រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា

ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាហ្វហ្គានីស្ថាននិរទេសប្រឈមវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរពេលវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ

2025/05/23 07:26:26 pm        111
វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ កើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពេលដែលប្រទេសជិតខាងខ្លួនបង្ខំឲ្យប្រជាពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺនរាប់សែននាក់ វិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។ពលរដ្ឋអាហ្វហ្គានីស្ថានជាង ២៨ម៉ឺននាក់ ត្រូវបាននិរទេស ឬរងសម្ពាធឲ្យចាកចេញពីប្រទេសប៉ាគីស្ថាន និងប្រទេសអ៊ីរ៉ង កាលពីខែមេសា ។ ភាគច្រើននៃពួកគេដែលបានធ្វើដំណើរមកដល់អាហ្វហ្គានីស្ថាន ត្រូវការជំនួយបន្ទាន់ ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ ។លោក Ezatullah វ័យ ៤៥ឆ្នាំ កាលពីពេលថ្មីនេះ បានវិលត្រឡប់មកកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ដោយឆ្លងកាត់ព្រំដែន Torkhamជាមួយភរិយារបស់លោក និងកូនៗ ៧នាក់របស់លោក ។លោកនិយាយថា ពួកគេនិយាយប្រាប់ពួកយើងឲ្យចាកចេញជាបន្ទាន់ ។ ទ្រព្យសម្បត្តិរបស់ពួកយើងទំាងអស់ បានទុកចោល អ្វីៗទាំងអស់ បានបាត់បង់ ។ ឥឡូវ ពួកយើងគ្មានអ្វីសេសសល់នោះទេ ។កើត និងរស់នៅក្នុងប្រទេសប៉ាគីស្ថាន លោក Ezatullah បានធ្វើការជាកម្មករនៅទីក្រុង Rawalpindi ពេញមួយជីវិតរបស់លោក ។ បច្ចុប្បន្នលោកប្រឈមនឹងការលំបាកខ្លាំង ក្នុងការឧបត្ថម្ភគ្រួសាររបស់លោកនៅក្នុងប្រទេសដែលលោកមិនដែលស្គាល់ ជាទីដែលមានអត្រាអត់ការងារធ្វើ និងក្រីក្រខ្លាំង ។ប៉ាគីស្ថាន និងអ៊ីរ៉ង់ បានទទួលយកមនុស្សភាគច្រើននៃជនភៀសខ្លួន និងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថាន ៥,២៥លាននាក់ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង ២នាក់ បង្ខំឲ្យមានអរិភាពកើនឡើងលើសហគមន៍អាហ្វហ្គានីស្ថាន ៕

BREAKING NEWS ៖ លោក Trump ណែនាំអត្រាពន្ធ ៥០% លើសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនា

2025/05/23 07:10:37 pm        13
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បាននិយាយថា លោកកំពុង «ផ្តល់អនុសាសន៍ឲ្យយកពន្ធ ៥០ភាគរយស្មើ លើប្រទេសសហភាពអឺរ៉ុប» បន្ទាប់ពីបានត្អូញត្អែរថា ការចរចាពាណិជ្ជកម្ម បានជាប់គាំង។ លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា ពន្ធនាំចូលថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា៕​

BREAKING NEWS ៖ លោក Trump គំរាមដំឡើងពន្ធលើ Apple ២៥% បើមិនផលិត iPhone នៅអាមេរិក

2025/05/23 07:00:02 pm        84
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានទាមទារឲ្យក្រុមហ៊ុន Apple ផលិតទូរសព្ទ iPhone របស់ខ្លួន នៅសហរដ្ឋអាមេរិក ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយអាត្រាពន្ធ ២៥ភាគរយ៕

ប្រមុខសិទ្ធិមនុស្សរបស់ UN ជំរុញឲ្យភាគីជម្លោះនៅស៊ូដង់ខាងត្បូង «បញ្ចៀសមហន្តរាយ»

2025/05/23 06:57:26 pm        77
ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានជំរុញឲ្យភាគីជម្លោះនៅប្រទេសស៊ូដង់ខាងត្បូង ធ្វើយ៉ាងណាបញ្ចៀសស្ថានការណ៍មហន្តរាយ ដោយព្រមានថា សិទ្ធិមនុស្សប្រឈមនឹងស្ថានភាពកាន់តែអាក្រក់ឡើងៗបន្ថែមទៀត ខណៈដែលការប្រយុទ្ធកើនឡើងខ្លាំងទៅៗ។ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយថា៖ «អរិភាពឡើងកម្ដៅកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង មានន័យថា ហានិភ័យមានយ៉ាងពិតប្រាកដ ក្នុងការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងមនុស្សធម៌ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងររួចហើយនោះ កាន់តែអាក្រក់ទៅៗ ហើយប៉ះពាល់ដល់ដំណើរការសន្តិភាពដ៏ផុយស្រួយរបស់ប្រទេសនេះ»។ លោកបានបន្ថែមថា៖ «ភាគីទាំងអស់ត្រូវតែបញ្ចៀសស្ថានការណ៍មហន្តរាយជាបន្ទាន់»។គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣ ខែឧសភាមក ការប្រយុទ្ធគ្នាមានកាន់តែខ្លាំងឡើងៗ ដោយ OHCHR (ការិយាល័យនៃឧត្តមស្នងការរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្ស) លើកឡើងពីរបាយការណ៍នៃការទម្លាក់គ្រាប់បែកពីអាកាស និងការវាយលុកតាមដងទន្លេ និងផ្លូវគោក ពីសំណាក់កងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង (SSPDF) លើទីតាំងកងទ័ពរំដោះប្រជាជនស៊ូដង់ (SPLA-IO) នៅក្នុងតំបន់ Fangak ក្នុងរដ្ឋ Jonglei និងនៅតំបន់ Tonga County ក្នុងរដ្ឋ Upper Nile។ទីភ្នាក់ងារនេះបានបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ៧៥នាក់ ត្រូវបានសម្លាប់ ហើយ ៧៨នាក់ផ្សេងទៀត បានរងរបួសដោយការប្រយុទ្ធគ្នា ដែលបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅចន្លោះពីថ្ងៃទី ៣-២០ ខែឧសភា។ ទីភ្នាក់ងារបានបន្ថែមថា តំបន់ដែលមានប្រជាជនរស់នៅជាជនស៊ីវិល ត្រូវបានគេកំណត់គោលដៅ ក្នុងនោះរួមទាំងកន្លែងព្យាបាលដែលដំណើរការដោយក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ផងដែរ៕

ប៉ាគីស្ថាននឹងស្នើផ្ដល់សម្បទានដល់ក្រុមហ៊ុនអាមេរិក លើការវិនិយោគរ៉ែ អំឡុងពេលចរចាពន្ធគយ

2025/05/23 06:32:56 pm        92
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសប៉ាគីស្ថានគ្រោងនឹងស្នើផ្តល់សម្បទានដល់ក្រុមហ៊ុនអាមេរិក ដើម្បីឲ្យធ្វើការវិនិយោគ ក្នុងវិស័យរុករករ៉ែរបស់ខ្លួន ដែលជាផ្នែកមួយនៃការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាពន្ធគយ ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដព្យាយាមទាញយកប្រយោជន៍ពីការចាប់អារម្មណ៍របស់រដ្ឋបាលលោក Donald Trump ក្នុងការជំរុញពាណិជ្ជកម្មជាមួយប្រទេសតំបន់អាស៊ីខាងត្បូង។គួរបញ្ជាក់ថា ប៉ាគីស្ថានប្រឈមនឹងលទ្ធភាពនៃការយកពន្ធ ២៩ភាគរយ លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសារតែអតិរេកពាណិជ្ជកម្មតម្លៃ ៣ពាន់លានដុល្លារជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតជាងគេរបស់ពិភពលោក ក្រោមវិធានការពន្ធដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន លើប្រទេសជុំវិញពិភពលោក។ អត្រាពន្ធនោះត្រូវបានផ្អាកជាបន្តបន្ទាប់រយៈពេល ៩០ថ្ងៃ ដើម្បីឲ្យការចរចាអាចប្រព្រឹត្តទៅបាន។រដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន លោក Jam Kamal បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ នឹងផ្តល់ឱកាសឲ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកវិនិយោគលើគម្រោងរុករករ៉ែ ជាចម្បង នៅក្នុងខេត្ត Balochistan របស់ប៉ាគីស្ថាន តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ដោយផ្តល់ជូននូវសម្បទាននានា ដូចជាការជួលជាដើម។លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា កិច្ចប្រឹងប្រែងនឹងមានបន្ថែមទៀត ដើម្បីបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ជាពិសេសកប្បាស និងប្រេងអាចបរិភោគបាន ដែលបច្ចុប្បន្នកំពុងខ្វះខាត នៅក្នុងប្រទេសប៉ាគីស្ថាន។ប៉ាគីស្ថាននឹងដាក់សំណើសម្បទានរបស់ខ្លួន សម្រាប់ការវិនិយោគរុករករ៉ែដល់មន្ត្រីអាមេរិក អំឡុងពេលពិភាក្សា អំពីពន្ធគយ នៅក្នុងសប្តាហ៍ខាងមុខនេះ។ តែយ៉ាងណាក្ដី លោក Kamal មិនបានផ្តល់ព័ត៌មានបន្ថែម អំពីដំណើរការដេញថ្លៃនៃអណ្តូងរ៉ែទាំងនេះ ឬព័ត៌មានលម្អិតផ្សេងទៀតនោះទេ៕

លោក Trump៖ កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំ បានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន

2025/05/23 05:50:43 pm        69
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) បាននិយាយថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំមួយ ទើបតែត្រូវបានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន។តាមរយៈការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានឲ្យដឹងថា៖ «កិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏ធំមួយ ទើបតែត្រូវបានបញ្ចប់រួចរាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន។ វានឹងចូលជាធរមាន ក្នុងពេលឆាប់ៗនេះ។ សូមអបអរសាទរ ចំពោះភាគីទាំង២ ជុំវិញការចរចានេះ។ តើនេះអាចនាំឲ្យកើតមានអ្វីធំៗទេ???។បើតាមមន្ត្រីចារកម្មយោធាអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) ថា អ៊ុយក្រែនបានបញ្ជូនបញ្ជីឈ្មោះអ្នកទោសសង្គ្រាមចំនួន ១.០០០នាក់ទៅឲ្យរុស្ស៊ី ដើម្បីត្រៀមសម្រាប់ការដោះដូរដ៏ធំ នាពេលខាងមុខ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀង ដើម្បីឲ្យមានការដោះដូរបែបនេះ ត្រូវបានសម្រេចឡើង កាលដើមខែនេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី អំឡុងកិច្ចចរចាដោយផ្ទាល់ជាលើកដំបូង រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលជាង ៣ឆ្នាំ៕

នាយករដ្ឋមន្ត្រីប៉ូឡូញ៖ សមុទ្របាល់ទិក អាចក្លាយជាកន្លែងនៃការប្រឈមមុខគ្នាជាអចិន្ត្រៃយ៍ រវាងរុស្ស៊ីនិងលោកខាងលិច

2025/05/23 05:48:44 pm        49
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានព្រមានក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពជើងទឹក នៅទីក្រុងGdynia ថា សមុទ្របាល់ទិក ប្រឈមនឹងការក្លាយទីកន្លែងនៃជម្លោះរវាងប្រទេសរុស្ស៊ី និងលោកខាងលិច។ លោក Tusk បាននិយាយនៅក្នុងសុន្ទរកថា ដែលផ្សាយដោយសារព័ត៌មាន TVP Infoថា៖«សមុទ្របាល់ទិក បានត្រៀមខ្លួនក្លាយជាតំបន់នៃការប្រឈមមុខគ្នា ដែលកំពុងបន្ត»។ លោកបានសង្កត់ធ្ងន់ថា ឧប្បត្តិហេតុគួរឲ្យសង្ស័យនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់នេះ ទំនងជាកើនឡើងជាញឹកញាប់។កាលពីថ្ងៃពុធ លោក Tusk បានគូសបញ្ជាក់ពី «សកម្មភាពគួរឲ្យសង្ស័យ» ដែលពាក់ព័ន្ធនឹងនាវាដែលត្រូវបានដាក់ទណ្ឌកម្ម នៅជិតខ្សែកាប្លិ៍ក្រោមទឹក ដែលតភ្ជាប់ប្រទេសប៉ូឡូញ និងស៊ុយអែត។ យោងតាមក្រសួងការពារជាតិប៉ូឡូញ នាវានេះកំពុងប្រតិបត្តិការ នៅក្នុងដែនទឹកអន្តរជាតិ ហើយត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរទិសដៅរបស់ខ្លួន ក្រោមការដឹកនាំរបស់យន្តហោះប៉ូឡូញ។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខ្សែកាប្លិ៍ក្រោមសមុទ្រជាច្រើនខ្សែ នៅសមុទ្របាល់ទិក ត្រូវបានខូចខាតក្រោមកាលៈទេសៈគួរឲ្យសង្ស័យ។ ប្រទេសជាច្រើនដែលបានរងផលប៉ះពាល់ បានចាប់ផ្តើមចោទប្រកាន់  រុស្សីពីការពាក់ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ កាសែត Wall Street Journal ដែលបានដកស្រង់ប្រភពបានរាយការណ៍ថា ការស៊ើបអង្កេតលើការខូចខាតខ្សែថាមពល រហូតមកដល់ពេលនេះ រកមិនឃើញភ័ស្តុតាងជាក់ស្តែងណាមួយ ដែលភ្ជាប់ប្រទេសរុស្ស៊ីទៅនឹងឧប្បត្តិហេតុនេះទេ។ចាប់តាំងពីខែមករា ឆ្នាំ ២០២៥ អង្គការណាតូបាននិងកំពុងធ្វើការល្បាត Baltic Sentry ដែលជាប្រតិបត្តិការឃ្លាំមើលដែនសមុទ្រជាបន្តបន្ទាប់ នៅក្នុងតំបន់នេះ។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានប្រកាសថា ទីក្រុងមូស្គូនឹងមិនអនុញ្ញាតឲ្យសមុទ្របាល់ទិក ក្លាយជា    «បឹងរបស់អង្គការណាតូឡើយ។

សហជីពរ៉ែរបស់អាហ្វ្រិកខាងត្បូង៖ មានសេចក្ដីរាយការណ៍ពីមនុស្សជិត ៣០០នាក់ជាប់ក្នុងអណ្តូងរ៉ែ

2025/05/23 05:46:46 pm        42
សហជីពកម្មករអណ្តូងរ៉ែជាតិ (NUM) របស់ប្រទេសអាហ្រ្វិកខាងត្បូង នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានឲ្យដឹងថា ខ្លួនបានទទួលសេចក្ដីរាយការណ៍ អំពីកម្មករជិត ៣០០នាក់ ដែលជាប់នៅក្រោមដី ក្នុងអណ្តូងរ៉ែមួយ ក្បែរទីក្រុង Johannesburg។អ្នកនាំពាក្យរបស់ NUM បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងមាននូវរបាយការណ៍ ដែលថា កម្មករប្រមាណជាជិត ៣០០នាក់ កំពុងជាប់នៅក្រោមដី ក្នុងអណ្តូងរ៉ែ Kloof លេខ៧។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០យប់ (ម៉ោងក្នុងស្រុក) ម្សិលមិញ»។ក្រុមហ៊ុនរុករករ៉ែ Sibanye Stillwater របស់ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់នៅថ្ងៃសុក្រនេះថា កិច្ចប្រឹងប្រែងជួយសង្គ្រោះ កំពុងដំណើរការទៅ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Sibanye បាននិយាយថា៖ «យើងអាចបញ្ជាក់បានថា យើងមានឧប្បត្តិហេតុមួយ នៅឯអណ្ដូង Kloof លេខ៧ ហើយយើងកំពុងធ្វើការយ៉ាងមមាញឹកដើម្បីផ្ដល់សុវត្ថិភាព និងតាមនីតិវិធីរបស់អណ្ដូងរ៉ែ ដែលបន្ទាប់មកយើងនឹងនាំបុគ្គលិកទាំងនោះមកខាងលើ»។អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្មករទាំងអស់មានសុវត្ថិភាព និងត្រូវបានទាក់ទងជាប់ជានិច្ច ហើយក្រុមហ៊ុនកំពុងផ្តល់អាហារដល់ពួកគេ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «យើងរំពឹងថា ស្ថានការណ៍នឹងត្រូវបានដោះស្រាយបាននៅថ្ងៃនេះ»៕

រដ្ឋមន្ត្រីបង់ក្លាដែស និយាយថា លោក Yunus «នឹងមិនចុះចេញពីតំណែងឡើយ»

2025/05/23 05:44:44 pm        47
សមាជិកគណៈរដ្ឋមន្ត្រីប្រទេសបង់ក្លាដែស និងជាទីប្រឹក្សាពិសេសរបស់លោក Yunus បាននិយាយនៅ ថ្ងៃសុក្រនេះថា លោក Muhammad Yunus «ត្រូវតែបន្តកាន់តំណែង ជាមេដឹកនាំបណ្ដោះអាសន្ន ដើម្បីធានាដល់ការផ្ទេរអំណាចដោយសន្តិវិធី។សម្ព័ន្ធមិត្តនយោបាយនិងប្រភពនៅក្នុងការិយាល័យរបស់លោក បាននិយាយថា លោក Yunus ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព អាយុ ៨៤ឆ្នាំ ដែលបានចូលកាន់តំណែង បន្ទាប់ពីការបះបោរដ៏ធំមួយកាលពីឆ្នាំមុន បានគំរាមលាលែងពីការងារនេះ ប្រសិនបើភាគីនានា មិនផ្តល់ការគាំទ្រដល់លោក។  ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនប្រហែល ១៧០លាននាក់ បានស្ថិតក្នុងភាពចលាចលនយោបាយ ចាប់តាំងពីការបះបោរដឹកនាំដោយនិស្សិត ដែលបានផ្តួលរំលំនាយករដ្ឋមន្ត្រីលោក ស្រី Sheikh Hasina ក្នុងខែសីហា ឆ្នាំ ២០២៤ ដោយភាគីនានាបានធ្វើការតវ៉ានៅតាមផ្លូវ ដើម្បីប្រឆាំងលោកស្រី។ លោក Faiz Ahmad Taiyeb ជំនួយការពិសេសរបស់លោក Yunus និងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា បាននិយាយនៅក្នុងសារបង្ហោះនៅលើហ្វេសប៊ុកថា៖«ដើម្បីជាប្រយោជន៍ដល់ប្រទេសបង់ក្លាដែស និងការផ្លាស់ប្តូរប្រជាធិបតេយ្យដោយសន្តិវិធី លោកសាស្រ្តាចារ្យ Yunus ត្រូវតែបន្តកាន់តំណែងតទៅទៀត»។

រញ្ជួយដី នៅកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី បំផ្លាញផ្ទះជាង ១០០ខ្នង

2025/05/23 04:52:22 pm        48
រញ្ជួយដីកម្រិត ៥.៧រ៉ិចទ័រ បានកើតឡើងនៅជិតកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) ដោយបានបំផ្លាញផ្ទះសម្បែងជាង ១០០ខ្នង តែមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះឡើយ។យោងតាម USGS (ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក) បានឲ្យដឹងថា ការរញ្ជួយនេះបានកើតឡើងនៅវេលាម៉ោង ២:៥២នាទីព្រឹក ម៉ោងក្នុងស្រុក នៅជម្រៅ ៦៨គីឡូម៉ែត្រ ដោយចំណុចកណ្តាល នៅឆ្នេរក្បែរខេត្ត Bengkulu។ទីភ្នាក់ងារឧតុនិយមរបស់ឥណ្ឌូនេស៊ី បានផ្តល់កម្រិតខ្លាំងជាង ៦,០រ៉ិចទ័រ ដោយចំណុចកណ្តាលនៅជម្រៅ ៨៤គីឡូម៉ែត្រ ដោយបានបញ្ជាក់បន្ថែមថា លទ្ធភាពនៃការកើតរលកយក្សស៊ូណាមិមិនមានទេ។អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ ឬ BNPB លោក Abdul Muhari បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៣ ខែឧសភានេះថា ការរញ្ជួយនេះបានបំផ្លាញផ្ទះសម្បែងជាង ១០០ខ្នង និងទីតាំងសាធារណៈយ៉ាងហោចណាស់ចំនួន ៦កន្លែង នៅក្នុងទីក្រុងរបស់ខេត្ត Bengkulu។លោក Abdul បានប្រាប់ថា៖ «នៅក្នុងទីក្រុង Bengkulu ផ្ទះសម្បែងចំនួន ១៤០ខ្នង ត្រូវបានរងផលប៉ះពាល់ (ដោយការរញ្ជួយដី) ដោយ ៨ខ្នងបានបាក់រលំ ដែលមានន័យថា (ផ្ទះសម្បែងទាំងនោះ) មិនអាចជួសជុលឡើងវិញបានឡើយ»។តែយ៉ាងណាក្ដី លោក Abdul បានបញ្ជាក់ថា គ្មានអ្នកស្លាប់ដោយសាររញ្ជួយដីនេះ ត្រូវបានរាយការណ៍នោះឡើយ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM