កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន

ព័ត៌មានអន្តរជាតិ

ការជម្លៀសខ្លួនមនុស្សធ្វើឡើង ពេលភ្លើងឆេះព្រៃវាយប្រហារស្រុក Riversideរបស់សហរដ្ឋអាមេរិក

2026/06/16 08:16:33 pm        1
រូបភាពវីដេអូឃ្លីបឃើញភ្លើងឆេះព្រៃកំពុងឆាបឆេះដីព្រៃនៅក្នុងស្រុកRiverside ស្ថិតនៅតំបន់ Southern California សហរដ្ឋអាមេរិក ។យោងតាមការអះអាងរបស់នាយកដ្ឋានបង្ការភ្លើងឆេះព្រៃ និងរុក្ខារដ្ឋ California (Cal Fire) បានឲ្យដឹងថា ភ្លើងឆេះព្រៃ Shore Fire បានឆាបឆេះដីព្រៃប្រហែល ៨៣០ហិចតា មកទល់នឹងវេលាម៉ោង ៧ ម៉ោងសកលថ្ងៃអង្គារនេះ ។ការបញ្ជាឲ្យជម្លៀសខ្លួនមនុស្សត្រូវបានធ្វើឡើងនៅតាមតំបន់មួយចំនួនក្នុងស្រុក Riverside ក្នុងនោះជម្រក ត្រូវបានបង្កើតឡើង សម្រាប់អ្នកស្រុកជម្លៀសខ្លួន។Cal Fire និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ២៥០នាក់និងរថយន្តពន្លត់អគ្គិភ័យជាង ៤០គ្រឿង ត្រូវបានបញ្ជូនឲ្យទៅពន្លត់ភ្លើងឆេះព្រៃនេះ ៕

លោក Trump៖ បើ​អ៊ីស្រាអែល​ធ្វើ​មិនបាន ទុក​ឲ្យ​ស៊ីរី «ដោះស្រាយ​ជាមួយ​​ក្រុម​ហេសបូឡា»

2026/06/16 08:16:00 pm        3
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅ​ថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បានស្នើទៅអ៊ីស្រាអែលឲ្យ​អនុញ្ញាតឲ្យ​ស៊ីរី «ដោះស្រាយ​ជាមួយ​ក្រុម​ហេសបូឡា» នៅក្នុងប្រទេសលីបង់។អំឡុង​ពេល​ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅប្រទេសបារាំង លោក Trump បាននិយាយថា៖ «បុគ្គល​ដែលកំពុងដឹកនាំប្រទេសស៊ីរី នាពេល​នេះ គឺជាមនុស្សម្នាក់ដែលខ្ញុំបានគាំទ្រ​​។ រូប​គេ​ទទួលខុសត្រូវយ៉ាងខ្លាំង ចំពោះប្រទេសស៊ីរី»។លោកបាន​បន្ត​ថា៖ «រួមជាមួយប្រធានាធិបតី (ទួរគី) លោក (Recep Tayyip) Erdogan និងមេដឹកនាំ​ផ្សេងទៀតមួយចំនួន រូប​គេ (មេដឹកនាំស៊ីរី) កំពុងធ្វើការងារដ៏អស្ចារ្យក្នុងការបង្រួបបង្រួម​គ្នា។ រូប​គេមិនមែនជាក្មេងប្រុសកាយរឹទ្ធិទេ ប៉ុន្តែរូប​គេ​បានធ្វើការងារដ៏អស្ចារ្យក្នុងការបង្រួប​បង្រួម​គ្នា​ ហើយរូប​គេមាន​សមត្ថភាព​​ល្អណាស់»។ដោយរិះគន់វិធានការ​របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ លោក Trump ក៏បាននិយាយផងដែរថា រូប​លោក​បានស្នើឲ្យ​អ៊ីស្រាអែលអនុញ្ញាតឲ្យ​ស៊ីរីតទល់​នឹង​ក្រុម​ហេសបូឡាជំនួសវិញ។ លោកបាននិយាយថា៖ «ខ្ញុំបានស្នើទៅអ៊ីស្រាអែលឲ្យ​អនុញ្ញាតឲ្យ​ស៊ីរីដោះស្រាយ​ជាមួយ​ក្រុម​ហេសបូឡា ព្រោះនិយាយដោយស្មោះត្រង់ជាមួយអ្នកទាំង​អស់គ្នា ខ្ញុំគិតថា ពួកគេនឹងធ្វើការងារបានល្អជាងក្នុងការដោះស្រាយ​ជាមួយ​ក្រុម​នេះ​»។លោក​បាន​បន្ថែម​ដោយ​សង្កត់ធ្ងន់​ថា៖ «ប្រសិនបើ​អ៊ីស្រាអែល​មិនអាច​ធ្វើការងារ​នេះ (ប្រឆាំងនឹង​ក្រុម​ហេសបូឡា) ដោយ​មិនចាំបាច់​​សម្លាប់​អ្នកផ្សេង​នោះទេ​ (លោក Ahmed al-Sharaa) នឹងធ្វើការងារនេះ។ ប្រទេស​ស៊ីរី​នឹងធ្វើការងារនេះ»៕

ចិនសន្យាការការពារនាវា និងនាវិករបស់ខ្លួននៅច្រកសមុទ្រ Hormuz ក្រោយអាមេរិក-អ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រោងបណ្តោះអាសន្ន

2026/06/16 08:15:32 pm        2
ចិននិយាយនៅថ្ងៃអង្គារនេះថា ពួកគេនឹងការពារយ៉ាងពេញលេញសន្តិសុខនាវាគ្រប់គ្រងដោយចិន និងសមាជិកនាវិករបស់ខ្លួននៅច្រកសមុទ្រ Hormuz ស្របពេលដែលទីក្រុងប៉េកាំង ស្វាគមន៍អនុស្សរណៈយោគយល់ដំណាក់កាលដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលរួមបញ្ចូលការផ្តល់ជូនការបើកដែនទឹកឡើងវិញផងដែរ ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រត្រូវបានប្រើប្រាស់សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ ហើយការស្តារសន្តិសុខ និងការឆ្លងកាត់ដោយសេរីតាមច្រកសមុទ្រមួយនេះ បម្រើផលប្រយោជន៍ភាគីទាំងអស់ ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់ជម្លោះ ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើទោះបីជារឿងរ៉ាវលម្អិត នៅពុំបានបញ្ចេញឲ្យដឹងជាសាធារណៈក៏ដោយ ហើយប្រទេសទាំង ២ និយាយថា បទឈប់បាញ់ជាអចិន្រ្តៃយ៍ នៅត្រូវការចរចាទៀត ក្នុងនោះអនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានលើកឡើងថា ពួកគេនៅតែរក្សាការគ្រប់គ្រងជាមួយអូម៉ង់លើច្រកសមុត្រមួយនេះ ខណៈដែលសហរដ្ឋអាមរិកនិយាយថា ច្រកសមុទ្រ Hormuz នឹងត្រូវបើកដោយឥតគិតថ្លៃសម្រាប់រយៈពេល ៦០ថ្ងៃ ហើយពួកគេរំពឹងថា ការផ្តល់ជូននេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ ៕

ការលក់រាយរបស់ចិនធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ ខណៈតម្លៃគេហដ្ឋានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនអំឡុងខែឧសភា

2026/06/16 08:14:56 pm        3
ទិន្នន័យពីមន្ទីរស្ថិតិជាតិ(NBS)បង្ហាញនៅថ្ងៃអង្គារនេះថា ការលក់រាយរបស់ចិន បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ ពោលគឺបានធ្លាក់ចុះចំនួន ០,៦ភាគរយ ក្នុងខែឧសភា ហើយក៏ជាការធ្លាក់ចុះប្រចាំខែលើកដំបូង ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ផងដែរ ។ការវិនិយោគអចលនទ្រព្យបន្តធ្លាក់ចុះ ក្នុងរយៈពេល ៥ខែលើកដំបូង ចំនួន ១៦,២ភាគរយ ធៀបនឹងអំឡុងពេលតែមួយកាលពីឆ្នាំមុន ក្រោយធ្លាក់ចុះចំនួន ១៣,៧ភាគរយ អំឡុងខែមករា-មេសា ។ ការលក់អចលនទ្រព្យ និងសំណង់ថ្មី បានធ្លាក់ចុះយ៉ាងឆាប់រហ័សផងដែរ ។ទិន្នន័យនិវិយោគ ទន់ខ្សោយជាការរំពឹងទុក ។ ចំណែកឯការវិនិយោគទ្រព្យសកម្មថេ បានធ្លាក់ចុះចំនួន ៤,១ភាគរយ ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ ២០២៦ បន្ទាប់ពីការធ្លាក់ចុះចំនួន ១,៦ភាគរយ អំឡុងខែមករា-មេសា ។ ក្រុមសេដ្ឋវិទូ រំពឹងថាមានការធ្លាក់ចុះចំនួន ២ភាគរយ ។លោក Fu Linghui គឺជាអ្នកនាំពាក្យរបស់ NBS និយាយថា ចិននៅមានកន្លែងទំនេរច្រើនសម្រាប់ការវិនិយោគនាពេលអនាគត ក្នុងនោះនគរូបនីយកម្មថ្មី ការស្តារ និងអភិវឌ្ឍន៍ជនបទ ការអភិវឌ្ឍ កម្លាំងផលិតភាពមានគុណភាពថ្មី និងការកែលម្អសេវាសាធារណៈ ទាមទារការគាំទ្រ ៕

ពលរដ្ឋរស់នៅក្រុងគីវរបស់អ៊ុយក្រែននិយាយថា រុស្ស៊ីមិនយល់ថាអ្វីជាវិស័យការទូតនោះទេ

2026/06/16 08:14:26 pm        1
ប្រជាពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងទីក្រុងគីវ និយាយនៅថ្ងៃអង្គារនេះថា ពួកគេសង្ឃឹមថានឹងបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ស្របពេលដែលក្រុមមេដឹកនាំពិភពលោកជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅប្រទេសបារាំង ។អ្នកស្រី Iryna គឺជាពលរដ្ឋអ៊ុយក្រែនវ័យ ៥៥ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងគីវ និយាយថា វាត្រូវការតុល្យភាពអំណាចនៅទីនេះ ពីព្រោះថា រុស្ស៊ីពុំយល់ថា អ្វីគឺជាវិស័យការទូតនោះទេ ឬអ្វីជាការចរចារួមបញ្ចូលនោះទេ ។ជំនួបកំពូលនៅរមណីយដ្ឋាន Evian-les-Bainsរបស់ប្រទេសបារាំង នាថ្ងៃទី ១៥-១៧ មិថុនា នាំឲ្យមានការជួបជុំគ្នារបស់ក្រុមមេដឹកនាំពិភពលោកមកពីបារាំង អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ជាមួយនឹងសហភាពអឺរ៉ុប(EU) ។ក្រុមមន្រ្តីការទូតអឺរ៉ុ មើលឃើញផងដែរថា កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយ ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យអនុម័តសំណើរសហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ដែលបច្ចុប្បន្នលំអៀងទៅខាងទីក្រុងមូស្គូ ។លោក Trump និយាយថា លោកគិតថា លោកប្រធានាធិបតីរុស្ស៊ី Putin និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បើកទូលាយចំពោះការធ្វើរឿងអ្វីមួយ សម្រាប់សង្រ្គាមមួយនេះ ៕

រុស្ស៊ីនិយាយថា ពួកគេដណ្តើមបានអគារ ១២០ខ្នងនៅទីក្រុង Konstantynivka របស់អ៊ុយក្រែន

2026/06/16 08:14:01 pm        3
រូបភាពវីដេអូឃ្លីបបញ្ចេញដោយក្រសួងការពារជាតុរុស្ស៊ីនៅថ្ងៃអង្គារនេះ ឃើញអគារខូចខាតនៅក្នុងទីក្រុង Konstantynivka ស្ថិតក្នុងតំបន់ Donetsk របស់អ៊ុយក្រែន ខណៈទាហានគ្រវីទង់ជាតិរុស្ស៊ីនៅក្នុងចំណោមគំនរបាក់បែកអគារ ។ក្រសួងនិយាយថា កងកម្លាំងរុស្ស៊ី ដណ្តើមគ្រប់គ្រងបានអគារ ១២០ខ្នងនៅក្នុងទីក្រុងមួយនេះ ។កាលពីសប្តាហ៍មុន គណនីមួយនៅលើបណ្តាញព័ត៌មានសង្គមអ៊ុយក្រែន បានរៀបរាប់ពីស្ថានភាពដ៏លំបាកសម្រាប់កងកម្លាំងក្រុងគីវ នៅជុំវិញទីក្រុង Kostiantynivka ជាទីដែលពួកគេបានទប់ទល់ជាមួយការវាយប្រហាររបស់រុស្ស៊ីអស់រយៈពេលជាយូរមកហើយ ។កងកម្លាំងរុស្ស៊ី បានព្យាយាមរុលចូលយឺតៗ ដើម្បីដណ្តើមតំបន់ភាគខាងកើត Donetsk និងគ្រប់គ្រងតំបន់ទាំងមូលដែលជាគោលដៅសំខាន់របស់វិមានក្រឹមឡាំង នៅក្នុងប្រតិបត្តិការសឹកពិសេសរបស់ពួកគេ ៕

ប្រធានាធិបតីបេឡារុស៖ ភាគីទាំង ២ ត្រូវតែសម្របសម្រួលគ្នា ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

2026/06/16 08:07:41 pm        25
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ដែលស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅក្នុងបទសម្ភាសន៍ថា រុស្ស៊ី និងអ៊ុយក្រែន ត្រូវតែសម្របសម្រួលគ្នា ដើម្បីបញ្ចប់សង្រ្គាមដែលបានញាំញីអស់រយៈពេលជាង ៤ឆ្នាំមកហើយ ដោយគ្មានសញ្ញានៃការបញ្ចប់ ។លោក Lukashenko និយាយប្រាប់ទូរទស្សន៍ Al Arabiya ថា ច្បាស់ណាស់ថា ជ័យជំនះក្នុងសមរភូមិប្រយុទ្ធពុំប្រាកដនិយមនោះទេ សម្រាប់ភាគីទាំង ២ នៅក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បើទោះបីជាលោកនិយាយថា កងកម្លាំងរុស្ស៊ីនៅតែបន្តរុលចូលក៏ដោយ ។លោកថា ថ្ងៃនេះ ពួកយើងត្រូវការប្រើប្រាស់ជំហានណាមួយ ដើម្បីឈានដល់កិច្ចព្រមព្រោងដោយសន្តិវិធី តាមរយៈការសម្របសម្រួលគ្នា សម្រាប់រយៈពេលវែង ។លោក Lukashenkoនិយាយទៀតថា បើសិនជាពួកគេដឹងទាំងសងខាងថា អ្នកមិនអាចបន្តទៅមុខបានទៀតទេ ពីព្រោះវាមានតែការកើនឡើងភាពតានតឹងប៉ុណ្ណោះ ហើយសូម្បីតែស្ថានភាពក៏នឹងកាន់តែអាក្រក់ជាងនេះដែរ បើសិនជាអាចរម្ងាប់ចិត្តអ្នកប្រយុទ្ធ និងក្រុមអ្នកគាំទ្ររបស់ពួកគេ វាមានន័យថា ការសម្របសម្រួលគ្នា នឹងអាចឈានដល់ ។សូមបញ្ជាក់ថា បេឡារុស បានអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនសម្រាប់ការវាយលុកពេញបន្ទុកលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ហើយពួកគេថែមទាំងបានអនុញ្ញាតឲ្យទីក្រុងមូស្គូ បញ្ជូនអាវុធនុយក្លេអ៊ែររបស់ពួកគេ មកកាន់ទឹកដីរបស់ខ្លួនទៀតផង ៕

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច

2026/06/16 08:07:12 pm        13
​អ្នកនាំពាក្យរដ្ឋាភិបាល នៅ​ថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នា​ពាក់កណ្តាលខែកក្កដា ដោយមានគោលបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក ដែល​ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិនិយោគ។អ្នកនាំពាក្យ លោក​ Haider al-Aboudi បានពិពណ៌នាអំពីដំណើរទស្សនកិច្ចនេះថា ជាកិច្ចខិតខំប្រឹងប្រែងមួយ «ដើម្បីបង្កើនភាពជាដៃគូអ៊ីរ៉ាក់-សហរដ្ឋអាមេរិក ដោយផ្អែកលើការ​ផ្ដល់​ផលប្រយោជន៍ឲ្យ​គ្នា​ទៅវិញទៅមក»។ លោក al-Aboudi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា៖ «រដ្ឋាភិបាលមានគោលបំណងពង្រីកទំហំ​​នៃ​ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុនសកល និងធ្វើ​ឲ្យ​បរិយាកាសមាន​ភាព​ងាយស្រួលដល់​វិនិយោគ ដែលរួមចំណែកដល់អត្ថប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ចអ៊ីរ៉ាក់ ខណៈពេលដែលពង្រឹងស្ថិរភាពផ្ទៃក្នុង»។ចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភា លោក al-Zaidi បានបង្ហាញសញ្ញាថា ការកសាងសេដ្ឋកិច្ចអ៊ីរ៉ាក់ឡើងវិញ ការទាក់ទាញការវិនិយោគបរទេស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នឹងក្លាយជាចំណុចសំខាន់​នៃរបៀបវារៈរបស់រដ្ឋបាលលោក។លោក al-Zaidi ត្រូវ​ជួប​ប្រទះ​នឹងបញ្ហាប្រឈមធំ​ៗ រួមទាំងតម្រូវការក្នុងការទប់ស្កាត់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដោះស្រាយអំពើពុករលួយដែលចាក់​ឫស និងធ្វើឲ្យ​មានតុល្យភាព ក្នុង​ទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់។​ទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលការប្រកាសពីដំណើរនេះ ត្រូវ​បាន​ធ្វើឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ត្រូវបានគេរំពឹងថា នឹងសាកល្បងសមត្ថភាពរបស់លោក al-Zaidi ក្នុងការគ្រប់គ្រងស្ថានភាពការទូតដ៏ស្មុគស្មាញ៕

មនុស្សយ៉ាងតិចម្នាក់ស្លាប់ និង ៤នាក់រងរបួស ក្រោយ​រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ នៅខេត្ត Qinghai របស់​ចិន

2026/06/16 08:06:45 pm        17
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានកើយមាន​នៅ​ខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន នៅ​ថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាល​ឲ្យ​មនុស្សយ៉ាង​ហោចណស់​ម្នាក់ស្លាប់​ និង ៤នាក់ផ្សេងទៀតរង​របួស​។ នេះបើយោងតាមការ​ចុះផ្សាយ​របស់​បណ្ដាញសារព័ត៌មាន ដោយ​ដកស្រង់​សម្ដី​ពី​អាជ្ញាធរ​សង្គ្រោះបន្ទាន់។មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានឲ្យ​ដឹង​ថា រញ្ជួយដីនេះបានកើត​មាន​នៅ​តំបន់រយៈកម្ពស់ខ្ពស់មួយកន្លែង ក្នុងតំបន់​ Haixi នៅ​ខេត្ត Qinghai ដោយ​មានជម្រៅ ១០គីឡូម៉ែត្រ នៅម៉ោង ៥:០៦ល្ងាច ម៉ោងនៅទីក្រុងប៉េកាំង នាថ្ងៃទី១៦ ខែមិថុនានេះ​។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យ​ដឹង​ថា កម្មករទាំងអស់ នៅអណ្តូងរ៉ែធ្យូងថ្ម នៅជិតចំណុចកណ្តាលនៃ​ការរញ្ជួយ​នេះ ត្រូវបានជម្លៀសចេញ ហើយអាជ្ញាធរនៅតែកំពុងវាយតម្លៃពីអ្នកស្លាប់ និងរបួស ព្រម​ទាំង​ការខូចខាតទ្រព្យសម្បត្តិ​។នៅ​មុននេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា ក្រុមជួយសង្គ្រោះ កំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកមនុស្សដែលជាប់ក្នុង​ហេតុការណ៍​នេះ និងកំពុងវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយបន្ទាប់បន្សំ។រដ្ឋបាលរញ្ជួយដីរបស់ប្រទេសចិន បានធ្វើឲ្យ​ការឆ្លើយតបបន្ទាន់ សម្រាប់រញ្ជួយដីនេះ ដែលត្រូវបានបន្តដោយរលក​រញ្ជួយជាច្រើន ក្នុង​នោះ​រួមទាំងការរញ្ជួយដ៏​តូច​កម្រិត​ ៤,៩រ៉ិចទ័រផង​ដែរ​៕

លោក Trump៖ លោក Netanyahu ត្រូវតែ «ទទួលខុសត្រូវបន្ថែមទៀត» លើ​ប្រទេសលីបង់

2026/06/16 08:06:22 pm        24
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវតែ «ទទួលខុសត្រូវបន្ថែមទៀត» លើប្រទេសលីបង់ ខណៈពេលដែលរិះគន់ទំហំនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុម​ហេសបូ​ឡារបស់លីបង់។អំឡុង​ពេល​ថ្លែងទៅកាន់អ្នកសារ​ព័ត៌មាន នៅប្រទេសបារាំង លោក Trump បាននិយាយថា៖ «ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយ Bibi (លោក Netanyahu) ប៉ុន្តែឥឡូវនេះ Bibi ត្រូវតែទទួលខុសត្រូវបន្ថែមទៀត ទាក់ទងនឹងប្រទេសលីបង់»។នៅប្រទេសបារាំង ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំនៃ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូរលាស់​ទាំង២ (G7) លោកបានបញ្ជាក់​ថា៖ «ខ្ញុំចង់និយាយថា ក្នុងចំណោមប្រទេសទាំងអស់ ប្រទេស​លីបង់​ត្រូវបានគេប្រព្រឹត្តដាក់​អាក្រក់បំផុត ហើយប្រទេស​នេះ​មិនអាចការពារខ្លួនឯងបានទេ ហើយពួកគេមានក្រុម​ហេសបូឡាដែលជាបញ្ហាសម្រាប់ពួកគេ ដូច្នេះ ខ្ញុំមិនសប្បាយចិត្តនឹងរបៀបដែលអ៊ីស្រាអែល បានដោះស្រាយដោយ​ខ្លួនឯង ជាមួយប្រទេសលីបង់ និងជាមួយក្រុម​ហេសបូឡា​ទេ»។ជាមួយ​គ្នា​នេះ លោក Trump ក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែលផងដែរ ដោយនិយាយថា «បើគ្មានសហរដ្ឋអាមេរិកទេ នឹងគ្មានអ៊ីស្រាអែលឡើយ​» ដោយបាន​អះអាង​បន្ថែមថា៖ «អ៊ីស្រាអែល នឹងត្រូវបានបំផ្លាញ​ជាយូរមកហើយ ប្រសិនបើខ្ញុំមិនបានចូលរួម។ បើគ្មានខ្ញុំទេ នោះនឹងគ្មានអ៊ីស្រាអែលទេ ពីព្រោះគ្មានប្រធានាធិបតីណាម្នាក់មានឆន្ទៈធ្វើអ្វីដែលខ្ញុំបានធ្វើ»។ដោយសំដៅទៅលើផលប៉ះពាល់ លើជនស៊ីវិល ដោយសារ​ការវាយប្រហាររបស់អ៊ីស្រាអែល នៅ​លីបង់ លោកបានសង្កត់ធ្ងន់​ថា៖ «អ្នកមិនចាំបាច់វាយកម្ទេចអគារលំនៅឋាន រាល់ពេលដែលអ្នកកំពុងស្វែងរកនរណាម្នាក់ទេ ព្រោះមានមនុស្សច្រើននៅក្នុងអគាលំនៅឋាន​ទាំងនោះ ហើយមិនមែនពួកគេ​ទាំងអស់សុទ្ធតែជាសមាជិក​របស់​ក្រុម​ហេសបូឡាឡើយ​»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM