រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា

ព័ត៌មានអន្តរជាតិ

លោក Netanyahu ចោទ ប្រទេសបារាំង អង់គ្លេស និងកាណាដា ពីការគាំទ្រក្រុមហាម៉ាស

2025/05/24 09:46:53 am        116
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសបារាំង អង់គ្លេស និងកាណាដា ថាមានបំណងជួយដល់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បន្ទាប់ពីប្រទេសទាំងបីបានគំរាមថានឹងចាត់វិធានការជាក់ស្តែង ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុកចុងក្រោយរបស់ខ្លួននៅតំបន់ហ្កាហ្សា។ការរិះគន់នេះ បានធ្វើឲ្យមានការកត់សម្គាល់ស្រដៀងគ្នាពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ជាផ្នែកមួយនៃការវាយបករបស់រដ្ឋាភិបាលអ៊ីស្រាអែល ប្រឆាំងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងលើប្រទេសខ្លួន ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ខណៈមានលំហូររូបភាពនៃការបំផ្លិចបំផ្លាញ និងភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សានៅបន្ត ជំរុញឱ្យមានការតវ៉ានៅក្នុងប្រទេសនានាជុំវិញពិភពលោក ដែលអ៊ីស្រាអែលបានព្យាយាមបង្វែរមតិពិភពលោកធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែខ្លាំងឡើងប្រឆាំងខ្លួន។មន្ត្រីអ៊ីស្រាអែល មានការព្រួយបារម្ភជាពិសេសចំពោះការអំពាវនាវសម្រាប់បណ្តាប្រទេសអ៊ឺរ៉ុបរួមទាំងប្រទេសបារាំង អេស្ប៉ាញ និងអៀរឡង់ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាផ្នែកមួយនៃដំណោះស្រាយរដ្ឋពីរដើម្បីដោះស្រាយជម្លោះជាច្រើនទសវត្សរ៍នៅក្នុងតំបន់នេះ។

ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកព្យាករពីរដូវកាលព្យុះកំណាចលើសកម្រិតធម្មតាក្នុងឆ្នាំ ២០២៥នេះ

2025/05/23 08:23:19 pm        50
ក្រុមអ្នកវិទ្យាសាស្រ្តរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេរំពឹងថានឹងមានរដូវកាលព្យុះកំណាចលើសកម្រិតធម្មតាក្នុងឆ្នាំ ២០២៥ ធ្វើឲ្យមានព្យុះសង្ឃរាធំៗចន្លោះពី ៣-៥លើក ជាមួយនឹងសន្ទុះខ្យល់បក់យ៉ាងហោច ១៧៩គ.មក្នុង ១ម៉ោង ។យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា រដូវកាលព្យុះកំណាចអាត្លង់ទិក ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា ត្រូវបានគេព្យាករថា នឹងបង្កឲ្យមានព្យុះត្រូពិកចន្លោះពី ១៣-១៩លើកជាមួយសន្ទុះខ្យល់បក់យ៉ាងហោច ៦៣គ.មក្នុង ១ម៉ោង ។ នៅក្នុងចំណោមព្យុះទាំងនោះ ព្យុះ ៦-១០លើកត្រូវបានគេព្យាករថានឹងក្លាយជាព្យុះសង្ឃរាជាមួយកម្លាំងខ្យល់បក់យ៉ាងហោច ១២០គ.មក្នុង ១ម៉ោង ។លោក Ken Graham គឺជាប្រធានសេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិកនិយាយថា សីតុណ្ហភាពផ្ទៃសមុទ្រក្តៅជាងមុន ប្រហែលជាកត្តារួមចំណែកសំខាន់នាំឲ្យកើតមានព្យុះកំណាចនេះ ។ក្រុមអ្នកព្យាករណ៍ឧតុនិយមឯកទេស និងឯកជន បានបង្ហាញទស្សនវិស័យស្រដៀងគ្នាសម្រាប់រដូវកាលព្យុះកំណាច ដែលបន្តរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ។សូមបញ្ជាក់ថា ចន្លោះឆ្នាំ ១៩៩១ និងឆ្នាំ ២០២០ មានព្យុះត្រូពិកជាមធ្យមប្រហែល ១៤លើកជារៀងរាល់ឆ្នាំនៅសមុទ្រអាត្លង់ទិក រួមទាំងព្យុះកំណាចប្រហែល ៣លើកនៅក្នុងចំណោមព្យុះសង្ឃរាប្រហែល ៧លើក ។ ក្រុមឧតុនិយមមកពីសាកលវិទ្យាល័យរដ្ឋ Colorado និយាយកាលពីដើមខែមេសាថា រដូវកាលព្យុះកំណាចនៅឆ្នាំ ២០២៥នៅទូទាំងតំបន់បាសាំងអាត្លង់ទិកនឹងមានចំនួនលើសកម្រិតមធ្យម ជាមួយនឹងព្យុះត្រូពិក ១៧លើក រួមទាំងព្យះសង្ឃរា ៩លើក ក្នុងនោះព្យុះចំនួន ៤ គឺជាព្យុះកំណាច ៕

មេដឹកនាំចិន និងអាល្លឺម៉ង់ សង្កត់ធ្ងន់ពីទំនាក់ទំនងល្អជួយឲ្យឆ្លងភាពចលាចលពាណិជ្ជកម្ម

2025/05/23 08:20:28 pm        138
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz អំឡុងពេលសន្ទនាគ្នាតាមទូរសព្ទ នាថ្ងៃសុក្រ (ទី២៣ ខែឧសភា) បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំង២ ខណៈដែលទាំងចិន និងអឺរ៉ុប កំពុងព្យាយាមដោះស្រាយភាពមិនច្បាស់លាស់ដែលបណ្តាលមកពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។អឺរ៉ុប និងចិន គឺស្ថិតនៅក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស៊ីជម្រៅជាមួយគ្នាទៅវិញទៅមក។ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ទំហំពាណិជ្ជកម្មចិន-អាល្លឺម៉ង់តែមួយ មានប្រហែល ២៤៦ពាន់លានអឺរ៉ូ (២៧៩ពាន់លានដុល្លារ) កាលពីឆ្នាំមុន។អាល្លឺម៉ង់បានស្វែងរកសមតុល្យដ៏លំបាកមួយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងទំនាក់ទំនងជាមួយប្រទេសចិន ដែលទីក្រុងប៊ែរឡាំងមើលឃើញថា ទាំងជាគូប្រជែងយុទ្ធសាស្ត្រ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលទីផ្សារដ៏ធំរបស់ខ្លួន បានជំរុញសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញដ៏ធំរបស់អាល្លឺម៉ង់។ទូរទស្សន៍ផ្លូវការ CCTV បានរាយការណ៍ថា ក្នុងជំនួបតាមទូរសព្ទនោះ លោក ស៊ី បានកត់សម្គាល់ពីការផ្លាស់ប្តូរនៅក្នុងពិភពលោកដែលមិនធ្លាប់បានឃើញ ក្នុងរយៈពេល ១សតវត្សរ៍ ដោយមានទាំង «ភាពចលាចល និងការផ្លាស់ប្តូរដ៏ធំ»។លោក ស៊ី ត្រូវបានដកស្រង់សម្តីដែលបានលើកឡើងថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីបើកទំព័រថ្មី នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំង២ ដើម្បីធ្វើឲ្យទំនាក់ទំនងចិន-សហភាពអឺរ៉ុបឆ្ពោះទៅរកវឌ្ឍនភាពថ្មី និងដើម្បីរួមចំណែកដល់កំណើនដ៏មានស្ថិរភាពនៃសេដ្ឋកិច្ចសកល»។ចំណែកអ្នកនាំពាក្យរបស់លោក Merz បានឲ្យដឹងថា មេដឹកនាំទាំង២ បានសង្កត់ធ្ងន់លើឆន្ទៈរបស់ពួកលោក ក្នុងការសហការ ដើម្បីជម្នះលើបញ្ហាប្រឈមជាសកល៕

ពលរដ្ឋជម្លៀសខ្លួនពីការវាយប្រហាររបស់ក្រុមជីវពលនៅនីហ្សេរីយ៉ា ចាប់ផ្តើមវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញ

2025/05/23 07:55:45 pm        12
ក្រោយជម្លៀសខ្លួនពីភូមិដ្ឋានរបស់ពួកគេដោយសារការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាមនៅរដ្ឋភាគឦសាន Borno របស់នីហ្សេរីយ៉ាក្នុងខែនេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារចាប់ផ្តើមវិលត្រឡប់មកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយ ក្រោមការការពារពីយោធា ។អភិបាលរដ្ឋ Borno លោក Babagana Zulum និយាយថា ពលរដ្ឋដែលជម្លៀសខ្លួនរស់នៅក្នុងជំរំនៅទីក្រុង Dikwa បានក្លាយជាការគំរាមធំ ដោយសារយុវជន ងាយរងគ្រោះនៃការជ្រើសរើសដោយក្រុមបះបោរ ។គួរឲ្យដឹងថា មនុស្សយ៉ាងហោច ២ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុង Marte ទៅកាន់ទីក្រុង Dikwa កាលពីថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីការកើនឡើងការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាមនៅរដ្ឋ Borno ពោលគឺរយៈពេល ៤ឆ្នាំក្រោយប្រជាពលរដ្ឋវិលត្រឡប់មកកាន់ទីក្រុងរបស់ពួកគេវិញដែលធ្លាប់គ្រប់គ្រងដោយក្រុមបះបោរ ។ ទីក្រុង Marte ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសកាមរូន ។រដ្ឋ Borno បានមើលឃើញការហក់ឡើងខ្ពស់ការវាយប្រហាររបស់ក្រុមឧទ្ទាមសង្ស័យ Boko Haram និងក្រុមអ៊ិស្លាម ISWAP នៅក្នុងឆ្នាំនេះ ជាហេតុធ្វើឲ្យកើតមានក្តីបារម្ភថា ក្រុមជីវពលនឹងណ្តើមកាន់តំបន់មួយចំនួនឡើងវិញ ក្រោយរយៈពេលច្រើនឆ្នាំនៃការវាយប្រហាររបស់យោធានីហ្សេរីយ៉ា ៕

[UPDATE] លោក Trump ណែនាំអត្រាពន្ធ ៥០% លើសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនា

2025/05/23 07:52:46 pm        64
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បាននិយាយថា លោកកំពុង «ផ្តល់អនុសាសន៍ឲ្យយកពន្ធ ៥០ភាគរយស្មើ លើប្រទេសសហភាពអឺរ៉ុប» បន្ទាប់ពីត្អូញត្អែរថា ការចរចាពាណិជ្ជកម្ម បានជាប់គាំង។ លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា អាត្រាពន្ធនាំចូលថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា។ លោក Trump បានសរសេរបន្ថែមថា៖ «សហភាពអឺរ៉ុប ពិបាកដោះស្រាយជាមួយណាស់។ ការពិភាក្សារបស់យើងជាមួយពួកគេ នឹងមិនមានវឌ្ឍនភាពឡើយ!»។ការប្រកាសរបស់លោក Trump នេះ បានកើតឡើងមិនដល់ ៣០នាទីផង បន្ទាប់ពីលោកបានគំរាមយកពន្ធយ៉ាងហោចណាស់ ២៥ភាគរយ លើក្រុមហ៊ុន Apple ប្រសិនបើក្រុមហ៊ុន មិនចាប់ផ្តើមផលិតទូរសព្ទ iPhone របស់ខ្លួន នៅសហរដ្ឋអាមេរិកទេនោះ។ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះ បន្ទាប់ពីមានការប្រកាសរបស់លោក Trump នេះ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់អត្រាព ២០ភាគរយ ជា «ពន្ធបដិការ» លើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប នៅក្នុងខែមេសា ប៉ុន្តែបានកាត់បន្ថយពាក់កណ្តាល រហូតដល់ថ្ងៃទី៨ ខែកក្កដា ដើម្បីទុកពេលឲ្យមានកិច្ចចរចា។ តែខ្លួនបានរក្សាកម្រិត ២៥ភាគរយលើដែក អាលុយមីញ៉ូម និងគ្រឿងបន្លាស់រថយន្ត ហើយសន្យាថា នឹងចាត់វិធានការស្រដៀងគ្នាលើឱសថ បន្ទះឈីប និងទំនិញផ្សេងៗទៀត៕

[UPDATE] លោក Trump គំរាមដំឡើងពន្ធលើ Apple ២៥% បើមិនផលិត iPhone នៅអាមេរិក

2025/05/23 07:50:14 pm        143
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានទាមទារឲ្យក្រុមហ៊ុន Apple ផលិតទូរសព្ទ iPhone របស់ខ្លួន នៅសហរដ្ឋអាមេរិក ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយអាត្រាពន្ធ ២៥ភាគរយ។លោក Trump បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃសុក្រនេះថា៖ «ខ្ញុំបានជូនដំណឹងដល់លោក Tim Cook របស់ក្រុមហ៊ុន Apple ជាយូរមកហើយថា ខ្ញុំរំពឹងថា ទូរសព្ទ iPhone របស់ពួកគេ ដែលនឹងត្រូវលក់នៅសហរដ្ឋអាមេរិក នឹងត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក មិនមែននៅឥណ្ឌា ឬកន្លែងផ្សេងនោះឡើយ។ប្រសិនបើមិនដូច្នោះទេ ពន្ធយ៉ាងហោចណាស់ ២៥ភាគរយ ត្រូវតែបង់ដោយ Apple ពេលនាំចូលមកសហរដ្ឋអាមេរិក»។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅមជ្ឈិមបូព៌ា លោក Trump បានលើកឡើងថា លោកមិនពេញចិត្តនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple គឺលោក Cook ជុំវិញផែនការរបស់ក្រុមហ៊ុន ក្នុងការផលិតទូរសព្ទ iPhone ដែលគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិក នៅឯរោងចក្រទើបសាងសង់ថ្មី ក្នុងប្រទេសឥណ្ឌា។មន្ត្រីរដ្ឋបាលម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា លោក Cook បានជួបជាមួយលោក Trump ម្តងទៀត នៅសេតវិមាន កាលពីថ្ងៃអង្គារ។ តែមន្ត្រីរូបនេះមិនបានបញ្ជាក់ពីប្រធានបទនៃជំនួបនោះទេ។ ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗនោះលើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Trump៕

បាតុករអ៊ីស្រាអែលខកចិត្តក្រោយគណៈប្រតិភូបទឈប់បាញហ្កាហ្សា វិលត្រឡប់ពីកាតាវិញ

2025/05/23 07:48:55 pm        13
ពលរដ្ឋអ៊ីស្រាអែល និងគ្រួសារចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា បាននាំគ្នាដង្ហែរក្បួនតវ៉ា និងបង្ហាញការខកចិត្តរបស់ពួកគេ ក្រោយគណៈប្រតិភូអ៊ីស្រាអែលចូលរួមកិច្ចប្រជុំបទឈប់បាញ់ហ្កាហ្សានៅប្រទេសកាតា ត្រូវគេរាយការណ៍ថា បានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញ ។សារព័ត៌មានអ៊ីស្រាអែល រាយការណ៍កាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឲ្យគណៈប្រតិភូវិលត្រឡប់មកវិញ បើទោះបីជាក្រុមការងារមួយនេះបន្តស្នាក់នៅទីក្រុង Dohaក៏ដោយ ដើម្បីបន្តកិច្ចពិភាក្សា ។សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ទៀតថា គណៈប្រតិភូមួយនេះ បានវិលត្រឡប់មកកាន់ប្រទេសអ៊ីស្រាអែលវិញហើយនៅថ្ងៃព្រហស្បតិ៍នេះ ។ក្រុមមន្រ្តីអ៊ីស្រាអែលដែលចាត់ទុកសង្រ្គាមជាមួយក្រុមហាម៉ាសថាជាមុខកាត់មួយនៃការប្រយុទ្ធគ្នារវាងតម្លៃលោកខាងលិច និងកងកម្លាំងអ៊ិស្លាមរ៉ាឌីកាល់នោះ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការរិះគន់ពីបណ្តាប្រទេសអឺរ៉ុប ដែលបានវាយប្រហារដោយពាក្យសម្តីធ្ងន់ៗជាងមុនលើអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ។អ៊ីស្រាអែលបានបង្កើនប្រតិបត្តិការសឹករបស់ពួកគេនៅតំបន់ហ្កាហ្សា ចាប់តាំងពីដើមខែឧសភានេះ ដោយពួកគេនិយាយថា ពួកគេព្យាយាមលុបបំបាត់សមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស ហើយនិងនាំយកមកវិញនូវចំណាប់ថ្នូរសេសសល់ទាំងអស់ ដែលត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ ២០២៣ ៕

មេដឹកនាំអឺរ៉ុបស្នើសុំ EU ឲ្យបង្កភាពងាយស្រួលជាងមុន ក្នុងការបណ្តេញឧក្រិដ្ឋជនបរទេស

2025/05/23 07:48:08 pm        12
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសចំនួន ៩នៅអឺរ៉ុបដឹកនាំដោយអ៊ីតាលី និងដាណឺម៉ាក បានអំពាវនាវឲ្យសហភាពអឺរ៉ុប(EU) បង្កភាពងាយស្រួលជាងមុនឲ្យរដ្ឋជាសមាជិកបណ្តេញឧក្រិដ្ឋជនបរទេស ។បណ្តាប្រទេសមួយចំនួនរបស់អឺរ៉ុប បង្ហាញការខកចិត្តរបស់ខ្លួនចំពោះវិធីសាស្រ្តដែលតុលាការសិទ្ធិមនុស្សអឺរ៉ុប ប្រើប្រាស់អនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សរារាំងការនិរទេសជនអន្តោប្រវេសន៍ ហើយពួកគេចង់ឲ្យកែសម្រួលវាឡើងវិញ ។លិខិតមួយច្បាប់ដែលត្រូវបានបង្ហាញក្រោយជំនួបកាលពីថ្ងៃព្រហស្បតិ៍រវាងនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni និងនាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen បានជំរុញឲ្យ EUពិនិត្យមើលឡើងវិញពីវិធីសាស្រ្តឲ្យតុលាការកែប្រែអនុសញ្ញាមួយនេះ ។លិខិតមួយច្បាប់នេះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំដាណឺម៉ាក អ៊ីតាលី អូទ្រីស បែលហ្ស៊ិក សាធារណរដ្ឋឆេក ឡាតវី លីទុយអានី និងប៉ូឡូញ ។ប្លុកអភិរក្សនិយមរបស់លោកស្រី Meloni ដែលបានឈ្នះអំណាចកាលពីឆ្នាំ ២០២២នោះ សន្យាថានឹងបង្រ្កាបការធ្វើអន្តោប្រវេសន៍ ហើយប្រទេសដាណឺម៉ាក បានដាក់ឲ្យប្រើប្រាស់គោលនយោបាយអន្តោរប្រវេសន៍យ៉ាងច្រើនក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ៕

ឈីលីប្រឈមនឹងការឡើងថ្លៃសត្វមាន់ បន្ទាប់ពីការផ្អាកការនាំចូលពីប្រទេសប្រេស៊ីល

2025/05/23 07:42:46 pm        44
តម្លៃសត្វមាន់នៅក្នុងប្រទេសឈីលី បានហក់ឡើងខ្ពស់ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលផ្អាកការនាំចូលបសុបក្សីពីប្រទេសប្រេស៊ីល ដោយសារការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។ឈ្មួញ និងអាជីវករនៅផ្សារលក់ចំណីអាហារ Vega Central ស្ថិតក្នុងទីក្រុង Santiago បានរងផលប៉ះពាល់ដោយសារការផ្អាកការនាំចូលនេះ ។លោក Luis Leon គឺជាអ្នកចែកចាយសាច់ និងបសុបក្សីនៅផ្សារមួយនេះ បញ្ជាក់ពីការកើនឡើងតម្លៃសត្វមាន់ ។លោក Leon និយាយថា ពួកយើងបានដំឡើងថ្លៃសត្វមាន់កាលពីថ្ងៃពុធ ហើយពួកយើងមិនដឹងនោះទេថាតើនឹងមានអ្វីកើតឡើងទៀតនៅពេលខាងមុខ ។គួរឲ្យដឹងថា ប្រទេសឈីលី បានប្រកាសផ្អាកការនាំចូលបសុបក្សីកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រោយប្រទេសប្រេស៊ីលរាយការណ៍ករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។ ការប្រកាសបែបនេះ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់បសុបក្សីរបស់ឈីលី ស្របពេលប្រេស៊ីលស្មើនឹងការនាំចូលសត្វមាន់ ៧២ភាគរយរបស់ប្រទេសឈីលី ក្នុងនោះសហរដ្ឋអាមេរិក មានចំនួន ២៥ភាគរយ ។បើទោះបីជាមានក្តីកង្វល់ទីផ្សារយ៉ាងណាក្តី រដ្ឋមន្រ្តីក្រសួងកសិកម្មឈីលីលោក Esteban Valenzuela បានបន្ទាបលទ្ធភាពនៃការហក់ឡើងខ្ពស់តម្លៃបសុបក្សី ដោយលោកប្រកាសថា កិច្ចចរចាជាមួយប្រេស៊ីល បានចាប់ផ្តើមឡើងហើយ ។លោក Valenzuela បញ្ជាក់ថា ពួកយើងសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រេស៊ីល នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីអនុញ្ញាតឲ្យមានពាណិជ្ជកម្មសត្វមាន់ពីប្រេស៊ីល បន្តជួយដល់តម្លាភាពទីផ្សារ ការផ្គត់ផ្គង់ និងធានាដល់សន្តិសុខស្បៀង ដូចដែលបានស្នើសុំដោយប្រធានាធិបតី ៕

ប្រធានាធិបតីឈីលីបង្ហាញផែនការដោះស្រាយជម្លោះច្រើនជំនាន់ជាមួយក្រុមជនជាតិភាគតិច

2025/05/23 07:41:56 pm        83
កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីឈីលីលោក Gabriel Boric Font បានបង្ហាញសំណើលម្អិតពីគណកម្មការប្រធានាធិបតី ដើម្បីដោះស្រាយវិវាទច្រើនជំនាន់រវាងរដ្ឋាភិបាល និងជនជាតិភាគតិច Mapuche ។នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក Boricលើកឡើងពីការប្តេជ្ញាចិត្តរបស់លោក ខណៈលោកទទួលស្គាល់ចំពោះភាពទីទៃពីគ្នា និងការបញ្ចប់អំពើហិង្សា ។ដោយបង្កើតឡើងនៅឆ្នាំ ២០២៣ គណកម្មការប្រធានាធិបតីមួយនេះ ដឹកនាំដោយលោក Alfredo Moreno និងលោក Francisco Huenchumilla ហើយនិងបានពិគ្រោះយោបល់ជាមួយមនុស្សជាង ៥ពាន់នាក់ មកពីតំបន់ជនជាតិភាគតិចជាច្រើន រួមទាំងអ្នកតំណាងមកពីតំបន់ជនជាតិដើមភាគតិច Mapuche ផងដែរ ។ អ្នកស្រុក រដ្ឋាភិបាលក្នុងតំបន់ សមាគមធុរកិច្ច កសិករ ជនរងគ្រោះនៃអំពើហិង្សា និងអំពើភេរវកម្ម ក៏ដូចជាសង្គមស៊ីវិល ត្រូវបានរួមបញ្ចូលផងដែរ ។វិធានការស្នើសុំនេះដែរ នឹងរួមបញ្ចូលទាំងការបង្កើតប្រព័ន្ធថ្មី សម្រាប់ការប្រគល់ដីធ្លីដល់ជនជាតិដើមភាគតិច ការពង្រឹងការគាំទ្រសម្រាប់ជនរងគ្រោះនៃអំពើហិង្សាតំបន់ជនបទ ការទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញចំពោះជនជាតិដើមភាគតិច ហើយនិងការបង្កើតស្ថាប័នជនជាតិភាគតិចលំដាប់ខ្ពស់នៅក្នុងរដ្ឋ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM