គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

ជនជាតិថៃ១៧នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/07/17 10:38:39 pm        100
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្ នីតិវិធី ធ្វើការ បណ្តេញ ជនជាតិថៃ សរុបចំនួន ១៧នាក់ ស្រី០៨នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងលួចរក្សាទុក និងបទចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន) និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង)។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕អត្ថបទ: វង្ស សុភាព

សម្តេចធិបតីអនុញ្ញាតឱ្យលោកបណ្ឌិត Jason Jie Zheng ប្រធាននិងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបពិភាក្សាការងារ

2026/07/17 09:30:01 pm        176
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោកបណ្ឌិត Jason Jie Zheng ប្រធាននិងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។ក្រុមហ៊ុន Shanghai Spacesail Technologies គឺជាក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណបពាណិជ្ជកម្មខ្នាតយក្សរបស់ប្រទេសចិន ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។ ក្រុមហ៊ុននេះមានភាពល្បីល្បាញលើការអភិវឌ្ឍគម្រោងបណ្តាញផ្កាយរណបខ្នាតយក្ស (Qianfan ឬ Thousand Sails) ក្នុងគន្លងតារាវិថីទាប (LEO) ដើម្បីផ្តល់សេវាអ៊ីនធឺណិត Broadband កម្រិតល្បឿនលឿន និងសេវាទិន្នន័យគ្របដណ្តប់ទូទាំងសកលលោក ព្រមទាំងកំពុងអភិវឌ្ឍឈានមុខលើបច្ចេកវិទ្យាភ្ជាប់សេវាផ្កាយរណបផ្ទាល់ទៅកាន់ទូរសព្ទដៃ (Direct-to-Cell) ផងដែរ។

សម្តេចធិបតី អនុញ្ញាតឱ្យលោក Mitchell Mao នាយកប្រតិបត្តិ នៃក្រុមហ៊ុន SF Holding Co., Ltd. ចូលជួបពិភាក្សាការងារ

2026/07/17 09:02:59 pm        191
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Mitchell Mao នាយកប្រតិបត្តិ នៃក្រុមហ៊ុន SF Holding Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦ ។ក្រុមហ៊ុន SF Holding Co., Ltd. គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន និងឡូជីស្ទីក រួមបញ្ចូលគ្នាធំជាងគេបំផុតនៅក្នុងប្រទេសចិន និងតំបន់អាស៊ី។ ក្រុមហ៊ុនមានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេសចិន និងលាតសន្ធឹងទៅកាន់ប្រទេសជាង ២០០ លើពិភពលោក។

សម្តេចធិបតី អនុញ្ញាតឱ្យលោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment & Culture Group Ltd. ចូលជួបពិភាក្សាការងារ

2026/07/17 08:52:54 pm        179
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment & Culture Group Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។

សម្តេចធិបតី អនុញ្ញាតឱ្យលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai ចូលជួបពិភាក្សាការងារ

2026/07/17 08:22:03 pm        172
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦ ។ក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេមួយរបស់ប្រទេសចិន ក្នុងវិស័យឧស្សាហកម្មផលិតនាវា និងភស្តុភារកម្ម ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ។ សកម្មភាពអាជីវកម្មស្នូលរបស់ក្រុមហ៊ុន រួមមាន៖ ការរចនា និងផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនចម្រុះដែលផ្សារភ្ជាប់គ្នារវាងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក (Intermodal Transportation), ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics Centers) ការគ្រប់គ្រងឃ្លាំងស្តុកទំនិញ ទីធ្លាកុងតឺន័រ និងសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain) ទាំងក្នុងស្រុក និងអន្តរជាតិ។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុវជនត្រូវធ្វើជាគំរូល្អលើបណ្ដាញសង្គម ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ

2026/07/17 08:16:35 pm        94
សៀមរាប៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យសាធារណជន ជាពិសេសយុវជនបង្កើនការទទួលខុសត្រូវ និងធ្វើជាគំរូល្អលើបណ្តាញសង្គម ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម ព្រមទាំងការពារខ្លួនពីហានិភ័យនៃព័ត៌មានក្លែងក្លាយទាំងពេលបច្ចុប្បន្ន និងទៅអនាគត។‎ ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅវិទ្យាល័យបន្ទាយស្រី ឃុំព្រះដាក់ ស្រុកបន្ទាយស្រី នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងរដ្ឋបាលស្រុកបន្ទាយស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់។ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់យុវជនទូទាំងប្រទេស ជាពិសេសសិស្សានុសិស្សនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ ឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដោយការទទួលខុសត្រូវ។ ឯកឧត្តមបានសង្កត់ធ្ងន់លើការចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ហើយត្រូវជៀសវាងការចែកចាយបន្តនូវព័ត៌មានក្លែងក្លាយទាំងនោះ ដើម្បីរួមចំណែកបន្សល់ទុកនូវគំរូល្អក្នុងការចែករំលែកតែព័ត៌មានពិត ដែលជាកត្តាចូលរួមដល់ការអភិវឌ្ឍសង្គមជាតិ។‎ឯកឧត្តមអំពាវនាវដូច្នេះថា៖ «សិស្សានុសិស្សរបស់យើង ដែលមានវត្តមានយ៉ាងច្រើនក្នុងបណ្តាញទំនាក់ទំនងសង្គម ត្រូវចូលរួមប្រើប្រាស់បណ្តាញទាំងនេះប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំចង់ឱ្យសិស្សទាំងអស់គ្នា បន្សល់ទុកនូវគំរូល្អតាមរយៈការចែករំលែកព័ត៌មានមានប្រយោជន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម ក៏ដូចជាបង្កើនចំណេះដឹងសម្រាប់ខ្លួនឯង និងក្មេងជំនាន់ក្រោយ»។លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន។ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ចំណេះដឹងឌីជីថលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទាំងនៅទីក្រុង និងជនបទ។សិស្សវិទ្យាល័យបន្ទាយស្រីប្រមាណ ១,០០០នាក់ បានបង្ហាញការគាំទ្រ និងសន្យាថា នឹងប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍សម្រាប់ការសិក្សា និងមិនចែកចាយព័ត៌មានមិនច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមឡើយ។គួរជម្រាបជូនថា បច្ចុប្បន្នប្រជាជនកម្ពុជាជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យជំនាន់ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ ការចូលរួមរបស់ពួកគេជាឃោសនិក ឬអ្នកផ្សព្វផ្សាយព័ត៌មានពិត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ៕

សម្តេចធិបតី អនុញ្ញាតឱ្យលោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group ចូលជួបពិភាក្សាការងារ

2026/07/17 08:10:50 pm        168
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Ye Weidong ប្រធានក្រុមហ៊ុន Shanghai Construction Group Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦ ។ក្រុមហ៊ុន Shanghai Construction Group គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្មរដ្ឋខ្នាតយក្សរបស់ប្រទេសចិន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការសាងសង់សំណង់និមិត្តរូបធំៗ ដូចជាអគារស៊ាងហៃ (Shanghai Tower) ជាដើម។

សម្តេចធិបតី អនុញ្ញាតឱ្យលោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបពិភាក្សាការងារ

2026/07/17 07:59:09 pm        178
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporation ចូលជួបក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦ ។ក្រុមហ៊ុន ZTE Corporation គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខគេមួយរបស់ប្រទេសចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៥ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង Shenzhen។ ZTE គឺជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងលំដាប់សកល ដែលមានប្រតិបត្តិការគ្របដណ្តប់លើសពី ១៦០ ប្រទេស និងតំបន់។ក្រុមហ៊ុននេះ មានជំនាញរៀបចំប្រព័ន្ធបណ្តាញទូរស័ព្ទ ក៏ដូចជាការផលិតឧបករណ៍អេឡិចត្រូនិកឆ្លាតវៃ។ ជាអ្នកផ្គត់ផ្គង់ឧបករណ៍ 5G និងប្រព័ន្ធអុបទិកដល់ក្រុមហ៊ុនទូរគមនាគមន៍, ផ្តល់សេវាកម្ម Cloud Computing និង Big Data ដល់ស្ថាប័នរដ្ឋ និងឯកជន, ផលិតទូរស័ព្ទស្មាតហ្វូន ឧបករណ៍បញ្ជូនសេវា និងឧបករណ៍ឆ្លាតវៃក្នុងផ្ទះ (Smart Home IoT) និងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតAI។

ក្រុមចុងភៅអំពាវនាវចូលរួមលើកកម្ពស់វិស័យម្ហូបអាហារ ដើម្បីផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា

2026/07/17 07:47:15 pm        192
ក្រុមចុងភៅនៅកម្ពុជា បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកស្រឡាញ់វិស័យម្ហូបអាហារ ឱ្យចូលរួមបញ្ចេញទេពកោសល្យនិងលើកកម្ពស់ម្ហូបខ្មែរ ក្នុងគោលបំណងសំខាន់ដើម្បីជំរុញការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ជួបសម្ភាសន៍ជាមួយអ្នកជំនាញក្នុងវិស័យចុងភៅជាច្រើនឆ្នាំ នៅក្នុងកម្មវិធីយុទ្ធនាការ "អាហារខ្មែរត្រូវតែខ្លាំង" នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ក្រុមចុងភៅ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា ម្ហូបអាហារមិនត្រឹមតែជាតម្រូវការប្រចាំថ្ងៃនោះទេ ប៉ុន្តែវាគឺជា អំណាចទន់ ដ៏មានឥទ្ធិពលក្នុងការឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ វប្បធម៌ និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ក្រុមចុងភៅ បានលើកឡើងស្រដៀងទៀតថា គោលបំណងសំខាន់នៃការអំពាវនាវនេះ គឺដើម្បីថែរក្សាកេរដំណែល, ជំរុញសេដ្ឋកិច្ច៖ និងដើម្បីទាក់ទាញទេសចរណ៍ ជាពិសេសបន្តទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត និងការទាក់ទាញឱ្យភ្ញៀវបរទេសស្នាក់នៅបានយូរផងដែរដើម្បីទស្សនាពីប្រទេសកម្ពុជាលើគ្រប់វិស័យ។នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត តាន់ គីមមេង សហប្រធានវេទិការាជរដ្ឋាភិបាលវិស័យឯកជនផ្នែកសុខាភិបាល បានចូលរួមផ្ញើរសារលើកទឹកចិត្តដល់វិស័យចុងភៅ អ្នកផលិត អ្នកកែច្នៃ និងអ្នកបម្រើការងារក្នុងវិស័យម្ហូបអាហារទាំងអស់ ពង្រឹងស្តង់ដារ អនាម័យ ដើម្បីធានាគុណភាពវិស័យម្ហូបអាហារកាន់តែល្អប្រសើរទៅមុខបន្ថែមទៀត ជាពិសេសការធានាបានសុខសុវត្ថិភាពដល់អ្នកទទួលទាន និងអ្នកប្រើប្រាស់។សូមជំរាបជូនថា យុទ្ធនាការ "អាហារខ្មែរត្រូវតែខ្លាំង" រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានស្តង់បង្ហាញទាក់ទងផលិតផលខ្មែរ ម្ហូបអាហារ និង ទំនិញសក្តានុពលជាច្រើនផ្សេងៗទៀត សរុបចំនួនប្រមាណ ២០០ស្តង់៕អត្ថបទ៖ ឈិត បូរ៉ាវី 

យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បន្តពង្រីកការផ្សព្វផ្សាយដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ក្នុងស្រុកបាកាន

2026/07/17 07:32:48 pm        107
ពោធិ៍សាត់៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជូនដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ប្រមាណជិត ១,០០០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិត។‎​ពិធីនេះបានប្រារព្ធឡើងនៅបរិវេណអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួង អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។‎​ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងបរិបទដែលពិភពលោកកំពុងវិវត្តយ៉ាងលឿនទៅរកសង្គមឌីជីថល ព័ត៌មានក្លែងក្លាយបានក្លាយជាហានិភ័យដ៏ធ្ងន់ធ្ងរមួយ ដែលមិនត្រឹមតែបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំភាន់ការយល់ឃើញរបស់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិទៀតផង។ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» មិនមែនគ្រាន់តែជាការអប់រំទូទៅនោះទេ ប៉ុន្តែវាគឺជាការកសាងប្រព័ន្ធការពារខ្លួនតាមរយៈការបង្កើនចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។‎​ឯកឧត្តមបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយ សិស្សានុសិស្សទាំងអស់ត្រូវមានភាពវៃឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ សូមសួរខ្លួនឯងថា៖‎​តើព័ត៌មាននេះមកពីណា?‎​តើមានប្រភពផ្លូវការច្បាស់លាស់ដែរឬទេ?‎​តើវាផ្តល់ផលប្រយោជន៍ ឬបង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?‎​ការចេះវិភាគ ត្រិះរិះពិចារណា និងការមិនជឿតាមការល្បួង ឬព័ត៌មានមួលបង្កាច់ គឺជាអាវុធដ៏មុតស្រួចបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។‎​ក្រសួងព័ត៌មានសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗទាំងអស់នឹងក្លាយជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានការទទួលខុសត្រូវខ្ពស់ និងជាទូតសុឆន្ទៈក្នុងការនាំយកព័ត៌មានពិតទៅកាន់មិត្តភក្តិ សហគមន៍ និងក្រុមគ្រួសារ ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលមួយដែលមានសុវត្ថិភាព មានភាពថ្លៃថ្នូរ និងពោរពេញដោយចំណេះដឹងពិតប្រាកដ។‎​លោក ញឹក បានខេង អភិបាលរងខេត្តរួមជាមួយតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់​។លោក ញឹក បានខេងបានលើកឡើងថា ក្នុងយុគសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយមានគ្រប់ទម្រង់ និងបង្កហានិភ័យខ្ពស់ដល់សង្គម។ លោកបានបន្ថែមថា ការយល់ដឹងពីព័ត៌មានពិត ក៏ជាផ្នែកមួយនៃការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យខេត្តមានការអភិវឌ្ឍប្រកបដោយចីរភាព។សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ។‎​យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការកសាងភាពធន់ឌីជីថល និងការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសផុតពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១២ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប, កោះកុង និងខេត្តបាត់ដំបង។ យុទ្ធនាការនេះនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយតាមបណ្តាខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៦នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM