រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា

ព័ត៌មានអន្តរជាតិ

មនុស្ស ៤នាក់ស្លាប់ និង ១៧នាក់បាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់ភាគខាងត្បូងប្រទេសចិន

2025/05/23 07:41:11 pm        45
បំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងបានបំផ្លិចបំផ្លាញផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តភាគនិរតី Guizhou ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ហើយមនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ និងមនុស្ស ១៧នាក់ផ្សេងទៀត បាត់ខ្លួន ខណៈដែលយោធា ត្រូវបានដាក់ពង្រាយ ដើម្បីចុះប្រតិបត្តិការជួយសង្រ្គោះ ។ក្រុមអាជ្ញាធរបានចេញការព្រមានហានិភ័យសម្រាប់គ្រោះមហន្តរាយភូមិសាស្រ្តនៅតំបន់ក្បែរៗនោះ ។គួរឲ្យដឹងថា ចិនប្រឈមនឹងរលកកម្តៅក្តៅជាងមុន និងរយៈពេលយូរជាងមុន ហើយនិងភ្លៀងធ្លាក់ខ្លាំងញឹកញាប់ពុំអាចព្យាករបាន ដោយសារបម្រែបម្រួសអាកាសធាតុ ។ ក្រុមអាជ្ញាធរនិយាយថា ប្រទេសចិនងាយនឹងរងគ្រោះដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ ម្យ៉ាងដោយសារចំនួនប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅក្នុងប្រទេសមួយនេះ ។ទិន្នន័យឧតុនិយមចិនបង្ហាញថា ឆ្នាំ ២០២៤ គឺជាឆ្នាំក្តៅបំផុតសម្រាប់ប្រទេសចិន ចាប់តាំងពីឆ្នាំក្តៅជាប់កំណត់ត្រា ដែលបានចាប់ផ្តើមឡើងកាលពីរយៈពេលជាង ៦ទសវត្សរ៍មុន ៕

ការផ្ទុះអាវុធជាមួយជីវពលសង្ស័យសម្លាប់ទាហានឥណ្ឌាម្នាក់នៅតំបន់ចាមមូ និងកាស្មៀរ

2025/05/23 07:40:40 pm        91
ការផ្ទុះអាវុធរវាងកងកម្លាំងសន្តិសុខឥណ្ឌា និងក្រុមជីវពលសង្ស័យនៅស្រុក Kishtwar ស្ថិតក្នុងដែនដីចាមមូ និងកាស្មៀរ បានសម្លាប់ទាហានម្នាក់ ។កងទ័ពឥណ្ឌា និយាយនៅលើបណ្តាញព័ត៌មានសង្គម X ទាហានបន្ថែមទៀតត្រូវបានដាក់ពង្រាយ ហើយប្រតិបត្តិការនៅតែបន្ត ដើម្បីតាមសម្លាប់ក្រុមភេរវករ ។  នៅថ្ងៃសុក្រនេះដែរ កងទ័ពឥណ្ឌា បានរៀបចំពិធីកាន់ទុក្ខដល់ទាហានដែលត្រូវបានសម្លាប់នៅដែនដីចាមមូ ។ការផ្ទុះអាវុធនេះ បានកើតមានឡើង ស្របពេលឥណ្ឌាបង្កើនសន្តិសុខ និងការប្រុងប្រយ័ត្នខ្ពស់ នៅតាមតំបន់ព្រំដែន ជាពិសេសនៅតំបន់កាស្មៀរ ក្រោយការផ្ទុះអាវុធជាមួយប៉ាគីស្ថាន ។សូមបញ្ជាក់ថា ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរជិតខាងទាំង ២ បានបាញ់មីស៊ីល និងយានដ្រូនលើគោលដៅយោធាគ្នាទៅវិញទៅមក ក្រោយឥណ្ឌានិយាយថា ពួកគេបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃទី ៧ ខែឧសភា ជាការសងសឹកនឹងការវាយប្រហារសម្លាប់ភ្ញៀវទេសចរហិណ្ឌូ ២៦នាក់នៅតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ៕

ប៉ាគីស្ថាន និងចិនសន្យារារាំងក្រុមជីវពលនៅក្នុងកិច្ចប្រជុំត្រីភាគីជាមួយអាហ្វហ្កានីស្ថាន

2025/05/23 07:34:26 pm        54
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឧបនាយរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Ishaq Dar បានចាត់ទុកដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកទៅកាន់ប្រទេសចិនថា ជោគជ័យខ្ពស់ ដោយលោកនិយាយថា ដំណើរទស្សនកិច្ចនេះ បានផ្តល់នូវវឌ្ឍនភាពលើវិស័យការទូត យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ។ថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Dar និយាយថា ជំនួបនៅទីក្រុងប៉េកាំងលើសពីវិស័យការទូតធម្មតា ដោយមានគោលដៅច្បាស់លាស់ និងបន្ទាន់ ជំរុញឲ្យមានកិច្ចប្រជុំទ្វេរភាគី និងត្រីភាគីកម្រិតខ្ពស់ ដោយមានការជាប់ពាក់ព័ន្ធជាមួយអាហ្វហ្គានីស្ថាន ។លោក Dar និយាយថា លទ្ធផលសំខាន់គឺកិច្ចព្រមព្រៀងរវាងប៉ាគីស្ថាន ចិន និងអាហ្វហ្គានីស្ថានពុំឲ្យមានក្រុមភេរវកម្ម ឬក្រុមជីវពលណាមួយ ប្រតិបត្តិការពីដែនដីរបស់ពួកគេប្រឆាំងនឹងប្រទេសណាមួយឡើយ ។ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោក Dar បានលើកឡើងពីវឌ្ឍនភាពក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដោយលោកបញ្ជាក់ថា ពួកយើងបានដាក់ចេញនូវការងារមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីក ក្រោមមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ ។ដំណើរទស្សនកិច្ចនេះដែរ បានកើតមានឡើង ពេលដែលប៉ាគីស្ថានព្យាយាមជំរុញទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ខណៈកើតមានការប្រឈមសេដ្ឋកិច្ច និងក្តីកង្វល់សន្តិសុខ ៕

ក្រុមហាម៉ាស៖ ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនដែលយាមរថយន្តជំនួយ នៅហ្កាហ្សា

2025/05/23 07:33:39 pm        60
មន្ត្រីរបស់ក្រុមហាម៉ាស នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៦នាក់ ដែលជួយយាមរថយន្តជំនួយពីការលួច ដោយគូសបញ្ជាក់ពីបញ្ហាដែលរារាំងដល់ការផ្គត់ផ្គង់មិនឲ្យបានទៅដល់ប្រជាជនដែលស្រេកឃ្លាននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីមានការរាំងខ្ទប់យ៉ាងយូររយៈពេល ១១សប្តាហ៍របស់អ៊ីស្រាអែល ។យោធាអ៊ីស្រាអែលបានលើកគឡើងថា រថយន្តចំនួន ១០៧គ្រឿងដែលដឹកម្សៅ និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ក៏ដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត បានចូលទៅតំបន់ហ្កាហ្សាស្ទ្រីប ពីចំណុចឆ្លងកាត់ Kerem Shalom កាលពីថ្ងៃទី២២ ឧសភា។ ប៉ុន្តែការផ្ដល់ការផ្គត់ផ្គង់ដល់ប្រជាជនដែលស្នាក់នៅក្នុងតង់ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត គឺមានកម្រិតល្មមៗប៉ុណ្ណោះ។រហូតមកដល់ពេលនេះ បណ្តាញឆ័ត្រការពារនៃក្រុមផ្តល់ជំនួយប៉ាឡេស្ទីន បានឲ្យដឹងថា រថយន្តជំនួយចំនួន ១១៩គ្រឿង បានចូលទៅតំបន់ក្នុងហ្កាហ្សា គិតចាប់តាំងពីអ៊ីស្រាអែលបានបន្ធូរបន្ថយការរាំងខ្ទប់របស់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា នៅចំពោះមុខការតវ៉ាជាអន្តរជាតិ។ បណ្តាញនេះបាននិយាយថា ប៉ុន្តែការចែកចាយត្រូវបានរំខានដោយការលួច ពីសំណាក់ក្រុមបុរសដែលខ្លះមានអាវុធ នៅជិតទីក្រុង Khan Younis។នៅក្នុងសេចក្តីថ្លែងការណ៍ដែលក៏បានថ្កោលទោសផងដែរ ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្រុមសន្តិសុខយាមរថយន្តដឹកទំនិញ បណ្តាញនេះបានឲ្យដឹងថា៖ «ពួកគេបានលួចអាហារសម្រាប់ក្មេងៗ និងគ្រួសារដែលជួបនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ»។មន្ត្រីក្រុមហាម៉ាសបានបញ្ជាក់ថា សមាជិក ៦នាក់នៃក្រុមសន្តិសុខដែលមានភារកិច្ចយាមការដឹកជញ្ជូន ត្រូវបានសម្លាប់។ ពាក់ព័ន្ធនឹងការលើកឡើងនេះ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះឡើយពីយោធាអ៊ីស្រាអែល៕

កូឡុំប៊ីបញ្ឈប់ការនាំចូលបសុបក្សីពីប្រទេសប្រេស៊ីល ដោយសារការរីករាលជំងឺគ្រុនផ្តាសាយបក្សី

2025/05/23 07:32:51 pm        112
វិទ្យាស្ថានបសុសត្វ និងកសិកម្មកូឡុំប៊ី និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូឡុំប៊ី បានបញ្ឈប់ការនាំចូលបសុបក្សីពីប្រទេសប្រេស៊ីល ដោយការរីករាលដាលជំងឺគ្រុនផ្តាសាយបក្សី ។ប្រេស៊ីលចាប់ផ្តើមអង្កេតជំងឺគ្រុនផ្តាសាយបក្សីរយៈពេល ២៨ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ដោយពួកគេសង្ឃឹមថា វានឹងបង្ហាញថា កសិដ្ឋានចិញ្ចឹមមាន់នៅក្នុងប្រទេសរបស់ពួកគេ លែងមានជំងឺផ្តាសាយបក្សីទៀតហើយ ក្រោយក្រុមអាជ្ញាធរក្នុងស្រុក បញ្ជាក់ថា កសិដ្ឋានមួយកន្លែងដែលការរីករាលដាលជំងឺគ្រុនផ្តាសាយបក្សដំបូងនោះ ត្រូវបានសម្លាប់មេរោគអស់ហើយ ។ការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សីនៅប្រទេសនាំចេញសត្វមាន់ធំបំផុតរបស់ពិភពលោកមួយនេះ បានរកឃើញនៅទីក្រុង Montenegro ស្ថិតក្នុងរដ្ឋ Rio Grande do Sul បង្កឲ្យមានការហាមឃាត់ធ្វើពាណិជ្ជកម្មបសុបក្សីពីប្រទេសជាច្រើន ។ប្រទសជាច្រើនទៀតដូចជាអាហ្សង់ទីន ឈីលី និងម៉ិកស៊ិក បានចាត់វិធានការដូចគ្នា ៕

ក្រោមសំពាធ អ៊ីស្រាអែលអនុញ្ញាតឲ្យនំបុ័ង និងអាហារទារកចូលទៅក្នុងតំបន់ហ្កាហ្សា

2025/05/23 07:31:40 pm        43
អ៊ីស្រាអែលបានអនុញ្ញាតឲ្យរថយន្តដឹកម៉្សៅ អាហារទារក និងគ្រឿងផ្គត់ផ្គង់ចំបាច់ផ្សេងទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការឈានដល់តម្រូវការចាំបាច់បណ្តាលមកពីការបិទច្រករយៈពេល ១១សប្តាហ៍របស់ពួកគេ ខណៈដែលអ៊ីស្រាអែលរងសំពាធកើនឡើងពីអន្តរជាតិ ហើយក្រុមអ្នកជំនាញព្រមានពីគ្រោះទុរ្ភិក្សជិតកើតឡើង ។រដ្ឋមន្រ្តីសុខាភិបាលប៉ាឡេស្ទីនលោក Majed Abu Ramadan និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កុមារ និងមនុស្សចាស់ ២៩នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅតំបន់ហ្កាហ្សា ។លោក Majed និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ពួកយើងបាត់បង់អាយុជីវិតកុមារ ទារក និងមនុស្សចាស់ចំនួន ២៩នាក់ ហើយពួកគេបានស្លាប់ដោយសារភាពអត់ឃ្លាន ។គួរឲ្យដឹងថា អ៊ីស្រាអែលបានបិទការចូលឱសថ ស្បៀងអាហារ និងការផ្គត់ផ្គង់ប្រេងចូលទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនារហូតមក ជំរុញឲ្យក្រុមអ្នកជំនាញអន្តរជាតិ ព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្សនៅក្នុងដែនដីមួយនេះ ដែលមានជនប៉ាឡេស្ទីន ២,៣លាននាក់ មុនសង្រ្គាមផ្ទុះឡើង ។អ៊ីស្រាអែលបាននិយាយថា ពួកគេបានអនុញ្ញាតឲ្យរថយន្ត ១០០គ្រឿងចូលទៅក្នុងដែនដីមួយនេះ កាលពីថ្ងៃពុធ រយៈពេល ២ថ្ងៃ ក្រោយពួកគេប្រកាសការបន្ធូរបន្ថយការបិទជំនួយលើកដំបូងរបស់ខ្លួន ។ហាងនំនៅទីក្រុង Deir al-Balah គាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បានចាប់ផ្តើមដំណើរការឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ក្រោយទទួលបានម៉្សៅ ។ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក និយាយថា ពេលជំនួយដំបូងមកដល់ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៣៥នាក់នៅទូទាំងតំបន់មួយនេះ កាលពីថ្ងៃព្រហស្បតិ៍ ៕

ទួរគីនឹងផ្តល់ឧស្ម័នធម្មជាតិ ២ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំដល់ប្រទេសស៊ីរី

2025/05/23 07:30:47 pm        50
រដ្ឋមន្រ្តីថាមពលទួរគីលោក Alparslan Bayraktar និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទួរគីនឹងផ្តល់ឧស្ម័នធម្មជាតិចំនួន ២ពាន់លានម៉ែត្រគូបដល់ប្រទេសស៊ីរីជារៀងរាល់ឆ្នាំ ។នៅក្នុងសន្នសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរីនៅទីក្រុងដាម៉ាស លោក Bayraktar និយាយថា ការនាំចេញឧស្ម័នធម្មជាតិរបស់ទួរគីទៅកាន់ប្រទេសស៊ីរី នឹងរួមចំណែកដល់ការផលិតអគ្គិសនី ១.៣០០មេហ្កាវ៉ាត់នៅក្នុងប្រទេសមួយនេះ ។ទីក្រុងអង់ការ៉ាដែលគាំទ្រកងកម្លាំងឧទ្ទាមនៅប្រទេសជិតខាងស៊ីរីពេញមួយសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំដែលបានបញ្ចប់ទៅជាមួយការផ្តួលរំលំរបបលោក Bashar al-Assadនោះ បច្ចុប្បន្នដើរតួរយ៉ាងសំខាន់ក្នុងការកសាងប្រទេសស៊ីរីឡើងវិញ ។លោក Bayraktarបន្តថា ទួរគី នឹងផ្តល់អគ្គិសនី ១ពាន់មេហ្គាវ៉ាត់បន្ថែមទៀតដល់ប្រទេសស៊ីរីសម្រាប់តម្រូវការរយៈពេលខ្លី ។ដោយឡែក រដ្ឋមន្រ្តីថាមពលស៊ីរីលោក Mohammed al-Bashir និយាយថា ពួកគេបានឯកភាពគ្នាលើការដាក់ឲ្យដំណើរការឡើងវិញបំពង់បង្ហូរឧស្ម័នដែលតភ្ជាប់ស៊ីរីជាមួយទួរគី ក្នុងនោះការបង្ហូរឧស្ម័នត្រូវបានគេរំពឹងថានឹងកើតមានក្នុងខែមិថុនា ។លោក al-Bashir និយាយថា នេះនឹងជំរុញការផលិតអគ្គិសនីដែលនឹងផ្តល់ផលវិជ្ជមានដល់តម្រូវការអគ្គិសនីរបស់ប្រជាពលរដ្ឋស៊ីរី ៕

ប្រធានគោលនយោបាយបរទេស UN៖ ស៊ែប៊ីប្រឈមជម្រើសយុទ្ធសាស្រ្តរវាងរុស្ស៊ី និងលោកខាងលិច

2025/05/23 07:30:08 pm        43
ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប(EU)លោក Kaja Kallas បាននិយាយប្រាប់ទីក្រុង Belgrade ក្រោយប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមខែឧសភាថា ស៊ែប៊ី នឹងប្រឈមជម្រើសយុទ្ធសាស្រ្តរវាងរុស្ស៊ី និងលោកខាងលិច ។លោក Vucic បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៨ និងថ្ងៃទី ៩ សម្រាប់ពិធីដង្ហែរព្យុហយាត្រាប្រារព្ធខួបលើកទី ៨០នៃជ័យជំនះសង្រ្គាមលោកលើកទី ២ ។ លោកបានជួបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping នៅទីនោះផងដែរ ។ក្រោយដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅទីកុ្រង Belgrade លោក Kallas និយាយថា ស៊ែប៊ី ប្រឈមនឹងជម្រើសភូមិសាស្រ្ត និងយុទ្ធសាស្រ្ត ជាទីដែលពួកគេចង់បាន ។រុស្ស៊ីគឺជាសម្ព័ន្ធមិត្តគ្រិស្តអូស្សូដក់ជាប្រវត្តិសាស្រ្តរបស់ស៊ែប៊ី ហើយនិងបានគំាទ្រទីក្រុង Belgrade នៅក្នុងការជំទាស់របស់ពួកគេចំពោះឯករាជ្យរបស់កូសូវ៉ូ ដែលជាអតីតខេត្តភាគខាងត្បូងរបស់ពួកគេ ។ក្រុមមន្រ្តី EUបានជំរុញម្តងហើយម្តងទៀតឲ្យប្រធានាធិបតីប្រទសជាច្រើនដែលចង់ចូលរួម EU រួមទាំងលោក Vucic ចៀសវាងការការធ្វើដំណើរទៅកាន់ពិធីរំឭកជ័យជំនះសង្រ្គាមលោកលើកទី ២របស់ទីក្រុងម៉ូស្គូ ៕

សីតុណ្ហភាពបានកើនឡើងរហូតដល់ ៥០អង្សាសេនៅខេត្ត Sindh របស់ប្រទេសប៉ាគីស្ថាន

2025/05/23 07:29:40 pm        30
 នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋនៅខេត្តភាគខាងត្បូង Sindh របស់ប៉ាគីស្ថាន ទទួលរងអាកាសធាតុក្តៅខ្លាំង ពេលដែលសីតុណ្ហភាពកើនឡើងរហូតដល់ទៅ ៥០អង្សាសេនៅតាមតំបន់មួយចំនួន ។ នេះបើយោងតាមការអះអាងរបស់ការិយាល័យឧតុនិយមប៉ាគីស្ថាន ។ ការប្រកាសអាសន្នពីរលកកម្តៅ ត្រូវបានចេញ ក្នុងនោះការិយាល័យឧតុនិយមប៉ាគីស្ថាននិយាយថា សីតុណ្ហភាពនៅពេលថ្ងៃទំនងជាកើនឡើង ៤-៦អង្សាសេពីលើកម្រិតធម្មតានៅខេត្ត Sindh ក៏ដូចជាខេត្ត Punjab និងខេត្ត Balochistan រហូតដល់ថ្ងៃសៅរ៍ស្អែក ។ ការិយាល័យឧតុនិយម បានណែនាំផងដែរដល់ប្រជាពលរដ្ឋឲ្យចៀសវាងការត្រូវកម្តៅថ្ងៃផ្ទាល់ និងបន្តឲ្យមានជាតិទឹកក្នុងខ្លួន ។ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Hyderabad ដែលជាទីក្រុងធំបំផុតទី ២របស់ខេត្ត Sindh បន្ទាប់ពីទីក្រុង Karachi និយាយថា អាកាសធាតុក្តៅខ្លាំងនេះ បណ្តាលឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីញឹកញាប់ ធ្វើឲ្យជីវិតរស់នៅរបស់ពួកគេវេទនាខ្លាំង ។ប្រជាពលរដ្ឋប៉ាគីស្ថានរាប់លាននាក់ រងផលប៉ះពាល់ដោយសារការដាច់ភ្លើងដោយអន្លើរស្ទើរតែរាល់ថ្ងៃ រួមទាំងការកាត់ផ្តាច់ ដើម្បីបន្ធូរបន្ថយបន្ទុកអគ្គិសនីផងដែរ ។នៅដើមសប្តាហ៍នេះ ការិយាល័យឧតុនិយមប៉ាគីស្ថាន បានចេញសេចក្តីប្រកាសអាសន្នរលកកម្តៅ ដោយពួកគេបញ្ជាក់ថា សីតុណ្ហភាពនឹងកើនឡើងចំនួន ៤-៦អង្សាសេ លើសពីកម្រិតធម្មតានៅខេត្ត Sindh, Punjab និងខេត្ត Balochistan ចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃសៅរ៍ ។សូមបញ្ជាក់ថា ប៉ាគីស្ថាននឹងជួបរដូវក្តៅរយៈពេលយូរ និងក្តៅខ្លាំង ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេស ៕

អាមេរិកនឹងដាក់ទណ្ឌកម្មស៊ូដង់ ក្រោយរកឃើញអាវុធគីមីត្រូវបានប្រើប្រាស់អំឡុងសង្រ្គាមស៊ីវិល

2025/05/23 07:26:58 pm        34
សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសស៊ូដង់ ក្រោយពួកគេរកឃើញថា យោធាប្រទេសមួយនេះ បានប្រើប្រាស់អាវុធគីមីកាលពីឆ្នំាមុន អំឡុងពេលប្រយុទ្ធគ្នាជាមួយកងកម្លាំងប៉ារ៉ា ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tammy Bruce និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់បញ្ឈប់ការប្រើប្រាស់អាវុធទាំងអស់នេះ និងរក្សាកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាអាវុធគីមី ។លោក Bruce និយាយថា សភាអាមេរិក ត្រូវបានជូនដំណឹងពីការសម្រេចចិត្តរបស់ក្រសួងការបរទេស ហើយទណ្ឌកម្មនឹងត្រូវដាក់ប្រហែលនៅថ្ងៃទី ៦ ខែមិថុនា ខាងមុខ ។ទណ្ឌកម្មនេះដែរ នឹងរួមបញ្ចូលការរឹតត្បិតលើការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសស៊ូដង់ និងរារាំងការចូលប្រើប្រាស់បណ្តាញឥណទានរបស់សហរដ្ឋអាមេរិក ។ សេចក្តីថ្លែងការណ៍របស់លោក Bruce ពុំបានបញ្ជាក់នោះទេពីរឿងរ៉ាវលម្អិតបន្ថែមទៀតនៃពេលវេលា និងទីកន្លែងដែលអាវុធគីមីត្រូវបានប្រើប្រាស់ដោយកងកម្លាំងរដ្ឋាភិបាលស៊ូដង់ ។កាសែត New York Times បានរាយការណ៍កាលពីខែមករាថា កងកម្លាំងរដ្ឋាភិបាលស៊ូដង់ បានប្រើប្រាស់អាវុធគីមីយ៉ាងហោច ២លើក នៅតំបន់ដាច់ស្រយាលរបស់ប្រទេសស៊ូដង់លើកងកម្លាំងគាំទ្ររហ័ស(RSF) ។ សេចក្តីរាយការណ៍នេះ បានលើកឡើងប្រភពពីក្រុមមន្រ្តីសហរដ្ឋអាមេរិកពុំប្រាប់ឈ្មោះ ដែលនិយាយថា អាវុធគីមីអាចមានឧស្ម័នក្លរីន នាំឲ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងររហូតដល់ស្លាប់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM