គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»

2026/07/14 04:48:48 pm        284
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»។ ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តលសេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានលើកឡើងថា អនុលោមតាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើការវាយតម្លៃ និងជ្រើសរើសជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាពចំនួន១០ ប្រកបដោយវិជ្ជាជីវៈខ្ពស់ សុចរិតភាព និងយុត្តិធម៌។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ចំពោះជ័យលាភីអង្គភាពអនុវិទ្យាល័យ សាលាបឋមសិក្សា មណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៥ បានរៀបចំជាសេចក្តីព្រាងអនុក្រឹត្យ គោរពស្នើសុំការពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយដែលនឹងត្រូវប្រកាសទទួលស្គាល់ជាផ្លូវការ និងប្រគល់រង្វាន់ ជាលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្នុងពិធីនាថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ក្នុងឆ្នាំ២០២៥នេះ គឺជាការអនុវត្តក្នុងជំហានទី២ បន្ទាប់ពីត្រូវបានដាក់ឱ្យអនុវត្តនៅជំហានទី១ ក្នុងឆ្នាំ២០២៣។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត, ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ, ប្រធានការិយាល័យស្រុកប្រតិបត្តិ, នាយក នាយិកាអនុវិទ្យាល័យ និងសាលាបឋមសិក្សា ប្រធានមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ២,០០០នាក់។ 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បី ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥

2026/07/14 04:33:08 pm        151
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន៥។១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១រូប៖ ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃ អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃ ឧបករណ៍អាកាសយាន។៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។៥-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។ 

ព្រឹកនេះរដ្ឋសភា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ លើរបៀបវារៈចំនួន ៥

2026/07/14 04:23:47 pm        260
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានរបៀបវារៈចំនួន ៥ រួមមាន៖ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន ០១រូប។ ២- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ ៣- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។៤- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារនិងសំណង់។៥- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួល ទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។ 

ស្ថានឯកអគ្គរាជទូតកម្ពុជានៅជប៉ុន នឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសជប៉ុន

2026/07/14 04:19:02 pm        243
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបសំណេះសំណាលជាមួយកម្ម សិក្សាការី និងពលករជំនាញកម្ពុជានៅខេត្តស៊ីហ្សីអូកា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដោយបាន បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងការការពារសិទ្ធិ សុខុមាលភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងបម្រើការងារ នៅប្រទេសជប៉ុន។ កម្មវិធីនេះមានការចូលរួមពី លោក OTA Yasuo អភិបាលស្រុកម៉ូរី ឯកឧត្តម YAMAMOTO Yuzo សមាជិកសភាតំណាងរាស្ត្រ លោក MATSUI Keisoke ប្រធានក្រុមហ៊ុន Matsui Konpo Co., Ltd. លោក KUSAMURA Sota ប្រធានក្រុមហ៊ុន SDM Co., Ltd. តំណាងដៃគូជប៉ុន និង កម្មសិក្សាការី ពលករជំនាញកម្ពុជាប្រមាណ ១២០នាក់។ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា- ជប៉ុន ចាប់តាំងពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅ ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា ប្រទេសជប៉ុននៅតែជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេស ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ការផ្ទេរជំនាញ ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់ ដែល បានដើរតួនាទីជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន ហើយបានលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និង អភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទៅ ចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។ ឯកឧត្តមក៏បានអំពាវនាវឱ្យគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ ប្រទេសជប៉ុន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាល្អ ជៀសវាងរាល់សកម្មភាពខុសច្បាប់ និងយកចិត្តទុកដាក់ ការពារខ្លួនពីគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យសុខភាពផ្សេងៗ។ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នឹងបន្តផ្តល់សេវា កុងស៊ុល កិច្ចគាំពារផ្នែកការងារ និងជំនួយចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសហគមន៍ខ្មែរនៅជប៉ុនបន្តរក្សាសាមគ្គីភាព ជួយគាំទ្រគ្នា ទៅវិញទៅមក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ និងវប្បធម៌នានា ដើម្បីរួមចំណែកពង្រឹង ចំណងមិត្តភាព និងការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក

2026/07/14 03:36:40 pm        158
កោះកុង៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក។ សកម្មភាពនេះ បានជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែមានការប្រុងប្រយ័ត្ន និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មាន។ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មន្ទីរព័ត៌មានខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដល់សិស្សានុសិស្សប្រមាណជាង ៦០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បន្ទាប់ពីក្រសួងបានអនុវត្តយុទ្ធនាការជំហានទី ១ រួចមក ពេលនេះកំពុងឈានចូលដល់ជំហានទី ២ ដែលកំពុងដំណើរការយ៉ាងសកម្មនៅតាមរាជធានី-ខេត្តទូទាំងប្រទេស។ យុទ្ធនាការនេះទទួលបានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាពិសេស ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេ បានបង្កើនការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះបានរួមចំណែកលើកកម្ពស់អក្ខរកម្មព័ត៌មានដល់សាធារណជន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម មិនឱ្យបន្តរាលដាលដល់ក្រុមគ្រួសារ និងសហគមន៍ទៀតឡើយ។ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ការវាយតម្លៃនេះផ្អែកលើការសង្កេតផ្ទាល់ ការវាយតម្លៃពីក្រុមការងារជំនាញនៃក្រសួងព័ត៌មាន និងមតិមហាជន។ ជាក់ស្តែងបើពិនិត្យលើព្រឹត្តិការណ៍ នៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាក្នុងអំឡុងពេលរលកទី១ គេសង្កេតឃើញមានការចែករំលេកបន្តគ្នាព័ត៌មានមិនពិតជាច្រើន ដោយពុំបានគិតគូរពិចារណាមុនចែកចាយទេ។ ដែលព័ត៌មានទាំងនោះភាគច្រើនមានប្រភពពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ ក្នុងគោលបំណងធ្វើឱ្យចលាចល ធ្វើឱ្យសតិអារម្មណ៍មហាជនមិន «នឹងនរ បំបែកបំបាក់សាមគ្គីជាតិ និងធ្វើឱ្យប៉ះពាល់ដល់ចិត្តកងទ័ព។ ប៉ុន្តែនៅពេលដែលមានព្រឹត្តិការណ៍ឈ្លានពានរលកទី២ ប្រជាពលរដ្ឋយើងមិនបានចែករំលេក ឬផ្សាយបន្តភ្លាមៗឡើយ បន្ទាប់ពីទទួលបានព័ត៌មានពីប្រទេសថៃ ឬប្រភពមិនផ្លូវការផ្សេងៗ។ ឯកឧត្តមបានលើកយកឧហរណ៍មកបញ្ជាក់យ៉ាងដូច្នេះថា៖ «ជុំវិញករណីយោធាកម្ពុជា ៤ រូបរងរបួសនៅតំបន់ព្រំដែនកាលពីពេលថ្មីៗនេះ ទោះបីជាមានការផ្សព្វផ្សាយបំផ្លើសថាមានអ្នកស្លាប់ ក៏ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមមិនបានចែករំលែកបន្តនោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានអំពាវនាវឱ្យរង់ចាំព័ត៌មានផ្លូវការពីក្រសួងការពារជាតិ ឬស្ថាប័នព័ត៌មានដែលគួរឱ្យទុកចិត្តជាមុនសិន។ សកម្មភាពនេះ       សបញ្ជាក់ថា ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងប្រុងប្រយ័ត្នជាងមុនខ្លាំង ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃការផ្សព្វផ្សាយបែបបំពុល ញុះញង់ បែបប្រឌិត កាឡៃការពិតនោះទេ ក្រោយពេលក្រសួងព័ត៌មានបានដឹកនាំអនុវត្តន៍យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ "នេះជាបន្តបន្ទាប់រហូតមក»។ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាខែលសន្តិសុខព័ត៌មាន ដ៏រឹងមាំមួយសម្រាប់សង្គមឌីជីថលនាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើបណ្តាញសង្គម ដោយប្រែពីអ្នកប្រើ អ្នកទទួលព័ត៌មានដោយអកម្ម មកជាអ្នកពិនិត្យព័ត៌មានសកម្មក្នុងនាមជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលជាការរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការផ្សាយពាក្យចចាមអារ៉ាម ការប្រឌិតកាឡៃ បំភ្លៃការពិត កុំឱ្យរីករាលដាលក្នុងសង្គម។ ជាងនេះទៀត នៅពេលដែលប្រជាពលរដ្ឋចេះបដិសេធព័ត៌មានក្លែងក្លាយ វានឹងជួយរក្សាស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងទំនុកចិត្តលើស្ថាប័នព័ត៌មានស្របច្បាប់ ប្រភពព័ត៌មានផ្លូវការរបស់ក្រសួង-ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជន និងអង្គភាពសារព័ត៌មានដែលមានវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ។ នៅក្នុងឱកាសនោះ លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់​។ សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ។  យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការកសាងភាពធន់ឌីជីថល និងការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសផុតពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១១ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប និងខេត្តកោះកុង។ ក្រុមការងារនឹងបន្តពង្រីកសកម្មភាពនេះឱ្យគ្របដណ្តប់ទូទាំង ២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ២០២៦នេះ៕ 

កងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត

2026/07/13 11:39:55 pm        453
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងទឹក បានត្រៀមកម្លាំងជាងមួយពាន់នាក់ រួមទាំងសម្ភារៈសង្រ្គោះគ្រប់បែបយ៉ាង ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុណាមួយ នៅតាមបណ្តារាជធានី និងខេត្ត។ ថ្លែងប្រាប់ទូរទស្សន៍BTV នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថាក្រៅពីកិច្ចការងារស្នូល ការពារទឹកដី ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនោះ ជារៀងរាល់ឆ្នាំ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ តែងតែត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចការជួយសង្រ្គោះគ្រោះមហន្តរាយជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគ្រោះទឹកជំនន់នេះតែម្តង។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក បានឲ្យដឹងថា«កងទ័ពជើងទឹកយើងបានត្រៀមកម្លាំងជាងមួយពាន់នាក់ មាននៅបញ្ជាការដ្ឋាននៅភ្នំពេញ នៅមូលដ្ឋានសមុទ្ររាម និងបញ្ជាការដ្ឋានការពារ កោះឆ្នេរ រួមទាំងសម្ភារៈសង្រ្គោះជាច្រើនទៀតដូចជានាវា អូប័រ ទូក រថយន្ត និងប៉ូងសង្រ្គោះជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួន ចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ បញ្ជាការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានឲ្យដឹងផងដែរថា ក្រៅពីត្រៀមនូវកម្លាំង និងមធ្យោបាយនានា កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយចំនួនសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់៕

ផ្ទះទេវតាទី៣៣៦ មួយខ្នងទៀត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋជួបការលំបាក នៅខេត្តតាកែវ

2026/07/13 11:14:18 pm        185
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនលោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាបុរសពោះម៉ាយដោយប្រពន្ធបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ដោយ បន្សល់ទុកនូវកូនកំព្រាតូចៗចំនួន៦នាក់ (ប្រុស២, ស្រី៤, កូនច្បងបានបួសជាព្រះសង្ឃ)។សូមរម្លឹកថា កាលពីឆ្នាំមុន ប្តីប្រពន្ធពីរនាក់បានជិះម៉ូតូដឹកគ្នាទៅសុីឈ្នួលបេះផ្លែស្វាយអោយគេ បានជួបគ្រោះថ្នាក់ចរាចរាចរណ៍តាមផ្លូវ ដោយបុកគោហើយដួលម៉ូតូ ស្របពេលដែលមានទ្បានមួយគ្រឿងបើកបរតាមបណ្តោយផ្លូវ ដូចគ្នាក៏បានកិនស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗ។ ចំណែកបុរសជាប្តីបានបាក់ឆ្អឹងស្មារ តែបានរួចផុតពីសេចក្តីស្លាប់។ សព្វថ្ងៃគាត់មិនមានផ្ទះនៅទេ ផ្ទះដែលរស់នៅសព្វថ្ងៃជាផ្ទះរបស់បងប្អូនអោយនៅបណ្ដោះអាសន្ន និងគ្មានទ្រព្យសម្បត្តិអ្វីជាទីពឹងនោះឡើយ។ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះលោកយាយលោកតាដែលបានចូលរួមទាំងអស់នៅថ្ងៃនេះ ដែលជានិច្ចកាលលោកទាំង៤ តែងតែគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់ម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអុីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ,ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ១លានរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ និងចែករទេះរុញសម្រាប់ពលរដ្ឋពិការម្នាក់ផងដែរ៕

កម្មវិធីតេស្តជំនាញ RPL ជួយបង្កើនការងារ និងប្រាក់ចំណូលដល់អតីតពលករត្រលប់មកពីថៃ

2026/07/13 10:20:53 pm        313
កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន ឬហៅកាត់ថា RPL ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានភាគីសហជីព និងវិស័យឯកជន ទទួលស្គាល់ថា ពិតជាជួយបង្កើននូវឱកាសការងារ និងប្រាក់ចំណូលរបស់អតីតពលករ។ លើសពីនេះថែមទៀត គឺជួយក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងធានាបាននូវកម្លាំងពលកម្មដែលមានស្តង់ដារ។     នៅក្នុងដំណើរទស្សនកិច្ចដើម្បីពិនិត្យមើលវឌ្ឍនភាពកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លោក គង់ អាទិត្យ ​ប្រធានសហភាពការងារកម្ពុជា(CLC)​ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា លោកពេញចិត្តចំពោះកម្មវិធីនេះ ដោយចាត់ទុកកម្មវិធី RPL មានភាពបត់បែន​ ងាយស្រួលក្នុងការពង្រឹង ឬផ្លាស់ប្តូរជំនាញឱ្យស្របតាមតម្រូវការ​ជាក់ស្តែងនៃទីផ្សារការងារបច្ចុប្បន្ននេះ។ លោកបានបន្តថាដូចបានដឹងទាំងអស់គ្នាហើយថា កន្លងមកធ្លាប់មានកម្មវិធីទទួលស្គាល់ជំនាញដូចដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងអនុវត្តនោះទេ ប៉ុន្ដែពេលនេះ រាជររដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ បានយកចិត្តទុកដាក់បង្កើតកម្មវិធី RPL នេះឡើង។ សហជីពរូបនេះ បានលើកឡើងដោយយល់ស្របទៀតថា កម្មវិធីដែលរដ្ឋបង្កើតឡើងនេះ គឺដាក់ចំគោលដៅល្អណាស់ ព្រោះអតីតពលករដែលមកពីថៃភាគច្រើន គឺមានតែចំណេះ ជំនាញ និងបទពិសោធន៍ជាប់ខ្លួនមកទេ ប៉ុន្ដែមិនមានវិញ្ញាបនប័ត្របញ្ជាក់នោះទេ។ អញ្ចឹង ក្នុងកាលៈទេសៈនេះ គឺជាឱកាសដ៏ល្អសម្រាប់ពួកគាត់។ លោក ហាង ប៊ុនហេង អ្នកវាយតម្លៃមកពីវិស័យឯកជន បានឱ្យ ប៊ីធីវី ដឹងដែរថា ទាក់ទិនកម្មវិធី RPL ឆ្លងកាត់វាយតម្លៃកន្លងមកនេះ គឺបេក្ខជនម្នាក់ៗ គឺពិតជាមានជំនាញច្បាស់លាស់ប្រាកដមែន ដោយគ្រាន់​តែណែនាំពួកគាត់ពីនីតិវិធីនៃការធ្វើតេស្ដប៉ុណ្ណោះ។ លោកបន្តថា RPL ពិតសំខាន់សម្រាប់វិស័យឯកជន នៅពេលដែលវិស័យឯកជនត្រូវការជាងជំនាញ ឬបុគ្គលិក​មានបទពិសោធន៍ ដើម្បីចូលធ្វើការងារនៅក្នុងក្រុមហ៊ុនរបស់ពួកគាត់។ លើសពីនេះថែមទៀត RPL អាចបង្កើនទំនុកចិត្តវិនិយោគ​ក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជួយឱ្យអ្នកវិនិយោគ​សម្រេចចិត្តបោះទុន​បានឆាប់រហ័ស ហើយអាចជួយឱ្យខ្សែសង្វាក់ផលិតកម្មដំណើរការបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ដែលនាំមកនូវ​ផលចំណេញ​ត្រឡប់មកវិញច្រើន និងចំណេញពេលវេលា។ យោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ អតីតពលករខ្មែរដែលបានចូលរួមធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) មានចំនួនប្រមាណ ៧ពាន់ ៥០០នាក់ ក្នុងនោះអ្នកទទួលបានគុណវុឌ្ឍជំនាញចំនួន ៧ពាន់ ២៨នាក់ និងការបញ្ជាក់ក្រេឌីតចំនួន ៤៧២នាក់។ សូមបញ្ជាក់ថា កម្មវីធី RPL បានដាក់ឱ្យអនុវត្តជាផ្លូវនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃ ក្នុងវិស័យសំណង់ដែលផ្តោតលើមុខជំនាញសំខាន់ៗចំនួន៨ មានដូចជា៖ ការងារកំបោរ (រៀប​ឥដ្ឋ​និង​បូក​)​, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំ​ឡើង​បណ្តាញ​បំពង់​ទឹក, ការដំ​ឡើ​ងបណ្តាញ​អគ្គិសនី​ក្នុង​អគារ, ការ​ងារ​រន្ទា, ការ​ដំឡើងសរសៃដែក និងការផ្សារអគ្គិសនី ក្នុងគោលដៅដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងបំប្លែងបទពិសោធការងារទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសសម្រាប់វាយតម្លៃអតីតពលករមកពីប្រទេសថៃក្នុងជំហានទី១ ចំនួន ១ម៉ឺននាក់ ដើម្បីផ្តល់ឱកាសខ្ពស់ក្នុងការស្វែងរកការងារ និងមានប្រាក់ខែសមរម្យជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី  

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើកិច្ចសម្ភាសន៍ជាមួយ Bloomberg ផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក

2026/07/13 09:54:06 pm        569
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងកិច្ចសម្ភាសន៍ជាមួយ Bloomberg ដែលជាក្រុមហ៊ុនព័ត៌មាន ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពលរដ្ឋនៅលើពិភពលោក អំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល ប្តេជ្ញាបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការ អនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅសប្តាហ៍កន្លង មកថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា បាននិងកំពុងខិតខំ ប្រឹងប្រែងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា បញ្ហា Online Scams មិនបានជួយអ្វីដល់កម្ពុជា ឬសេដ្ឋកិច្ចកម្ពុជានោះឡើយ ពោលគឺមានតែធ្វើឱ្យបាត់មុខមាត់ប្រទេសជាតិ ការពិបាកទាក់ទាញ វិនិយោគិន និងទេសចរណ៍ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា តាមរយៈបញ្ហាខាងលើនេះ នៅថ្ងៃទី២៤ ខែកក្កដាខាងមុខ ក្រុមហ៊ុនព័ត៌មាន Bloomberg ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទិន្នន័យសកលដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក នឹងមកធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នឹងជាមួយឯកឧត្តម នៅថ្ងៃទី២៤ កក្ដដា ដើម្បី ពន្យល់ពីសក្តានុពល​នៃការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា តាមរយៈព័ត៌មាន Bloomberg ដែលមានអ្នកមើលជាង ៤០០ លាន នាក់នៅលើពិភពលោក ពីបរិយាកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលប្តេជ្ញាបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញ Online Scams នេះឃើញថា រាជរដ្ឋាភិ- បាលបានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសម្អាត ហើយវិធានការនេះនឹងមានប្រសិទ្ធភាពខ្លំាំង ដែលនឹងអាចលុបបំបាត់ ក្នុងពេលឆាប់ៗ ដើម្បីលើកកម្ពស់មុខមាត់របស់ប្រទេសជាតិយើង ជាពិសេសជំរុញការបង្កើនទំនុកចិត្តដល់វិនិយោគិន លើបរិយាស វិនិយោគនៅកម្ពុជា ដើម្បីកម្ពុជាឈានទៅប្រកួតប្រជែងក្នុងតំបន់ និងពិភពលោកឱ្យកាន់តែខ្លាំងក្លា។ ជុំវិញការវិនិយោគនេះ, នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២៧៥ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៧៤ លានដុល្លារ អាមេរិក។ ចំណែកការនាំចេញវិញ, នៅក្នុងរយៈពេល ៦ ខែនេះដែរ កម្ពុជាបាននាំចេញមានទំហំទឹកប្រាក់ជាង ១៧ ពាន់លានដុល្លារ អាមេរិក កើនឡើងជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ សូមបញ្ជាក់ថា ជុំវិញកាវិនិយោគ និងពាណិជ្ជកម្ម, ទោះបីកម្ពុជានៅតែមានលំហូរវិនិយោគ និង​ការ​នាំ​ចេញ​នូវបន្តកំណើនល្អយ៉ាង ណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានបង្ហាញនូវមហិច្ឆិតាខ្ពស់ ក្នុង​ការ​បន្តផ្សព្វផ្សាយអំពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា និងការដើរគោះ ទ្វារនៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ដើម្បីបង្ហាញពីសក្តានុពល និងភាពអំណោយផលរបស់កម្ពុជា ដើម្បី​ទាក់​ទាញ​វិនិយោគ​មក​បណ្តាក់ទុននៅកម្ពុជាបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី 

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិនចាប់ថ្ងៃទី១៥ ដល់១៧ ខែកក្កដា

2026/07/13 09:39:05 pm        341
តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ​បំពេញ​ទស្សន​កិច្ចការងារនៅប្រទេសចិន ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធី​បើក​សន្និសីទ​បញ្ញា​សិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បី​អនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋ​មន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ទៀ សីហា ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និង​តំណាង​ធុរជន​កម្ពុជា​។ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភព លោកឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM