គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

មន្ត្រីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរនៅតំបន់ភ្នំខ្នងផ្សារជាង ៥០០នាក់ពីជំនន់ទឹកភ្លៀងមកកាន់ទីតាំងមានសុវត្ថិភាពអស់ហើយ

2026/07/13 09:27:17 pm        104
រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរណ៍ ចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ ក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ឯកឧត្តមនិងមន្រ្តីក្រសួងបរិស្ថាន បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ នៅព្រឹកថ្ងៃនេះថា ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យ មន្ត្រីជំនាញក្រសួងបរិស្ថាន បន្តសហការល្អថែមទៀត ជាមួយអាជ្ញធរពាក់ព័ន្ធ ធ្វើការជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅតំបន់ភ្នំខ្នងផ្សា ឱ្យមានសុវត្ថិភាពទាំងអស់។ កន្លងមកនេះ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូពាក់ព័ន្ធ បានពង្រឹងការងារជំនាញសង្រ្គោះបឋម ដល់សហគមន៍ និងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងការត្រៀមបង្ការ ការពារអាយុជីវិត ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាស្នកើតឡើងនៅតាមតំបន់ការពារ៕

ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង ១២ម៉ឺនសេវា

2026/07/13 08:09:26 pm        92
ភ្នំពេញ ៖ ឆមាសទី១ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដឹកនាំអង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានបង្កើតឡើងបាន៨ឆ្នាំហើយ ហើយសេវាប្រមាណ៩៨% បានចូលមកតាមច្រកនេះ ជាមួយនិងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ ក្រៅពីអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ក៏មានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ផងដែរ។ ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិនឹងបន្តការងារនេះកាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យជាប្រចាំនៅតាមច្រកចេញចូលតែមួយ ខណ្ឌ និងសង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្តពីប្រជាពលរដ្ឋ ហើយអនុវត្តការងារនេះឱ្យបានព្រមៗគ្នា។ឯកឧត្ដម សួស ប្រាថ្នា មានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងពិនិត្យមើលអំពីវឌ្ឍនៈភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលយកបញ្ហាប្រឈមសេសសល់មួយចំនួនមកពិភាក្សា ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋមានរយៈពេលខ្លី សាមញ្ញា និងមានភាពងាយស្រួលជាងមុន កាត់បន្ថយការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។ ឯកឧត្ដម សួស ប្រាថ្នា បន្តថា ដើម្បីឱ្យការបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុនថែមទៀតនោះ យើងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យឯកសារដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋមានភាពសាមញ្ញ ខ្លី និងងាយស្រួលជាងមុន។ ត្រូវប្រជុំលើការងារនេះឱ្យបាន៣ដងក្នុង១ខែ ជាមួយនិងការចាត់មន្ត្រីឱ្យចុះតាមដាន ពិនិត្យមើលជាប្រចាំនៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ។ដោយឡែកតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ផងដែរថា មានសេវា២ប្រភេទ ដែលចាំបាច់ និងសំខាន់ នោះគឺសេវាសុរិយោដី និងសេវាសំណង់ ព្រោះវាពាក់ព័ន្ធធំជាមួយប្រជាពលរដ្ឋ និងអ្នកវិនិយោគ មិនថានៅក្រៅស្រុក ឬនៅក្រៅស្រុក ហើយត្រូវពិនិត្យរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ រកគន្លឹះដោះស្រាយឱ្យកាន់តែល្អ ខ្លី សាមញ្ញជូនពលរដ្ឋ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែក​កូន​ឈើ​ចម្រុះ​ជូនពលរដ្ឋយកទៅដាំចំនួនជាង ១លាន​ដើម

2026/07/13 08:03:34 pm        260
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានប្រកាសពី​សមិទ្ធផល​ដ៏​ត្រចះ​ត្រចង់​ក្នុង​ការ​ចែក​កូន​ឈើ​ដោ​យ​ឥត​គិត​ថ្លៃ​ជូន​សាធារណជនបានសរុប ៥,៣ លានដើម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូត​មក​ទល់ពេលបច្ចុប្បន្ននេះ។ កូនឈើទាំងនេះត្រូវបានយកទៅដាំតាមលំនៅឋាន សហគមន៍ និង​ដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើន​គម្រប​បៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព។ ក្នុងនោះដែរ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលបានប្រព្រឹត្ត​ទៅ​នៅ​រាជ​ធានី​​ភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន​បាន​ចែក​កូន​ឈើ​ចម្រុះ​បាន​ចំនួន ១,២លានដើម។ ព្រឹត្តិការណ៍នេះគឺជាឆ្នាំទី៣ ហើយដែលក្រសួងបានរៀបចំឡើង ដោយ​រួមបញ្ចូលទាំងការប្រកាសព្រឹត្តិការណ៍ «ដាំដើមត្នោតមួយលានដើម» នៅមុខ​ទីស្តី​ការ​ក្រសួង​បរិស្ថាន ប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិន​ត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ដែល​មាន​គោល​បំណង​លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធន​ធាន​ធម្មជាតិ​។ ឯកឧត្តមបានបញ្ជាក់ថា «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និង​ការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និង​ចូល​រួម​រៀប​ចំ​ពិធី​នេះ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យមានការចូលរួម និងគាំទ្រ​យុទ្ធនា​ការ​របស់​ក្រសួង​បរិស្ថាន តាមរយៈការបណ្តុះពន្លកនៃភាពស្អាត និងភាពបៃតងនេះជាបន្តទៀត ជា​ពិសេស​ការ​ដាំ ​និងថែទាំដើមឈើឱ្យបានលូតលាស់ល្អ ដើម្បីឱ្យប្រទេសកម្ពុជាទទួលបាននូវភាពស្អាត ភាព​បៃតង ធ្វើយ៉ាងណាឱ្យមានចីរភាព ហើយឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេស​ដែល​មាន​អព្យា​ក្រឹត្យ​កាបូន​នៅ​ឆ្នាំ២០៥០។ ឯកឧត្តមក៏បានប្រកាសថា ក្រសួងបរិស្ថាននឹងបន្តរៀបចំពិព័រណ៍ «ពន្លកបៃតង» លើកទី៤ នៅ​ឆ្នាំ​ក្រោយ​ទៀត ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាអាចចូលរួមបានគ្រប់ៗគ្នា។ ឯកឧត្តមមានជំនឿជឿជាក់ថា ស្មារតី និងទឹកចិត្តស្រលាញ់បរិស្ថាននេះ នឹង​បន្ត​សាយ​ភាយ​ដល់​ប្រជា​ពលរដ្ឋខ្មែរគ្រប់ៗរូប ជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង ទាក់ទាញអ្នកទេសចរណ៍ អ្នក​វិនិយោគ មកកម្ពុជា ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​ឆ្ពោះ​សម្រេច​បាន​ជា​ប្រទេស​អព្យា​ក្រឹត​កាបូន​ឆ្នាំ២០៥០៕​

ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់

2026/07/13 07:15:30 pm        201
បាត់ដំបង៖ លោក តុល ភន អភិបាលស្តីទីនៃគណៈអភិបាលស្រុកសំឡូត បានថ្លែងឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកសំឡូតបានស្រកចុះជាបន្តបន្ទាប់ប៉ុន្តែនៅមានភ្លៀងរលឹម ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកកំពុងចុះពិនិត្យវាយតម្លៃផលប៉ះពាល់។ ការស្រកចុះនេះបន្ទាប់ពី មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរចូលស្ទឹងសង្កែដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម និងបន្ធូរបរិមាណទឹកដែលពេញអាង។ សូមរំឭកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតបណ្ដាលឱ្យមានការលិចលង់ផ្ទះសម្បែង និងភោគផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលស្រុកសំឡូតបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងស្រុកក៏ដូចជារដ្ឋបាលឃុំទាំង៧ ឱ្យត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ។រដ្ឋបាលស្រុកបាននិងកំពុងបន្តតាមដានការវិវត្តនៃកម្រិតទឹកយ៉ាងយកចិត្តទុកដាក់បំផុត៕ 

សភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា

2026/07/13 06:47:04 pm        151
តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង (APF) ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះថា សេចក្តីសម្រេចចិត្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិកសភាប្រើភាសាបារាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» និងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការបង្ការជម្លោះ និងការពង្រឹងសន្តិភាពឱ្យបានរឹងមាំ។ ប្រឈមមុខនឹងភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO)។ សេចក្តីសម្រេចរបស់សភាប្រើភាសាបារាំង ក៏បានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនាព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ»។ សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការ​អនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សភាប្រើភាសាបារាំង (APF) ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនាដែលប្រជាពលរដ្ឋស៊ីវិលបានរងគ្រោះ ដោយរំលឹកថា រាល់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជា «កេរដំណែលរួមរបស់មនុស្សជាតិ» ជះឥទ្ធិពលអវិជ្ជមានដល់ការរំពឹងទុកនៃសន្តិភាពប្រកបដោយចីរភាព និងការផ្សះផ្សាគ្នា។ សេចក្តីសម្រេចចិត្តនេះបានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ចសន្ទនារវាងភាគីនានា និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ជម្លោះ។ សភាប្រើភាសាបារាំង (APF) បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែន (JBC) និងលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ សភាប្រើភាសាបារាំង (APF) គាំទ្រដល់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និង ថៃ មានភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវិញទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមលិខិតុបករណ៍គតិយុត្តអន្តរជាតិ។ នៅរសៀលថ្ងៃដដែល អង្គប្រជុំបានអនុម័តជ្រើសរើស ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ឋសភាកម្ពុជា ជាប្រតិភូប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិពីរឆ្នាំ (ពីឆ្នាំ២០២៦ ដល់ ២០២៨)។ តាងនាមឱ្យព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈប្រតិភូទាំងអស់នៃអង្គប្រជុំសភាប្រើភាសាបារាំង ចំពោះការគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដែលត្រូវបានអនុម័តពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការអនុម័តនេះ គឺជាសក្ខីភាពបញ្ជាក់ពីឆន្ទៈនៃសភាប្រើប្រាស់ភាសាបារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹងមាំជុំវិញគោលការណ៍ទាំងឡាយដែលជាមូលដ្ឋានគ្រឹះរបស់សភា ពោលគឺ៖ ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពនៃរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី។ ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្ររបស់សភាប្រើប្រាស់ភាសាបារាំងចំពោះសេចក្តីសម្រេចចិត្តនេះ គឺជាសារផ្ញើជូនសហគមន៍អន្តរជាតិ អំពីសាមគ្គីភាព ការទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការអភិវឌ្ឍ។ ឯកឧត្តម អ៊ុច បូរិទ្ធ បានសម្តែង​សារ​ជា​ថ្មី​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅបំផុតចំពោះទំនុកចិត្ត និងមិត្តភាព ព្រមទាំងការប្តេជ្ញា​ចិត្ត​ឥត​ងាក​រេ​របស់​ប្រតិភូ​ទាំង​អស់ ក្នុងការបម្រើដល់សន្តិភាព កិច្ចសន្ទនា និងគោលការណ៍នីតិរដ្ឋ៕

AmCham បង្ហាញឆន្ទៈចូលរួមវេទិកា G-PSF ដើម្បីជួយដោះស្រាយបញ្ហាបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា

2026/07/13 06:25:32 pm        86
តំណាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បង្ហាញនូវឆន្ទៈខ្ពស់ ចូលរួមក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការរបស់ធុរជន ក្នុងគោលដៅលើកកម្ពស់ដល់បរិយាកាសធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងស្ថានភាពមិនទាន់ប្រាកដប្រជាខ្ពស់។ វិស័យឯកជនគឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ ឧស្សាហកម្មក្នុងស្រុក ឱ្យប្រកួតប្រជែងលើឆាកអន្តរជាតិ។ ដើម្បីសម្រេចបាននូវសក្តានុពលទាំងនេះ ការសហការរវាងវិស័យឯកជន សមាគម សហគ្រិនក្នុងស្រុក និងរាជរដ្ឋាភិបាល ដើរតួនាទីជាយុទ្ធសាស្ត្រស្នូល តាមរយៈទិដ្ឋភាពសំខាន់ៗដូចជា៖ ភាពជាដៃគូរដ្ឋ និងឯកជន, ការកែលម្អគោលនយោបាយ, ការពង្រឹងបណ្តាញធុរកិច្ច និងការអភិវឌ្ឍធនធានមនុស្ស និងការច្នៃប្រឌិតជាដើម។លោក ខេស៊ី បាណេត (Casey Barnett) ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) លើក ឡើងថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម លើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនកម្ពុជា-អាមេរិក។ អង្គការមិនស្វែងរកប្រាក់ចំណេញនេះ មានសកម្មភាពស្នូល ដូចជា ការទាក់ទាញវិនិយោគ និងការពង្រីកអាជីវកម្ម ដោយជួយផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច និងរៀបចំការស្ទង់មតិលើកទឹកចិត្ត ដល់ក្រុមហ៊ុនអាមេរិក និងអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាជាដើម។ បញ្ហានេះ ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាភិបាល គឺចង់ ពង្រីងកិច្ចការជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីលើកកម្ពស់ដល់បរិយាកាស ធុរកិច្ច ជាពិសេសលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងស្ថានភាពដែលមិនទាន់មានភាពប្រាកដប្រជាខ្ពស់។ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអនុប្រធានក្រុមការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិ បាល-ផ្នែកឯកជន (G-PSF) លើកឡើងថា ជុំវិញការដាក់បញ្ចូលសមាគមនានា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សភា- ពាណិជ្ជកម្ពុជា បានដាក់បញ្ចូលជាច្រើនរួចហើយ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា លើកកម្ពស់ការអភិវឌ្ឍវិស័យ ឯកជន ពង្រឹងមូលដ្ឋានគ្រឹះកំណើនសេដ្ឋកិច្ច និងកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា។ ឧកញ៉ាបណ្ឌិត បន្តថា វិស័យឯកជននៅក្នុង ដំណាក់កាលចុងក្រោយនេះមានការនឿយហត់បន្តិច ខណៈបច្ចេកវិទ្យាកំពុងជឿនលឿន, វិបត្តិជំងឺកូវីដ-១៩ សង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមនៅមជ្ឈឹមបូព៌ា និងជម្លោះព្រំដែនកម្ពុជា-ថៃជាដើម ប៉ុន្តែយ៉ាងណាយើងត្រូវដើរឱ្យទាន់សភាពការណ៍ ដើម្បីភាពប្រកួតប្រជែង និងការរីកចម្រើន ក្នុងអាជីវកម្មខ្លួនឯង និងការចូលរួមក្នុងសេដ្ឋកិច្ចជាតិ។ជុំវិញពាណិជ្ជកម្ម និងវិនិយោគ, រាជរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនកំណែទម្រង់ស៊ីជម្រៅដូចជាការរៀបចំក្រមពាណិជ្ជកម្មថ្មី និងការកែ លម្អយន្តការអធិការកិច្ចអន្តរក្រសួង។ វិធានការទាំងនេះ ធ្វើឡើងដើម្បីសម្រួលនីតិវិធីរដ្ឋបាល បង្កើតបរិវត្តកម្មឌីជីថល និងកាត់បន្ថយ បន្ទុកអាជីវកម្ម សំដៅទាក់ទាញការវិនិយោគ និងលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែង។ បញ្ហាទាំងនោះរួមមាន ការកែទម្រង់ច្បាប់និងបទដ្ឋានគតិយុត្ត, ការធ្វើទំនើបកម្មរដ្ឋបាលនិងឌីជីថល, ការសម្រួលការត្រួតពិនិត្យ និង កិច្ចសន្ទនាសាធារណៈ និងឯកជន តាមរយៈការប្រើប្រាស់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់ធុរជន៕អត្ថបទ៖ សុន រ៉ាឌី  

បារាំង​នឹង​ជំរុញ​ឱ្យ​មាន​វត្ត​មាន​វិនិយោគិន​បារាំង​កាន់​តែ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​

2026/07/13 05:51:53 pm        876
ភ្នំពេញ​៖ ​ប្រទេស​បារាំង​នឹង​បន្ត​ជំរុញ​ឱ្យ​វិនិយោគិន​បារាំង​មក​នៅ​កម្ពុជា​បន្ថែម​ទៀត​ ខណៈ ​បច្ចុប្បន្ន​​​ក្រុម​​ហ៊ុ​ន​បារាំង​ប្រមាណ ​២០០ ​កំពុង​ធ្វើ​អាជីវ​កម្ម​នៅ​កម្ពុជា​ទៅ​លើ​វិស័យ​សំខាន់ៗ ​ដូច​ជា​ វិស័យ​ដឹកជញ្ជូន, ​ថាមពល, ​ហិរញ្ញវត្ថុ,​ សុខាភិបាល​ និង​វិស័យ​ចម្បង​មួយ​ចំនួន​ទៀត​។​ ឯកឧត្តម​ នីកូឡា ​ហ្វ័ររីស្យេ ​រដ្ឋ​មន្ត្រី​ប្រតិភូ​អមរដ្ឋ​មន្ត្រី​ក្រសួង​អឺរ៉ុប​ និង​ការ​បរទេស ​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​បរទេស ​និង​ការ​ទាក់​ទាញ​វិនិយោគ​ បាន​ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​សប្តាហ៍​មុន​ថា​ ក្រុម​ហ៊ុន​បារាំង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​បាន​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ ដែល​ក្រុមហ៊ុន​បារាំង​ទាំង​នោះ​វិនិយោគ​លើ​វិស័យ​ចម្បងៗ​ ដូច​ជា ​វិស័យ​ដឹក​ជញ្ជូន​ (ព្រលានយន្តហោះ),​ ថាមពល,​ ហិរញ្ញវត្ថុ, ​សុខាភិបាល,​ ទេសចរណ៍​,សណ្ឋាគារ​, និង​ វិស័យសំណង​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ​ គឺ​ឯកឧត្តម​អេម៉ានុយ​អែល ​ម៉ាក្រុង ​ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារាំ​ង​ ​និ​ង​​ស​ម្តេច​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ាណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ក​ម្ពុជា​ ​បា​ន​ច​ង់​ឃើ​ញ​នូវ​កា​រ​ពង្រឹ​ង​កា​រ​វិ​និ​យោគ​រ​ប​ស់​បា​រំា​ងនៅ​ក​ម្ពុ​ជា​​​បន្ថែ​ម​​​ទៀត​​ ជាពិសេស​ទៅលើគម្រោងជាក់លាក់មួយចំនួន​ ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្ស​ន​កិ​ច្ច​នៅក​ម្ពុ​ជា​ ឯ​ឧ​ត្ត​ម​ នី​កូ​ឡា​ ​ហ្វ័រ​រី​ស្យេ​ ​បា​ន​ជួ​បពិ​ភា​ក្សា​ជា​មួ​យ​មន្រ្តី​ជា​ន់​ខ្ព​ស់​កម្ពុ​ជា​ ​និ​ងក្រុ​ម​ហ៊ុ​ន​ធំ​ៗ​ជា​ច្រើ​ន ​ដើ​ម្បី​ផ្លា​ស់​ប្តូរ​យោ​ប​ល់​លើគ​ម្រោ​ង​សេ​ដ្ឋ​កិច្ច​ជា​ក់​ស្តែ​ង​ ក្នុ​ង​គោ​ល​បំណ​ង​ព​ង្រឹ​ង​ភាព​ជា​ដៃ​គូរ​វា​ង​ប្រទេ​ស​បា​រាំ​ង ​និ​ង​ក​ម្ពុជា​ ​ព្រ​ម​ទាំង​ព​ង្រី​កវ​ត្ត​មា​ន​រប​ស់​ស​ហ​គ្រាស​បា​រាំ​ង​នៅក​ម្ពុ​ជា។​ ទិន្នន័យ​ពីអ​គ្គនាយ​ក​ដ្ឋាន​គយ ​និង​រ​ដ្ឋា​ករ​ ​(GDCE)​ បា​ន​ប​ញ្ជា​ក់ថា​ ​ពា​ណិ​ជ្ជ​ក​ម្ម​ទ្វេភា​គី​រ​វា​ង​ក​ម្ពុ​ជា​ ​និង​បា​រាំ​ង​បាន​ឈា​ន​ដ​ល់​ ​៣២​២​,​៨​៣​ លា​ន​ដុ​ល្លា​រ​អា​មេរិ​ក​ ​នៅ​ក្នុង​ឆ​មា​សទី​១​ ​ឆ្នាំ​ ២​០​២​៦​ ​កើន​ឡើ​ង​ ១​២​,​៩​% ​បើ​ប្រៀ​បធៀ​ប​ទៅ​នឹ​ងរ​យៈ​ពេ​ល​ដូ​ច​គ្នាក្នុ​ង​ឆ្នាំ​ ​២០​២​៥។​ ​ក្នុ​ង​នោះ ​ក​ម្ពុ​ជា​​បា​ន​​​នាំចេ​ញ​ទៅ​បា​រាំ​ងក​ក្នុ​ង​ទំ​ហំទឹ​ក​ប្រា​ក់​​ស​រុ​ប​ចំ​នួន​ ​២៥​៩​,​១១​ ​លា​នដុ​ល្លា​រ​អាមេ​រិ​ក​​ កើន​ឡើង​ ​១​៣​,៥​% ​ខ​ណៈដែ​ល​ក​ម្ពុជា​​​នាំ​ចូល​ម​ក​វិ​ញ​​មា​ន​ចំនួ​ន​ ​៦​៣,​៧​២​ ​លាន​ដុ​ល្លា​រ​អា​មេរិ​ក​​ ​កើ​ន​ឡើង​ ១​០​,៥%​។​ ប្រ​ទេ​ស​​​បា​រាំង​គឺ​ជា​ដៃ​គូ​ពាណិ​ជ្ជ​ក​ម្ម​ធំទី​ ​១​៦​ រ​ប​ស់​កម្ពុ​ជា​៕​ អត្ថបទ៖ ធូ វិរៈ 

មន្ទីរធនធានទឹកខេត្តបាត់ដំបង បើកទ្វារទឹកអាងសេកសកបន្ធូរបរិមាណទឹក និងរំដោះការជន់លិចនៅស្រុកសំឡូត

2026/07/13 05:49:18 pm        236
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបើកទ្វារទឹកអាងទំនប់ពហុបំណង(សេកសក) បាត់ដំបងដើម្បីបន្ធូរបរិមាណទឹកដែលពេញអាងរំដោះការជន់លិចនៅផ្នែកខាងលើក្នុងស្រុកសំឡូតនិងបញ្ជូនទឹកទៅជួយសង្រ្គោះស្រូវរបស់ប្រជាកសិករនៅផ្នែកខាងក្រោមក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងស្រុកសង្កែជាដើម។ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ការបើកទ្វារទឹកនេះ គឺដើម្បីទម្លាក់កម្ពស់ទឹកកុំឱ្យលើសពីកម្រិតអតិបរមា និងទុកលំហូរទុករំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែមដោយសារផ្នែកខាងលើគឺនៅស្រុកសំឡូតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឱ្យអាងស្តុកទឹកឡើងពេញ។ ក្នុងនាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ខៃ សុដា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែឱ្យបង្កើនការប្រុងប្រយ័ត្នដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើធ្វើឱ្យអាងស្តុកទឹកពេញត្រូវបើកទ្វារទឹកបង្ហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែមានការកើនឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ និងទ្រព្យសម្បត្តិ ព្រមទាំងសម្ភារផ្សេងៗខណៈមន្ទីរបាននិងកំពុងបន្តតាមដានការវិវត្តនៃកម្រិតទឹកយ៉ាងយកចិត្តទុកដាក់បំផុត។ សូមរំឭកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតបណ្ដាលឱ្យមានការលិចលង់ផ្ទះសម្បែង និងភោគផលដំណាំមួយចំនួនរបស់ប្រជាពលរដ្ឋ។រដ្ឋបាលស្រុកសំឡូតបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងស្រុកក៏ដូចជារដ្ឋបាលឃុំទាំង ៧ ឱ្យត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ៕

រដ្ឋបាលស្រុកសំឡូត៖ ទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ចាប់ផ្តើមហក់ឡើងពីមធ្យមទៅខ្លាំង

2026/07/13 05:33:56 pm        120
រដ្ឋបាលស្រុកសំឡូតបានឲ្យដឹងថា ចាប់ពីម៉ោងប្រមាណ ០១ រំលងអាធ្រាតយប់ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅឃុំទាំង៧ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើអោយស្ថានភាពទឹកតាមបណ្តាអូរតូចៗមានការកើនឡើងពីកម្រិត មធ្យមទៅខ្លាំង។ ចំណែកទឹកស្ទឹងក្រញូង និងស្ទឹងបរឡាង ចាប់ផ្តើមមានការកើនឡើងពីមធ្យម ទៅខ្លាំង។ រដ្ឋបាលស្រុកសំឡូតបានបញ្ចាក់ថា ឃុំតាតោក ទឹកហូរកាត់ស្ពាន ០១កន្លែង នៅចំណុចអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ពុំអាចធ្វើដំណើរឆ្លងកាត់បានទេ និងហូរកាត់តាមបណ្តាផ្លូវមួយចំនួននៅភូមិភ្នំរៃ។ឃុំតាសាញ ទឹកហូរកាត់ផ្លូវ ៥៧-៧ នៅចំនុចភូមិតាសាញត្បូង ប៉ុន្តែអាចធ្វើដំណើបានធម្មតា។គិតមកត្រឹមម៉ោង ១៤:២០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុមេឃនៅមានភ្លៀងបន្តមិនទាន់រាំងនៅឡើយ និងមានការលិចលង់ផ្ទះនិងដំណាំប្រជាពលរដ្ឋមួយចំនួនរបស់ប្រជាពលរដ្ឋនៅតាមមាត់អូរ និងមាត់ស្ទឹង។ ជាមួយគ្នានេះ រដ្ឋបាលស្រុកសំឡូតបានកំពុងបន្តតាមដាន និងណែនាំដល់កងកម្លាំងប្រដាប់អាវុធក្នុងស្រុក និងរដ្ឋបាលឃុំទាំង៧ តាមដាន នឹងត្រៀមអន្តរាគម ភ្លាមៗក្នុងករណីកើតឡើងជាយថាហេតុណាមួយ៕ 

ជំនន់ទឹកភ្លៀងនៅចំណុចភូមិស្ទឹងច្រាល និងតំបន់មួយចំនួនទៀតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះវិញបណ្ដើរៗហើយ

2026/07/13 05:27:09 pm        189
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ថានភាពស្ពានជំនន់ទឹកភ្លៀង នៅចំណុចភូមិស្ទឹងច្រាល ផ្លូវចូលច័ន្ទក្រហម និងតំបន់មួយចំនួនទៀត ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបានលិច សភាពទឹកបានស្រកវិញបណ្ដើរៗហើយ។ បច្ចុប្បន្ន កម្លាំងគណ:បញ្ជាការឯកភាពស្រុកកំពុងប្រចាំការនៅតាមគោលដៅដែលមានការលិចលង់ ដើម្បីជួយសម្រួលចរាចរណ៍ការធ្វើដំណើ ឬហាមឃាត់មិនឱ្យឆ្លងកាត់ ក្នុងករណីមានការលិចលង់ខ្លាំង និងត្រៀមលក្ខណៈ ជួយសង្គ្រោះក្នុងករណីត្រូវជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ចំពោះស្ថានភាពអាកាសធាតុ មានភ្លៀងកំពុង់បន្តធ្លាក់នៅឡើយ (កម្រិតតិច)។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM