គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញ

2026/07/18 04:04:13 am        52
កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដោយបានប្រមូលផ្តុំសហគ្រិន ផលិតករ និងម្ហូបខ្មែរប្រមាណ ២២០ ស្តង់ ដើម្បី បង្ហាញរសជាតិ និងសក្តានុពលអាហារខ្មែរទៅកាន់មហាជន និងទីផ្សារថ្មីៗ, ពិព័រណ៍អាហារខ្មែរនេះក៏ជាចលនាជាតិ ដើម្បីលើកកម្ពស់ ផលិតផលក្នុងស្រុក ជួយពង្រីកទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។ ពិធីបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា២០២៦ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍ កោះពេជ្រ ក្រោមវត្តមានឯកឧត្តម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធាន វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ផ្នែកសុខាភិបាល, ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ប្រធានគណៈកម្មាធិការយុទ្ធនាការខ្មែរត្រូវតែ ខ្លាំង យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង, ឧកញ៉ា លូ ម៉េង សហប្រធានវេទិការាជរដ្ឋាភិបាល វិស័យឯកជនផ្នែកទេសចរណ៍ និងមានអ្នក ចូលរួមផ្សេងៗជាច្រើនទៀត។លោក ទេព សុផារ៉ា ប្រធានប្រតិបត្តិពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនេះរៀបចំ ឡើងដើម្បីលើកស្ទួយអាហារខ្មែរ គាំទ្រសហគ្រិនអាហារកម្ពុជា និងផលិតផលក្នុងស្រុក លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបង្កើតមូលនិធិជួយដល់គ្រួសារជនភៀសសឹក ដែលកំពុងត្រូវការការគាំទ្រពីសង្គមជាតិ។ កម្មវិធីនេះមិនមែនគ្រាន់តែជា ពិព័រណ៍អាហារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចលនារូបរួមរបស់ប្រជាជនខ្មែរ, នៅពេលយើងគាំទ្រអាហារខ្មែរ យើងកំពុងគាំទ្រសហគ្រិន ខ្មែរ ការងារខ្មែរ គ្រួសារខ្មែរ សេដ្ឋកិច្ចខ្មែរ វប្បធម៌ខ្មែរ និងមនុស្សធម៌ខ្មែរ ក្នុងនោះការចូលរួមទិញអាហារ និងការគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការចូលរួមធ្វើអំពើល្អសម្រាប់សង្គមជាតិដោយផ្ទាល់។   ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា លើកឡើងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា២០២៦ មានគោលបំណងចង់ឱ្យ អាហារខ្មែរបានរីកចម្រើន ហើយមិនត្រឹមតែក្នុងប្រទេសនោះទេ គឺចង់ជំរុញដល់ការនាំចេញទៅកាន់ពិភពលោកទាំងមូល, បញ្ហានេះ យើងត្រូវរួបរួមគ្នាធ្វើឱ្យម្ហូបអាហារឱ្យមានទីផ្សារ ទើបទំនិញរបស់យើងអាចរស់បាន ហើយបើសិនគ្មានទីផ្សារនោះទេ ការដាំដុះក៏មិន រីកចម្រើន ការកែឆ្នៃក៏មិនច្បាស់ ហើយកម្ពុជាក៏គ្មានទីផ្សារច្បាស់លាស់ផងដែ។ ដូច្នេះតាមរយៈមហាយុទ្ធនាការនេះ នឹងចូលរួម ចំណែកជួយដល់វិស័យម្ហូបអាហារខ្មែរ តាមរយៈការបំផុសស្មារតី និងទឹកចិត្តឱ្យមើលឃើញពិភពលោកគឺជាទីផ្សាររបស់ខ្មែរ។ឧកញ៉ា លូ ម៉េង មេចុងភៅ និងជាក្រុមការងារផ្នែកទេសចរណ៍ (ក្រុមខ) លើកឡើងឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជានាពេលនេះ គឺមានចុងភៅជាច្រើនមកប្រកួតប្រជែង ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួម ភ្លក្សនូវរសជាតិម្អូបអាហារខ្មែរឱ្យបានគ្រប់ៗគ្នា ដែលតាមរយៈនេះក៏ជាការបង្ហាញឱ្យឃើញអំពីការរីកម្រើនវិស័យម្អូបអាហារនៅកម្ពុជា ក្នុងនោះមិនត្រឹមមានម្ហូបអាហារស្រស់ៗប៉ុណ្ណោះទេ កម្ពុជាក៏មានប្រភេទអាហារវេចខ្ចប់ និងអាហារក្រៀមជាដើម ដែលបានកំពុងលក់ លើទីផ្សារ និងមានប្រភេទអាហារខ្លះក៏បានការនាំចេញផងដែរ ដូច្នេះការចូលរួមគាំទ្រពីប្រជាពលរដ្ឋ គឺជាកាតាលីករជួយជំរុញវិស័យ អាហារខ្មែរឱ្យរីកចម្រើន៕អត្ថបទ៖ សុន រ៉ាឌី,

ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

2026/07/18 02:59:05 am        131
ផ្លូវជនបទដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់អត្ថប្រយោជន គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយ។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំដោយក្រាលកៅស៊ូ DBST ផ្លូវចំនួន ៥ ខ្សែ ប្រវែងសរុបជាង ១៥៣ គីឡូម៉ែត្រ ស្ថិតនៅស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី, ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លំាង លើការស្ថាបនាផ្លូវជនបទ ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និង ជួសជុលជាដើម ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាព ប្រទាក់ក្រឡា ជាពិសេសទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់គាំទ្រ ដល់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម ។ទាក់ទងគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តលើការងារថែទាំជា ប្រចាំ របស់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលនេះបង្ហាញឱ្យឃើញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ បង្កើតនូវសុខដុមរមនានៅក្នុងសង្គម និងបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅជនបទ។ ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនេះដែរ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តការគាំទ្រ ដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវជនបទ ព្រមទាំងការស្តារស្រះ និងជីកស្រះ អណ្តូងទឹក ដើម្បីទប់ទល់និងភាពរាំស្ងួត និង ទឹកជំនន់ជាដើមផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ចំពោះការថែទាំនៅក្នុងដំណាក់កាលបន្ទាប់ លើបណ្តាញផ្លូវទាំង៥ខ្សែខាងលើ នេះ សូមឱ្យអ្នកទទួលការ យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀត និងពិនិត្យមើលបណ្តាញផ្លូវទាំងអស់ឱ្យបានល្អិតល្អន់ ប្រសិនមាន កន្លែងដែលខូចខាត ត្រូវជួសជុលជាបន្ទាន់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការរកស៊ីទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ជាដើម៕

សម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ

2026/07/18 02:50:09 am        103
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយការធ្វើសកម្មភាពឯកឯងនោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយការធ្វើសកម្មភាពឯកឯងនោះទេ។ លក្ខណៈឆ្លងដែននៃកាលានុវត្តភាព និង បញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដែលកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវឈរលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ទទួលខុសត្រូវរួមគ្នា និងភាពជាដៃគូជាក់ស្ដែង។សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដែលជួយសម្រួលដល់ការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព ការស្រាវជ្រាវរួម និងការវិនិយោគប្រកបដោយគោលដៅច្បាស់លាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងរីកលូតលាស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា សម្រាប់គោលដៅអនាគត កម្ពុជាសូមគូសបញ្ជាក់ពីអាទិភាពជាក់ស្ដែងចំនួន៣ ដើម្បីតម្រង់ទិសដៅ នៃសកម្មភាពរួមរបស់យើង៖- ទី១ យើងត្រូវភ្ជិតគម្លាតឌីជីថល ដោយធានាថា ប្រទេសកំពុងអភិវឌ្ឍមានលទ្ធភាពយ៉ាងពេញលេញ និងសមធម៌ក្នុងការចាប់យកបច្ចេកវិទ្យា AI ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍មូលដ្ឋានដើម្បីធានាថា គ្មានប្រទេសណាមួយត្រូវបានទុកចោលនៅក្នុងយុគសម័យ AI នេះឡើយ- ទី២ យើងត្រូវ វិនិយោគយ៉ាងខ្លាំងក្លាលើមូលធនមនុស្ស តាមរយៈការផ្ដោតលើការអប់រំជំនាញឯកទេស ការលើកកម្ពស់អក្ខរកម្មឌីជីថល ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និងការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែក AI។ យើងនឹងអាចពូនជ្រំធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អនាគត។ មូលធនមនុស្ស នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់នវានុវត្តន៍ AI ប្រកបដោយការទទួលខុសត្រូវ និងបរិយបន្ន។ - ទី៣ យើងត្រូវកសាងក្របខ័ណ្ឌអភិបាលកិច្ច ប្រកបដោយសុភនិច្ឆ័យ បរិយាបន្ន ភាពបត់បែន និងភាពទុកចិត្តបាន។ យន្តការច្បាប់របស់យើងត្រូវឆ្លើយតបទៅនឹងពិពិធភាពនៃតម្រូវការសេដ្ឋកិច្ចរបស់សង្គមនីមួយៗ ក្របខ័ណ្ឌទាំងនេះត្រូវតែការពារសិទ្ធិមូលដ្ឋាន ធានាបាននូវការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងពង្រឹងទំនុកចិត្តសាធារណៈ តែក៏មិនបង្កជាឧសគ្គដល់ស្មារតីនៃនវាវត្តន៍បច្ចេកវិទ្យានោះទេ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូងលើកិច្ចព្រមព្រៀងស្ដីពី ការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញ អនាគតនៃ AI ប្រកបដោយនវនុវត្តន៍ បរិយាបន្ន សុវត្ថិភាព និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យជាតិ តាមរយៈភាពជាដៃគូដ៏ស្មោះត្រង់ ការកសាងទំនុកចិត្ត ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង យើងនឹងរួមគ្នាធានាឱ្យបានថា AI នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលដើម្បីសម្រេចបាននូវវិបុលភាពរួម និងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់មនុស្សជាតិទាំងអស់គ្នា៕

កម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”

2026/07/18 02:43:04 am        110
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្ត្រដែលនោះគឺ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី ចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់កម្ពុជា យើងបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្ត្រដែលនោះគឺ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”។សម្ដេចធិបតី បានបញ្ជាក់ថា អភិក្រមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់យើងថា អនាគតរបស់បច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវរក្សាឱ្យបាននូវភាពបើកចំហ និងបរិយាបន្ន ព្រមទាំងត្រូវផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក។ទី១ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពអធ្យាក្រឹត្យភាពប្រកបដោយបរិយាបន្ន ជាជាងក្លាយជាចំណុចប្រេះឆានៃបែកបាក់ផ្នែកភូមិសាស្រ្ដនយោបាយ កម្ពុជាគាំទ្រយ៉ាងសកម្ម ចំពោះនិម្មាបនកម្មបើកចំហ និងពហុភាគីនិយម ដែលអនុញ្ញាតឱ្យគ្រប់បណ្ដាប្រទេសអាចសហការប្រកបដោយភាពបត់បែន ទោះបីជាមកពីតំបន់ ឬប្រព័ន្ធ ឬទំនៀមអភិបាលកិច្ចផ្សេងៗគ្នាក៏ដោយ។ទី២ កម្ពុជាផ្ដល់អាទិភាពទៅលើ កំណើនជាក់ស្ដែង អភិបាលកិច្ច AI មិនត្រូវស្ថិតនៅត្រឹមតែជាក្របខណ្ឌទ្រឹស្ដី ឬសេចក្ដីថ្លែងការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្វែរមកជាលទ្ធផលមើលឃើញជាក់ស្ដែង។ អភិបាលកិច្ចនេះត្រូវបើកចំហបន្ថែមទៀតនូវ លទ្ធភាពចាប់យកម៉ូដែល​ AI ឈានមុខ (Frontier Models) និងសមត្ថភាពកុំព្យូធីង (Computing)​ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ ការបណ្ដុះបណ្ដាលធនធានមនុស្សដែល មានជំនាញឯកទេសច្បាស់លាស់ ការគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងស្រុកឱ្យកាន់តែរស់រវើក និងការបើកឱកាសថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។ទី៣ ដើម្បីកំណត់អាទិភាពជាតិសម្រាប់អភិបាលកិច្ច AI កម្ពុជានឹងអនុម័តជាផ្លូវការនូវ “យុទ្ធសាស្ត្រជាតិស្ដីពី បញ្ញាសិប្បនិម្មិត” នាពេលឆាប់ៗខាងមុខដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យមូលដ្ឋានលើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ទន្ទឹមគ្នានេះ កម្ពុជាក៏កំពុងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពី “សន្តិសុខសាយប័រ” និងសេចក្ដីព្រាងច្បាប់ស្ដីពី “កិច្ចការពារទិន្នន័យបុគ្គល” ដែលនឹងគាំទ្រដល់បរិវត្តកម្មឌីជីថលប្រកបដោយចេរភាព ស្របពេលនឹងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការប្រកួតប្រជែងដោយយុត្តិធម៌ និងកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល៕

ប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជា ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ និងការវិនិយោគនៅក្នុងតំបន់

2026/07/18 01:56:56 am        121
ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ គ.វ.ក. បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងបានពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្ត​ របស់ក្រុមហ៊ុន​ ZODO TIRE (CAMBODIA) CO., LTD. និងរោងចក្រផលិតហ្រ្វាំងស្ងួត​ (BRAKE DRUM) ធ្វេីពីលោហៈធាតុរបស់ក្រុមហ៊ុន​ HAIZHIGUAN (CAMBODIA) INDUSTRIAL CO., LTD. ។ ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរីករាយក្រៃលែងពីសំណាក់អ្នកអភិវឌ្ឍន៍តំបន់ទាំងពីរ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលជាតំណាងក្រសួង-ស្ថាប័ននានា ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស។ឯកឧត្តមអគ្គលេខាធិការ បានលើកពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យទីវាល និងវាលស្រែដ៏ធំធេង បានប្រែក្លាយមកជាតំបន់សេដ្ឋកិច្ចពិសេស និងបានស្រូបទាញនូវគម្រោងវិនិយោគជាច្រើន ហើយមកដល់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់តាមដានដោយផ្ទាល់ជាប់ជាប្រចាំ និងជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ។ តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត, ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត, ឧស្សាហកម្មដំឡើងកង់, ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ, ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិតផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នេះក៏ជាការបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលទោះក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ។ ជាក់ស្តែង​ នៅក្នុងខេត្តស្វាយរៀងនេះ​ តំបន់សេដ្ឋកិច្ចពិសេស​ មានចំនួន១៣​ និងកំពុងដំណេីរការទាំង១៣​ និងមានគម្រោងវិនិយោគសរុបចំនួន​ ៤២១​ គម្រោង​ ព្រមទាំងបង្កេីតការងារបានប្រមាណ​ ១១៥.០០០​ កន្លែង។

សម្ដេចធិបតី៖ អភិបាលកិច្ច AI ពិតប្រាកដគួរតែជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដោយនៅតែគោរពទៅលើពិពិធភាពនៃបរិបទជាតិ និងមាគ៌ាអភិវឌ្ឍមូលដ្ឋានដោយឯករាជ្យរបស់ប្រទេសនីមួយៗ

2026/07/18 12:59:41 am        123
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា អភិបាលកិច្ច AI ពិតប្រាកដគួរតែជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដោយនៅតែគោរពទៅលើពិពិធភាពនៃបរិបទជាតិ និងមាគ៌ាអភិវឌ្ឍមូលដ្ឋានដោយឯករាជ្យរបស់ប្រទេសនីមួយៗ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងឱកាសចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។ក្នុងឱកាសនោះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់នៃរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំ “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និង កិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល”នេះឡើងទាន់ពេល និងក្រោមមូលបទដ៏ត្រឹមត្រូវ គឺ «ភាពជាដៃគូលើផ្នែកបញ្ញាសិប្បនិម្មិត ដើម្បីអនាគតដ៏ត្រចះត្រចង់»។ សម្ដេចធិបតីបន្តថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើបរិវត្តកម្មយ៉ាងខ្លាំងក្លាទៅលើសេដ្ឋកិច្ច សេវាសាធារណៈ សន្ដិសុខ និងភាពប្រកួតប្រជែងក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក។ ក្នុងបរិការណ៍នេះ បញ្ហាប្រឈមនៅចំពោះមុខរបស់យើង លែងជាសំណួរថា តើ AI និងផ្លាស់ប្ដូរអនាគតរបស់ពួកយើងឬទេ? ប៉ុន្ដែជាសំណួរថា តើយើងត្រូវធ្វើយ៉ាងណា ដើម្បីធានាថានឹងអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះដោយសមធម៌ ប្រកបដោយការទទួលខុសត្រូវ និងមានចីរភាពសម្រាប់ប្រទេសនីមួយៗ។សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាបានផ្ដល់តម្លៃខ្ពស់ចំពោះការចូលរួមដោយស្ថាបនារបស់ចិន នៅក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើអភិបាលកិច្ច AI តាមរយៈគំនិតផ្គួចផ្ដើម ដូចជាគំនិតផ្គួចផ្ដើមអភិបាលកិច្ច AI សកល និងផែនការសកម្មភាព AI សកលជាដើម។ សម្ដេចធិបតី បន្តថា គំនិតផ្គួចផ្ដើមទាំងនេះ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ពហុភាគីអន្តរជាតិ និងការកសាងសមត្ថភាព AI ជាពិសេសសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសលោកខាងត្បូង។ សម្ដេចធិបតីបញ្ជាក់ថា សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត បានក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការបង្កើនការចូលរួមក្នុងអភិបាលកិច្ច AI សកល និងបំប្លែងការប្ដេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេសលើកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យទៅជាកិច្ចសន្ទនា និងភាពជាដៃគូជាក់ស្ដែង។ សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាមានជំនឿងយ៉ាងមុតមាំថា ក្របខ័ណ្ឌពហុភាគីនិយម ដែលបើកជំហ បរិយាបន្ន និងប្រកបដោយកិច្ចសហប្រតិបត្តិការ គឺពិតជាចាំបាច់ ដើម្បីធានាថា ប្រទេសទាំងអស់ ទោះមានកម្រិតនៃការអភិវឌ្ឍយ៉ាងណាក៏ដោយអាចចូលរួម និងទទួលបានអត្ថប្រយោជន៍ពីបរិវត្តន៍ AI។ សម្ដេចធិបតីបន្តថា៖«អភិបាលកិច្ច AI ពិតប្រាកដគួរតែជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដោយនៅតែគោរពទៅលើពិពិធភាពនៃបរិបទជាតិ និងមាគ៌ាអភិវឌ្ឍមូលដ្ឋានដោយឯករាជ្យរបស់ប្រទេសនីមួយៗ»។ សម្ដចធិបតីបញ្ជាក់ថា សម្រាប់កម្ពុជា យើងបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្រ្ដ ដែលនោះគឺ «អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែង សម្រាប់អធិបតេយ្យភាពឌីជីថល»។ អភិក្រមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់យើងថា អនាគតរបស់បច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវរក្សាឱ្យបាននូវភាពបើកចំហ និងបរិយាបន្ន ព្រមទាំងត្រូវផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក៕

គិតត្រឹមខែមិថុនាឆ្នាំនេះ កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣១៩ មានទុនវិនិយោគ ២៧,៨ ប៊ីលានដុល្លារ

2026/07/18 12:42:44 am        51
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣១៩ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណ ២៧,៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ៥,៧ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបើក «មហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦» នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះថា មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦ ដែលសមាគមលើកកម្ពស់សេដ្ឋកិច្ច ឧស្សាហកម្មកម្ពុជា បានរៀបចំឡើងជាលើកទី១នេះ ពិតជាមានសារៈសំខាន់។ ឯកឧត្តមបានកោតសរសើរចំពោះសមាគម ដែលបាន ផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍មួយនេះ ក្នុងគោលដៅជំរុញលើកកម្ពស់ឧស្សាហូបនីយកម្ម ទាក់ទាញការវិនិយោគថ្មីៗ និងភ្ជាប់អ្នក វិនិយោគ រោងចក្រ សហគ្រាស អ្នកផ្គត់ផ្គង់ បណ្តាញធុរកិច្ច និងនវានុវត្តន៍ករ ដោយពង្រឹងភាពជាដៃគូ និងរួមចំណែកលើកកម្ពស់ ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មរបស់កម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា បច្ចុប្បន្នការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរ ឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគ ចំពោះស្ថិរភាព សក្តានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា។ ជាក់ស្តែងគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការ ដែលបានចុះបញ្ជីនៅក្រសួង សរុបមានចំនួន ៣.៣១៩ រោងចក្រ, កម្លាំងពលកម្មជាង ១,៣ លាននាក់ ក្នុង នោះស្រីមានជាង ៩៤ ម៉ឺននាក់ ស្មើនឹង ៧០%។ ទុនវិនិយោគសរុបមានប្រមាណ ២៧,៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ៥,៧ ប៊ីលានដុល្លារអាមេរិក ស្មើនឹងជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុក មានចំនួន ជាង ៤,២ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រ និងត្រួសត្រាយ ផ្លូវសម្រាប់ ពង្រឹងនិងពង្រីកមូលដ្ឋានគ្រឹះនៃឧស្សាហូបនីយកម្ម ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ តបតាមសំណើ របស់រាជរដ្ឋាភិបាល រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ស្ដីពីកិច្ចព្រមព្រៀង និងកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញ ទៅមករបស់អាស៊ាន កិច្ចព្រមព្រៀង និងកិច្ចសម្រុះសម្រួលទាំងនេះ នឹងពង្រឹងប្រព័ន្ធវាយតម្លៃភាពអនុលោមរបស់កម្ពុជា លើកកម្ពស់ សមត្ថភាពបច្ចេកទេស និងភាពជឿជាក់របស់អង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពធ្វើអធិការកិច្ច ព្រមទាំងជំរុញ ការទទួលស្គាល់ទៅវិញទៅមក នូវលទ្ធផលវាយតម្លៃភាពអនុលោម រវាងបណ្តារដ្ឋសមាជិកអាស៊ាន សំដៅសម្រួលលំហូរទំនិញក្នុងទីផ្សារអាស៊ាន និងលើកកម្ពស់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជាក្នុងតំបន់៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាបើកពិព័រណ៍ឧស្សាហកម្មលើកទី១ បាននាំរោងចក្រ-សហគ្រាស ផលិតកម្មចំនួន ១៦២ ដាក់បង្ហាញនូវផលិតផលថ្មីៗ

2026/07/18 12:41:39 am        45
កម្ពុជាបើកមហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មលើកទី១ បាននាំយករោងចក្រ-សហគ្រាស ផលិតកម្មចំនួន ១៦២ ក្រុមហ៊ុន ក្នុងនោះមកពីប្រទេសចិនចំនួន ៣៦ក្រុមហ៊ុន ខណៈក្រុមហ៊ុនវិនិយោគនៅប្រទេសកម្ពុជា មានចំនួន ១១៨ ក្រុមហ៊ុន និងមានស្តង់តាំងបង្ហាញផលិតផលមានចំនួន ១៩៩ ស្តង់។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបើក «មហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦» នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មលើកនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ ការផ្ទេរបច្ចេកវិទ្យា ការបង្កើតភាពជាដៃគូ ការភ្ជាប់បណ្តាញធុរកិច្ច និងការបើកទូលាយឱកាសវិនិយោគថ្មីៗ ដែលនឹងរួមចំណែកជំរុញ ការធ្វើទំនើបកម្មឧស្សាហកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោកផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីផ្គូផ្គងធុរកិច្ច (B2B) បានផ្តល់ឱកាសឱ្យម្ចាស់រោងចក្រ-សហគ្រាសផលិតកម្ម និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម បង្កើតទំនាក់ទំនង និងភាពជាដៃគូជាមួយ រោងចក្រ-សហគ្រាស ក្នុងវិស័យកម្មន្ត សាលក្នុងស្រុក។ កិច្ចសហការនេះនឹងជួយពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើម កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់រោងចក្រ និងសហគ្រាសដែលកំពុងវិនិយោគនៅកម្ពុជា។ ឯកឧត្តមជឿជាក់ថា តាមរយៈភាពជាដៃគូដ៏រឹងមាំ និង ការប្តេជ្ញាចិត្តរួមគ្នា យើងនឹងអាចកសាងខឿនឧស្សាហកម្មកម្ពុជា ដែលកាន់តែមានភាពប្រកួតប្រជែង ភាពធន់ នវានុវត្តន៍ និងបង្កើត តម្លៃបន្ថែមកាន់តែខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ។លោក Lee Allen ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានបង្ហាញនូវការប្តេជ្ញាកសាង មហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មកម្ពុជា ឱ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានគុណភាព និងជាម៉ាកសញ្ញាដ៏លេចធ្លោ ដែលអាចបន្តអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ហើយនៅពេលអនាគត សមាគមមានគោលបំណងរៀបចំមហាសន្និបាត ឱ្យកាន់តែមានទំហំធំ មានគុណភាពខ្ពស់ និងមានឥទ្ធិពលកាន់តែទូលំទូលាយ ក្នុងនោះសមាគម នឹងបន្តពង្រឹងគុណភាពសេវាកម្ម កែលម្អយន្តការគាំទ្រដល់ការអនុវត្តគម្រោងវិនិយោគ និងជំរុញឱ្យមហាសន្និបាតក្លាយជាស្នាដៃដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍ វិស័យឧស្សាហកម្មរបស់កម្ពុជា ព្រមទាំងជាកម្លាំងដ៏សំខាន់ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជានិងដៃគូអន្តរជាតិ។លោកស្រី ហ្គាន់ វៃ (Mr. Guan Wei) តំណាងស្ថានទូតសារធារណរដ្ឋប្រជាមានចិនប្រចាំកម្ពុជា ថ្លែងថា កិច្ចសហ- ប្រតិបត្តិការផ្នែកឧស្សាហកម្ម គឺជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសនៃប្រទេសទាំងពីរ នឹងចាប់យកឱកាសនេះ ដើម្បី ពង្រឹងការតភ្ជាប់ស្វែងរកឱកាសអាជីវកម្មតាមរយៈការផ្លាស់ប្តូរ និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងរួមគ្នា បង្កើតឧស្សាហកម្មថ្មីៗ នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជានិងចិន៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងារ​រយៈពេលបីថ្ងៃ

2026/07/18 12:18:13 am        121
 ចិន៖ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់ដំណើរទស្ស​នកិច្ច​ការ​ងាររយៈពេល៣ថ្ងៃរបស់សម្តេចនៅលើទឹកដីចិនហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញហើយ។សូមជម្រាបថា សម្ដេចធិបតី បានអញ្ជើញចូលរួម​ថ្លែង​សុន្ទរកថា ក្នុងពិធីបើកសន្និសីទ​​បញ្ញាសិប្បនិម្មិត​ពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាព​ជាដៃគូក្នុង​ក្របខ័ណ្ឌ​បញ្ញាសិប្បនិម្មិត ដើម្បី​អនាគតកាន់​តែ​ត្រចះត្រចង់» នៅ​ទីក្រុង​សៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។សម្តេចធិបតី​ក៏បាន​ជួបសម្តែង​ការគួរសម​ចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិតចិន និង​ជួបពិភាក្សា​​ទ្វេភាគី​​ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ក្នុងដំណើរទស្សនកិច្ចការងារ​រយៈពេលបីថ្ងៃនៅប្រទេសចិននេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បាន​ទទួលជួបពិភាក្សា​ការងារ​ជាមួយ​បណ្ដាក្រុមហ៊ុន​យក្សចិន​ធំៗចំនួន​១២ ក្រុមហ៊ុន ដើម្បីទាក់ទាញមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​។ ខណៈក្នុងជំនួបនីមួយៗបណ្ដាក្រុមយន្តយក្សរបស់ចិន​សុទ្ធតែ​បង្ហាញចំណាប់អាម្មឬណ៍ចង់មកបណ្ដាក់ទុនវិនិយោគ និងពង្រីកការ​វិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា​។រូបសម្ដេច​ធិបតីត្រឡប់មកវិញ ជួបប្រធានាធិបតីចិន ជួប នាយករដ្ឋមន្រ្ដីចិន និងជួបវិនិយោគិន​នានា

សម្ដេចធិបតី អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានាធិបតី ស៊ី ជីនពីង

2026/07/17 11:27:38 pm        119
នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM