ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ​ឆ្នាំ២០២៦
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ
គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង ផ្តល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំ ដល់ស្រុកចំនួន៩ក្នុងខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ

សិល្បៈកម្សាន្ត

ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ ​៨​រូប​ក្រោយ​លី​គ​កំពូល​កម្ពុជា​បញ្ចប់​

2021/04/27 02:59:58 am        73
​បាល់ទាត់៖ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ ក្លិប​​អង្គ​រថា​យ​ហ្គឺ​រ​បាន​ចែក​ផ្លូវ​ជាមួយ​កីឡាករ​ចំនួន ៨​រូប​ដោយ​ក្នុង​នៅ​មាន​កីឡាករ​សញ្ជាតិ​ជប៉ុន​ ២​រូប និង​ខ្មែរ​ ៦​រូប​។​ បើ​តាម​ប្រភព​ជិតស្និទ្ធ​ពី​ក្លិប​បាន​ឲ្យ​ដឹង​ជាបឋម​ថា ការសម្រេចចិត្ត​ចែក​ផ្លូវ​គ្នា​រវាង​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ជាមួយ​កីឡាករ​ទាំង ០៨​រូបដោយសារតែ​ពួកគេ​ផុត​កុងត្រា​ត្រឹម​រដូវ​កាល​ឆ្នាំ​២០២០​នេះ ខណៈ​ដែលក្លិប​មិនបាន​បន្ត​កុងត្រា​ទៀត​នោះ​ទេ ស្រប​ពេល​ដែល​ក្លិប​ក៏​រង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​កូ​វិដ​១៩​ កន្លងទៅ​។​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កីឡាករ​ដែល​នឹង​ចាក​ចេញពី​ក្លិប​រួមមាន៖ កីឡាករ Joichiro Sugiyama ខ្សែបម្រើ​បាន​ចុះ​កុងត្រា​ចូលរួម​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រកាលពី​ខែ​មិថុនា ឆ្នាំ​២០១៨, កីឡាករ Yudai Ogawa ចូលរួម​ជាមួយ​ក្លិប​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩, កីឡាករ ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​, កីឡាករ សឹង ណា​រិ​ទ្ធិ, អ្នកចាំទី សំ ពៅ, កីឡាករ ហម បញ្ញា​​, កីឡាករ លី អា​លី​ហ្វី​ន​​ និង​កីឡាករ ឆុំ ភី​សា។​ ​គួរ​ដឹង​ដែរ​ថា ក្រោយ​បញ្ចប់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២០ កាល​ពី​ពេល​ថ្មីៗ​នេះ អង្គ​រថា​យ​ហ្គឺ​រស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់លើ​គេ ​ក្នុងចំណោម​ក្រុម​ទាំង​៧​ ខាងក្រោម ដោយ​នាំ​មុនគិរីវង់​សុខ​សែន​ជ័យ នគរបាល​ជាតិ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សូល​ទី​ឡូ​អង្គរ និង​អគ្គិសនី​កម្ពុជា ខណៈ​យុវជន​បាទីត្រូវ​បាន​កាត់ចេញ​៕អត្ថបទ៖ ប៊ុនធឿន

ឈិន ឈឿន សប្បាយចិត្ត​រឿង​មួយ ទោះបី​ឱកាស​លើក​ពាន ៩៩.៩% ត្រូវ​បាត់បង់​

2021/04/27 02:59:58 am        68
​បាល់ទាត់៖ ក្រោយ​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ពេញ ១​រដូវ​កាល ខ្សែបម្រើ ឈិន ឈឿន បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​មិន​អាច​ជួយ​ក្រុម​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា​បាន។ ប៉ុន្តែ​ក៏​មាន​រឿង​មួយ​ ដែល​ធ្វើ​ឲ្យ​អតីត​កីឡាករ​ជម្រើស​ជាតិ​រូប​នេះសប្បាយចិត្ត​ដែរ នោះ​គឺ​សន្ទុះ​រីកចម្រើន​នៃ​លី​គ​កំពូល​កម្ពុជា។​ថ្លែងប្រាប់​ក្រុមការងារ BTV-News កាលពី​ថ្មីៗ អតីត​សមាជិក​ក្រុម​កង​យោធពល​ខេមរភូមិន្ទ​បន្ដ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​សោកស្ដាយគឺ​ឱកាស​លើក​ពាន ៩៩.៩% ទៅ​ហើយតែ​ត្រូវ​បាត់បង់​ទៅវិញ បន្ទាប់ពី​បឹងកេត​រក​គ្រាប់​តាម​ស្មើ​ភ្នំពេញ​ក្រោ​ន​នៅ​វិនាទី​ចុងក្រោយ។ យ៉ាងណាមិញ ឈិន ឈឿន បាន​ទទួល​ស្គាល់​ឆ្នាំនេះ លី​គ​កំពូល​កម្ពុជា​មានការ​ប្រកួតប្រជែង​ខ្លាំង និង​មាន​ភាព​រីកចម្រើន​ជាង​ឆ្នាំ​មុន​ៗ។​ គួរ​ដឹង​ថា ក្រុម​ជើងឯក​រង​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ជើងឯក​បឹងកេត​គឺ​រក​បាន ៤១​ពិន្ទុ​ស្មើគ្នា​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ តែ​ដោយ​សារ​ផ្អែកលើ​រូប​មន្ដ Head to Head បឹងកេតធ្លាប់​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ៤–២ ក្រៅ​ដី ទើប​ធ្វើ​ឲ្យ​ក្រុម​លោក Conor Nestor របូត​ឱកាស​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

Liverpool របួស​កីឡាករ​ម្នាក់ទៀត​ក្នុងជំនួប​ឈ្នះ Midtjyllan ២-០

2021/04/27 02:59:58 am        70
​បាល់ទាត់៖ ​ហង្ស​ក្រហម Liverpool ដែល​កំពុង​មាន​បញ្ហា​ខ្សែ​ការពារ​របួស​ច្រើន នៅតែ​អាច​រក​បាន ​៣ពិន្ទុ​យប់មិញ​យកឈ្នះ​ក្រុម​ភ្ញៀវ Midtjylland២–០ តែ​បាន​បាត់បង់​កីឡាករ​ម្នាក់ទៀត​គឺ​កីឡាករ​ប្រេ​ស៊ី​ល Fabinho​។​​Fabinho​ យប់មិញ​ចាប់​ដៃគូ​ការពារ​ជាមួយ Joe Gomez នៅ​តំបន់​កណ្ដាល ខណៈ​របួស​សរសៃ​ពួរ​យប់​មិញ​របស់ Fabinho​ ធ្វើ​ឲ្យ Liverpool កាន់​តែ​មាន​បញ្ហា​នៅ​តំបន់​ការពារ​ បន្ទាប់ពី​បាត់បង់ Virjil van Dijk​ ម្នាក់​រួច​មក​ហើយ​។​ ​Liverpool យប់មិញ​ចាប់ផ្ដើម​ដោយ​គ្មាន Sadio Mane, Mohamed Salah និង Roberto Firmino​ ឡើយ ខណៈ Divock Origi​ ជា​ខ្សែប្រយុទ្ធ​ជួរ​មុន​។ ​Liverpool ត្រូវ​រង់ចាំ​ដល់​វគ្គ​ទី​២ ទើប​កីឡាករ​អេ​ស្ប៉ា​ញ Diego Jota រក​គ្រាប់​នាំមុខ​បាន​នៅ​នាទី​ទី​៥៥ មុន​ពេល​ដែល Mohamed Salah ផ្លាស់​ចូល​រក​បាន​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី​៩០+៣​។ ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ Liverpool ឈរ​លើ​គេ​ក្នុង​ពូ​ល D មាន ៦​ពិន្ទុ​ពេញ ខណៈ Atalanta​ មាន ៤​ពិន្ទុ​ក្រោយ​ស្មើ​ជាមួយ Ajax ២–២ យប់មិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វិបត្តិ​ខ្សែប្រយុទ្ធ​មិន​មែន​ជា​បញ្ហា Manchester City យកឈ្នះ​នៅ​ទឹកដី Marseille ៣-០

2021/04/27 02:59:58 am        63
​បាល់ទាត់៖ ​Manchester City បាន​បន្ត​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​ក្រប​ខណ្ឌ UEFA Champions League របស់​ខ្លួន​ល្អឥតខ្ចោះក្រោយ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា បន្ទាប់ពី​យកឈ្នះ​នៅ​ទឹកដី Marseille ៣–០ យប់មិញទោះ​អវត្តមាន​ខ្សែប្រយុទ្ធ​ជួរមុខ​ទាំងពីរ Sergio Aguero​ និង Gabriel Jesus ក៏ដោយ​។​​ក្រុម​របស់​លោក Pep Guardiola​ បាន​បើក​ការ​នាំមុខ​តាំងពី​នាទី​ទី​១៨ ដោយ​ខ្សែប្រយុទ្ធ​ទិញ​ពី Valencia, Ferran Torres​។ ​ក្រុម​ភ្ញៀវ​បន្ត​រក​បាន​ពីរ​គ្រាប់​ទៀត​នៅ​វគ្គ​ទី​២ ដោយ ​Ilkay Gundogan​ នាទី​ទី​៧៦ និង Raheem Sterling នាទី​ទី៨១​។ ​ជ័យជំនះ​នេះ​មានន័យថា Manchester City លេង ២​ប្រកួត​ឈ្នះ​ទាំងពីរ​មាន ៦​ពិន្ទុ​ពេញ​ឈរ​លើ​គេ​ក្នុង​ពូ​ល C ខណៈ Porto រក​បាន ៣​ពិន្ទុ​ដំបូង​ក្រោយ​ឈ្នះ​ក្រុម​ភ្ញៀវ​ក្រិ​ក Olympiakos ៣–០ យប់មិញ​។ ​ចំណែក​ក្រុម​បារាំង Marseille ឈរ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​ឡើយ​។​ ​ប្រកួត​បន្ទាប់​របស់ Manchester City គឺ​ត្រូវ​ទទួល​ភ្ញៀវ​ក្រិ​ក Olympiakos​ នៅ​ថ្ងៃ​អង្គារ​ ទី​៣ ខែ​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid បន្ត​រក​បី​ពិន្ទុ​មិន​បាន​នៅ UCL ក្រោយ​ស្មើ​នៅ​ទឹកដី Monchengladbach

2021/04/27 02:59:58 am        63
​បាល់ទាត់៖ ​Real Madrid នៅតែ​មិន​អាច​រក​បី​ពិន្ទុ​បាន​នៅ UEFA Champions League រដូវ​កាល​នេះ​ក្រោយ​ស្មើ​នៅ​ទឹកដី Monchengladbach ២–០​។ ​ក្រុម​របស់​លោក Zinedine Zidane​ បាន​រង​បរាជ័យ​ប្រកួត​ដំបូង​ក្នុង​ពូ​ល​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Shakhtar Donetsk រួច​មក​ហើយ ខណៈ​នៅ​ទឹកដី​អាល្លឺម៉ង់​យប់មិញ​ស្ទើរតែ​ចាញ់​ទៅទៀត​។​​ក្រុម​ម្ចាស់ផ្ទះ Moncheng ​បាន​នាំ​មុខ​មុន ២–០ ដោយ Marcus Thuram​ ពីរ​គ្រាប់​ម្នាក់ឯង​នាទី​ទី៣៣ និង ៥៨​។ ​២គ្រាប់​នេះ​ក្រុម​ម្ចាស់ផ្ទះ​គួរតែ​ទទួល​បាន​បី​ពិន្ទុ​ទៅ​ហើយ តែ​ចុង​ម៉ោង Real Madrid រក​បាន​ពីរ​គ្រាប់​ផ្ទួនៗ​ដោយ Karim Benzema​ នៅ​នាទី​ទី​៨៧ និង Casemiro​ នាទី​ទី៩០+៣​។ ​នេះ​ជា​ពិន្ទុ​ដំបូង​សំរាប់ Real Madrid នៅ UCL រដូវ​កាល​នេះ​ ខណៈ​កំពុង​ឈរ​បាត​តារាង​ក្នុង​ពូ​ល B នេះ​មានតែ ១ពិន្ទុ​ប៉ុណ្ណោះ ស្របពេល​ក្រុម​អ៊ុយ​ក្រែ​ន Shakhtar Donetsk ឈរលើ​គេ​មាន ៤ពិន្ទុ​ក្រោយ​ស្មើ​ជាមួយ Inter Milan ២–២​។ ​លទ្ធផល​ផ្សេងទៀត​យប់មិញ​ដែរ​នៅ​ពូ​ល A Bayern Munich យកឈ្នះ​នៅ​ទឹកដី​រុស្ស៊ី Lokomotiv Moscow ២–១ បន្ត​កំណត់ត្រា​ឈ្នះ ១៣ប្រកួត​ជាប់​គ្នា​នៅ UCL ខណៈ Atletico Madrid ឈ្នះ RB Salzburg ៣–២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi ​ហ្វឹកហាត់​ជាមួយ Barcelona ត្រៀម​ជួប Juventus​ នៅ UCL រាត្រី​នេះ​

2021/04/27 02:59:58 am        41
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​ Lionel Messi​ និង​មិត្ត​រួម​ក្រុម​ Barcelona បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នៅ​ទីលាន​ហ្វឹកហាត់​ ទីក្រុង​កាតា​ឡាន​ថ្ងៃ​អង្គារ​ម្សិលមិញ មុន​ការប្រកួត​ពូ​ល G ជាមួយ​នឹង Juventus ​នៅ​ទីក្រុង Turin នៃ​ក្រប​ខណ្ឌ UEFA Champions League​។​​​ប៉ុន្តែ​កីឡាករ​កំពូល​ទាំងពីរ Lionel Messi​ និង Cristiano Ronaldo នៅ​មិនទាន់​ច្បាស់​ថា​នឹង​មិន​អាច​ជួប​គ្នា​ឡើយ បន្ទាប់ពី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​ដែល​ឆ្លង Covid-19 ពេល​បំពេញ​កាតព្វកិច្ច​អោយ​ក្រុម​ជំរើស​ជាតិ​នោះ ត្រូវ​បាន​ធ្វើតេស្ត​ម្តង​ទៀត​ទទួល​បាន​លទ្ធផល​វិជ្ជមាន​មេរោគ Covid-19 នៅឡើយ​។​ ​​Barcelona​ របស់ Ronald Koeman​ មិន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​បំផុត​នោះទេ ពួកគេ​មានតែ​មួយ​ពិន្ទុ​ពី​ការប្រកួត ៣លើកចុងក្រោយ​របស់ខ្លួន​នៅ La Liga ​និង​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៣–១ ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​គូប្រជែង​ពិតប្រាកដ​ Real Madrid ចុង​សប្តាហ៍​កន្លងទៅ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កំណត់ត្រា​ផ្ទាល់ខ្លួន​របស់ ហ៊ុល គីម​ហ៊ុយ មុន​ជាប់​ជា​អ្នក​ចាំទី​ឆ្នើម​ប្រចាំ​លី​គ​កំពូល​កម្ពុជា​២០២០

2021/04/27 02:59:58 am        41
​បាល់ទាត់៖ ហ៊ុល គីម​ហ៊ុយ ដែល​បច្ចុប្បន្ន​នេះ​មាន​វ័យ​ត្រឹម​ ២០​ឆ្នាំ​និង​៦​ខែ​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ចាំទី​ល្អ​ជាងគេ​ប្រចាំ​ពានរង្វាន់ Metfone Cambodian League 2020 បន្ទាប់ពី​ត្រូវ​បាន​ប្រកាស​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​កាល​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៦​ ខែ​តុលា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​។​ការ​ជ្រើសរើស​ជា​អ្នកចាំទី​ល្អ​ជាងគេ​នេះ​ក្រោយពី គី​ហ៊ុយ​ជួយ​ឲ្យ​បឹងកេត​លើក​ពាន​លី​គ​កំពូល និង​រួម​ចំណែក​ឲ្យ​ក្រុម​មាន​កំណត់​ត្រា​ ប្រកួត​មិនដែល​ចាញ់​ក្នុង​មួយ​រដូវ​កាល​ពេញ​ ហើយ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ប្រកួត​មិន​ដែល​ចាញ់​សោះ​ក្នុង​រយៈ​១២ ឆ្នាំ​ចុង​ក្រោយ​នេះ​។ បឹងកេត​ឈ្នះ ១២​ដង និង​ស្មើ ៥​ដង​។​ បើ​មើល​លើ​កំណត់ត្រា​ផ្ទាល់ខ្លួន​រដូវ​កាល​នេះ អតីត​អ្នកចាំទី​របស់​យុវជន​បាទី​មិន​របូត​គ្រាប់​បាល់​ចំនួន​៤​លើក (Clean Sheet) ពេល​ឈ្នះ វិសាខា ១–០,​ ឈ្នះ​សូល​ទី​ឡូ​អង្គរ ៣–០, ឈ្នះ​នគរបាល​ជាតិ ៣–០ និង​កង​យោធពល​ខេមរភូមិន្ទ ៣–០ (​ជើង​ទី​២)​។ ហ៊ុល គីម​ហ៊ុយ បាន​ផ្លាស់​ទៅលេង​នៅ​បឹងកេត​កាល​ចុង​ឆ្នាំ​២០១៨​ និង​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ថ្មី​។ កាល​ឆ្នាំ​២០១៩ ហ៊ុល គីម​ហ៊ុយ ​បាន​រួម​ចំណែក​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​ពាន​សម្ដេច ហ៊ុន សែន និង​ជាប់​ជា​អ្នកចាំទី​ល្អ​ជាងគេ​ក្នុង​ពាន​រង្វាន់​លំដាប់​ទី​២​នេះ​។នោះ​ជា​ជោគជ័យ​ធំធេងក្នុង​ការ​បង្ហាញខ្លួន​រដូវ​កាល​ដំបូង ​មុន​ពេល​ឈ្នះ​ពាន​លី​គ​កំពូល​រដូវ​កាល​ទី​២​ របស់​គេ​។ រដូវ​កាល​នេះ​គឺជា​ការ​លើក​ពាន​លី​គ​កំពូល​លើក​ទី៤ របស់​បឹងកេត (២០១២, ២០១៦, ២០១៧, ២០២០)​ ប៉ុន្តែ​ជា​ការ​ឈ្នះ​ពាន​ធំ​ៗ​ចំនួន​ពីរ​របស់ គីម​ហ៊ុយ នៅ​បឹងកេត​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ (​ឆ្នាំ​២០១៩ ឈ្នះ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន លើក​ទី​១៣ និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឆ្នាំ​២០២០​នៅ​រដូវ​កាល​នេះ​)៕អត្ថបទ៖ ប៊ុនធឿន

យុវជន​បាទី​នៅតែ​រក្សា​ជំហរ​ចាស់ ទោះ​ត្រូវ​ធ្លាក់​ទៅលេង​លី​គ​ទី​២

2021/04/27 02:59:58 am        42
​បាល់ទាត់៖ ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម ១៨​ឆ្នាំ​នៅតែ​ប្រកាស​ជំហរ​ចាស់គឺ​ការ​ប្រកួតប្រជែង ​ដើម្បី​ការអភិវឌ្ឍន៍​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដដែល ទោះបី​ត្រូវ​ធ្លាក់​ទៅលេង​លី​គ​ទី​២ កម្ពុជា​នា​រដូវ​កាល​ឆ្នាំ​២០២១ ក៏ដោយ។​​លោក អ៊ុក រី​ណា តំណាង​ក្រុម​យុវជន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នេះ​បាន​បញ្ជាក់​ប្រាប់ BTV-News ថា ទោះ​បី​ត្រូវ​ធ្លាក់​ទៅ​លេង​លី​គ​ទី​២ ក៏​អត់​អី​ដែរ សំខាន់​ក្រុម​ខ្លួន​ផ្ដោត​លើ​ការអភិវឌ្ឍន៍​ក្នុងនាម​ក្រុម​យុវជន ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ការប្រកួត​បែបនេះ​បន្ទាប់ពី​ក្រុម​យុវជន U18 បាទី បាន​បញ្ចប់​ការប្រកួត​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២០ ដោយ​ឈរ​បាត​តារាង និង​រក​បាន​ត្រឹម ៧​ពិន្ទុ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ពួកគេ​ធ្លាក់​ទៅលេង​លី​គ​ទី​២ កម្ពុជាឆ្នាំ​២០២១។ តែ​មុននឹង​របូត​កៅអី​លី​គ​កំពូល ពួកគេ​ក៏​ទទួល​បាន​ពានរង្វាន់​លើកទឹកចិត្ត​ដ៏​ពិសេស​មួយ​ដែរ គឺ​ការ​ឈ្នះ​ពានរង្វាន់ Fair-Play ក្នុង​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២០៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​ស្នូកឃ័រ​ចិន Ding Junhui​ គ្រង​ជើងឯក UK Championship ជា​លើក​ទី៣

2021/04/27 02:59:58 am        42
ស្នូកឃ័រ​៖ ​កីឡាករ​ស្នូកឃ័រ​ចិន Ding Junhui​ បាន​គ្រង​ជើងឯក​ស្នូកឃ័រ UK Championship ជា​លើក​ទី​៣ ក្នុង​អាជីព​ បន្ទាប់ពី​យកឈ្នះ​កីឡាករ​ស្កុ​ត​ឡេ​ន Stephen Maguire នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​កីឡាករ​វ័យ ៣២​ឆ្នាំ Ding Junhui​ ខកខាន​ឈ្នះ​ពានរង្វាន់​ដែល​រាប់​ក្នុង Ranking នេះ​តាំងពី​ឆ្នាំ​២០១៧ និង​ធ្លាប់​លើក​ពាន UK Championship ១០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ជ័យជំនះ​លើកដំបូង​របស់​គេ​តាំងពី​ឆ្នាំ២០០៥​។​​ការប្រកួត​ដំណាក់កាល​ដំបូង Ding Junhui​ បាន​នាំមុខ ៥–៣ ហ្វ្រេ​ម និង​សរុប​លទ្ធផល​ទាំង​ដំណាក់​កាល​ទី​២ ១០–៦ ហ្វ្រេ​ម​។ ​Ding Junhui​ បាន​ក្លាយ​ជា​កីឡា​ករ​ទី​៥ ប៉ុណ្ណោះ​ដែល​ឈ្នះ​ជើងឯក UK Championship នេះ​បី​ដង​ឡើង​ទៅ​។ ​អ្នក​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ ​៣​ដង​ឡើង​ទៅ​រួមមាន Ronnie O’Sullivan ៧​លើក, Steve Davis ៦​លើក, Stephen Hendry ៥​លើក និង John Higgins ៣​លើក​។ ​ជើង​ឯក UK Championship លើក​នេះ Ding Junhui​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០​ម៉ឺន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gerard Pique បង្ហាញខ្លួន​ឲ្យ​ក្រុម Catalonia ប្រកួត​មិត្តភាព​ជាមួយ​វេណេហ្ស៊ុយអេឡា​

2021/04/27 02:59:58 am        53
បាល់ទាត់៖ ​Gerard Pique ដែល​បាន​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​ឆ្នាំមុន បាន​បង្ហាញ​ខ្លួន​លេង​ឲ្យ​ក្រុម​បាល់​ទាត់​រដ្ឋ Catalonia ប្រកួត​មិត្ត​ភាពជា​មួយ​ក្រុម​វេណេហ្ស៊ុយអេឡា​កាលពីថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​។​​ខ្សែ​ការពារ Barcelona និង​ជា​សមាជិក​ជ័យ​លាភី World Cup និងអឺរ៉ុប​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម Catalonia លើក​ទី10 ហើយ​ចាប់​តាំង​ពី​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ ​ក្រោយ World Cup 2018​។​ ​ក្រុម Catalonia បាន​យកឈ្នះ​ការប្រកួត​មិត្តភាព​នេះ​ លើ​វេណេហ្ស៊ុយអេឡា​ដោយ​លទ្ធផល 2-1 ដោយ​ខ្សែប្រយុទ្ធ Stoke City, Borjan ​ជា​អ្នក​ស៊ុត​បើក​ការ​នាំ​មុខ​ឲ្យ Catalonia​។​ ​អតីត​ខ្សែបម្រើ​អេ​ស្ប៉ា​ញ និង Barcelona ម្នាក់ទៀត Xavi Hernandez ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម Catalonia ដែរ ​តែ​មិន​អាច​មក​ជួយ​បាន​ដោយ​ជាប់​ធុរៈ​នៅ​ក្លិប​អាជីព​ក្នុង​ប្រទេស​កាតា​។ ​ក្រៅពីនោះ​អ្នក​ផ្សេង​ទៀត​ដែល​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម Catalonia រួមមាន​ខ្សែ​ការពារ Brighton, Martin Montoya ខ្សែបំរើ Southampton, OriolRomeu ​និង​ខ្សែ​ការពារ Real Betis, Marc Bartra​។​​ក្រុមបាល់ទាត់ Catalonia មិន​ត្រូវ​បាន​ទទួល​ស្គាល់​នៅឡើយ​ដោយ FIFA រឺ UEFA ដូច្នេះ​ការប្រកួត​នេះ​មិន​មាន​មន្ត្រី​អាជ្ញា​កណ្ដាល FIFA រឺទង់​ផ្លូវការ​ណាមួយ​ឡើយ ខណៈ​ការប្រកួត​ធ្វើឡើង​នៅ​ទីក្រុង Girona៕​អត្ថបទ​៖​នាង សុភា​វុ​ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គិភ័យឆាបឆេះរោងចក្រចម្រាញ់ប្រេង Lavan របស់អ៊ីរ៉ង់ រយៈពេលប៉ុន្មានម៉ោងក្រោយមានបទឈប់បាញ់
04/08/2026 09:04 PM
អារ៉ាប់រួម គូវ៉ែត បារ៉ែន រាយការណ៍ការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់អ៊ីរ៉ង់-អាមេរិក
04/08/2026 08:04 PM
ក្រុមហ៊ុន VINCI Airports ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
04/08/2026 08:04 PM
អនុប្រធានាធិបតីអាមេរិក លោក Vance បញ្ជាក់ថា ជម្លោះអ៊ុយក្រែន គឺ «ពិបាកដោះស្រាយបំផុត»
04/08/2026 08:04 PM
លោក Trump ប្រាប់ថា គ្មានការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅអ៊ីរ៉ង់ទេ និងសន្យាដាក់ពន្ធ ៥០% លើអ្នកផ្គត់ផ្គង់អាវុធ
04/08/2026 08:04 PM
បែលហ្ស៊ិកក្លាយជាចំណុចចេញដំណើរថ្មីសម្រាប់ជនអន្តោប្រវេសន៍ទៅកាន់អង់គ្លេស
04/08/2026 08:04 PM
ជប៉ុនអះអាងថា ការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងពិតជាមិនអាចទទួលយកបាននោះទេ
04/08/2026 08:04 PM
អារម្មណ៍ច្របូកច្របល់នៅទីក្រុងតែល អាវីវ ចំពោះការប្រកាសបទឈប់បាញ់សង្រ្គាមអ៊ីរ៉ង់របស់លោក Trump
04/08/2026 08:04 PM
ពលរដ្ឋលីបង់សង្ឃឹមថា នឹងមានការរាប់បញ្ចូលពួកគេនៅក្នុងបទឈប់បាញ់សហរដ្ឋអាមេរិក-អ៊ីរ៉ង់
04/08/2026 08:04 PM
អគារនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ រងការខូចខាតដោយសាការវាយប្រហាររបស់កាំជ្រួចផ្លោង
04/08/2026 08:04 PM