សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តចុះពិនិត្យច្រាំងទន្លេមេគង្គបាក់ស្រុតនៅក្រុងកំពង់ចាមដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី

2026/06/29 10:56:38 pm        221
កំពង់ចាម៖នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។បើតាមប្រជាពលរដ្ឋរស់នៅក្បែរនោះ បានប្រាប់ឲ្យដឹងថា ករណីបាក់ស្រុតផ្លូវ និងច្រាំងទន្លេមេគង្គនេះ បានបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរ និងអ្នកនិយមធ្វើដំណើរលើដងផ្លូវនេះផងដែរ។ ប៉ុន្តែតាមរយះការអន្តរាគមន៍ របស់អភិបាលខេត្តកំពង់ចាម បានដាក់ចេញផែនការសាងសង់ច្រាំងការពារថ្មី បានជួយរំដោះក្តីបារម្ភ និងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។បើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឲ្យដឹងថា ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តនឹងសហការគ្នាជិតស្និទ្ធ ដើម្បីពន្លឿនការងារសាងសង់សំណង់ទប់ច្រាំងថ្មីនេះឱ្យបានឆាប់រហ័ស និងមានគុណភាពរឹងមាំយូរអង្វែង៕

ក្រុមហ៊ុន Mitsubishi Motors Cambodia សម្ពោធលក់រថយន្ត All-New Triton Athlete 4WD ជាផ្លូវការ

2026/06/29 10:53:33 pm        28
ក្រុមហ៊ុន Mitsubishi Motors Cambodia សម្ពោធលក់ជាផ្លូវការនូវរថយន្ត All-New Mitsubishi Triton Athlete ក្នុងតម្លៃ ៤៨.៩០០ ដុល្លារអាមេរិក ដោយបាននាំមកនូវស្តង់ដារថ្មីនៃភាព «Smart Premium» សម្រាប់ទីផ្សាររថយន្តភីកអាប់ ដែលកំពុងមាន ការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា។ក្រុមហ៊ុន Mitsubishi Motors Cambodia នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានសម្ពោធជាលក់ផ្លូវការនូវប្រភេទរថយន្ត All-New Mitsubishi Triton Athlete នៅផ្សារទំនើប អ៊ីអន ម៉ល (មានជ័យ) ដោយបាននាំមកនូវស្តង់ដារថ្មីនៃភាព «Smart Premium» សម្រាប់ទីផ្សាររថយន្តភីកអាប់ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែល ប្រទេសកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងម្ចាស់រថយន្តជំនាន់ថ្មី ដែលប្រើប្រាស់រថយន្តភីកអាប់សម្រាប់ទាំងការងារ គ្រួសារ និងការ ធ្វើដំណើរទៅតាមខេត្ត រថយន្តប្រភេទនេះមិនត្រឹមតែត្រូវមានសមត្ថភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្ហាញពីភាពជោគជ័យ ធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ និងជាជម្រើសដ៏ឆ្លាតវៃក្នុងការកាន់កាប់។ទោះជាយ៉ាងនេះក្តី អតិថិជនក្នុងស្រុកតែងតែជួបលំបាក រវាងរថយន្តដែលកម្លាំងខ្លាំងតែស៊ីសាំង ឬរថយន្តដែលសន្សំសំចៃ តែ មានកម្លាំងខ្សោយ; រវាងរថយន្តដែលរឹងមាំសម្រាប់ដឹកជញ្ជូន តែមិនផ្តល់ផាសុកភាពដល់ក្រុមគ្រួសារ ឬរថយន្តដែលមានផាសុកភាព តែមិនអាចបើកបរក្នុងស្ថានភាពផ្លូវលំបាកបាន។ បញ្ហានេះ លោក ឡា ឧត្តម នាយកគ្រប់គ្រងទីផ្សារ Marketing Manager ក្រុមហ៊ុន Mitsubishi Motors Cambodia លើកឡើងថា អតិថិជនរបស់ Mitsubishi មិនបានបង្ខំឱ្យជ្រើសរើសចំពោះអ្វីមួយនោះទេ។ លោក អ្នកនឹងទទួលបានរថយន្តភីកអាប់ដែលមានសមត្ថភាពពិតប្រាកដ មានភាពលេចធ្លោ និងធានាសុវត្ថិភាពដល់ក្រុមគ្រួសារ និងមាន តម្លៃសមរម្យបំ​ផុត។Triton Athlete កែប្រែបទពិសោធន៍បើកបររបស់អ្នក ឱ្យកាន់តែរឹងមាំ និងជឿជាក់ តាមរយៈគុណសម្បត្តិសំខាន់ៗ៣រួមមាន៖ ១. Bolder Capability: បំពាក់ដោយម៉ាស៊ីន Bi-Turbo Hyper Power ដែលផ្តល់កម្លាំង 204 PS និង 470 Nm ដែលជាម៉ាស៊ីនម៉ា ស៊ូត 2.4L ខ្លាំងបំផុត រួមជាមួយប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ និងចង្កូតអេឡិចត្រូនិច។ ប្រព័ន្ធ Super Select 4WD-II ជាមួយនឹង របៀបបើកបរ ៧ ជម្រើស និងកម្ពស់ពីដី ២២៨ mm អាចឱ្យរថយន្តឆ្លងកាត់ទឹកភ្លៀង និងការលំបាកនានា។ ២. Bolder Your Success: ការរចនាបែបរចនាបថ Dynamic Shield ដ៏ទាក់ទាញ បន្ថែមភាពលេចធ្លោជាមួយ Sports Bar ដែលរចនាឡើងពិសេស, កង់អាលុយមីញ៉ូមពីរពណ៌ និងភ្លើង Full-LED ។ ផ្នែកខាងក្នុងរចនាដោយស្បែក ATHLETE ពីរពណ៌, ប្រព័ន្ធម៉ាស៊ីនត្រជាក់ dual-zone, ការតភ្ជាប់ឥតខ្សែ និងកាប៊ីនដែលស្ងាត់ល្អ ផ្តល់នូវភាពប្រណីតមិនចាញ់រថយន្ត SUV។ ៣. Bolder Confidence: ប្រព័ន្ធ សុវត្ថិភាពត្រូវបានធានាដោយ ADAS Package B, ពោងសុវត្ថិភាព 8SRS ដែលត្រូវបានគិតគូរឡើង ដើម្បីគោលដៅស្តង់ដារ សុវត្ថិភាព 5-star ASEAN NCAP និងប្រព័ន្ធកាមេរ៉ា 360° នឹងម៉ាស៊ីន Bi-Turbo ដែលកម្រិតស៊ីសាំងប្រហែល ៧,៧ លីត្រ/១០០គីឡូម៉ែត្រ និងគ្រឿងបន្លាស់សុទ្ធ ធានាដល់ទំនុកចិត្តការកាន់កាប់រថយន្ត។តម្លៃ Smart Premium និងការដាក់លក់ ខណៈពេលដែលរថយន្ត All-New Triton Athlete 4WD មិនត្រឹមតែមានភាព ប្រណីត និងបច្ចេកវិទ្យាដែលសម្របខ្លួនបានល្អបំផុតសម្រាប់ផ្លូវថ្នល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃដ៏អស្ចារ្យ។ ក្រុមហ៊ុន ក៏មានសេវាកម្មហិរញ្ញប្បទានងាយៗ និងបណ្តាញជួសជុលទូទាំងប្រទេស ដែលធានាដល់ទំនុកចិត្ត។ រថយន្ត Triton Athlete មាន ដាក់បង្ហាញជូន ចាប់ថ្ងៃទី២៦ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (អ៊ីអន៣)៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាប្រារព្ធទិវាជាតិ MSMEs ឆ្នាំ២០២៦ ដោយផ្តោតលើការតភ្ជាប់សហគ្រាសក្នុងស្រុកទៅកាន់ទីផ្សារ

2026/06/29 10:41:10 pm        63
កម្ពុជាប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័ន សមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ ដៃ គូអភិវឌ្ឍន៍ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដើម្បីពិភាក្សាមធ្យោបាយពង្រីកឱកាសទីផ្សារ និងលើកកម្ពស់ ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងទិវាជាតិសហគ្រាស ធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ថា តួនាទីកាន់តែសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងដំណាក់កាលថ្មី នៃការ អភិវឌ្ឍឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា, នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងបន្តឆ្ពោះទៅសម្រេចក្ខុវិស័យ ២០៥០ ការពង្រឹងសមត្ថភាព និងភាពប្រកួត ប្រជែងរបស់ MSMEs មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់។ឯកឧត្តម បានគូសបញ្ជាក់ថា ការជួយគាំទ្រ MSMEs ឱ្យចូលទៅកាន់ទីផ្សារ មិនមែនសំដៅត្រឹមការបង្កើនផលិតកម្មប៉ុណ្ណោះ ទេ ប៉ុន្តែត្រូវពង្រឹងគុណភាព ផលិតភាព និងអនុលោមភាព ដោយចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកសាងទំនុកចិត្តពីអ្នក ប្រើប្រាស់ និងដៃគូអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ការផលិតបាន មិនទាន់មានន័យថាអាចលក់បានទេ ការមានផលិត​ផលល្អ ក៏មិន ទាន់មានន័យថា អាចប្រកួតប្រជែងឈ្នះគេដែរ។ ដើម្បីចូលទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងសកល សហគ្រាសត្រូវបំពេញស្តង់ដារ ធានាគុណភាព បង្កើនផលិតភាព និងកសាងភាពជឿទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ប្រធានបទសម្រាប់ឆ្នាំនេះ ឆ្លុះបញ្ចាំងពីការ យកចិត្តទុកដាក់កាន់តែខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការភ្ជាប់សហគ្រាសទៅកាន់ទីផ្សារ សំដៅពង្រឹងសមត្ថភាព ផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូល និងពង្រីកការនាំចេញ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការគាំទ្រ ជាច្រើន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមរួមមាន ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ការអភិវឌ្ឍសហគ្រិនភាព ការបណ្តុះបណ្តាលជំនាញ កម្មវិធីបរិវត្តកម្មឌីជីថល និងសេវាគាំទ្រការអភិវឌ្ឍអាជីវកម្មជាដើម។គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានផ្តល់ឥណទានគោលនយោបាយជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣.៤០០មូលដ្ឋាន, សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រអាជីវកម្ម ជាង ៣.១០០ មូលដ្ឋាន តាមរយៈយន្តការធានាឥណទាន។ ទន្ទឹមនោះ សហគ្រិនខ្មែរ (KE) បានគាំទ្រគម្រោងសហគ្រិនភាព ៥១៦ គម្រោង និងបានកៀរគរហិរញ្ញប្បទាន និងវិនិយោគប្រមាណ ៤៧ លានដុល្លារអាមេរិក។ រាជរដ្ឋាភិបាលតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងការងារស្តង់ដារូបនីយកម្ម និងការ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីគាំទ្រសហគ្រាសក្នុងស្រុកលើកកម្ពស់គុណភាពផលិតផល និងឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារ។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានកំណត់ដោយអនុក្រឹត្យរាជរដ្ឋាភិបាលកាលពីឆ្នាំ២០២៤ និងត្រូវបាន ប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែមិថុនា ដើម្បីទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ MSMEs ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់វិស័យធុរកិច្ចឱ្យកាន់តែមានភាពធន់ បរិយាបន្ន នវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់៕អត្ថបទ៖ សុន រ៉ាឌី

ឯកអគ្គរាជទូតកម្ពុជាបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីទៅតំណាងសហគមន៍ខ្មែរមកពីបណ្តាខេត្តនានានៅទូទាំងប្រទេសជប៉ុន

2026/06/29 10:37:10 pm        106
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈពេលដែលកំពុងបន្តដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ផ្លូវការទូត និងច្បាប់អន្តរជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយជាមួយតំណាងសហគមន៍ខ្មែរចំនួន ៤០រូប មកពីបណ្តាខេត្តនានានៅទូទាំងប្រទេសជប៉ុនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។នៅក្នុងកិច្ចប្រជុំ អ្នកចូលរួមទាំងអស់ ត្រូវបានជម្រាបជូនអំពីបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទម្រង់ផ្សេងៗនៃឧក្រិដ្ឋកម្មឆ្លងដែនដែលបានរៀបចំ ព្រមទាំងការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសសម្រាប់ស្ថានទូត និងតំណាងសហគមន៍ខ្មែរ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់ លើការពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួល ការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយសហគមន៍ខ្មែរនៅទូទាំងប្រទេសជប៉ុន និងការបង្កើនការគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាដែលជាផលប្រយោជន៍រួម។នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទ្រជាបន្តបន្ទាប់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់សហគមន៍ខ្មែរជាមួយស្ថានទូត។ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិកសហគមន៍ទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ខណៈដែលបន្តចូលរួមចំណែកក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន៕

ក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣០

2026/06/29 10:27:00 pm        106
ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី៣៣០ ស្មើនឹង ១១១៥មាតិកាព្រះធម៌ នៅទីស្តីក្រសួង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ។លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម មានប្រសាសន៍ថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម, ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍, ៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង ពីការជួញដូរមនុស្ស, ៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម, ៥-បង្ការគ្រោះថ្នាក់ចរាចរណ៍, ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, ៧-រួមចំណែករក្សា ភូមិ-ឃុំ-មានសុវត្ថិភាព, ៨-អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត, ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន និង១០-ជួយផ្សព្វផ្សាយពីហានិភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ឯកឧត្តម ហាក់ ប៊ុនធឿន បានថ្លែងថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់​ខ្ពស់របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងបានបន្តអនុវត្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន ចំនួន២៣ស្ថានីយ៍ បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។ សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣៣០ ស្មើនឹង១១១៥ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ, ព្រះធម្មវង្សសុទិ្ធមុនី ប៉ិល ពន, ព្រះប្រជាធម្មរាជាភិវឌ្ឍន៍ អ៊ឹម ទៀង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕អត្ថបទ រដ្ឋា 

ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

2026/06/29 10:04:24 pm        323
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នងការ​នគរបាល​រាជ​ធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារថ្មី បន្តអំពាវនាវ​យុវជនឋិត​ក្នុង​វ័យ​សិក្សាទាំងអស់ឱ្យជៀសឲ្យឆ្ងាយពីសកម្មភាពក្មេងទំនើង បើមិនស្តាប់មានតែ​អនុវត្ត​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ គ្មានការអប់រំទៀតឡើយ ។ការបន្តអំពាវនាវជាថ្មី របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងក្រោយ កម្លាំងនគរបាល​ផែនការងារ​ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានស្រាវជ្រាវតាមបង្ក្រាបក្រុមក្មេងៗបានប្រព្រឹត្តិសកម្មភាពវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវ ក្នុងពេលថ្មីៗនេះ ដោយបានបែកធ្លាយជាឃ្លីបវីដេអូ រងការរិះគន់ពីមហាជននៅលើបណ្តាញទំនាក់ទំនងសង្គម ។ តាមរយៈសំណេរផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ បានសរសេរថា ៖ ខ្ញុំសូមអំពាវនាវដល់ក្មួយៗព្រមទាំង សិស្សានុសិស្សរក្សាប្រពៃណីក្រមសីលធម៌ និងសូមអាណាព្យាបាល សូនយកចិត្តទុកដាក់ឆ្លៀតពេលណែនាំអប់រំកូនៗក្មួយៗផងកុំឱ្យពួកគាត់បំផ្លាញអនាគតរបស់ខ្លួនទាំងវ័យក្មេងបែបនេះ ( ដែលមហាជននិងសង្គមជាតិស្អប់ខ្ពើម ) ។ ទាក់ទិន នឹងបញ្ហាក្មេងទំនើងនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តនៅទូទាំងប្រទេស ក៏បាននឹងកំពុងបន្តយកចិត្តទុកដាក់ ក្នុងអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចប្រមុខថ្នាក់ដឹកនាំ សំដៅធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាបដាច់ណាត់ មិនត្រូវឲ្យសកម្មភាពក្មេងទំនើងមួយក្តាប់តូច អាចចូលមកបង្កចលាចលអុកឡុកក្នុងសង្គមជាតិ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ៕ លីហេង 

អនុប្រធានទី១ គ.ជ.គ.ម អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា

2026/06/29 09:05:37 pm        176
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការ និងអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងមន្រ្តីជាច្រើនរូប។បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ដោយសារពេលនេះឈានចូលរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ សូមណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើឲ្យមានការចុះត្រួតពិនិត្យតាមបណ្តាកងរុករក និងសង្គ្រោះ ដែលជាកម្លាំងមានជំនាញក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុផងដែរ៕ 

កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន

2026/06/29 08:54:30 pm        230
កម្ពុជានឹងរៀបចំពិព័រណ៍អាហារនិងភេសជ្ជៈខ្មែរ ការបង្ហាញផលិតផលពីសហគ្រិន ការប្រកួតប្រជែងអាជីវកម្មអាហារ កម្មវិធីប្បធម៌ និងសិល្បៈខ្មែរ ដែលមិនត្រឹមតែពិព័រណ៍អាហារខ្មែរប៉ុណ្ណោះទេ ថែមទាំងជាចលនាជាតិ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជួយពង្រីក ទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។ ឧកញ៉ា លូ ម៉េង មេចុងភៅ និងជាក្រុមការងារផ្នែកទេសចរណ៍ (ក្រុមខ) លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ មហាព្រឹត្តិការណ៍ពិព័រណ៍ “អាហារខ្មែរត្រូវតែខ្លាំង” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ការរៀ​បចំព្រឹត្តិការណ៍ពិព័រណ៍អាហារ ខ្មែរត្រូវតែខ្លាំង គឺមានសារៈខាន់ណាស់ប្រទេសកម្ពុជា ដោយវិស័យម្ហូបអាហារមិនត្រឹមសម្រាប់ផ្គត់ផ្គង់ការហូបចុកជាលក្ខណៈគ្រួសារ នោះទេ វិស័យម្អូបអាហារក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសការបង្កើតកេរ្តិ៍ដល់ប្រទេសជាតិផងដែរ។ជុំវិញការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ, ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមអបអរសាទរ ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ក្នុងនោះក្រៅពីការដាក់ បង្ហាញនូវអាហារខ្មែរ, តាមរយៈព្រឹត្តិការណ៍នេះផងដែរ ក៏ជាការបង្កើននូវការយល់ដឹងបន្ថែម ដើម្បីចូលរួមលើកកម្ពស់ដល់សហគ្រិន អាជីវករ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ បានយល់ដឹងបន្ថែមអំពីការអនុវត្តន៍ស្តង់ដារ ជាពិសេសស្តង់ដារម្ហូបអាហារនៅកម្ពុជា ខណៈ បច្ចុប្បន្ន វិទ្យាស្ថានបាននិងកំពុងជំរុញបង្កើតនូវស្តង់ដារថ្មីៗបន្ថែមទៀត ទាំងស្តង់ដារម្អូបអាហារ និងវិស័យផ្សេងៗ ព្រោះកាលណា យើងបានអនុវត្តស្របតាមស្តង់ដារ គឺជាការបង្កើននូវទំនុកចិត្តដល់អ្នកហូបចុក ការទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគមក បណ្តាកទុននៅកម្ពុជាបន្ថែមទៀតផងដែរ។ទាក់ទិនការរៀបចំព្រឹត្តិការណ៍ខាងនេះ, បណ្ឌិត អោម សេងបូរ៉ា ថ្លែងឱ្យដឹងថា មហាព្រឹត្តិការណ៍អាហារខ្មែរត្រូវតែខ្លាំង គ្រោង រៀបចំរយៈពេល ៣ គឺនៅថ្ងៃទី ១៧–១៨–១៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងនោះគម្រោងដែលត្រូវរៀបចំ រួមមាន៖ ពិព័រណ៍អាហារ និងភេសជ្ជៈខ្មែរ, ការបង្ហាញផលិតផលពីសហគ្រិនជាច្រើន, ការប្រកួតប្រជែងអាជីវកម្មអាហារ, កម្មវិធី វប្បធម៌ និងសិល្បៈខ្មែរ។ ដូច្នេះសូមឱ្យសហគ្រិន អាជីវករ និងម្ចាស់ភោជនីយដ្ឋានទាំងអស់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុត ដែលនេះ គឺជាវេទិកាធំបំផុតប្រចាំឆ្នាំ សម្រាប់បង្ហាញរសជាតិ និងសក្តានុពលអាហារខ្មែរ ទៅកាន់មហាជន និងទីផ្សារថ្មីៗ៕ អត្ថបទ៖ សុន រ៉ាឌី  

មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ

2026/06/29 08:43:46 pm        343
មន្ត្រីជំនាញ បានបញ្ជាក់ថា មានជនបរទេសជាច្រើនសញ្ជាតិ បានទទួលរងការអូសទាញ​ពី​សំណាក់​មេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារប្រព្រឹត្តអំពើឆបោកទៅក្រៅប្រទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ទោះ​បីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា បានបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាចេញពីកម្ពុជា បាននឹងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់ និងមោះមុតបំផុត ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។ ឯកឧត្តម បានបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលមានច្បាប់ប្រឆាំងបទល្មើស​ឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែលត្រូវបានប្រកាសឲ្យប្រើកាលពីដើមខែខែមេសា ឆ្នាំ២០២៦។ ច្បាប់ប្រឆាំង​អំពើ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈសំខាន់បីយ៉ាង ទី១. ប្រឆាំងដាច់ខាតពួកឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​មានចេតនាប៉ុនប៉ង ឬរបៀបចំអង្គការចាត់តាំង បណ្តុះបណ្ដាលនៅលើសកម្មភាព ដើម្បី​ប្រព្រឹត្តនូវអំពើឆបោក។ ទី២. ប្រឆាំងនឹងការជួញដូរមនុស្ស ការធ្វើទារុណកម្ម បង្ខាំង ជម្រិត គឺជាស្ថានទម្ងន់ដែលអាចឈានទៅដល់ការជាប់ពន្ធនាគាររហូតអស់មួយជីវិត។ ទី៣. ប្រឆាំង​នឹងការ​សម្អាតប្រាក់ អ្នកដែលពាក់ព័ន្ធគឺត្រូវតែស៊ើបអង្កេត ទៅដល់ទ្រព្យសម្បត្តិពីមេខ្លោង​រហូត​ដល់​អ្នកពាក់ព័ន្ធ។គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ច​កម្ពុជា​បាន​​បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ហើយ​កំពុង​បន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល ចំនួនជាង៤០០ទីតាំង ព្រម​ទាំង​បានដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមនេះ សមត្ថកិច្ច​បាន​ដំណើរ​ការ​សំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿង​ស្ថិត​ក្នុង​ដំណាក់​កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈ​ជនជាប់​សង្ស័យ​សញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព

ក្រសួងបរិស្ថានរៀបចំកូនឈើ៥លានដើម សម្រាប់ចែកជូនពលរដ្ឋក្នុងពិព័រណ៍ «ពន្លកបៃតង» នៅខែក្រោយ

2026/06/29 08:32:03 pm        327
ក្រសួងបរិស្ថានបានរៀបចំកូនឈើប្រមាណ៥លានដើមរួចរាល់ហើយ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ក្នុងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៦នេះ បាន​ប្រាប់​BTV​ឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបរិស្ថានបាន​ត្រៀម​រួចរាល់​កូន​ឈើ​៥​លាន​ដើម​ ចែកជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងយុទ្ធនាការ និងពិព័រណ៍ «ពន្លកបៃតង» ដែល​នឹង​ប្រពឹត្ត​ទៅ​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជ​ធានី​ភ្នំពេញ​។ ឯកឧត្តមបានបន្តទៀតថា កូនឈើដែលបាន​ត្រៀម​ចែក​ជូន​ប្រជាពលរដ្ឋ​នោះ​មាន​ជា​ច្រើន​ប្រភេទ​រួម​មាន​៖ កូនត្នោត១,៥លានដើម ឈើបេង នាងនួន រាំងទឹក ច័ន្ទគីរី ខ្នុរ អំពិលផ្អែម និង​កូន​ឈើ​ក្ងោក​ជា​ដើម ហើយកូនឈើទាំងអស់នេះកើតចេញពីថ្នាលបណ្តុះនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ស្ថិតនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និង​កោះកុង។ កៅពីនេះ ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​អញ្ជើញ​មក​ទទួល​យក​កូន​ឈើ​ដោយ​ឥតគិតថ្លៃនៅក្នុងពិព័រណ៍«ពន្លកបៃតង» និងតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​។ កាលពីឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែក​ជូន​កូន​ឈើ​ឥត​គិត​ថ្លៃ​ចំនួន​ជាង​៣​លាន​៤សែន​ដើម​សម្រាប់​ដាំ​នៅតាមផ្ទះ សាលារៀន វត្តអារាម និងដីសហគមន៍ជាដើម។ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានក្រសួងបរិស្ថានជាសេនាធិការ បាន​រៀប​ចំ​អនុវត្ត និងដាក់ចេញយុទ្ធនាការពន្លកបៃតង គឺបណ្តុះកូនឈើ ចែកកូនឈើ និងដាំ​ដើម​ឈើ​យ៉ាង​តិច​មួយ​លានដើមក្នុងមួយឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងនិន្នាការបរិស្ថាន និងជួយ​កាត់​បន្ថយ​កម្ដៅ​ ព្រមទាំងឈាន​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅក​ម្ពុជា​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ២០៥​០៕ អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM