនេះ៕

តើក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ស្ថិតនៅចំណុចណា ខណៈអ៊ីស្រាអែលបង្កើនប្រតិបត្តិការនៅហ្កាហ្សា?

2026/05/29 12:22:18 pm        49
មានសេចក្តីរាយការណ៍ថា លោក Netanyahu បានបញ្ជាឱ្យយោធាអ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយ ទោះបីជាមានបទឈប់បាញ់ដែលត្រូវបានពិនិត្យដោយក្រុមប្រឹក្សាសន្តិភាពបង្កើតឡើងដោយសហរដ្ឋអាមេរិក ក៏ដោយ។ វាមានរយៈពេលបីខែមកហើយ ចាប់តាំងពីក្រុមប្រឹក្សាសន្តិភាពបានជួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ហើយបានប្រកាសពីការបង្កើតកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (ISF) ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានកងកម្លាំងរក្សាសន្តិភាពណាមួយ បានទៅដល់តំបន់ហ្កាហ្សានោះទេ។ ឧបសគ្គមួយ គឺប្រទេសឥណ្ឌូនេស៊ី ដែលបានប្តេជ្ញាថានឹងចូលរួមចំណែកកងទ័ពច្រើនបំផុតប្រហែល ៨.០០០នាក់ បានដកចេញការប្តេជ្ញាចិត្តរបស់ខ្លួនដោយស្ងប់ស្ងាត់។ យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បានប្រាប់សភា កាលពីសប្តាហ៍មុនថា ទីក្រុងហ្សាការតា មិនទាន់បានទទួលគោលការណ៍ណែនាំអនុវត្តណាមួយនៅឡើយទេសម្រាប់តួនាទីកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (ISF) របស់ខ្លួន។ លោកបាននិយាយថា ដោយសារតែសន្ទុះខ្លាំងនៃជម្លោះរវាងកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ក្រុមប្រឹក្សាសន្តិភាព ទំនងជាត្រូវបានគេទុកចោលមួយឡែក។ ចាប់តាំងពីក្រុមប្រឹក្សាសន្តិភាព ត្រូវបានគេទុកចោល នោះកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (ISF) ក៏ត្រូវបានគេទុកចោលផងដែរ។ ការគាំទ្រក្នុងស្រុកចំពោះប្រទេសឥណ្ឌូនេស៊ីក្នុងការបញ្ជូនកងទ័ពទៅជួយនៅតំបន់ហ្កាហ្សា ក៏បានធ្លាក់ចុះ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីចំនួនបួននាក់ដែលបម្រើការជាមួយបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសលីបង់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការឈ្លានពានរបស់អ៊ីស្រាអែលនៅប្រទេសលីបង់។

កូវ៉ែតថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ថា ជា «ការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់»

2026/05/29 12:17:26 pm        51
កាលពីថ្ងៃព្រហស្បតិ៍ កូវ៉ែតបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅទឹកដីរបស់ខ្លួន ដោយព្រមានថា ការវាយប្រហារនេះ បានគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រសួងការបរទេសកូវ៉ែត បានពិពណ៌នាអំពីការវាយប្រហារទាំងនេះថា ជា «ការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់» និង «ការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសកូវ៉ែត» ដែលបង្ក«ការគំរាមកំហែងដោយផ្ទាល់» ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ក្រសួងបាននិយាយថា ការវាយប្រហារទាំងនេះ បានកើតឡើង នៅពេលវេលាដ៏គ្រោះថ្នាក់មួយ ខណៈដែល«បណ្តាប្រទេសជាបងប្អូន និងជាមិត្ត» កំពុងធ្វើការដើម្បីកាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព នៅក្នុងតំបន់។ក្រសួងបានបន្ថែមថា៖«ការវាយប្រហារទាំងនេះធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលមានគោលបំណងរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រូបយន្តមុជទឹកក្រោមបាតបឹងកកប្រទេសស្វីស មានគោលបំណងវាស់កម្រាស់ទឹកកកពីខាងក្រោមទឹក
05/29/2026 08:05 PM
UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា
05/29/2026 08:05 PM
មន្ត្រីរុស្ស៊ីព្រមានអឺរ៉ុបឲ្យ​ត្រៀមប្រឈម​ឧប្បត្តិហេតុយាន​ដ្រូន​បន្ថែមទៀត ក្រោយ​​ហេតុការណ៍ នៅ​រ៉ូម៉ានី
05/29/2026 08:05 PM
ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល
05/29/2026 08:05 PM
ឥណ្ឌារំពឹងថា ភ្លៀងធ្លាក់អំឡុងរដូវវស្សាឆ្នាំ ២០២៦ ទាបជាងកម្រិតមធ្យមរាល់ដង
05/29/2026 08:05 PM
ប្រធានាធិបតី៖ រ៉ូម៉ានីបិទស្ថានកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង Constanta
05/29/2026 07:05 PM
ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា
05/29/2026 07:05 PM
លោក Zelenskyy៖ រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី លើអ៊ុយក្រែន
05/29/2026 07:05 PM
ប្រទេស​ជប៉ុនចូលរួមបេសកកម្មគាំទ្រអ៊ុយក្រែនរបស់​អង្គការ​ណាតូ ជាលើកដំបូង
05/29/2026 07:05 PM
លោក Rutte ៖ អង្គការណាតូ ត្រៀមខ្លួនការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្ត
05/29/2026 07:05 PM