ក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង​
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
អ្នករាយការណ៍ពិសេស UN ៖ ជនភៀសសឹកកម្ពុជាគួរត្រូវបានត្រឡប់ទៅភូមិឋានវិញដោយគ្មានការរារាំង

ព័ត៌មានជាតិ

ក្រុមការងារទេសន្តរប្រវេសន៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារសម្រាប់ឆមាសបន្ទាប់​

2026/07/02 03:25:01 pm        109
ភ្នំពេញ៖​ ឯកឧត្តម ​សេង សក្តា​ រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ​ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិភាក្សាកំណត់ទិសដៅអនុវត្តបន្តរបស់ក្រុមការងារទេសន្តរប្រវេសន៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង​ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក និងសមាជិកា នៃក្រុមការងារទេសន្តរប្រវេសន៍ តំណាងមកពីក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល សមាគមនិយោជក និងអង្គការអន្តរជាតិ សរុបចំនួន ៤៣នាក់ ក្នុងនោះស្ត្រី ១២នាក់។កិច្ចប្រជុំនេះ មានគោលបំណង​ពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍របស់ក្រុមការងារទេសន្តរប្រវេសន៍ កំណត់ទិសដៅការងារសម្រាប់ឆមាសបន្ទាប់ និងពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអំពើជួញដូរមនុស្សក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ។ក្នុងឱកាសនោះ ឯកឧត្តម ​សេង សក្តា​ បានមានប្រសាសន៍ថា អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារទេសន្តរប្រវេសន៍ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹង ការបង្ការ ការទប់ស្កាត់ ការបង្ក្រាប និងការជួយគាំទ្រជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស ដើម្បីដាក់ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិនិត្យ និងអនុម័ត។ជាមួយគ្នានេះ អង្គប្រជុំក៏បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្តការងាររវាងភាគីពាក់ព័ន្ធ ក្នុងការការពារ ទប់ស្កាត់ និងជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ៕ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាតំណាងរាជរដ្ឋាភិបាលថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី២៥០ នៃទិវាបុណ្យជាតិសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក

2026/07/02 01:49:26 pm        153
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិក នៅ Koh Pich City Hall ដែលបានរៀបចំដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។ក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការអបអរសាទរ និងប្រសិទ្ធពរជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក ក្នុងឱកាសខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីនាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពធន់ និងភាពរុងរឿងដ៏យូរអង្វែងរបស់ប្រជាជនសហរដ្ឋអាម៉េរិក ស្ថាប័ន និងឧត្តមគតិ ដែលជាមូលដ្ឋាននៃការបង្កើតនិងការកសាងសហរដ្ឋអាម៉េរិក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្តល់នូវសារៈសំខាន់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក។ ប្រទេសទាំងពីរ មានទំនាក់ទំនងការទូតជាង ៧៥ ឆ្នាំមកហើយ និងបានឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រជាច្រើន ដែលធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ កាន់តែធន់ និងកាន់តែមានសក្តានុពល។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ដោយឈរលើគោលការណ៍នៃផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នា និងការជឿទុកចិត្តគ្នា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលកន្លងមក។ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កិច្ចព្រមព្រៀងបើកចំហជើងមេឃ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការលើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ពិតជាបានធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងបានបើកមាគ៌ាថ្មីមួយដល់ប្រទេសទាំងពីរ ក្នុងការកសាងភាពជាដៃគូ ប្រកបដោយជវភាព និងការផ្តល់ផលប្រយោជន៍រួម។ ដោយឡែក ក្នុងវិស័យការពារជាតិ និងសន្តិសុខជាតិ, ការចូលចតនៃនាវា USS Cincinnati នៅមូលដ្ឋានកងទ័ពជើងទឹករាមនាពេលថ្មីៗនេះ គួបផ្សំនឹងការបន្តឡើងវិញនូវកម្មវិធីសំខាន់ៗ រួមទាំងលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរ (Angkor Sentinel) និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាមូលដ្ឋានគ្រឹះ នៃការកសាងភាពជឿជាក់និងទំនុកចិត្តជាថ្មី។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏កំពុងឈានដល់កម្រិតដ៏រឹងមាំបំផុតមិនធ្លាប់មាន ដោយក្នុងនោះ ទេសចរអាម៉េរិក នៅតែស្ថិតក្នុងចំណោមទេសចរលំដាប់ខ្ពស់មកទស្សនាកម្ពុជា ខណៈប្រជាជនកម្ពុជារាប់សែននាក់ បានចាត់ទុកសហរដ្ឋអាម៉េរិកជាផ្ទះរបស់ខ្លួន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងជំនួយបច្ចេកទេសនាពេលកន្លងមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអាទិភាពរបស់កម្ពុជា ដែលរួមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិស័យសំខាន់មួយចំនួនទៀតដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម ការដោះមីន និងបរិស្ថាន ជាដើម។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណជាពិសេសជូនចំពោះសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលការប្រគល់មកវិញនូវវត្ថុបុរាណរបស់កម្ពុជា និងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការពង្រឹងកិច្ចការពារអធិបតេយ្យភាពវប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។ ​ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងសេចក្តីថ្លែងការណ៍រួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជូនពរឱ្យសហរដ្ឋអាម៉េរិកបន្តប្រកបដោយសុខសន្តិភាព វិបុលភាព និងភាពជោគជ័យ ហើយកម្ពុជានឹងទន្ទឹងរង់ចាំការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជាការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរ និងដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់។

ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ

2026/07/02 01:31:34 am        263
ក្នុងជំនួបជាមួយឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានកោតសរសើរចំពោះតួនាទីជប៉ុនក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព សម្រាប់កម្ពុជាចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ រហូតមក ។ ពាក់ព័ន្ធនឹងកិច្ចការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់ពីគោលជំហរបស់កម្ពុជាក្នុងការរក្សាភាពអត់ធ្មត់ បើកចំហឱ្យមានការចូលរួមពីភាគីទីបី និងពឹងផ្អែកលើច្បាប់អន្តរជាតិ ។ ជាការឆ្លើយតប ឯកឧត្តម Ueno Atsushi បានកោតសរសើរ និងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ។ ក្នុងជំនួបដដែលនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនទឹកជាមួយថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីប្រទេសថៃបានលុបអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០១ ដោយឯកតោភាគី។ ចំពោះបញ្ហាព្រំដែនគោក ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាបើកចំហរការចរចាទ្វេភាគីតាមរយៈយន្តការជាធរមាន ហើយក្នុងពេលអនាគត កម្ពុជាអាចប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។ ឯកឧត្តមរំពឹងថា ប្រទេសថៃនឹងគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ហើយប្រគល់មកឱ្យកម្ពុជាវិញនូវតំបន់និងប្រាសាទនានា ដែលទាហានថៃបានចូលកាន់កាប់ដោយខុសច្បាប់ក្រោយបទឈប់បាញ់កាលពីឆ្នាំមុន ។ជាចុងក្រោយ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តមឯកអគ្គរាជទូត បានប្តេជ្ញាចិត្តបន្តរក្សាទំនាក់ទំនងជាមួយគ្នា ឆ្ពោះទៅពង្រឹងមិត្តភាព ភាពជាដៃគូ និងការទូតសភារវាងកម្ពុជា និង ជប៉ុន៕

ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង

2026/07/02 01:28:23 am        141
(ភ្នំពេញ)៖ អនុវត្តតាមការណែ​នាំដ៏ខ្ពង់​ខ្ពស់របស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋម​ន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ក្រសួងកា​រងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ អំពាវនាវដ​ល់បងប្អូនអ​តីតពល​ករខ្មែរ​ដែលបានវិល​ត្រឡប់​មក​ពីប្រ​ទេសថៃ និងប្រជាព​លរដ្ឋដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូ​មចុះ​ឈ្មោះ ដើ​ម្បីទទួលបាន​ឱកាស​ការងារសមរម្យ ខណៈប​ច្ចុប្បន្នមានតម្រូ​វការជ្រើ​សរើ​ស​បុគ្គលិក និងកម្ម​ករនិយោ​ជិតមា​ន​ជាង ៩ ម៉ឺន​កន្លែង នៅ​ទូទាំ​ង​ប្រទេស។ អ្នកនាំពាក្យក្រសួងកា​រងារ និងប​ណ្តុះ​បណ្តាលវិជ្ជាជីវៈ លោ​ក ស៊ុន មេសា នៅល្ងា​ចថ្ងៃទី១ ខែកក្កដា​នេះ បានជំរុញ​ដល់បងប្អូនអ​តីតពលករ និង​ប្រជា​ពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុកសូមទា​ក់ទងទៅលេខ ១​២៩៧ ដើម្បីទ​ទួលបានឱកាសការ​ងារធ្វើបានលឿនរហ័ស។ លោកបញ្ជាក់ថា៖ «ឱកាសការ​ងារនៅកម្ពុជា​មាន​ប្រមា​ណជាង ៩​ម៉ឺនកន្លែង នេះជាពិ​សេសវិស័យ​ឧស្សាហកម្ម​ដែលកំពុងផ្តល់​ឱកាសដល់ព​លរដ្ឋ​យើង​ដែល​ពេញ​កម្លាំង បើទោះបីជា​មានបទពិសោធន៍ ឬគ្មានបទពិ​សោធន៍ឱ្យ​ចូលធ្វើការ។ ដូច​នេះ បងប្អូ​នខ្មែរយើង ឬពលករដែ​លចង់បាន​ការងា​រសូមទាក់ទង​លេ​ខទូរសព្ទ ១២៩៧ ដើម្បី​ទទួលបានកា​រងារភ្លាមៗ»។ជាមួយគ្នានេះ អ្នកនាំពា​ក្យក្រសួ​ងការងារ ក្រើនរំលឹកឱ្យពល​រដ្ឋខ្មែរមិនត្រូវប្រថុយប្រថា​នឆ្លងដែ​នដោយខុស​ច្បាប់ទៅធ្វើ​ការនៅប្រទេ​សថៃ ខណៈប្រទេ​សទាំ​ងពីរកំពុងបន្តមា​នអរិ​ភាពតាមប​ន្ទាត់ព្រំ​ដែន។ លោកបានលើកឡើង​ពីហានិភ័យនៃការធ្វើ​ចំណាកស្រុកដោ​យខុសច្បា​ប់ដូចជាកា​ររំលោ​​ភបំ​​ពា​នពីនិ​យោជក ការមិនផ្តល់​​​អត្ថប្រ​យោជន៍​ស្រប​តា​ម​ច្បាប់ ឬការចុះ​អធិ​ការកិច្ច​ពីអាជ្ញា​ធរម្ចាស់ប្រ​ទេសដែល​នាំដ​ល់ការចាប់ខ្លួ​នជាដើ​ម​។ បើតាមលោ​ក ស៊ុន មេសា ក្រសួងកា​រងារនឹងបន្តអនុវត្តតាមការណែ​នាំរបស់រាជ​រដ្ឋាភិបាល ដោយយក​ចិត្តទុក​​ដាក់ខ្ពស់ក្នុងការស​ម្រប​សម្រួល និង​បង្ក​​លក្ខណៈងាយស្រួលដល់ពល​ករខ្មែរគ្រប់រូប ឱ្យទទួលបាន​ការងារ​សមរម្យ មានប្រាក់​ចំណូល និងរួមចំ​ណែកលើកកម្ពស់​ជីវ​ភាពគ្រួសារ និងកា​រអភិ​វឌ្ឍ​សេដ្ឋកិច្ចជាតិ៕

អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ

2026/07/02 01:02:55 am        201
នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុនម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាចំនួន២ខ្នង មាន១០ បន្ទប់ ភ្ជាប់ដោយបន្ទប់ទឹក១ខ្នង មាន៤បន្ទប់ សាងសង់ទីធ្លាសាលា និងដងទង់ជាតិ នៃសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតនៅក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលលោកទាំង៤ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសការគិតគូរចំពោះការសាងសង់អាគារសិក្សាដល់ក្មួយៗសិស្សានុសិស្សនៅថ្ងៃនេះ។ វិធីបញ្ចុះបឋមសិលានេះ បានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា ដោយមាននិមន្តព្រះសង្ឃ៧អង្គ មានការចូលរួមពីយាយជី តាជី៥០នាក់ ប្រជាពលរដ្ឋអាណាព្យាបាលសិស្ស១០០ នាក់ និងសិស្សានុសិស្ស ចំនួន៦២២នាក់។ នាឱកាសនោះ លោកជំទាវក៏បាននាំយកនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា៥០០០០រៀល ចែកជូនលោកយាយ លោកតា ដែលបានចូលរួមនាឱកាសនេះ និងចែករទេះរុញសម្រាប់ពលរដ្ឋមានពិការភាពចំនួន២គ្រឿង។ ជាមួយគ្នានោះ លោកជំទាវ ក៏បានចែកនូវអាហារដល់ក្មួយៗ សិស្សានុសិស្សដែលបានចូលរួមទាំង៦២២នាក់ផងដែរ៕

ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា

2026/07/02 12:51:34 am        142
(ភ្នំពេញ)៖ រដ្ឋាភិបាលចិន តាមរយៈ​ក្រសួងធនធានម​នុស្ស និងសន្តិសុខ​សង្គមនៃប្រទេ​សចិន បាន​ផ្តល់​សៀវភៅ «កញ្ចប់ស្តង់​ដាជាតិមុខរប​ររបស់​ប្រទេ​​សចិន» ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការ​អភិវឌ្ឍប្រ​ព័ន្ធអប់​រំប​ណ្តុះ​ប​ណ្តាលប​ច្ចេកទេ​ស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែមា​នគុណភាព និងស្របតា​មតម្រូវការទីផ្សារ​ការងារ។ពិធីប្រគ​ល់សៀវ​ភៅនេះ បានប្រព្រឹត្តទៅកា​លពីពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបា​តកោះពេជ្រ ក្រោមអធិបតីភាព​ ឯកឧត្តម ហេង សួរ រដ្ឋម​ន្ត្រីក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជី​វៈ និងឯកឧត្តម ​វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណ​​រដ្ឋប្រ​ជាមា​និត​ចិនប្រ​ចាំក​ម្ពុជា ដើម្បី​ប​ង្ហាញពីចំណងមិត្តភាពយ៉ាងស្អិតល្មួ​តរវាងកម្ពុជា-​ចិន។សៀវភៅនេះ បានកត់ត្រា​យ៉ាងលម្អិតពី​ជំនាញ និងកា​រវាយតម្លៃមុខរប​រជាច្រើន ដោយ​ត្រូវបានបែង​ចែក​ជាប្រភេទ និង​កម្រិតជំ​នាញ​ផ្សេងៗ​គ្នា ហើយ​វាពិតជាមា​ន​សារៈសំ​ខាន់ខ្លាំងណាស់ក្នុងកា​រចូលរួមព​ង្រឹងស្តង់​ដាជាតិ​សម្រា​ប់ទីផ្សារកា​រងារនៅ​កម្ពុជា។ សៀវភៅនេះ ក៏ជាផែនទីថ្មី​សម្រា​ប់​ធ្វើ​កំណែ​ទម្រ​ង់ស៊ីជម្រៅ​​ក្នុងការអប់រំ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងបច្ចេក​ទេស​នៅកម្ពុជា។ជំនាញទាំង ១៦មុខជំនាញ​រួមមាន ការងារ​រៀបឥដ្ឋ, ការកែច្នៃ​និងដំឡើ​ងដែកសរ​សៃសម្រាប់​សំណង់, ការសាង​សង់ផ្លូវថ្ន​ល់, ការ​សាង​សង់​ស្ពាន និង​ផ្លូវទូ​នែល (ឬផ្លូវ​ក្រោមដី), ការកែច្នៃ​គ្រឿងបន្លាស់​ដោយម៉ាស៊ី​នហ្វ្រែស, ការកែច្នៃ​គ្រឿងបន្លា​ស់ដោយ​ម៉ាស៊ីន​ក្រឡឹង, ការដំឡើង​ប្រព័ន្ធអ៊ី​នធឺ​ណិត​, ការដំឡើង និងថែទាំបណ្តាញខ្សែកាបទូរគមនាគមន៍, ការដំឡើងនិងថែទាំជណ្តើរយន្តប្រភេទបន្ទប់យោងនិងកាំជណ្តើរ, ការដំឡើង និងថែ​ទាំ​ប្រព័​ន្ធទូរទឹកកក និងម៉ាស៊ីនត្រដាក់, កា​រថែទាំគ្រឿង​និងបរិក្ខា​រអេឡិច​ត្រូនិចក្នុងគេ​ហដ្ឋាន, ការដំឡើង​និងថែទាំអគ្គិ​សនីនិង​ប្រព័ន្ធ​អេឡិច​ត្រូ​និក, ការថែ​ទាំនិងជួសជុ​លទោចក្រ​យានយ​ន្ត(ម៉ូត), ការថែ​ទាំរថ​យន្ត, ការដំ​ឡើង និងថែទាំ​ប្រព័ន្ធទាញយក​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ និងសេ​វាកម្ម​ការ​ងារក្នុង​គេហដ្ឋា​ន(សេ​វាកម្ម​មេ​ផ្ទះ)។ការទទួល​បា​នសៀវភៅ«កញ្ចប់​ស្តង់ដាជា​តិមុខរបររ​បស់​ប្រទេ​សចិន» មិនត្រឹមតែជា​ការពង្រឹង​ស្តង់ដាប​ណ្តុះប​ណ្តា​លជំ​នាញ​វិជ្ជាជីវៈ​នៅកម្ពុជា​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងជា​មូលដ្ឋានសំខា​ន់ក្នុងការអភិវ​ឌ្ឍកម្មវិ​ធី​សិក្សា និងការបណ្តុះ​បណ្តាល​ដែលស្រ​បតាមតម្រូ​វ​ការរបស់​ឧស្សាហកម្ម​យា​ន​យន្ត​ថាមពលថ្មី (NEV) ដើម្បី​ឆ្លើយតបទៅនឹងត​ម្រូវការអភិវឌ្ឍឧ​ស្សាហកម្ម និងការប្រកួតប្រ​ជែងក្នុងស​ម័យបច្ចេកវិ​ទ្យា​ទំនើប។ទន្ទឹមនឹងនេះ ស្របពេល​ទីផ្សាររថយន្តអគ្គិ​ស​នីនៅកម្ពុជាកំពុងរីកចម្រើន ស្តង់ដាទាំងនេះនឹង​ជួយរៀប​ចំកម្លាំងព​លកម្មឱ្យ​មានជំ​នាញ​គ្រប់គ្រាន់ គុណភាពខ្ពស់ និងមា​នសម​ត្ថភាព​ក្នុងការថែទាំ ជួសជុល ​និងប​ម្រើសេវាកម្ម​យានយ​ន្តអគ្គិសនី ដើម្បី​គាំទ្រដ​ល់ការអភិវឌ្ឍ​ទីផ្សាររ​ថយ​ន្ត EV នៅ​កម្ពុជា និងបង្កើន​ការប្រកួត​ប្រជែងរបស់វិ​ស័យឧស្សា​ហកម្មក្នុង​រយៈពេលវែ​ងផង​ដែរ។ សម្រាប់​សៀ​វភៅ«ស្តង់ដាជា​តិមុខរបររ​បស់ប្រទេសចិន» ត្រូវបាន​បោះពុម្ពផ្សាយដោយក្រសួងធនធានមនុស្ស និងសន្តិ​សុខសង្គមនៃ​ប្រទេសចិន ដែល​មា​នការចូល​រួមចងក្រងពីអ្នកជំនា​ញ​ខាងការងារនៅម​កពីស្ថាប័នរដ្ឋចិនជា​ង​ ៥០ ដោ​យផ្ដោត​សំខាន់យ៉ា​ងលម្អិតពី​ការរៀ​បចំមុខ​ជំនា​ញ និង​ការវា​យតម្លៃមុខរបរជា​ច្រើន ដោយត្រូវបានបែងចែ​កជាប្រភេទ​ទៅតាមលំដាប់លំដោយ និងកម្រិតជំនាញផ្សេ​ងៗគ្នាយ៉ាងច្បាស់លាស់៕

ពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ រដ្ឋសភា បានបំពេញមុខងារស្នូល​ទាំងបីរបស់ខ្លួនបានយ៉ាងសកម្ម ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ

2026/07/01 11:38:51 pm        131
នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋសភា បានបង្ហាញរបាយការណ៍លទ្ឋផលការងារ ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥និងលើកទី៦ ដែល​មានរយៈពេលបីខែ ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ប្រកបដោយលទ្ឋផលជាទីមោទនៈ។អំឡុងពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧ ថ្នាក់ដឹកនាំ និងគណៈ​កម្មការ​នានានៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញមុខងារស្នូល​ទាំងបីរបស់ខ្លួន​បាន​យ៉ាងសកម្ម គឺមានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាង ព្រមទាំងការងារការទូតសភា។នៅក្នុងមុខងារនីតិកម្ម អង្គសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បានចំនួន៥លើក និងបើក​កិច្ចប្រជុំ​រដ្ឋសភាជាវិសាមញ្ញបានចំនួន២លើក ដោយបានអនុម័តសេចក្ដីព្រាង​ច្បាប់ដ៏មានសារៈ​សំខាន់​បានចំនួន៣ច្បាប់ មានដូចជា ១-សេចក្តីព្រាងច្បាប់ស្ដីពី កាតព្វកិច្ចយោធា ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនី វៀតណាមនៃសាធារណរដ្ឋសង្គមនិយមវវៀតណាម​សម្រាប់ការធានាលើការទិញថាមពល​អគ្គិសនី​ពីប្រទេសវៀតណាម និង៣-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ចំណែកមុខងារតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគណៈកម្មការ​នានា និងសមាជិក សមាជិការដ្ឋសភាបានចុះបំពេញការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បី​ស្វែង​យល់ពីលទ្ធផលការងារនៃការអនុវត្តច្បាប់ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់អង្គនីតិប្រតិបត្តិ ដែលជាអ្នកអនុវត្តច្បាប់ ដើម្បីរួមគ្នាដោះស្រាយ ឆ្លើយតបតាមយន្តការរបស់រដ្ឋសភា។ជាមួយគ្នានេះថ្នាក់ដឹកនាំរដ្ឋសភានិងសមាជិក សមាជិការដ្ឋសភាគ្រប់រូប ក៏បានបំពេញតួនាទីយ៉ាងសកម្ម​ក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋ នៅតាមមណ្ឌលរាជធានី ខេត្ត ទូទាំងប្រទេស ដោយបានចុះសួរ​សុខ​ទុក្ខ សិក្សាស្វែងយល់អំពីតម្រូវការក្តីកង្វល់និងបញ្ហាប្រឈមនានា​របស់ប្រជាពលរដ្ឋចូលរួមការងារសង្គម​និងកម្មវិធីផ្សេងៗ ដោយបានជួយឧបត្តម្ភដល់ប្រជាពលរដ្ឋជួបការលំបាក និងបានជួយអន្តរាគមន៍ទៅ​អាជ្ញាធរ​មានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋផងដែរ។ ដោយឡែកការងារការទូតសភា នៅក្នុងរយៈពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាល​ទី៧នេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញការងារការទូតសភាយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានបន្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយសភា រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា អង្គទូតបរទេសប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ ព្រមទាំងជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើន៕

កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៦ ស្វែងរកម្ចាស់ជ័យលាភីប្រាក់លាន ដែល វិនិយោគមិនយកភាគហ៊ុន

2026/07/01 11:37:09 pm        41
កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៦ បើកទទួលពាក្យជាផ្លូវការ ស្វែងរកម្ចាស់ជ័យលាភីធុរកិច្ចថ្មី ដែលនឹងទទួលបានប្រាក់ទុន វិនិយោគ ដោយមិនយកភាគហ៊ុនសរុប ៨០ លានរៀល ដើម្បីផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម ក្នុងទីផ្សារ តាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) សហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ រៀបចំកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦ ដោយកំពុងស្វែងរកធុរកិច្ច ថ្មី ក្រុមហ៊ុនបច្ចេកវិទ្យា និងនវានុវត្តជនដែលមានសមត្ថភាពបង្កើតដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញចន្លោះខ្វះខាត និងអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់ខ្លួន ឱ្យមានសក្តានុពលក្នុងការរុញចូលទីផ្សារ នេះគឺជាកម្មវិធីពន្លឿនអាជីវកម្មដ៏ធំប្រចាំឆ្នាំ។សម្រាប់រដូវកាលថ្មីនេះ កម្មវិធីមានចំណោទបញ្ហាទីផ្សារសំខាន់ៗចំនួន៤រួមមាន៖ (១)- ដំណោះស្រាយឌីជីថលសម្រាប់ការ ភ្ជាប់ទីផ្សារ និងខ្សែច្រវាក់តម្លៃកសិកម្ម, (២)- ឧបករណ៍បច្ចេកវិទ្យាក្នុងការធ្វើទីផ្សារ និងជំរុញការលូតលាស់អាជីវកម្ម, (៣) ដំណោះ ស្រាយហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និង(៤)-ដំណោះស្រាយឌីជីថលឬឧបករណ៍បច្ចេកវិទ្យា សម្រាប់ អាជីវកម្មទេសចរណ៍។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធំៗរួមមាន៖ ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ក្នុងការចូល រួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង តាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍, ផ្តល់ ចំណេះដឹង និងជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬសេវាកម្មប្រកបដោយសក្តានុពល និងត្រៀមលក្ខណៈ គ្រប់គ្រាន់សម្រាប់ការចូលទៅកាន់ទីផ្សារ, និងផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផងដែរ។កញ្ញា សួន សុកាវណ្ណី អ្នកដឹកនាំកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦ លើកឡើងឱ្យដឹងថា កម្មវិធីនេះមិនត្រឹមតែជា កម្មវិធីពន្លឿនអាជីវកម្មធម្មតានោះទេ ប៉ុន្តែវាជាស្ពានយុទ្ធសាស្ត្រដែលតភ្ជាប់រវាងបញ្ហាប្រឈមពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះ ស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ឆ្លងកាត់បទពិសោធន៍ ៥ រដូវកាលកន្លងមក ក្រុមការងារបានរចនាម៉ូដែលគាំទ្រឱ្យកាន់តែ មានភាពស៊ីជម្រៅ ដោយផ្តោតលើការណែនាំពីអ្នកជំនាញនិងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ។ រដូវកាលទី៦នេះ នឹង ក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយធុរកិច្ចថ្មីកម្ពុជា ឱ្យបំប្លែងចំណោទបញ្ហាទៅជាឱកាសអាជីវកម្ម ប្រកបដោយចីរភាព និង សមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារជាក់ស្តែង។លោក សន ប៊ុនឡុង គណៈប្រធាននាយកវិនិយោគ និងជាសហស្ថាបនិកក្រុមហ៊ុន We Gro Up Co., Ltd (WeMoney Mobile) និងជាជ័យលាភីឯកកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៥ ក៏បានចែករំលែកថា ការចូលរួមក្នុងកម្មវិធីបានជួយឱ្យយើង កែលម្អយុទ្ធសាស្ត្រអាជីវកម្ម ស្វែងយល់កាន់តែស៊ីជម្រៅពីតម្រូវការអតិថិជន និងពង្រឹងផលិតផលឱ្យកាន់តែសមស្របនឹងទីផ្សារ។ ការ តម្រង់ទិសពីអ្នកជំនាញ និងឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង បានរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការរីក ចម្រើន របស់ក្រុមហ៊ុនយើង។ គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ២០២១ កម្មវិធី «នវានុវត្តន៍បញ្ច្រាស» បានគាំទ្រធុរកិច្ចថ្មី សរុប ចំនួន៤១ក្រុម ដែលក្នុងនោះ២៣ក្រុម នៅតែបន្តប្រតិបត្តិការយ៉ាងសកម្មរហូតមកដល់បច្ចុប្បន្ន និងបានផ្តល់ទុនវិនិយោគដោយ មិនយកភាគហ៊ុនសរុបប្រមាណ ៦៨៣ លានរៀល ដើម្បីគាំទ្រការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍នៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ឧត្តមសេនីយ៍ឯក តុប នេត៖គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជិត ១៤លានសន្លឹកត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ

2026/07/01 11:34:02 pm        152
ភ្នំពេញ៖ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋសរុបប្រមាណជា ១៣លាន ៩សែនសន្លឹក (១៣,៩ លានសន្លឹក) ហើយនៅទូទាំងប្រទេសកម្ពុជា។ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការដាក់ឱ្យដំណើរការយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានបញ្ជាក់ទៀតថា ទាក់ទងការខុសទិន្នន័យលើអត្តសញ្ញាណបណ្ណ ឬក៏ខុសទិន្នន័យនៅលើសំបុត្រកំណើត ដោយកិច្ចការងារនេះចែកជាពីរ ទី១. ក្នុងករណីដែលជាកំហុសបច្ចេកទេស កំហុសតិចតួច ប្រជាពលរដ្ឋអាចទៅដាក់ស្នើសុំកែតម្រូវសំបុត្រកំណើតអត្រានុកូលដ្ឋាននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬក៏នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្រានុកូលដ្ឋាន។ ប៉ុន្តែក្នុងករណីកំហុសធំកែប្រែទិន្នន័យទាំងស្រុង គឺការកែតម្រូវទិន្នន័យមិនមែនជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទេ គឺត្រូវទៅតុលាការ។ឯកឧត្តមបានបញ្ជាក់ថា ហើយបានជាករណីមួយចំនួនប្រជាពលរដ្ឋបានលើកឡើងថា កែទិន្នន័យខ្លះមានការងាយស្រួលហើយលឿន ប៉ុន្តែទិន្នន័យមួយចំនួនដែលគាត់ស្នើសុំកែ គឺចំណាយពេលយូរ។ ការកែតម្រូវទិន្នន័យនេះ គឺត្រូវធ្វើដោយប្រយ័ត្នប្រយែង ក្នុងករណីដែលបញ្ហានេះជាកំហុសបច្ចេកទេស គឺការកែតម្រូវមិនមានលក្ខណៈស្មុគស្មាញទេ។ ប៉ុន្តែបើសិនជាកំហុសនេះលើសពីកំហុសបច្ចេកទេស (កែពីឈ្មោះមួយទៅឈ្មោះមួយទាំងថ្ងៃខែឆ្នាំកំណើត) នេះជាបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលនៃអត្តសញ្ញាណរបស់គាត់។ ហើយការកែតម្រូវទិន្នន័យត្រូវធ្វើឡើងដោយការស្រាវជ្រាវលើឯកសារទាំងអស់ ហើយករណីមួយចំនួនត្រូវទៅសមត្ថកិច្ចតុលាការ៕អត្ថបទ៖ វង្ស សុភាព

បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams

2026/07/01 11:19:33 pm        152
នាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី ធ្វើការបណ្តេញជន ជាតិវៀតណាម សរុបចំនួន ១៧៣នាក់ ស្រី៤១នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនគ្មានលិខិតឆ្លងដែន លួចស្នាក់នៅដោយខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត (ខេត្តស្វាយរៀង)។ ការបណ្តេញចេញនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង​
07/31/2026 05:07 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
07/31/2026 05:07 PM
កូរ៉េខាងជើង៖ ការពង្រីកកងកម្លាំងអាមេរិក នៅជប៉ុន បង្កើន​ហានិភ័យ​​នៃ​ការ​ប៉ះទង្គិច នៅឧបទ្វីបកូរ៉េ
07/31/2026 05:07 PM
តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
07/31/2026 05:07 PM
ជប៉ុន​​បាញ់​សាកល្បង​មីស៊ីល Tomahawk ជាលើកដំបូង ចេញ​​ពី​នាវាចម្បាំង
07/31/2026 05:07 PM
សារព័ត៌មាន៖ សម្ព័ន្ធមិត្តមិនទាន់ត្រៀមផ្តល់ជំនួយយោធាដោយផ្ទាល់ដល់អាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់ទេ
07/31/2026 05:07 PM
ការសិក្សា៖ ក្មេងជំទង់អូស្ត្រាលីភាគច្រើន នៅតែប្រើប្រាស់បណ្ដាញ​សង្គម ៣ខែក្រោយមាន​បម្រាម
07/31/2026 05:07 PM
អាមេរិក និងចិន លេច​ឡើង​នូវ​ភាពតាន​តឹង​ ជុំវិញបញ្ហា​នានា​ មុនដំណើរទស្សនកិច្ចរបស់លោក Xi នៅខែកញ្ញា
07/31/2026 05:07 PM
លោក Trump ចុះហត្ថលេខាលើក្រឹត្យ ស្តីពីការរឹតបន្តឹងការនាំចេញ ដើម្បីរក្សារ៉ែសំខាន់ៗ
07/31/2026 05:07 PM
អ្នករាយការណ៍ពិសេស UN ៖ ជនភៀសសឹកកម្ពុជាគួរត្រូវបានត្រឡប់ទៅភូមិឋានវិញដោយគ្មានការរារាំង
07/31/2026 05:07 PM