ប្រភព៖ លោក Zelenskyy នឹងជួបមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីស នាថ្ងៃព្រហស្បតិ៍
នាវាជំនួយតម្រង់ទៅកាន់តំបន់ហ្កាហ្សាដោយមាននាង Greta Thunberg វិលទៅកំពង់ផែវិញដោយសារព្យុះ
លោក Putinកោតសរសើរទំនាក់ទំនងថាមពលរវាងរុស្ស៊ី និងទួរគី
ជនរងគ្រោះដោយសារការរញ្ជួយដីអាហ្វហ្គានីស្ថានអង្វរសុំជំនួយបន្ទាន់

ព័ត៌មានអន្តរជាតិ

អាជ្ញាធរ ស៊ើបអង្កេតការបំផ្ទុះគ្រាប់បែកនៅគ្លីនិកបន្តពូជនៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលFBI ហៅថា«ភេរវកម្ម»

2025/05/19 11:58:38 am        60
អាជ្ញាធរ បានស្ថិតនៅកន្លែងកើតហេតុនៅមជ្ឈមណ្ឌលសុខភាពបន្តពូជក្នុងទីក្រុង Palm Springs រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ត្រូវបានបំផ្ទុះ សម្លាប់មនុស្សម្នាក់ និងរងរបួសយ៉ាងហោចណាស់៤នាក់ ជាឧបទ្ទវហេតុមួយដែល FBI បានហៅថាជា «សកម្មភាពភេរវកម្មមានចេតនា»។លោក Akil Davis ជំនួយការនាយកការិយាល័យ FBI នៅទីក្រុង Los Angeles បាននិយាយថា អ្នកដែលត្រូវបានសម្លាប់គឺនៅជិតរថយន្តដែលត្រូវបានបំផ្ទុះនៅខាងក្រៅគ្លីនិកដំណើរការដោយមជ្ឈមណ្ឌលបន្តពូជរបស់អាមេរិក។យោងតាមអាជ្ញាធរ បានឱ្យដឹងថា គ្រាប់បែកត្រូវបានបំផ្ទុះមុនម៉ោង១១ព្រឹក ម៉ោងក្នុងស្រុកនៅជិតរថយន្តមួយគ្រឿងដែលចតចោល នៅខាងក្រៅគ្លីនិក។គ្រាប់បែកនេះ បានបំផ្លាញជញ្ជាំងមជ្ឈមណ្ឌលបន្តពូជរបស់អាមេរិក និងបានបង្កឱ្យមានការខូចខាតអគារ។ អាជ្ញាធរ និយាយថា អគារផ្សេងទៀតនៅក្នុងតំបន់ ក៏បានរងការខូចខាតមួយចំនួនផងដែរ។

ក្រុមមន្រ្តីអ៊ុយក្រែនបារម្ភថា សង្រ្គាមអាចអូសបន្លាយពេលរាប់ឆ្នាំ ទោះមានកិច្ចប្រឹងប្រែងសន្តិភាពក្ដី

2025/05/19 11:55:02 am        106
ក្រុមមន្ត្រីអ៊ុយក្រែនជាច្រើនបានសម្ដែងក្ដីបារម្ភថា សង្រ្គាមជាប់គាំងដ៏ធំមួយជាមួយរុស្ស៊ី ទំនងជានឹងបន្តអូសបន្លាយរយៈពេលជាច្រើនឆ្នាំទៀត បើទោះបីជាកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជាអន្តរជាតិ ត្រូវបានជំរុញដោយលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាក៏ដោយ។បន្ទាប់ពីកិច្ចចរចាផ្ទាល់លើកដំបូងក្នុងពេលជាង ៣ឆ្នាំដែលមិនអាចសន្និដ្ឋានលទ្ធផលបានរវាងទីក្រុងគីវ និងទីក្រុងមូស្គូ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយនិងផែនការពិភាក្សាតាមទូរសព្ទរបស់ប្រធានាធិបតីអាមេរិក ជាមួយលោក Vladimir Putin របស់រុស្ស៊ី និងលោក Volodymyr Zelenskyy របស់អ៊ុយក្រែន ក្រុមមន្រ្តីនៅតែមើលមិនឃើញស្តុតាងណាមួយដែលថាទីក្រុងមូស្គូ មានភាពម៉ឺងម៉ាត់ចំពោះសន្តិភាពនោះទេ។មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានប្រាប់កាសែត The Guardian ថា "រុស្ស៊ីមិនអាចបំផ្លាញអ៊ុយក្រែនបានទេ ហើយអ៊ុយក្រែនក៏មិនអាចរំដោះទឹកដីបានដោយងាយស្រួលដែរ" ដោយបន្ថែមថា បើពុំមនជំនួយសំខាន់ៗពីសហរដ្ឋអាមេរិកទេនោះ ស្ថានភាពទំនងជានៅតែអូសបន្លាយយ៉ាងគ្រោះថ្នាក់ និងអាចកាន់តែអាក្រក់ទៅៗ។ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ដែលក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ពីបំណងរបស់វិមានក្រឹមឡាំងក្នុងការបន្តសង្រ្គាម និងបង្កើតការទាមទារជាច្រើនជាថ្នូរនឹងសន្តិភាព។ ក្នុងចំណោមការចង់បានរបស់រុស្ស៊ីទាំងនោះរួមមាន ការដកកងកម្លាំងរបស់អ៊ុយក្រែន ចេញពីតំបន់ចំនួន៥ រួមទាំងតំបន់ដែលមិនត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីផងដែរ៕

អភិបាលក្រុងអ្នកនិយមកណ្តាល ប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរ៉ូម៉ានី

2025/05/19 11:49:03 am        66
អភិបាលក្រុង Bucharest លោក Nicusor Dan បានប្រកាសជ័យជម្នះភ្លាមៗ ក្រោយពាក់កណ្តាលអធ្រាត្រនៅថ្ងៃចន្ទ ទី១៩ ខែឧសភានេះ ខណៈលោកបានបង្ហាញខ្លួន ដើម្បីទទួលតំណែងប្រធានាធិបតីប្រទេសរ៉ូម៉ានី ដោយធ្វើឲ្យខកចិត្តយ៉ាងខ្លាំងចំពោះគូប្រជែងស្តាំនិយមប្រកាន់តឹងដែលបានសន្យាថានឹងដាក់ប្រទេសរូម៉ានីនៅលើផ្លូវមួយដែលបំផុសគំនិតដោយនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។លោក Dan បាននិយាយទៅកាន់អ្នកគាំទ្រដែលកំពុងអបអរថា ជ័យជម្នះនេះគឺជារបស់អ្នក ហើយបានសុំឱ្យអ្នកគាំ្រធ្វើការរួមគ្នាដើម្បី «កសាងប្រទេសរ៉ូម៉ានី»។ លទ្ធផលផ្លូវការពីស្ថានីយ៍បោះឆ្នោតប្រហែល ៩៨% បានបង្ហាញថា លោក Dan ទទួលបានសន្លឹកឆ្នោតប្រមាណ៥៤% នៃសន្លឹកឆ្នោតដែលត្រូវបានបោះដោយអ្នកបោះឆ្នោតនៅក្នុងសហភាពអឺរ៉ុប និងនៅប្រទេសសមាជិកណាតូដែលមានប្រជាជនប្រហែល១៩លាននាក់ ខណៈអ្នកគាំទ្រលោក Trump គឺលោក George Simion ទទួលបានចំនួន៤៦% ។មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Bucharest កាលពីល្ងាចថ្ងៃអាទិត្យ ទី១៨ ឧសភា ដើម្បីអបអរ បន្ទាប់ពីអភិបាលក្រុងអ្នកនិយមកណ្តាល លោក Nicusor Dan ទំនងជាបានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។ អ្នកគាំទ្រកាន់ផ្ទាំងរូបថតរបស់លោក Dan និងគ្រវីទង់ជាតិរ៉ូម៉ានី និងសហភាពអឺរ៉ុប ចេញដើរតាមដងផ្លូវដើម្បីអបអរជ័យជម្នះនេះ។

អង់គ្លេស ត្រៀមស្ដារឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិជាមួយប្លុក EU

2025/05/19 11:46:30 am        98
ចក្រភពអង់គ្លេស នៅថ្ងៃចន្ទ (១៩ ឧសភា) នេះ បានត្រៀមខ្លួនរួចរាល់ក្នុងការយល់ព្រមកំណត់ឡើងវិញដ៏សំខាន់បំផុតនៃទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ចាប់តាំងពីការចាកចេញពីប្លុក ដោយស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យពាណិជ្ជកម្ម និងការពារជាតិ ដើម្បីជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងជំរុញសន្តិសុខនៅទ្វីបនេះ។នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer ដែលគាំទ្រការស្ថិតនៅក្នុងប្លុកអឺរ៉ុប បានអះអាងថា ការធានាបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិអង់គ្លេស នឹងក្លាយជាចំណុចសំខាន់លើសពីការជជែកវែកញែករបស់អ្នករិះគន់ពី "ការចាកចេញពីសហភាពអឺរ៉ុប" ដ៏ចម្រូងចម្រាស។លោក Starmer លើកអំណះអំណាងថា ពិភពលោកបានផ្លាស់ប្តូរចាប់តាំងពីចក្រភពអង់គ្លេស ចាកចេញពីប្លុកអឺរ៉ុបនៅឆ្នាំ២០២០ ហើយចំណុចសំខាន់នៃការកំណត់ឡើងវិញជាថ្មីនេះ នឹងក្លាយជាកតិកាសញ្ញាការពារជាតិ និងសន្តិសុខ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនការពារជាតិអង់គ្លេស ចូលរួមក្នុងកម្មវិធីតម្លៃ ១៥០ពាន់លានអឺរ៉ូ (១៦៧ ពាន់លានដុល្លារ) ដើម្បីបំពាក់អាវុធឡើងវិញដល់អឺរ៉ុប។ការស្ដារឡើងវិញនូវទំនាក់ទំនងអង់គ្លេស-អឺរ៉ុប ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាម និងប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានបង្ខំឱ្យរដ្ឋាភិបាលជុំវិញពិភពលោក គិតឡើងវិញពីទំនាក់ទំនងពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ។គួរឱ្យដឹងថា ចក្រភពអង់គ្លេស បានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបក្នុងការធ្វើប្រជាមតិជាប្រវត្តិសាស្រ្តក្នុងឆ្នាំ២០១៦ ហើយជំហាននេះបានបង្ហាញឱ្យឃើញនូវប្រទេសមួយដែលខ្វែងគំនិតគ្នាយ៉ាងជ្រៅលើអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីអន្តោប្រវេសន៍ និងអធិបតេយ្យភាពនៃអំណាច រហូតដល់វប្បធម៌ និងពាណិជ្ជកម្ម៕

មនុស្សរាប់ពាន់នាក់តវ៉ានៅក្រុង Gran Canaria ប្រទេសអេស្ប៉ាញប្រឆាំងភ្ញៀទេសចរកើនឡើងច្រើន

2025/05/19 11:40:35 am        84
មនុស្សរាប់ពាន់នាក់ បានចេញតវ៉ាប្រឆាំងវិស័យទេសចរណ៍កើនឡើងខ្លាំងនៅកោះ Canary ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យទី១៨ ខែឧសភា ដោយជំរុញឱ្យអាជ្ញាធរកំណត់ចំនួនភ្ញៀវទេសចរដើម្បីការពារប្រជាជនក្នុងតំបន់ពីការកើនឡើងតម្លៃលំនៅឋាន ការកកស្ទះចរាចរណ៍ និងសេវាលើសបន្ទុក។ការដើរក្បួនតវ៉ាក្រោមផ្ទាំងបដា «ប្រជុំកោះCanaries ត្រូវការ ការកំណត់» ខណៈក្រុមបាតុករបានចេញធ្វើបាតុកម្មនៅគ្រប់កោះធំៗរបស់ប្រជុំកោះ និងនៅតាមទីក្រុងជាច្រើន ក្នុងប្រទេសអេស្ប៉ាញដីគោក។ អ្នកតវ៉ាមួយចំនួនបានស្រែកពីផលប៉ះពាល់នៃវិស័យទេសចរណ៍លើការផ្គត់ផ្គង់ទឹក។អ្នកសម្របសម្រួលអង្គការ Greenpeace សម្រាប់ប្រជុំកោះ Canary លោកស្រី Marta Flores បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា «យើងមិនប្រឆាំងវិស័យទេសចរណ៍ទេ សូមឱ្យច្បាស់អំពីរឿងនេះ ទេសចរណ៍គឺជាប្រភពនៃប្រាក់ចំណូល ហើយវាជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រជុំកោះ Canary ប៉ុន្តែគំរូបច្ចុប្បន្នគឺការលោភលន់ហួសហេតុនៅពេលនិយាយអំពីបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដែលខ្វះខាតខ្លាំងនៅលើប្រជុំកោះនេះ»។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសច្រើនជាងមួយលាននាក់បានទៅលេងកោះ Canary ជារៀងរាល់ខែ ដោយប្រៀបធៀបទៅនឹងប្រជាជនក្នុងស្រុកមានចំនួនត្រឹមតែ២,២លាននាក់។ លោក Victor Suarez អ្នកនាំពាក្យនៅប្រជុំកោះ Canary Islands បាននិយាយថា «វាជៀសមិនរួចនោះទេ នៅចំពោះមុខមហន្តរាយសង្គម និងបរិស្ថានបែបនេះ ដែលប្រជាជននឹងគ្មានការខឹងសម្បារនោះ ដោយត្រូវតែស្វែងរកដំណោះស្រាយ និងមធ្យោបាយដើម្បីបង្ហាញពីកំហឹងរបស់ពួកគេ ខណៈមានការដួលរលំបរិស្ថាន និងសង្គម។ ប្រទេសនេះបានមើលឃើញពីការតវ៉ាជាច្រើនប្រឆាំងវិស័យទេសចរណ៍ច្រើនហួសហេតុនៅក្នុងតំបន់គោលដៅវិស្សមកាលដ៏ពេញនិយមផ្សេងៗ រួមមាននៅកោះ Mallorca, Barcelona និងកោះ Malaga ។

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅសូម៉ាលី សម្លាប់មនុស្សជាង១០នាក់ នៅមូលដ្ឋានជ្រើសរើសកងទ័ព

2025/05/19 11:35:35 am        100
សាក្សីបានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានកំណត់គោលដៅលើយុវជនកំពុងតម្រង់ជួរនៅកន្លែងចុះឈ្មោះជ្រើសរើសកងទ័ពនៅមូលដ្ឋានយោធា Damanyo ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី ជាការវាយប្រហារដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធអាល់សាបាប។មេបញ្ជាការយោធា លោក Suleiman បាននិយាយថា យុវជនជាច្រើននាក់ កំពុងតម្រង់ជួរនៅច្រកទ្វារមូលដ្ឋាន នៅពេលនោះអ្នកវាយប្រហារបានបំផ្ទុះគ្រឿងផ្ទុះរបស់ខ្លួន។ លោកបាននិយាយបន្តថា «ខ្ញុំនៅផ្នែកម្ខាងផ្លូវ ពេលនោះម៉ូតូកង់បីបើកក្នុងល្បឿនលឿនបានឈប់ហើយបុរសម្នាក់បានរត់ទៅកាន់ជួរយុវជន រួចក៏បំផ្ទុះគ្រាប់បែក។ ក្នុងឧបទ្ទវហេតុនេះមនុស្សជាង១០នាក់ស្លាប់ក្នុងនោះមានទាំងអ្នកតម្រង់ជួរចុះឈ្មោះ និងអ្នកធ្វើដំណើរឆ្លងកាត់។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង»។សាក្សីម្នាក់និយាយថា «ភ្លាមៗក្រោយការបំផ្ទុះដ៏ខ្លាំងបានកើតឡើង តំបន់នេះត្រូវបានគ្របដណ្តប់ដោយផ្សែងក្រាស់ដែលយើងពុំអាចមើលឃើញព័ត៌មានលម្អិតអំពីជនរងគ្រោះ»។ បុគ្គលិកពេទ្យនៅមន្ទីរពេទ្យយោធាបាននិយាយថា ពួកគេបានទទួលអ្នករងរបួសចំនួន៣០នាក់ពីការបំផ្ទុះនេះ ហើយអ្នករបួស៦នាក់បានស្លាប់ភ្លាមៗ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម al Shabaab បាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារនេះ ហើយខ្លួនបានសម្លាប់ទាហានដល់ទៅជាង៣០នាក់ និងរបួសជាង ៥០នាក់ផ្សេងទៀត។ ក្រុម al Shabaab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានធ្វើការបះបោរនៅក្នុងប្រទេសសូម៉ាលី ចាប់តាំងពីឆ្នាំ២០០៧ ហើយកាលពីពេលថ្មីៗនេះបាននិងកំពុងប្រយុទ្ធជាមួយកងទ័ពដើម្បីពង្រីកការដណ្តើមយកប្រទេសសូម៉ាលីភាគកណ្តាល។

ប្រមុខការទូតអាមេរិក និយាយថា អាមេរិកគ្មានពេលខ្ជះខ្ជាយក្នុងការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនទេ

2025/05/19 10:37:09 am        185
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថាបច្ចុប្បន្ននេះ ការអត់ធ្មត់គឺចាំបាច់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែពួកលោកគ្មានពេលវេលាខ្ជះខ្ជាយទេ ដោយលោកព្រមានទីក្រុងមូស្គូថាកុំឱ្យផ្តល់សំណើបទឈប់បាញ់មិនច្បាស់លាស់។ លោក Rubio បាននិយាយនៅលើកម្មវិធី "Face the Nation" របស់ទូរទស្សន៍៍ CBS ដោយលើកជាសំនួរថា តើពួកគេកំពុងតាមពួកលោកឬអត់? នោះគឺជាអ្វីដែលពួកលោកកំពុងព្យាយាមស្វែងរក។ លោក Rubio បាននិយាយបន្ទាប់ពីគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានជួបប្រជុំគ្នានៅប្រទេសទួរគីកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ពួកគេបានយល់ព្រមថាពួកគេនឹងផ្លាស់ប្តូរឯកសារលើគំនិតដែលឈានដល់បទឈប់បាញ់។ ប្រសិនបើឯកសារទាំងនោះមានគំនិតអំពីពួកគេថា ប្រាកដនិយម និងសមហេតុផល នោះលោកគិតថានឹងមានវឌ្ឍនភាពហើយ។ លោក Rubio បានបន្ថែមថា មានធាតុផ្សំមួយចំនួននៃការអត់ធ្មត់ដែលត្រូវបានទាមទារ។ ម្យ៉ាងវិញទៀត ពួកលោកពុំមានពេលវេលាខ្ជះខ្ជាយទេ ដូច្នេះពួកលោកមិនចង់ចូលរួមក្នុងដំណើរការនៃកិច្ចពិភាក្សាដែលគ្មានទីបញ្ចប់នោះទេ។  លោកបានសម្តែងសុទិដ្ឋិនិយមថា ផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការនិយាយដោយផ្ទាល់តាមទូរស័ព្ទនៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin អាចបំបែកភាពជាប់គាំងបាន៕

ភ្លៀងធ្លាក់ខ្លាំងឆក់យកជីវិតមនុស្ស៥ នាក់ នៅភាគខាងត្បូងប្រទេសចិន ខណៈអាជ្ញាធរជូនដំណឹងគ្រោះមហន្តរាយ

2025/05/19 09:49:04 am        169
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង(Guangdong) និងក្វាងស៊ី ( Guangxi) ភាគខាងត្បូងរបស់ប្រទេសចិន បានឆក់យកជីវិតមនុស្ស៥ នាក់ និងមនុស្សជាច្រើននាក់បាត់ខ្លួន កាលពីចុងសប្តាហ៍មុនថ្មីៗនេះ ខណៈក្រុមអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់នៅតំបន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងប្រទេសនេះ។មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានចេញការព្រមានជាច្រើនកាលពីចុងសប្តាហ៍អំពីភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់របស់ខេត្ត ជាំងស៊ី (Jiangxi) ជេជាំង (Zhejiang)ហ្វូជៀន (Fujian)ក្វាងស៊ី(Guangxi) ក្វាងទុង (Guangdong) និងខេត្ត ស៊ីនជាំង (Xinjiang) ភាគពាយ័ព្យចាប់ពីថ្ងៃអាទិត្យ ១៨ឧសភា ដល់ថ្ងៃចន្ទសប្ដាហ៍នេះ។ សារព័ត៌មាន ស៊ីនហួ (Xinhua)បាននិយាយថា ការប្រកាសអាសន្នពណ៌លឿងត្រូវបានចេញនៅក្នុងផ្នែកនៃខេត្ត ជេជាំង ហ្វូជៀន ក្វាងទុង និងក្វាងស៊ី ដែលបង្ហាញពីហានិភ័យខ្ពស់នៃទឹកជំនន់តំបន់ភ្នំ។ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុបួនកម្រិតដែលមានពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌លឿងទុំ ពណ៌លឿង និងពណ៌ខៀវ៕

មេដឹកនាំអឺរ៉ុប និងអង់គ្លេសពិភាក្សាជាមួយលោក Trump មុនជួបតាមទូរស័ព្ទជាមួយលោក Putin

2025/05/19 09:22:35 am        147
អ្នកនាំពាក្យរបស់ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស 10 Downing Street បាននិយាយថាលោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានពិភាក្សាពីសង្គ្រាមនៅអ៊ុយក្រែនជាមួយបណ្ដាមេដឹកនាំសហរដ្ឋអាមេរិក អ៊ីតាលី បារាំង និងអាល្លឺម៉ង់ មុនការហៅទូរស័ព្ទតាមផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃចន្ទទី១៩ឧសភាសប្ដាហ៍នេះ។ ភាពច្របូកច្របល់ការទូតនេះ កើតឡើងភ្លាមៗបន្ទាប់ពីការចរចាដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។អ្នកនាំពាក្យបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ក្រុមមេដឹកនាំបានពិភាក្សាពីភាពចាំបាច់សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ និងសម្រាប់លោក Putin ក្នុងការចរចាសន្តិភាពយ៉ាងហ្មត់ចត់ ដោយបន្ថែមថាក្រុមមេដឹកនាំទាំងនោះក៏បានលើកឡើងពីការប្រើប្រាស់ទណ្ឌកម្មផងដែរ បើរុស្ស៊ីមិនព្រមចូលរួមយ៉ាងម៉ឺងម៉ាត់ក្នុងបទឈប់បាញ់ និងការចរចាសន្តិភាពរួមគ្នា។ ក្នុងការធ្វើអត្ថាធិប្បាយទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា លោកបានពិភាក្សាបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ខណៈលោកទាំងពីរកំពុងចូលរួមក្នុងព្រះរាជពិធីគ្រងរាជ្យរបស់សម្តេច ប៉ាប Leo ទី១៤ នៅបុរីវ៉ាទីកង់។ លោក Merz បាននិយាយថារូបលោកក៏បាននិយាយយ៉ាងយូរនៅបុរីវ៉ាទីកង់ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផងដែរ។លោក Trump បាននិយាយថាលោកមានផែនការជជែកទៅកាន់លោក Putin និងលោក Zelenskyyដើម្បីពិភាក្សាពីមធ្យោបាយបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនេះ ខណៈមានការបញ្ជាក់ពីរុស្ស៊ី ពីជំនួបនេះ៕

អាមេរិកស៊ើបអង្កេតការបុកស្ពានBrooklynដ៏មហន្តរាយនៃនាវាម៉ិកស៊ិក នៅទីក្រុងញូវយ៉ក

2025/05/19 09:19:24 am        152
 មន្ត្រីសុវត្ថិភាពរបស់សហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បន្ទាប់ពីនវាកងទ័ពជើងទឹករបស់ប្រទេសម៉ិកស៊ិកមួយគ្រឿង បានបុកស្ពាន Brooklyn នៅទីក្រុងញូវយ៉ក ដោយបានបណ្តាលឲ្យបាក់ក្តោងដ៏ខ្ពស់របស់នាវា និងបណ្តាលឲ្យសមាជិកនាវិកពីរនាក់ស្លាប់។ អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស២៧៧នាក់បានស្ថិតនៅលើនាវា ហើយមនុស្សពីរនាក់បានស្លាប់ដោយសាររងរបួសធ្ងន់។ លោកនិយាយថាមនុស្ស ១៩ នាក់ផ្សេងទៀតបានរងរបួស។ វីដេអូតាមអ៊ិនធឺណិតបានបង្ហាញពីនាវាដែលកំពុងស្ថិតក្នុងការហ្វឹកហ្វឺនឈ្មោះ Cuauhtémoc បានបើកចូលទៅជិតស្ពាននិមិត្តរូបនៃទន្លេ East River ជិតនឹងផ្នែកនៃតំបន់ Manhattan ដែលតភ្ជាប់ជាមួយតំបន់ Brooklyn ដ៏ល្បីរបស់ទីក្រុងញូវយ៉ក។ បង្គោលក្ដោងកម្ពស់ ៤៥ម៉ែត្រ របស់នាវាខ្ពស់ខ្លាំងពេកមិនអាចគេចផុតពីស្ពាននៅចំណុចកោងឆ្លងកាត់បាន ហើយក៏នាមបុករួចបាក់ នៅពេលនាវាបើកពីក្រោមស្ពាន Brooklyn។ មន្ត្រីនិយាយថា បញ្ហាគ្រឿងម៉ាស៊ីនប្រហែលជាបណ្តាលឱ្យមានឧប្បត្តិហេតុនេះ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ មន្ត្រីដឹកជញ្ជូនក្រុងញូវយ៉កនិយាយថា ស្ពាននេះមិនខូចខាតអ្វីធំដុំទេ ហើយចរាចរណ៍បានបើកឡើងវិញក្នុងទិសដៅទាំងពីរ បន្ទាប់ពីការត្រួតពិនិត្យបឋម។ ស្ពានមួយនេះជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងជាខ្សែផ្លូវតភ្ជាប់រវាងតំបន់ Manhattan និង Brooklyn ដែលត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ១៨៨៣ ហើយធ្លាប់ជាស្ពានយោលខ្សែកាប្លិ៍ដ៏ធំបំផុតនៅលើពិភពលោក៕ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ខ្លួនកំពុង «ចាប់ផ្តើមឲ្យក្រុមអ្នកជំនាញ» ធ្វើការស៊ើបអង្កេតបឋមនៃឧបទ្ទវហេតុនាវាបុកស្ពាននេះ។ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសរសេរនៅលើបណ្តាញ X ថាលោកស្រី «សោកសៅយ៉ាងខ្លាំង» ចំពោះការស្លាប់របស់សមាជិកនាវិកទាំងពីររូប។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ លោក Zelenskyy នឹងជួបមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីស នាថ្ងៃព្រហស្បតិ៍
09/01/2025 08:09 PM
នាវាជំនួយតម្រង់ទៅកាន់តំបន់ហ្កាហ្សាដោយមាននាង Greta Thunberg វិលទៅកំពង់ផែវិញដោយសារព្យុះ
09/01/2025 08:09 PM
កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកលរបស់ចិន ក្នុងការពង្រឹងសណ្ដាប់ធ្នាប់សកលដែលមាន អង្គការសហប្រជាជាតិជាស្នូល
09/01/2025 08:09 PM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម និងពិធីលៀងសាយភោជន៍
09/01/2025 08:09 PM
លោក Putinកោតសរសើរទំនាក់ទំនងថាមពលរវាងរុស្ស៊ី និងទួរគី
09/01/2025 07:09 PM
ជនរងគ្រោះដោយសារការរញ្ជួយដីអាហ្វហ្គានីស្ថានអង្វរសុំជំនួយបន្ទាន់
09/01/2025 07:09 PM
វេជ្ជបណ្ឌិតកូរ៉េខាងត្បូងបញ្ចប់ការធ្វើកូដកម្មរយៈពេល ១៨ខែ ជាការជួយសង្គ្រោះមន្ទីរពេទ្យ
09/01/2025 07:09 PM
កូរ៉េខាងត្បូងប្រកាសរដ្ឋក្នុងគ្រោះមហន្តរាយគ្រោះរាំងស្ងួតនៅទីក្រុង Gangneung
09/01/2025 07:09 PM
ក្រុមនិស្សិតឥណ្ឌូនេស៊ី ជួបជុំគ្នាតវ៉ា ដោយផ្គើនចំពោះក្តីបារម្ភពីការបង្រ្កាបយ៉ាងចាស់ដៃពីសមត្ថកិច្ច
09/01/2025 07:09 PM
ក្រុមជួយសង្រ្គោះធានាសុវត្ថិភាពភ្ញៀវទេសចរនៅលើភ្នំភ្លើង Etna ដែលជាភ្នំភ្លើងកម្រើកខ្ពស់បំផុតនៅអឺរ៉ុប
09/01/2025 07:09 PM