គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

កម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា

2026/07/18 09:07:26 pm        134
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស (ASTI) ដំណាក់កាលទី១ និងពិភាក្សាបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងដំណាក់កាលទី ២ ខណៈដំណាក់កាលទី ១ នឹងបញ្ចប់នៅចុងឆ្នាំនេះ។នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គ្រីស្ទាន ឌីស្លឺ តំណាងអង្គការ GIZ និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃគម្រោង ASTI ដំណាក់កាលទី១។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីស ទីភ្នាក់ងារ SDC អង្គការ GIZ និងដៃគូទាំងអស់ ដែលបានគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា ស្វ៊ីសជាដៃគូអភិវឌ្ឍន៍ដ៏គួរឱ្យទុកចិត្ត ហើយជំនាញបច្ចេកទេស និងការប្តេជ្ញាចិត្តរបស់ស្វ៊ីសបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាសម្រាប់បំពេញតម្រូវការទីផ្សារដែលកំពុងវិវត្ត។ឯកឧត្ដមបានសរសើរចំពោះជោគជ័យនៃគម្រោង ASTI ដំណាក់កាលទី១ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែទម្រង់ប្រព័ន្ធ TVET នៅកម្ពុជា តាមរយៈការរៀបចំគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីការសិក្សាផ្អែកលើការងារ ការរៀបចំកញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តង់ដា ការពង្រឹងការបណ្តុះបណ្តាល និងការវាយតម្លៃផ្អែកលើសមត្ថភាព ព្រមទាំង ការកសាងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងគ្រឹះស្ថាន TVET។ ជាលទ្ធផល សិក្ខាកាមចំនួន ៤២៧នាក់បានបញ្ចប់កម្មវិធី ការសិក្សាផ្អែកលើការងារ (WBL) ហើយពួកគាត់ទទួលបានការងារធ្វើ ១០០% ក្រោយបញ្ចប់ការសិក្សា ដែលក្នុងនោះ៨០% ជាស្ត្រី ដែលបង្ហាញពីការអភិវឌ្ឍជំនាញប្រកបដោយបរិយាបន្ន និងសមធម៌។ សមិទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា WBL នៅតែជាយុទ្ធសាស្ត្រអាទិភាព ដើម្បីជួយពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ព្រមទាំងបង្កើនលទ្ធភាពការងាររបស់យុវជន និងផលិតភាពសហគ្រាស។ឯកឧត្តម ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយក្រសួងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទៅតាមតម្រូវការទីផ្សារការងារ។ ក្រសួងបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តការដាក់បញ្ចូល WBL ជាផ្នែកសំខាន់នៃប្រព័ន្ធ TVET ជាតិ ពង្រីកភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍជំនាញ និងពង្រឹងស្តង់ដាសមត្ថភាព កម្មវិធីសិក្សា និងការធានាគុណភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្ត MoU ក្នុងការអនុវត្តគម្រោង ASTI ផងដែរ។ដើម្បីធានាចីរភាពរយៈពេលវែងនៃគម្រោង ក្រសួងគាំទ្រការបង្កើតយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ WBL ពង្រឹងកិច្ចសហការជាមួយមូលនិធិអភិវឌ្ឍជំនាញ និងស្វែងរកយន្តការរួមហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាល សហគ្រាស និងដៃគូអភិវឌ្ឍន៍ជាដើម។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសទាំងពីរបញ្ចប់កិច្ចពិភាក្សាឱ្យបានទាន់ពេលវេលា ដើម្បីធានាការផ្លាស់ប្តូរពីដំណាក់កាលទី១ ទៅដំណាក់កាលទី ២ដោយរលូន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា គម្រោងដំណាក់ទី ២នឹងទទួលបានជោគជ័យដូចដំណាក់កាលទី ១ផងដែរ ដើម្បីធានាថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់យុវជន កម្មករនិយោជិត និងសហគ្រាសក្នុងការបង្កើនផលិតភាពបន្ថែមទៀត។ជាការឆ្លើយតបលោក គ្រីស្ទាន ឌីស្លឺ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក៏ដូចជាបានបង្ហាញការប្តេជ្ញាចិត្ត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងក្នុងការបន្ត MoU។ លោកបានលើកឡើងថា លទ្ធផលដំណាក់កាលទី ១ ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សិក្ខាកាមចំនួន ៤២៧ នាក់ បានបញ្ចប់ការបណ្តុះបណ្តាលនៅកន្លែងការងារ និងទទួលបានវិញ្ញាបនបត្រ ដែលជាមូលដ្ឋានដ៏សំខាន់ និងជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការពង្រីកគម្រោងបន្តទៀត។ សម្រាប់ដំណាក់កាលបន្ទាប់ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ជាពិសេសការស្វែងរកយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ការបណ្តុះបណ្តាលក្រៅកន្លែងការងារ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារទាំងអស់ដែលបានគាំទ្រ និងសហការយ៉ាងល្អនាពេលកន្លងមក ហើយលោកពិតជារីករាយដែលបានឃើញលទ្ធផល និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា៕

កម្ពុជា​បាន​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​អន្តរជាតិ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង

2026/07/18 09:04:17 pm        514
ភ្នំពេញ៖ ប្រទេសកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តលំដាប់អន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗចំនួន ១៣ឱ្យមកបោះទុនវិនិយោគរួមគ្នារហូតដល់ប្រមាណ ១៧០ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។ ការហូរចូលនៃទុនវិនិយោគដ៏សម្បើមនេះ មិនត្រឹមតែបង្ហាញពីជំនឿចិត្តខ្ពស់របស់វិនិយោគិនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរុញច្រានឧស្សាហកម្មធុនធ្ងន់ និងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុន​ក្នុងស្រុកកើនដល់ចំនួន ១៣ហើយ មកបង្កើតរោងចក្រ​ផ្គុំនិងដំឡើងរថយន្ត។ ការកើនឡើងនៃរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា ជាសញ្ញាមួយបង្ហាញថា ប្រទេសកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។ក្នុងចំណោមនោះ រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ១១ កំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម​ ដែលបានផលិតរថយន្តបានចំនួន​ ៦ ៧៥១គ្រឿង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦នេះ ហើយគិតមកដល់ពេលនេះ មានរថយន្តចំនួន ៣៥ ៩០០ គ្រឿងហើយ កំពុងចរាចរណ៍នៅលើទីផ្សារក្នុងស្រុក។ នេះបើតាម ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ឯកឧត្តម បន្តថា រោងចក្រផ្គុំ និងដំឡើងរថយន្តទាំងអស់នោះ មានទុនវិនិយោគសរុបប្រមាណ ១៦៩លាន​ដុល្លារអាមេរិក​ និងបង្កើតការងារចំនួន ១ ៣៦៥កន្លែងដល់ពលរដ្ឋមូលដ្ឋាន។ ការកើនឡើងជាបន្តបន្ទាប់ នៃ​រោងចក្រ​ផ្គុំនិងដំឡើងរថយន្ត ​គឺបញ្ជាក់ឱ្យឃើញពីការរីកចម្រើន​យ៉ាងឆាប់រហ័សលើឧស្សាហកម្មរថយន្តនៅកម្ពុជា។កម្ពុជា​បាន​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​អន្តរជាតិ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ជាច្រើន ​រួម​មាន៖ រថយន្ត Ford ដែលវិនិយោគដោយក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ រថយន្ត Hyundai វិនិយោគដោយក្រុមហ៊ុន Camko Motor Company ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន Toyota Cambodia ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រថយន្ត GTV Motor ជាក្រុមហ៊ុនដំឡើងរថយន្តផ្ទាល់ខ្លួនដែលមានទីតាំងនៅក្នុងខេត្តកណ្តាល។ ក្រុមហ៊ុន​ផ្សេងៗទៀត ដូចជា រោងចក្ររថយន្ត GAC និង Chevrolet ស្ថិតក្នុងនៅខេត្តកំពង់ឆ្នាំង និង​រោងចក្រដំឡើងរថយន្តអគ្គិសនី (BYD)មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ៕អត្ថបទ៖ ធូ វិរៈ 

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងដាក់ឱ្យប្រើប្រាសយន្តហោះ C909 ​ ចាប់ពីចុងឆ្នាំ២០២៦ នេះតទៅ

2026/07/18 08:59:53 pm        164
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6)នឹងដាក់ឱ្យប្រើប្រាសអាកាសយាន C909 ដែលផលិតដោយប្រទេសចិន​ចំនួន១០គ្រឿង ក្នុងរង្វង់រយៈពេល៥ឆ្នាំ ចាប់ពីចុងឆ្នាំ២០២៦ នេះតទៅ។ នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានជ្រើសរើស និងដាក់ឱ្យប្រើប្រាស់អាកាសយាន C909 សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក ហឺ ដុងហ្វេង (He Dongfeng) ប្រធានក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល រវាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC និង កិច្ចព្រមព្រៀងទិញអាកាសយាន C909 រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (K6) និង ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់ វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ នឹងជំរុញការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងការអភិវឌ្ឍន៍ស្តង់ដាអាកាសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ភាពវៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងនេះ បានបង្ហាញជំហានថ្មីមួយ ទៀតក្នុងការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្នុងវិស័យអាកាសចរណ៍ស៊ីវិល។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា, ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍសមត្ថភាពថែទាំអាកាសយាន, និងការគាំទ្រផ្នែកបច្ចេកទេស។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា (K6) ក្នុងការពង្រីកប្រតិបត្តិការ, បង្កើនការតភ្ជាប់ផ្លូវអាកាស, និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់៕អត្ថបទ៖ ធូ វិរៈ 

មនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពង់ឆ្នាំង

2026/07/18 08:52:24 pm        119
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង មានកិតិ្តយសយ៉ាងក្រៃលែង ដែលបានមកពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ។ កម្មវិធីនេះធ្វើឡើងដោយមានការឧបត្ថម្ភជាច្រើនពីមូលនិធិ Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ជាពិសេសគណៈអភិបាលខេត្ត បានជួយជ្រោមជ្រែង ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមនី្ទរពេទ្យខេត្តកំពង់ឆ្នាំង ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋឧស្សាហ៍មកពិនិត្យសុខភាពភ្នែក នៅក្នុងមនី្ទរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ព្រោះថាការពិនិត្យសុខភាពភ្នែកជាប្រចាំ ជួយការពារ និងព្យាបាលជំងឺទូទៅដូចជា ភ្នែកឡើងបាយ ជំងឺបាតភ្នែក ឬបញ្ហាគំហើញ មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ នាយកមនី្ទរពេទ្យព្រះអង្គឌួង និងថ្នាក់ដឹកនាំ មន្រី្តរាជការ បានឧបត្ថម្ភម៉ាស៊ីនអេកូសាស្រ្ត ចំនួន០១គ្រឿង ដល់មនី្ទរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំមនី្ទរសុខាភិបាលខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង សូមសម្តែងការគោរពស្វាគមន៍ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងក្រុមការងារគ្រូពេទ្យទាំងអស់ ដែលបានលៈបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយពិនិត្យ ព្យាបាលភ្នែក ជូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាថ្ងៃនេះ។ ហើយការរៀបចំកម្មវិធីពិនិត្យ ព្យាបាលភ្នែកនេះឡើង ក៏ដើម្បីនាំយកពន្លឺ និងស្នាមញញឹមជូនបងប្អូនប្រជាពលរដ្ឋឡើងវិញផងដែរ។ ទន្ទឹមគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងខេត្តកំពង់ឆ្នាំង អញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ ព្រោះគុណភាពសេវាកម្រិតខ្ពស់ពីមន្ទីរពេទ្យព្រះអង្គឌួង បាននាំមកនូវពន្លឺសារជាថ្មី និងស្នាមញញឹមជូនដល់សហគមន៍ទាំងមូល។លោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia ពិតជាមានកី្តរំភើបរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាថែទាំសុខភាពច្រើនសន្ធឹកសន្ធាប់នាព្រឹកនេះ។ ហើយកែវភ្នែកយើងពិតជាមានសារសំខាន់ខ្លាំងណាស់។ ដូច្នេះលោកយាយ លោកតា អ៊ុ ពូ មីង បងប្អូន មេត្តាមកពិនិត្យភ្នែកជាមួយគ្នាគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ពិព្រោះការពិនិត្យភ្នែកឲ្យទៀងទាត់ ធ្វើឲ្យយើងកាត់បន្ថយនូវការពិការភ្នែកដែលអាចជៀសវាងបាន។ នៅក្នុងប្រទេសកម្ពុជា តាមការសិក្សានាពេលកន្លងមក ឃើញថាក្នុងចំណោមអ្នកពិការភ្នែក១០០នាក់ គឺបើសិនជាពួកគាត់បានមកជួបពិគ្រោះ ពិនិត្យ ព្យាបាលជាមួយគ្រូពេទ្យជំនាញ គឺជៀសវាងបានរហូតដល់៩២នាក់ទៅហើយ។ ដូច្នេះលោកយាយ លោកតា អ៊ុ ពូ មីង បងប្អូន អញ្ជើញមកជួបគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ ប្រាកដណាស់និងជៀសវាងភាពពិការភ្នែកបាន៕ អត្ថបទ: រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធ ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ

2026/07/18 08:47:18 pm        102
នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្ស ស្រុកសាមគ្គីមុនីជ័យ ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ រួមទាំងគណៈកម្មាធិការបក្សស្រុក, គណៈកម្មាធិការបក្សឃុំទាំង១០, គណៈកម្មាធិការសាខាបក្សភូមិទាំង១៦០ និងក្រុមការងារសរុបប្រមាណ ៩១៤អង្គ/នាក់។ជាកិច្ចចាប់ផ្តើម លោក មួង ធី ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី និងបានអានរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការសាងសង់ សំណង់ដ៏ថ្មីស្រឡាង ដែលសមិទ្ធផលទីស្នាក់ការថ្មីនេះ នឹងរួមចំណែកសម្រួលដល់ការបំពេញការងាររបស់សមាជិក សមាជិកានៃគណបក្សប្រជាជនស្រុកសាមគ្គីមុន្នីជ័យ។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការជ្រោមជ្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សដ៏រឹងមាំ និងថ្មីស្រឡាងនេះឡើង ដើម្បីបម្រើឱ្យបុព្វហេតុគណបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី​ អញ្ជើញប្រគល់វិញ្ញាបនបត្រជូនមន្រ្តីជាន់ខ្ពស់ជាង១០០នាក់​​បញ្ចប់វគ្គបណ្តុះ​​​​​​​​​​​​​​​បណ្តាល

2026/07/18 08:42:16 pm        143
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីបិទ និង ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ ដល់មន្រ្តីជាន់ខ្ពស់ចំនួន ១៧៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋម​​ន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះ រៀបចំនៅសា​​លាភូមិរដ្ឋបាល រាជធានីភ្នំពេញ។នៅក្នុងពិធីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ជា​​ការផ្ដល់ចំណេះដឹង អភិវឌ្ឍន៍ ជំនាញ លើការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រង ការផ្លាស់ប្ដូររបស់អង្គភាព ព្រមទាំងការរៀបចំបរិយាកាសការងារ ប្រកបដោយកិច្ចសហការល្អ ផលិតភាព ខ្ពស់ និងការទទួលខុសត្រូវ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីនេះ មានគោលដៅឱ្យថ្នាក់ដឹកនាំ នៅតាមក្រសួងស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើបច្ចុប្បន្នភាពចំណេះដឹង ពង្រឹងចំណេះធ្វើ និងបង្កើនទំនុកចិត្ត ក្នុងការដឹកនាំអង្គភាព ដោះស្រាយបញ្ហាប្រឈម និងអនុវត្តការងារកែទ​​​ម្រង់ ​​ឱ្យទទួលបាន នូវលទ្ធផលកាន់តែប្រសើរ។វគ្គបណ្តុះបណ្តាលជំនាន់ទី៨ មានសិក្ខាកាមចូលរួមសរុប ១​​៧៩នាក់ ក្នុងនោះមាន ១៧៤នាក់ បា​​​ន​បញ្ចប់ការសិក្សាដោយជាប់ជាស្ថាពរ ស្មើនឹង ៩៧,២០ភាគរយ។ សិក្ខាកាមទាំងនេះ មកពីក្រសួងស្ថាប័ន​​ អ​​ង្គភាពថ្នាក់ជាតិចំនួន ៣២ ការដ្ឋានកែទម្រង់គន្លឹះទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២០ រាជធា​​នី​​​​​-​​​​​ខេ​​ត្ត។គួរបញ្ជាក់ដែរថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» មានគោលបំណងរួ​​​​​​​ម​​​​​​ចំណែកដល់ការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤-២០២៨ នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល​​សាធារណៈ ឱ្យមានប្រសិទ្ធភាព តាមរយៈការអភិវឌ្ឍសមត្ថ ភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស​​​ម្រា​​ប់មន្រ្តី​រាជការ ក្នុងមុខតំណែងដឹកនាំ និងគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំប្រកបដោយនវានុវត្តន៍ និងការគ្រប់គ្រងអង្គភាពមានភាពបត់បែនឆ្លើយតប នឹងបរិបទសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ស្របតាមការតម្រង់ទិស នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមកា​​រ​​ដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អត្ថបទ៖ទូច សោភ័ណ​ រូបភាព៖ឯកឧត្តម ហ៊ុន ម៉ានី

សហគមន៍ចូលរួមដាំស្មៅយក្សអាចរកចំណូលនិងជួយការពារបរិស្ថាន

2026/07/18 08:37:01 pm        119
ក្រសួងបរិស្ថានកំពុងរៀបចំដាំស្មៅយក្ស ដែលគេស្គាល់ផងដែរថា Giant King Grass ឬ Napier Grass នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅក្នុងពិធីផ្សព្វផ្សាយជំរុញភាពស្អាត និងភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិភ្នំទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថានបានសិក្សាទីតាំងរួចហើយ និងបានសម្រេចការរៀបចំដាំស្មៅយក្ស នៅពេលខាងមុខក្នុងឆ្នាំ២០២៦ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ឯកឧត្តម បានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិ ឬសហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងការស្តារគម្របព្រៃឈើ។ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញសហគមន៍តំបន់ការពារធម្មជាតិជាច្រើន ឱ្យមានការអភិវឌ្ឍគោលដៅលម្ហែ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើតប្រាក់ចំណូលបន្ថែម។ លើសពីនេះ ការបង្កើតមុខរបរថ្មីៗ និងការគាំទ្រផ្នែកជីវភាព ជួយកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន លើការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វខុសច្បាប់។ គម្រោងដាំស្មៅយក្សជាមួយសហគមន៍នៅពេលនេះ ឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ចូលរួម អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការការពារសម្បត្តិ បេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដូចជាព្រៃឈើ សត្វព្រៃ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនចំណូលជីវភាពរបស់សហគមន៍។ ការណ៍នេះជួយឱ្យប្រជាពលរដ្ឋ តាមសហគមន៍មានអុសប្រើប្រាស់ សម្រាប់ចម្អិនអាហារ ដោយមិនចាំបាច់ចូលព្រៃកាប់ឈើធម្មជាតិទៀតឡើយ។ វាជួយបង្កើនគម្របបៃតងយ៉ាងរហ័ស ព្រមទាំងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកឧស្ម័នកាបូនិច (CO₂) ពីបរិយាកាស។ ការដាំស្មៅយក្សត្រូវបានអ្នកជំនាញ លើកឡើងថា វាបង្កើតបានប្រព័ន្ធឫសដ៏រឹងមាំជួយការពារការហូរច្រោះដី រក្សាសំណើម និងបង្កើនគុណភាពដីនៅតំបន់ជុំវិញ។ ក្រៅពីប្រើក្នុងសហគមន៍ ស្មៅយក្សក៏អាចផ្គត់ផ្គង់ ជាថាមពលជីវម៉ាសសម្រាប់រោងចក្រ និងវិស័យឧស្សាហកម្ម ដែលជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។សូមបញ្ជាក់ថា ការដាំស្មៅយក្សមានសមត្ថភាពអនុវត្តនៃការប្រើប្រាស់ស្មៅសម្រាប់ផលិតធ្យូងជីវៈដែលកំពុងត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ដោយសារតែអត្ថប្រយោជន៍ និងការប្រើប្រាស់ជាច្រើនរបស់វា។គឺជាដំណាំថាមពលដែលលូតលាស់លឿន អាចមានកម្ពស់លើសពី ៤ ម៉ែត្រ និងអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ១៩៥ ថ្ងៃ។ វាអាចដាំបាននៅតំបន់ត្រូពិច ដូចជានៅប្រទេសកម្ពុជា។ ទិន្នផលរបស់ Giant King Grass ក្នុងរដូវដាំដុះរយៈពេល ១២ ខែ (១ឆ្នាំ) អាចសម្រេចបានប្រហែល ៣៧៥–៤០០ តោនក្នុងមួយហិកតា ជាស្មៅស្រស់ ដែលមានសំណើមប្រហែល ៧០%។ ទិន្នផលជាម៉ាសស្ងួតអាចបានប្រហែល ១០០ តោនក្នុងមួយហិកតា។ ហើយចំណូលការដាំ ត្រូវបានសិក្សាឱ្យឃើញថា ក្នុង១ ហិចតា ក្នុង១ឆ្នាំអ្នកដាំស្មៅយក្ស អាចរកចំណូលបានប្រមាណ២០លានរៀល (5000 ដុល្លារ)។

សម្ដេចធិបតី ចែករំលែកអត្ថបទថ្មីមួយរបស់ហ្វេសប៊ុកឈ្មោះ មេទ័ព លីពូ សរសេរបែបសាបៗ អំពីសាច់រឿង «បណ្ឌិតចេះគ្រប់រឿង»

2026/07/18 08:11:59 pm        207
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចែករំលែកអត្ថបទបែបកំប្លែងមួយ របស់ហ្វេសប៊ុកឈ្មោះ មេទ័ព លីពូ សរសេរបែបសាបៗ អំពីសាច់រឿង «បណ្ឌិតចេះគ្រប់រឿង»។សម្ដេចធិបតីបានសរសេរថា ថ្ងៃនេះសម្ដេចទើបបានអានអត្ថបទថ្មីមួយរបស់គណនីឈ្មោះ មេទ័ព លីពូ ដែលអត្ថជាច្រើនរបស់គាត់សរសេរបានល្អ បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង។ ខ្ញុំសូមយកមកផុសបន្ត អត្ថបទបែបកំប្លែងថ្មីមួយនេះអំពី បណ្ឌិតចេះគ្រប់រឿង ជូនបងប្អូនអានកំសាន្តដូចខាងក្រោម។អង្គុយស្តាប់បណ្ឌិតម្នាក់ឡើងវិភាគ ក៏នឹកឃើញដល់រឿង « បណ្ឌិត និងអ្នកចែវទូក » នៅស្រុកចិន ពេលជិះទូកឆ្លងទន្លេ ក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុខៗ ក៏ចាប់ផ្តើមសួរ សំនួរជាច្រើនទៅកាន់អ្នកចែវទូក ដោយសារគាត់គ្មានចំណេះដឹង គ្មានបទពិសោធន៍ គ្មានទាំងឱកាសសិក្សា បានត្រឹមប្រើកម្លាំងរកស៊ីចែវទូកចិញ្ចឹមជីវិត ម៉េចនិងអាចឆ្លើយសំនួរ ជ្រៅៗរបស់ណ្ឌិតបាន។ក្រុមបណ្ឌិតក៏និយាយថា អ្នកចែវទូកឯង អត់បានសិក្សា ជីវិតបរាជ័យ ៥០% អត់ដែលធ្វើការងារ អត់បទពិសោធន៍ បរាជ័យ ២៥% បើពឹងលើមុខរបរចែវទូកនេះ ឱកាសជោគជ័យក្នុងជីវិតមានតែ ២៥% ប៉ុណ្ណោះ ។ អ្នកចែវទូកទោះបី គេនិយាយដៀមដាម វិភាគពីជីវិតគាត់យ៉ាងណាក៏គាត់មិនមាត់បានត្រឹមញញឹម ហើយប្រឹងចែវទូកទៅមុខធម្មតា រហូតដល់កណ្តាលទន្លេ គាត់ក៏បង្អន់ទូក ហើយស្រែកសួរ ក្រុមបណ្ឌិត ថា « មើលលោកបណ្ឌិត ខ្ញុំសុំសួរមួយសំនួរបានទេ ? » បណ្ឌិតក៏ឆ្លើញវិញ សួរមកសំនួរអ្វីក៏ខ្ញុំឆ្លើយបានដែរ ... អ្នកចែវទូកក៏សួរទៀតថា « លោកបណ្ឌិតចេះហែលទឹកឬអត់ ? » បណ្ឌិតក៏តបថា មនុស្សរស់នៅដីគោករៀនសូត្ររហូត មិនចេះហែលទឹកទេ ។ អ្នកចែវទូកក៏ ស្រែកប្រាប់វិញថា « រៀនដល់បណ្ឌិតចេះដឹងប៉ុណ្ណឹងដែរ តែភ្លើមិនព្រមរៀនហែលទឹក មេឃខ្មៅព្យុះមកហើយ បើលោកបណ្ឌិតមិនចេះហែលទឹកទេ ឱកាសជោគជ័យរបស់លោកស្មើរ ០ » និយាយរួចអ្នកចែវទូកក៏លោតទឹកហែលទៅរកច្រាំង ឯបណ្ឌិត ក៏ត្រូវព្យុះបក់ទៅបាត់ងាប់អស់ទៅ ។ ពាក្យខ្មែរយើងនិយាយថា « សេដ្ឋីនៅខ្វះអំបែង បណ្ឌិតនៅមានពេលល្ងង់ » មិនមែនគ្រប់បណ្ឌិត និយាយមកសុទ្ធតែត្រូវទេ បណ្ឌិតគ្រៀវជ្រូកខ្លះ និយាយចេញមក អន់ជាងអ្នកចែវទូកផង ។ បើយើងជំនាញសេដ្ឋកិច្ចវិភាគតែពីសេដ្ឋកិច្ចទៅ កុំវិភាគរឿងយុទ្ធសាស្ត្រទ័ព វ៉ៃលុក ឬដកថយ ជាការសម្រេចចិត្តរបស់ មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយយោងតាមសភាពការណ៍ជាក់ស្តែង កុំបានកាន់មេក្រូ ពុលទឹកមាត់ ។ កុំនិយាយថា « ចាំកើតបណ្ឌិតសិន ចាំរិះគន់បណ្ឌិត អត់ទេ ត្រឹមអ្នកចែវទូកក៏រិះគន់បានដែរ ... » ៕

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

2026/07/18 04:54:36 pm        149
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និងសន្តិសុខ។ មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

2026/07/18 04:35:54 pm        126
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak ប្រចាំប្រទេសចិន និងអាស៊ីខាងកើត (Koninklijke Vopak N.V.) និងសហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​ ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃកិច្ចជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថាក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) មានជំនាញខ្ពស់ក្នុងការផ្ដល់ដំណោះស្រាយលើហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។ ជាមួយគ្នានេះ, ក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យស្នូលមួយចំនួន រួមមាន៖ ស្ថានីយស្តុកថាមពលថ្មី និងប្រកបដោយចីរភាព, ស្ថានីយស្តុកឧស្ម័ន, ស្ថានីយស្តុកគីមីឥន្ធនៈសម្រាប់បម្រើដល់វិស័យឧស្សាហកម្ម, ស្ថានីយស្តុកសារធាតុគីមី និងស្ថានីយស្តុកប្រេង។ លោកប្រធានក្រុមហ៊ុនបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះបំណងវិនិយោគ ក៏ដូចជាកិច្ចសហការរវាងក្រុមហ៊ុន Royal Vopak និងក្រុមហ៊ុនដៃគូនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផែនការស្វែងរកឱកាសវិនិយោគលើស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេង គឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ សំដៅធានាឱ្យបាននូវសន្តិសុខថាមពលនៅប្រទេសកម្ពុជានាពេលអនាគត។ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា និងបន្តពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញផែនការវិនិយោគនៅកម្ពុជាឱ្យលេចចេញជាផ្លែផ្កា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM