គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានាធិបតីបារាំងបង្ហាញជំនឿលើក្រុមបាល់ទាត់បារាំង និង​ជូនពរ​ឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២៦

2026/07/13 05:23:24 pm        88
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះសម្តេចបាន​ផ្ញើសារជូន​លោក​ប្រធានា​ធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង ហើយ​សម្ដេច​បាន​ជូនពរ​ឱ្យក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ​២០២៦​។សម្តេចតេជោបានសរសេរសារថា៖«ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង ប្រធានា​ធិបតី​បារាំង​រឿង​បាល់ទាត់។ តាំងពីចុងឆ្នាំ២០២២ មកប្រធាធិបតី ម៉ាក្រុងរបស់បារាំង និងខ្ញុំតែង​ឆ្លង​ឆ្លើយ​ជាមួយ​គ្នាជាប្រចាំ ទោះខ្ញុំមិនធ្វើជានាយករដ្ឋមន្ត្រីទៀតក៏ដោយ ដែលសារនោះបញ្ជូនទៅមកតាម WhatsApp» សាររបស់ខ្ញុំថ្ងៃនេះក្រៅពីសួរសុខទុក្ខគាត់ និងគ្រួសារ ខ្ញុំបានបង្ហាញ​នូវជំនឿ​ទុកចិត្ត​លើ​ក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងទទួលជោគជ័យ​រហូតលើកពាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ»។សម្ដេចតេជោបានបន្តថា សាររបស់ខ្ញុំបញ្ចប់ដោយពាក្យ «Vive Les Bleus !!!» រូបថតខ្ញុំ​លើក​ពាន​នេះជារូបភាពដែលកីឡាករបារាំងក្នុងនាម FIFA នាំមកកម្ពុជានិងប្រទេសនានានៅអាស៊ីឆ្នាំ ២០២២។ ឯអាវលេខ៩ជាអាវរបស់ខ្ញុំ ដែលតែងពាក់លេខ៩​ពេលចូលទាត់បាល់​កាលពីពេលមុន»៕

កម្ពុជា បង្ហាញមហិច្ឆតាក្លាយជាប្រទេសគោលដៅផលិត និងផ្គត់ផ្គង់ផលិតផលស្បែកជើងក្នុងតំបន់អាស៊ី

2026/07/13 05:22:18 pm        189
កម្ពុជា បានបញ្ជាក់ជាថ្មីពីមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាគោលដៅផលិត និងផ្គត់ផ្គង់ផលិតផលស្បែកជើងឈានមុខគេមួយនៅក្នុងតំបន់អាស៊ី ខណៈដែលក្រសួងពាណិជ្ជកម្មបានលើកឡើងពីកំណើនដ៏រឹងមាំនៃលទ្ធផលនាំចេញ និងសក្តានុពលវិនិយោគដ៏ខ្ពស់របស់ប្រទេសជាតិ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «សន្និសីទស្បែកជើងអន្តរជាតិ លើកទី៤៣» និង «ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ» កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏រស់រវើកមួយនៅក្នុងតំបន់អាស៊ី និងជាគោលដៅផ្គត់ផ្គង់កាន់តែសំខាន់សម្រាប់ម៉ាកយីហោល្បីៗ ដែលទទួលស្គាល់ជាអន្តរជាតិ។ លោកជំទាវបានឱ្យដឹងថា គិតក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានតម្លៃសរុបលើសពី ៣៨ពាន់លានដុល្លារអាម៉េរិក ខណៈដែលការនាំចេញផលិតផលស្បែកជើងមានតម្លៃរហូតដល់លើសពី ១,១ ពាន់លានដុល្លារអាម៉េរិក។ លោកជំទាវបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបន្តអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង ការវិនិយោគប្រកបដោយគុណភាព មូលធនមនុស្ស និងបរិយាកាសធុរកិច្ច។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានអំពាវនាវ និងស្វាគមន៍ការវិនិយោគពីបរទេសបន្ថែមទៀត មិនត្រឹមតែលើការផលិតស្បែកជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផ្នែកភស្តុភារកម្ម, ស្វ័យប្រវត្តកម្ម, ការស្រាវជ្រាវនិងអភិវឌ្ឍន៍, ការច្នៃប្រឌិត, ចង្វាក់ផលិតកម្មបៃតងប្រកបដោយចីរភាព, បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍជំនាញកម្លាំងពលកម្មផងដែរ ដោយផ្អែកលើកត្តាអំណោយផលរបស់កម្ពុជា រួមមានស្ថិរភាពនយោបាយ ការចូលទៅកាន់ទីផ្សារជាយុទ្ធសាស្ត្រ ការអនុគ្រោះពាណិជ្ជកម្ម និងបរិយាកាសអំណោយផលខ្លាំងដល់ការវិនិយោគ។​អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសកម្ពុជាមានរោងចក្រពាក់ព័ន្ធនឹងវិស័យស្បែកជើងចំនួន ២១៩រោងចក្រ និងផ្តល់ការងារដល់កម្មករនិយោជិតជិត ១៨ម៉ឺន ៥ពាន់នាក់ រួមទាំងទទួលបានការអនុគ្រោះពន្ធក្នុងការចូលទៅកាន់ទីផ្សារសកលសំខាន់ៗ រួមមាន សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងអាស៊ាន ដែលបង្កើតឱ្យមានឱកាសកាន់តែលេចធ្លោថែមទៀតសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។សូមបញ្ជាក់ថា ព្រឹត្តការណ៍«សន្និសីទស្បែកជើងអន្តរជាតិ លើកទី៤៣» និង «ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ» ដ៏មានសារៈសំខាន់នេះ បានទាក់ទាញប្រតិភូជាសមាជិកសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ (CIFA) មកពី ១៩ប្រទេស និងតំបន់ រួមទាំងមន្ត្រីរាជរដ្ឋាភិបាល តំណាងស្ថានតំណាងការទូត អង្គការអន្តរជាតិ វិនិយោគិន ក្រុមហ៊ុនផលិត និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប ដើម្បីជួបជុំគ្នាពិភា​ក្សាអំពីអនាគតនៃឧស្សាហកម្មស្បែកជើងសកល ចំពេលដែលមានការផ្លាស់ប្តូរយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងទីផ្សារ៕អត្ថបទ៖ ឈិត បូរ៉ាវី  

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

2026/07/12 10:38:40 pm        336
លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារពិសេស នាព្រឹកថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​បង​ប្អូន​អតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ១០២នាក់ ដែលបានស្ម័គ្រ​ចិត្ត​ចូល​រួម​រស់​ក្នុង​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និង​ទទួល​ស្វាគមន៍​នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាលក្រោមការចង្អុលបង្ហាញ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ខេ​ត្ត​កណ្តាល​ផងដែ។សកម្មជនទាំង១០២នាក់មកពីបណ្តាលឃុំនានាមានដូចជា៖ ឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំខ្ពប ឃុំតាលន់ នៃស្រុកស្អាង និងឃុំកោះធំ(ក) នៃស្រុកកោះធំ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និង​រីករាយជាគ្រួសារខ្មែរតែមួយ។នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី​នឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។លោក រស់ ចំណាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់បងប្អូនអតីតសកម្មជនទាំងអស់ ដែលបានមើលឃើញច្បាស់ពីតថភាពសង្គម នូវ​ការ​អភិវឌ្ឍ​ពិតប្រាកដ និងសុខសន្តិភាពពេញលេញ ក្រោមការដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ​លោកបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សតែមួយគត់​ដែល​មានភា​ព​ចា​ស់​ទុំ​ខាង​នយោបាយ មានរចនាសម្ព័ន្ធរឹងមាំ និងតែងតែនៅ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ​។ លោកក៏បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និង​គាំ​ទ្រ​លើ​ការ​ដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី កុំជឿលើការញុះញង់ របស់ក្រុម​ជ្រុល​និយម​មួយ​ចំ​នួនដែលតែងតែលាបពណ៌មកលើថ្នាក់ដឹកនាំជារឿយៗ។តំណាងអតីតសកម្មជនដែលទើបចូលរួមជីវភាពនយោបាយថ្មី ក៏បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ថា​នឹង​ស្មោះត្រង់ ការពារតម្លៃសន្តិភាព និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូត។បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ ក៏បាន​បន្ត​ដំណើរ​ចុះ​សួរ​សុខទុ​ក្ខដោយផ្ទាល់ និងនាំយកអំណោយសប្បុរសធម៌ទៅ​ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង នៅក្នុង​ស្រុក​ស្អាង ​ចំនួន ៤គ្រួសាររួមមាន៖ - គ្រួសារទី១៖ អ្នកមីង ម៉ៅ ប៉ន រស់នៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ - គ្រួសារទី២៖ លោក លាប សំណាង រស់នៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ - គ្រួសារទី៣៖ លោកយាយ សោម វ៉ាត រស់នៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ - គ្រួសារទី៤៖ លោកអ៊ំប្រុស ឆយ ឈុំ រស់នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ ភួយ ព្រម​ទាំងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូន។ ជាទីបញ្ចប់ បងប្អូនប្រជាពលរដ្ឋខ្វះខាត និងសមាជិកថ្មីទាំងអស់ បាន​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត និងបានបួងសួងជូនពរដល់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន ព្រមទាំងក្រុមការងារ សូមឲ្យមានសុខភាពល្អបរិបូរណ៍ ដើម្បី​បន្ត​ដឹកនាំ​នាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿងជារៀងរហូតតទៅ៕ អត្ថបទ៖ វង្ស សុភាព

ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង

2026/07/12 09:50:13 pm        310
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ នៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ប្រកបដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្តាយជាទីបំផុតពីសំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់​គ្រួសារ​រង​គ្រោះ​ទាំង​អស់​។ ឯកឧត្តមប្រធាន បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជា​ក្តី​កង្វល់​របស់​ថ្នាក់​ដឹកនាំ​ដែលត្រូ​វតែគិតគូរ និងស្វែងរកដំណោះស្រាយឱ្យបានល្អប្រសើរ។ ជាក់ស្តែង​ដូច​ជា​ការ​នាំ​យក​អំណោយ​សង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះ​បី​ជា​មិន​អាច​ជួយបំពេញបានទាំងស្រុងទៅតាមតម្រូវការក៏ដោយ ក៏ប៉ុន្តែសាខា​តែង​តែ​បាន​ចូល​រួម​ចំណែក​ជួយ​ដោះស្រាយ និងសម្រាលនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែក។ ម៉្យាងវិញទៀត អំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺធ្វើឡើងដោយបេះដូង គ្មាន​ការ​ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុ​ភូត​ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេស​ត្រូវ​មើល​ថែ​កូន​ចៅ​តូច​ៗ​ឱ្យ​បាន​ដិត​ដល់ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសាររដូវនេះជារដូវវស្សា មាន​ភ្លៀងធ្លាក់គ្រប់ទីកន្លែងដែលអាចបង្កើតជាជម្រកមូសខ្លា។ ឯកឧត្តម បានណែនាំ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ខិតខំ​ដឹក​នាំ​កម្លាំង​ចុះ​ជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​​គ្រោះធម្មជាតិឱ្យបានទាន់ពេលវេលា។ប្រជាពលរដ្ឋរងគ្រោះបានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ដែល​បាន​នាំ​យក​អំណោយ​មនុស្សធម៌​មក​ផ្តល់​ជូន​ដល់​ដៃ​ពួក​គាត់​ទាន់​ពេលវេលា ដែលនេះពិតជាមានតម្លៃមហា​សាល​ក្នុង​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​ក្នុង​ជីវភា​ពប្រ​ចាំថ្ងៃ និងជួយឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការជួសជុលផ្ទះសម្បែងឡើងវិញ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏បានលំឱនកាយវាចាចិត្តគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងជាពិសេស សម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាល​តែង​តែគិ​តគូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ​មា​ន​កាក​បាទ​ក្រហមកម្ពុជា»៕

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន

2026/07/12 09:15:42 pm        469
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និង​កីឡា បានអញ្ជើញជាអធិបតី បើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន, ដើម្បី​បំផុស​ឲ្យមាន​ចលនា​ស្នេហា​ជាតិស្ថិតនៅទីតាំងផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល, នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ។ លោកបណ្ឌិត ហុង លីម ប្រធានសហ័ពន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា ការអប់រំ គឺ​ជា​មូល​ដ្ឋាន​គ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការលើក​​​​កម្ពស់សុខុមាលភាពសង្គម។ កុមារគ្រប់រូបគួរតែទទួលបានឱកាសអប់រំប្រកបដោយសមធម៌ ដោយ​មិន​គិតពីទីតាំងភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច ឬបរិបទសង្គមរបស់ពួកគេ។​ ទោះ​ជា​យ៉ាង​ណា កុមារជាច្រើនដែលរស់នៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ពីសង្រ្គាមខ្មែរ-​សៀម បាន​​​ ​និង​កំពុង ជួបប្រទះបញ្ហា ប្រឈមជាច្រើនក្នុងការទទួលបានការអប់រំ សាលារៀនត្រូវបានបំផ្លាញ កង្វះ​គ្រូ​បង្រៀន សម្ភារសិក្សាមិនគ្រប់គ្រាន់​ បច្ចេកវិទ្យាមានកម្រិត និងជីវភាពគ្រួសារដែល​មិន​អាច​ទ្រទ្រ​ង់ការសិក្សា​​ របស់កូនៗបាន។ បញ្ហាទាំងនេះបណ្តាលឱ្យកុមារមួយចំនួនបោះបង់ការសិក្សា ឬមិនអាចបន្តការសិក្សា រហូត​ដល់​កម្រិត​ខ្ពស់​បាន។​ ដោយមើល​ឃើញ​ពីសារៈសំខាន់នៃការអប់រំ និងស្ថានភាពជាក់ស្តែងនេះ គណៈកម្មការ​នៃ​សមាគម​សហព័ន្ធសេវាអប់រំនៅកម្ពុជា បានផ្តួចផ្តើមកម្មវិធី​ «រត់ដើម្បីការអប់រំកុមារព្រំដែន» ក្នុង​គោល​បំណង​លើកកម្ពស់ ការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃការគាំទ្រការអប់រំ និង​ប្រមូលធនធានពីសប្បុរសជន ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បី​រួម​ចំណែក​អភិវ​ឌ្ឍ​វិស័យអប់រំនៅតំបន់ព្រំដែន។ កម្មវិធីនេះត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រើ​ប្រាស់​កីឡា​រត់​ជា​សកម្មភាពសប្បុ​រ​សធម៌ដែលភ្ជាប់ការថែរក្សាសុខភាពជាមួយការចូលរួមក្នុងការងារសង្គម។ ការ​ចូលរួមរបស់អ្នករត់ម្នាក់ៗ និងការគាំទ្រពីដៃគូឧបត្ថម្ភ នឹងក្លាយ​ជា​កម្លាំង​សម្រាប់​បង្កើត​ឱកាស​អប់រំ​ដល់​កុមារដែលខ្វះខាត។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានអរគុណដល់អស់លោក លោកស្រី បងប្អូនទាំងអស់ ដែល​បាន​ចូល​រួម​យ៉ាងច្រើនកុះករនាថ្ងៃនេះ ក្នុងកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន និងសូម​ថ្លែង​អំណរ​គុណ​ដល់​សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានរៀបចំឲ្យមានការរត់នេះឡើង។ ក្នុងគោល​ដៅមិនត្រឹមតែប្រមូលថវិកា ដើម្បីជួយដល់កុមារ និងសាលារៀន​នៅ​តាម​ព្រំដែន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែដើម្បីបំផុសឲ្យមានចលនាស្នេហាជាតិ ឲ្យមានចលនាមួយ​ដើ​ម្បី​ក្រើន​រំលឹក​ដល់​យើង​ទាំង​អស់គ្នា បង្ហាញពីទឹកចិត្តឲ្យមានការឯកភាពជាតិ និងចេះសាមគ្គីភាពគ្នា។ឯកឧត្ដម សូមយកឱកាសនេះ គោរពថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាជន​យើង​ដែល​រស់​នៅតាមតំបន់ព្រំដែន ជាពិសេសនៅក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យ​ភាព​កម្ពុជា​។ ​ឯកឧត្ដម អំពាវនាវសូមឲ្យបងប្អូនទាំងអស់ បន្តសហការគ្នា បន្តរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បី​កម្ពុជា ដើម្បីកុមារកម្ពុជា និងដើម្បីបង្ហាញពីទឹកចិត្តរួមគ្នា និងសូមជូនពរ​ឲ្យ​ដំណើរ​ការ​រត់​នា​ថ្ងៃ​នេះ ទទួលបាននូវសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕ អត្ថបទ រដ្ឋា 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ

2026/07/12 09:01:45 pm        297
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលគណបក្សចុះជួយខេត្ត បានអញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ ស្នាក់កា​រ​គណបក្ស​ប្រជាជន​កម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ស្នាក់ការនេះ មានទំហំ ២៦ម៉ែត្រ X ២៤ម៉ែត្រ កម្ពស់ ២ជាន់ មានបំពាក់នូវអេក្រង់ LED បំពាក់​សម្ភារៈ​ការិយាល័យគ្រប់ប្រភេទ និងមានបំពាក់នូវគ្រឿងបំពងសំឡេង នៅតាមសាលប្រជុំ សាង​សង់ ​លើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ បំពាក់អំពូលសូឡា មានតម្លៃចំនួន ៤សែន ៨ម៉ឺន ៣ពាន់ ៦៣៥​ដុល្លារ និង ១៥ លាន ៧សែន រៀល។មានប្រសាសន៍ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំដែងនូវ​ការ​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះជួយក្រុង និងមន្ត្រីបក្សនៅក្នុងមូលដ្ឋាន ពិសេស​ទឹក​ចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ដែលបានលះបង់​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចូល​រួម​ចំណែកកសាងសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ។ សម្តេចបានចាត់ទុកថា ទឹកចិត្ត​និង​ការ​លះ​បង់​ទាំងនេះ គឺជាកម្លាំងចលករដ៏រឹងមាំ ដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញ​ឲ្យ​រចនា​​សម្ព័ន្ធ​បក្ស​នៅ​មូលដ្ឋានកាន់តែមានភាពរឹងមាំ និងមានលទ្ធភាព​កាន់​តែទូលំ​ទូលាយ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​។ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាន​លើក​ឡើង​យ៉ាង​ច្បាស់​ៗ​អំពីភាព​ចាស់​ទុំ​ខាង​នយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ក្រោមខ្សែបន្ទាត់​នយោបាយ​ដ៏​ត្រឹមត្រូវ ជាពិសេសគឺ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោតេជោ ហ៊ុន សែន។សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្ស បានប្រែក្លាយក្រុងបាវិតទាំងស្រុង ពីទឹក​ដី​ដែល​ធ្លាប់​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារភ្លើងសង្គ្រាម និងការបែកបាក់ មកជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល។ បច្ចុប្បន្ន បាវិតបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលសម្បូរទៅ​ដោយ​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​រោងចក្រ សហគ្រាសធំៗ និងមានសមត្ថភាព​ខ្ពស់​ក្នុង​ការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​កន្លែង ជូនដល់បងប្អូនពលរដ្ឋ និងកូនចៅកសិកររបស់យើង ជួយលើកកម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃនិ​ងកាត់បន្ថយការចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់»។សម្តេចក៏បានពាំនាំនូវមតិផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់ គណៈកម្មាធិការ​បក្សគ្រប់​លំដាប់​ថ្នាក់​នៃ​ក្រុង​បាវិត ត្រូវរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលអគារស្នាក់ការថ្មីនេះឲ្យបានល្អ និងត្រូ​វ​ប្រើ​ប្រាស់​ទីតាំង​នេះ​ជាស្នូលក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ បន្ថែមលើនេះ ត្រូវបន្ត​ខិត​ខំ​ពង្រឹង​សាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ដោះ​ស្រាយ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បានទាន់ពេលវេលា ព្រមទាំងចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទូទាំងក្រុងបាវិត ឲ្យបានល្អប្រសើរ ដើម្បី​បង្ក​បរិយាកាសកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែល​មក​បណ្តាក់​ទុន​នៅ​ក្នុ​​ងទឹកដីដ៏មានសក្តានុពលមួយនេះ។ជាពិសេស គ្រប់អង្គភាពពាក់ព័ន្ធត្រូវប្តេជ្ញារួមគ្នា បង្ក្រាប​ការ​ឆបោកតាមបច្ចេកវិទ្យា (ស្គែមអនឡាញ)៕ 

អភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម

2026/07/12 07:31:03 pm        357
លោកជំទាវអភិបាលខេត្តកោះកុង ល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានចាត់ទុក ពិធី​បុណ្យ​ពូន​ភ្នំ​ទុរេន នៅស្រុកថ្មបាំង ជាកម្លាំងសាមគ្គីក្នុងមូលដ្ឋានរវាងប្រជាកសិករ និងកសិករ ពិសេស​ជា​ការ​ផ្សព្វផ្សាយលើកស្ទួយទិន្នផលកសិកម្មផងដែរ។ការប្រកាសបែបនេះរបស់ លោកជំទាវ ឈី វ៉ា បានធ្វើឡើងក្នុងពិធីបុណ្យពូនភ្នំទុរេនលើកទី២ នៅ​ក្នុង ​ស្រុកថ្មបាំង ដោយមានអ្នកទេសចរ និងពលរដ្ឋជាច្រើនបានចូលរួមទស្សនា តាមរយៈ​ធ្វើ​ពិធី​សាសនា និងសាករសជាតិទុរេន។លោកជំទាវអភិបាលខេត្តកោះកុង បានរំលេចថា ស្រុកថ្មបាំង សក្តានុពលទេសចរណ៍ និង​សណ្ឋាន​ដី​មានជីវជាតិ សមស្របសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ទេសចរណ៍។ ដំណាំ​សាវម៉ាវ មង្ឃុត ល្ហុង ចេក កៅស៊ូ និងជាពិសេស ទុរេន បានក្លាយជាដំណាំដ៏មានតម្លៃ ទទួល​បាន​ការ​ទទួល​ស្គាល់ពីគុណភាព និងរសជាតិ ព្រមទាំងមាន​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ​។លោកជំទាវ ឈី វ៉ា យល់ឃើញថា ការរៀបចំពិធីបុណ្យពូនភ្នំទុរេននេះ ជាចំណែក​មួយ​បង្ហាញ​ពី​សាមគ្គី​ភាព​របស់ប្រជាកសិករពេលប្រមូលផល ហើយបានបរិច្ចាមកធ្វើបុណ្យ និងបង្កើការ​ទាក់​ទាញ​ភ្ញៀវទេសចរមកលេងកម្សាន្តក្នុងមូលដ្ឋានកាន់តែច្រើន។លោកស្រី ទួត ហ្វាទីម៉ា អភិបាលស្រុកថ្មបាំង លើកឡើងថា ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ក៏​ធ្វើ​ឡើង​គោល​បំណងលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនឱ្យកាន់តែល្បីល្បាញ ផ្ដល់ឱកាសដល់កសិករ និង អាជីវករ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ដើម្បីទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែលមកកម្សាន្ត និងបានភ្លក់រស់ជាតិទុរេននៅតំបន់ថ្មបាំង ហើយ​ឈ្វេង​យល់​អំ​ពី​សក្តា​នុ​ពល​ទេសចរណ៍ និងកសិកម្មក្នុងស្រុក។លោកស្រីអភិបាលស្រុកថ្មបាំង បង្ហាញថា ទិន្នផលទុរេន​ដែល​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​ប្រជា​កសិករ និងសប្បុរសជន សម្រាប់រៀបចំក្នុងពិធីបុណ្យពូនភ្នំទុរេន យកមកធ្វើបាយដំណើបទុរេន និង​សម្រាប់ភ្ញៀវទេសចរភ្លក់ ក្រោយពេលចប់កម្មវិធី និងយកទៅឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ។គួរបញ្ជាក់ថា ពិធីបុណ្យពូនភ្នំទុរេន ត្រូវបានភ្ញៀវទេសចរក្នុងស្រុក និងប្រជាពលរដ្ឋ គាំទ្រ​ពេញ​ទំហឹង ដោយបានចូលរួមឧបត្ថម្ភជាផ្លែទុរេន និងផ្លែឈើផ្សេងៗ ព្រមទាំង​ភ្លក់​រស​ជាតិ​ផ្លែ​ឈើ​ចម្រុះ​ដាក់​បាន​ដាក់តាំងបង្ហាញ។ ស្រុកថ្មបាំងជាស្រុកមួយសំបូរទៅដោយតំបន់អេកូទេសធម្មជាតិច្រើនដូចជា៖ ទឹកជ្រោះ ការ​បោះ​តង់​ ជិះទូកតាមដងព្រែក មើលសត្វព្រៃ និងទិន្នផលកសិកម្មយ៉ាងសំបូរបែប៕ អត្តបទ៖ ឈឹម មករា

សភាប្រើភាសាបារាំងជិត ១០០ ប្រទេស ចេញមុខអំពាវនាវ​ឲ្យភាគី​ថៃ​គោរព​អធិបតេយ្យ​ភាព​កម្ពុជា

2026/07/12 07:10:00 pm        959
សភាប្រើភាសាបារាំងជិតមួយរយប្រទេស បានចេញមុខអំពាវនាវឲ្យភាគីថៃ គោរពនូវអធិបតេយ្យ និង​បូរណភាពទឹកដីកម្ពុជា និងត្រូវគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ស្តីពី សន្តិភាព កូឡាឡាំពួ ហើយ​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ទាំង​ឡាយ​ណាដែ​លបង្ក​ឡើង​ជា​ឯក​តោភាគី​ពី​សំណាក់យោធាថៃជាដើម។យោងតាមសេចក្តីសម្រេចរបស់ សភាប្រើភាសាបារាំង ក្រោយកិច្ចប្រជុំពេញអង្គ នៅ​រដ្ឋធានី​យុនដេ ​កាមេរូន កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ភាព​តាន​តឹង​ដែល​នៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា និងថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ​ដេលបានបណ្តាលឲ្យ មានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ការ​ផ្លាស់​ប្តូរ​​​ទីលំនៅយ៉ាងច្រើននៃប្រជាជនស៊ីវិល និងរបាយការណ៍អំពីការរំលោភបំពានលើបទឈប់បាញ់ និង​បូរណភាពទឹកដីកម្ពុជារួមទាំងការខូចខាត ដល់ទីតាំងវប្បធម៌ និងសាសនា ដែលទីតាំង​មួយ​ចំនួន​ត្រូវ​បានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ ការយូណេស្កូជាដើម។បន្ទាប់ពីឃើញភាគីថៃនៅតែបង្ករឿងជាឯកតោភាគីមកលើកម្ពុជា ជាបន្តបន្ទាប់នោះ សភា​ប្រើ​ភាសា​បារាំង ដែលមានសមាជិកមួយរយប្រទេស បានអំពាវនាវឲ្យមានការគោរពអធិបតេយ្យ និង​បូរណភាពទឹក ដីរបស់កម្ពុជា ក៏ដូចជា​ការគោរព​តាម​ការ​ប្តេជ្ញាចិ​ត្ត​ចំពោះ​សន្តិភាព​ប្រកប​ដោយ​និរន្តភាព​ នៅតាមបណ្តោយព្រំដែន និងការជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែល​អាច​បង្ក​ភាពតានតឹងកាន់តែ ធ្ងន់ធ្ងរនោះ។នៅក្នុងសេចក្តីសម្រេចរបស់ សភាប្រើភាសាបារាំងនេះដែរ ក៏បានអំពាវនាវឲ្យភាគីថៃ គោរពបទ ឈប់​បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ដែលបាន​ចុះ​ហត្ថ​លេខា​ដោយ​នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥​ផង​ដែរ។សភាប្រើភាសាបារាំង ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹង និង​សកម្ម​ភាព​នានាដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែន ក្រោមការកាន់កាប់ដោយភាគីថៃ មាន​ដូចជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំ​ពិធី​សាសនា​នៅ​ក្នុង​ទីតាំង​វប្បធម៌ និងសាសនា ក៏ដូចជាគំនិតផ្តួចផ្តើមក្នុងការបែងចែកធីធ្លី នៅតំបន់ទាំងនោះ ផង​ដែរ​។ ​មួយវិញទៀតសភាប្រើភាសាបារាំងទាំងនោះ ក៏មានការ​សោក​ស្តាយ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​រង​ទុក្ខ​វេទនារបស់ប្រជាជនស៊ីវិល ក៏ដូចជាការប៉ះពាល់ ឬការបំផ្លិតបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែល​ជា​កេរមរតរួមរបស់មនុស្សជាតិ តាមរបៀបមួយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចក្ខុ​វិស័យ​នៃ​សន្តិភាព​យូរ​អង្វែង និងការផ្សះផ្សារជាតិជាដើម។យ៉ាងណាក៏ដោយ សភាប្រើភាសាបារាំងទាំងនោះ ក៏បានអំពាវនាវ ឲ្យមានដំណោះស្រាយដោយ សន្តិវិធី ក្នុងរយៈពេលខ្លី តាមរយៈយន្តការទ្វេភាគីទាំងអស់ ដែលបានបង្កើតឡើងដោយ JBC និង​ធ្វើ​យ៉ាងណាឲ្យមានការបន្ធូរបន្ថយភាពតានតឹង ការបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និង​ការ​ដក​កង​កម្លាំង​ប្រដាប់ អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះផងដែរ៕ អត្ថបទ៖ បាន ចក់ 

គណៈចលនាមហាជន រៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា”

2026/07/12 06:57:34 pm        301
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បាន​រៀប​ចំ​បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោម​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញ​ធ្វើ​បាឋក​ថា​ក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និង​ជា​អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបាន​ផ្ដល់​កិត្តិយស​អញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏មានអត្ថន័យនេះ។ឯកឧត្តមបានមានប្រសាសន៍ថា បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ត្រូវ​បាន​រៀប​ចំ​ឡើងក្នុងគោលបំណងបង្កើតវេទិកាជូនថ្នាក់ដឹកនាំជំនាន់មុន ដែលជាសាក្សី​រស់​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ និង​ការ​កសាងសុខសន្តិភាព។ ទន្ទឹមនឹងនេះ វេទិកានេះក៏មាន​គោល​បំណង​លើក​កម្ពស់​ស្មារតី​យុវជន​ឱ្យ​យល់​ដឹង​ពី​តម្លៃនៃការលះបង់ វីរភាព និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំង​បណ្ដុះ​ស្មារ​តី​ដឹង​គុណ ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តបម្រើជាតិមាតុភូមិ។ ជាមួយគ្នានេះ បាឋកថា​ស៊េរី​នេះ​ក៏​ដើរ​តួនាទីជាស្ពានផ្សារភ្ជាប់អន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងជំនាន់ក្រោយ ដើម្បី​ពង្រឹងស្មារតីឯកភាព សាមគ្គីភាព និងការបន្តវេនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍជាតិ។ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បទពិសោធន៍ និងការចែករំលែករបស់ សម្ដេច​កិត្តិ​សង្គ​ហ​បណ្ឌិត ម៉ែន សំអន គឺជាមេរៀនដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយ ក្នុង​ការ​សិក្សា ស្វែងយល់ និងយកជាគំរូសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការបម្រើប្រជាជន។ ឯកឧត្តមបានបន្ថែមថា“សម្តេចកិត្តិសង្គហបណ្ឌិត មិនត្រឹមតែជានិមិត្តរូបនៃភាពឆ្នើម និង​សមត្ថ​ភាព​របស់​ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រពិត ។ ក្នុងនាមជា​សាក្សី​រស់​នៃ​ដំណាក់​កាលប្រ​វត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា សម្ដេចបានចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វ​ហេតុ​រំដោះ​ជា​តិ និងរួមចំណែកក្នុងការកសាង ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ រហូត​ទទួល​បាន​វឌ្ឍនភាពដូចសព្វថ្ងៃ។ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​គំរូ​វីរ​ភាព​ ការលះបង់ ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជំនាន់មុន ដែលបាន​តស៊ូ​ឥត​ស្រាក​ស្រាន្ត​ក្នុង​ការ​បំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឯកឧត្តមបានបន្ថែមថា ការគោរពវិន័យ ការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ និងស្មារតីទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតរបស់ពួកគាត់ គឺ​ជា​មូល​ដ្ឋានគ្រឹះដ៏សំខាន់ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ​ប្រទេស​ជាតិ​ដូច​សព្វ​ថ្ងៃ​។ បើគ្មានការលះបង់របស់អ្នកជំនាន់មុន ក៏គ្មានយើងនៅក្នុងពេលបច្ចុប្បន្ន និងតទៅ​អនាគត​៕ អត្ថបទ៖ គឹមហុក 

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន

2026/07/12 02:49:31 am        271
ក្នុងឱកាសចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង (APF) កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៅទីក្រុងយ៉ាអ៊ុនដេ សាធារណរដ្ឋកាមេរូន។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិកសភាប្រមាណ ៣០រូប មកពី ២១ក្រុមសភាជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង រួមទាំងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចជា ស្ថានភាពគ្រូបង្រៀនភាសាបារាំងលើសកលលោក ការអប់រំឌីជីថល ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការចុះអត្រានុកូលដ្ឋាន និងការអភិរក្សខ្លឹមសារវប្បធម៌។នាឱកាសនោះ ឯកឧត្តម កែប ជុតិមា បានធ្វើបទអន្តរាគមន៍ដោយជម្រាបជូនអង្គប្រជុំអំពីផលប៉ះពាល់អវិជ្ជមាននៃជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក មកលើវិស័យអប់រំ និងវប្បធម៌នៅកម្ពុជា។ ក្នុងនោះ ជម្លោះប្រដាប់អាវុធបានបង្ខំឱ្យសាលារៀនតាមបណ្តោយព្រំដែនចំនួន ១,០១៧ខ្នង ត្រូវបិទទ្វារបណ្តោះអាសន្ន ដែលធ្វើឱ្យគ្រូ និងសិស្សានុសិស្សរងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងបង្កើតឱ្យមានហានិភ័យនៃការបោះបង់ការសិក្សា និងជំងឺថប់អារម្មណ៍។ ជាងនេះទៅទៀត ការវាយប្រហារតាមអាកាសពីសំណាក់យោធាថៃ នាពេលនោះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បុរាណស្ថានចំនួន ៥៦២កន្លែង ជុំវិញតំបន់ប្រវត្តិសាស្ត្រ ជាពិសេសគឺប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃការសិក្សាភាសាបារាំងនៅកម្ពុជា ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម និងអនុសាសន៍មួយចំនួនដើម្បីជំរុញជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអន្តរជាតិ។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា កម្ពុជានឹងបើកដំណើរការមហាវិទ្យាល័យភាសាបារាំង ជំនាញសេដ្ឋកិច្ចនិងការគ្រប់គ្រងកម្រិតពិភពលោក ក្នុងពេលឆាប់ៗខាងមុខនេះ។ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការបានប្រកាសជូនអង្គប្រជុំដោយមោទនភាពថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ក្រុមសភាជាតិកម្ពុជានៃ APF ក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង នៃសភាប្រើភាសាបារាំង នាខែមេសា ឆ្នាំ២០២៧ ខាងមុខផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM