អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF

ព័ត៌មានអន្តរជាតិ

ពលរដ្ឋជម្លៀសខ្លួនពីការវាយប្រហាររបស់ក្រុមជីវពលនៅនីហ្សេរីយ៉ា ចាប់ផ្តើមវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញ

2025/05/23 07:55:45 pm        12
ក្រោយជម្លៀសខ្លួនពីភូមិដ្ឋានរបស់ពួកគេដោយសារការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាមនៅរដ្ឋភាគឦសាន Borno របស់នីហ្សេរីយ៉ាក្នុងខែនេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារចាប់ផ្តើមវិលត្រឡប់មកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយ ក្រោមការការពារពីយោធា ។អភិបាលរដ្ឋ Borno លោក Babagana Zulum និយាយថា ពលរដ្ឋដែលជម្លៀសខ្លួនរស់នៅក្នុងជំរំនៅទីក្រុង Dikwa បានក្លាយជាការគំរាមធំ ដោយសារយុវជន ងាយរងគ្រោះនៃការជ្រើសរើសដោយក្រុមបះបោរ ។គួរឲ្យដឹងថា មនុស្សយ៉ាងហោច ២ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុង Marte ទៅកាន់ទីក្រុង Dikwa កាលពីថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីការកើនឡើងការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាមនៅរដ្ឋ Borno ពោលគឺរយៈពេល ៤ឆ្នាំក្រោយប្រជាពលរដ្ឋវិលត្រឡប់មកកាន់ទីក្រុងរបស់ពួកគេវិញដែលធ្លាប់គ្រប់គ្រងដោយក្រុមបះបោរ ។ ទីក្រុង Marte ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសកាមរូន ។រដ្ឋ Borno បានមើលឃើញការហក់ឡើងខ្ពស់ការវាយប្រហាររបស់ក្រុមឧទ្ទាមសង្ស័យ Boko Haram និងក្រុមអ៊ិស្លាម ISWAP នៅក្នុងឆ្នាំនេះ ជាហេតុធ្វើឲ្យកើតមានក្តីបារម្ភថា ក្រុមជីវពលនឹងណ្តើមកាន់តំបន់មួយចំនួនឡើងវិញ ក្រោយរយៈពេលច្រើនឆ្នាំនៃការវាយប្រហាររបស់យោធានីហ្សេរីយ៉ា ៕

[UPDATE] លោក Trump ណែនាំអត្រាពន្ធ ៥០% លើសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនា

2025/05/23 07:52:46 pm        64
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បាននិយាយថា លោកកំពុង «ផ្តល់អនុសាសន៍ឲ្យយកពន្ធ ៥០ភាគរយស្មើ លើប្រទេសសហភាពអឺរ៉ុប» បន្ទាប់ពីត្អូញត្អែរថា ការចរចាពាណិជ្ជកម្ម បានជាប់គាំង។ លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា អាត្រាពន្ធនាំចូលថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា។ លោក Trump បានសរសេរបន្ថែមថា៖ «សហភាពអឺរ៉ុប ពិបាកដោះស្រាយជាមួយណាស់។ ការពិភាក្សារបស់យើងជាមួយពួកគេ នឹងមិនមានវឌ្ឍនភាពឡើយ!»។ការប្រកាសរបស់លោក Trump នេះ បានកើតឡើងមិនដល់ ៣០នាទីផង បន្ទាប់ពីលោកបានគំរាមយកពន្ធយ៉ាងហោចណាស់ ២៥ភាគរយ លើក្រុមហ៊ុន Apple ប្រសិនបើក្រុមហ៊ុន មិនចាប់ផ្តើមផលិតទូរសព្ទ iPhone របស់ខ្លួន នៅសហរដ្ឋអាមេរិកទេនោះ។ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះ បន្ទាប់ពីមានការប្រកាសរបស់លោក Trump នេះ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់អត្រាព ២០ភាគរយ ជា «ពន្ធបដិការ» លើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប នៅក្នុងខែមេសា ប៉ុន្តែបានកាត់បន្ថយពាក់កណ្តាល រហូតដល់ថ្ងៃទី៨ ខែកក្កដា ដើម្បីទុកពេលឲ្យមានកិច្ចចរចា។ តែខ្លួនបានរក្សាកម្រិត ២៥ភាគរយលើដែក អាលុយមីញ៉ូម និងគ្រឿងបន្លាស់រថយន្ត ហើយសន្យាថា នឹងចាត់វិធានការស្រដៀងគ្នាលើឱសថ បន្ទះឈីប និងទំនិញផ្សេងៗទៀត៕

[UPDATE] លោក Trump គំរាមដំឡើងពន្ធលើ Apple ២៥% បើមិនផលិត iPhone នៅអាមេរិក

2025/05/23 07:50:14 pm        143
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានទាមទារឲ្យក្រុមហ៊ុន Apple ផលិតទូរសព្ទ iPhone របស់ខ្លួន នៅសហរដ្ឋអាមេរិក ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយអាត្រាពន្ធ ២៥ភាគរយ។លោក Trump បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃសុក្រនេះថា៖ «ខ្ញុំបានជូនដំណឹងដល់លោក Tim Cook របស់ក្រុមហ៊ុន Apple ជាយូរមកហើយថា ខ្ញុំរំពឹងថា ទូរសព្ទ iPhone របស់ពួកគេ ដែលនឹងត្រូវលក់នៅសហរដ្ឋអាមេរិក នឹងត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក មិនមែននៅឥណ្ឌា ឬកន្លែងផ្សេងនោះឡើយ។ប្រសិនបើមិនដូច្នោះទេ ពន្ធយ៉ាងហោចណាស់ ២៥ភាគរយ ត្រូវតែបង់ដោយ Apple ពេលនាំចូលមកសហរដ្ឋអាមេរិក»។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅមជ្ឈិមបូព៌ា លោក Trump បានលើកឡើងថា លោកមិនពេញចិត្តនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple គឺលោក Cook ជុំវិញផែនការរបស់ក្រុមហ៊ុន ក្នុងការផលិតទូរសព្ទ iPhone ដែលគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិក នៅឯរោងចក្រទើបសាងសង់ថ្មី ក្នុងប្រទេសឥណ្ឌា។មន្ត្រីរដ្ឋបាលម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា លោក Cook បានជួបជាមួយលោក Trump ម្តងទៀត នៅសេតវិមាន កាលពីថ្ងៃអង្គារ។ តែមន្ត្រីរូបនេះមិនបានបញ្ជាក់ពីប្រធានបទនៃជំនួបនោះទេ។ ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗនោះលើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Trump៕

បាតុករអ៊ីស្រាអែលខកចិត្តក្រោយគណៈប្រតិភូបទឈប់បាញហ្កាហ្សា វិលត្រឡប់ពីកាតាវិញ

2025/05/23 07:48:55 pm        13
ពលរដ្ឋអ៊ីស្រាអែល និងគ្រួសារចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា បាននាំគ្នាដង្ហែរក្បួនតវ៉ា និងបង្ហាញការខកចិត្តរបស់ពួកគេ ក្រោយគណៈប្រតិភូអ៊ីស្រាអែលចូលរួមកិច្ចប្រជុំបទឈប់បាញ់ហ្កាហ្សានៅប្រទេសកាតា ត្រូវគេរាយការណ៍ថា បានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញ ។សារព័ត៌មានអ៊ីស្រាអែល រាយការណ៍កាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឲ្យគណៈប្រតិភូវិលត្រឡប់មកវិញ បើទោះបីជាក្រុមការងារមួយនេះបន្តស្នាក់នៅទីក្រុង Dohaក៏ដោយ ដើម្បីបន្តកិច្ចពិភាក្សា ។សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ទៀតថា គណៈប្រតិភូមួយនេះ បានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញហើយនៅថ្ងៃព្រហស្បតិ៍នេះ ។ក្រុមមន្រ្តីអ៊ីស្រាអែលដែលចាត់ទុកសង្រ្គាមជាមួយក្រុមហាម៉ាសថាជាមុខកាត់មួយនៃការប្រយុទ្ធគ្នារវាងតម្លៃលោកខាងលិច និងកងកម្លាំងអ៊ិស្លាមរ៉ាឌីកាល់នោះ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការរិះគន់ពីបណ្តាប្រទេសអឺរ៉ុប ដែលបានវាយប្រហារដោយពាក្យសម្តីធ្ងន់ៗជាងមុនលើអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ។អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការសឹករបស់ពួកគេនៅតំបន់ហ្កាហ្សា ចាប់តាំងពីដើមខែឧសភានេះ ដោយពួកគេនិយាយថា ពួកគេព្យាយាមលុបបំបាត់សមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស ហើយនិងនាំយកមកវិញនូវចំណាប់ថ្នូរសេសសល់ទាំងអស់ ដែលត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ ២០២៣ ៕

មេដឹកនាំអឺរ៉ុបស្នើសុំ EU ឲ្យបង្កភាពងាយស្រួលជាងមុន ក្នុងការបណ្តេញឧក្រិដ្ឋជនបរទេស

2025/05/23 07:48:08 pm        12
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសចំនួន ៩នៅអឺរ៉ុបដឹកនាំដោយអ៊ីតាលី និងដាណឺម៉ាក បានអំពាវនាវឲ្យសហភាពអឺរ៉ុប(EU) បង្កភាពងាយស្រួលជាងមុនឲ្យរដ្ឋជាសមាជិកបណ្តេញឧក្រិដ្ឋជនបរទេស ។បណ្តាប្រទេសមួយចំនួនរបស់អឺរ៉ុប បង្ហាញការខកចិត្តរបស់ខ្លួនចំពោះវិធីសាស្រ្តដែលតុលាការសិទ្ធិមនុស្សអឺរ៉ុប ប្រើប្រាស់អនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សរារាំងការនិរទេសជនអន្តោប្រវេសន៍ ហើយពួកគេចង់ឲ្យកែសម្រួលវាឡើងវិញ ។លិខិតមួយច្បាប់ដែលត្រូវបានបង្ហាញក្រោយជំនួបកាលពីថ្ងៃព្រហស្បតិ៍រវាងនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និងនាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen បានជំរុញឲ្យ EUពិនិត្យមើលឡើងវិញពីវិធីសាស្រ្តឲ្យតុលាការកែប្រែអនុសញ្ញាមួយនេះ ។លិខិតមួយច្បាប់នេះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំដាណឺម៉ាក អ៊ីតាលី អូទ្រីស បែលហ្ស៊ិក សាធារណរដ្ឋឆេក ឡាតវី លីទុយអានី និងប៉ូឡូញ ។ប្លុកអភិរក្សនិយមរបស់លោកស្រី Meloni ដែលបានឈ្នះអំណាចកាលពីឆ្នាំ ២០២២នោះ សន្យាថានឹងបង្រ្កាបការធ្វើអន្តោប្រវេសន៍ ហើយប្រទេសដាណឺម៉ាក បានដាក់ឲ្យប្រើប្រាស់គោលនយោបាយអន្តោរប្រវេសន៍យ៉ាងច្រើនក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ៕

ឈីលីប្រឈមនឹងការឡើងថ្លៃសត្វមាន់ បន្ទាប់ពីការផ្អាកការនាំចូលពីប្រទេសប្រេស៊ីល

2025/05/23 07:42:46 pm        44
តម្លៃសត្វមាន់នៅក្នុងប្រទេសឈីលី បានហក់ឡើងខ្ពស់ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលផ្អាកការនាំចូលបសុបក្សីពីប្រទេសប្រេស៊ីល ដោយសារការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។ឈ្មួញ និងអាជីវករនៅផ្សារលក់ចំណីអាហារ Vega Central ស្ថិតក្នុងទីក្រុង Santiago បានរងផលប៉ះពាល់ដោយសារការផ្អាកការនាំចូលនេះ ។លោក Luis Leon គឺជាអ្នកចែកចាយសាច់ និងបសុបក្សីនៅផ្សារមួយនេះ បញ្ជាក់ពីការកើនឡើងតម្លៃសត្វមាន់ ។លោក Leon និយាយថា ពួកយើងបានដំឡើងថ្លៃសត្វមាន់កាលពីថ្ងៃពុធ ហើយពួកយើងមិនដឹងនោះទេថាតើនឹងមានអ្វីកើតឡើងទៀតនៅពេលខាងមុខ ។គួរឲ្យដឹងថា ប្រទេសឈីលី បានប្រកាសផ្អាកការនាំចូលបសុបក្សីកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រោយប្រទេសប្រេស៊ីលរាយការណ៍ករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។ ការប្រកាសបែបនេះ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់បសុបក្សីរបស់ឈីលី ស្របពេលប្រេស៊ីលស្មើនឹងការនាំចូលសត្វមាន់ ៧២ភាគរយរបស់ប្រទេសឈីលី ក្នុងនោះសហរដ្ឋអាមេរិក មានចំនួន ២៥ភាគរយ ។បើទោះបីជាមានក្តីកង្វល់ទីផ្សារយ៉ាងណាក្តី រដ្ឋមន្រ្តីក្រសួងកសិកម្មឈីលីលោក Esteban Valenzuela បានបន្ទាបលទ្ធភាពនៃការហក់ឡើងខ្ពស់តម្លៃបសុបក្សី ដោយលោកប្រកាសថា កិច្ចចរចាជាមួយប្រេស៊ីល បានចាប់ផ្តើមឡើងហើយ ។លោក Valenzuela បញ្ជាក់ថា ពួកយើងសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រេស៊ីល នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីអនុញ្ញាតឲ្យមានពាណិជ្ជកម្មសត្វមាន់ពីប្រេស៊ីល បន្តជួយដល់តម្លាភាពទីផ្សារ ការផ្គត់ផ្គង់ និងធានាដល់សន្តិសុខស្បៀង ដូចដែលបានស្នើសុំដោយប្រធានាធិបតី ៕

ប្រធានាធិបតីឈីលីបង្ហាញផែនការដោះស្រាយជម្លោះច្រើនជំនាន់ជាមួយក្រុមជនជាតិភាគតិច

2025/05/23 07:41:56 pm        83
កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីឈីលីលោក Gabriel Boric Font បានបង្ហាញសំណើលម្អិតពីគណកម្មការប្រធានាធិបតី ដើម្បីដោះស្រាយវិវាទច្រើនជំនាន់រវាងរដ្ឋាភិបាល និងជនជាតិភាគតិច Mapuche ។នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក Boricលើកឡើងពីការប្តេជ្ញាចិត្តរបស់លោក ខណៈលោកទទួលស្គាល់ចំពោះភាពទីទៃពីគ្នា និងការបញ្ចប់អំពើហិង្សា ។ដោយបង្កើតឡើងនៅឆ្នាំ ២០២៣ គណកម្មការប្រធានាធិបតីមួយនេះ ដឹកនាំដោយលោក Alfredo Moreno និងលោក Francisco Huenchumilla ហើយនិងបានពិគ្រោះយោបល់ជាមួយមនុស្សជាង ៥ពាន់នាក់ មកពីតំបន់ជនជាតិភាគតិចជាច្រើន រួមទាំងអ្នកតំណាងមកពីតំបន់ជនជាតិដើមភាគតិច Mapuche ផងដែរ ។ អ្នកស្រុក រដ្ឋាភិបាលក្នុងតំបន់ សមាគមធុរកិច្ច កសិករ ជនរងគ្រោះនៃអំពើហិង្សា និងអំពើភេរវកម្ម ក៏ដូចជាសង្គមស៊ីវិល ត្រូវបានរួមបញ្ចូលផងដែរ ។វិធានការស្នើសុំនេះដែរ នឹងរួមបញ្ចូលទាំងការបង្កើតប្រព័ន្ធថ្មី សម្រាប់ការប្រគល់ដីធ្លីដល់ជនជាតិដើមភាគតិច ការពង្រឹងការគាំទ្រសម្រាប់ជនរងគ្រោះនៃអំពើហិង្សាតំបន់ជនបទ ការទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញចំពោះជនជាតិដើមភាគតិច ហើយនិងការបង្កើតស្ថាប័នជនជាតិភាគតិចលំដាប់ខ្ពស់នៅក្នុងរដ្ឋ ៕

មនុស្ស ៤នាក់ស្លាប់ និង ១៧នាក់បាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់ភាគខាងត្បូងប្រទេសចិន

2025/05/23 07:41:11 pm        45
បំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងបានបំផ្លិចបំផ្លាញផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តភាគនិរតី Guizhou ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ហើយមនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀត បាត់ខ្លួន ខណៈដែលយោធា ត្រូវបានដាក់ពង្រាយ ដើម្បីចុះប្រតិបត្តិការជួយសង្រ្គោះ ។ក្រុមអាជ្ញាធរបានចេញការព្រមានហានិភ័យសម្រាប់គ្រោះមហន្តរាយភូមិសាស្រ្តនៅតំបន់ក្បែរៗនោះ ។គួរឲ្យដឹងថា ចិនប្រឈមនឹងរលកកម្តៅក្តៅជាងមុន និងរយៈពេលយូរជាងមុន ហើយនិងភ្លៀងធ្លាក់ខ្លាំងញឹកញាប់ពុំអាចព្យាករបាន ដោយសារបម្រែបម្រួសអាកាសធាតុ ។ ក្រុមអាជ្ញាធរនិយាយថា ប្រទេសចិនងាយនឹងរងគ្រោះដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ ម្យ៉ាងដោយសារចំនួនប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅក្នុងប្រទេសមួយនេះ ។ទិន្នន័យឧតុនិយមចិនបង្ហាញថា ឆ្នាំ ២០២៤ គឺជាឆ្នាំក្តៅបំផុតសម្រាប់ប្រទេសចិន ចាប់តាំងពីឆ្នាំក្តៅជាប់កំណត់ត្រា ដែលបានចាប់ផ្តើមឡើងកាលពីរយៈពេលជាង ៦ទសវត្សរ៍មុន ៕

ការផ្ទុះអាវុធជាមួយជីវពលសង្ស័យសម្លាប់ទាហានឥណ្ឌាម្នាក់នៅតំបន់ចាមមូ និងកាស្មៀរ

2025/05/23 07:40:40 pm        91
ការផ្ទុះអាវុធរវាងកងកម្លាំងសន្តិសុខឥណ្ឌា និងក្រុមជីវពលសង្ស័យនៅស្រុក Kishtwar ស្ថិតក្នុងដែនដីចាមមូ និងកាស្មៀរ បានសម្លាប់ទាហានម្នាក់ ។កងទ័ពឥណ្ឌា និយាយនៅលើបណ្តាញព័ត៌មានសង្គម X ទាហានបន្ថែមទៀតត្រូវបានដាក់ពង្រាយ ហើយប្រតិបត្តិការនៅតែបន្ត ដើម្បីតាមសម្លាប់ក្រុមភេរវករ ។  នៅថ្ងៃសុក្រនេះដែរ កងទ័ពឥណ្ឌា បានរៀបចំពិធីកាន់ទុក្ខដល់ទាហានដែលត្រូវបានសម្លាប់នៅដែនដីចាមមូ ។ការផ្ទុះអាវុធនេះ បានកើតមានឡើង ស្របពេលឥណ្ឌាបង្កើនសន្តិសុខ និងការប្រុងប្រយ័ត្នខ្ពស់ នៅតាមតំបន់ព្រំដែន ជាពិសេសនៅតំបន់កាស្មៀរ ក្រោយការផ្ទុះអាវុធជាមួយប៉ាគីស្ថាន ។សូមបញ្ជាក់ថា ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរជិតខាងទាំង ២ បានបាញ់មីស៊ីល និងយានដ្រូនលើគោលដៅយោធាគ្នាទៅវិញទៅមក ក្រោយឥណ្ឌានិយាយថា ពួកគេបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃទី ៧ ខែឧសភា ជាការសងសឹកនឹងការវាយប្រហារសម្លាប់ភ្ញៀវទេសចរហិណ្ឌូ ២៦នាក់នៅតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ៕

ប៉ាគីស្ថាន និងចិនសន្យារារាំងក្រុមជីវពលនៅក្នុងកិច្ចប្រជុំត្រីភាគីជាមួយអាហ្វហ្កានីស្ថាន

2025/05/23 07:34:26 pm        54
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឧបនាយរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Ishaq Dar បានចាត់ទុកដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកទៅកាន់ប្រទេសចិនថា ជោគជ័យខ្ពស់ ដោយលោកនិយាយថា ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវវឌ្ឍនភាពលើវិស័យការទូត យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ។ថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Dar និយាយថា ជំនួបនៅទីក្រុងប៉េកាំងលើសពីវិស័យការទូតធម្មតា ដោយមានគោលដៅច្បាស់លាស់ និងបន្ទាន់ ជំរុញឲ្យមានកិច្ចប្រជុំទ្វេរភាគី និងត្រីភាគីកម្រិតខ្ពស់ ដោយមានការជាប់ពាក់ព័ន្ធជាមួយអាហ្វហ្គានីស្ថាន ។លោក Dar និយាយថា លទ្ធផលសំខាន់គឺកិច្ចព្រមព្រៀងរវាងប៉ាគីស្ថាន ចិន និងអាហ្វហ្គានីស្ថានពុំឲ្យមានក្រុមភេរវកម្ម ឬក្រុមជីវពលណាមួយ ប្រតិបត្តិការពីដែនដីរបស់ពួកគេប្រឆាំងនឹងប្រទេសណាមួយឡើយ ។ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក Dar បានលើកឡើងពីវឌ្ឍនភាពក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដោយលោកបញ្ជាក់ថា ពួកយើងបានដាក់ចេញនូវការងារមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីក ក្រោមមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ ។ដំណើរទស្សនកិច្ចនេះដែរ បានកើតមានឡើង ពេលដែលប៉ាគីស្ថានព្យាយាមជំរុញទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ខណៈកើតមានការប្រឈមសេដ្ឋកិច្ច និងក្តីកង្វល់សន្តិសុខ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិប្បកម្មមួយនៅកំពង់ធំ គ្រោងពង្រីកការកែច្នៃផលនេសាទពីត្រឹម៤តោនក្នុង១ឆ្នាំ ទៅ៣០តោន ស្រប​នឹងសម្ទុះគាំទ្រសព្វថ្ងៃ
09/10/2025 08:09 AM
រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM