របាយការណ៍៖ កម្ដៅខ្លាំងក្លា ជាការគំរាមកំហែងកើនឡើងដល់វេទិកាប្រកួត World Cup ឆ្នាំ២០២៦
នាវាជំនួយ Flotilla ឆ្ពោះទៅហ្កាហ្សា ថាខ្លួនរងការវាយប្រហារដោយដ្រូនជាលើកទីពីរ នៅកំពង់ផែទុយនីស៊ី
លោក Zelenskyy អំពាវនាវឱ្យអាមេរិក "ឆ្លើយតប" ក្រោយការវាយប្រហាររបស់រុស្ស៊ី សម្លាប់ជនស៊ីវិលជាង ២០នាក់
កងទ័ពនេប៉ាល់ ព្យាយាមស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ បន្ទាប់ពីការតវ៉ាយ៉ាងហិង្សា

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ជុំទីប្រាំនៃកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកគឺ «ប្រកបដោយវិជ្ជាជីវៈបំផុត»

2025/05/24 09:57:08 am        47
ក្រុមអ្នកចរចារបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់ការចរចាជុំទីប្រាំ កាលពីថ្ងៃសុក្រ ទី២៣ ឧសភា ដោយអ្នកសម្របសម្រួលប្រទេសអូម៉ង់បាននិយាយថាមានវឌ្ឍនភាពតិចតួចក្នុងការចរចាដែលមានគោលបំណងដោះស្រាយជម្លោះយូរអង្វែងជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ប្រភពស្និទ្ធទៅនឹងក្រុមប្រទេសអ៊ីរ៉ង់បានប្រាប់សារព័តត៌មានរ៉យទ័រថា ភាគីទាំងពីរនឹងជួបគ្នាម្តងទៀត។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីគណៈប្រតិភូអាមេរិកក្នុងកិច្ចប្រជុំ កាលពីថ្ងៃសុក្រក្នុងទីក្រុងរ៉ូម នោះទេ។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា មានសក្ដានុពលសម្រាប់វឌ្ឍនភាពក្នុងការចរចា បន្ទាប់ពីប្រទេសអូម៉ង់ បានធ្វើសំណើជាច្រើន ប៉ុន្តែកិច្ចពិភាក្សាមានភាពស្មុគស្មាញ ហើយត្រូវការការពិភាក្សាបន្ថែមទៀត។ លោក Araqchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «យើងទើបតែបានបញ្ចប់ជុំមួយនៃការចរចាប្រកបដោយវិជ្ជាជីវៈបំផុត»។លោកប្រធានាធិបតី Donald Trump មានបំណងកាត់បន្ថយសក្តានុពលរបស់ទីក្រុងតេអេរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កឱ្យមានការប្រជែងអាវុធនុយក្លេអ៊ែរក្នុងតំបន់ ហើយប្រហែលជាគំរាមកំហែងដល់អ៊ីស្រាអែល។ សម្រាប់ផ្នែករបស់ខ្លួន សាធារណរដ្ឋឥស្លាមមួយនេះ មានបំណងចង់ឲ្យលុបបំបាត់ទណ្ឌកម្មដ៏មហន្តរាយលើសេដ្ឋកិច្ចដែលផ្អែកលើប្រេងរបស់ខ្លួន។

រុស្ស៊ី និងអ៊ុយក្រែន ដោះលែងឈ្លើយសឹករាប់រយនាក់ ក្នុងការដោះដូរទ្រង់ទ្រាយធំបំផុតក្នុងសង្រ្គាម

2025/05/24 09:55:36 am        65
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះលែងអ្នកទោសចំនួន៣៩០នាក់ម្ខាងៗកាលពីថ្ងៃសុក្រ ជាផ្នែកមួយនៃអ្វីដែលត្រូវបានគេរំពឹងថាជាការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំបំផុតនៃសង្រ្គាមរយៈពេល៣ឆ្នាំមកនេះ។ កិច្ចព្រមព្រៀងដោះដូរឈ្លើយសឹក១.០០០នាក់ពីភាគីម្ខាងៗគឺជាជំហានជាក់ស្តែងតែមួយគត់ឆ្ពោះទៅរកសន្តិភាពដែលលេចឡើងកាលពីសប្តាហ៍មុនពីការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ភាគីទាំងពីរបាននិយាយថា ពួកគេបានដោះលែងទាហាន ២៧០នាក់ និងជនស៊ីវិល ១២០នាក់ ដោយជាច្រើននាក់បន្ថែមទៀតនឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នៅឯកិច្ចចរចាក្នុងទីក្រុងអ៊ីស្តង់ប៊ុល ភាគីទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។ជុំវិញការដោះដូរឈ្លើយសឹកនេះ លោក Trump បានសរសេរនៅលើ បណ្តាញ Truth Social ថា «សូម អបអរដល់ភាគីទាំងពីរចំពោះការចរចានេះ។ នេះអាចនាំទៅរកអ្វីដែលកាន់តែធំជាងនេះ។ទាហានរាប់សែននាក់ត្រូវបានគេជឿថាបានរងរបួស ឬស្លាប់ នៅក្នុងសង្រ្គាមដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់ក៏បានស្លាប់ ខណៈកងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុងនានារបស់អ៊ុយក្រែន។ អ៊ុយក្រែននិយាយថាខ្លួនត្រៀមសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃភ្លាមៗ។រុស្ស៊ីដែលបានចាប់ផ្តើមសង្រ្គាមដោយការឈ្លានពានលើប្រទេសជិតខាងខ្លួននៅឆ្នាំ២០២២ ហើយបច្ចុប្បន្ននេះកាន់កាប់ប្រហែលមួយភាគប្រាំនៅអ៊ុយក្រែន និយាយថា ខ្លួននឹងមិនផ្អាកការវាយលុកទេ រហូតដល់លក្ខខណ្ឌនានាត្រូវបានបំពេញជាមុនសិន។

លោក Trump គំរាមដំឡើងពន្ធថ្មីលើសហភាពអឺរ៉ុប ក្រុមហ៊ុនApple រហូតដល់ក្រុមហ៊ុន Samsung

2025/05/24 09:50:54 am        101
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកម្តងទៀត ដោយជំរុញការដំឡើងពន្ធ៥០%លើទំនិញរបស់សហភាពអឺរ៉ុបចាប់ពីថ្ងៃទី១ ខែមិថុនា និងព្រមានដល់ក្រុហ៊ុន Apple ថាលោកអាចនឹងដំឡើងពន្ធ២៥% លើទូរស័ព្ទ iPhone ទាំងអស់ដែលបានទិញដោយអ្នកប្រើប្រាស់អាមេរិក។ ការវាយប្រហារពាណិជ្ជកម្មថ្មីរបស់លោក Trump លើសហភាពអឺរ៉ុបត្រូវបានជំរុញដោយជំនឿរបស់សេតវិមានដែលថាការចរចាជាមួយប្លុកនេះពុំមានវឌ្ឍនភាពលឿនគ្រប់គ្រាន់។ ប៉ុន្តែការគំរាមរបស់លោក ក៏បានបង្ហាញពីការវិលត្រឡប់ទៅរកសង្រ្គាមពាណិជ្ជកម្មបញ្ឈប់និងចាប់ផ្តើមរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឲ្យរង្គោះរង្គើទីផ្សារ អាជីវកម្ម និងអ្នកប្រើប្រាស់ និងបង្កើនការព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ ទន្ទឹមនឹងនេះ ការវាយប្រហាររបស់លោកប្រធានាធិបតីទៅលើ ក្រុមហ៊ុនApple គឺជាការប៉ុនប៉ងចុងក្រោយរបស់លោកក្នុងការដាក់សម្ពាធលើក្រុមហ៊ុនដ៏ជាក់លាក់មួយឱ្យផ្លាស់ផ្តូរទីតាំងផលិតទៅកាន់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកមិនផលិតស្មាតហ្វូនច្រើននោះទេ ទោះបីជាអ្នកប្រើប្រាស់អាមេរិកទិញទូរស័ព្ទច្រើនជាង៦០លានគ្រឿងក្នុងមួយឆ្នាំក៏ដោយ ហើយការផ្លាស់ប្តូរផលិតកម្មទំនងជានឹងបង្កើនតម្លៃ iPhones រាប់រយដុល្លារបន្ថែមទៀត។លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅខាងក្នុងការិយាល័យ Oval Office ថាការដំឡើងពន្ធដែលបានស្នើឡើងរបស់លោកលើ ក្រុមហ៊ុន Apple ក៏នឹងអនុវត្តចំពោះក្រុមហ៊ុន Samsung និងក្រុមហ៊ុនផ្សេងទៀដែលផលិតផលិតផលនោះជាក់ស្តែងសំដៅទៅលើស្មាតហ្វូន។លោក Trump បានរំលឹកឡើងវិញនូវការត្អូញត្អែររបស់លោកដែលសហភាពអឺរ៉ុបបានប្រព្រឹត្តចំពោះសហរដ្ឋអាមេរិកយ៉ាងចាស់ដៃ និងបានដាក់ការរិតត្បិតលើសហរដ្ឋអាមេរិកមិនឱ្យលក់រថយន្តចូលទៅក្នុងសហភាពអឺរ៉ុប។ លោកនិយាយថា «ខ្ញុំគ្រាន់តែនិយាយថា ដល់ពេលហើយដែលយើងលេងហ្គេមតាមរបៀបដែលខ្ញុំដឹងពីរបៀបលេង»។

លោក Netanyahu ចោទ ប្រទេសបារាំង អង់គ្លេស និងកាណាដា ពីការគាំទ្រក្រុមហាម៉ាស

2025/05/24 09:46:53 am        116
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសបារាំង អង់គ្លេស និងកាណាដា ថាមានបំណងជួយដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បន្ទាប់ពីប្រទេសទាំងបីបានគំរាមថានឹងចាត់វិធានការជាក់ស្តែង ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុកចុងក្រោយរបស់ខ្លួននៅតំបន់ហ្កាហ្សា។ការរិះគន់នេះ បានធ្វើឲ្យមានការកត់សម្គាល់ស្រដៀងគ្នាពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ជាផ្នែកមួយនៃការវាយបករបស់រដ្ឋាភិបាលអ៊ីស្រាអែល ប្រឆាំងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងលើប្រទេសខ្លួន ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ខណៈមានលំហូររូបភាពនៃការបំផ្លិចបំផ្លាញ និងភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សានៅបន្ត ជំរុញឱ្យមានការតវ៉ានៅក្នុងប្រទេសនានាជុំវិញពិភពលោក ដែលអ៊ីស្រាអែលបានព្យាយាមបង្វែរមតិពិភពលោកធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែខ្លាំងឡើងប្រឆាំងខ្លួន។មន្ត្រីអ៊ីស្រាអែល មានការព្រួយបារម្ភជាពិសេសចំពោះការអំពាវនាវសម្រាប់បណ្តាប្រទេសអ៊ឺរ៉ុបរួមទាំងប្រទេសបារាំង អេស្ប៉ាញ និងអៀរឡង់ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាផ្នែកមួយនៃដំណោះស្រាយរដ្ឋពីរដើម្បីដោះស្រាយជម្លោះជាច្រើនទសវត្សរ៍នៅក្នុងតំបន់នេះ។

ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកព្យាករពីរដូវកាលព្យុះកំណាចលើសកម្រិតធម្មតាក្នុងឆ្នាំ ២០២៥នេះ

2025/05/23 08:23:19 pm        50
ក្រុមអ្នកវិទ្យាសាស្រ្តរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេរំពឹងថានឹងមានរដូវកាលព្យុះកំណាចលើសកម្រិតធម្មតាក្នុងឆ្នាំ ២០២៥ ធ្វើឲ្យមានព្យុះសង្ឃរាធំៗចន្លោះពី ៣-៥លើក ជាមួយនឹងសន្ទុះខ្យល់បក់យ៉ាងហោច ១៧៩គ.មក្នុង ១ម៉ោង ។យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា រដូវកាលព្យុះកំណាចអាត្លង់ទិក ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា ត្រូវបានគេព្យាករថា នឹងបង្កឲ្យមានព្យុះត្រូពិកចន្លោះពី ១៣-១៩លើកជាមួយសន្ទុះខ្យល់បក់យ៉ាងហោច ៦៣គ.មក្នុង ១ម៉ោង ។ នៅក្នុងចំណោមព្យុះទាំងនោះ ព្យុះ ៦-១០លើកត្រូវបានគេព្យាករថានឹងក្លាយជាព្យុះសង្ឃរាជាមួយកម្លាំងខ្យល់បក់យ៉ាងហោច ១២០គ.មក្នុង ១ម៉ោង ។លោក Ken Graham គឺជាប្រធានសេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិកនិយាយថា សីតុណ្ហភាពផ្ទៃសមុទ្រក្តៅជាងមុន ប្រហែលជាកត្តារួមចំណែកសំខាន់នាំឲ្យកើតមានព្យុះកំណាចនេះ ។ក្រុមអ្នកព្យាករណ៍ឧតុនិយមឯកទេស និងឯកជន បានបង្ហាញទស្សនវិស័យស្រដៀងគ្នាសម្រាប់រដូវកាលព្យុះកំណាច ដែលបន្តរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ។សូមបញ្ជាក់ថា ចន្លោះឆ្នាំ ១៩៩១ និងឆ្នាំ ២០២០ មានព្យុះត្រូពិកជាមធ្យមប្រហែល ១៤លើកជារៀងរាល់ឆ្នាំនៅសមុទ្រអាត្លង់ទិក រួមទាំងព្យុះកំណាចប្រហែល ៣លើកនៅក្នុងចំណោមព្យុះសង្ឃរាប្រហែល ៧លើក ។ ក្រុមឧតុនិយមមកពីសាកលវិទ្យាល័យរដ្ឋ Colorado និយាយកាលពីដើមខែមេសាថា រដូវកាលព្យុះកំណាចនៅឆ្នាំ ២០២៥នៅទូទាំងតំបន់បាសាំងអាត្លង់ទិកនឹងមានចំនួនលើសកម្រិតមធ្យម ជាមួយនឹងព្យុះត្រូពិក ១៧លើក រួមទាំងព្យះសង្ឃរា ៩លើក ក្នុងនោះព្យុះចំនួន ៤ គឺជាព្យុះកំណាច ៕

មេដឹកនាំចិន និងអាល្លឺម៉ង់ សង្កត់ធ្ងន់ពីទំនាក់ទំនងល្អជួយឲ្យឆ្លងភាពចលាចលពាណិជ្ជកម្ម

2025/05/23 08:20:28 pm        138
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz អំឡុងពេលសន្ទនាគ្នាតាមទូរសព្ទ នាថ្ងៃសុក្រ (ទី២៣ ខែឧសភា) បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំង២ ខណៈដែលទាំងចិន និងអឺរ៉ុប កំពុងព្យាយាមដោះស្រាយភាពមិនច្បាស់លាស់ដែលបណ្តាលមកពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។អឺរ៉ុប និងចិន គឺស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស៊ីជម្រៅជាមួយគ្នាទៅវិញទៅមក។ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មចិន-អាល្លឺម៉ង់តែមួយ មានប្រហែល ២៤៦ពាន់លានអឺរ៉ូ (២៧៩ពាន់លានដុល្លារ) កាលពីឆ្នាំមុន។អាល្លឺម៉ង់បានស្វែងរកសមតុល្យដ៏លំបាកមួយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងទំនាក់ទំនងជាមួយប្រទេសចិន ដែលទីក្រុងប៊ែរឡាំងមើលឃើញថា ទាំងជាគូប្រជែងយុទ្ធសាស្ត្រ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលទីផ្សារដ៏ធំរបស់ខ្លួន បានជំរុញសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញដ៏ធំរបស់អាល្លឺម៉ង់។ទូរទស្សន៍ផ្លូវការ CCTV បានរាយការណ៍ថា ក្នុងជំនួបតាមទូរសព្ទនោះ លោក ស៊ី បានកត់សម្គាល់ពីការផ្លាស់ប្តូរនៅក្នុងពិភពលោកដែលមិនធ្លាប់បានឃើញ ក្នុងរយៈពេល ១សតវត្សរ៍ ដោយមានទាំង «ភាពចលាចល និងការផ្លាស់ប្តូរដ៏ធំ»។លោក ស៊ី ត្រូវបានដកស្រង់សម្តីដែលបានលើកឡើងថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីបើកទំព័រថ្មី នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំង២ ដើម្បីធ្វើឲ្យទំនាក់ទំនងចិន-សហភាពអឺរ៉ុបឆ្ពោះទៅរកវឌ្ឍនភាពថ្មី និងដើម្បីរួមចំណែកដល់កំណើនដ៏មានស្ថិរភាពនៃសេដ្ឋកិច្ចសកល»។ចំណែកអ្នកនាំពាក្យរបស់លោក Merz បានឲ្យដឹងថា មេដឹកនាំទាំង២ បានសង្កត់ធ្ងន់លើឆន្ទៈរបស់ពួកលោក ក្នុងការសហការ ដើម្បីជម្នះលើបញ្ហាប្រឈមជាសកល៕

ពលរដ្ឋជម្លៀសខ្លួនពីការវាយប្រហាររបស់ក្រុមជីវពលនៅនីហ្សេរីយ៉ា ចាប់ផ្តើមវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញ

2025/05/23 07:55:45 pm        12
ក្រោយជម្លៀសខ្លួនពីភូមិដ្ឋានរបស់ពួកគេដោយសារការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាមនៅរដ្ឋភាគឦសាន Borno របស់នីហ្សេរីយ៉ាក្នុងខែនេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារចាប់ផ្តើមវិលត្រឡប់មកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយ ក្រោមការការពារពីយោធា ។អភិបាលរដ្ឋ Borno លោក Babagana Zulum និយាយថា ពលរដ្ឋដែលជម្លៀសខ្លួនរស់នៅក្នុងជំរំនៅទីក្រុង Dikwa បានក្លាយជាការគំរាមធំ ដោយសារយុវជន ងាយរងគ្រោះនៃការជ្រើសរើសដោយក្រុមបះបោរ ។គួរឲ្យដឹងថា មនុស្សយ៉ាងហោច ២ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុង Marte ទៅកាន់ទីក្រុង Dikwa កាលពីថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីការកើនឡើងការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាមនៅរដ្ឋ Borno ពោលគឺរយៈពេល ៤ឆ្នាំក្រោយប្រជាពលរដ្ឋវិលត្រឡប់មកកាន់ទីក្រុងរបស់ពួកគេវិញដែលធ្លាប់គ្រប់គ្រងដោយក្រុមបះបោរ ។ ទីក្រុង Marte ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសកាមរូន ។រដ្ឋ Borno បានមើលឃើញការហក់ឡើងខ្ពស់ការវាយប្រហាររបស់ក្រុមឧទ្ទាមសង្ស័យ Boko Haram និងក្រុមអ៊ិស្លាម ISWAP នៅក្នុងឆ្នាំនេះ ជាហេតុធ្វើឲ្យកើតមានក្តីបារម្ភថា ក្រុមជីវពលនឹងណ្តើមកាន់តំបន់មួយចំនួនឡើងវិញ ក្រោយរយៈពេលច្រើនឆ្នាំនៃការវាយប្រហាររបស់យោធានីហ្សេរីយ៉ា ៕

[UPDATE] លោក Trump ណែនាំអត្រាពន្ធ ៥០% លើសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនា

2025/05/23 07:52:46 pm        64
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បាននិយាយថា លោកកំពុង «ផ្តល់អនុសាសន៍ឲ្យយកពន្ធ ៥០ភាគរយស្មើ លើប្រទេសសហភាពអឺរ៉ុប» បន្ទាប់ពីត្អូញត្អែរថា ការចរចាពាណិជ្ជកម្ម បានជាប់គាំង។ លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា អាត្រាពន្ធនាំចូលថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា។ លោក Trump បានសរសេរបន្ថែមថា៖ «សហភាពអឺរ៉ុប ពិបាកដោះស្រាយជាមួយណាស់។ ការពិភាក្សារបស់យើងជាមួយពួកគេ នឹងមិនមានវឌ្ឍនភាពឡើយ!»។ការប្រកាសរបស់លោក Trump នេះ បានកើតឡើងមិនដល់ ៣០នាទីផង បន្ទាប់ពីលោកបានគំរាមយកពន្ធយ៉ាងហោចណាស់ ២៥ភាគរយ លើក្រុមហ៊ុន Apple ប្រសិនបើក្រុមហ៊ុន មិនចាប់ផ្តើមផលិតទូរសព្ទ iPhone របស់ខ្លួន នៅសហរដ្ឋអាមេរិកទេនោះ។ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះ បន្ទាប់ពីមានការប្រកាសរបស់លោក Trump នេះ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់អត្រាព ២០ភាគរយ ជា «ពន្ធបដិការ» លើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប នៅក្នុងខែមេសា ប៉ុន្តែបានកាត់បន្ថយពាក់កណ្តាល រហូតដល់ថ្ងៃទី៨ ខែកក្កដា ដើម្បីទុកពេលឲ្យមានកិច្ចចរចា។ តែខ្លួនបានរក្សាកម្រិត ២៥ភាគរយលើដែក អាលុយមីញ៉ូម និងគ្រឿងបន្លាស់រថយន្ត ហើយសន្យាថា នឹងចាត់វិធានការស្រដៀងគ្នាលើឱសថ បន្ទះឈីប និងទំនិញផ្សេងៗទៀត៕

[UPDATE] លោក Trump គំរាមដំឡើងពន្ធលើ Apple ២៥% បើមិនផលិត iPhone នៅអាមេរិក

2025/05/23 07:50:14 pm        143
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានទាមទារឲ្យក្រុមហ៊ុន Apple ផលិតទូរសព្ទ iPhone របស់ខ្លួន នៅសហរដ្ឋអាមេរិក ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយអាត្រាពន្ធ ២៥ភាគរយ។លោក Trump បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃសុក្រនេះថា៖ «ខ្ញុំបានជូនដំណឹងដល់លោក Tim Cook របស់ក្រុមហ៊ុន Apple ជាយូរមកហើយថា ខ្ញុំរំពឹងថា ទូរសព្ទ iPhone របស់ពួកគេ ដែលនឹងត្រូវលក់នៅសហរដ្ឋអាមេរិក នឹងត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក មិនមែននៅឥណ្ឌា ឬកន្លែងផ្សេងនោះឡើយ។ប្រសិនបើមិនដូច្នោះទេ ពន្ធយ៉ាងហោចណាស់ ២៥ភាគរយ ត្រូវតែបង់ដោយ Apple ពេលនាំចូលមកសហរដ្ឋអាមេរិក»។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅមជ្ឈិមបូព៌ា លោក Trump បានលើកឡើងថា លោកមិនពេញចិត្តនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple គឺលោក Cook ជុំវិញផែនការរបស់ក្រុមហ៊ុន ក្នុងការផលិតទូរសព្ទ iPhone ដែលគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិក នៅឯរោងចក្រទើបសាងសង់ថ្មី ក្នុងប្រទេសឥណ្ឌា។មន្ត្រីរដ្ឋបាលម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា លោក Cook បានជួបជាមួយលោក Trump ម្តងទៀត នៅសេតវិមាន កាលពីថ្ងៃអង្គារ។ តែមន្ត្រីរូបនេះមិនបានបញ្ជាក់ពីប្រធានបទនៃជំនួបនោះទេ។ ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗនោះលើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Trump៕

បាតុករអ៊ីស្រាអែលខកចិត្តក្រោយគណៈប្រតិភូបទឈប់បាញហ្កាហ្សា វិលត្រឡប់ពីកាតាវិញ

2025/05/23 07:48:55 pm        13
ពលរដ្ឋអ៊ីស្រាអែល និងគ្រួសារចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា បាននាំគ្នាដង្ហែរក្បួនតវ៉ា និងបង្ហាញការខកចិត្តរបស់ពួកគេ ក្រោយគណៈប្រតិភូអ៊ីស្រាអែលចូលរួមកិច្ចប្រជុំបទឈប់បាញ់ហ្កាហ្សានៅប្រទេសកាតា ត្រូវគេរាយការណ៍ថា បានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញ ។សារព័ត៌មានអ៊ីស្រាអែល រាយការណ៍កាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឲ្យគណៈប្រតិភូវិលត្រឡប់មកវិញ បើទោះបីជាក្រុមការងារមួយនេះបន្តស្នាក់នៅទីក្រុង Dohaក៏ដោយ ដើម្បីបន្តកិច្ចពិភាក្សា ។សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ទៀតថា គណៈប្រតិភូមួយនេះ បានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញហើយនៅថ្ងៃព្រហស្បតិ៍នេះ ។ក្រុមមន្រ្តីអ៊ីស្រាអែលដែលចាត់ទុកសង្រ្គាមជាមួយក្រុមហាម៉ាសថាជាមុខកាត់មួយនៃការប្រយុទ្ធគ្នារវាងតម្លៃលោកខាងលិច និងកងកម្លាំងអ៊ិស្លាមរ៉ាឌីកាល់នោះ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការរិះគន់ពីបណ្តាប្រទេសអឺរ៉ុប ដែលបានវាយប្រហារដោយពាក្យសម្តីធ្ងន់ៗជាងមុនលើអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ។អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការសឹករបស់ពួកគេនៅតំបន់ហ្កាហ្សា ចាប់តាំងពីដើមខែឧសភានេះ ដោយពួកគេនិយាយថា ពួកគេព្យាយាមលុបបំបាត់សមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស ហើយនិងនាំយកមកវិញនូវចំណាប់ថ្នូរសេសសល់ទាំងអស់ ដែលត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ ២០២៣ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍៖ កម្ដៅខ្លាំងក្លា ជាការគំរាមកំហែងកើនឡើងដល់វេទិកាប្រកួត World Cup ឆ្នាំ២០២៦
09/10/2025 03:09 PM
ការដោះដូរពាណិជ្ជរបស់កម្ពុជា ក្នុងរយៈពេល៨ខែ មានទំហំទឹកប្រាក់ជិត ៤៣ ពាន់លានដុល្លារ
09/10/2025 03:09 PM
នាវាជំនួយ Flotilla ឆ្ពោះទៅហ្កាហ្សា ថាខ្លួនរងការវាយប្រហារដោយដ្រូនជាលើកទីពីរ នៅកំពង់ផែទុយនីស៊ី
09/10/2025 02:09 PM
លោក Zelenskyy អំពាវនាវឱ្យអាមេរិក "ឆ្លើយតប" ក្រោយការវាយប្រហាររបស់រុស្ស៊ី សម្លាប់ជនស៊ីវិលជាង ២០នាក់
09/10/2025 02:09 PM
ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣នេះ ភាគីសហជីព និងនិយោជក ឯកភាព​គ្នា​រក្សា​តួ​លេខ​ដដែល
09/10/2025 02:09 PM
ក្រសួងការពារជាតិកម្ពុជា ទទួលការអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) និងតំណាងមកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន
09/10/2025 02:09 PM
កងទ័ពនេប៉ាល់ ព្យាយាមស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ បន្ទាប់ពីការតវ៉ាយ៉ាងហិង្សា
09/10/2025 01:09 PM
ប្រមុខរតនាគារ៖ សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចហើយក្នុងការចាត់វិធានការយ៉ាងខ្លាំងក្លាលើរុស្ស៊ី
09/10/2025 01:09 PM
សម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាសបើកដំណើរការ នៅទីក្រុងញូវយ៉ក
09/10/2025 01:09 PM
កម្ពុជា-ថៃ បានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាមបណ្តោយព្រំដែនដោយសន្តិវិធី និងតាមយន្តការ JBC
09/10/2025 01:09 PM